ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 106:38 - ព្រះគម្ពីរខ្មែរសាកល

ពួកគាត់​បង្ហូរឈាម​មនុស្ស​ឥតទោស គឺ​ឈាម​របស់​កូនប្រុស​កូនស្រី​របស់ខ្លួន ដែល​ពួកគាត់​បាន​ថ្វាយជាយញ្ញបូជា​ដល់​រូបបដិមាករ​របស់​ពួក​កាណាន ទឹកដី​នោះ​ក៏​សៅហ្មង​ដោយ​ឈាម​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​កម្ចាយ​ឈាម​មនុស្ស​ដែល​គ្មាន​ទោស គឺ​ជា​ឈាម​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ដែល​គេ​យក​ទៅ​ធ្វើ​យញ្ញ​បូជា ឲ្យ​រូប​ព្រះ​នៅ​ស្រុក​កាណាន ហើយ​ស្រុក​នោះ​ក៏​ត្រឡប់​ជា​ស្មោក‌គ្រោក ដោយ‌សារ​ឈាម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ប្រហារ​ជីវិត​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ដែល​គ្មាន​កំហុស ដើម្បី​ធ្វើ​យញ្ញ‌បូជា​ឲ្យ​ព្រះ​ក្លែង‌ក្លាយ នៅ​ស្រុក​កាណាន ឃាត‌កម្ម​ទាំង​នោះ​បណ្ដាល​ឲ្យ​ទឹក​ដី របស់​ពួក​គេ​លែង​វិសុទ្ធ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​កំចាយ​ឈាម​ដែល​គ្មាន​ទោស គឺ​ជា​ឈាម​របស់​កូន​ប្រុស​កូន​ស្រី​គេ ដែល​គេ​បូជា​ថ្វាយ​ដល់​អស់​ទាំង​រូប​ព្រះ​នៅ​ស្រុក​កាណាន ដូច្នេះ ស្រុក​ក៏​ត្រឡប់​ជា​ស្មោក‌គ្រោក​ដោយ‌សារ​ឈាម

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ប្រហារ​ជីវិត​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ដែល​គ្មាន​កំហុស ដើម្បី​ធ្វើ​យញ្ញ‌បូជា​ឲ្យ​ព្រះ​ក្លែង‌ក្លាយ នៅ​ស្រុក​កាណាន ឃាត‌កម្ម​ទាំង​នោះ​បណ្ដាល​ឲ្យ​ទឹក​ដី របស់​ពួក​គេ​លែង​វិសុទ្ធ​ទៀត។​

សូមមើលជំពូក



ទំនុកតម្កើង 106:38
15 ការដាក់ឲ្យឆ្លើយតបគ្នា  

កាលណា​អ្នករាល់គ្នា​លាត​ដៃ​អធិស្ឋាន យើង​នឹង​បាំង​ភ្នែក​របស់យើង​ពី​អ្នករាល់គ្នា​; ទោះបីជា​អ្នករាល់គ្នា​បង្កើន​ពាក្យអធិស្ឋាន​ក៏ដោយ ក៏​យើង​មិន​ស្ដាប់​ឡើយ​។ ដៃ​របស់អ្នករាល់គ្នា​ពេញ​ដោយ​ឈាម​ហើយ​!


ផែនដី​បាន​សៅហ្មង​នៅក្រោម​អ្នកដែល​រស់នៅ​លើ​វា ពីព្រោះ​ពួកគេ​បាន​រំលង​ក្រឹត្យវិន័យ បំពាន​បទបញ្ញត្តិ ហើយ​ផ្ដាច់​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​។


ដ្បិត​មើល៍! ព្រះយេហូវ៉ា​បាន​យាង​ចេញ​ពី​កន្លែង​របស់ព្រះអង្គ​មក ដើម្បី​ដាក់ទោស​អ្នកដែល​រស់នៅ​លើ​ផែនដី​ចំពោះ​សេចក្ដីទុច្ចរិត​របស់គេ ហើយ​ផែនដី​នឹង​លាតត្រដាង​ការបង្ហូរឈាម​លើ​វា ក៏​មិន​គ្របបាំង​មនុស្សដែល​ត្រូវគេ​សម្លាប់​ទៀត​ឡើយ​៕