Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

106 ខគម្ពីរព្រះគម្ពីរអំពីទ្រព្យសម្បត្តិ

106 ខគម្ពីរព្រះគម្ពីរអំពីទ្រព្យសម្បត្តិ

បើយើងគិតថា ពរជ័យរបស់ព្រះជាម្ចាស់គឺមានទ្រព្យសម្បត្តិ និងរបស់របរសម្ភារៈច្រើន យើងគិតខុសហើយ។ បើគិតបែបនេះ មានន័យថាយើងគិតថាអ្នកក្រីក្រមិនមានពរពីព្រះជាម្ចាស់ ឬមិនមានព្រះគុណរបស់ទ្រង់ទេ។ ក៏មិនសមហេតុផលដែរ បើយើងគិតថាព្រះជាម្ចាស់ដាក់ទោសអ្នកខ្លះឲ្យក្រ ហើយប្រទានពរឲ្យអ្នកខ្លះទៀតឲ្យមានបាន។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញយើងពីគំរូរបស់មនុស្សដែលស្មោះត្រង់ និងគោរពប្រតិបត្តិតាមទ្រង់ ប៉ុន្តែពួកគេក្រីក្រ។ ទោះបីជាយើងឃើញមានទំនាក់ទំនងរវាងពរជ័យ និងទ្រព្យសម្បត្តិក្នុងករណីខ្លះក៏ដោយ ក៏ព្រះជាម្ចាស់ប្រទានពរដល់យើងតាមរបៀបផ្សេងៗ ទោះក្នុងគ្រាលំបាក និងបញ្ហាផ្សេងៗក៏ដោយ។

យើងត្រូវតែដឹងគុណជានិច្ច ព្រោះព្រះជាម្ចាស់ទតឃើញចិត្តគំនិតរបស់យើង។ មនុស្សជាច្រើន ពេលមានបានមានទ្រព្យ ឬទទួលបានជោគជ័យ ក៏សរសើរ និងថ្លែងអំណរគុណដល់ព្រះជាម្ចាស់។ ប៉ុន្តែ សុភមង្គល និងសេចក្ដីសុខរបស់យើងគួរតែមកពីព្រះជាម្ចាស់ជាមុនសិន មិនមែនមកពីលុយកាក់នោះទេ។


សុភា‌សិត 23:4-5

កុំ​នឿយ​ហត់​ដល់​ខ្លួន ដើម្បី​ឲ្យ​បាន​ជា​អ្នក​មាន​ឡើយ ក៏​កុំ​ប្រើ​ប្រាជ្ញា​ឲ្យ​បាន​មាន​ឡើង​ដែរ។ ពេល​ភ្នែក​របស់​អ្នក​សម្លឹង​មើល​វា វា​នឹង​បាត់​ទៅ ដ្បិត​ទ្រព្យ​សម្បត្តិ​តែង​តែ​ដុះ​ស្លាប ក៏​នឹង​ហើរ​ទៅ​លើ​មេឃ​ដូច​ជា​ឥន្ទ្រី។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 19:24

ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។

ជំពូក    |  កំណែ ចម្លង
អេសាយ 55:1

ហឺយ អស់​អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ ឯ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ ចូរ​មក​ទិញ ហើយ​បរិ‌ភោគ​ទៅ ចូរ​មក​ទិញ​ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ដោះ​គោ​ឥត​បង់​លុយ ឥត​ថ្លៃ​ទេ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 13:2

លោក​អាប់‌រ៉ាម​មាន​ហ្វូង​សត្វ និង​មាស​ប្រាក់​ច្រើនណាស់។

ជំពូក    |  កំណែ ចម្លង
អេសាយ 55:2

ហេតុ​អ្វី​បាន​ជា​ចាយ​ប្រាក់ ឲ្យបាន​តែ​របស់​ដែល​មិន​មែន​ជា​អាហារ ហើយ​បង់​កម្លាំង ឲ្យ​បាន​តែ​របស់​ដែល​មិន​ស្កប់​ចិត្ត​ដូច្នេះ? ចូរ​ស្តាប់​តាម​យើង​ឲ្យ​អស់​ពី​ចិត្ត​ចុះ នោះ​អ្នក​នឹង​បាន​បរិ‌ភោគ​យ៉ាង​ឆ្ងាញ់ ដើម្បី​ឲ្យ​ព្រលឹង​អ្នក​បាន​ស្កប់‌ស្កល់ ដោយ​ម្ហូប​យ៉ាង​ថ្លៃ​វិសេស។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 24:35

ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ចៅ‌ហ្វាយ​ខ្ញុំ​យ៉ាង​សន្ធឹក ហើយ​លោក​បាន​ត្រឡប់​ជា​ធំ គឺ​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​លោក​មាន​ហ្វូង​ចៀម ហ្វូង​គោ ប្រាក់ មាស បាវ​បម្រើ​ប្រុស​ស្រី អូដ្ឋ និង​លា​ជា​ច្រើន។

ជំពូក    |  កំណែ ចម្លង
សាស្តា 11:1

ចូរ​បោះ​នំបុ័ង​របស់​ឯង​ទៅ​លើ​ទឹក ដ្បិត​យូរ​ថ្ងៃ​ក្រោយ​មក ឯង​នឹង​បាន​សគុណ​នោះ​មក​វិញ

ជំពូក    |  កំណែ ចម្លង
លូកា 12:23-24

ឯ​ជីវិត នោះ​វិសេស​ជាង​ចំណី​អាហារ ហើយ​រូប‌កាយ ក៏​វិសេស​ជាង​សម្លៀក‌បំពាក់​ដែរ។ ចូរ​ពិចារណា​ពី​ក្អែក ដ្បិត​វា​មិន​ដែល​សាប​ព្រោះ ឬ​ច្រូត​កាត់​ឡើយ ក៏​គ្មាន​ឃ្លាំង គ្មាន​ជង្រុក​អ្វី​ផង តែ​ព្រះ​ចិញ្ចឹម​វា ចំណង់​បើ​អ្នក​រាល់​គ្នា តើ​មាន​តម្លៃ​លើស​ជាង​សត្វ​ស្លាប​អម្បាល‌ម៉ាន​ទៅ​ទៀត?

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:17

កុំ​លោភ​ចង់​បាន​ផ្ទះ​របស់​អ្នក​ជិត​ខាង​ខ្លួន កុំ​លោភ​ចង់​បាន​ប្រពន្ធ​គេ ឬ​បាវ​បម្រើ​ប្រុស​ស្រី​របស់​គេ គោ លា ឬ​អ្វី​ផ្សេង​ទៀត​ដែល​ជា​របស់​អ្នក​ជិត​ខាង​ខ្លួន​ឡើយ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 15:5

ជា​អ្នក​ដែល​មិន​បញ្ចេញ​ប្រាក់​ខ្លួន ដើម្បី​យក​ការ​សោះ ក៏​មិន​ទទួល​សំណូក​ទាស់​នឹង​មនុស្ស ឥត​ទោស​ដែរ។ អ្នក​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ អ្នក​នោះ​នឹង​មិន​រង្គើ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 8:17-18

ចូរ​ប្រយ័ត្ន​ក្រែង​អ្នក​នឹក​ក្នុង​ចិត្ត​ថា "ខ្ញុំ​មាន​ទ្រព្យ​សម្បត្តិ​ទាំង​នេះ គឺ​ដោយ​សារឥទ្ធិ‌ឫទ្ធិ និង​កម្លាំង​ដៃ​របស់​ខ្ញុំ"។ ផ្ទុយ​ទៅ​វិញ ត្រូវ​នឹកចាំ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យ​អ្នក​មាន​ឥទ្ធិ‌ឫទ្ធិ ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ដើម្បី​បញ្ជាក់​សេចក្ដី‌សញ្ញា ដែលព្រះ‌អង្គ​បាន​ស្បថ​នឹងបុព្វ​បុរស ដូច​មាន​នៅ​ថ្ងៃ​នេះ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 28:12

ព្រះ‌យេហូវ៉ា​នឹង​បើក​ឃ្លាំង​ដ៏​វិសេស​របស់​ព្រះ‌អង្គ​ឲ្យ​ដល់​អ្នក គឺ​ជា​ផ្ទៃ​មេឃ ឲ្យ​មាន​ភ្លៀង​ធ្លាក់​ដល់​ស្រុក​របស់​អ្នក​តាម​រដូវ​កាល ហើយ​ឲ្យ​ពរ​គ្រប់​ទាំង​កិច្ច‌ការ​ដែល​អ្នក​ដាក់​ដៃ​ធ្វើ។ អ្នក​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី តែ​អ្នក​នឹង​មិន​ខ្ចី​គេ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 28:47-48

ដោយ​ព្រោះ​តែ​អ្នក​មិន​បាន​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ចិត្ត​អរ​សប្បាយ នៅ​ពេល​អ្វីៗ​ទាំង​អស់​មាន​បរិបូរ នោះ​អ្នក​ត្រូវ​បម្រើ​ខ្មាំង‌សត្រូវ ដែល​ព្រះ‌យេហូវ៉ា​នឹង​ចាត់​ឲ្យ​មក​ទាស់​នឹង​អ្នក គឺ​អ្នក​នឹង​បម្រើ​គេ​ទាំង​ស្រេក​ឃ្លាន ទាំង​អា‌ក្រាត ហើយ​ខ្វះ‌ខាត​អ្វីៗ​ទាំង​អស់។ ព្រះ‌អង្គ​នឹង​បំពាក់​នឹម​ដែក​លើកអ្នក រហូត​ទាល់​តែ​អ្នក​វិនាស។

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 2:7

ព្រះ​ធ្វើ​ឲ្យ​មនុស្ស​ក្រ ហើយ​ធ្វើ​ឲ្យ​មាន​ក៏​បាន ព្រះ‌អង្គ​ជា​អ្នក​បន្ទាប ហើយ​ព្រះ‌អង្គ​ក៏​ជា​អ្នក​លើក​ឡើង​ដែរ។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 3:13

យើង​ក៏​បាន​ឲ្យ​នូវ​អ្វី​ដែល​អ្នក​មិន​បាន​សូម​ផង​ដែរ គឺ​ទាំង​ទ្រព្យ​សម្បត្តិ និង​កេរ្តិ៍‌ឈ្មោះ សម្រាប់​មួយ​ជីវិត​របស់​អ្នក គ្មាន​ស្តេច​ណា​មួយ​ដែល​អាច​ប្រៀបផ្ទឹម​នឹង​អ្នក​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 10:23

ដូច្នេះ ព្រះបាទ​សាឡូម៉ូន​មាន​ទ្រព្យ‌សម្បត្តិ និង​ប្រាជ្ញា​លើស​ជាង​អស់​ទាំង​ស្តេច​នៅ​ផែនដី។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 10:27

ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ប្រាក់​សម្បូរ​ដូច​ជា​ថ្ម​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ឲ្យ​មាន​ដើម​តា‌ត្រៅ​សម្បូរ​ដូច​ជា​ដើម​ឧទុម្ពរ ដែល​ដុះ​នៅ​ដី​ទំនាប។

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 29:12

ទ្រព្យ‌សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ​ក៏​មក​ពី​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ដែល​គ្រប់‌គ្រង​លើ​ទាំង​អស់ នៅ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​មាន​ទាំង​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ហើយ​ព្រះ‌អង្គ​មាន​អំណាច​នឹង​លើក​ជា​ធំ ប្រោស​ឲ្យ​មាន​កម្លាំង​ដល់​មនុស្ស​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 29:16

ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ អស់​ទាំង​របស់​បរិបូរ​ទាំង​នេះ ដែល​យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រៀម​ទុក ដើម្បី​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ដល់​ព្រះ‌អង្គ សម្រាប់​ព្រះ‌នាម​បរិសុទ្ធ​ព្រះ‌អង្គ នោះ​សុទ្ធ​តែ​មក​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទេ ហើយ​ជា​របស់​ព្រះ‌អង្គ​ទាំង​អស់​ដែរ។

ជំពូក    |  កំណែ ចម្លង
២ របា‌ក្សត្រ 1:11-12

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ដោយ​ព្រោះ​អ្នក​បាន​ប្រាថ្នា​ដូច្នេះ នៅ​ក្នុង​ចិត្ត ហើយ​មិន​បាន​សូម​ឲ្យ​បាន​ទ្រព្យ‌សម្បត្តិ ឬ​ធន‌ធាន ឬ​កិត្តិ‌យស ឬ​ការ​ប្រហារ​ជីវិត​នៃ​ពួក​អ្នក​ដែល​ស្អប់​អ្នក ក៏​មិន​បាន​សូម​អាយុ​ឲ្យ​យឺន‌យូរ​ឡើយ គឺ​បាន​សូម​ឲ្យ​មាន​ប្រាជ្ញា និង​យោបល់ ដើម្បី​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​យើង ដែល​យើង​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ។ ដូច្នេះ យើង​នឹង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​យោបល់ ថែម​ទាំង​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ ធន‌ធាន និង​កិត្តិ‌យស​ទៀត ទោះ​បី​ពីមុន ហើយ​ទៅ​មុខ​ទៀត គឺ​គ្មាន​ស្តេច​ណា​បាន​ដូច​នេះ​ឡើយ ក៏​មិន​មាន​ដែរ»។

ជំពូក    |  កំណែ ចម្លង
២ របា‌ក្សត្រ 9:22

ដូច្នេះ ព្រះបាទ​សាឡូម៉ូន​មាន​ព្រះ‌រាជ‌ទ្រព្យ និង​ប្រាជ្ញា​លើស​ជាង​អស់​ទាំង​ស្តេច​នៅ​ផែនដី។

ជំពូក    |  កំណែ ចម្លង
២ របា‌ក្សត្រ 32:27-29

ព្រះបាទ​ហេ‌សេ‌គា​មាន​‌ទ្រព្យ​សម្បត្តិ និង​កិត្តិ​យស​យ៉ាង​ល្បីល្បាញ ស្ដេច​បាន​ធ្វើ​ឃ្លាំង​សម្រាប់​ដាក់​ប្រាក់ មាស ត្បូង​មាន​តម្លៃ គ្រឿង​ក្រអូប និង​ខែល ហើយ​គ្រឿង​ប្រដាប់​ល្អ​គ្រប់​មុខ ក៏​ធ្វើ​ឃ្លាំង​ដាក់​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង ព្រម​ទាំង​រោង​សម្រាប់​ដាក់​សត្វ​គ្រប់​មុខ និង​ក្រោល​សម្រាប់​ហ្វូង​ចៀម ក៏​សង់​ទី​ក្រុង​ផ្សេងៗ​សម្រាប់​ទ្រង់ ហើយ​មាន​ហ្វូង​គោ ហ្វូង​ចៀម​ជា​បរិបូរ ដ្បិត​ព្រះ​បាន​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន​ណាស់។

ជំពូក    |  កំណែ ចម្លង
យ៉ូប 1:1-3

នៅ​ស្រុក​អ៊ូស មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូប ជា​អ្នក​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ ដែល​គោរព​កោត​ខ្លាច​ដល់​ព្រះ ក៏​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់។ តើ​ព្រះ‌អង្គ​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​គ្រួ និង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ ព្រះ‌អង្គ​បាន​ប្រទាន​ពរ​ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ‌សម្បត្តិ​គាត់​ក៏​បាន​ចម្រើន​ឡើង​នៅ​លើ​ផែនដី ដូច្នេះ ចូរ​ព្រះ‌អង្គ​គ្រាន់​តែ​លូក​ព្រះ‌ហស្ត ទៅ​ពាល់​របស់​គាត់​ទាំង​ប៉ុន្មាន​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ព្រះ‌អង្គ នៅ​ចំពោះ​ព្រះ‌ភក្ត្រ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មើល៍! យើង​ប្រគល់​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន ទៅ​ក្នុង​អំណាច​ឯង​ហើយ កុំ​ឲ្យ​តែ​ដាក់​ដៃ​លើ​ខ្លួន​គាត់​ឡើយ» ដូច្នេះ សាតាំង​ក៏​ចេញ​ពី​ព្រះ‌យេហូវ៉ា​ទៅ។ មាន​មួយ​ថ្ងៃ កាល​ពួក​កូន​ប្រុស​កូន​ស្រី​របស់​លោក​កំពុង​តែ​បរិ‌ភោគ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ នៅ​ឯ​ផ្ទះ​បង​ច្បង នោះ​គាប់​ចួន​ជា​មាន​ម្នាក់​នាំ​ដំណឹង​មក​ជម្រាប​លោក​យ៉ូប​ថា៖ «កំពុង​ដែល​គោ​នៅ​ភ្ជួរ ហើយ​ហ្វូង​លា​រក​ស៊ី​ជិត​ខាង នោះ​ស្រាប់​តែ​ពួក​សាសន៍​សេបា មក​ប្លន់​ពង្រត់​យក​ទៅ ក៏​បាន​កាប់​សម្លាប់​ពួក​បាវ​ព្រាវ ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​បាន​រត់​រួច មក​ជម្រាប​លោក»។ កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ នោះ​មាន​ម្នាក់​ទៀត​មក​ជម្រាប​ថា៖ «ភ្លើង​របស់​ព្រះ​បាន​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ហ្វូង​ចៀម និង​ពួក​បាវ​ព្រាវ​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​រួច​មក​ជម្រាប​លោក»។ កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ ក៏​មាន​ម្នាក់​ទៀត​មក​ជម្រាប​ថា៖ «ពួក​សាសន៍​ខាល់ដេ បាន​ចែក​គ្នា​ជា​បី​កង លុក​ចូល​មក​ប្លន់​ពង្រត់​យក​អូដ្ឋ​ទាំង​ប៉ុន្មាន​ទៅ ហើយ​គេ​កាប់​សម្លាប់​ពួក​បាវ‌ព្រាវ​ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​រត់​រួច​មក​ជម្រាប​លោក»។ កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ នោះ​មាន​ម្នាក់​ទៀត​មក​ជម្រាប​ថា៖ «ពួក​កូន​ប្រុស​កូន​ស្រី​របស់​លោក​កំពុង​តែ​បរិ‌ភោគ នៅ​ក្នុង​ផ្ទះ​បង​ច្បង ស្រាប់​តែ​មាន​ខ្យល់​គំហុក​ជា​ខ្លាំង​បក់​មក​ពី​ទី​រហោ‌ស្ថាន បោក​ប្រមុម​ផ្ទះ​ទាំង​បួន​ជ្រុង រំលំ​ទៅ​លើកូន​លោក​ស្លាប់​អស់​ទៅ​ហើយ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​រួច ដើម្បី​មក​ជម្រាប​លោក»។ លោក​បង្កើត​បាន​កូន​ប្រុស​ប្រាំពីរ​នាក់ និង​កូន​ស្រី​បី​នាក់។ នោះ​លោក​យ៉ូប​ក៏​ក្រោក​ឡើង​ហែក​អាវ​ខ្លួន ហើយ​កោរ​សក់ រួច​ផ្តួល​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ថ្វាយ​បង្គំ ដោយ​ពោល​ថា៖ «ទូល‌បង្គំ​បាន​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​ដោយ​ខ្លួន​ទទេ ហើយ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​ទទេ​ដែរ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក ហើយ​ព្រះ‌អង្គ​ក៏​បាន​ដក​យក​ទៅ​វិញ សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ​ចុះ»។ ក្នុង​គ្រប់​សេចក្ដី​ទាំង​នោះ លោក​យ៉ូប​មិន​បាន​ធ្វើ​បាប​ឡើយ ក៏​មិន​បាន​ប្រកាន់​ទោស​ដល់​ព្រះ​ដែរ។ លោក​មាន​ចៀម​ប្រាំពីរ​ពាន់ អូដ្ឋ​បី​ពាន់ គោ​ប្រាំរយ​នឹម និង​លា​ញី​ប្រាំរយ ក៏​មាន​អ្នក​បម្រើ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​មនុស្ស​ទាំង​អស់ នៅ​ប្រទេស​ខាង​កើត។

ជំពូក    |  កំណែ ចម្លង
យ៉ូប 42:10

កាល​លោក​យ៉ូប​បាន​អធិ‌ស្ឋាន​ឲ្យ​ពួក​មិត្ត​សម្លាញ់​រួច​ហើយ នោះ​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​លោក​រួច​ពី​ចំណង ហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​លើស​ជាង​ដើម​មួយ​ជា​ពីរ​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 49:6-7

និង​ពេល​ឃើញ​អស់​អ្នក​ដែល​ទុក​ចិត្ត នឹង​របស់​ទ្រព្យ​របស់​ខ្លួន ហើយ​អួត‌អាង​អំពី​ទ្រព្យ‌សម្បត្តិ ដ៏​បរិបូរ​របស់​ខ្លួន? ប្រាកដ​មែន គ្មាន​អ្នក​ណា​ម្នាក់ អាច​លោះ​ជីវិត​ខ្លួន​បាន​ឡើយ ក៏គ្មាន​តម្លៃ​ណា​ដែល​អាច​ថ្វាយ​ព្រះ ដើម្បី​លោះ​ជីវិត​ខ្លួន​បាន​ដែរ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 49:16-17

៙ កុំ​ភ័យ​ខ្លាច ពេលអ្នក​ណា​ម្នាក់​មាន​ស្ដុក​ស្ដម គឺ​នៅ​ពេល​ដែល​ភាព​រុង​រឿង​របស់​គេ ចេះ​តែ​ចម្រើន​ឡើង។ ដ្បិត​កាល​គេ​ស្លាប់​ទៅ គេមិន​អាច​យក​អ្វី​ទៅ​បាន​ទេ ហើយ​ភាព​រុង​រឿង​របស់​គេ នឹង​មិន​ចុះ​ទៅ​តាម​គេ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 52:7

«មើល៍ នេះ​នែ៎​អ្នក​ដែល​មិន​បាន​យក​ព្រះ​ជា​ទី​ពឹង គឺ​បាន​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដ៏​ស្ដុក​ស្ដម​របស់ខ្លួន ហើយ​ស្មាន​ថា​ខ្លួន​ខ្លាំង​ពូកែ ដោយ​អំពើ​អាក្រក់!»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 62:10

កុំ​ទុក​ចិត្ត​នឹងការ​សង្កត់‌សង្កិន​ឡើយ ក៏​កុំ​សង្ឃឹម​ឥត​ប្រយោជន៍​លើ​ការ​លួច​ប្លន់​ដែរ ប្រសិន‌បើ​ទ្រព្យ​សម្បត្តិ​ចម្រើន​ឡើង សូម​កុំ​ឲ្យ​ទុក​ចិត្ត​នឹង​របស់​ទាំង​នោះ​ឲ្យ​សោះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 112:3

ធន‌ធាន និង​ទ្រព្យ​សម្បត្តិ​ស្ថិត​នៅ​ក្នុង​ផ្ទះរបស់​គេ ហើយ​សេចក្ដី​សុចរិត​របស់​អ្នក​នោះ នៅ​ជាប់​ជា​ដរាប។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:14

ទូល‌បង្គំរីក​រាយ​នឹង​ផ្លូវ​ប្រព្រឹត្ត តាមសេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ដូចជា​ទូល‌បង្គំ​រីក​រាយ នឹង​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 127:1-2

ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​សង់​ផ្ទះ​ទេ អស់​អ្នក​ដែល​សង់​នឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​ថែ‌រក្សា​ទី​ក្រុង​ទេ អ្នក​យាម​ល្បាតនឹង​ខំ​ប្រឹង​យាម ជា​ឥត​ប្រយោជន៍។ ការ​ដែល​អ្នក​រាល់​គ្នា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ហើយ​ក្រ​ចូល​ដេក​នៅ​ពេល​យប់ ព្រម​ទាំង​ខំ​ប្រឹង​រក​ស៊ីចិញ្ចឹម​ជីវិត​យ៉ាង​ពិបាក នោះ​ជា​ការ​ឥត​ប្រយោជន៍ ដ្បិតព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ពួក​ស្ងួន‌ភ្ងា របស់​ព្រះ‌អង្គបាន​ដេក​លក់ ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:13-14

សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់ ដ្បិត​ការ​ដែល​បាន នោះ​វិសេស​ជាង​បាន​ប្រាក់​ទៅ​ទៀត ហើយ​កម្រៃ​អំពី​នោះ​មក ក៏​ប្រសើរ​ជាង​មាស​សុទ្ធ​ផង។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:18

មាន​អស់​ទាំង​ទ្រព្យ​សម្បត្តិ និង​កិត្តិ‌យស នៅ​ជា‌មួយ​យើង មាន​ទាំង​របស់​ទ្រព្យ​ដ៏​ស្ថិត‌ស្ថេរ និង​សេចក្ដី​សុចរិត​ផង

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 10:22

ព្រះពរ​របស់​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ព្រះ‌អង្គ​មិន​បន្ថែម​ទុក្ខ​ព្រួយ​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 11:4

ឯ​ទ្រព្យ​សម្បត្តិ គ្មាន​ប្រ‌យោជន៍​ក្នុង​ថ្ងៃ​ពិរោធ​ឡើយ តែ​សេចក្ដី​សុចរិតនឹង​ជួយ​ឲ្យ​រួច​ពី​ស្លាប់​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 11:28

អ្នក​ណា​ដែល​ទី​ពឹង​លើ​ទ្រព្យ​សម្បត្តិ​ខ្លួន នឹង​ត្រូវ​ដួល​ចុះ តែ​មនុស្ស​សុចរិត​នឹង​រីក​ចម្រើន ដូច​ជា​ស្លឹក​ឈើ​ខៀវ​ខ្ចី។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 13:11

ទ្រព្យ​សម្បត្តិ​ដែល​រក​បានរហ័ស នោះ​ក៏រលោះ​ទៅ​រហ័ស​ដែរ តែ​អ្នក​ណា​ដែល​សន្សំ​ដោយ​ប្រឹង‌ប្រែង នោះ​នឹង​ចម្រើន​ឡើង​ជា​ដរាប។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 15:6

នៅ​ក្នុង​ផ្ទះ​មនុស្ស​សុចរិត​មាន​ទ្រព្យ​សម្បត្តិ​ច្រើន តែ​ក្នុង​កម្រៃ​នៃ​មនុស្ស​អាក្រក់ តែង​តែ​មាន​សេចក្ដី​វេទនា​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 18:11

ឯ​អ្នក​មាន​វិញ ទ្រព្យ​សម្បត្តិ​របស់​គេ​ជា​ទី​ក្រុង​មាំ‌មួន ហើយ​តាម​គំនិត​របស់​គេ ក៏​យល់​ថា​ជា​កំផែង​យ៉ាង​ខ្ពស់​ដែរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 19:14

ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ ជា​មត៌ក​មក​ពី​ឪពុក តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត នោះ​ហើយ​ជា​អំណោយ‌ទាន​មក​ពី​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 21:17

ឯ​អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ការ​លេង​សប្បាយ នោះ​នឹង​ត្រូវ​ទៅ​ជា​មនុស្ស​ទាល់​ក្រ អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ស្រា និង​ប្រេង នោះ​មិន​ដែល​ទៅ​ជា​អ្នក​មាន​ទេ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 22:1-2

កេរ្តិ៍​ឈ្មោះ​ល្អ គួរ​រើស​យក ជា​ជាង​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ហើយ​ចិត្ត​ដែល​ប្រកប​ដោយ​គុណ វិសេស​ជាង​ប្រាក់ និង​មាស​ផង។ ចូរ​បណ្តេញ​មនុស្ស​ដែល​ចំអក​មើល​ងាយ​ចេញ នឹង​លែង​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ហើយ​ការ​ឈ្លោះ​ប្រកែក និង​ការ​ត្មះ‌តិះ​ដៀល​ក៏​ស្ងប់​ទៅ​ដែរ។ អ្នក​ណា​ដែល​ស្រឡាញ់​សេចក្ដី​បរិសុទ្ធ ហើយ​មាន​បបូរ​មាត់​ប្រកប​ដោយ​គុណ​ដ៏​ល្អ ស្តេច​នឹង​សូម​អ្នក​នោះ​ធ្វើ​ជា​មិត្ត​សម្លាញ់។ ព្រះ‌នេត្រ​របស់​ព្រះ‌យេហូវ៉ា​រក្សា​ទុក​នូវ​តម្រិះ តែ​ព្រះ‌អង្គ​បំផ្លាញ​ពាក្យ​សម្ដី​របស់​មនុស្ស​ក្បត់​វិញ។ មនុស្ស​ខ្ជិល​ច្រអូស​ពោល​ថា «មាន​សិង្ហ​មួយ​នៅ​ខាង​ក្រៅ​ហើយ បើ​ខ្ញុំ​ចេញ​ទៅ វា​នឹង​សម្លាប់​ខ្ញុំ​នៅ​កណ្ដាល​ផ្លូវ»។ មាត់​របស់​ស្រី​អាវ៉ាសែ ជា​រណ្តៅ​យ៉ាង​ជ្រៅ អ្នក​ណា​ដែល​ជា​ទី​ស្អប់​ខ្ពើម​ចំពោះ​ព្រះ‌យេហូវ៉ា នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ។ សេចក្ដី​ចម្កួតរមែង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​កូន​ក្មេង ប៉ុន្តែ រំពាត់​វាយ‌ផ្ចាល​នឹង​បណ្តេញ​សេចក្ដី​នោះ ឲ្យ​បាត់​ចេញ​បាន។ អ្នក​ដែល​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ ដើម្បី​ចម្រើន​ទ្រព្យ​សម្បត្តិ​ខ្លួន​ឡើង ហើយ​អ្នក​ណា​ដែល​ជូន​ជំនូន​ដល់​អ្នក​មាន នោះ​នឹង​ត្រឡប់​ជា​ខ្វះ​ខាត​វិញ។ ពាក្យ​សម្ដី​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ ហើយ​ផ្ចង់​ចិត្ត​ចំពោះ​តម្រិះ​របស់​ខ្ញុំ​ចុះ ដ្បិត​បើ​ឯង​រក្សា​ទុក​សេចក្ដី​នោះ​នៅ​ក្នុង​ខ្លួន នោះ​សប្បាយ​ហើយ គឺ​បើ​សេចក្ដី​នោះ​ស្ថិត​នៅ​ជាប់​នឹង​បបូរ​មាត់​ឯង។ យើង​បាន​សម្ដែង​ឲ្យ​ឯង​ដឹង​សេចក្ដី​នោះ នៅ​ថ្ងៃ​នេះ​ហើយ ដើម្បី​ឲ្យ​ឯង​បាន​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។ ពួក​អ្នក​មាន និង​ពួក​អ្នក​ក្រ​តែង​តែ​ប្រទះ​គ្នា គឺ​ព្រះ‌យេហូវ៉ា​ដែល​បង្កើត​គេ​គ្រប់​គ្នា។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 27:24

ដ្បិត​ទ្រព្យ​សម្បត្តិ​មិន​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​ទេ មកុដ​ស្តេច​ក៏មិន​នៅ​ជាប់គ្រប់​ជំនាន់ដែរ។

ជំពូក    |  កំណែ ចម្លង
សាស្តា 5:10

អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ ឬ​អ្នក​ណា​ដែល​ចូល​ចិត្ត​ទ្រព្យ​ដ៏​បរិបូរ ក៏​មិន​ស្កប់​ចិត្ត​ដោយ​ផល​ចម្រើន​ប៉ុណ្ណោះ​ដែរ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍។

ជំពូក    |  កំណែ ចម្លង
សាស្តា 5:19

អ្នក​ណា​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ និង​ធន‌ធាន ព្រម​ទាំង​ឲ្យ​មាន​អំណាច និង​បរិ‌ភោគ​ផល​នៃ​របស់​ទាំង​នោះ នឹង​ទទួល​យក​ចំណែក​របស់​ខ្លួន​បាន ហើយ​រីក‌រាយ​ក្នុង​ការ​ដែល​ខ្លួន​ធ្វើ​ដែរ នេះ​ឯង​ជា​អំណោយ‌ទាន​ពី​ព្រះ។

ជំពូក    |  កំណែ ចម្លង
សាស្តា 6:2

គឺ​មាន​មនុស្ស​ដែល​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ មាន​ធន‌ធាន និង​កិត្តិ‌យស។ ហេតុនោះ គេ​មិន​ខ្វះ‌ខាត​អ្វី​ឡើយ មាន​គ្រប់​ទាំង​របស់​ដែល​ចិត្ត​ប្រាថ្នា​ចង់​បាន តែ​ព្រះ​មិន​ប្រទាន​ឲ្យ​មាន​អំណាច​អាច​បរិ‌ភោគ​បាន​ទេ គឺ​មាន​អ្នក​ដទៃ​បរិ‌ភោគ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​គ្រោះ​ថ្នាក់​យ៉ាង​អាក្រក់​ណាស់។

ជំពូក    |  កំណែ ចម្លង
អេសាយ 2:7

ស្រុក​បាន​បរិបូរ​ដោយ​មាស និង​ប្រាក់ ឯ​ទ្រព្យ‌សម្បត្តិ នោះ​រាប់​មិន​អស់​ឡើយ ក៏​មាន​សេះ​ពេញ​ស្រុក ហើយ​រទេះ​ចម្បាំង​ក៏​រាប់​មិន​អស់​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 30:23

យ៉ាង​នោះ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សម្រាប់​ពូជ​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​សាប‌ព្រោះ​នៅ​ដី ហើយ​អាហារ​ជា​ផល​ចម្រើន​ពី​ដី នោះ​នឹង​មាន​ឱជា‌រស ហើយ​សម្បូរ។ នៅ​គ្រា​នោះ ហ្វូង​សត្វ​របស់​អ្នក​នឹង​រក​ស៊ី​នៅ​វាល​ស្មៅ​ធំ​ទូលាយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 60:5

ពេល​នោះ អ្នក​នឹង​ឃើញ ហើយ​មាន​សេចក្ដី​រីក‌រាយ ចិត្ត​អ្នក​នឹង​ខ្លាច ហើយ​រីក​ធំ​ឡើង ពី​ព្រោះ​សេចក្ដី​បរិបូរ​នៃ​សមុទ្រ នឹង​ត្រូវ​បង្វែរ​មក​អ្នក​វិញ អស់​ទាំង​របស់​ទ្រព្យ​នៃ​សាសន៍​ផ្សេងៗ នឹង​មក​ឯ​អ្នក។

ជំពូក    |  កំណែ ចម្លង
យេរេមា 9:23

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កុំ​បី​ឲ្យ​អ្នក​ប្រាជ្ញ​អួត​ពី​ប្រាជ្ញា​របស់​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​មនុស្ស​ខ្លាំង​ពូកែ​អួត​ពី​កម្លាំង​ខ្លួន ឬ​អ្នក​មាន​អួត​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដែរ។

ជំពូក    |  កំណែ ចម្លង
យេរេមា 17:11

ឯ​ទទា​ដែល​ក្រាប​ពង​ឥត​បាន​ភ្ញាស់​ជា​យ៉ាង​ណា នោះ​អ្នក​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ មិន​មែន​ដោយ​ទៀង​ត្រង់​ក៏​យ៉ាង​នោះ​ដែរ ទ្រព្យ​សម្បត្តិ​នោះ​នឹង​លះ​ចោល​គេ កាល​នៅ​ពាក់​កណ្ដាល​អាយុ​នៅ​ឡើយ ហើយ​ដល់​ចុង​បំផុត គេ​នឹង​ទៅ​ជា​ឆ្កួត​ផង។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 7:19

គេ​នឹង​បោះ​ចោល​ប្រាក់​របស់​គេ​នៅ​តាម​ផ្លូវ ហើយ​មាស​ក៏​គ្មាន​តម្លៃ ទាំង​ប្រាក់ ទាំង​មាស​របស់​គេ​នឹង​ជួយ​គេ​មិន​បាន​ឡើយ នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នោះ គេ​នឹង​មិន​ស្កប់​ចិត្ត ក៏​មិន​បាន​ឆ្អែត​ពោះ​ដោយ​របស់​នោះ​ដែរ ព្រោះ​របស់​នោះ ដែល​នាំ​ឲ្យ​គេ​ចំពប់​ដួល​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 28:4-5

អ្នក​បាន​ប្រមូល​ទ្រព្យ‌សម្បត្តិ ហើយ​ប្រមូល​មាស​ប្រាក់​ដាក់​ក្នុង​ឃ្លាំង ដោយ​ប្រាជ្ញា និង​យោបល់​របស់​អ្នក។ អ្នក​បាន​ចម្រើន​ទ្រព្យ‌សម្បត្តិ​ដោយ‌សារ​ប្រាជ្ញា ដ៏​ជ្រាល‌ជ្រៅ​របស់​អ្នក និង​ការ​ធ្វើ​ជំនួញ​ផង ហើយ​ចិត្ត​អ្នក​បាន​ស្ទួយ​ឡើង ដោយ​ព្រោះ​ទ្រព្យ‌សម្បត្តិ​របស់​អ្នក។

ជំពូក    |  កំណែ ចម្លង
ហូសេ 12:8

អេប្រាអិម​ពោល​ថា "ខ្ញុំ​ជា​អ្នក​មាន​ស្ដុក‌ស្ដម្ភ ខ្ញុំ​រក​បាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ក្នុង​មុខ​របរ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ គ្មាន​អ្នក​ណា​ឃើញ​អំពើ​ទុច្ចរិត ឬ​អំពើ​បាប​អ្វី​ឡើយ"។

ជំពូក    |  កំណែ ចម្លង
ណាហ៊ុម 2:9

ចូរ​រឹប​យក​ប្រាក់ មាស​ចុះ ដ្បិត​របស់​ទ្រព្យ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ទេ សុទ្ធ​តែ​ជា​ប្រដាប់‌ប្រដា​យ៉ាង​ល្អ​វិសេស។

ជំពូក    |  កំណែ ចម្លង
ហាកាយ 2:8

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា អស់​ទាំង​ប្រាក់​ជា​របស់​យើង ហើយ​មាស​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​យើង​ដែរ។

ជំពូក    |  កំណែ ចម្លង
សាការី 9:3

ក្រុង​ទីរ៉ុស​បាន​ធ្វើ​ទី​មាំ‌មួន​សម្រាប់​ខ្លួន ក៏​បាន​ប្រមូល​ប្រាក់​គរ​ទុក ដូច​ជា​ធូលី​ដី និង​មាស​យ៉ាង​វិសេស​ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ។

ជំពូក    |  កំណែ ចម្លង
ម៉ាឡាគី 3:10

ចូរ​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់របស់​យើង ហើយ​ល្បង‌ល​យើង​ឥឡូវ បើយើង​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​អ្នក ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:19-21

«កុំ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​លើ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ជា​កន្លែង​ដែល​មាន​ចោរ​ទម្លុះ​ចូល​មក​លួច​ប្លន់​នោះ​ឡើយ ដូច្នេះ ពេល​ណា​អ្នក​ធ្វើ​ទាន ចូរ​កុំ​ផ្លុំ​ត្រែ​នៅ​ពី​មុខ​អ្នក ដូច​មនុស្ស​មាន​ពុត​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ និង​នៅ​តាម​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស​សរសើរ​ខ្លួន​នោះ​ឡើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ តែ​ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ស្ថាន‌សួគ៌ ជា​កន្លែង​ដែល​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ និង​ជា​កន្លែង​ដែល​គ្មាន​ចោរ​ទម្លុះ​ចូល​មក​លួច​ប្លន់​នោះ​វិញ ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​របស់​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ»។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:24

«គ្មាន​អ្នក​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​មួយ ហើយ​ស្រឡាញ់​មួយ ឬ​ស្មោះ​ត្រង់​នឹង​ម្នាក់ ហើយ​មើល​ងាយ​ម្នាក់​ទៀត​ពុំ​ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​បម្រើ​ព្រះ‌ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ»។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 13:22

រីឯ​ពូជ​ដែល​បាន​ធ្លាក់​ទៅ​ក្នុង​គុម្ព​បន្លា នេះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល តែ​សេចក្តី​ខ្វល់‌ខ្វាយ​អំពី​ជីវិត​នេះ និង​សេចក្តី​បញ្ឆោត​របស់​ទ្រព្យ​សម្បត្តិ ខ្ទប់​ព្រះ‌បន្ទូល​ជាប់ មិន​ឲ្យ​កើត​ផល​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 16:26

ដ្បិត​បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល តែ​បាត់​បង់​ជីវិត តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ? ឬ​តើ​គេ​នឹង​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 19:21-22

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​ទៅ​លក់​ទ្រព្យ​សម្បត្តិ​របស់​អ្នក ហើយ​យក​លុយ​ទៅ​ចែក​ឲ្យ​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​មាន​ទ្រព្យ​សម្បត្តិ​នៅ​ស្ថាន‌សួគ៌ រួច​ហើយ​មក​តាម​ខ្ញុំ»។ កាល​បុរស​វ័យ​ក្មេង​នោះ​ឮ​ដូច្នោះ គាត់​ក៏​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 19:23-24

ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ណាស់។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 25:14-30

«ដ្បិត​ដំណើរ​នេះ​ប្រៀប​ដូច​ជា​បុរស​ម្នាក់ ដែល​ហៀប​នឹង​ចេញ​ដំណើរ បាន​ហៅ​ពួក​អ្នក​បម្រើ​របស់​ខ្លួន​មក​ប្រគល់​ទ្រព្យ​សម្បត្តិ​ទុក​នឹង​គេ។ គាត់​ឲ្យ​ទៅ​ម្នាក់​ប្រាំ​ពាន់ ម្នាក់​ទៀត​ពីរ​ពាន់ ហើយ​ម្នាក់​ទៀត​មួយ​ពាន់ គឺ​ឲ្យ​ម្នាក់ៗ​តាម​សមត្ថ‌ភាព​របស់​គេ​រៀងៗ​ខ្លួន រួច​គាត់​ក៏​ចេញ​ទៅ។ អ្នក​ដែល​បាន​ទទួល​ប្រាំ​ពាន់ ក៏​យក​ប្រាក់​ចេញ​ទៅ​រក​ស៊ី​ភ្លាម ហើយ​ចំណេញ​បាន​ប្រាំ​ពាន់​ទៀត។ អ្នក​ដែល​បាន​ទទួល​ពីរ​ពាន់​ក៏​ដូច្នោះ​ដែរ គឺ​ចំណេញ​បាន​ពីរ​ពាន់​ទៀត។ ប៉ុន្តែ អ្នក​ដែល​បាន​ទទួល​មួយ​ពាន់ គាត់​ចេញ​ទៅ ហើយ​ជីក​ដី​កប់​ប្រាក់​ចៅហ្វាយ​របស់​ខ្លួន​ទុក។ លុះ​អស់​រយៈ​ពេល​ជា​យូរ​ក្រោយ​មក ចៅហ្វាយ​របស់​អ្នក​បម្រើ​ទាំង​នោះ​ត្រឡប់​មក​វិញ ហើយ​គិត​បញ្ជី​ជា​មួយ​ពួក​គេ។ ក្នុង​ចំណោម​ពួក​នាង មាន​ប្រាំ​នាក់​ល្ងង់ ហើយ​ប្រាំ​នាក់​មាន​គំនិត ពេល​នោះ អ្នក​ដែល​បាន​ទទួល​ប្រាំ​ពាន់ ក៏​យក​ប្រាំ​ពាន់​ទៀត​ចូល​មក ហើយ​ជម្រាប​ថា "លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ប្រាំ​ពាន់​មក​ខ្ញុំ មើល៍ ខ្ញុំ​បាន​ចំណេញ​ប្រាំ​ពាន់​ទៀត"។ ចៅហ្វាយ​ពោល​ទៅ​គាត់​ថា "ប្រសើរ​ណាស់ អ្នក​បម្រើ​ល្អ ហើយ​ស្មោះ​ត្រង់​អើយ! អ្នក​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​របស់​បន្តិច‌បន្តួច ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​របស់​ជា​ច្រើន។ ចូរ​ចូល​មក​អរ​សប្បាយ​ជា​មួយ​ចៅហ្វាយ​របស់​អ្នក​ចុះ"។ អ្នក​ដែល​បាន​ទទួល​ពីរ​ពាន់ ក៏​ចូល​មក​ដែរ ហើយ​ជម្រាប​ថា "លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ពីរ​ពាន់​មក​ខ្ញុំ មើល៍ ខ្ញុំ​បាន​ចំណេញ​ពីរ​ពាន់​ទៀត"។ ចៅហ្វាយ​របស់​គាត់ ពោល​ទៅ​គាត់​ថា "ប្រសើរ​ណាស់ អ្នក​បម្រើ​ល្អ ហើយ​ស្មោះ​ត្រង់​អើយ! អ្នក​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​របស់​បន្តិច‌បន្តួច ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​របស់​ជា​ច្រើន។ ចូរ​ចូល​មក​អរ​សប្បាយ​ជា​មួយ​ចៅហ្វាយ​របស់​អ្នក​ចុះ"។ បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​មួយ​ពាន់ ក៏​ចូល​មក​ដែរ ហើយ​ជម្រាប​ថា "លោក​ម្ចាស់ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌រ៉ឹង លោក​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​ផល​នៅ​កន្លែង​ដែល​មិន​បាន​ព្រោះ​ពូជ ដូច្នេះ ខ្ញុំ​ខ្លាច ហើយ​យក​ប្រាក់​របស់​លោក​ទៅ​កប់​ទុក​ក្នុង​ដី មើល៍ សូម​លោក​យក​ប្រាក់​របស់​លោក​វិញ​ចុះ"។ ប៉ុន្តែ ចៅហ្វាយ​របស់​គាត់​ឆ្លើយ​ថា "អ្នក​បម្រើ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​ផល​នៅ​កន្លែង​ដែល​មិន​បាន​ព្រោះ​ពូជ នោះ​អ្នក​គួរ​តែ​យក​ប្រាក់​របស់​ខ្ញុំ​ទៅ​ផ្ញើ​ទុក​នឹង​អ្នក​ចង​ការ ហើយ​ពេល​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​បាន​ទទួល​ប្រាក់​របស់​ខ្ញុំ ទាំង​ដើម​ទាំង​ការ។ ដូច្នេះ ចូរ​យក​ប្រាក់​ពី​អ្នក​នេះ ហើយ​ប្រគល់​ឲ្យ​អ្នក​ដែល​មាន​មួយ​ម៉ឺន​វិញ។ ដ្បិត​នឹង​ឲ្យ​កាន់​តែ​ច្រើន​ដល់​អស់​អ្នក​ដែល​មាន ហើយ​គេ​នឹង​មាន​ជា​បរិបូរ តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ដក​យក សូម្បី​តែ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។ ដ្បិត​ពេល​ស្ត្រី​ល្ងង់​យក​ចង្កៀង​ទៅ ពួក​នាង​មិន​បាន​យក​ប្រេង​ទៅ​ជាប់​ជា​មួយ​ទេ ចំណែក​ឯ​អ្នក​បម្រើ​ឥត​ប្រយោជន៍​នេះ ចូរ​យក​វា​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ"»។

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 4:19

តែ​ការ​ខ្វល់‌ខ្វាយ​អំពី​ជីវិត​នេះ ចិត្ត​លោភ​ចង់​បាន​ទ្រព្យ‌សម្បត្តិ និង​សេចក្តី​ប៉ង​ប្រាថ្នា​ផ្សេងៗ​ដទៃ​ទៀត​ចូល​មក ក៏​ខ្ទប់​ព្រះ‌បន្ទូល​ជិត មិន​ឲ្យ​បង្កើត​ផល​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 10:21-22

ព្រះ‌យេស៊ូវ​ទត​ទៅ​គាត់ ទ្រង់​ស្រឡាញ់​គាត់ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​នៅ​ខ្វះ​ការ​មួយ ចូរ​ទៅ​លក់​អ្វីៗ​ដែល​អ្នក​មាន ហើយ​យក​លុយ​ទៅ​ឲ្យ​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​មាន​ទ្រព្យ‌សម្បត្តិ​នៅ​ស្ថាន‌សួគ៌ រួច​ហើយ​មក​តាម​ខ្ញុំ»។ ពេល​គាត់​ឮ​ដូច្នេះ គាត់​មាន​ទឹក​មុខ​ស្រ​ពោន ហើយ​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់។

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 10:23-25

ព្រះ‌យេស៊ូវ​ទត​មើល​ជុំ​វិញ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ពិបាក​ណាស់!» ពួក​សិស្ស​ងឿង​ឆ្ងល់​នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ តែ​ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «កូន​អើយ ព្រះរាជ្យ​របស់​ព្រះ​ពិបាក​ចូល​ណាស់! សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ទៅ​ទៀត»។

ជំពូក    |  កំណែ ចម្លង
លូកា 6:24

ប៉ុន្ដែ វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​មាន ដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល ការ​កម្សាន្ត​ចិត្ត​រួច​ស្រេច​ហើយ។

ជំពូក    |  កំណែ ចម្លង
លូកា 8:14

រីឯ​ពូជ​ដែល​ធ្លាក់​ទៅ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ តែ​ពេល​គេ​ចេញ​ទៅ នោះ​សេចក្តី​ខ្វល់‌ខ្វាយ​នឹង​ទ្រព្យ​សម្បត្តិ និង​ចិត្ត​ស្រើប‌ស្រាល​នៃ​ជីវិត​នេះ ក៏​ចូល​មក​ខ្ទប់​ជិត មិន​ឲ្យ​បង្កើត​ផល​ផ្លែ​ពេញ‌លេញ​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
លូកា 12:15-21

រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គ្រប់​គ្នា​ថា៖ «ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ»។ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ទៅ​គេ​ថា៖ «មាន​ស្រែ​ចម្ការ​របស់​អ្នក​មាន​ម្នាក់​បាន​កើត​ផល​ចម្រើន​ជា​បរិបូរ ហើយ​អ្នក​នោះ​រិះ​គិត​ក្នុង​ចិត្ត​ថា "តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច? ដ្បិត​ខ្ញុំ​គ្មាន​កន្លែង​ណា​នឹង​ដាក់​ផល​របស់​ខ្ញុំ​ទាំង​នេះ​ទេ"។ គាត់​ក៏​គិត​ថា "ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​នេះ គឺ​ខ្ញុំ​នឹង​រុះ​ជង្រុក​ខ្ញុំចេញ ហើយ​ពង្រីក​ឲ្យ​ធំ​ជាងមុន រួច​ប្រមូល​ផល និង​ទ្រព្យ​សម្បត្តិ​ទៅ​ទុក​នៅ​ទី​នោះ"។ រួច​ខ្ញុំ​នឹង​ប្រាប់​ដល់​ចិត្ត​ថា "ចិត្ត​អើយ ឯង​មាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន ល្មម​ទុក​សម្រាប់​ជា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​បាន​ហើយ ចូរ​ឯង​ឈប់​សម្រាក​ទៅ ហើយ​ស៊ី​ផឹក​សប្បាយ​ចុះ"។ គ្មាន​អ្វី​គ្រប​បាំង ដែល​មិន​ត្រូវ​បើក​ឲ្យ​ឃើញ ឬ​អ្វី​លាក់‌លៀម​ដែល​មិន​ត្រូវ​បើក​ឲ្យ​ស្គាល់​នោះ​ឡើយ។ ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា "ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ យើង​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ?" អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​បម្រុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ»។

ជំពូក    |  កំណែ ចម្លង
លូកា 12:33-34

ចូរ​លក់​របស់​ដែល​អ្នក​រាល់​គ្នា​មាន​ទាំង​ប៉ុន្មាន ហើយ​ចែក​ទាន​ចុះ ចូរ​ធ្វើ​ថង់​ដែល​មិន​ចេះ​ចាស់ សម្រាប់​ខ្លួន ជា​ទ្រព្យ​ដែល​មិន​ចេះ​អស់ នៅ​ឯ​ស្ថាន‌សួគ៌​វិញ ជា​ស្ថាន​ដែល​គ្មាន​ចោរ​ចូល​ទៅ​ជិត ឬកន្លាត​ស៊ីបំផ្លាញ​ឡើយ។ ព្រោះ​សម្បត្តិ​ទ្រព្យ​អ្នក​នៅ​កន្លែង​ណា ចិត្ត​អ្នក​ក៏​នឹង​ស្ថិត​នៅ​កន្លែង​នោះ​ដែរ»។

ជំពូក    |  កំណែ ចម្លង
លូកា 16:13

គ្មាន​បាវ​បម្រើ​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ ដ្បិត​បាវ​បម្រើ​នោះ​នឹង​ស្អប់​មួយ ស្រឡាញ់​មួយ ឬ​នឹង​កាន់​ខាង​មួយ ហើយ​មើល​ងាយ​មួយ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​បម្រើ​ព្រះ​ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ»។

ជំពូក    |  កំណែ ចម្លង
លូកា 18:22-23

ពេល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​នៅ​ខ្វះ​សេចក្តី​មួយ​ទៀត ចូរ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ​នៅ​ស្ថាន‌សួគ៌​វិញ រួច​មក​តាម​ខ្ញុំ​ចុះ»។ ប៉ុន្តែ ពេល​គាត់​បាន​ឮ​សេចក្តី​ទាំង​នេះ​ហើយ ក៏​កើត​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ព្រោះ​គាត់​មាន​សម្បត្តិ​ទ្រព្យ​ច្រើន​ណាស់។

ជំពូក    |  កំណែ ចម្លង
លូកា 18:24-25

ព្រះ‌យេស៊ូវ​ទត​ទៅ​គាត់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ណាស់ ការ​ដែល​សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ទៅ​ទៀត»។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 3:27

លោក​យ៉ូហាន​ឆ្លើយ​ថា៖ «គ្មាន​មនុស្ស​ណា​អាច​ទទួល​អ្វី​បាន​ទេ លើក​លែង​តែ​បាន​ប្រទាន​មក​ពី​ស្ថាន‌សួគ៌​ប៉ុណ្ណោះ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 6:27

កុំ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង​តែ​ពុក​រលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា ដ្បិត​គឺ​កូន​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌វរបិតា​ដ៏​ជា​ព្រះ​បាន​ដៅ​ចំណាំ​ទុក»។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 12:5-6

«ម្តេច​ក៏​មិន​លក់​ប្រេង​ក្រអូប​នេះ យក​ប្រាក់​បី​រយ​ដេណារី ទៅ​ចែក​ឲ្យ​អ្នក​ក្រីក្រ​វិញ​ទៅ?» ខ្ញុំ​ដឹង​ថា សេចក្តី​ដែល​ព្រះ‌អង្គ​បង្គាប់​មក​នោះ ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ដូច្នេះ អ្វី​ដែល​ខ្ញុំ​និយាយ ខ្ញុំ​និយាយ​តាម​តែ​ព្រះ‌វរបិតា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ»។ គាត់​និយាយ​ដូច្នោះ មិន​មែន​ដោយ​ព្រោះ​គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ក្រីក្រ​ទេ គឺ​ដោយ​ព្រោះ​គាត់​ជា​ចោរ គាត់​កាន់​ថង់​ប្រាក់ ហើយ​ធ្លាប់​លួច​យក​ប្រាក់​ដែល​គេ​ដាក់​នៅ​ក្នុង​ថង់​នោះ​ទៀត​ផង។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 2:45

គេ​លក់​ទ្រព្យ‌សម្បត្តិ និង​អ្វីៗ​ដែល​ជា​របស់​ខ្លួន មក​ចែក​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​គេ​ម្នាក់ៗ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 4:34-35

នៅ​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​ខ្វះ​ខាត​អ្វី​ឡើយ ដ្បិត​អស់​អ្នក​ណា​ដែល​មាន​ដី មាន​ផ្ទះ គេ​បាន​លក់​យក​ប្រាក់ មក​ដាក់​នៅ​ទៀប​ជើង​ពួក​សាវក ហើយ​ចែក​ដល់​ម្នាក់​ៗ​តាម​ត្រូវ​ការ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 2:4

ឬ​តើ​អ្នក​មើល​ងាយ​សេចក្តី​សប្បុរស សេចក្តី​ទ្រាំទ្រ និង​សេចក្តី​អត់​ធ្មត់​ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ឬ? តើ​អ្នក​មិន​ដឹង​ថា សេចក្តី​សប្បុរស​របស់​ព្រះ នាំ​អ្នក​ឲ្យ​ប្រែ​ចិត្ត​ទេ​ឬ?

ជំពូក    |  កំណែ ចម្លង
រ៉ូម 11:33

អើ​ហ្ន៎ ព្រះ‌ហឫ‌ទ័យ​ទូលាយ ប្រាជ្ញា និង​ព្រះ​តម្រិះ​របស់​ព្រះ​ជ្រៅ​ណាស់​ទេ​តើ! ការ​សម្រេច​របស់​ព្រះ‌អង្គ​តើ​អ្នក​ណា​អាច​ស្វែង​យល់​បាន! ហើយ​ផ្លូវ​របស់​ព្រះ‌អង្គ តើ​អ្នក​ណា​អាច​ស្វែង​រក​បាន!

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 1:5

ដ្បិត​ក្នុង​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​គ្រប់​ជំ​ពូក ទាំង​ពាក្យ​សម្ដី និង​ចំណេះ​ដឹង​គ្រប់​យ៉ាង

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 4:7-8

ដ្បិត​តើ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ពី​គេ? តើ​អ្នក​មាន​អ្វី​ដែល​អ្នក​មិន​បាន​ទទួល? ចុះ​បើ​អ្នក​បាន​ទទួល​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​អួត​ខ្លួន ហាក់​ដូច​ជា​អំណោយ‌ទាន​នោះ​មិន​មែន​មក​ពី​ព្រះ‌អង្គ? អ្នក​រាល់​គ្នា​ឆ្អែ​ត​ស្កប់​ស្កល់​ហើយ! អ្នក​រាល់​គ្នា​មាន​ស្ដុក​ស្ដម្ភ​ហើយ! បើ​ឥត​មាន​យើង អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ស្ដេច​ហើយ! ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បាន​សោយ​រាជ្យ​មែន ដើម្បី​ឲ្យ​យើង​បាន​សោយ​រាជ្យ​ជាមួយ​អ្នក​រាល់​គ្នា​ផង!

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 10:26

ដ្បិត​ផែនដី និង​អ្វីៗ​ទាំង‌អស់​នៅ​លើ​ផែនដី ជា​របស់​ព្រះ‌អម្ចាស់

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 16:2

គឺ​រាល់​ថ្ងៃ​ទីមួយ​ក្នុង​សប្ដាហ៍ ចូរ​អ្នក​រាល់​គ្នា​សន្សំ​ទុក​ដោយ​ឡែក​រៀងខ្លួន តាម​អ្វីៗ​ដែល​ព្រះ​បាន​ចម្រើន​ឲ្យ កុំ​ចាំ​ពេល​ខ្ញុំ​មក​ដល់ ទើប​រៃ​អង្គាស​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 8:2

ដ្បិត​កាល​កំពុង​ជួប​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង នោះ​អំណរ​ជា​បរិបូរ និង​សេចក្តី​កម្សត់​ទុរគត​ក្រៃ​លែង​របស់​គេ បាន​បណ្តាល​ឲ្យ​គេ​មាន​ចិត្ត​សទ្ធា​ដ៏​លើស​លុប​វិញ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 8:9

ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​ហើយ​ថា ទោះ​ជា​ព្រះ‌អង្គ​មាន​សម្បត្តិ​ស្ដុក​ស្តមក៏​ដោយ តែ​ព្រះ‌អង្គ​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រឡប់​ជា​មាន ដោយ​សារ​ភាព​ក្រីក្រ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 9:6-8

ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា អ្នក​ណា​ដែល​ព្រោះ​ដោយកំណាញ់ អ្នក​នោះ​នឹង​ច្រូត​បាន​ដោយកំណាញ់ ហើយ​អ្នក​ណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ដោយ​សទ្ធា​ដែរ។ ត្រូវ​ឲ្យ​ម្នាក់ៗ​ថ្វាយ​តាម​ដែល​ខ្លួន​បាន​សម្រេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ស្រឡាញ់​អ្នក​ដែល​ថ្វាយ​ដោយ​ចិត្ត​រីក​រាយ។ ព្រះ​អាច​នឹង​ផ្គត់​ផ្គង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជា​បរិបូរ ដោយ​ព្រះ​ពរ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទាំង‌អស់​គ្រប់​គ្រាន់​ជា‌និច្ច ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​ក្នុង​ការ​ល្អ​គ្រប់​ជំពូក

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 9:10-11

ព្រះ‌អង្គ​ដែល​ផ្គត់‌ផ្គង់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​អាហារ​សម្រាប់​បរិ‌ភោគ​ផង​នោះ ទ្រង់​នឹង​ផ្គត់‌ផ្គង់ ហើយ​ធ្វើ​ឲ្យ​ពូជ​របស់​អ្នក​រាល់​គ្នា​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង ព្រម​ទាំង​ចម្រើន​ផល​នៃ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ អ្នក​រាល់​គ្នា​នឹង​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើង​គ្រប់​ជំពូក សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​សទ្ធា​គ្រប់​យ៉ាង ដែល​នឹង​បង្កើត​ឲ្យ​មាន​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដោយ​សារ​យើង​រាល់​គ្នា

ជំពូក    |  កំណែ ចម្លង
អេភេសូរ 1:7-8

នៅ​ក្នុង​ព្រះ‌អង្គ​យើង​មាន​ការ​ប្រោស​លោះ តាម​រយៈ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ គឺ​ការ​អត់​ទោស​ពី​អំពើ​រំលង ស្រប​តាម​ព្រះ‌គុណ​ដ៏​ធ្ងន់​ក្រៃ​លែង​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ផ្តល់​មក​យើង​ជា​បរិបូរ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 3:8

ទោះ​បើ​ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ​បំផុត ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ទាំង​អស់​ក្តី ក៏​ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌គុណ​នេះ​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​នាំ​ដំណឹង​ល្អ ជា​សម្បត្តិ​ដ៏​បរិបូរ​របស់​ព្រះគ្រីស្ទ ទៅ​ប្រាប់​ពួក​សាសន៍​ដទៃ

ជំពូក    |  កំណែ ចម្លង
ភីលីព 4:19

ព្រះ​នៃ​ខ្ញុំ ព្រះ‌អង្គ​នឹង​បំពេញ​គ្រប់​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
កូឡុស 1:27

ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សម្ដែង​ឲ្យ​ពួកគេ​ស្គាល់​សិរី​ល្អ​ដ៏​បរិបូរ នៃ​សេចក្តី​អាថ៌‌កំបាំង​ដ៏​អស្ចារ្យ​នេះ​ជា​យ៉ាង​ណា​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ គឺ​ព្រះ‌គ្រីស្ទ​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ជា​សេចក្ដី​សង្ឃឹម​នៃ​សិរីល្អ។

ជំពូក    |  កំណែ ចម្លង
កូឡុស 3:2

ចូរ​គិត​ពី​អ្វីៗ​ដែល​នៅ​ខាង​លើ កុំ​គិត​ពី​អ្វីៗ​ដែល​នៅ​ផែនដី​ឡើយ

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 6:17-19

ចូរ​ដាស់​តឿន​ពួក​អ្នក​មាន​នៅ​លោកីយ៍​នេះ កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​សង្ឃឹម​លើ​ទ្រព្យ‌សម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ តែ​ត្រូវ​សង្ឃឹម​លើ​ព្រះដែល​ទ្រង់​ប្រទានអ្វីៗ​ទាំង​អស់​មក​យើង​យ៉ាង​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ។ ត្រូវ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើល្អ ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ ជា​មនុស្ស​មាន​ចិត្ត​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ចែក​រំលែក​ផង។ ធ្វើ​ដូច្នេះ គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្ដិ ដែល​ជា​គ្រឹះ​ដ៏​ល្អ ទុក​សម្រាប់​ខ្លួន​នៅ​ពេល​អនាគត ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​ដ៏​ពិត​ប្រាកដ។

ជំពូក    |  កំណែ ចម្លង
ទីតុស 3:6-7

ព្រះ‌អង្គ​បាន​ចាក់​បង្ហូរ​មក​លើ​យើង​ជា​បរិបូរ ដោយ‌សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត​ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​យើង​បាន​ត្រឡប់​ជា​អ្នក​គ្រង​មត៌ក តាម​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 10:34

ដ្បិត​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត​អាសូរ​ដល់​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង ក៏​ទ្រាំ​ឲ្យ​គេរឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដោយ​អំណរ ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ទ្រព្យ‌សម្បត្តិ​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិត​ស្ថេរ​រហូត។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 1:10-11

ឯ​អ្នក​មាន​វិញ​ក៏​ត្រូវ​ត្រេក​អរ​ដែរ ដោយ​ព្រះ‌ទ្រង់​បន្ទាប​គេ​ចុះ ព្រោះ​គេ​នឹង​ត្រូវ​រុះ​រោយ​ទៅ​ដូច​ជា​ផ្កា​ស្មៅ។ ដ្បិត​ថ្ងៃ​រះ​ឡើង មាន​ចំហាយ​ក្តៅ​នៅ​ពេល​ណា ស្មៅ​ក៏​ក្រៀម​ស្វិត ផ្កា​ក៏​រុះ​រោយ ហើយ​លម្អ​របស់​វា​ក៏​បាត់​បង់​ទៅ។ ដូច្នេះ អ្នក​មាន​ក៏​នឹង​ត្រូវ​ស្រពោន​ទៅ​ក្នុង​កិច្ចការ​របស់​ខ្លួន​យ៉ាង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 5:1-3

ឥឡូវ​នេះ ពួក​អ្នក​មាន​អើយ ចូរ​ស្រែក​ទ្រហោយំ​ទៅ ព្រោះ​តែ​ទុក្ខ​វេទនា​ដែល​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា។ បង‌ប្អូន​អើយ ចូរ​យក​ពួក​ហោរា ដែល​បាន​ថ្លែង​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទុក​ជា​គំរូ​ពី​ការ​រង​ទុក្ខ និង​ពី​ការ​អត់‌ធ្មត់​ចុះ។ មើល៍! យើងរាប់​អស់​អ្នក​ដែល​ចេះ​ស៊ូ​ទ្រាំ ថា​ជា​អ្នក​មាន​ពរ។ អ្នក​រាល់​គ្នា​បាន​ឮ​ពី​ការ​ស៊ូ​ទ្រាំ​របស់​លោក​យ៉ូប​ហើយ ក៏​បាន​ឃើញថា នៅ​ទី​បំផុត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ណា​ចំពោះ​គាត់ គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អាណិត​អាសូរ និង​មេត្ដាករុណា​យ៉ាង​ពោរពេញ។ ប៉ុន្ដែ លើស​ពីនេះ​ទៅ​ទៀត បង‌ប្អូន​អើយ កុំ​ស្បថ​ឲ្យ​សោះ ទោះ​ជា​ស្បថ​នឹង​ស្ថាន‌សួគ៌ ឬ​នឹង​ផែនដី​ក្តី ឬ​ស្បថ​នឹង​អ្វីផ្សេង​ទៀត​ក៏​ដោយ តែ​សូម​ឲ្យ​ពាក្យ «បាទ» របស់​អ្នក​រាល់​គ្នា ប្រាកដ​ជា «បាទ» ហើយ​ពាក្យ «ទេ» ប្រាកដ​ជា «ទេ» ដើម្បី​កុំឲ្យ​អ្នក​រាល់​គ្នា​ធ្លាក់​ទៅ​ជា​មាន​ទោស។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​កើត​ទុក្ខ​លំបាក​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​អធិស្ឋាន។ តើ​មាន​អ្នក​ណា​អរ​សប្បាយ​ឬ​ទេ? ត្រូវ​ឲ្យ​អ្នកនោះ​ច្រៀង​សរសើរ​តម្កើង​ព្រះ​ចុះ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ឈឺ​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់​ទុំ​របស់​ក្រុម​ជំនុំ​មក ហើយ​ឲ្យ​លោក​ទាំង​នោះ​អធិស្ឋាន​ឲ្យ ព្រម​ទាំង​លាប​ប្រេង​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ផង។ ពាក្យ​អធិស្ឋាន​ដែល​ចេញ​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ដែល​ឈឺ​នោះ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រោស​ឲ្យ​គាត់ក្រោក​ឡើង​វិញ។ ប្រសិន‌បើ​គាត់​បាន​ប្រ​ព្រឹត្ត​អំពើ​បាប នោះ​គាត់​នឹង​ទទួល​បាន​ការ​អត់​ទោស។ ដូច្នេះ ចូរ​លន់​តួ​ទោស​បាប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ ដ្បិត​ពាក្យ​អធិស្ឋាន​របស់​មនុស្ស​សុចរិត នោះ​ពូកែ ហើយ​មាន​ប្រសិទ្ធ​ភាព​ណាស់។ លោក​អេលី‌យ៉ា​ជា​មនុស្ស​ដែល​មាន​ចិត្ត​ដូច​យើង​ដែរ តែ​លោក​បាន​អធិស្ឋានយ៉ាង​អស់​ពី​ចិត្ត សុំ​កុំ​ឲ្យ​មាន​ភ្លៀង នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី អស់​រយៈ​ពេល​បី​ឆ្នាំ​ប្រាំមួយ​ខែ។ បន្ទាប់​មក លោក​បាន​អធិស្ឋាន​ម្តង​ទៀត នោះ​មេឃ​ក៏​បង្អុរ​ភ្លៀង​ធ្លាក់​មក ហើយ​ដី​ក៏​បង្កើត​ផល​ផ្លែ​ឡើង។ បង‌ប្អូន​អើយ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់វង្វេង​ចេញ​ពី​សេចក្តី​ពិត ហើយ​មាន​ម្នាក់​នាំ​អ្នក​នោះ​ឲ្យ​ត្រឡប់​មក​វិញ ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា​បាន​ពុក​រលួយ ហើយ​សម្លៀក​បំពាក់​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​កន្លាត​កាត់​អស់​ដែរ។ ត្រូវឲ្យ​អ្នក​នោះ​ដឹង​ថា អ្នក​ណា​ដែល​នាំ​មនុស្ស​បាប ឲ្យងាក​ចេញ​ពី​ផ្លូវ​ដែល​គេ​វង្វេង​នោះ​មក​វិញ នោះ​ឈ្មោះ​ថា បាន​សង្គ្រោះ​ព្រលឹងអ្នក​នោះ​ឲ្យ​រួច​ពី​ស្លាប់ ហើយ​ក៏​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត ។:៚ មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​ត្រូវ​ច្រែះ​ស៊ី ហើយ​ច្រែះ​នោះ​នឹង​ក្លាយ​ជា​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ស៊ី​សាច់​អ្នក​រាល់​គ្នា​ដូច​ជា​ភ្លើង ដ្បិត​អ្នក​រាល់​គ្នា​បាន​ខំ​ប្រមូល​បង្គរ​ទ្រព្យ‌សម្បត្តិ​ឡើង​នៅ​គ្រា​ចុង​បំផុត​នេះ។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 3:17-18

ដ្បិត​អ្នក​អួត​ថា "ខ្ញុំ​ជា​អ្នក​មាន ខ្ញុំ​មាន​ស្តុក‌ស្តម្ភ​ហើយ ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ" តែ​អ្នក​មិន​ដឹង​ថា អ្នក​វេទនា គួរ​ឲ្យ​អាណិត ទ័ល‌ក្រ ខ្វាក់​ភ្នែក ហើយ​អាក្រាត​នោះ​ឡើយ។ ដូច្នេះ យើង​ទូន្មាន​ឲ្យ​អ្នក​ទិញ​មាស​ដែល​បន្សុទ្ធ​ដោយ​ភ្លើង​ពី​យើង ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀក​បំពាក់​ស​ទៅ​ស្លៀក​ពាក់ កុំ​ឲ្យ​គេ​ឃើញ​កេរខ្មាស​ដែល​អ្នក​នៅ​អាក្រាត ព្រម​ទាំង​ថ្នាំ​លាប​ភ្នែក​ផង ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ​ច្បាស់។

ជំពូក    |  កំណែ ចម្លង

ការអធិស្ឋានដល់ព្រះ

ព្រះជាម្ចាស់ដ៏ស្រឡាញ់អើយ សូមទទួលយកការថ្វាយបង្គំ និងសរសើរទាំងអស់! ព្រះអង្គដ៏បរិសុទ្ធ ដ៏នៅអស់កល្បជានិច្ច និងគ្មានអ្នកណាប្រៀបផ្ទឹមបាន! ខ្ញុំស្រឡាញ់ព្រះអង្គ ពីព្រោះព្រះអង្គសក្តិសម ស្មោះត្រង់ ហើយជាទ្រព្យដ៏ពិសេសរបស់ខ្ញុំ។ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ ខ្ញុំចូលមករកព្រះអង្គ ដោយទទួលស្គាល់ថា មានតែព្រះអង្គទេដែលជាប្រភពនៃការផ្គត់ផ្គង់ទាំងអស់ និងជាអ្នកប្រទានអំណាចដើម្បីរកទ្រព្យ។ ខ្ញុំសូមអង្វរព្រះអង្គ សូមប្រទានប្រាជ្ញាដល់ខ្ញុំ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវ សូមរំដោះខ្ញុំពីការលោភលន់ សូមប្រោសប្រាណឲ្យខ្ញុំយល់ថា ខ្ញុំមិនគួរត្រូវបានលុយកាក់គ្រប់គ្រងឡើយ ប៉ុន្តែដោយមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ សូមឲ្យខ្ញុំជាអ្នកគ្រប់គ្រងលុយកាក់វិញ ដើម្បីឲ្យខ្ញុំអាចនាំមកសន្តិភាពដល់ជីវិតខ្ញុំ និងក្រុមគ្រួសារខ្ញុំ។ ឱព្រះវរបិតាអើយ សូមជួយខ្ញុំឲ្យយល់ថា ព្រះអង្គជាព្រះដ៏ច្រណែន ដែលមិនចែករំលែកសិរីល្អរបស់ព្រះអង្គជាមួយអ្នកណាឡើយ ហើយព្រះអង្គបានបង្កើតខ្ញុំ ដើម្បីស្រឡាញ់ និងថ្វាយបង្គំតែព្រះអង្គតែមួយគត់។ ព្រះបន្ទូលរបស់ព្រះអង្គមានប្រសាសន៍ថា «ហេតុអ្វីបានជាអ្នកចំណាយប្រាក់ទៅលើអ្វីដែលមិនមែនជាអាហារ ហើយការងាររបស់អ្នកទៅលើអ្វីដែលមិនឆ្អែត? ចូរស្តាប់ខ្ញុំដោយយកចិត្តទុកដាក់ ហើយបរិភោគអ្វីដែលល្អ នោះព្រលឹងរបស់អ្នកនឹងពេញចិត្តដោយខ្លាញ់»។ សូមជួយខ្ញុំឲ្យមានចិត្តរាបទាប និងពឹងផ្អែកលើព្រះអង្គ ដើម្បីឲ្យខ្ញុំអាចបានបង្ហាញការដឹងគុណ ទោះបីស្ថានភាពរបស់ខ្ញុំយ៉ាងណាក៏ដោយ ទាំងក្នុងពេលមានបរិបូរណ៍ និងក្នុងពេលខ្វះខាត ហើយក៏ដូចគ្នាដែរ សូមឲ្យខ្ញុំមានចិត្តសប្បុរសដើម្បីជួយអ្នកដទៃ។ សូមប្រទានកម្លាំងដល់ខ្ញុំ ដើម្បីកាន់ខ្ជាប់នូវវត្តមានដ៏រុងរឿងរបស់ព្រះអង្គ ពីព្រោះព្រះអង្គជាការធានានៃជ័យជំនះរបស់ខ្ញុំ និងការធ្វើជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុដ៏ល្អ។ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន!
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម