យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ជាកូនប្រុសរបស់ឪពុកយើងខ្ញុំ ហើយកូនម្នាក់ មិនមានគាត់ទៀតទេ រីឯកូនពៅវិញ សព្វថ្ងៃនៅដែនដីកាណានជាមួយឪពុករបស់យើងខ្ញុំ’។
ទំនុកតម្កើង 68:27 - ព្រះគម្ពីរខ្មែរសាកល នៅទីនោះមានបេនយ៉ាមីនជាកូនពៅដែលដឹកនាំពួកគេ ពួកមេដឹកនាំនៃយូដានិងអង្គប្រជុំរបស់ពួកគេ ពួកមេដឹកនាំនៃសាប់យូឡូន និងពួកមេដឹកនាំនៃណែបថាលី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះមានបេនយ៉ាមីន ជាកូនពៅបង្អស់ នាំមុខគេ ក្នុងចំណោមពួកគេ មានពួកមេដឹកនាំរបស់យូដា ពួកមេដឹកនាំរបស់សាប់យូឡូន និងពួកមេដឹកនាំរបស់ណែបថាលី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺចាប់ពីកុលសម្ព័ន្ធបេនយ៉ាមីនដែលតូចជាងគេ បន្ទាប់មក អ្នកដឹកនាំនៃកុលសម្ព័ន្ធយូដា ដែលមានសម្លៀកបំពាក់យ៉ាងល្អប្រណីត រួចហើយអ្នកដឹកនាំនៃកុលសម្ព័ន្ធសាប់យូឡូន និងកុលសម្ព័ន្ធណែបថាលី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះមានបេនយ៉ាមីន ជាពៅបង្អស់ ដែលគ្រប់គ្រងលើគេ ពួកចៅហ្វាយនៃយូដា នឹងក្រុមជំនុំរបស់គេ ព្រមទាំងពួកចៅហ្វាយនៃសាប់យូល៉ូន ហើយពួកចៅហ្វាយនៃណែបថាលីផង អាល់គីតាប គឺចាប់ពីកុលសម្ព័ន្ធពុនយ៉ាមីនដែលតូចជាងគេ បន្ទាប់មក អ្នកដឹកនាំនៃកុលសម្ព័ន្ធយូដា ដែលមានសម្លៀកបំពាក់យ៉ាងល្អប្រណីត រួចហើយអ្នកដឹកនាំនៃកុលសម្ព័ន្ធសាប់យូឡូន និងកុលសម្ព័ន្ធណែបថាលី។ |
យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ជាកូនប្រុសរបស់ឪពុកយើងខ្ញុំ ហើយកូនម្នាក់ មិនមានគាត់ទៀតទេ រីឯកូនពៅវិញ សព្វថ្ងៃនៅដែនដីកាណានជាមួយឪពុករបស់យើងខ្ញុំ’។
ជើងរបស់ទូលបង្គំឈរនៅកន្លែងរាបស្មើ ទូលបង្គំនឹងថ្វាយពរព្រះយេហូវ៉ា នៅក្នុងអង្គប្រជុំ៕
បណ្ដាអភិជននៃប្រជាជាតិនានាផ្ដុំគ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះនៃអ័ប្រាហាំ។ ដ្បិតខែលនៅលើផែនដីសុទ្ធតែជារបស់ព្រះ ព្រះអង្គត្រូវបានលើកតម្កើងយ៉ាងខ្លាំង៕
កាឡាតជារបស់យើង ម៉ាណាសេក៏ជារបស់យើងដែរ រីឯអេប្រាអិមជាមួកសឹករបស់យើង យូដាជាដំបងរាជ្យរបស់យើង។
សេចក្ដីច្រណែនរបស់ពួកអេប្រាអិមនឹងបាត់ទៅ ហើយភាពជាសត្រូវរបស់ពួកយូដានឹងត្រូវបានកាត់ចេញ; ពួកអេប្រាអិមនឹងលែងច្រណែនពួកយូដា ហើយពួកយូដានឹងលែងធ្វើជាសត្រូវនឹងពួកអេប្រាអិម។
អ្នកដែលត្រូវបានហៅតាមឈ្មោះអ៊ីស្រាអែល ហើយចេញមកពីប្រភពទឹករបស់យូដា ជាអ្នកដែលស្បថដោយអាងព្រះនាមរបស់ព្រះយេហូវ៉ា ហើយលើកឡើងនូវព្រះនៃអ៊ីស្រាអែល ប៉ុន្តែមិនមែនដោយសេចក្ដីពិតត្រង់ ក៏មិនមែនដោយសេចក្ដីសុចរិត គឺវង្សត្រកូលយ៉ាកុបអើយ ចូរស្ដាប់សេចក្ដីនេះ!