រួចខ្ញុំដាក់ចិត្តដើម្បីស្គាល់ប្រាជ្ញា និងដើម្បីស្គាល់ភាពចម្កួត និងភាពល្ងង់ នោះខ្ញុំបានយល់ឃើញថា នេះក៏ជាការដេញចាប់ខ្យល់ដែរ។
សាស្តា 2:12 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ខ្ញុំបានបែរមកពិចារណាប្រាជ្ញា ភាពចម្កួត និងភាពល្ងង់។ ដ្បិតមនុស្សដែលឡើងមកតពីស្ដេច តើធ្វើអ្វីបាន? គឺធ្វើបានតែអ្វីដែលគេបានធ្វើរួចហើយប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចយើងក៏បែរទៅពិចារណាមើលប្រាជ្ញា ព្រមទាំងការចម្កួត ការផ្តេសផ្តាស ដ្បិតតើអ្នកដែលតពីស្តេចនឹងធ្វើអ្វីបាន? គឺធ្វើបានតែការណាដែលបានធ្វើជាយូរអង្វែងមកហើយប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ខ្ញុំបែរទៅពិចារណាមើលថា តើប្រាជ្ញា ភាពលេលា ឬការវង្វេងស្មារតី មានប្រយោជន៍អ្វី។ ខ្ញុំក៏ដណ្ដឹងសួរថា តើស្ដេចដែលគ្រងរាជ្យបន្តពីខ្ញុំ នឹងប្រព្រឹត្តអ្វីផ្សេងពីស្ដេចមុនៗដែរឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយើងក៏បែរទៅពិចារណាមើលប្រាជ្ញា ព្រមទាំងសេចក្ដីចំកួត នឹងសេចក្ដីផ្តេសផ្តាស ដ្បិតតើអ្នកដែលតពីស្តេចនឹងធ្វើអ្វីបាន គឺនឹងធ្វើបានតែការដែលបានធ្វើជាយូរអង្វែងមកហើយ អាល់គីតាប ពេលនោះ ខ្ញុំបែរទៅពិចារណាមើលថា តើប្រាជ្ញា ភាពលេលា ឬការវង្វេងស្មារតី មានប្រយោជន៍អ្វី។ ខ្ញុំក៏ដណ្ដឹងសួរថា តើស្ដេចដែលគ្រងរាជ្យបន្តពីខ្ញុំ នឹងប្រព្រឹត្តអ្វីផ្សេងពីស្ដេចមុនៗដែរឬ? |
រួចខ្ញុំដាក់ចិត្តដើម្បីស្គាល់ប្រាជ្ញា និងដើម្បីស្គាល់ភាពចម្កួត និងភាពល្ងង់ នោះខ្ញុំបានយល់ឃើញថា នេះក៏ជាការដេញចាប់ខ្យល់ដែរ។
អ្វីៗដែលមាននៅ គឺមានរួចហើយ; អ្វីៗដែលនឹងមាន ក៏មានរួចហើយដែរ; ដ្បិតព្រះទ្រង់ធ្វើឡើងវិញនូវអ្វីដែលកន្លងផុតទៅហើយ។
ខ្ញុំបានបែរចិត្តខ្ញុំមក ដើម្បីយល់ សង្កេត ហើយស្វែងរកប្រាជ្ញា និងគោលការណ៍ ព្រមទាំងដើម្បីយល់ថាការអាក្រក់ជាសេចក្ដីល្ងីល្ងើ ហើយភាពល្ងង់ជាសេចក្ដីចម្កួត។