សាស្តា 10:13 - ព្រះគម្ពីរខ្មែរសាកល ការចាប់ផ្ដើមនៃពាក្យសម្ដីពីមាត់របស់គេជាភាពល្ងង់ ហើយចុងបញ្ចប់នៃវាចារបស់គេជាភាពចម្កួតដ៏អាក្រក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលចាប់ផ្តើមបព្ចោញពាក្យ នោះសុទ្ធតែជាពាក្យល្ងីល្ងើ តែដល់ចុងបំផុតពាក្យសម្ដី វាជាសេចក្ដីចម្កួតយ៉ាងសហ័ស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មុនដំបូងពាក្យសម្ដីរបស់គេគ្រាន់តែល្ងីល្ងើប៉ុណ្ណោះ លុះដល់ទីបំផុត ក៏ក្លាយទៅជាការលេលាដ៏អាស្រូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលចាប់ផ្តើមបព្ចោញពាក្យ នោះសុទ្ធតែជាពាក្យល្ងីល្ងើ តែដល់ចុងបំផុតពាក្យសំដីវាជាសេចក្ដីចំកួតយ៉ាងសហ័ស អាល់គីតាប មុនដំបូងពាក្យសំដីរបស់គេគ្រាន់តែល្ងីល្ងើប៉ុណ្ណោះ លុះដល់ទីបំផុត ក៏ក្លាយទៅជាការលេលាដ៏អាស្រូវ។ |
កាលណាមនុស្សមានប្រាជ្ញាមានរឿងជាមួយមនុស្សល្ងីល្ងើ មនុស្សល្ងីល្ងើចេះតែខឹងផង សើចផង គឺមិនចេះស្ងប់ស្ងៀមឡើយ។
មនុស្សល្ងង់បង្កើនពាក្យសម្ដី។ គ្មានមនុស្សណាដឹងថានឹងមានអ្វីកើតឡើងឡើយ ដូច្នេះតើនរណាអាចប្រាប់គេអំពីអ្វីដែលនឹងកើតឡើងក្រោយពីគេបាន?
កុំឲ្យមាត់របស់អ្នកប្រញាប់ឡើយ ក៏កុំឲ្យចិត្តរបស់អ្នកឆាប់នឹងពោលពាក្យនៅចំពោះព្រះដែរ ដ្បិតព្រះគង់នៅស្ថានសួគ៌ រីឯអ្នកនៅផែនដីវិញ ដូច្នេះត្រូវឲ្យពាក្យសម្ដីរបស់អ្នកមានតិច។
ខ្ញុំបានបែរចិត្តខ្ញុំមក ដើម្បីយល់ សង្កេត ហើយស្វែងរកប្រាជ្ញា និងគោលការណ៍ ព្រមទាំងដើម្បីយល់ថាការអាក្រក់ជាសេចក្ដីល្ងីល្ងើ ហើយភាពល្ងង់ជាសេចក្ដីចម្កួត។
នៅពេលហេរ៉ូឌឃើញថាខ្លួនចាញ់បោកហោរាចារ្យទាំងនោះ ទ្រង់ក៏ខ្ញាល់យ៉ាងខ្លាំង ហើយចាត់គេឲ្យទៅ សម្លាប់ក្មេងប្រុសទាំងអស់ដែលនៅបេថ្លេហិម និងតំបន់ទាំងអស់ជុំវិញបេថ្លេហិម ចាប់ពីអាយុពីរឆ្នាំចុះក្រោម យោងតាមពេលវេលាដែលទ្រង់បានសាកសួរពីពួកហោរាចារ្យ។
នៅពេលពួកផារិស៊ីនោះបានឃើញ ក៏នឹកឆ្ងល់ដែលព្រះអង្គមិនបានធ្វើពិធីលាងសម្អាតជាមុន មុននឹងសោយ។
ពួកគេក៏ពេញដោយភាពក្ដៅក្រហាយ ហើយពិគ្រោះគ្នាទៅវិញទៅមកថា ត្រូវធ្វើយ៉ាងណាចំពោះព្រះយេស៊ូវ។
មានអ្នកខ្លះក្នុងពួកផារិស៊ីនិយាយថា៖ “ម្ដេចក៏អ្នករាល់គ្នាធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ?”។