Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:33 - ព្រះគម្ពីរខ្មែរសាកល

33 បន្ទាប់មក គេ​ដាក់​អាហារ​នៅមុខ​គាត់​ឲ្យ​ហូប ប៉ុន្តែ​គាត់​និយាយថា​៖ “ខ្ញុំ​មិន​ហូប​ទេ ទាល់តែ​បាន​និយាយ​ពាក្យ​របស់ខ្ញុំ​សិន”។ ឡាបាន់​ក៏​និយាយថា​៖ “សូម​មានប្រសាសន៍​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 បន្ទាប់​មក គេ​រៀប​ចំ​អាហារ​ជូន​គាត់​ពិសា តែ​គាត់​ប្រកែក​ថា៖ «ខ្ញុំ​មិន​ទទួល​ទាន​ទេ ដរាប​ទាល់​តែ​ខ្ញុំ​បាន​ជម្រាប​ពី​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​និយាយ​នេះ​សិន»។ ឡាបាន់​តប​ថា៖ «សូម​អញ្ជើញ​មាន​ប្រសាសន៍​មក!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 បន្ទាប់​មក គេ​យក​ម្ហូប​អាហារ​ជូន​គាត់​ពិសា។ ប៉ុន្តែ គាត់​ពោល​ថា៖ «ខ្ញុំ​មិន​ទទួល​ទាន​ទេ ដរាប​ណា​មិន​ទាន់​បាន​ជម្រាប​ជូន​នូវ​សេចក្ដី ដែល​ខ្ញុំ​ត្រូវ​និយាយ​នេះ​សិន»។ ឡាបាន់​តប​ថា៖ «សូម​អញ្ជើញ​មាន​ប្រសាសន៍​មក!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 រួច​លើក​ភោជ‌នាហារ​មក​ជូន​គាត់​បរិភោគ តែ​គាត់​ប្រកែក​ថា ខ្ញុំ​មិន​ទទួល​ទាន​ទេ លុះ​ត្រា​តែ​ខ្ញុំ​បាន​ជំរាប​ពី​រឿង​ខ្ញុំ​ហើយ​សិន នោះ​ឡាបាន់​ក៏​និយាយ​ថា សូម​មាន​ប្រសាសន៍​មក​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

33 បន្ទាប់​មក គេ​យក​ម្ហូប​អាហារ​ជូន​គាត់​ពិសា។ ប៉ុន្តែ គាត់​ពោល​ថា៖ «ខ្ញុំ​មិន​ទទួល​ទាន​ទេ ដរាប​ណា​មិន​ទាន់​បាន​ជម្រាប​ជូន នូវ​សេចក្តី​ដែល​ខ្ញុំ​ត្រូវ​និយាយ​នេះ​សិន»។ ឡាបាន់​តប​ថា៖ «សូម​អញ្ជើញ​និយាយ​មក!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:33
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ បុរស​នោះ​ក៏​ចូលទៅ​ក្នុង​ផ្ទះ​។ ឡាបាន់​ក៏​ស្រាយ​អូដ្ឋ ហើយ​ឲ្យ​ចំបើង និង​ចំណី​ដល់​អូដ្ឋ ព្រមទាំង​ឲ្យ​ទឹក​សម្រាប់​លាង​ជើង​បុរសនោះ និង​ពួក​មនុស្ស​ដែល​មក​ជាមួយ​គាត់​ផង​។


គាត់​ក៏​និយាយថា​៖ “ខ្ញុំ​ជា​បាវបម្រើ​របស់​អ័ប្រាហាំ​។


តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​ស្ទាត់ជំនាញ​ក្នុង​ការងារ​របស់ខ្លួន​ទេ​? គេ​នឹង​ឈរ​នៅចំពោះ​ព្រះភក្ត្រ​ស្ដេច គឺ​មិន​ឈរ​នៅចំពោះ​មុខ​មនុស្ស​តូចទាប​ឡើយ​៕


អ្វីក៏ដោយ​ដែល​ដៃ​របស់អ្នក​រក​ធ្វើ​បាន ចូរ​ធ្វើ​អស់ពីកម្លាំង​របស់អ្នក​ចុះ​; ដ្បិត​នៅ​ស្ថានមនុស្សស្លាប់ ជា​កន្លែងដែល​អ្នក​នឹង​ទៅ​នោះ គ្មាន​កិច្ចការ ឬ​គម្រោង ឬ​ចំណេះដឹង ឬ​ប្រាជ្ញា​ឡើយ​។


ប៉ុន្តែ​អ្នកណាក៏ដោយដែល​ផឹក​ទឹក​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ នឹង​មិន​ស្រេក​សោះឡើយ គឺ​ជារៀងរហូត​។ ផ្ទុយទៅវិញ ទឹក​ដែល​ខ្ញុំ​នឹង​ឲ្យ​អ្នកនោះ នឹង​ក្លាយជា​ប្រភព​ទឹក​ផុសឡើង​ដល់​ជីវិតអស់កល្បជានិច្ច​នៅក្នុង​អ្នកនោះ”។


អ្នក​ដែល​មាន​ចៅហ្វាយ​ជា​អ្នកជឿ ក៏​កុំឲ្យ​មើលងាយ​ចៅហ្វាយ​ឡើយ ពីព្រោះ​ពួកគាត់​ជា​បងប្អូន​។ ផ្ទុយទៅវិញ ត្រូវ​បម្រើ​កាន់តែខ្លាំងឡើង ពីព្រោះ​ពួកគាត់​ជា​អ្នកជឿ និង​ជា​អ្នក​ដ៏ជាទីស្រឡាញ់​ដែល​ទទួលប្រយោជន៍​ពី​ការបម្រើដ៏ល្អ​។ ចូរ​បង្រៀន និង​ជំរុញទឹកចិត្ត​អំពី​សេចក្ដីទាំងនេះ​ចុះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម