Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 កុំ​យក​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង​ទៅ​ជា​មួយ​ឡើយ ហើយ​ក៏​កុំ​ជម្រាប​សួរ​អ្នក​ណា​តាម​ផ្លូវ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 កុំ​យក​ថង់ប្រាក់ ថង់យាម ឬ​ស្បែកជើង​ទៅ​ជាមួយ​ឡើយ ហើយក៏​កុំ​ជម្រាបសួរ​អ្នកណា​ម្នាក់​នៅតាមផ្លូវ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 កុំ​យក​ថង់​ប្រាក់​ ថង់​យាម​ ឬ​ស្បែក​ជើង​ទៅ​តាម​ឡើយ​ ហើយ​កុំ​ជម្រាប​សួរ​អ្នកណា​នៅ​តាម​ផ្លូវ​ឲ្យ​សោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 កុំ​យក​កាបូប ថង់​យាម ឬ​ស្បែក​ជើង​ឡើយ ក៏​កុំ​គំនាប់​អ្នក​ណា​តាម​ផ្លូវ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 កុំ​ឲ្យ​យក​កាបូប ឬ​យាម ឬ​ស្បែក​ជើង​ឡើយ ក៏​កុំ​ឲ្យ​គំនាប់​អ្នក​ណា​តាម​ផ្លូវ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 កុំ​យក​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង​ទៅ​ជា​មួយ​ឡើយ ហើយ​ក៏​កុំ​សាឡាម​អ្នក​ណា​តាម​ផ្លូវ​ដែរ។

សូមមើលជំពូក ចម្លង




លូកា 10:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គេ​យក​ម្ហូប​អាហារ​ជូន​គាត់​ពិសា។ ប៉ុន្តែ គាត់​ពោល​ថា៖ «ខ្ញុំ​មិន​ទទួល​ទាន​ទេ ដរាប​ណា​មិន​ទាន់​បាន​ជម្រាប​ជូន​នូវ​សេចក្ដី ដែល​ខ្ញុំ​ត្រូវ​និយាយ​នេះ​សិន»។ ឡាបាន់​តប​ថា៖ «សូម​អញ្ជើញ​មាន​ប្រសាសន៍​មក!»។


គាត់​តប​ទៅ​វិញ​ថា៖ «ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ដំណើរ​របស់​ខ្ញុំ​បាន​សម្រេច​តាម​បំណង​ហើយ ដូច្នេះ សូម​កុំ​ឃាត់​ខ្ញុំ​អី សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​វិល​ត្រឡប់​ទៅ​រក​ម្ចាស់​ខ្ញុំ​វិញ​ចុះ»។


នាង​ឲ្យ​គេ​ចង​កែប​លា ហើយ​បញ្ជា​ទៅ​ក្មេង​បម្រើ​ថា៖ «ចូរ​ដឹក​លា​ទៅ បើ​ខ្ញុំ​មិន​ប្រាប់​ឲ្យ​ឈប់​ទេ កុំ​ឈប់​តាម​ផ្លូវ​ឲ្យ​សោះ!»។


លោក​អេលីសេ​មាន​ប្រសាសន៍​ទៅ​កាន់​កេហា‌ស៊ី​ថា៖ «ចូរ​រៀបចំ​ខ្លួន ហើយ​យក​ដំបង​របស់​ខ្ញុំ​ចេញ​ដំណើរ​ទៅ​ចុះ!។ ប្រសិន​បើ​ជួប​អ្នក​ណា​ម្នាក់​តាម​ផ្លូវ ចូរ​កុំ​ជម្រាប​សួរ​គេ ហើយ​បើ​នរណា​ជម្រាប​សួរ​អ្នក កុំ​តប​វិញ​ឡើយ។ ត្រូវ​យក​ដំបង​របស់​ខ្ញុំ​ដាក់​លើ​មុខ​កូន​ក្មេង​នោះ»។


ចូរ​សម្តែង​ឲ្យ​មនុស្ស​លោក​ឃើញ​ទឹក​ចិត្ត​ស្មោះ​ត្រង់​របស់​កូន គឺ​កុំ​មើល​ទៅ​នរណា​ដោយ​ចិត្ត​វៀច‌វេរ​ឡើយ។


ពេល​នោះ ព្រះអង្គ​ត្រាស់​ហៅ​សិស្ស*​ទាំង​ដប់‌ពីរ​រូប​មក រួច​ទ្រង់​ចាត់​គេ​ពីរៗ​នាក់​ឲ្យ​ទៅ ទាំង​ប្រទាន​ឲ្យ​គេ​មាន​អំណាច​ដេញ​វិញ្ញាណ​អាក្រក់​ផង។


បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​សិស្ស*​ថា៖ «កាល​ដែល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដោយ​គ្មាន​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង តើ​អ្នក​រាល់​គ្នា​មាន​ខ្វះ​ខាត​អ្វី​ទេ?»។ គេ​ទូល​ថា៖ «យើង​ខ្ញុំ​គ្មាន​ខ្វះ​ខាត​អ្វី​ទេ»។


លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​លោក​បូជា‌ចារ្យ​អហ៊ី‌ម៉ាឡេក​ថា៖ «នៅ​ទី​នេះ តើ​លោក​មាន​លំពែង ឬ​ដាវ​ទេ? កិច្ចការ​ដែល​ព្រះ‌រាជា​ចាត់​ឲ្យ​ខ្ញុំ​ទៅ​បំពេញ​នេះ​បន្ទាន់​ពេក ខ្ញុំ​មិន​បាន​យក​ដាវ ឬ​អាវុធ​ផ្សេង​ទៀត​មក​ជា​មួយ​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម