Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 លោក​យ៉ាកុបក៏​ខឹង ហើយ​រក​រឿង​លោក​ឡាបាន់។ លោក​ពោល​ថា៖ «តើ​ខ្ញុំ​មាន​ទោស​អ្វី? តើ​ខ្ញុំ​មាន​អំពើ​បាប​អ្វី បាន​ជា​លោក​ឪពុក​ដេញ​តាម​ខ្ញុំ​ដោយ​ចិត្ត​ក្តៅ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 ពេលនោះ យ៉ាកុប​ក៏​ក្ដៅក្រហាយ ហើយ​ឈ្លោះប្រកែក​ជាមួយ​ឡាបាន់​។ យ៉ាកុប​តប​នឹង​ឡាបាន់​ថា​៖ “តើ​ការបំពាន​របស់ខ្ញុំ​ជា​អ្វី​? តើ​បាប​របស់ខ្ញុំ​ជា​អ្វី បានជា​លោកអ៊ំ​ដេញតាម​ខ្ញុំ​ដូច្នេះ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 លោក​យ៉ាកុប​ខឹង​យ៉ាង​ខ្លាំង ហើយ​រក​រឿង​លោក​ឡាបាន់។ លោក​ពោល​ថា៖ «តើ​ខ្ញុំ​មាន​ទោស​អ្វី តើ​ខ្ញុំ​ធ្វើ​អ្វី​ខុស​បាន​ជា​លោក​ឪពុក​ខំ​ប្រឹង​ដេញ​តាម​ខ្ញុំ​បែប​នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ឯ​យ៉ាកុប​គាត់​ខឹង ហើយ​ក៏​ឈ្លោះ​នឹង​ឡាបាន់​ដោយ​ពាក្យ​ថា តើ​ខ្ញុំ​មាន​ទោស​អ្វី ឬ​បាន​ធ្វើ​បាប​ណា​បាន​ជា​លោក​ឪពុក​ដេញ​តាម​ខ្ញុំ ដោយ​ចិត្ត​ក្តៅ​យ៉ាង​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

36 យ៉ាកកូប​ខឹង​យ៉ាង​ខ្លាំង ហើយ​រក​រឿង​ឡាបាន់។ គាត់​ពោល​ថា៖ «តើ​ខ្ញុំ​មាន​ទោស​អ្វី តើ​ខ្ញុំ​ធ្វើ​អ្វី​ខុស​បាន​ជា​លោក​ឪពុក​ខំ​ប្រឹង​ដេញ​តាម​ខ្ញុំ​បែប​នេះ?

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:36
14 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​ក៏​នឹក​ក្តៅ​ចិត្ត​នឹង​នាង​រ៉ាជែល​ជា​ខ្លាំង ហើយ​តប​ថា៖ «តើ​បង​ជា​ព្រះ​ឬ ដែល​បង្ខាំង​មិន​ឲ្យ​អូន​មាន​កូន​ដូច្នេះ?»


នាង​និយាយ​ទៅ​ឪពុក​ថា៖ «សូម​លោក​ម្ចាស់​កុំ​ខឹង​នឹង​កូន ដែល​កូន​ក្រោក​នៅ​មុខ​លោក​ឪពុក​ពុំ​បាន​ឡើយ ដ្បិត​កូន​កើត​មាន​ការ​ដូច​ស្រីៗ​ធ្លាប់​មាន»។ គាត់​ក៏​ខំ​រក​មើល តែ​មិន​ឃើញ​រូប​ថេរ៉ាភីម​ទាំង​នោះ​ឡើយ។


លោក​ឪពុក​បាន​ឆែក‌ឆេរ​របស់​ខ្ញុំ​សព្វ​គ្រប់​ទាំង​អស់​ហើយ តើ​បាន​ឃើញ​របស់​ណា​ជា​របស់​ពី​ផ្ទះ​លោក​ឪពុក​ខ្លះ? ចូរ​ដាក់​បង្ហាញ​នៅ​មុខ​បង‌ប្អូន​ខ្ញុំ និង​បង‌ប្អូន​របស់​លោក​ឪពុក​មក​មើល ដើម្បី​ឲ្យ​គេ​ជំនុំ‌ជម្រះ​ពី​រឿង​យើង​ទាំង​ពីរ។


កាល​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​បាន​ឮ​ដំណឹង​នោះ គេ​ក៏​វិល​មក​ពី​វាល​វិញ អ្នក​ទាំង​នោះ​ឈឺ​ចិត្ត ហើយ​ខឹង​ជា​ខ្លាំង ដោយ​ព្រោះ​ស៊ីគែម​បាន​ប្រព្រឹត្ត​អំពើ​យង់​ឃ្នង​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល គឺ​បាន​រួម​ដំណេក​ជាមួយ​កូន​ក្រមុំ​របស់​លោក​យ៉ាកុប ជា​អំពើ​ដែល​មិន​គួរ​គប្បី​ប្រព្រឹត្ត​ជា​ដាច់​ខាត។


កំហឹង​របស់​គេ​ត្រូវ​បណ្ដា‌សា​ហើយ ដ្បិត​វា​សាហាវ​ពេក ហើយ​អំពើ​ឃោរ‌ឃៅ​របស់​គេ នោះ​គ្មាន​មេត្តា​ឡើយ ពុក​នឹង​ញែក​គេ​ចេញ​ពី​គ្នា​នៅ​ក្នុង​ពួក​យ៉ាកុប ហើយ​កម្ចាត់‌កម្ចាយ​គេ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។


ពេល​នោះ អ្នក​សំណព្វ​របស់​ព្រះ​ក៏​ខឹង​នឹង​ស្ដេច ហើយ​ទូល​ថា៖ «គួរ​តែ​ទ្រង់​បាញ់​ដល់​ទៅ​ប្រាំ ឬ​ប្រាំមួយ​ដង ទ្រង់​នឹង​បាន​វាយ​ពួក​ស៊ីរី ទាល់​តែ​បាន​បំផ្លាញ​គេ​ឲ្យ​សូន្យ​បាត់​ទៅ តែ​ឥឡូវ​នេះ ទ្រង់​នឹង​វាយ​គេ​បាន​ត្រឹម​តែ​បី​ដង​ប៉ុណ្ណោះ»។


តែ​ណាម៉ាន់​មាន​កំហឹង ហើយ​ក៏​ចេញ​ទៅ ដោយ​ពោល​ថា៖ «ខ្ញុំ​ស្មាន​ថា​ប្រាកដ​ជា​លោក​ចេញ​មក​ជួប​ខ្ញុំ ឈរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក ហើយ​រា​ដៃ​ពី​លើ​ដំបៅ​ឲ្យ​រោគ​ឃ្លង់​បាន​ជា។


មនុស្ស​អាក្រក់​រត់​ក្នុង​កាល​ដែល គ្មាន​អ្នក​ណា​ដេញ​តាម​សោះ តែ​មនុស្ស​សុចរិត​មាន​ចិត្ត​ក្លាហាន​ដូច​សិង្ហ​វិញ។


លោក​ម៉ូសេ​ខឹង​យ៉ាង​ខ្លាំង ហើយ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «សូម​កុំ​រវល់​នឹង​តង្វាយ​របស់​ពួកគេ​ឡើយ។ ទូល‌បង្គំ​មិន​បាន​យក​សត្វ​លា​ណា​មួយ​របស់​ពួកគេ​ឡើយ ហើយ​ទូល‌បង្គំ​ក៏​មិន​បាន​ធ្វើ​ទុក្ខ​ទោស​ពួកគេ​ណា​ម្នាក់​ដែរ»។


ប្រជាជន​រក​រឿង​ឈ្លោះ​នឹង​លោក​ម៉ូសេ​ថា៖ «ស៊ូ​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​កាល​ដែល​បង​ប្អូន​របស់​យើង​បាន​ស្លាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នោះ​ទៅ​ចុះ!


ព្រះ‌អង្គ​ងាក​ទត​ទៅ​គេ​ទាំង​ក្រោធ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ​នឹង​ចិត្ត​រឹង‌រូស​របស់​គេ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​បុរស​នោះ​ថា៖ «ចូរ​លាត​ដៃ​របស់​អ្នក​ទៅ!» បុរស​នោះ​លាត​ដៃ ហើយ​ដៃ​របស់​គាត់​ក៏​បាន​ជា​ដូច​ដើម។


ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប កុំ​ឲ្យ​សេចក្តី​កំហឹង​របស់​អ្នក​រាល់​គ្នា​នៅ​រហូត​ដល់​ថ្ងៃ​លិច​ឡើយ


តែ​យ៉ូណា‌ថាន​ទូល​ទាស់​ថា៖ «ហេតុ​អ្វី​បាន​ជា​គាត់​ត្រូវ​ស្លាប់ តើ​គាត់​បាន​ធ្វើ​អ្វី​ខ្លះ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម