នោះកំហឹងរបស់យ៉ាកុបក៏ឆេះឡើងទាស់នឹងរ៉ាជែល គាត់ក៏និយាយថា៖ “តើបងអាចជំនួសព្រះបានឬ ដែលបង្ខាំងផ្ទៃអូនមិនឲ្យមានកូនដូច្នេះ?”។
លោកុប្បត្តិ 31:36 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ យ៉ាកុបក៏ក្ដៅក្រហាយ ហើយឈ្លោះប្រកែកជាមួយឡាបាន់។ យ៉ាកុបតបនឹងឡាបាន់ថា៖ “តើការបំពានរបស់ខ្ញុំជាអ្វី? តើបាបរបស់ខ្ញុំជាអ្វី បានជាលោកអ៊ំដេញតាមខ្ញុំដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបក៏ខឹង ហើយរករឿងលោកឡាបាន់។ លោកពោលថា៖ «តើខ្ញុំមានទោសអ្វី? តើខ្ញុំមានអំពើបាបអ្វី បានជាលោកឪពុកដេញតាមខ្ញុំដោយចិត្តក្តៅដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបខឹងយ៉ាងខ្លាំង ហើយរករឿងលោកឡាបាន់។ លោកពោលថា៖ «តើខ្ញុំមានទោសអ្វី តើខ្ញុំធ្វើអ្វីខុសបានជាលោកឪពុកខំប្រឹងដេញតាមខ្ញុំបែបនេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយ៉ាកុបគាត់ខឹង ហើយក៏ឈ្លោះនឹងឡាបាន់ដោយពាក្យថា តើខ្ញុំមានទោសអ្វី ឬបានធ្វើបាបណាបានជាលោកឪពុកដេញតាមខ្ញុំ ដោយចិត្តក្តៅយ៉ាងដូច្នេះ អាល់គីតាប យ៉ាកកូបខឹងយ៉ាងខ្លាំង ហើយរករឿងឡាបាន់។ គាត់ពោលថា៖ «តើខ្ញុំមានទោសអ្វី តើខ្ញុំធ្វើអ្វីខុសបានជាលោកឪពុកខំប្រឹងដេញតាមខ្ញុំបែបនេះ? |
នោះកំហឹងរបស់យ៉ាកុបក៏ឆេះឡើងទាស់នឹងរ៉ាជែល គាត់ក៏និយាយថា៖ “តើបងអាចជំនួសព្រះបានឬ ដែលបង្ខាំងផ្ទៃអូនមិនឲ្យមានកូនដូច្នេះ?”។
រ៉ាជែលនិយាយនឹងឪពុករបស់នាងថា៖ “លោកម្ចាស់នៃខ្ញុំអើយ សូមកុំក្ដៅក្រហាយដែលខ្ញុំមិនអាចក្រោកឡើងនៅមុខលោកបាននោះឡើយ ពីព្រោះខ្ញុំមករដូវ”។ ដូច្នេះ គាត់ខំរក ប៉ុន្តែរកមិនឃើញរូបព្រះប្រចាំត្រកូលទាំងនោះឡើយ។
ដ្បិតលោកអ៊ំបានស្ទាបរកក្នុងអីវ៉ាន់ទាំងអស់របស់ខ្ញុំហើយ ចុះមានរកឃើញអីវ៉ាន់ណាពីផ្ទះរបស់លោកអ៊ំ? សូមដាក់នៅទីនេះ នៅមុខបងប្អូនរបស់ខ្ញុំ និងបងប្អូនរបស់លោកអ៊ំ ហើយឲ្យពួកគេវិនិច្ឆ័យរវាងយើងទាំងពីរចុះ!
នៅពេលឮអំពីហេតុការណ៍នេះ ពួកកូនប្រុសរបស់យ៉ាកុបក៏មកពីទីវាលវិញ។ ពួកគេម្នាក់ៗឈឺចិត្ត ហើយក្ដៅក្រហាយយ៉ាងខ្លាំង ពីព្រោះស៊ីគែមបានប្រព្រឹត្តអំពើថោកទាបទាស់នឹងអ៊ីស្រាអែល ដោយរួមដំណេកជាមួយកូនស្រីរបស់យ៉ាកុប ដ្បិតការនេះមិនគួរធ្វើឡើយ។
កំហឹងរបស់ពួកគេត្រូវបណ្ដាសាហើយ ដ្បិតវាសាហាវ សេចក្ដីក្ដៅក្រហាយរបស់ពួកគេត្រូវបណ្ដាសាហើយ ដ្បិតវាឃោរឃៅ។ យើងនឹងបំបែកពួកគេចេញនៅក្នុងយ៉ាកុប ហើយកម្ចាត់កម្ចាយពួកគេនៅក្នុងអ៊ីស្រាអែល។
មនុស្សអាក្រក់រត់គេច ទោះបីជាគ្មានអ្នកណាដេញតាម រីឯមនុស្សសុចរិតក្លាហានដូចសិង្ហស្ទាវ។
ព្រះអង្គទតមើលជុំវិញទៅពួកគេដោយព្រះពិរោធ ទាំងពិបាកព្រះទ័យចំពោះភាពរឹងរូសនៃចិត្តរបស់ពួកគេ ក៏មានបន្ទូលនឹងបុរសនោះថា៖“ចូរលាតដៃរបស់អ្នកចុះ!”។ គាត់ក៏លាតដៃ នោះដៃរបស់គាត់បានដូចដើមវិញ។