Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 10:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 កុំ​យក​កាបូប ថង់​យាម ឬ​ស្បែក​ជើង​ឡើយ ក៏​កុំ​គំនាប់​អ្នក​ណា​តាម​ផ្លូវ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 កុំ​យក​ថង់ប្រាក់ ថង់យាម ឬ​ស្បែកជើង​ទៅ​ជាមួយ​ឡើយ ហើយក៏​កុំ​ជម្រាបសួរ​អ្នកណា​ម្នាក់​នៅតាមផ្លូវ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 កុំ​យក​ថង់​ប្រាក់​ ថង់​យាម​ ឬ​ស្បែក​ជើង​ទៅ​តាម​ឡើយ​ ហើយ​កុំ​ជម្រាប​សួរ​អ្នកណា​នៅ​តាម​ផ្លូវ​ឲ្យ​សោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 កុំ​យក​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង​ទៅ​ជា​មួយ​ឡើយ ហើយ​ក៏​កុំ​ជម្រាប​សួរ​អ្នក​ណា​តាម​ផ្លូវ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 កុំ​ឲ្យ​យក​កាបូប ឬ​យាម ឬ​ស្បែក​ជើង​ឡើយ ក៏​កុំ​ឲ្យ​គំនាប់​អ្នក​ណា​តាម​ផ្លូវ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 កុំ​យក​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង​ទៅ​ជា​មួយ​ឡើយ ហើយ​ក៏​កុំ​សាឡាម​អ្នក​ណា​តាម​ផ្លូវ​ដែរ។

សូមមើលជំពូក ចម្លង




លូកា 10:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គេ​រៀប​ចំ​អាហារ​ជូន​គាត់​ពិសា តែ​គាត់​ប្រកែក​ថា៖ «ខ្ញុំ​មិន​ទទួល​ទាន​ទេ ដរាប​ទាល់​តែ​ខ្ញុំ​បាន​ជម្រាប​ពី​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​និយាយ​នេះ​សិន»។ ឡាបាន់​តប​ថា៖ «សូម​អញ្ជើញ​មាន​ប្រសាសន៍​មក!»។


គាត់​ឆ្លើយ​ថា៖ «កុំ​ឃាត់​ខ្ញុំ​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ដំណើរ​របស់​ខ្ញុំ​បាន​សម្រេច​ហើយ ដូច្នេះ ខ្ញុំ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ចុះ»។


ពេល​នោះ នាង​បាន​ចង​កែប​លា ហើយ​បង្គាប់​អ្នក​បម្រើ​ថា៖ «ចូរ​ប្រញាប់​ទៅ កុំ​បង្អង់​ឡើយ លុះ​ត្រា​តែ​ខ្ញុំ​ប្រាប់​អ្នក​ឲ្យ​ឈប់»។


លោក​អេលីសេ​បង្គាប់​កេហា‌ស៊ី​ថា៖ «ចូរ​ក្រវាត់​ចង្កេះ ហើយ​កាន់​ដំបង​របស់​ខ្ញុំ​ចេញ​ទៅ បើ​ជួប​អ្នក​ណា​តាម​ផ្លូវ កុំ​ជម្រាប​សួរ​គេ​ឡើយ បើ​អ្នក​ណា​ជម្រាប​សួរ​ឯង ក៏​កុំ​ឆ្លើយ​តប​វិញ​ដែរ ចូរ​ទៅ​ដាក់​ដំបង​របស់​ខ្ញុំ​នៅ​លើ​មុខ​កូន​នោះ​ទៅ»។


ចូរ​ឲ្យ​ភ្នែក​ឯង​មើល​ចំ​ទៅ​មុខ ហើយ​ត្របក​ភ្នែក​ឯង​ទៅ​ត្រង់​ទៅ​មុខ​ដែរ។


ព្រះ‌អង្គ​ហៅ​អ្នក​ទាំង​ដប់​ពីរ​មក ហើយ​ចាប់​ផ្ដើម​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ពីរៗ​នាក់ ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​លើ​វិញ្ញាណ​អាក្រក់។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «កាល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ដោយ​គ្មាន​កាបូប គ្មាន​ថង់​យាម និង​គ្មាន​ស្បែក​ជើង តើ​មាន​ខ្វះ​អ្វី​ទេ?» គេ​ទូល​ឆ្លើយ​ថា៖ «គ្មាន​ខ្វះ​អ្វី​ទេ»។


ដាវីឌ​ក៏​សួរ​អ័ហ៊ី‌ម៉ាឡេក​ថា៖ «តើ​នៅ​ទី​នេះ​លោក​មាន​លំពែង ឬ​ដាវ​ទេ? ខ្ញុំ​មិន​បាន​ជាប់​ដាវ ឬ​គ្រឿង​សស្ត្រា‌វុធ​មក​ជា‌មួយ​ទេ ព្រោះ​ការ​របស់​ស្តេច​នេះ ជា​ការ​ប្រញាប់​ណាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម