Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 8:12 - ព្រះគម្ពីរខ្មែរសាកល

12 ប៉ុន្តែ​នៅពេល​ភីលីព​ផ្សាយដំណឹងល្អ​អំពី​អាណាចក្រ​របស់​ព្រះ និង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពួកគេ​ក៏​ជឿ ហើយ​ទទួលពិធីជ្រមុជទឹក​ទាំង​ប្រុស​ទាំង​ស្រី​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ប៉ុន្ដែ​ពេល​ពួកគេ​ជឿ​ដំណឹង​ល្អ​ ដែល​លោក​ភីលីព​បាន​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​ និង​អំពី​ព្រះនាម​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ពួកគេ​ក៏​ទទួល​ពិធី​ជ្រមុជទឹក​ទាំង​ប្រុស​ ទាំង​ស្រី​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប៉ុន្ដែ ពេល​គេ​បាន​ជឿ​តាម​លោក​ភីលីព ដែលបាន​ប្រកាស​ដំណឹង​ល្អ​ពី​ព្រះរាជ្យ​របស់​ព្រះ និង​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ គេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក ទាំង​ប្រុស​ទាំង​ស្រី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 កាល​គេ​ជឿ​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ និង​អំពី​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត* ដែល​លោក​ភីលីព​ប្រកាស​ប្រាប់ គេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក* ទាំង​ប្រុស ទាំង​ស្រី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 តែ​កាល​មនុស្ស​ទាំង​អស់​បាន​ជឿ​តាម​ភីលីព ដែល​គាត់​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​នៃ​ព្រះ ហើយ​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ នោះ​គេ​ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ទាំង​ប្រុស​ទាំង​ស្រី

សូមមើលជំពូក ចម្លង

អាល់គីតាប

12 កាល​គេ​ជឿ​ដំណឹង‌ល្អ​អំពី​នគរ​របស់​អុលឡោះ និង​អំពី​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​លោក​ភីលីព​ប្រកាស​ប្រាប់ គេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក ទាំង​ប្រុស ទាំង​ស្រី។

សូមមើលជំពូក ចម្លង




កិច្ចការ 8:12
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​អ្នករាល់គ្នា​ចេញទៅ ធ្វើឲ្យ​ប្រជាជាតិ​ទាំងអស់​ទៅជាសិស្ស ទាំង​ធ្វើពិធីជ្រមុជទឹក​ឲ្យ​ពួកគេ​ក្នុង​ព្រះនាម​របស់​ព្រះ​បិតា ព្រះបុត្រា និង​ព្រះវិញ្ញាណដ៏វិសុទ្ធ


ព្រះអង្គ​បាន​ចាត់​ពួកគេ​ឲ្យទៅ ដើម្បី​ប្រកាស​អាណាចក្រ​របស់​ព្រះ និង​ដើម្បី​ប្រោស​អ្នកជំងឺ​ឲ្យជា​។


ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“ទុកឲ្យ​មនុស្សស្លាប់​បញ្ចុះ​មនុស្សស្លាប់​គ្នាគេ​ទៅ រីឯ​អ្នក​វិញ ចូរ​ទៅ​ប្រកាស​អាណាចក្រ​របស់​ព្រះ”។


បន្ទាប់ពី​ការ​រងទុក្ខ ព្រះយេស៊ូវ​ក៏​បាន​សម្ដែង​អង្គទ្រង់​ដល់​អ្នកទាំងនោះ​ដោយ​ភស្តុតាង​ជាច្រើន​ថា ព្រះអង្គ​មានព្រះជន្មរស់​។ ក្នុងអំឡុង​សែសិប​ថ្ងៃ ព្រះអង្គ​បាន​លេចមក​ដល់​ពួកគេ ហើយ​មានបន្ទូល​អំពី​អាណាចក្រ​របស់​ព្រះ។


ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុងចំណោម​ពួកគេ ជា​អ្នក​ស៊ីពរ៍ និង​អ្នកគីរេន បាន​មកដល់​អាន់ទីយ៉ូក ហើយ​និយាយ​ទៅកាន់​ជនជាតិក្រិក​ដែរ ដោយ​ផ្សាយដំណឹងល្អ​អំពី​ព្រះអម្ចាស់​យេស៊ូវ​។


រីឯ​គ្រីសប៉ុស​អ្នកគ្រប់គ្រងសាលាប្រជុំ​បាន​ជឿ​ព្រះអម្ចាស់​ជាមួយ​ក្រុមគ្រួសារ​ទាំងមូល​របស់​គាត់ ហើយ​អ្នកកូរិនថូស​ជាច្រើន​ដែល​បាន​ស្ដាប់ ក៏​ជឿ​ដែរ ព្រមទាំង​ទទួលពិធីជ្រមុជទឹក​ផង​។


នៅពេល​ឮ​ដូច្នេះ ពួកគេ​ក៏​ទទួលពិធីជ្រមុជទឹក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​។


ពេត្រុស​តប​នឹង​ពួកគេ​ថា​៖ “ចូរ​កែប្រែចិត្ត ហើយ​ឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ទទួលពិធីជ្រមុជទឹក​ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ សម្រាប់​ការលើកលែងទោស​បាប​របស់អ្នករាល់គ្នា នោះ​អ្នករាល់គ្នា​នឹង​ទទួលបាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ជា​អំណោយទាន​។


ដូច្នេះ អ្នក​ដែល​ទទួលយក​ពាក្យ​របស់​គាត់​ក៏​ទទួលពិធីជ្រមុជទឹក ហើយ​នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​ប្រមាណ​បីពាន់​នាក់​ត្រូវបាន​បន្ថែម​ដល់ពួកគេ​។


គឺ​ខ្ញុំ​បាន​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​ដល់​ទាំង​ជនជាតិយូដា ទាំង​ជនជាតិក្រិក អំពី​ការកែប្រែចិត្ត​ចំពោះ​ព្រះ និង​ជំនឿ​លើ​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​ផង​។


“ឥឡូវនេះ មើល៍! ខ្ញុំ​ដឹង​ថា​អ្នករាល់គ្នា​នឹង​មិន​ឃើញ​មុខ​ខ្ញុំ​ទៀតឡើយ គឺ​អ្នក​ទាំងអស់គ្នា​ដែល​ខ្ញុំ​ដើរចុះឡើង​ប្រកាស​អាណាចក្រ​របស់ព្រះ​ដល់​នោះ​!


គាត់​ប្រកាស​អាណាចក្រ​របស់​ព្រះ និង​បង្រៀន​សេចក្ដី​ដែល​ទាក់ទងនឹង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​ដោយ​បើកចំហ គ្មានការហាមឃាត់​ឡើយ​៕​៚


ហ្វូងមនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ជឿ​ព្រះអម្ចាស់​ក៏​ត្រូវបាន​បន្ថែម​កាន់តែច្រើនឡើងៗ


អ្នក​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ​ក៏​ដើរចុះឡើង​ផ្សព្វផ្សាយ​ព្រះបន្ទូល​។


ពោលគឺ ជឿ​ដោយ​ចិត្ត ធ្វើឲ្យ​មនុស្សត្រូវបាន​រាប់ជាសុចរិត ហើយ​សារភាព​ដោយ​មាត់ ធ្វើឲ្យ​មនុស្សបាន​សង្គ្រោះ


យ៉ាងណាមិញ នៅក្នុង​ព្រះអម្ចាស់ បើគ្មាន​មនុស្សប្រុស ក៏គ្មាន​មនុស្សស្រី ហើយ​បើគ្មាន​មនុស្សស្រី ក៏គ្មាន​មនុស្សប្រុស​ដែរ​។


គ្មាន​ជនជាតិយូដា ឬ​ជនជាតិក្រិក គ្មាន​ទាសករ ឬ​មនុស្សមានសេរីភាព គ្មាន​ប្រុស ឬ​ស្រី​ទៀតទេ ដ្បិត​អ្នក​ទាំងអស់គ្នា​បាន​រួមគ្នាតែមួយ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ហើយ​។


ទឹកនោះ ជា​រូបតំណាង​នៃ​ពិធីជ្រមុជទឹក​ដែល​សង្គ្រោះ​អ្នករាល់គ្នា​ឥឡូវនេះ​ដែរ​។ នេះ​មិនមែន​ជា​ការលាងសម្អាត​ភាពស្មោកគ្រោក​ចេញពី​រូបកាយ​នោះ​ទេ គឺ​ជា​ការទូលសុំ​ដល់​ព្រះ​នូវ​សតិសម្បជញ្ញៈ​ត្រឹមត្រូវ តាមរយៈ​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម