គាត់នាំហ្វូងសត្វទាំងអស់របស់គាត់ និងទ្រព្យសម្បត្តិទាំងអស់របស់គាត់ដែលរកបាន គឺហ្វូងសត្វជាកម្មសិទ្ធិរបស់គាត់ ដែលគាត់រកបាននៅប៉ាដាន់-អើរ៉ាម ដើម្បីទៅជួបអ៊ីសាកឪពុករបស់គាត់នៅដែនដីកាណាន។
លោកុប្បត្តិ 46:32 - ព្រះគម្ពីរខ្មែរសាកល អ្នកទាំងនោះជាអ្នកឃ្វាលចៀម ជាអ្នកចិញ្ចឹមហ្វូងសត្វ ហើយពួកគេបាននាំហ្វូងចៀម និងហ្វូងគោរបស់ពួកគេមក ព្រមទាំងអ្វីៗទាំងអស់ដែលពួកគេមានផង’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនោះសុទ្ធតែជាអ្នកឃ្វាលសត្វ ដ្បិតគេធ្លាប់ចិញ្ចឹមហ្វូងសត្វ ហើយគេបាននាំទាំងហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយដែរ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេទាំងអស់គ្នាសុទ្ធតែជាគង្វាល និងជាអ្នកចិញ្ចឹមសត្វ។ ពួកគេបាននាំហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយដែរ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទាំងនោះជាអ្នកធ្លាប់ឃ្វាលសត្វ ពីព្រោះគេមានរបររកស៊ីដោយចិញ្ចឹមហ្វូងសត្វ ហើយគេបាននាំទាំងហ្វូងចៀម ហ្វូងគោ នឹងរបស់គេទាំងអស់មកផង អាល់គីតាប ពួកគេទាំងអស់គ្នាសុទ្ធតែជាអ្នកគង្វាល និងជាអ្នកចិញ្ចឹមសត្វ។ ពួកគេបាននាំហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយដែរ”។ |
គាត់នាំហ្វូងសត្វទាំងអស់របស់គាត់ និងទ្រព្យសម្បត្តិទាំងអស់របស់គាត់ដែលរកបាន គឺហ្វូងសត្វជាកម្មសិទ្ធិរបស់គាត់ ដែលគាត់រកបាននៅប៉ាដាន់-អើរ៉ាម ដើម្បីទៅជួបអ៊ីសាកឪពុករបស់គាត់នៅដែនដីកាណាន។
នេះជាវង្សត្រកូលរបស់យ៉ាកុប: នៅពេលយ៉ូសែបមានអាយុដប់ប្រាំពីរឆ្នាំ គាត់បានឃ្វាលហ្វូងចៀមជាមួយពួកបងប្រុសរបស់គាត់។ គាត់នៅតែជាក្មេង ក៏នៅជាមួយពួកកូនប្រុសរបស់ប៊ីលហា និងពួកកូនប្រុសរបស់ស៊ីលផា ដែលជាប្រពន្ធរបស់ឪពុកគាត់។ យ៉ូសែបតែងតែយករឿងអាក្រក់របស់ពួកគេទៅប្រាប់ឪពុក។
បន្ទាប់មក នាងបង្កើតបានអេបិលប្អូនប្រុសរបស់កាអ៊ីនទៀត។ អេបិលជាអ្នកឃ្វាលចៀម រីឯកាអ៊ីនជាអ្នកភ្ជួររាស់ដី។
លោកឪពុកនឹងរស់នៅក្នុងស្រុកកូសែន ដើម្បីបាននៅជិតខ្ញុំ គឺទាំងលោកឪពុក កូនរបស់លោកឪពុក និងចៅរបស់លោកឪពុក ព្រមទាំងហ្វូងចៀមរបស់លោកឪពុក ហ្វូងគោរបស់លោកឪពុក និងអ្វីៗទាំងអស់ដែលលោកឪពុកមានផង។
យ៉ូសែបនិយាយនឹងបងប្អូនរបស់គាត់ ព្រមទាំងអ្នកផ្ទះរបស់ឪពុកគាត់ថា៖ “ខ្ញុំនឹងឡើងទៅទូលផារ៉ោនថា: ‘បងប្អូនរបស់ខ្ញុំព្រះបាទ និងអ្នកផ្ទះរបស់ឪពុកខ្ញុំព្រះបាទដែលនៅដែនដីកាណាន បានមកដល់ខ្ញុំព្រះបាទហើយ។
អ្នករាល់គ្នាត្រូវឆ្លើយថា: ‘បាវបម្រើរបស់ព្រះករុណាជាអ្នកចិញ្ចឹមហ្វូងសត្វតាំងពីក្មេង រហូតដល់ឥឡូវនេះ គឺទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំ’ ដើម្បីឲ្យអ្នករាល់គ្នាបានរស់នៅក្នុងស្រុកកូសែន ដ្បិតអ្នកឃ្វាលចៀមទាំងអស់ជាទីស្អប់ខ្ពើមដល់ជនជាតិអេហ្ស៊ីប”៕
ផារ៉ោនមានរាជឱង្ការនឹងបងប្អូនរបស់គាត់ថា៖ “អ្នករាល់គ្នាមានមុខរបរអ្វី?”។ ពួកគេទូលផារ៉ោនថា៖ “បាវបម្រើរបស់ព្រះករុណាជាអ្នកឃ្វាលចៀម ទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំ”។
ព្រះអង្គនឹងឃ្វាលហ្វូងចៀមរបស់ព្រះអង្គ ដូចជាអ្នកគង្វាល ព្រះអង្គនឹងប្រមូលកូនចៀមទាំងឡាយមកក្នុងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងបីនៅនឹងព្រះឱរារបស់ព្រះអង្គផង ក៏នឹងនាំមេចៀមបំបៅកូនទៅដោយស្លូត។
ផ្ទុយទៅវិញ គេនឹងពោលថា: ‘ខ្ញុំមិនមែនជាព្យាការីទេ ខ្ញុំជាអ្នកធ្វើស្រែចម្ការ ដ្បិតមានមនុស្សបានលក់ខ្ញុំតាំងពីក្មេងមក’។