ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 34:30 - ព្រះគម្ពីរខ្មែរសាកល

ពេលនោះ យ៉ាកុប​ប្រាប់​ស៊ីម្មាន និង​លេវី​ថា​៖ “ពួកឯង​បាន​នាំទុក្ខ​មកលើ​យើង ដោយ​សម្អុយឈ្មោះ​យើង​ចំពោះ​អ្នកដែល​រស់នៅ​ស្រុក​នេះ គឺ​ជនជាតិកាណាន និង​ជនជាតិពេរិស៊ីត​។ យើង​មាន​គ្នាតិច​ផង បើសិន​ពួកគេ​ប្រមូលគ្នា​ទាស់នឹង​យើង ហើយ​វាយ​យើង នោះ​យើង និង​អ្នកផ្ទះ​របស់យើង​នឹង​ត្រូវគេ​បំផ្លាញ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​ស៊ីម្មាន និង​លេវី​ថា៖ «ឯង​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ពុក​ថប់​ព្រួយ​ណាស់ ដោយ​សម្អុយ​ឈ្មោះ​ពុក​នៅ​កណ្ដាល​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត ជា​ពួក​អ្នក​នៅ​ស្រុក​នេះ ដែល​ពុក​ក៏​មាន​គ្នា​តិច​ផង ក្រែង​ជួន​ជា​គេ​ប្រមូល​គ្នា​មក​វាយ​ពុក នោះ​ទាំង​ពុក និង​ក្រុម​គ្រួសារ​របស់​ពុក នឹង​ត្រូវ​វិនាស​ទៅ​មិន​ខាន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ស៊ីម្មាន និង​លោក​លេវី​ថា៖ «កូន​ទាំង​ពីរ​ប្រព្រឹត្ត​ដូច្នេះ នាំ​ឲ្យ​ពុក​មាន​កង្វល់​ហើយ ព្រោះ​អ្នក​ស្រុក​នេះ គឺ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត មុខ​ជា​នាំ​គ្នា​ស្អប់​ពុក។ ប្រសិន​បើ​ពួក​គេ​លើក​គ្នា​មក​វាយ​ប្រហារ​ពុក នោះ​ពុក​ត្រូវ​វិនាស​ជា​មួយ​ក្រុម​គ្រួសារ​ពុក​ជា​មិន​ខាន ដ្បិត​ពុក​មាន​ទ័ព​តែ​បន្តិច‌បន្តួច​ប៉ុណ្ណោះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​យ៉ាកុប​គាត់​និយាយ​នឹង​ស៊ីម្មាន​ហើយ​នឹង​លេវី​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​អញ​ថប់​ព្រួយ​ណាស់ ដោយ​សំអុយ​ឈ្មោះ​អញ​នៅ​កណ្តាល​ពួក​សាសន៍​កាណាន នឹង​សាសន៍​ពេរិស៊ីត ជា​ពួក​អ្នក​នៅ​ស្រុក​នេះ ដែល​អញ​ក៏​មាន​គ្នា​តិច​ផង ក្រែង​ជួន​ជា​គេ​ប្រមូល​គ្នា​មក​វាយ​អញ នោះ​ទាំង​អញ នឹង​ពួក​គ្រួ​អញ នឹង​ត្រូវ​វិនាស​ទាំង​អស់​ទៅ

សូមមើលជំពូក

អាល់គីតាប

យ៉ាកកូប​និយាយ​ទៅ​កាន់​ស៊ីម្មាន និង​លេវី​ថា៖ «កូន​ទាំង​ពីរ​ប្រព្រឹត្ត​ដូច្នេះ នាំ​ឲ្យ​ពុក​មាន​កង្វល់​ហើយ ព្រោះ​អ្នក​ស្រុក​នេះ គឺ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត មុខ​ជា​នាំ​គ្នា​ស្អប់​ពុក។ ប្រសិន​បើ​ពួក​គេ​លើក​គ្នា​មក​វាយ​ប្រហារ​ពុក នោះ​ពុក​ត្រូវ​វិនាស​ជា​មួយ​ក្រុម​គ្រួសារ​ពុក​ជា​មិន​ខាន ដ្បិត​ពុក​មាន​ទ័ព​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 34:30
33 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ជនជាតិអេហ្ស៊ីប​ឃើញ​អូន ពួកគេ​នឹង​និយាយថា​: ‘នេះ​ជា​ប្រពន្ធ​របស់គាត់’ នោះ​ពួកគេ​នឹង​សម្លាប់​បង ហើយ​ទុក​អូន​ឲ្យ​នៅរស់​។


យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ ហើយ​ឲ្យពរ​អ្នក ព្រមទាំង​ធ្វើឲ្យ​ឈ្មោះ​របស់អ្នក​បាន​ធំឧត្ដម ដូច្នេះ​អ្នក​នឹង​ទៅជា​ពរ​ដល់អ្នកដទៃ​!


អាប់រ៉ាម​ឆ្លងកាត់​ស្រុក​នោះ រហូតដល់​កន្លែង​មួយ​នៅ​ស៊ីគែម ត្រង់​ដើមអូក​របស់​ម៉ូរេ​។ កាលនោះ មាន​ជនជាតិកាណាន​នៅក្នុង​ស្រុក​នោះ​។


បន្ទាប់មក មាន​ជម្លោះ​រវាង​ពួក​អ្នកគង្វាល​ហ្វូងសត្វ​របស់​អាប់រ៉ាម និង​ពួក​អ្នកគង្វាល​ហ្វូងសត្វ​របស់​ឡុត​។ កាលនោះ ជនជាតិកាណាន និង​ជនជាតិពេរិស៊ីត​រស់នៅ​ក្នុង​ស្រុក​នោះ​ដែរ​។


ពេល​ស៊ីគែម​កូនប្រុស​របស់​ហេម័រ​ជនជាតិហេវី​ជា​មេគ្រប់គ្រង​នៅ​ស្រុក​នោះ បាន​ឃើញ​នាង គាត់​ក៏​ចាប់​នាង​ទៅ​រួមដំណេក​ជាមួយ ហើយ​បង្ខូច​នាង​។


ក៏​រឹបអូសយក​ទ្រព្យសម្បត្តិ​ទាំងអស់ កូនក្មេង​ទាំងអស់ និង​ពួក​ស្រី​ៗ​របស់អ្នកទាំងនោះ ហើយក៏​ចាប់យក​អ្វីៗ​ទាំងអស់​ដែល​នៅក្នុង​ផ្ទះ​ដែរ​។


ប៉ុន្តែ​ពួកគេ​តបថា​៖ “តើ​គួរឲ្យ​គេ​ប្រព្រឹត្ត​នឹង​ប្អូនស្រី​របស់ពួកយើង ដូចជា​ស្រីពេស្យា​ឬ​?”៕


មនុស្ស​ទាំងអស់​ដែល​ទៅ​អេហ្ស៊ីប​ជាមួយ​យ៉ាកុប ដែល​ជា​ពូជពង្សផ្ទាល់​របស់គាត់ មាន​ទាំងអស់ ៦៦ នាក់ ដោយមិនរាប់​ប្រពន្ធ​របស់​ពួក​កូនប្រុស​យ៉ាកុប​ទេ


រីឯ​ពួក​កូនប្រុស​របស់​យ៉ូសែប​ដែល​កើតមក​ដល់​គាត់​នៅ​អេហ្ស៊ីប មាន ២ នាក់​។ ដូច្នេះ ចំនួន​សរុប​នៃ​មនុស្សពី​អ្នកផ្ទះ​របស់​យ៉ាកុប​ដែល​ទៅ​អេហ្ស៊ីប​នោះ មាន ៧០ នាក់​។


កាលនោះ​ពួកគេ​មាន​ចំនួនតិច គឺ​តិចតួច​ណាស់ ហើយ​ជា​ជនរស់នៅបណ្ដោះអាសន្ន​នៅ​ស្រុកនោះ​;


មនុស្សមានចិត្តមេត្តា ផ្ដល់រង្វាន់​ដល់​ព្រលឹង​របស់ខ្លួន រីឯ​មនុស្ស​ឃោរឃៅ ធ្វើទុក្ខ​រូបកាយ​របស់ខ្លួន​។


អ្នកដែល​នាំទុក្ខ​មកលើ​ផ្ទះ​របស់ខ្លួន នឹង​ទទួល​ខ្យល់​ជាមរតក ហើយ​មនុស្សល្ងីល្ងើ​នឹងទៅជា​បាវបម្រើ​ដល់​មនុស្ស​មានប្រាជ្ញា​ក្នុង​ចិត្ត​។


អ្នកដែល​លោភចង់បាន​កម្រៃទុច្ចរិត នាំទុក្ខ​មកលើ​ផ្ទះ​របស់ខ្លួន រីឯ​អ្នកដែល​ស្អប់​សំណូក​នឹង​មានជីវិតរស់​។