កុំស្ដីបន្ទោសមនុស្សចំអកឡកឡឺយឡើយ ក្រែងលោគេស្អប់អ្នក; ចូរស្ដីបន្ទោសមនុស្សមានប្រាជ្ញា នោះគេនឹងស្រឡាញ់អ្នក។
លូកា 9:55 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះយេស៊ូវបានងាកមក ស្ដីបន្ទោសពួកគេ។ Khmer Christian Bible ប៉ុន្ដែព្រះអង្គបានបែរមកបន្ទោសពួកសិស្ស [ថា៖ «អ្នករាល់គ្នាមិនដឹងថាខ្លួនឯងមានវិញ្ញាណបែបណាទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែព្រះអង្គបែរទៅ ហើយបន្ទោសគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូបែរទៅរកគេ ហើយស្ដីបន្ទោសគេយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់បែរទៅបន្ទោសគេថា អ្នករាល់គ្នាមិនដឹងជាមានវិញ្ញាណបែបយ៉ាងណាទេ អាល់គីតាប អ៊ីសាបែរទៅរកគេ ហើយស្ដីបន្ទោសគេយ៉ាងខ្លាំង។ |
កុំស្ដីបន្ទោសមនុស្សចំអកឡកឡឺយឡើយ ក្រែងលោគេស្អប់អ្នក; ចូរស្ដីបន្ទោសមនុស្សមានប្រាជ្ញា នោះគេនឹងស្រឡាញ់អ្នក។
ប៉ុន្តែព្រះអង្គទ្រង់ងាកមក មានបន្ទូលនឹងពេត្រុសថា៖“សាតាំងអើយ ថយទៅក្រោយខ្ញុំទៅ! អ្នកជាសេចក្ដីបណ្ដាលឲ្យជំពប់ដួលដល់ខ្ញុំ ដ្បិតអ្នកមិនគិតរឿងរបស់ព្រះទេ គឺគិតរឿងរបស់មនុស្សវិញ”។
ពេត្រុសទូលតបនឹងព្រះអង្គថា៖ “ទោះបីជាទាំងអស់គ្នាជំពប់ដួលដោយសារតែលោកក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ”។
ចូរប្រុងស្មារតី ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ទៅក្នុងការល្បួងឡើយ។ វិញ្ញាណឆេះឆួលមែន ប៉ុន្តែសាច់ឈាមខ្សោយទេ”។
មើល៍! មានម្នាក់ក្នុងពួកអ្នកដែលនៅជាមួយព្រះយេស៊ូវបានលូកដៃហូតដាវរបស់ខ្លួន ហើយកាប់បាវបម្រើរបស់មហាបូជាចារ្យ ដាច់ត្រចៀកម្ខាងរបស់អ្នកនោះ។
នៅពេលឃើញដូច្នេះ យ៉ាកុប និងយ៉ូហានដែលជាសិស្សក៏ទូលថា៖ “ព្រះអម្ចាស់អើយ តើព្រះអង្គចង់ឲ្យយើងខ្ញុំហៅភ្លើងឲ្យធ្លាក់ពីលើមេឃមកបំផ្លាញពួកគេចោលឬទេ?”។
មានទាំងពាក្យសរសើរតម្កើង និងពាក្យប្រទេចផ្ដាសាចេញមកពីមាត់តែមួយ! បងប្អូនរបស់ខ្ញុំអើយ មិនត្រូវឲ្យមានដូច្នេះឡើយ!
កុំតបសងនឹងការអាក្រក់ដោយការអាក្រក់ ឬតបសងនឹងការត្មះតិះដៀលដោយការត្មះតិះដៀលឡើយ ផ្ទុយទៅវិញ ចូរឲ្យពរ ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅដើម្បីការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរជាមរតក។
យើងស្ដីបន្ទោស ហើយប្រៀនប្រដៅអ្នកណាដែលយើងស្រឡាញ់។ ដូច្នេះ ចូរមានចិត្តឆេះឆួល ហើយកែប្រែចិត្តចុះ។