ទូលបង្គំត្រូវបានច្រូចចេញដូចជាទឹក ហើយឆ្អឹងទាំងអស់របស់ទូលបង្គំក៏សណ្ដកចេញ; ចិត្តរបស់ទូលបង្គំដូចក្រមួន វារលាយនៅក្នុងខ្លួនទូលបង្គំ។
យ៉ូហាន 19:36 - ព្រះគម្ពីរខ្មែរសាកល ជាការពិត ការទាំងនេះបានកើតឡើង ដើម្បីឲ្យបទគម្ពីរត្រូវបានបំពេញឲ្យសម្រេច ដែលថា:“គ្មានឆ្អឹងណាមួយរបស់ព្រះអង្គនឹងត្រូវបានបំបាក់ឡើយ” Khmer Christian Bible ដ្បិតហេតុការណ៍ទាំងនេះបានកើតឡើងដើម្បីឲ្យសម្រេចបទគម្ពីរដែលចែងថា គ្មានឆ្អឹងណាមួយរបស់ព្រះអង្គត្រូវបាក់ឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុការណ៍ទាំងនោះបានកើតមក ដើម្បីឲ្យបទគម្ពីរបានសម្រេច ដែលថា «គ្មានឆ្អឹងណាមួយរបស់ព្រះអង្គត្រូវបាក់ឡើយ» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គ្មានឆ្អឹងណាមួយរបស់លោកត្រូវបាក់បែកឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតការទាំងនោះបានកើតមក ដើម្បីឲ្យបទគម្ពីរបានសំរេច ដែលថា «គ្មានឆ្អឹងទ្រង់ណាមួយត្រូវបាក់សោះ» អាល់គីតាប ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបមកថា៖ «គ្មានឆ្អឹងណាមួយរបស់គាត់ត្រូវបាក់បែកឡើយ»។ |
ទូលបង្គំត្រូវបានច្រូចចេញដូចជាទឹក ហើយឆ្អឹងទាំងអស់របស់ទូលបង្គំក៏សណ្ដកចេញ; ចិត្តរបស់ទូលបង្គំដូចក្រមួន វារលាយនៅក្នុងខ្លួនទូលបង្គំ។
អស់ទាំងឆ្អឹងទូលបង្គំនឹងនិយាយថា៖ “ព្រះយេហូវ៉ាអើយ តើនរណាដូចព្រះអង្គដែលរំដោះមនុស្សទ័លក្រពីអ្នកដែលខ្លាំងជាងខ្លួនអ្នកនោះ គឺរំដោះមនុស្សទ័លក្រ និងមនុស្សខ្វះខាតពីអ្នកដែលប្លន់ពួកគេ?”។
ការទាំងអស់នេះបានកើតឡើង ដើម្បីឲ្យសេចក្ដីដែលព្រះអម្ចាស់មានបន្ទូលតាមរយៈព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា:
ខ្ញុំនិយាយមិនមែនអំពីអ្នកទាំងអស់គ្នាទេ។ ខ្ញុំស្គាល់អ្នកដែលខ្ញុំជ្រើសរើសហើយ ប៉ុន្តែនេះគឺដើម្បីឲ្យបទគម្ពីរត្រូវបានបំពេញឲ្យសម្រេច ដែលថា:‘អ្នកដែលហូបនំប៉័ងរបស់ខ្ញុំបានលើកកែងជើងរបស់ខ្លួនទាស់នឹងខ្ញុំ’។
ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ “កុំហែកវាឡើយ ប៉ុន្តែយើងនាំគ្នាចាប់ឆ្នោតវិញ ដើម្បីឲ្យដឹងថាវាទៅជារបស់អ្នកណា”។ នេះគឺដើម្បីឲ្យបទគម្ពីរត្រូវបានបំពេញឲ្យសម្រេច ដែលថា:“ពួកគេបានចែកសម្លៀកបំពាក់របស់ខ្ញុំសម្រាប់ខ្លួនពួកគេ ហើយចាប់ឆ្នោតយកអាវរបស់ខ្ញុំ”។ ពួកទាហានបានធ្វើការទាំងនេះដូច្នេះមែន។
បន្ទាប់ពីការនេះ ព្រះយេស៊ូវទ្រង់ជ្រាបថា អ្វីៗទាំងអស់បានសម្រេចហើយ ក៏មានបន្ទូលថា៖“ខ្ញុំស្រេក” ដើម្បីឲ្យបទគម្ពីរត្រូវបានបំពេញឲ្យសម្រេច។