ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 10:4 - ព្រះគម្ពីរខ្មែរសាកល

កុំ​យក​ថង់ប្រាក់ ថង់យាម ឬ​ស្បែកជើង​ទៅ​ជាមួយ​ឡើយ ហើយក៏​កុំ​ជម្រាបសួរ​អ្នកណា​ម្នាក់​នៅតាមផ្លូវ​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

កុំ​យក​ថង់​ប្រាក់​ ថង់​យាម​ ឬ​ស្បែក​ជើង​ទៅ​តាម​ឡើយ​ ហើយ​កុំ​ជម្រាប​សួរ​អ្នកណា​នៅ​តាម​ផ្លូវ​ឲ្យ​សោះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កុំ​យក​កាបូប ថង់​យាម ឬ​ស្បែក​ជើង​ឡើយ ក៏​កុំ​គំនាប់​អ្នក​ណា​តាម​ផ្លូវ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កុំ​យក​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង​ទៅ​ជា​មួយ​ឡើយ ហើយ​ក៏​កុំ​ជម្រាប​សួរ​អ្នក​ណា​តាម​ផ្លូវ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កុំ​ឲ្យ​យក​កាបូប ឬ​យាម ឬ​ស្បែក​ជើង​ឡើយ ក៏​កុំ​ឲ្យ​គំនាប់​អ្នក​ណា​តាម​ផ្លូវ​ផង

សូមមើលជំពូក

អាល់គីតាប

កុំ​យក​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង​ទៅ​ជា​មួយ​ឡើយ ហើយ​ក៏​កុំ​សាឡាម​អ្នក​ណា​តាម​ផ្លូវ​ដែរ។

សូមមើលជំពូក



លូកា 10:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក គេ​ដាក់​អាហារ​នៅមុខ​គាត់​ឲ្យ​ហូប ប៉ុន្តែ​គាត់​និយាយថា​៖ “ខ្ញុំ​មិន​ហូប​ទេ ទាល់តែ​បាន​និយាយ​ពាក្យ​របស់ខ្ញុំ​សិន”។ ឡាបាន់​ក៏​និយាយថា​៖ “សូម​មានប្រសាសន៍​ចុះ”។


ប៉ុន្តែ​បាវបម្រើនោះ​តប​នឹង​ពួកគេ​ថា​៖ “កុំ​ពន្យារពេល​ខ្ញុំ​ឡើយ ដ្បិត​ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ដំណើរ​របស់ខ្ញុំ​បាន​ជោគជ័យ​ហើយ​។ សូម​បញ្ជូន​ខ្ញុំ​ទៅ​ចុះ ដើម្បីឲ្យ​ខ្ញុំ​បាន​ទៅ​ឯ​ចៅហ្វាយ​របស់ខ្ញុំ​វិញ”។


ចូរឲ្យ​ភ្នែក​របស់អ្នក​មើល​ទៅ​ខាងមុខ ហើយ​ឲ្យ​ការសម្លឹង​របស់អ្នក​តម្រង់​ទៅមុខ​អ្នក​។


ព្រះអង្គ​ទ្រង់​ហៅ​សាវ័ក​ទាំង​ដប់ពីរ​នាក់​មក ហើយ​ចាប់ផ្ដើម​ចាត់​ពួកគេ​ពីរៗនាក់​ឲ្យ​ទៅ ព្រមទាំង​ប្រទាន​សិទ្ធិអំណាច​លើ​វិញ្ញាណអសោច​ដល់​ពួកគេ​ផង​។


បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“កាល​ខ្ញុំ​ចាត់​អ្នករាល់គ្នា​ឲ្យទៅ​ដោយគ្មាន​ថង់ប្រាក់ ថង់យាម និង​ស្បែកជើង តើ​អ្នករាល់គ្នា​មាន​ខ្វះ​អ្វីឬទេ​?”។ ពួកគេ​ទូលថា​៖ “គ្មានទេ”។