Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 42:32 - ព្រះគម្ពីរខ្មែរសាកល

32 យើងខ្ញុំ​មាន​បងប្អូន​ដប់ពីរ​នាក់ ជា​កូនប្រុស​របស់​ឪពុក​យើងខ្ញុំ ហើយ​កូន​ម្នាក់ មិនមាន​គាត់​ទៀតទេ រីឯ​កូនពៅ​វិញ សព្វថ្ងៃ​នៅ​ដែនដី​កាណាន​ជាមួយ​ឪពុក​របស់យើងខ្ញុំ’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 យើង​ខ្ញុំ​មាន​បង‌ប្អូន​ដប់ពីរ​នាក់ ជា​កូន​របស់​ឪពុក​តែ​មួយ កូន​មួយ​មិន​នៅ​ទៀត​ទេ រី​ឯ​កូន​ពៅ សព្វ‌ថ្ងៃ​នេះ​នៅ​ជា‌មួយ​ឪពុក​របស់​យើង​ខ្ញុំ នៅ​ស្រុក​កាណាន"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 យើង​ខ្ញុំ​មាន​បងប្អូន​ដប់‌ពីរ​នាក់ ឪពុក​តែ​មួយ ប្អូន​យើង​ខ្ញុំ​ម្នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយ រីឯ​ប្អូន​ពៅ​នៅ​ជា​មួយ​ឪពុក នៅ​ស្រុក​កាណាន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ហើយ​ថា យើង​ខ្ញុំ​មាន​បង​ប្អូន​១២​នាក់​ជា​កូន​នៃ​ឪពុក​តែ​១ កូន​១​មិន​នៅ​ទៀត​ទេ ហើយ​កូន​ពៅ​វា​នៅ​ជា​មួយ​នឹង​ឪពុក​របស់​យើង​ខ្ញុំ នៅ​ស្រុក​កាណាន​សព្វ​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 យើង​ខ្ញុំ​មាន​បង‌ប្អូន​ដប់​ពីរ​នាក់ ឪពុក​តែ​មួយ ប្អូន​យើង​ខ្ញុំ​ម្នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយ រីឯ​ប្អូន​ពៅ​នៅ​ជា​មួយ​ឪពុក នៅ​ស្រុក​កាណាន”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 42:32
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ទៅរក​ពួក​បងប្អូន​របស់គាត់ និយាយថា​៖ “ក្មេង​នោះ​បាត់​ហើយ​! ចុះ​ខ្ញុំ តើ​ឲ្យ​ខ្ញុំ​ទៅ​ឯណា​?”។


ពួកគេ​តបថា​៖ “យើងខ្ញុំ​ជា​បាវបម្រើ​របស់លោក មាន​បងប្អូន​ដប់ពីរ​នាក់ ជា​កូនប្រុស​របស់​បុរស​ម្នាក់​នៅ​ដែនដី​កាណាន​។ មើល៍! សព្វថ្ងៃ​កូនពៅ​នៅជាមួយ​ឪពុក​របស់យើងខ្ញុំ រីឯ​ម្នាក់ទៀត មិនមាន​គាត់​ទៀតទេ”។


ពួកយើង​បាន​និយាយ​នឹង​លោក​ថា​: ‘យើងខ្ញុំ​ជា​មនុស្ស​ទៀងត្រង់ មិនមែន​ជា​អ្នកស៊ើបការណ៍​ទេ​។


បុរស​ដែលជា​ចៅហ្វាយ​នៅ​ស្រុក​នោះ ក៏​និយាយ​នឹង​ពួកយើង​ថា​: ‘ដោយ​ការនេះ យើង​នឹង​ដឹង​ថា​ពួកឯង​ជា​មនុស្ស​ទៀងត្រង់ គឺ​ចូរ​ទុក​បងប្អូន​ម្នាក់​របស់ពួកឯង​ឲ្យ​នៅជាមួយ​យើង ហើយ​ឲ្យ​អ្នកឯទៀត​យក​ស្រូវ​ទៅវិញ សម្រាប់​អ្នកផ្ទះ​របស់ពួកឯង​ដែលកំពុង​អត់ឃ្លាន​នោះ​ចុះ​!


នៅ​ទីនោះ​មាន​បេនយ៉ាមីន​ជា​កូនពៅ​ដែល​ដឹកនាំ​ពួកគេ ពួក​មេដឹកនាំ​នៃ​យូដា​និង​អង្គប្រជុំ​របស់ពួកគេ ពួក​មេដឹកនាំ​នៃ​សាប់យូឡូន និង​ពួក​មេដឹកនាំ​នៃ​ណែបថាលី​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម