កិច្ចការ 28:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 លោកបានប្រកាសព្រះរាជ្យរបស់ព្រះជាម្ចាស់ និងបង្រៀនគេអំពីព្រះយេស៊ូគ្រិស្តដោយចិត្តអង់អាច ហើយគ្មានអ្វីមករារាំងលោកឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល31 គាត់ប្រកាសអាណាចក្ររបស់ព្រះ និងបង្រៀនសេចក្ដីដែលទាក់ទងនឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយបើកចំហ គ្មានការហាមឃាត់ឡើយ៕៚ សូមមើលជំពូកKhmer Christian Bible31 ទាំងប្រកាសអំពីនគរព្រះជាម្ចាស់ និងបង្រៀនពីសេចក្ដីទាំងឡាយ អំពីព្រះអម្ចាស់យេស៊ូគ្រិស្ដ ដោយការបើកចំហ គ្មានការរារាំងទាំងអស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 ទាំងប្រកាសអំពីព្រះរាជ្យរបស់ព្រះ និងបង្រៀនអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយក្លាហាន ហើយគ្មានអ្វីរាំងរាឡើយ។:៚ សូមមើលជំពូកអាល់គីតាប31 គាត់បានប្រកាសនគររបស់អុលឡោះ និងបង្រៀនគេអំពីអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ដោយចិត្ដអង់អាច ហើយគ្មានអ្វីមករារាំងលោកឡើយ។ សូមមើលជំពូក |
គេបានណាត់ពេលជួបលោកប៉ូលម្ដងទៀត នៅថ្ងៃណាមួយ។ លុះដល់ថ្ងៃនោះហើយ មានមនុស្សច្រើនជាងមុនមកផ្ទះលោកប៉ូល។ លោកបានវែកញែក និងធ្វើជាបន្ទាល់អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ប្រាប់គេតាំងពីព្រឹករហូតដល់ល្ងាច ដោយលើកយកគម្ពីរវិន័យរបស់លោកម៉ូសេ និងគម្ពីរព្យាការី*មកពន្យល់បញ្ជាក់ប្រាប់គេអំពីព្រះយេស៊ូ។