ដ្បិតព្រះអង្គជាព្រះរបស់យើង ហើយយើងជាប្រជារាស្ត្រនៃវាលស្មៅរបស់ព្រះអង្គ និងជាចៀមនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ ឱបើថ្ងៃនេះ អ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គទៅអេះ!
សុភាសិត 27:1 - ព្រះគម្ពីរខ្មែរសាកល កុំអួតអំពីថ្ងៃស្អែកឡើយ ដ្បិតអ្នកមិនដឹងថាក្នុងមួយថ្ងៃមានអ្វីកើតឡើងនោះទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យអួតខ្លួនពីថ្ងៃស្អែក ដ្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំអួតអំពីរឿងថ្ងៃស្អែកឡើយ ដ្បិតអ្នកមិនដឹងថា ថ្ងៃនេះមានរឿងអ្វីកើតឡើងផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យអួតខ្លួនពីថ្ងៃស្អែក ដ្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេ។ អាល់គីតាប កុំអួតអំពីរឿងថ្ងៃស្អែកឡើយ ដ្បិតអ្នកមិនដឹងថា ថ្ងៃនេះមានរឿងអ្វីកើតឡើងផង។ |
ដ្បិតព្រះអង្គជាព្រះរបស់យើង ហើយយើងជាប្រជារាស្ត្រនៃវាលស្មៅរបស់ព្រះអង្គ និងជាចៀមនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ ឱបើថ្ងៃនេះ អ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គទៅអេះ!
ដ្បិតមនុស្សមិនដឹងអ្វីដែលនឹងកើតឡើងទេ ដូច្នេះតើនរណាអាចប្រាប់គេអំពីអ្វីដែលនឹងកើតឡើងបាន?
ពួកគេនិយាយថា៖ “មក៍! ឲ្យខ្ញុំយកស្រាទំពាំងបាយជូរមក ហើយឲ្យយើងផឹកគ្រឿងស្រវឹងជោកជាំទៅ! ថ្ងៃស្អែកនឹងបានដូចជាថ្ងៃនេះដែរ គឺកាន់តែល្អទៅទៀត”៕
ដ្បិតព្រះអង្គមានបន្ទូលថា៖ “ក្នុងវេលានៃការសន្ដោស យើងបានស្ដាប់អ្នក; ក្នុងថ្ងៃនៃសេចក្ដីសង្គ្រោះ យើងបានជួយអ្នក”។ មើល៍! ឥឡូវនេះជាវេលានៃការសន្ដោស; មើល៍! ឥឡូវនេះជាថ្ងៃនៃសេចក្ដីសង្គ្រោះ។