យ៉ាកុបនិយាយនឹងឡាបាន់ថា៖ “លោកអ៊ំដឹងថាខ្ញុំបានបម្រើលោកអ៊ំយ៉ាងណា ហើយក៏ដឹងថាហ្វូងសត្វរបស់លោកអ៊ំទៅជាយ៉ាងណា ពេលនៅជាមួយខ្ញុំ។
លោកុប្បត្តិ 30:5 - ព្រះគម្ពីរខ្មែរសាកល ប៊ីលហាក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់ឲ្យយ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងប៊ីលហាមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយឲ្យលោកយ៉ាកុប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងប៊ីលហាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយជូនលោកយ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ប៊ីលហាមានទំងន់បង្កើតបានកូនប្រុស១ឲ្យយ៉ាកុប អាល់គីតាប ប៊ីលហាមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយជូនយ៉ាកកូប។ |
យ៉ាកុបនិយាយនឹងឡាបាន់ថា៖ “លោកអ៊ំដឹងថាខ្ញុំបានបម្រើលោកអ៊ំយ៉ាងណា ហើយក៏ដឹងថាហ្វូងសត្វរបស់លោកអ៊ំទៅជាយ៉ាងណា ពេលនៅជាមួយខ្ញុំ។
ដូច្នេះ នាងឲ្យប៊ីលហាបាវបម្រើស្រីរបស់ខ្លួនទៅយ៉ាកុបធ្វើជាប្រពន្ធ យ៉ាកុបក៏ចូលទៅឯនាង។
រ៉ាជែលនិយាយថា៖ “ព្រះបានផ្ដល់យុត្តិធម៌ឲ្យខ្ញុំហើយ។ ព្រះអង្គបានឮសំឡេងរបស់ខ្ញុំជាប្រាកដ ហើយប្រទានកូនប្រុសម្នាក់ដល់ខ្ញុំ”។ ដោយហេតុនេះ នាងដាក់ឈ្មោះកូននោះថា ដាន់។
កាលអ៊ីស្រាអែលរស់នៅក្នុងទឹកដីនោះ រូបេនក៏ទៅរួមដំណេកជាមួយប៊ីលហាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ឮអំពីការនោះដែរ។ យ៉ាកុបមានកូនប្រុសដប់ពីរនាក់:
ទាំងនេះជាកូនចៅរបស់ប៊ីលហាដែលឡាបាន់ឲ្យនាងទៅរ៉ាជែលកូនស្រីរបស់គាត់។ កូនចៅដែលនាងបង្កើតឲ្យយ៉ាកុប មានទាំងអស់ ៧ នាក់។
ព្រះបានប្រទានសម្ពន្ធមេត្រីនៃពិធីកាត់ស្បែកដល់អ័ប្រាហាំ។ ដូច្នេះ អ័ប្រាហាំបានបង្កើតអ៊ីសាក ហើយធ្វើពិធីកាត់ស្បែកឲ្យគាត់នៅថ្ងៃទីប្រាំបី។ ក្រោយមក អ៊ីសាកបានបង្កើតយ៉ាកុប ហើយយ៉ាកុបបានបង្កើតបុព្វបុរសទាំងដប់ពីរនាក់។