ព្រះយេស៊ូវយាងចុះឡើងក្នុងកាលីឡេទាំងមូល ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ហើយប្រកាសដំណឹងល្អនៃអាណាចក្រស្ថានសួគ៌ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខក្នុងចំណោមប្រជាជនឲ្យជាផង។
កិច្ចការ 28:31 - ព្រះគម្ពីរខ្មែរសាកល គាត់ប្រកាសអាណាចក្ររបស់ព្រះ និងបង្រៀនសេចក្ដីដែលទាក់ទងនឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយបើកចំហ គ្មានការហាមឃាត់ឡើយ៕៚ Khmer Christian Bible ទាំងប្រកាសអំពីនគរព្រះជាម្ចាស់ និងបង្រៀនពីសេចក្ដីទាំងឡាយ អំពីព្រះអម្ចាស់យេស៊ូគ្រិស្ដ ដោយការបើកចំហ គ្មានការរារាំងទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងប្រកាសអំពីព្រះរាជ្យរបស់ព្រះ និងបង្រៀនអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយក្លាហាន ហើយគ្មានអ្វីរាំងរាឡើយ។:៚ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានប្រកាសព្រះរាជ្យរបស់ព្រះជាម្ចាស់ និងបង្រៀនគេអំពីព្រះយេស៊ូគ្រិស្តដោយចិត្តអង់អាច ហើយគ្មានអ្វីមករារាំងលោកឡើយ។ អាល់គីតាប គាត់បានប្រកាសនគររបស់អុលឡោះ និងបង្រៀនគេអំពីអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ដោយចិត្ដអង់អាច ហើយគ្មានអ្វីមករារាំងលោកឡើយ។ |
ព្រះយេស៊ូវយាងចុះឡើងក្នុងកាលីឡេទាំងមូល ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ហើយប្រកាសដំណឹងល្អនៃអាណាចក្រស្ថានសួគ៌ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខក្នុងចំណោមប្រជាជនឲ្យជាផង។
ក្រោយពីយ៉ូហានត្រូវគេចាប់ខ្លួន ព្រះយេស៊ូវក៏យាងមកកាលីឡេ ហើយប្រកាសដំណឹងល្អរបស់ព្រះ
ក្រោយមកមិនយូរប៉ុន្មាន ព្រះយេស៊ូវយាងចុះឡើងតាមទីក្រុង និងភូមិនានា ទាំងប្រកាស និងផ្សាយដំណឹងល្អនៃអាណាចក្ររបស់ព្រះ។ សាវ័កទាំងដប់ពីរនាក់នៅជាមួយព្រះអង្គ
បន្ទាប់ពីការរងទុក្ខ ព្រះយេស៊ូវក៏បានសម្ដែងអង្គទ្រង់ដល់អ្នកទាំងនោះដោយភស្តុតាងជាច្រើនថា ព្រះអង្គមានព្រះជន្មរស់។ ក្នុងអំឡុងសែសិបថ្ងៃ ព្រះអង្គបានលេចមកដល់ពួកគេ ហើយមានបន្ទូលអំពីអាណាចក្ររបស់ព្រះ។
“ឥឡូវនេះ មើល៍! ខ្ញុំដឹងថាអ្នករាល់គ្នានឹងមិនឃើញមុខខ្ញុំទៀតឡើយ គឺអ្នកទាំងអស់គ្នាដែលខ្ញុំដើរចុះឡើងប្រកាសអាណាចក្ររបស់ព្រះដល់នោះ!
នៅយប់នោះ ព្រះអម្ចាស់យាងមកឈរនៅក្បែរប៉ូល ហើយមានបន្ទូលថា៖“ចូរក្លាហានឡើង! ដូចដែលអ្នកបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីយើងនៅយេរូសាឡិមយ៉ាងណា អ្នកត្រូវតែធ្វើបន្ទាល់នៅរ៉ូមយ៉ាងនោះដែរ”។
ដូច្នេះ ពួកគេបានកំណត់ថ្ងៃជួបប៉ូល នោះមានមនុស្សច្រើនជាងមុនមកជួបគាត់ នៅកន្លែងដែលគាត់ស្នាក់នៅ។ គាត់ក៏ពន្យល់ដល់ពួកគេតាំងពីព្រលឹមរហូតដល់ល្ងាច ដោយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីអាណាចក្ររបស់ព្រះ ព្រមទាំងបញ្ចុះបញ្ចូលពួកគេអំពីព្រះយេស៊ូវ ដោយអាងលើក្រឹត្យវិន័យរបស់ម៉ូសេ និងគម្ពីរព្យាការី។
ព្រះអម្ចាស់អើយ! ឥឡូវនេះ សូមទតមើលសេចក្ដីគំរាមកំហែងរបស់ពួកគេ ហើយប្រទានឲ្យបាវបម្រើរបស់ព្រះអង្គប្រកាសព្រះបន្ទូលរបស់ព្រះអង្គដោយភាពក្លាហានដ៏ពេញលេញផង
បន្ទាប់ពីពួកគេបានអធិស្ឋានរួចហើយ កន្លែងដែលពួកគេកំពុងជួបជុំគ្នាក៏រញ្ជួយ ហើយទាំងអស់គ្នាបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ពួកគេក៏ចាប់ផ្ដើមប្រកាសព្រះបន្ទូលរបស់ព្រះដោយភាពក្លាហាន។
រាល់ថ្ងៃ ពួកគេបង្រៀន និងផ្សាយដំណឹងល្អអំពីព្រះយេស៊ូវថាជាព្រះគ្រីស្ទ នៅក្នុងព្រះវិហារ និងនៅតាមផ្ទះ ឥតឈប់ឈរ៕
ប៉ុន្តែនៅពេលភីលីពផ្សាយដំណឹងល្អអំពីអាណាចក្ររបស់ព្រះ និងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ពួកគេក៏ជឿ ហើយទទួលពិធីជ្រមុជទឹកទាំងប្រុសទាំងស្រី។
ថែមទាំងមានបងប្អូនភាគច្រើនបានជឿទុកចិត្តលើព្រះអម្ចាស់ដោយសារតែការជាប់ឃុំឃាំងរបស់ខ្ញុំ ហើយប្រកាសព្រះបន្ទូលកាន់តែក្លាហានឡើងឥតភ័យខ្លាច។
សម្រាប់ដំណឹងល្អនេះឯង ដែលខ្ញុំរងទុក្ខលំបាក រហូតដល់ជាប់ច្រវាក់ដូចឧក្រិដ្ឋជន យ៉ាងណាមិញ ព្រះបន្ទូលរបស់ព្រះមិនបានជាប់ចំណងទេ។
ប៉ុន្តែព្រះអម្ចាស់បានឈរនៅក្បែរខ្ញុំ ហើយបានចម្រើនកម្លាំងដល់ខ្ញុំ ដើម្បីឲ្យការប្រកាសត្រូវបានបំពេញតាមរយៈខ្ញុំ និងដើម្បីឲ្យអស់ទាំងសាសន៍ដទៃបានឮ ហើយខ្ញុំត្រូវបានស្រោចស្រង់ពីមាត់សិង្ហ។