Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 9:35 - អាល់គីតាប

35 បន្ទាប់​មក អ៊ីសា​ទៅ​តាម​ក្រុង និង​តាម​ភូមិ​នា​នា គាត់​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​ប្រកាស​ដំណឹង‌ល្អ​អំពី​នគរ​អុលឡោះ ហើយ​ប្រោស​អ្នក​ជំងឺ និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 បន្ទាប់មក ព្រះយេស៊ូវ​យាងចុះឡើង​តាម​ទីក្រុង​ទាំងអស់ និង​ភូមិ​នានា ទាំង​បង្រៀន​នៅតាម​សាលាប្រជុំ​របស់​គេ ហើយ​ប្រកាស​ដំណឹងល្អ​នៃ​អាណាចក្រ​ស្ថានសួគ៌ ព្រមទាំង​ប្រោស​រោគា​គ្រប់ប្រភេទ និង​ជំងឺ​គ្រប់មុខ​ឲ្យជា​ផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ព្រះយេស៊ូ​យាង​ទៅ​គ្រប់​ក្រុង​ និង​ភូមិ​ទាំង​អស់​ បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ​ ហើយ​បាន​ប្រកាស​ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​ ព្រម​ទាំង​ប្រោស​ជំងឺ​រោគា​គ្រប់​បែប​យ៉ាង​ឲ្យ​បាន​ជា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ទៅ​គ្រប់​ក្រុង គ្រប់​ភូមិ ទាំង​បង្រៀន​នៅ​តាម​សាលា​ប្រជុំ​របស់​គេ ព្រម​ទាំង​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះរាជ្យ ហើយ​ប្រោស​អស់​ទាំង​ជំងឺ​រោគា​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ទៅ​តាម​ក្រុង និង​តាម​ភូមិ​នា​នា ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ* ព្រម​ទាំង​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ* ហើយ​ប្រោស​អ្នក​ជំងឺ និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឲ្យ​ជា​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ព្រះ‌យេស៊ូវ ទ្រង់​ក៏​យាង​ទៅ​ដល់​គ្រប់​ក្រុង​គ្រប់​ភូមិ ព្រម​ទាំង​បង្រៀន​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ ទ្រង់​ក៏​ប្រោស​អស់​ទាំង​ជំងឺ​រោគា នឹង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​បាន​ជា

សូមមើលជំពូក ចម្លង




ម៉ាថាយ 9:35
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​ត្រាស់​ហៅ​សាវ័ក​ទាំង​ដប់‌ពីរ​នាក់​មក គាត់​ប្រទាន​ឲ្យ​គេ​មាន​អំណាច​លើ​អ៊ីព្លេស ព្រម​ទាំង​មាន​អំណាច​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា​ផង។


កាល​អ៊ីសា​មាន​ប្រសាសន៍​ផ្ដែ‌ផ្ដាំ​សិស្ស​ទាំង​ដប់‌ពីរ​នាក់ ចប់​សព្វ​គ្រប់​ហើយ គាត់​ចាក​ចេញ​ពី​ទី​នោះ​ទៅ​បង្រៀន និង​ប្រកាស​ដំណឹង‌ល្អ​ដល់​ប្រជា‌ជន​នៅ​តាម​ភូមិ​នានា។


គឺ​មនុស្ស​ខ្វាក់​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ។


ក្រោយ​គេ​ចាប់​យ៉ះយ៉ា​យក​ទៅ​ឃុំ‌ឃាំង​អ៊ីសា​ទៅ​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ដំណឹង‌ល្អ​របស់​អុលឡោះ។


គ្រប់​កន្លែង​ដែល​អ៊ីសា​ទៅ ទោះ​បី​នៅ​ក្នុង​ភូមិ​ក្នុង​ក្រុង ឬ​តាម​ស្រុក​ស្រែ​ក្ដី គេ​យក​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ទីផ្សារ អង្វរ​សុំ​គ្រាន់​តែ​ពាល់​ជាយ​អាវ​អ៊ីសា​ប៉ុណ្ណោះ​អស់​អ្នក​ដែល​ពាល់​អ៊ីសា បាន​ជា​សះ‌ស្បើយគ្រប់ៗ​គ្នា។


អ៊ីសា​នឹក​ឆ្ងល់ ដោយ​ឃើញ​គេ​គ្មាន​ជំនឿ​បែប​នេះ។ អ៊ីសា​ទៅ​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ហើយ​គាត់​បង្រៀន​អ្នក​ស្រុក។


អ៊ីសា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​កាត់​តាម​ក្រុង តាម​ភូមិ​នានា ព្រម​ទាំង​ប្រៀន‌ប្រដៅ​អ្នក​ស្រុក​ផង។


បង​ប្អូន​បាន​ជ្រាប​ថា អុលឡោះ​បាន​ចាក់​រស‌អុលឡោះ​ដ៏​វិសុទ្ធ និង​អំណាច តែង‌តាំង​អ៊ីសា ជា​អ្នក​ភូមិ​ណាសារ៉ែត។ បង​ប្អូន​ក៏​ជ្រាប​ដែរ​ថា អ៊ីសា​បាន​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រព្រឹត្ដ​អំពើ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​អ៊ីព្លេស​សង្កត់‌សង្កិន​ឲ្យ​បាន​ជា ដ្បិត​អុលឡោះ​នៅ​ជា​មួយ​អ៊ីសា។


បង​ប្អូន​អ៊ីស្រ‌អែល​អើយ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ! អុលឡោះ​បាន​រ៉ាប់​រង​ទទួល​អ៊ីសា ជា​អ្នក​ភូមិ​ណាសារ៉ែត នៅ​មុខ​បង​ប្អូន​ទាំង​អស់​គ្នា ដោយ​អុលឡោះ​បាន​សំដែង​ការ​អស្ចារ្យ អំណាច និង​ទី​សំគាល់​ផ្សេងៗ នៅ​កណ្ដាល​ចំណោម​បង​ប្អូន តាម​រយៈ​អ៊ីសា​ដូច​បង​ប្អូន​ជ្រាប​ស្រាប់​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម