ព្រះយេស៊ូវទ្រង់ហៅសិស្សដប់ពីរនាក់របស់ព្រះអង្គមក ហើយប្រទានសិទ្ធិអំណាចលើវិញ្ញាណអសោចដល់ពួកគេ ដើម្បីដេញពួកវាចេញ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខឲ្យជាផង។
ម៉ាថាយ 9:35 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះយេស៊ូវយាងចុះឡើងតាមទីក្រុងទាំងអស់ និងភូមិនានា ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ហើយប្រកាសដំណឹងល្អនៃអាណាចក្រស្ថានសួគ៌ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខឲ្យជាផង។ Khmer Christian Bible ព្រះយេស៊ូយាងទៅគ្រប់ក្រុង និងភូមិទាំងអស់ បង្រៀននៅក្នុងសាលាប្រជុំរបស់ពួកគេ ហើយបានប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ ព្រមទាំងប្រោសជំងឺរោគាគ្រប់បែបយ៉ាងឲ្យបានជា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះយេស៊ូវយាងទៅគ្រប់ក្រុង គ្រប់ភូមិ ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ព្រមទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យ ហើយប្រោសអស់ទាំងជំងឺរោគាគ្រប់ប្រភេទឲ្យបានជា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះយេស៊ូយាងទៅតាមក្រុង និងតាមភូមិនានា ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ* ព្រមទាំងប្រកាសដំណឹងល្អ*អំពីព្រះរាជ្យ* ហើយប្រោសអ្នកជំងឺ និងអ្នកពិការគ្រប់ប្រភេទឲ្យជាផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវ ទ្រង់ក៏យាងទៅដល់គ្រប់ក្រុងគ្រប់ភូមិ ព្រមទាំងបង្រៀនក្នុងសាលាប្រជុំទាំងប៉ុន្មាន ហើយប្រកាសប្រាប់ដំណឹងល្អពីនគរ ទ្រង់ក៏ប្រោសអស់ទាំងជំងឺរោគា នឹងជរាពិការ ក្នុងពួកបណ្តាជនឲ្យបានជា អាល់គីតាប បន្ទាប់មក អ៊ីសាទៅតាមក្រុង និងតាមភូមិនានា គាត់បង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ ព្រមទាំងប្រកាសដំណឹងល្អអំពីនគរអុលឡោះ ហើយប្រោសអ្នកជំងឺ និងអ្នកពិការគ្រប់ប្រភេទឲ្យបានជាផង។ |
ព្រះយេស៊ូវទ្រង់ហៅសិស្សដប់ពីរនាក់របស់ព្រះអង្គមក ហើយប្រទានសិទ្ធិអំណាចលើវិញ្ញាណអសោចដល់ពួកគេ ដើម្បីដេញពួកវាចេញ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខឲ្យជាផង។
កាលមួយមានកើតឡើងដូច្នេះ: បន្ទាប់ពីព្រះយេស៊ូវបានបង្គាប់សិស្សទាំងដប់ពីរនាក់ចប់ហើយ ព្រះអង្គក៏យាងចាកចេញពីទីនោះ ដើម្បីបង្រៀន និងប្រកាសនៅក្នុងទីក្រុងនានារបស់គេ។
គឺមនុស្សខ្វាក់ភ្នែកមើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់ត្រូវបានលើកឲ្យរស់ឡើងវិញ ហើយមនុស្សក្រីក្របានឮដំណឹងល្អ។
ក្រោយពីយ៉ូហានត្រូវគេចាប់ខ្លួន ព្រះយេស៊ូវក៏យាងមកកាលីឡេ ហើយប្រកាសដំណឹងល្អរបស់ព្រះ
នៅទីណាក៏ដោយដែលព្រះអង្គយាងចូល មិនថាក្នុងភូមិ ក្នុងទីក្រុង ឬតាមជនបទ ពួកគេតែងតែដាក់ពួកអ្នកជំងឺតាមផ្សារ ហើយទូលអង្វរព្រះអង្គដើម្បីឲ្យពួកគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គប៉ុណ្ណោះ។ អ្នកណាក៏ដោយដែលបានពាល់ព្រះអង្គ ក៏បានជាសះស្បើយ៕
ព្រះយេស៊ូវទ្រង់នឹកឆ្ងល់ ដោយសារតែភាពឥតជំនឿរបស់ពួកគេ។ បន្ទាប់មក ព្រះយេស៊ូវយាងចុះឡើងតាមភូមិនានា ទាំងបង្រៀនផង។
ព្រះយេស៊ូវយាងកាត់តាមទីក្រុង និងភូមិនានា ទាំងបង្រៀនបណ្ដើរ បន្តធ្វើដំណើរទៅយេរូសាឡិមបណ្ដើរ។
គឺរបៀបដែលព្រះបានចាក់ប្រេងអភិសេកលើព្រះយេស៊ូវអ្នកណាសារ៉ែត ដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយព្រះចេស្ដា ព្រមទាំងរបៀបដែលព្រះអង្គបានយាងចុះឡើងប្រព្រឹត្តការល្អ និងប្រោសអស់អ្នកដែលត្រូវមារសង្កត់សង្កិនឲ្យជា ដោយសារព្រះគង់នៅជាមួយព្រះអង្គ។
“អស់លោកដែលជាជនជាតិអ៊ីស្រាអែលអើយ! ចូរស្ដាប់ពាក្យទាំងនេះ: ព្រះយេស៊ូវអ្នកណាសារ៉ែត ជាអ្នកដែលព្រះបានបញ្ជាក់ដល់អ្នករាល់គ្នា ដោយព្រះចេស្ដា ការអស្ចារ្យ និងទីសម្គាល់នានា ដែលព្រះទ្រង់ធ្វើក្នុងចំណោមអ្នករាល់គ្នាតាមរយៈព្រះអង្គនេះ ដូចដែលខ្លួនអ្នករាល់គ្នាដឹងស្រាប់ហើយ។