ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 68:31 - ព្រះគម្ពីរខ្មែរសាកល

រាជទូត​នឹង​មក​ពី​អេហ្ស៊ីប​; អេត្យូពី​នឹង​ប្រញាប់​លាត​ដៃ​របស់ខ្លួន​ទៅ​ព្រះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​មាន​ត្រកូល​ខ្ពស់​នឹង​ចេញ​ពី​ស្រុក​អេស៊ីព្ទ អ្នក​ស្រុក​អេធីយ៉ូពី នឹង​លើក​ដៃ​ទៅ​រក​ព្រះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​អេស៊ីប​នឹង​ចាត់​ទូត​មក ជន‌ជាតិ​អេត្យូ‌ពី នឹង​លើក​ដៃ​ស្វែង​រក​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​អ្នក​ធំ​នឹង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឯ​ស្រុក​អេធីយ៉ូពី នឹង​ប្រញាប់​ប្រវា​ដៃ​ទៅ​ឯ​ព្រះ​ដែរ។

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​អេស៊ីប​នឹង​ចាត់​ទូត​មក ជន‌ជាតិ​អេត្យូ‌ពី នឹង​លើក​ដៃ​ស្វែង​រក​អុលឡោះ​។

សូមមើលជំពូក



ទំនុកតម្កើង 68:31
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​លាត​ដៃ​របស់ទូលបង្គំ​ទៅ​ព្រះអង្គ ព្រលឹង​របស់ទូលបង្គំ​ស្រេកឃ្លាន​ព្រះអង្គ ដូចជា​ដី​ហួតហែង​។ សេឡា


ប្រសិនបើ​យើងខ្ញុំ​បាន​ភ្លេច​ព្រះនាម​របស់​ព្រះ​នៃយើងខ្ញុំ ឬ​លាត​ដៃ​របស់យើងខ្ញុំ​ទៅ​ព្រះ​ដទៃ


ភ្នែក​របស់ទូលបង្គំ​បាន​ស្រវាំង​ទៅ​ដោយ​ទុក្ខវេទនា​; ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ​ជា​រៀងរាល់ថ្ងៃ ទូលបង្គំ​បាន​លាត​ដៃ​របស់ទូលបង្គំ​ទៅ​ព្រះអង្គ​!


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ផលពីការនឿយហត់​របស់​អេហ្ស៊ីប និង​កម្រៃ​របស់​អេត្យូពី ព្រមទាំង​ជនជាតិសាបា​ជា​មនុស្ស​មាន​មាឌធំ នឹង​ឆ្លងមក​ឯ​អ្នក ក៏​នឹង​ទៅជា​របស់​អ្នក​។ ពួកគេ​នឹង​ទៅតាម​អ្នក ពួកគេ​នឹង​ឆ្លងមក​ទាំង​ជាប់​ច្រវាក់ ហើយ​ក្រាបចុះ​នៅចំពោះ​អ្នក ទាំង​សារភាព​ដល់​អ្នក​ថា​: ‘ព្រះ​គង់នៅ​ក្នុង​អ្នក​ជាប្រាកដ​! គ្មានអ្នកណា​ទៀត​ឡើយ​! គ្មាន​ព្រះ​ណាឡើយ​!’”។


យើង​នឹង​ដាក់​សញ្ញាសម្គាល់​មួយ​នៅក្នុងចំណោម​ពួកគេ ព្រមទាំង​ចាត់​អ្នករត់រួច​ក្នុងចំណោម​ពួកគេ​ឲ្យទៅ​រក​ប្រជាជាតិ​នានា គឺ​តើស៊ីស ពូល និង​លូឌ​ដែល​យឹត​ធ្នូ ទូបាល និង​យ៉ាវ៉ាន បណ្ដា​កោះ​នៅឆ្ងាយ ដែល​មិនទាន់​ឮ​ដំណឹង​របស់យើង និង​មិនទាន់​ឃើញ​សិរីរុងរឿង​របស់យើង​។ អ្នកទាំងនោះ​នឹង​ប្រកាស​សិរីរុងរឿង​របស់យើង​ក្នុងចំណោម​ប្រជាជាតិ​នានា​។