Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

146 ខគម្ពីរព្រះគម្ពីរអំពីសេចក្ដីយុត្តិធម៌

146 ខគម្ពីរព្រះគម្ពីរអំពីសេចក្ដីយុត្តិធម៌
មីកា 6:8

ឱ​មនុស្ស​អើយ ព្រះ​បាន​បង្ហាញ​ឲ្យ​ឯង​ស្គាល់​សេចក្ដី​ដែល​ល្អ តើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច​ម្តេច? បើ​មិន​ឲ្យ​ប្រព្រឹត្ត​ដោយ​សុចរិត ឲ្យ​ស្រឡាញ់​សេចក្ដី​សប្បុរស ហើយ​ឲ្យ​ដើរ​ជា‌មួយ​ព្រះ​របស់​ខ្លួន ដោយ​សុភាព​ប៉ុណ្ណោះ។

ជំពូក    |  កំណែ ចម្លង
អេម៉ុស 5:24

ប៉ុន្ដែ ត្រូវ​ឲ្យ​មាន​សេចក្ដី​យុត្តិ‌ធម៌​ហូរ​ដូចជា​ទឹក ហើយ​សេចក្ដី​សុចរិត​ដូច​ជា​ស្ទឹង​មិន​ចេះ​រីង​ស្ងួត​វិញ។

ជំពូក    |  កំណែ ចម្លង
អេសាយ 1:17

ចូរ​ហាត់​រៀន​ធ្វើ​ការ​ល្អ​វិញ ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​យុត្តិ‌ធម៌ ចូរ​ជួយ​ការពារ​ចំពោះ​មនុស្ស ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ចូរ​កាត់​ក្តី​ដល់​ពួក​កំព្រា ហើយ​កាន់​ក្តី​ជំនួស​ពួក​ស្ត្រី​មេម៉ាយ​ចុះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 21:3

ការ​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ នោះ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌យេហូវ៉ា ជា​ជាង​យញ្ញ‌បូជា​ទៅ​ទៀត។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:6

មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:28

ដ្បិត​ព្រះ‌យេហូវ៉ា​ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​មិន​បោះ‌បង់​ពួក​បរិសុទ្ធ របស់​ព្រះ‌អង្គ​ឡើយ។ ព្រះ‌អង្គ​ថែ‌រក្សា​គេ​ជា‌និច្ច តែ​កូន​ចៅ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ។

ជំពូក    |  កំណែ ចម្លង
អេសាយ 61:8

ដ្បិត​យើង​គឺ​ព្រះ‌យេហូវ៉ា យើង​ស្រឡាញ់​សេចក្ដី​យុត្តិ‌ធម៌ យើង​ស្អប់​ការ​លួច​ប្លន់ និង​អំពើ​ទុច្ចរិត យើង​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក​ដោយ​សេចក្ដី​ពិត ហើយ​យើង​នឹង​តាំង​សេចក្ដី​សញ្ញា ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​ជា​មួយ​អ្នក។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 29:7

មនុស្ស​សុចរិត​រមែង​ពិចា‌រណា យល់​ហេតុ​នៃ​មនុស្ស​ទាល់​ក្រ តែ​មនុស្ស​អាក្រក់​គ្មាន​យោបល់​យល់​បាន​ទេ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 11:7

ដ្បិត​ព្រះ‌យេហូវ៉ា​សុចរិត ព្រះ‌អង្គ​ស្រឡាញ់​អំពើ​សុចរិត មនុស្ស​ទៀង​ត្រង់​នឹង​បាន​ឃើញ ព្រះ‌ភក្ត្រ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 106:3

មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​សេចក្ដី​យុត្តិ‌ធម៌ ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត គ្រប់​ពេល​វេលា។

ជំពូក    |  កំណែ ចម្លង
អេសាយ 30:18

ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​រង់‌ចាំ​ឱកាស នឹង​ផ្តល់​ព្រះ‌គុណ​ដល់​អ្នក​រាល់​គ្នា​ដែរ ហើយ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ព្រះ‌អង្គ​នឹង​ចាំ​អ្នក​លើក​តម្កើង​ព្រះ‌អង្គ​ឡើង ដើម្បី​ឲ្យ​ព្រះ‌អង្គ​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​អ្នក ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ប្រកប​ដោយ​យុត្តិ‌ធម៌។ មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​រង់‌ចាំ​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:19

បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ មិន​ត្រូវ​សង​សឹក​ដោយ​ខ្លួន​ឯង​ឡើយ តែ​ចូរ​ទុក​ឲ្យ​ព្រះ​សម្ដែង​សេចក្ដី​ក្រោធ​វិញ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា ការ​សង​សឹក​នោះ​ស្រេច​លើ​យើង យើង​នឹង​សង​ដល់​គេ» ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 33:5

ព្រះ‌អង្គ​ស្រឡាញ់​សេចក្ដី​សុចរិត និង​យុត្តិ‌ធម៌ ផែនដី​មាន​ពេញ​ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 9:7-8

ប៉ុន្តែ ព្រះ‌យេហូវ៉ា​គ្រង​រាជ្យ​អស់‌កល្ប​ជា‌និច្ច ព្រះ‌អង្គ​តាំង​បល្ល័ង្ក​របស់​ព្រះ‌អង្គ​ដើម្បី​ជំនុំ‌ជម្រះ ព្រះ‌អង្គ​ជំនុំ‌ជម្រះ​មនុស្ស​លោក ដោយ​សេចក្ដី​សុចរិត ព្រះ‌អង្គ​វិនិច្ឆ័យ​ប្រជាជន​ទាំង​ឡាយ ដោយ​យុត្តិធម៌។

ជំពូក    |  កំណែ ចម្លង
រ៉ូម 1:17

ដ្បិត​នៅ​ក្នុង​ដំណឹង​ល្អ​នេះ សេចក្តី​សុចរិត​របស់​ព្រះ​បាន​សម្ដែង​មក តាម​រយៈ​ជំនឿ សម្រាប់​ជំនឿ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ» ។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 4:8

ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្ដី​សុចរិត​បម្រុង​ទុក​សម្រាប់​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​ជា​ចៅ​ក្រម​ដ៏​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ ហើយ​មិន​មែន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ការ​យាង​មក​របស់​ព្រះ‌អង្គ​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:4

ព្រះ‌អង្គ​ជា​ថ្មដា ការ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​គ្រប់​លក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវរប​ស់​ព្រះ‌អង្គ​សុទ្ធ​តែ​យុត្តិ‌ធម៌ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ព្រះ‌អង្គ​ក៏​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់។

ជំពូក    |  កំណែ ចម្លង
យេរេមា 22:3

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ហើយ​ដោះ​អ្នក​ដែល​ត្រូវ​គេ​ប្លន់ ឲ្យ​បាន​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​នោះ កុំ​ជិះ​ជាន់ ឬ​គំហក​កំហែង​ដល់​អ្នក​ដទៃ ដែល​មក​ស្នាក់​នៅ ឬ​ដល់​ពួក​កំព្រា និង​ស្ត្រី​មេម៉ាយ​ឡើយ ក៏​កុំ​កម្ចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​ទោស​នៅ​ទី​នេះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 82:3-4

ចូរ​រក​យុត្តិ​ធម៌​ឲ្យ​មនុស្ស​ទន់​ខ្សោយ និង​ក្មេង​កំព្រា ហើយ​គាំពារ​សិទ្ធិ​មនុស្ស​វេទនា និង​មនុស្ស​ទ័ល​ក្រ។ ចូរ​សង្គ្រោះ​មនុស្សទន់​ខ្សោយ និង​មនុស្ស​កម្សត់​ទុគ៌ត ចូរ​រំដោះ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 89:14

សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ ជា​គ្រឹះ​ទ្រទ្រង់​បល្ល័ង្ក​របស់​ព្រះ‌អង្គ ព្រះ‌ហឫ‌ទ័យ​សប្បុរស និព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ ដើរ​នាំ​មុខ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 31:8-9

ចូរ​បើក​មាត់​និយាយ​ជំនួស​មនុស្ស​គ ក្នុង​រឿង​ក្តី​របស់​អស់​អ្នក ដែល​ឥត​មាន​អ្នក​ណា​ជួយ។ ចូរ​បើក​មាត់​វិនិច្ឆ័យ​តាម​សេចក្ដី​សុចរិត ហើយ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ ដល់​មនុស្ស​កម្សត់​ទុគ៌ត និង​មនុស្ស​ក្រ​លំបាក​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 56:1

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​រក្សា​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត​ចុះ ពី​ព្រោះ​សេចក្ដី​សង្គ្រោះ​របស់​យើង​មក​ជិត​ដល់​ហើយ ឯ​សេចក្ដី​សុចរិត​របស់​យើង ក៏​រៀប​នឹង​សម្ដែង​ឲ្យ​ឃើញ​ដែរ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 2:6-8

ព្រះ‌អង្គ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ។ ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​ដោយ​ចិត្ត​ស៊ូ​ទ្រាំ ស្វែង​រក​សិរី​ល្អ កិត្តិយស និង​សេចក្តី​មិន​ពុក​រលួយ ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិត​អស់​កល្ប​ជា‌និច្ច រីឯ​ពួក​អ្នក​ដែល​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​មិន​ព្រម​ស្តាប់​តាម​សេចក្តី​ពិត គឺ​ស្តាប់​តាម​តែ​សេចក្តី​ទុច្ចរិត​វិញ នោះ​នឹង​បាន​សេចក្តី‌ក្រោធ និង​សេចក្តី​ឃោរ‌ឃៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:6

ព្រះ‌អង្គ​នឹង​ឲ្យ​សេចក្ដី​សុចរិត របស់​អ្នក​ផ្សាយ​ចេញ​ដូច​ពន្លឺ ហើយ​អំពើ​យុត្តិ‌ធម៌​របស់​អ្នក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​ត្រង់។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:10

មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន ដោយ​ព្រោះ​សេចក្តី​សុចរិត ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 1:9

ប្រសិន‌បើ​យើង​លន់‌តួ​បាប​របស់​យើង នោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់ ហើយ​សុចរិត ព្រះ‌អង្គ​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​សម្អាត​យើង​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 25:9

ព្រះ‌អង្គ​នាំ​មនុស្ស​សុភាព ឲ្យ​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ ហើយ​បង្រៀន​មនុស្ស​រាប​សារ ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 2:6-9

ដ្បិត​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​តម្រិះ​នឹង​យោ‌បល់ នោះ​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​មក ព្រះ‌អង្គ​បម្រុង​ទុក​សេចក្ដី​ដែល​មាន​ប្រ‌យោជន៍ សម្រាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក ដែល​ដើរ​ក្នុង​សេចក្ដី​ទៀង​ត្រង់ ដើម្បី​ឲ្យ​បាន​រក្សា​អស់​ទាំង​ផ្លូវ​ច្រក នៃ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ការ​ពារ​ផ្លូវ​របស់​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ។ យ៉ាង​នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​ទៀង​ត្រង់ គឺ​គ្រប់​ទាំង​ផ្លូវ​ល្អ

ជំពូក    |  កំណែ ចម្លង
រ៉ូម 3:22-24

គឺ​សេចក្តី​សុចរិត​របស់​ព្រះ តាម​រយៈ​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​អស់​អ្នក​ដែល​ជឿ ដ្បិត​គ្មាន​អ្វី​ខុស​គ្នា​ឡើយ ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​របស់​ព្រះ តែ​ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ពួក​គេ​បាន​រាប់​ជា​សុចរិត​ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​ការ​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 1:9

ព្រះ‌អង្គ​ស្រឡាញ់​សេចក្តី​សុចរិត ហើយ​ស្អប់​អំពើ​ទុច្ចរិត ហេតុ​នេះ​បាន​ជា​ព្រះ គឺ​ជា​ព្រះ​របស់​ព្រះ‌អង្គ បាន​ចាក់​ប្រេង​ថ្វាយ​ព្រះ‌អង្គ ជា​ប្រេង​នៃ​សេចក្តី​ត្រេក​អរ លើស​ជាង​មិត្ត​សម្លាញ់​របស់​ព្រះ‌អង្គ»

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 21:15

ការ​ដែល​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌ នោះ​ជា​អំណរ​ដល់​មនុស្ស​សុចរិត តែ​នោះ​ជា​សេចក្ដី​វិនាស​ដល់​មនុស្ស ដែល​ប្រព្រឹត្ត​ទុច្ចរិត​វិញ។

ជំពូក    |  កំណែ ចម្លង
សាការី 7:9

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​វិនិច្ឆ័យដោយ​យុត្តិ‌ធម៌ មាន​ចិត្ត​សប្បុរស និង​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក

ជំពូក    |  កំណែ ចម្លង
យេរេមា 9:24

ឯ​អ្នក​ដែល​អួត នោះ​ត្រូវ​ឲ្យ​អួត​តែ​ពី​សេចក្ដី​នេះ​វិញ គឺ​ថា​ខ្លួន​មាន​យោបល់ ហើយ​ក៏​ស្គាល់​ដល់​យើង​ថា យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​ប្រោស​ផ្សាយ​សេចក្ដី​សប្បុរស សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ផែនដី ដ្បិត​យើង​រីក‌រាយ​ចិត្ត​ចំពោះ​សេចក្ដី​ទាំង​នោះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
អេសាយ 42:1

នេះ​នែ​អ្នក​បម្រើ​របស់​យើង ដែល​យើង​ទប់‌ទល់ គឺ​ជា​អ្នក​ជ្រើស‌រើស​របស់​យើង ដែល​ជា​ទី​រីក‌រាយ​ដល់​ចិត្ត​យើង យើង​បាន​ដាក់​វិញ្ញាណ​យើង​ឲ្យ​សណ្ឋិត​លើ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​សម្ដែង​ចេញ ឲ្យ​គ្រប់​ទាំង​សាសន៍​បាន​ឃើញ​សេចក្ដី​យុត្តិ‌ធម៌។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 45:6

៙ ឱ​ព្រះ​អើយ បល្ល័ង្ក​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ ដំបង​រាជ្យ​នៃ​រាជ្យ​ព្រះ‌អង្គ ជា​ដំបង​រាជ្យ​សុចរិត

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 103:6

៙ ព្រះ‌យេហូវ៉ា​សម្រេច​កិច្ច‌ការ​ដ៏​សុចរិត និង​យុត្តិ‌ធម៌ សម្រាប់​អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។

ជំពូក    |  កំណែ ចម្លង
រ៉ូម 3:26

ដើម្បី​សម្ដែង​ឲ្យ​ឃើញ​នៅ​គ្រា​នេះ​ថា ព្រះ‌អង្គ​សុចរិត ហើយ​ថា ព្រះ‌អង្គ​រាប់​អ្នក​ដែល​មាន​ជំនឿ​ដល់​ព្រះ‌យេស៊ូវ ជា​សុចរិត​ផង​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 75:7

គឺ​ព្រះ​ទេ​តើ ដែល​ព្រះ‌អង្គ​ជា​ចៅ‌ក្រម ព្រះ‌អង្គ​បន្ទាប​ម្នាក់​ចុះ ហើយ​លើក​ម្នាក់​ទៀត​ឡើង។

ជំពូក    |  កំណែ ចម្លង
សាស្តា 3:17

យើង​ក៏​នឹក​ក្នុង​ចិត្ត​ថា ព្រះ​នឹង​ជំនុំ‌ជម្រះ​ទាំង​ពួក​អ្នក​សុចរិត និង​ទុច្ចរិត​ផង ដ្បិត​មាន​ពេល​សម្រាប់​គ្រប់​ទាំង​បំណង​ដែល​ប៉ង​ធ្វើ និង​កិច្ច‌ការ​ទាំង​ប៉ុន្មាន។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 12:18-20

«នេះ​ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​ជ្រើស​រើស ជា​ស្ងួន‌ភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់។ យើង​នឹង​ដាក់​វិញ្ញាណរបស់​យើង សណ្ឋិត​លើ​ព្រះ‌អង្គ ហើយ​ទ្រង់​នឹង​ប្រកាស​ប្រាប់ ពី​សេចក្តី​យុត្តិធម៌​ដល់​សាសន៍​ដទៃ។ ទ្រង់​នឹង​មិន​ឈ្លោះ​ប្រ‌កែក ក៏​មិន​ស្រែក​ឡើង​ផង គ្មាន​អ្នក​ណា​ឮ​សំឡេង​ព្រះ‌អង្គ​នៅ​តាម​ផ្លូវ​ទេ។ ពេល​ពួក​ផារិស៊ី​ឃើញ គេ​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​ច្បាប់​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ!»។ ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់ ក៏​មិន​ពន្លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ រហូត​ដល់​ព្រះ‌អង្គ​នាំ​សេចក្តី​យុត្តិធម៌​ឲ្យ​មាន​ជ័យ‌ជម្នះ

ជំពូក    |  កំណែ ចម្លង
អេសាយ 5:16

តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​បាន​តម្កើង​ឡើង​ដោយ​សេចក្ដី​យុត្តិ‌ធម៌ គឺ​ព្រះ​ដ៏​បរិសុទ្ធបាន​រាប់​ជា​បរិសុទ្ធ ដោយ​សេចក្ដី​សុចរិត​វិញ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 37:23

ឯ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា យើង​រាល់​គ្នា​ពុំ​អាច​នឹង​រក​ព្រះ‌អង្គ​ឃើញ​ទេ ព្រះ‌អង្គ​មាន​តេជា‌នុភាព​ដ៏​ខ្ពស់​បំផុត តែ​ដោយ​ព្រះ‌អង្គ​មាន​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ពោរ‌ពេញ បាន​ជា​ព្រះ‌អង្គ​នឹង​មិន​ធ្វើ​ទុក្ខ​ទេ។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 1:20

ដ្បិត​កំហឹង​របស់​មនុស្ស មិន​ដែល​សម្រេច​តាម​សេចក្ដី​សុចរិត​របស់​ព្រះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 6:13

មិន​ត្រូវ​ប្រគល់​អវយវៈ​របស់​អ្នក​រាល់​គ្នា ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ឧបករណ៍​បម្រើ​ឲ្យ​សេចក្ដី​ទុច្ចរិត​នោះ​ឡើយ តែ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ពួក​អ្នក​ដែល​បាន​រស់​ពី​ស្លាប់ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ ទុក​ដូច​ជា​ឧបករណ៍​បម្រើ​ឲ្យ​សុចរិត​វិញ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 1:30

ព្រះ‌អង្គ​ជា​ប្រភព​នៃ​ជីវិត​របស់​យើង ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​បាន​ត្រឡប់​ជា​ប្រាជ្ញា​មក​ពី​ព្រះ ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ​ដល់​យើង

ជំពូក    |  កំណែ ចម្លង
រ៉ូម 5:1

ដូច្នេះ ដោយ​ព្រះ​រាប់​យើង​ជា​សុចរិត ដោយ​សារ​ជំនឿ នោះ​យើង​មាន​សន្ដិភាព​ជា‌មួយ​ព្រះ តាម‌រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 99:4

ព្រះ​មហា‌ក្សត្រ​ដែល​ប្រកប​ដោយ​ឫទ្ធានុ‌ភាព ព្រះ‌អង្គ​ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មានសេចក្ដី​ទៀត​ត្រង់ ព្រះ‌អង្គ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ពួក​យ៉ាកុប។

ជំពូក    |  កំណែ ចម្លង
រ៉ូម 14:17

ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​មិន​មែន​ជា​រឿង​ស៊ី​ផឹក​នោះ​ទេ គឺ​ជា​សេចក្តី​សុចរិត សេចក្តី​សុខសាន្ត និង​អំណរ នៅ​ក្នុង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:15

ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទត​ឆ្ពោះ​ទៅរក​មនុស្ស​សុចរិត ហើយ​ព្រះ‌កាណ៌​ព្រះ‌អង្គ ផ្ទៀង​ស្តាប់​សម្រែក​របស់​គេ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 3:7

កូន​តូចៗ​រាល់​គ្នា​អើយ កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​ជា​មនុស្ស​សុចរិត ដូច​ព្រះ‌អង្គ​ដែល​សុចរិត​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 51:5

ឯ​សេចក្ដី​សុចរិត​របស់​យើង​បាន​មក​ជិត សេចក្ដី​សង្គ្រោះ​របស់​យើង​បាន​ផ្សាយ​ចេញ​ទៅ​ហើយ ដើម​ដៃ​យើង​នឹង​ជំនុំ‌ជម្រះ​អស់​ទាំង​សាសន៍ ឯ​កោះ​ទាំង​ប៉ុន្មាន នឹង​សង្ឃឹម​ដល់​យើង ហើយ​ទុក​ចិត្ត​នឹង​ដៃ​យើង​ដែរ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 18:5-9

ប៉ុន្តែ បើ​មនុស្ស​ណា​សុចរិត ជា​អ្នក​ប្រព្រឹត្ត​សេចក្ដី​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់ ឥត​ដែល​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​មើល​ទៅ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រា‌អែល ក៏​មិន​បាន​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ឬ​ចូល​ទៅ​ជិត​ស្រី​ដែល​មាន​រដូវ ហើយ​មិន​បាន​សង្កត់‌សង្កិន​អ្នក​ណា គឺ​បាន​ប្រគល់​របស់​បញ្ចាំ​ដល់​អ្នក​ដែល​ជំពាក់​ខ្លួន​វិញ ក៏​មិន​បាន​ប្លន់​យក​របស់​គេ គឺ​បាន​ចែក​អាហារ​ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​ទទេ ដោយ​សម្លៀក‌បំពាក់​វិញ គឺ​បើ​អ្នក​នោះ​មិន​បាន​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ឬ​យក​កម្រៃ​អ្វី​ឡើយ គឺ​បាន​ដក​ដៃ​ពី​អំពើ​ទុច្ចរិត​ចេញ បាន​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ចំពោះ​គ្នា​នឹង​គ្នា ព្រម​ទាំង​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​យើង ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​របស់​យើង ដើម្បី​នឹង​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អ្នក​នោះ​ជា​មនុស្ស​សុចរិត​ពិត អ្នក​នោះ​នឹង​រស់​នៅ​ជា​ប្រាកដ។

ជំពូក    |  កំណែ ចម្លង
កាឡាទី 6:7-8

សូម​កុំយល់​ច្រឡំ គ្មាន​អ្នក​ណា​បញ្ឆោត​ព្រះ​បាន​ទេ ដ្បិត​អ្នក​ណា​សាប​ព្រោះ​ពូជ​អ្វី គេ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង។ អ្នក​ណា​ដែល​សាប​ព្រោះ​ខាង​សាច់​ឈាម​របស់​ខ្លួន អ្នក​នោះ​នឹង​ច្រូត​បាន​ជា​សេចក្ដី​ពុក‌រលួយ​ពី​សាច់​ឈាម​នោះ តែ​អ្នក​ណា​ដែល​សាប​ព្រោះ​ខាង​ព្រះ‌វិញ្ញាណ អ្នក​នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​កល្ប​ជានិច្ច ពី​ព្រះ‌វិញ្ញាណ​វិញ។

ជំពូក    |  កំណែ ចម្លង
យេរេមា 17:10

យើង​នេះ គឺ​ព្រះ‌យេហូវ៉ា យើង​ស្ទង់​ចិត្ត យើង​ក៏​ល្បង​ល​ថ្លើម ដើម្បី​នឹង​សង​ដល់​មនុស្ស​ទាំង​អស់​តាម​ផ្លូវ​ប្រព្រឹត្ត​របស់​គេ ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 10:2

ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ដោយ​អំពើ​អាក្រក់ នោះ​គ្មាន​ប្រ‌យោជន៍​ទេ តែ​សេចក្ដី​សុចរិត នោះ​រមែង​ជួយ​ឲ្យ​រួច​ពី​ស្លាប់។

ជំពូក    |  កំណែ ចម្លង
រ៉ូម 10:4

ដ្បិត​ព្រះ‌គ្រីស្ទ​ជា​ចុង​បំផុត​នៃ​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត ដល់​អស់​អ្នក​ដែល​ជឿ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 5:9

(ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ មាន​នៅ​ក្នុង​គ្រប់​សេចក្ដី​ល្អ សេចក្តី​សុចរិត និង​សេចក្តី​ពិត)។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 97:2

មាន​ពពកយ៉ាង​ក្រាស់ ហើយ​ងងឹត​នៅព័ទ្ធ​ជុំ‌វិញ​ព្រះ‌អង្គ សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ ជា​គ្រឹះ​ទ្រទ្រង់​បល្ល័ង្ក​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:30

៙ មាត់​របស់​មនុស្ស​សុចរិត ពោល​ចេញ​ជា​ប្រាជ្ញា ហើយ​អណ្ដាត​របស់​គេ ស្រដី​ចេញ​ជា​ពាក្យ​យុត្តិ‌ធម៌។

ជំពូក    |  កំណែ ចម្លង
សេផានា 3:5

ប៉ុន្ដែ ព្រះ‌យេហូវ៉ា​ដែល​គង់​នៅ​កណ្ដាល​គេ ព្រះ‌អង្គ​សុចរិត ព្រះ‌អង្គ​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​សោះ រៀង​រាល់​ព្រឹក ព្រះ‌អង្គ​បង្ហាញ​សេចក្ដី​យុត្តិ‌ធម៌ របស់​ព្រះ‌អង្គ​ឲ្យ​គេ​ឃើញ រាល់​ពេល​ថ្ងៃ​រះ មិន​ដែល​អាក់​ខាន តែ​មនុស្ស​អាក្រក់​មិន​ចេះ​ខ្មាស​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 3:12

ដ្បិត​ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់​ទត​មក​លើ​មនុស្ស​សុចរិត ហើយ​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​គេ ប៉ុន្តែ ព្រះ‌ភក្ត្រ​របស់​ព្រះ‌អម្ចាស់​ទាស់​ទទឹង​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់» ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 11:1

ជញ្ជីង​មិន​ត្រឹម​ត្រូវ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​កូន​ជញ្ជីង​គ្រប់​ទម្ងន់ ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ។

ជំពូក    |  កំណែ ចម្លង
អេសាយ 59:9

ហេតុ​នោះ​បាន​ជា​សេចក្ដី​យុត្តិ‌ធម៌​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ ឯ​សេចក្ដី​សុចរិត​ក៏​មក​តាម​យើង​ខ្ញុំ​មិន​ទាន់ យើង​ខ្ញុំ​រង់‌ចាំ​ពន្លឺ តែ​យើងមាន​សុទ្ធ​តែ​ងងឹត​ទទេ ក៏​ចាំ​ឲ្យ​ស្វាង​ឡើង តែ​យើង​ខ្ញុំ​ដើរ​ក្នុង​សេចក្ដី​សូន្យ‌សុង។

ជំពូក    |  កំណែ ចម្លង
យ៉ូប 8:3

តើ​ព្រះ​បង្ខូច​យុត្តិ‌ធម៌​ឬ? តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ព្រះ‌អង្គ​ដែល​បង្ខូច​សេចក្ដី​សុចរិត​ដែរ​ឬ?

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 16:8

បើ​មាន​ទ្រព្យ​តិច ហើយ​មាន​សេចក្ដី​សុចរិត នោះ​វិសេស​ជាង​មាន​កម្រៃ​ច្រើន តែ​មាន​អំពើ​ទុច្ចរិត​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 10:16

កិច្ច‌ការ​ដែល​មនុស្ស​សុចរិត​ធ្វើ នោះ​គឺ​សម្រាប់​ចិញ្ចឹម​ជីវិត តែ​ផល​របស់​មនុស្ស​អាក្រក់ សម្រាប់​តែ​ធ្វើ​បាប​វិញ។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 10:9

សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ទ្រង់ ដើម្បី​នឹង​តាំង​ឡើង​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ស្រឡាញ់​សាសន៍​អ៊ីស្រា‌អែល​អស់​កល្ប​ជា‌និច្ច បាន​ជា​តាំង​ទ្រង់​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ ដើម្បី​ឲ្យ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត »។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 10:17-18

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​បំណង របស់​មនុស្ស​ទន់​ទាប ព្រះ‌អង្គ​នឹង​លើក​ទឹក​ចិត្ត​គេ ហើយ​នឹង​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់ ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជន​កំព្រា និង​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​ដែល​កើត​ពី​ដី​មក អាចបំភិត​បំភ័យ​គេ​ត​ទៅ​ទៀត។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:33

ប៉ុន្តែ ចូរ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ និង​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​ជា​មុន​សិន នោះ​ទើប​គ្រប់​របស់​អស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។

ជំពូក    |  កំណែ ចម្លង
អេសាយ 11:4

គឺ​នឹង​ជំនុំ‌ជម្រះ​ពួក​ទាល់‌ក្រ ដោយ​សេចក្ដី​សុចរិត ហើយ​សម្រេច​ក្តី​ឲ្យ​មនុស្ស​រាបសា​នៅ​ផែនដី ដោយ​សេចក្ដី​ទៀង​ត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់​ខ្លួន ព្រម​ទាំង​ប្រហារ​ជីវិត​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ ដោយ​ខ្យល់​ដង្ហើម​ពី​បបូរ​មាត់​ផង។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 5:21

ដ្បិត​ព្រះគ្រីស្ទ​ដែល​មិន​បាន​ស្គាល់​បាប​សោះ តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​តួ​បាប​ជំនួស​យើង ដើម្បី​ឲ្យ​យើង​បាន​ត្រឡប់​ជា​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ក្នុង​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 92:15

ដើម្បី​សម្ដែង​ឲ្យ​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​ថ្ម​ដា​របស់​ខ្ញុំ ហើយ​គ្មាន​អំពើ​ទុច្ចរិត​ណា នៅ​ក្នុង​ព្រះ‌អង្គ​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 2:29

ប្រសិន‌បើ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌អង្គ​សុចរិត នោះ​អ្នក​អាច​នឹង​ប្រាកដ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត នោះ​សុទ្ធ​តែ​បាន​កើតមក​ពី​ព្រះ‌អង្គ​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 24:24-25

អ្នក​ណា​ដែល​កាត់​ឲ្យ​មនុស្ស​អាក្រក់​ថា «ឯង​សុចរិត​ទេ» នោះ​បណ្ដា‌ជន​នឹង​ប្រទេច​ផ្ដាសា​ដល់​អ្នក​នោះ ហើយ​អស់​ទាំង​សាសន៍​នឹង​ស្អប់​ខ្ពើម​អ្នក​នោះ​ដែរ តែ​ឯ​អ្នក​ណា​ដែល​បន្ទោស​ដល់​មនុស្ស​អាក្រក់​វិញ គេ​នឹង​ពេញ​ចិត្ត​ចំពោះ​អ្នក​នោះ ហើយ​នឹង​មាន​ពរ​យ៉ាង​វិសេស មក​ស្ថិត​លើ​អ្នក​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 72:1-2

ឱ​ព្រះ​អើយ សូម​ប្រទាន​ឲ្យ​ព្រះ​រាជា ចេះ​វិនិច្ឆ័យ​ដូច​ព្រះ‌អង្គ ហើយ​សូម​ឲ្យ​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​រាជា បាន​ប្រកប​ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ! សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​តើស៊ីស និង​កោះ​នានា​នាំ​សួយ‌អាករ​មក​ថ្វាយ​ព្រះ‌អង្គ សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​សេបា និង​ស្រុក​សាបា នាំ​បណ្ណាការ​មក​ថ្វាយ​ដែរ! សូម​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន​ក្រាប​ចុះ នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ជាតិ​សាសន៍​ទាំង​អស់​នាំ​គ្នា​បម្រើ​ព្រះ‌អង្គ! ដ្បិត​ព្រះ​រាជា​រំដោះ​មនុស្ស​កម្សត់​ទុគ៌ត​ឲ្យ​រួច ពេល​គេ​ស្រែក​រក​ព្រះ‌អង្គ គឺ​ទាំង​មនុស្ស​ក្រី​ក្រ និង​អ្នក​ដែល​គ្មាន​ទីពឹង។ ព្រះ​រាជា​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​កម្សត់​ទុគ៌ត ហើយ​ក៏​សង្គ្រោះ​ជីវិត​មនុស្ស​កម្សត់​ទុគ៌ត​នោះ។ ព្រះ​រាជា​លោះ​ជីវិត​ពួកគេ ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិន និង​អំពើ​ឃោរ‌ឃៅ ឈាម​របស់​គេ មាន​តម្លៃ​ណាស់​នៅ​ចំពោះ​ព្រះ‌អង្គ។ ៙ សូម​ឲ្យ​ព្រះ​រាជា​មាន​ព្រះ​ជន្មាយុ​យឺន​យូរ ហើយ​សូមឲ្យ​គេ​យក​តង្វាយ​ជា​មាស ពី​ស្រុក​សេបា មក​ថ្វាយ​ព្រះ‌អង្គ សូម​ឲ្យ​មាន​មនុស្ស​អធិស្ឋាន​ឲ្យ​ព្រះ​រាជា​ជា‌និច្ច ហើយ​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ‌អង្គ​ជា​ដរាប​រាល់​ថ្ងៃ។ សូម​ឲ្យ​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក ភោគ​ផល​ទាំង​នោះ​ទ្រេត​ចុះ​ឡើង​នៅ​លើ​កំពូល​ភ្នំ សូម​ឲ្យ​ដើម​ឈើ​មាន​ផល​ផ្លែ ដូច​ដើម​ឈើ​នៅ​ភ្នំ​ល្បាណូន ហើយ​សូម​ឲ្យ​មនុស្ស​ចម្រើន​ឡើង​នៅ​ក្នុង​ទី​ក្រុង ដូច​ស្មៅ​នៅ​តាម​ទីវាល! សូម​ឲ្យ​ព្រះ​នាម​ព្រះ​រាជា​ស្ថិត‌ស្ថេរ អស់​កល្ប​ជានិច្ច សូម​ឲ្យ​កិត្តិនាម​ព្រះ​រាជា នៅ​គង់​វង្ស​ដូច​ព្រះ‌អាទិត្យ សូម​ឲ្យ​មនុស្ស​ម្នា​បាន​ពរ​ដោយ‌សារ​ព្រះ​រាជា អស់​ទាំង​សាសន៍​នឹង​ហៅ​ព្រះ​រាជា ថា​ជា​អ្នក​មាន​ពរ។ ៙ សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់ ដែល​ធ្វើ​ការ​ដ៏​អស្ចារ្យ។ សូម​លើក​តម្កើង​ព្រះ‌នាម ដ៏​រុងរឿង​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច សូម​ឲ្យ​ផែនដី​ទាំង​មូល មាន​ពេញ​ដោយ​សិរី‌ល្អ​របស់​ព្រះ‌អង្គ! អាម៉ែន ហើយ​អាម៉ែន! សូម​ឲ្យ​ព្រះ​រាជា​បាន​គ្រប់​គ្រង លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដោយ​សុចរិត ហើយ​គ្រប់​គ្រង​លើ​ប្រជា‌រាស្ត្រ​ក្រីក្រ របស់​ព្រះ‌អង្គ​ដោយ​យុត្តិធម៌។

ជំពូក    |  កំណែ ចម្លង
អេសាយ 28:17

យើង​នឹង​យក​សេចក្ដី​យុត្តិ‌ធម៌​ធ្វើ​ជា​ខ្សែ​បន្ទាត់ ហើយ​សេចក្ដី​សុចរិត​ជា​ខ្សែ​ប្រ‌យោល រួច​ព្យុះ​ព្រឹល​នឹង​បោស​រំលីង​ទី​ជ្រក​នៃ​សេចក្ដី​ភូត‌ភរ​ទៅ ហើយ​ទឹក​នឹង​ជន់​ឡើង​លិច​ទីពួន​អស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 140:12

៙ ទូល‌បង្គំ​ដឹង​ថា ព្រះ‌យេហូវ៉ា​នឹង​កាន់​ក្ដី របស់​មនុស្ស​មាន​ទុក្ខ​វេទនា ហើយ​រក​យុត្តិ‌ធម៌​ឲ្យ​មនុស្ស​កម្សត់​ទុគ៌ត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 58:11

មនុស្ស​នឹង​ពោល​ថា ប្រាកដ​ជា​មាន​រង្វាន់ សម្រាប់​មនុស្ស​សុចរិត​មែន ប្រាកដ​ជា​មាន​ព្រះ​មួយព្រះ‌អង្គ ដែល​ជំនុំ​ជម្រះ​នៅ​លើ​ផែនដី​មែន។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 16:20

ត្រូវ​ប្រកាន់​យុត្តិធម៌​ជានិច្ច ដើម្បី​ឲ្យ​អ្នក​បាន​រស់​នៅ ហើយ​កាន់​កាប់​ស្រុក ដែល​ព្រះ‌យេហូវ៉ាជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក​ទុក​ជា​មត៌ក»។

ជំពូក    |  កំណែ ចម្លង
លូកា 18:7-8

តើ​ព្រះ​មិន​រក​យុត្តិធម៌​ឲ្យ​ពួក​រើស​តាំង​របស់​ព្រះ‌អង្គ ដែល​អំពាវ​នាវ​រក​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ​ទេ​ឬ? តើ​ព្រះ‌អង្គ​ចេះ​តែ​ពន្យា​ពេល​មិន​ជួយ​ពួក​គេ​ឬ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌អង្គ​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នក​ទាំង​នោះ​ក្នុង​ពេល​ឆាប់​មិន​ខាន ប៉ុន្តែ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ កាល​ណា​កូន​មនុស្ស​យាង​មក តើ​ព្រះ‌អង្គ​នឹង​ឃើញ​មាន​ជំនឿ​លើ​ផែនដី​ឬ​ទេ?»

ជំពូក    |  កំណែ ចម្លង
អេសាយ 51:4-5

ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ប្រុង​ស្តាប់​តាម​យើង ឱ​សាសន៍​របស់​យើង​អើយ ចូរ​ផ្ទៀង​ត្រចៀក​ចំពោះ​យើង​ចុះ ដ្បិត​នឹង​មាន​ច្បាប់​មួយ​ចេញ​ពី​យើង​ទៅ ហើយ​យើង​នឹង​តាំង​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង ទុក​ជា​ពន្លឺ​ដល់​អស់​ទាំង​សាសន៍។ ឯ​សេចក្ដី​សុចរិត​របស់​យើង​បាន​មក​ជិត សេចក្ដី​សង្គ្រោះ​របស់​យើង​បាន​ផ្សាយ​ចេញ​ទៅ​ហើយ ដើម​ដៃ​យើង​នឹង​ជំនុំ‌ជម្រះ​អស់​ទាំង​សាសន៍ ឯ​កោះ​ទាំង​ប៉ុន្មាន នឹង​សង្ឃឹម​ដល់​យើង ហើយ​ទុក​ចិត្ត​នឹង​ដៃ​យើង​ដែរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 21:21

អ្នក​ណា​ដែល​ដេញ​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុ‌រស អ្នក​នោះ​នឹង​រក​បាន​ជីវិត សេចក្ដី​សុចរិត និង​កិត្តិ‌យស។

ជំពូក    |  កំណែ ចម្លង
អេសាយ 33:5

ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង​ហើយ ដ្បិត​ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ក្រុង​ស៊ីយ៉ូន​មាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត

ជំពូក    |  កំណែ ចម្លង
យ៉ូប 34:12

ពិត​ប្រាកដ​ជា​ព្រះ មិនដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នឹង​មិនបង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ឡើយ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 10:34-35

ពេល​នោះ លោក​ពេត្រុស​ក៏​ចាប់​ផ្តើម​មាន​ប្រសាសន៍​ថា៖ «ប្រាកដ​មែន ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​គ្រប់​ទាំង​សាសន៍ អ្នក​ណា​ដែលគោរព​កោត​ខ្លាចព្រះ‌អង្គ ហើយ​ប្រព្រឹត្ត​សេចក្តី​សុចរិត ព្រះ‌អង្គ​ទទួល​អ្នក​នោះ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 10:18

ព្រះ‌អង្គ​សម្រេច​សេចក្ដី​សុចរិតដល់កូន​កំព្រា និងស្រ្ដី​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ ទាំង​ប្រទាន​ឲ្យ​គេ​មាន​អាហារ និង​សម្លៀក‌បំពាក់​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 36:6

សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ប្រៀប​ដូច​ជា​ភ្នំ​នៃ​ព្រះ ការ​វិនិច្ឆ័យ​របស់​ព្រះ‌អង្គ ប្រៀប​ដូច​មហា​សមុទ្រ​ដ៏​ជ្រៅ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​សង្គ្រោះ ទាំង​មនុស្ស​លោក ទាំង​សត្វ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 23:23

វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​ពី​ជីរ​អង្កាម ជីរ​នាង​វង និង​ម្អម តែ​អ្នក​រាល់​គ្នា​ធ្វេស​ប្រហែស​នឹង​រឿង​ដែល​សំខាន់​ជាង​នៅ​ក្នុង​ក្រឹត្យ‌វិន័យ ដូច​ជា​សេចក្តី​យុត្តិធម៌ សេចក្តី​មេត្តា‌ករុណា និង​ជំនឿ។ សេចក្ដី​ទាំង​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​គួរ​តែ​បាន​ប្រព្រឹត្ត ហើយ​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​សេចក្ដី​ឯ​ទៀត​ដែរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 24:12

បើ​អ្នក​ថា «មើល៍! យើង​មិន​បាន​ដឹង​ទេ» តើ​មិនមែន​ព្រះ‌អង្គ​ទេ ដែល​ថ្លឹង​មើល​ចិត្ត និង​ជ្រាប​ទាំង​អស់? តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ដែល​ថែ‌រក្សា​ព្រលឹងអ្នក ក៏​ស្គាល់​អ្នក​ច្បាស់? ហើយ​តើ​ព្រះ‌អង្គ​មិន​សង​ដល់​មនុស្ស​ទាំង‌ឡាយ តាម​ការ​ដែល​គេ​ប្រព្រឹត្ត​ទេ​ឬ?

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 1:17

អ្នក​រាល់​គ្នា​មិន​ត្រូវ​ល្អៀង​ទៅ​ខាង​ណា​ក្នុង​ការ​កាត់​ក្តី​ឡើយ ត្រូវ​ស្តាប់​អ្នក​តូច​ដូច​ជា​អ្នក​ធំ​ដែរ មិន​ត្រូវ​ខ្លាច​មុខ​មនុស្ស​ណា​ឲ្យ​សោះ ដ្បិត​ការ​វិនិច្ឆ័យ នោះ​ស្ថិត​លើ​ព្រះ ឯ​រឿង​ណា​ដែល​ពិបាក​ពេក​ដល់​អ្នក​រាល់​គ្នា ត្រូវ​នាំ​មក​ឯ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ពិចារណា​មើល"។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 75:2

៙ ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ដល់​គ្រា​ដែល​យើង​កំណត់ យើង​នឹង​ជំនុំ‌ជម្រះ​ដោយ​យុត្តិ​ធម៌។

ជំពូក    |  កំណែ ចម្លង
រ៉ូម 3:5-6

ប៉ុន្តែ បើ​សេចក្តី​ទុច្ចរិត​របស់​យើង បង្ហាញ​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ តើ​យើង​គួរ​និយាយ​ដូច​ម្តេច? ថា​ព្រះ​ទុច្ចរិត​ឬ ដែល​ព្រះ‌អង្គ​ដាក់​ទោស​យើង? (នេះ​ខ្ញុំ​និយាយ​តាម​របៀប​មនុស្ស​លោក)។ មិន​មែន​ដូច្នោះ​ទេ! បើ​ព្រះ​ទុច្ចរិត​មែន តើ​ព្រះ‌អង្គ​ជំនុំ‌ជម្រះ​មនុស្ស​លោក​ដូច​ម្ដេច​កើត?

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 2:24

ព្រះ‌អង្គ​បាន​ផ្ទុក​អំពើ​បាប​របស់​យើង ក្នុង​ព្រះ​កាយ​ព្រះ‌អង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប ហើយ​រស់​ខាង​ឯ​សេចក្តី​សុចរិត។ អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ ដោយ​សារ​ស្នាម​របួស​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:35-36

ការ​សង‌សឹក និងការ​តប​ទៅ​គេ​វិញ ស្រេច​លើ​យើង ក្នុង​កាល​ដែល​ជើង​របស់​គេ​រអិល​ភ្លាត់ ដ្បិត​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ​នៅ​ជិត​បង្កើយ ហើយ​ថ្ងៃ​ដែល​គេ​ទទួល​ផល​អាក្រក់​របស់​ខ្លួន​មក​ដល់​យ៉ាង​រហ័ស។ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​កាត់​សេចក្ដី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​រួច ព្រម​ទាំង​អាណិត​មេត្តា​ដល់​ពួក​បាវ​បម្រើ​របស់​ព្រះ‌អង្គ ក្នុង​កាល​ដែល​ព្រះ‌អង្គ​ទត​ឃើញ​ថា កម្លាំង​របស់​គេ​បាត់​អស់​រលីង ឥត​មាន​អ្នក​ណា​នៅ​សល់​ឡើយ ទោះ​ទាំង​ខ្ញុំ​កំដរ និង​អ្នក​ជា​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 50:6

ផ្ទៃ​មេឃ​ប្រកាស​ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ផ្ទាល់​ជា​ចៅ‌ក្រម។ –បង្អង់

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 1:6

ដ្បិត​ព្រះ‌យេហូវ៉ា​ស្គាល់​ផ្លូវ​របស់​មនុស្ស​សុចរិត តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​អន្តរាយ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 2:2

យើង​ដឹង​ថា ព្រះ​ជំនុំ‌ជម្រះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ គឺ​ស្រប​តាម​សេចក្ដី​ពិត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 94:15

ដ្បិត​យុត្តិធម៌​នឹង​វិល​មក​រក​មនុស្ស​សុចរិត​វិញ ហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ នឹង​ប្រព្រឹត្ត​តាម។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:14

តើ​ព្រះ‌អង្គ​បាន​ប្រឹក្សា​នឹង​អ្នក​ណា ហើយ​អ្នក​ណា​បាន​ពន្យល់​ព្រះ‌អង្គ ឬ​បង្រៀន​ព្រះ‌អង្គ​ក្នុង​ផ្លូវ​យុត្តិ‌ធម៌? ឬ​ឲ្យ​ព្រះ‌អង្គ​មាន​ចំណេះ ឬ​បង្ហាញ​ផ្លូវ​នៃ​យោបល់​ដល់​ព្រះ‌អង្គ?

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 28:5

មនុស្ស​អាក្រក់​មិន​យល់​សេចក្ដី​យុត្តិ‌ធម៌​ទេ តែ​ពួក​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា គេ​យល់​គ្រប់​ទាំង​អស់​វិញ។

ជំពូក    |  កំណែ ចម្លង
អេសាយ 1:26

រួច​យើង​នឹង​តាំង​ពួក​ចៅ‌ក្រម របស់​អ្នក​ឡើង​ដូច​ដើម​វិញ ហើយ​ពួក​ក្រុម​ប្រឹក្សា​របស់​អ្នក ដូច​កាល​ពី​មុន​ដែរ ពី​ពេល​នេះ​ត​ទៅ គេ​នឹង​ហៅ​អ្នក​ថា​ជា ទី​ក្រុង​មាន​សេចក្ដី​សុចរិត គឺ​ជា​ទី​ដែល​ស្មោះ‌ត្រង់​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:137

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​សុចរិត ហើយ​វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 9:14

ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច? តើ​ព្រះ​អយុត្តិធម៌​ឬ? មិន​មែន​ដូច្នោះ​ទេ!

ជំពូក    |  កំណែ ចម្លង
រ៉ូម 5:17

បើ​ព្រោះ​តែ​អំពើ​រំលង​របស់​មនុស្ស​ម្នាក់​នោះ សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ តាម​រយៈ​មនុស្ស​ម្នាក់​នោះ​ទៅ​ហើយ នោះ​ពួក​អ្នក​ដែល​ទទួល​ព្រះ‌គុណ​ដ៏​បរិបូរ និង​អំណោយ‌ទាន​នៃ​សេចក្តី​សុចរិត ប្រាកដ​ជា​នឹង​បាន​សោយ​រាជ្យ​ក្នុង​ជីវិត តាម​រយៈ​មនុស្ស​ម្នាក់​នោះ​ដែរ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ លើស​ជាង​ទៅ​ទៀត​មិន​ខាន។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 15:9

ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​អាក្រក់ ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​ស្រឡាញ់​ចំពោះ​អ្នក​ណា ដែល​ដើរ​តាម​សេចក្ដី​សុចរិត​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 112:5

អ្នក​ណា​ដែល​មាន​ចិត្ត​ទូលាយ ហើយ​ឲ្យ​គេ​ខ្ចី អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អប្រពៃ ជា​អ្នក​ដែល​ធ្វើ​កិច្ច‌ការរបស់​ខ្លួនដោយ​យុត្តិ‌ធម៌។

ជំពូក    |  កំណែ ចម្លង
រ៉ូម 3:25

ព្រះ​បាន​ប្រគល់​ព្រះ‌អង្គ​ជា​យញ្ញ​បូជា​ប្រោស​លោះ ដោយ​សារ​ព្រះ‌លោហិត​ព្រះ‌អង្គ តាម​រយៈ​ជំនឿ។ ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ ហើយ​ចំពោះ​ការ​ដែល​ព្រះ‌អង្គ​បាន​ទត​រំលង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ពី​មុន ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 29:26

មាន​មនុស្ស​ជា​ច្រើន​ដែល​ស្វែង​រក ឲ្យ​បាន​ប្រកប​ដោយ​គុណ​នៃ​អ្នក​គ្រប់‌គ្រង តែ​សេចក្ដី​វិនិច្ឆ័យ​ដល់​មនុស្ស នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 89:14-15

សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ ជា​គ្រឹះ​ទ្រទ្រង់​បល្ល័ង្ក​របស់​ព្រះ‌អង្គ ព្រះ‌ហឫ‌ទ័យ​សប្បុរស និព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ ដើរ​នាំ​មុខ​ព្រះ‌អង្គ។ មាន​ពរ​ហើយ ប្រជាជន​ណា​ដែល​ស្គាល់​សម្រែក ដ៏​សប្បាយ​រីក‌រាយ ឱ​ព្រះ‌យេហូវ៉ា​អើយ ជា​អ្នក​ដែល​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
យ៉ូប 34:10-12

ដូច្នេះ ឱ​មនុស្ស​មាន​យោបល់​អើយ សូម​ស្តាប់​ខ្ញុំ​ចុះ កុំ​ឲ្យ​យើង​ថា​ព្រះ​ធ្វើ​អាក្រក់ ឬ​ថា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ព្រះ‌អង្គ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះ​ឡើយ។ ដ្បិត​ព្រះ‌អង្គ​នឹង​សង​ដល់​មនុស្ស តាម​ការ​ដែល​គេ​ធ្វើ ហើយ​នឹង​ឲ្យ​គ្រប់​គ្នា​បាន​ទទួល តាម​ផ្លូវ​របស់​ខ្លួន។ ពិត​ប្រាកដ​ជា​ព្រះ មិនដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នឹង​មិនបង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ឡើយ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 12:11

កាល​ណា​មាន​ការ​វាយ​ប្រដៅ មើល​ទៅ​ដូច​ជា​ឈឺ​ចាប់​ណាស់ មិន​មែន​សប្បាយ​ទេ តែ​ក្រោយ​មក​ក៏​បង្កើត​ផល​ជា​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​សុចរិត ដល់​អស់​អ្នក​ដែល​ចេះ​បង្ហាត់​ខ្លួន​តាម​របៀបនេះ។

ជំពូក    |  កំណែ ចម្លង
អេសាយ 32:17

ឯ​ការ​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សន្តិ‌សុខ ហើយ​ផល​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សេចក្ដី​ស្រាក‌ស្រាន្ត និង​ជា​សេចក្ដី​ទុក​ចិត្ត​ជា​រៀង​រហូត​តទៅ។

ជំពូក    |  កំណែ ចម្លង
លូកា 1:6

អ្នក​ទាំង​ពីរ​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​ព្រះ‌អម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 3:18

ដ្បិត​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ម្តង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិត​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​យើង​ទៅ​រក​ព្រះ។ ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​ប្រោស​ឲ្យ​រស់​ខាង​វិញ្ញាណ​វិញ

ជំពូក    |  កំណែ ចម្លង
យ៉ូប 36:6-7

ព្រះ‌អង្គ​មិន​គាំពារ​ជីវិត​របស់​មនុស្ស​អាក្រក់ នោះ​ទេ តែ​ព្រះ‌អង្គ​ប្រោស​មនុស្ស ដែល​ត្រូវ​វេទនា​តាម​ត្រឹម​ត្រូវ។ ព្រះ‌អង្គ​មិន​ដក​ព្រះ‌នេត្រ ចេញ​ពី​មនុស្ស​សុចរិត​ឡើយ គឺ​ព្រះ‌អង្គ​តាំង​ឲ្យ​គេ​អង្គុយ​លើ​បល្ល័ង្ក ជា‌មួយ​ពួក​ស្តេច ឲ្យ​នៅ​អស់​កល្ប​ជា‌និច្ច ហើយ​គេ​បាន​ថ្កើង​ឡើង។

ជំពូក    |  កំណែ ចម្លង
រ៉ូម 4:5

ចំពោះ​អ្នក​ដែល​មិន​ធ្វើ​ការ តែ​ជឿ​ដល់​ព្រះ ដែល​រាប់​មនុស្ស​ទមិឡ​ល្មើស​ជា​សុចរិត នោះ​ព្រះ‌អង្គ​រាប់​អ្នក​នោះ​ជា​សុចរិត ដោយ​សារ​ជំនឿ​របស់​គេ។

ជំពូក    |  កំណែ ចម្លង
អេសាយ 59:16-17

ព្រះ‌អង្គ​ឃើញ​ថា ឥត​មាន​អ្នក​ណា​មួយ​ឡើយ ហើយ​ក៏​នឹក​ប្លែក​ពី​ការ​ដែល​ឥត​មាន​អ្នក​ណា សម្រាប់​ជួយ​អង្វរ​ជំនួស​គេ ដូច្នេះ ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ បាន​នាំ​យក​សេចក្ដី​សង្គ្រោះ​មក​ឯ​ទ្រង់ ហើយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ​ក៏​គាំទ្រ​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ប្រដាប់​អង្គ​ដោយ​សេចក្ដី​សុចរិត ទុក​ជា​អាវ​ក្រោះ ហើយ​សេចក្ដី​សង្គ្រោះ​នៅ​លើ​ព្រះ‌សិរ​ទុក​ជា​មួក​សឹក ព្រះ‌ពស្ត្រ​ដោយ​សេចក្ដី​សង‌សឹក និង​សេចក្ដី​ខ្មី‌ឃ្មាត ទុក​ជា​ព្រះ‌ភូសា​ឃ្លុំ​អង្គ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 21:2

គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស សុទ្ធ​តែ​ត្រឹម​ត្រូវ​នៅ​ភ្នែក​ខ្លួន តែ​ព្រះ‌យេហូវ៉ា​ថ្លឹង​ចិត្ត។

ជំពូក    |  កំណែ ចម្លង
អេសាយ 42:3

ព្រះ‌អង្គ​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់​ទេ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ ទ្រង់​នឹង​សម្ដែង​ចេញ​នូវ​សេចក្ដី​យុត្តិ‌ធម៌ ដោយ​សេចក្ដី​ពិត

ជំពូក    |  កំណែ ចម្លង
២ របា‌ក្សត្រ 19:7

ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ចុះ ចូរ​ប្រយ័ត្ន ហើយ​សម្រេច​ការ​នោះ​ទៅ ដ្បិត​គ្មាន​អំពើ​ទុច្ចរិត​ណា នៅ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឡើយ ក៏​គ្មាន​សេចក្ដី​លម្អៀង​ទៅ​ខាង​អ្នក​ណា ឬ​ស៊ី​សំណូក​ផង»។

ជំពូក    |  កំណែ ចម្លង
អេសាយ 9:7

ឯ​សេចក្ដី​ចម្រើន​នៃ​រដ្ឋ​បាល​ព្រះ‌អង្គ និង​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌អង្គ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ព្រះ‌អង្គ​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់‌ទល់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀង‌រាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារនឹង​សម្រេច​ការ​នេះ។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 2:13

ព្រោះ​អ្នក​ណា​ដែល​គ្មាន​ចិត្ត​មេត្តា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដោយ​ឥត​មេត្តា​ដែរ ដ្បិត​សេចក្តី​មេត្តា នោះ​រមែង​ឈ្នះ​ការ​ជំនុំ​ជម្រះ។

ជំពូក    |  កំណែ ចម្លង
យេរេមា 33:15

នៅ​គ្រា​នោះ គឺ​នៅ​ជាន់​នោះ យើង​នឹង​ធ្វើ​ឲ្យ​មាន​លំពង់​ដ៏​សុចរិត​ពន្លក​ឡើង​ដល់​ដាវីឌ លំពង់​នោះ ព្រះ‌អង្គ​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:121

៙ ទូល‌បង្គំ​បាន​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌ សូម​កុំ​ប្រគល់​ទូល‌បង្គំ​ទៅ​ឲ្យ​ពួក​អ្នក ដែល​សង្កត់‌សង្កិន​ឡើយ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 27:5

ដែល​ខ្ញុំ​នឹង​ព្រម​ថា អ្នក​រាល់​គ្នា​និយាយ​ត្រូវ សូម​ឲ្យ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ខ្ញុំ​មិន​ព្រម​លះ​ចោល​សម្ដី​ដែល​ថា ខ្លួន​ខ្ញុំ​ត្រឹម​ត្រូវ​ឡើយ ដរាប​ដល់​ខ្ញុំ​ស្លាប់​ផង។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:9

មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះ‌ផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​មាន​ឈ្មោះ​ថា​ជា​កូន​របស់​ព្រះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 11:30

ផល​របស់​មនុស្ស​សុចរិត​ជា​ដើម​ឈើ​នៃ​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​ប្រាជ្ញា រមែង​ចាប់​បាន​ព្រលឹង​មនុស្ស។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 3:10

អ្នក​ណា​ជា​កូន​របស់​ព្រះ ហើយ​អ្នក​ណា​ជា​កូន​របស់​អារក្ស ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ដោយ​សារ​សេចក្ដី​នេះ គឺ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ហើយអ្នក​ណា​មិន​ស្រឡាញ់​បង‌ប្អូន​របស់​ខ្លួន ក៏​មិន​មែន​មក​ពី​ព្រះ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 58:6

តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​យើង​ពេញ​ចិត្ត​ទេ​ឬ គឺ​ឲ្យ​ដោះ​ច្រវាក់ ដែល​អ្នក​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​អ្នក​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​អ្នក​បាន​សង្កត់‌សង្កិន បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 10:30

ដ្បិត​យើង​ស្គាល់​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​សង​សឹក​ជា​របស់​យើង យើង​នឹង​សង​ដល់​គេ» ហើយ​មួយ​ទៀត​ថា «ព្រះ‌អម្ចាស់​នឹង​ជំនុំ​ជម្រះ​ប្រជា​រាស្ត្រ​របស់​ព្រះ‌អង្គ» ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 20:7

មនុស្ស​សុចរិត​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន កូន​ចៅ​របស់​អ្នក​នោះ​មាន​ពរ​ត​រៀង​ទៅ។

ជំពូក    |  កំណែ ចម្លង
អេសាយ 16:5

ពេល​នោះ មាន​បល្ល័ង្ក​មួយ​តាំង​ឡើង ដោយ​សេចក្ដី​សប្បុរស ហើយ​ស្តេច​មួយ​អង្គ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ នឹង​គង់​លើ​បល្ល័ង្ក​នោះដោយ​សេចក្ដី​ពិត ទាំង​ជំនុំ‌ជម្រះ ហើយ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ ជា​អ្នក​ដែល​រហ័ស​នឹង​ធ្វើ​តាម​សេចក្ដី​សុចរិត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 82:1-2

ព្រះ​គង់​ប្រថាប់​នៅ​ក្នុង​អង្គ​ប្រជុំ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​កាត់​ក្ដីនៅ​ក្នុង​ចំណោម ពួក​ព្រះ​ទាំងឡាយ​ថា៖ «តើ​អ្នក​រាល់​គ្នា​នឹង​ជំនុំ‌ជម្រះ​ដោយ​អយុត្តិធម៌ ហើយ​យល់​មុខ​មនុស្ស​អាក្រក់ ដល់​កាល​ណាទៀត? –បង្អង់

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 34:16

យើង​នឹង​ស្វែង​រក​សត្វ​ណា​ដែល​វង្វេង​បាត់ ហើយ​នាំ​សត្វ​ណា​ដែល​ត្រូវ​ប្រដេញ​ឲ្យ​មក​វិញ សត្វ​ណា​ដែល​បាក់​ជើង យើង​នឹង​រុំ​អប​ឲ្យ ហើយ​យើង​នឹង​ចម្រើន​កម្លាំង​ដល់​សត្វ​ណា​ដែល​ឈឺ តែ​សត្វ​ណា​ដែល​ធាត់ ហើយ​មាន​កម្លាំង យើង​នឹង​បំផ្លាញ​វា​ចោល គឺ​យើង​នឹង​ឃ្វាល​វា​ដោយ​យុត្តិធម៌»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 7:9

ឱ​សូម​ឲ្យ​អំពើ​អាក្រក់​របស់​មនុស្ស​ទុច្ចរិត បាន​ផុត​ទៅ តែ​សូម​តាំង​មនុស្ស​សុចរិត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ព្រះ​ដ៏​សុចរិត​អើយ ព្រះ‌អង្គ​ល្បង​មើល​ចិត្ត​ថ្លើម​របស់​មនុស្ស!

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 12:28

ជីវិត​ស្ថិត​នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​សុចរិត ហើយ​ក្នុង​ផ្លូវ​ច្រក​នោះ គ្មាន​សេចក្ដី​ស្លាប់​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 4:18

ហើយ «បើ​មនុស្ស​សុចរិត​បាន​សង្រ្គោះ​ទាំង​ពិបាក​ទៅ​ហើយ តើ​មនុស្ស​ទមិឡ​ល្មើស និង​មនុស្ស​បាប នោះ​នឹង​ទៅ​ជា​យ៉ាង​ណា?»

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 9:8

ព្រះ‌អង្គ​ជំនុំ‌ជម្រះ​មនុស្ស​លោក ដោយ​សេចក្ដី​សុចរិត ព្រះ‌អង្គ​វិនិច្ឆ័យ​ប្រជាជន​ទាំង​ឡាយ ដោយ​យុត្តិធម៌។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 11:5-7

ព្រះ‌យេហូវ៉ា​ល្បង​ល​មនុស្ស​សុចរិត តែ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្អប់​មនុស្ស​អាក្រក់ និង​អស់​អ្នក​ដែល​ចូល​ចិត្ត​អំពើ​ឃៅរឃៅ។ សូម​ព្រះ‌អង្គ​បង្អុរ​ភ្លៀង​ជា​អន្ទាក់ មក​លើ​មនុស្ស​អាក្រក់ គឺ​ជា​ភ្លើង​ឆេះ និង​ស្ពាន់‌ធ័រ ហើយ​ខ្យល់​ក្តៅ​ក្រហាយ នឹង​បាន​ជា​ចំណែក​ក្នុង​ពែង​របស់​គេ។ ដ្បិត​ព្រះ‌យេហូវ៉ា​សុចរិត ព្រះ‌អង្គ​ស្រឡាញ់​អំពើ​សុចរិត មនុស្ស​ទៀង​ត្រង់​នឹង​បាន​ឃើញ ព្រះ‌ភក្ត្រ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:4

ដើម្បី​ឲ្យ​សេចក្ដី​សុចរិត​ដែល​ក្រឹត្យ‌វិន័យ​បង្គាប់​មក បាន​សម្រេច​នៅ​ក្នុង​យើង ដែល​មិន​រស់​នៅ​តាម​សាច់​ឈាម តែ​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:17-18

ដ្បិត​ដៃ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​បាក់ តែ​ព្រះ‌យេហូវ៉ា​ទ្រទ្រង់​មនុស្ស​សុចរិត។ ៙ ព្រះ‌យេហូវ៉ា​ជ្រាប​អស់​ទាំង​ថ្ងៃ របស់​មនុស្ស​ទៀង​ត្រង់ ហើយ​មត៌ក​របស់​គេ​នឹង​នៅ​ជាប់​ជា​ដរាប

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:15-16

ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទត​ឆ្ពោះ​ទៅរក​មនុស្ស​សុចរិត ហើយ​ព្រះ‌កាណ៌​ព្រះ‌អង្គ ផ្ទៀង​ស្តាប់​សម្រែក​របស់​គេ។ ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា​ទាស់​ទទឹង​នឹង​ពួក​អ្នក ដែល​ប្រព្រឹត្ត​អាក្រក់ ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​លើ​ផែន​ដី នឹក​ចាំ​ពី​គេ​ត​ទៅ​ទៀត។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 2:7-8

ព្រះ‌អង្គ​បម្រុង​ទុក​សេចក្ដី​ដែល​មាន​ប្រ‌យោជន៍ សម្រាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក ដែល​ដើរ​ក្នុង​សេចក្ដី​ទៀង​ត្រង់ ដើម្បី​ឲ្យ​បាន​រក្សា​អស់​ទាំង​ផ្លូវ​ច្រក នៃ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ការ​ពារ​ផ្លូវ​របស់​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
លូកា 4:18-19

«ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ព្រោះ​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ប្រកាស​ដំណឹង​ល្អ​ដល់​មនុស្ស​ក្រី‌ក្រ។ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រកាស​ពី​ការ​ដោះ​លែង​ដល់​ពួក​ឈ្លើយ និង​សេចក្តី​ភ្លឺ​ឡើង​វិញ​ដល់​មនុស្ស​ខ្វាក់ ហើយ​រំ​ដោះ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់​សង្កិត​ឲ្យ​រួច ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់ គាប់​ព្រះ‌ហឫ‌‌ទ័យ» ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 17:2

សូម​ការ​សម្រេច​ក្ដី​របស់​ទូល‌បង្គំ ចេញ​ពីព្រះ‌អង្គ​មក សូម​ព្រះ‌នេត្រ​ព្រះ‌អង្គ​ទត​មើល សេចក្ដី​ទៀង​ត្រង់។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 17:31

ព្រោះ​ព្រះ‌អង្គ​បាន​កំណត់​ថ្ងៃមួយ​ទុក ដែល​នឹង​ជំនុំ‌ជម្រះ​មនុស្ស​លោក​ដោយ​សុចរិត ដោយ​សារ​មនុស្ស​ម្នាក់ ដែល​ព្រះ‌អង្គ​បាន​តែង‌តាំង ហើយ​ដើម្បី​ជា​ភស្ដុតាង​អំពី​ការ​នេះ​ដល់​មនុស្ស​ទាំង​អស់ ព្រះ‌អង្គ​ប្រោស​មនុស្ស​នោះឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ»។

ជំពូក    |  កំណែ ចម្លង
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម