ទូលបង្គំមិនបានបែរចេញពីច្បាប់របស់ព្រះអង្គឡើយ ពីព្រោះព្រះអង្គបានបង្រៀនទូលបង្គំ។
ទំនុកតម្កើង 71:17 - ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ ព្រះអង្គបានបង្រៀនទូលបង្គំតាំងពីយុវវ័យរបស់ទូលបង្គំមកម្ល៉េះ! រហូតដល់ឥឡូវនេះ ទូលបង្គំប្រកាសកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះអើយ ព្រះអង្គបានបង្រៀនទូលបង្គំ តាំងពីទូលបង្គំនៅក្មេងរហូតមក ហើយទូលបង្គំនៅតែប្រកាស ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គដដែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់អើយ ព្រះអង្គបានប្រៀនប្រដៅទូលបង្គំ តាំងពីទូលបង្គំនៅក្មេង រហូតមកទល់ពេលនេះ ទូលបង្គំនៅតែប្រកាស អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱព្រះអង្គអើយ ទ្រង់បានបង្ហាត់បង្រៀនទូលបង្គំ តាំងតែពីក្មេងមក ហើយដរាបដល់ឥឡូវនេះ ទូលបង្គំបានសំដែង ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់ អាល់គីតាប អុលឡោះអើយ ទ្រង់បានប្រៀនប្រដៅខ្ញុំ តាំងពីខ្ញុំនៅក្មេង រហូតមកទល់ពេលនេះ ខ្ញុំនៅតែប្រកាស អំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ដដែល។ |
ទូលបង្គំមិនបានបែរចេញពីច្បាប់របស់ព្រះអង្គឡើយ ពីព្រោះព្រះអង្គបានបង្រៀនទូលបង្គំ។
តើយុវជនអាចរក្សាផ្លូវរបស់ខ្លួនឲ្យបរិសុទ្ធបានយ៉ាងដូចម្ដេច? គឺដោយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ!
ដើម្បីបន្លឺសំឡេងនៃការអរព្រះគុណ និងដើម្បីរៀបរាប់អំពីអស់ទាំងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ!
ចូរមកស្ដាប់ចុះ អស់អ្នកដែលកោតខ្លាចព្រះអើយ! ខ្ញុំនឹងថ្លែងអ្វីដែលព្រះអង្គបានធ្វើសម្រាប់ព្រលឹងរបស់ខ្ញុំ។
ដ្បិតព្រះអង្គជាសេចក្ដីសង្ឃឹមរបស់ទូលបង្គំ! ព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាអើយ ព្រះអង្គជាទីទុកចិត្តរបស់ទូលបង្គំតាំងពីយុវវ័យរបស់ទូលបង្គំមកម្ល៉េះ!
រីឯទូលបង្គំវិញ ការដែលចូលទៅជិតព្រះ គឺជាការល្អសម្រាប់ទូលបង្គំ; ទូលបង្គំបានយកព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាជាជម្រករបស់ទូលបង្គំ ដើម្បីប្រកាសអស់ទាំងកិច្ចការរបស់ព្រះអង្គ៕