Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 71:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ៙ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បង្ហាត់​បង្រៀន​ទូលបង្គំ តាំង​តែ​ពី​ក្មេង​មក ហើយ​ដរាប​ដល់​ឥឡូវ​នេះ ទូលបង្គំ​បាន​សំដែង ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ឱ​ព្រះ​អើយ ព្រះអង្គ​បាន​បង្រៀន​ទូលបង្គំ​តាំងពី​យុវវ័យ​របស់ទូលបង្គំ​មកម្ល៉េះ​! រហូតដល់​ឥឡូវនេះ ទូលបង្គំ​ប្រកាស​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ៙ ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បង្រៀន​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​នៅ​ក្មេងរហូត​មក ហើយ​ទូល‌បង្គំ​នៅ​តែ​ប្រកាស ពី​កិច្ច​ការដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ដដែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​បាន​ប្រៀន‌ប្រដៅ​ទូលបង្គំ តាំង​ពី​ទូលបង្គំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​នេះ ទូលបង្គំ​នៅ​តែ​ប្រកាស អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ដដែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អុលឡោះ​អើយ ទ្រង់​បាន​ប្រៀន‌ប្រដៅ​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​នេះ ខ្ញុំ​នៅ​តែ​ប្រកាស អំពី​ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់​ដដែល។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 71:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ដាវីឌ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ទៅ​រេកាប នឹង​ប្អាណា ប្អូន​គាត់ ជា​កូន​រីម៉ូន ពួក​ប្អៀរ៉ុត​នោះ​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​លោះ​ព្រលឹង​យើង ចេញ​ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​ថា


ទូលបង្គំ​មិន​បាន​បែរ​ចេញ​ពី​ច្បាប់​ទ្រង់​ឡើយ ដ្បិត​ទ្រង់​បាន​បង្រៀន​ទូលបង្គំ


៙ មនុស្ស​កំឡោះ​នឹង​សំអាត​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ‌សារ​អ្វី គឺ​ដោយ​ប្រយ័តនឹង​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់


ដើម្បី​នឹងបាន​បន្លឺ​សំឡេង​អរ​ព្រះ‌គុណ ហើយ​ថ្លែង​ប្រាប់​ពី​គ្រប់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់


៙ មក​នេះ ចូរ​ស្តាប់​ចុះ អស់​អ្នក ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ


ដ្បិត​ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​ជា​ទី​សង្ឃឹម​នៃ​ទូលបង្គំ ទ្រង់​ជា​ទី​ទុក​ចិត្ត​ដល់​ទូលបង្គំ​តាំង​តែ​ពី​ក្មេង​មក


ឯ​ទូលបង្គំ ដែល​ទូលបង្គំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ទូលបង្គំ ទូលបង្គំ​បាន​យក​ព្រះ‌អម្ចាស់​យេហូវ៉ា​ទុក​ជា​ទី​ពឹង​ហើយ ដើម្បី​ឲ្យ​បាន​ថ្លែង​ប្រាប់​ពី​អស់​ទាំង​ការ​របស់​ទ្រង់។


មើល អញ​បាន​បង្រៀន​ច្បាប់ ហើយ​នឹង​បញ្ញត្ត​ដល់​ឯង​រាល់​គ្នា តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អញ​បាន​បង្គាប់​មក ដើម្បី​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​ឯង​ត្រូវ​ចូល​ទៅ​ទទួល​យក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម