ចង់ប្រាប់បងប្អូនថា រឿងអាសអាភាស ឬការរួមរ័ក្សមុនពេលរៀបការ គឺជារឿងមិនត្រឹមត្រូវទេ។ ដូចជាព្រះគម្ពីរបានមានប្រសាសន៍ថា «ចូររត់គេចឲ្យឆ្ងាយពីសេចក្ដីកំផិត អំពើបាបទាំងអស់ដែលមនុស្សប្រព្រឹត្ត គឺនៅក្រៅខ្លួន ប៉ុន្តែអ្នកណាដែលប្រព្រឹត្តសេចក្ដីកំផិត អ្នកនោះប្រព្រឹត្តបាបទាស់នឹងខ្លួនឯង» (១កូរិនថូស ៦:១៨)។ ការរួមរ័ក្សមុនពេលរៀបការ គឺជាអំពើបាប ហើយព្រះមិនសព្វព្រះហឫទ័យទេ។ ព្រះចង់ឲ្យយើងរស់នៅតាមបង្គាប់របស់ទ្រង់ ដើម្បីឲ្យយើងមានជីវិតពេញលេញ ទាំងខាងរូបកាយ និងខាងវិញ្ញាណ។
ការរួមរ័ក្សមុនរៀបការ អាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ ដែលអាចឈើទៅដល់សេចក្ដីស្លាប់ទៀតផង។ បើសិនជាបងប្អូនធ្លាប់ប្រព្រឹត្តអំពើបាបនេះ គឺនៅមានពេលវេលាដើម្បីប្រែចិត្ត ហើយសុំការអត់ទោសពីព្រះយេស៊ូ។
ជាអ្នកជឿ យើងត្រូវយល់ថា ព្រះបានបង្កើតរឿងផ្លូវភេទ សម្រាប់គោលបំណងនៃការបង្កើតកូនចៅ និងភាពស្និទ្ធស្នាលរវាងប្ដីប្រពន្ធ មិនមែនត្រឹមតែផ្នែករូបកាយទេ តែក៏រួមបញ្ចូលទាំងផ្នែកអារម្មណ៍ និងផ្នែកវិញ្ញាណផងដែរ។
ពួកគេមានពេញដោយសេចក្តីទុច្ចរិតគ្រប់យ៉ាង សេចក្ដីអាក្រក់ សេចក្តីលោភលន់ និងសេចក្តីព្យាបាទ ក៏មានពេញដោយសេចក្តីឈ្នានីស ការកាប់សម្លាប់ ឈ្លោះប្រកែក បោកបញ្ឆោត កិច្ចកល ពួកគេចូលចិត្តនិយាយដើម
«មិនមែនគ្រប់គ្នាដែលគ្រាន់តែហៅខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់" ដែលនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌នោះទេ គឺមានតែអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។
ដ្បិតបំណងអាក្រក់ ការសម្លាប់មនុស្ស អំពើផិតក្បត់ សហាយស្មន់ ការលួចប្លន់ ការធ្វើបន្ទាល់ក្លែងក្លាយ ពាក្យមួលបង្កាច់ សុទ្ធតែចេញមកពីក្នុងចិត្តទាំងអស់។
មានលេចឮសុសសាយថា ក្នុងចំណោមអ្នករាល់គ្នា មានអំពើសហាយស្មន់កើតឡើង ដែលសូម្បីតែក្នុងចំណោមសាសន៍ដទៃ មិនដែលមានឮរឿងបែបនេះផង ដ្បិតមានបុរសម្នាក់បានយកប្រពន្ធរបស់ឪពុកខ្លួន
ចូរអ្នករាល់គ្នាដឹងសេចក្ដីនេះឲ្យច្បាស់ថា អ្នកប្រព្រឹត្តអំពើសហាយស្មន់ មនុស្សស្មោកគ្រោក ឬមនុស្សដែលមានចិត្តលោភលន់ (គឺមនុស្សថ្វាយបង្គំរូបព្រះ) មិនអាចគ្រងមត៌កក្នុងព្រះរាជ្យរបស់ព្រះគ្រីស្ទ និងរបស់ព្រះបានឡើយ។
ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។ ដោយព្រោះអំពើទាំងនោះហើយ បានជាសេចក្តីក្រោធរបស់ព្រះធ្លាក់លើអស់អ្នកដែលមិនស្ដាប់បង្គាប់។
ដ្បិតខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស ចេញមកជាគំនិតអាក្រក់ សហាយស្មន់ លួចប្លន់ សម្លាប់មនុស្ស ផិតក្បត់ លោភលន់ ចិត្តអាក្រក់ បោកប្រាស់ អាសអាភាស ច្រណែនឈ្នានីស ជេរប្រមាថ អំនួត និងឆ្កួតលេលា។
ហេតុនេះហើយបានជាព្រះបណ្ដោយគេទៅក្នុងសេចក្តីស្មោកគ្រោក តាមចិត្តគេប្រាថ្នាចង់បាន ដែលបន្ថោករូបកាយរបស់ខ្លួនក្នុងចំណោមពួកគេ
រីឯអំពើសហាយស្មន់ សេចក្ដីស្មោកគ្រោកគ្រប់យ៉ាង និងសេចក្តីលោភលន់ នោះមិនត្រូវឲ្យឮឈ្មោះក្នុងចំណោមអ្នករាល់គ្នាផង ព្រោះមិនគួរគប្បីក្នុងពួកបរិសុទ្ធឡើយ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាលែងប្រពន្ធដែលពុំបានផិតក្បត់ ហើយទៅយកប្រពន្ធមួយទៀត អ្នកនោះប្រព្រឹត្តអំពើផិតក្បត់ហើយ [ហើយអ្នកណារៀបការនឹងស្ត្រីប្តីលែង អ្នកនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ]»។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលលែងប្រពន្ធដែលពុំបានផិតក្បត់ នោះនាំឲ្យនាងប្រព្រឹត្តអំពើផិតក្បត់ហើយ ហើយអ្នកណារៀបការនឹងស្ត្រីប្តីលែង អ្នកនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ»។
ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់ទាំងមនុស្សភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទីពីរ»។
សូមឲ្យមនុស្សទាំងអស់លើកតម្លៃអាពាហ៍ពិពាហ៍ ហើយសូមឲ្យការរួមដំណេកបានជាឥតសៅហ្មង ដ្បិតព្រះនឹងជំនុំជម្រះមនុស្សសហាយស្មន់ និងមនុស្សផិតក្បត់។
ដ្បិតព្រះមិនមែនត្រាស់ហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកឡើយ គឺមកក្នុងភាពបរិសុទ្ធវិញ។
តើអ្នករាល់គ្នាមិនដឹងថា ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិត មិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានទេឬ? សូមកុំច្រឡំឲ្យសោះ! ពួកសហាយស្មន់ ពួកថ្វាយបង្គំរូបព្រះ ពួកផិតក្បត់ ពួកប្រុសពេស្យា ពួករួមសង្វាសនឹងភេទដូចគ្នា
ព្រះសព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នាញែកជាបរិសុទ្ធ ដើម្បីឲ្យបានចៀសពីអំពើសហាយស្មន់ អ្នករាល់គ្នាម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយ របស់ខ្លួន ដោយបរិសុទ្ធ និងថ្លៃថ្នូរ មិនមែនដោយរំជួលតាមតណ្ហា ដូចជាសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ
ចូររត់ចេញពីអំពើសហាយស្មន់ទៅ! រាល់អំពើបាបដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកដែលប្រព្រឹត្តសហាយស្មន់ អ្នកនោះធ្វើបាបទាស់នឹងរូបកាយរបស់ខ្លួនហើយ។
បើមានប្រុសណារួមដំណេកនឹងប្រុស ដូចជារួមនឹងស្រី នោះអ្នកទាំងពីរបានប្រព្រឹត្តអំពើគួរខ្ពើមហើយ ត្រូវសម្លាប់ចេញជាមិនខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ។
ខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកម្តងទៀត នោះព្រះរបស់ខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះអ្នករាល់គ្នា ហើយខ្ញុំត្រូវយំនឹងមនុស្សជាច្រើន ដែលបានធ្វើបាបពីមុន តែមិនបានប្រែចិត្ត ចេញពីអំពើស្មោកគ្រោក អំពើសហាយស្មន់ និងសេចក្តីអាសអាភាស ដែលគេបានប្រព្រឹត្ត។
កុំសហាយស្មន់នឹងប្រពន្ធរបស់អ្នកជិតខាងអ្នក ដែលនឹងនាំឲ្យខ្លួនស្មោកគ្រោកជាមួយនាងឡើយ។
ចូរគេចចេញឲ្យផុតពីតណ្ហាយុវវ័យ ហើយដេញតាមសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលអំពាវនាវរកព្រះអម្ចាស់ ចេញពីចិត្តបរិសុទ្ធវិញ។
កុំឲ្យអ្នកណាក្នុងពួកអ្នករាល់គ្នាចូលទៅជិត បើកកេរខ្មាសរបស់សាច់ញាតិដែលជិតដិតឡើយ យើងនេះជាព្រះយេហូវ៉ា ឯកេរខ្មាសរបស់ឪពុកអ្នក គឺជាកេរខ្មាសម្តាយអ្នក នោះកុំបើកឲ្យសោះ ដ្បិតគាត់ជាម្តាយអ្នក មិនត្រូវបើកកេរខ្មាសគាត់ឡើយ។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្ត្រីណាម្នាក់ ដោយចិត្តស្រើបស្រាល នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។
អ្នកខ្លះទៀតពោលថា៖ «អាហារសម្រាប់ចម្អែតក្រពះ ហើយក្រពះសម្រាប់ទទួលអាហារ» តែព្រះនឹងបំផ្លាញទាំងពីរនេះចោល។ រូបកាយមិនមែនសម្រាប់ប្រព្រឹត្តអំពើសហាយស្មន់ទេ គឺសម្រាប់ព្រះអម្ចាស់វិញ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។
ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកសហាយស្មន់ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីភូតភរ។
អ្នកណាដែលសហាយស្មន់នឹងប្រពន្ធគេ គឺប្រពន្ធរបស់អ្នកជិតខាងខ្លួន នោះត្រូវសម្លាប់ទាំងប្រុសទាំងស្រីជាមិនខាន
ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។
ប៉ុន្ដែ ដោយព្រោះមានអំពើសហាយស្មន់កើតឡើង បុរសម្នាក់ៗត្រូវមានប្រពន្ធជារបស់ខ្លួន ហើយស្រី្តម្នាក់ៗ ក៏ត្រូវមានប្តីជារបស់ខ្លួនដែរ។ បើម្នាក់ៗមានសណ្ឋានយ៉ាងណា ក្នុងកាលដែលព្រះត្រាស់ហៅ នោះត្រូវរស់នៅតាមសណ្ឋាននោះចុះ។ ពេលព្រះត្រាស់ហៅ តើអ្នកជាបាវបម្រើគេឬ? កុំខ្វល់ពីរឿងនោះឡើយ តែបើអ្នកអាចដោះខ្លួនបាន ចូរដោះខ្លួនចេញទៅ ដ្បិតក្នុងព្រះអម្ចាស់ អ្នកណាដែលធ្វើជាបាវបម្រើគេ ក្នុងកាលដែលព្រះអម្ចាស់ត្រាស់ហៅ អ្នកនោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលព្រះអង្គត្រាស់ហៅ នោះដូចគ្នា គឺអ្នកនោះជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ។ ព្រះអង្គបានចេញថ្លៃលោះអ្នករាល់គ្នាហើយ សូមកុំឲ្យត្រឡប់ជាបាវបម្រើរបស់មនុស្សទៀតឡើយ។ បងប្អូនអើយ អ្នករាល់គ្នាមានសណ្ឋានយ៉ាងណា ក្នុងកាលដែលព្រះត្រាស់ហៅ នោះត្រូវរស់នៅតាមសណ្ឋាននោះនៅចំពោះព្រះចុះ។ រីឯស្រ្ដីដែលនៅក្រមុំ ខ្ញុំពុំបានទទួលបង្គាប់ពីព្រះអម្ចាស់ទេ តែខ្ញុំជូនយោបល់ក្នុងនាមជាមនុស្សដែលគួរឲ្យទុកចិត្ត ដោយសារសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់។ ខ្ញុំយល់ឃើញថា ដោយព្រោះស្ថានភាពតឹងតែងសព្វថ្ងៃនេះ នោះបើអ្នកនៅបែបនេះ ជាការប្រសើរ។ តើអ្នកមានប្រពន្ធហើយឬ? កុំរកផ្លូវលែងលះឲ្យសោះ។ តើអ្នកមិនទាន់មានប្រពន្ធឬ? កុំចង់រកប្រពន្ធអី។ ប៉ុន្តែ បើអ្នករៀបការ មិនមែនមានន័យថាមានបាបឡើយ ហើយបើស្ត្រីក្រមុំណារៀបការ នាងក៏គ្មានបាបដែរ តែអស់អ្នកដែលរៀបការ នឹងជួបទុក្ខលំបាកក្នុងជីវិតនេះ ព្រោះខ្ញុំចង់ឲ្យអ្នករាល់គ្នាចៀសផុតពីការនោះ។ បងប្អូនអើយ ខ្ញុំសូមជម្រាបថា ពេលវេលាកាន់តែកៀកណាស់ហើយ ពីពេលនេះទៅមុខ អស់អ្នកដែលមានប្រពន្ធ ត្រូវកាន់ចិត្តដូចជាគ្មានប្រពន្ធ ប្តីត្រូវបំពេញករណីយកិច្ចជាប្ដីចំពោះប្រពន្ធរបស់ខ្លួន ហើយប្រពន្ធក៏ត្រូវធ្វើដូច្នោះចំពោះប្តីរបស់ខ្លួនដែរ។ អស់អ្នកដែលយំសោក ដូចជាមិនយំសោក អស់អ្នកដែលអរសប្បាយ ដូចជាមិនអរសប្បាយ អស់អ្នកដែលទិញ ដូចជាគ្មានអ្វីសោះ ហើយអស់អ្នកដែលប្រើប្រាស់ពិភពលោកនេះ ក៏ដូចជាមិនបានប្រើដែរ ដ្បិតពិភពលោកនេះកំពុងតែប្រែប្រួល។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាខ្វល់ខ្វាយអ្វីឡើយ។ អ្នកដែលគ្មានប្រពន្ធ អ្នកនោះខ្វល់ខ្វាយនឹងកិច្ចការរបស់ព្រះអម្ចាស់ ធ្វើយ៉ាងណាឲ្យបានគាប់ព្រះហឫទ័យព្រះអម្ចាស់ តែអ្នកដែលមានប្រពន្ធវិញ គេខ្វល់ខ្វាយនឹងកិច្ចការក្នុងលោកនេះ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តប្រពន្ធ ហើយចិត្តរបស់អ្នកនោះបែងចែក។ ឯស្ត្រីគ្មានប្តី និងស្ត្រីក្រមុំ នោះខ្វល់ខ្វាយនឹងកិច្ចការរបស់ព្រះអម្ចាស់ ធ្វើយ៉ាងណាឲ្យបានបរិសុទ្ធទាំងរូបកាយ ទាំងវិញ្ញាណ តែស្ត្រីដែលមានប្តី នាងខ្វល់ខ្វាយនឹងកិច្ចការក្នុងលោកនេះ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តប្តី។ ខ្ញុំនិយាយដូច្នេះដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា មិនមែនដាក់អន្ទាក់អ្នករាល់គ្នាទេ គឺចង់ឲ្យអ្នករាល់គ្នារស់នៅបានល្អ ហើយបម្រើព្រះអម្ចាស់ដោយគ្មានចិត្តប្រទាញប្រទង់។ ប្រសិនបើអ្នកណាយល់ថា ខ្លួនមិនគួរគប្បីចំពោះគូដណ្ដឹង ហើយបើចិត្តគេពុះកញ្ជ្រោលខ្លាំង នោះធ្វើតាមចិត្តទៅចុះ ត្រូវឲ្យអ្នកនោះរៀបការទៅ គ្មានបាបអ្វីទេ។ ប៉ុន្តែ អ្នកណាដែលតាំងចិត្តបានយ៉ាងមាំមួន ដោយគ្មានអ្នកណាបង្ខំ គឺអាចទប់ចិត្តបាន ហើយបានតាំងចិត្តថានឹងទុកនាងជាគូដណ្ដឹងរបស់ខ្លួន នោះគាត់ធ្វើបានល្អហើយ។ ដូច្នេះ អ្នកដែលរៀបការជាមួយគូដណ្ដឹងរបស់ខ្លួន ប្រសើរហើយ រីឯអ្នកដែលទ្រាំមិនរៀបការ នោះរឹតតែប្រសើរថែមទៀត។ កាលប្ដីនៅរស់នៅឡើយ ប្រពន្ធត្រូវនៅជាប់ក្នុងចំណងរបស់ប្តី តែបើប្តីស្លាប់ នោះនាងមានសេរីភាពនឹងរៀបការជាមួយអ្នកណាក៏បាន តាមចិត្តរបស់នាង ឲ្យតែរៀបការក្នុងព្រះអម្ចាស់ ។ ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ គឺជារបស់ប្តី ឯប្តីក៏ដូច្នោះដែរ មិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ គឺជារបស់ប្រពន្ធ។ ប៉ុន្តែ តាមគំនិតខ្ញុំ ខ្ញុំយល់ឃើញថា បើនាងរស់នៅមិនរៀបការបាន នោះនាងនឹងបានសប្បាយជាង ហើយខ្ញុំយល់ថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះដែរ។ មិនត្រូវបង្អត់គ្នាឡើយ លើកលែងតែមានការយល់ព្រមគ្នាទុកពេលមួយឲ្យទំនេរសម្រាប់អធិស្ឋាន រួចត្រូវវិលមកនៅជាមួយគ្នាវិញ ក្រែងអារក្សសាតាំងល្បួងអ្នករាល់គ្នា ដោយព្រោះមិនចេះអត់ទ្រាំ។
យប់ជិតផុតហើយ ថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះ ចូរយើងលះចោលការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ។ ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។ ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
ប៉ុន្ដែ ប្រសិនបើការនោះពិតមែន ហើយរកភស្ដុតាងពីភាពព្រហ្មចារីរបស់នាងមិនបាន នោះគេត្រូវនាំនាងចេញទៅមាត់ទ្វារផ្ទះឪពុករបស់នាង ហើយត្រូវឲ្យមនុស្សនៅក្រុងនោះចោលសម្លាប់នឹងថ្ម ដ្បិតនាងបានប្រព្រឹត្តអំពើដ៏ថោកទាបក្នុងស្រុកអ៊ីស្រាអែល ដោយបានបង្ខូចខ្លួននៅក្នុងផ្ទះរបស់ឪពុក។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
ប្រសិនបើឃើញបុរសណាកំពុងតែរួមដំណេកជាមួយប្រពន្ធរបស់អ្នកដទៃ នោះអ្នកទាំងពីរត្រូវតែស្លាប់ គឺទាំងបុរសដែលរួមដំណេកជាមួយស្រ្ដីនោះ ទាំងស្រ្ដីដែលផិតក្បត់។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីសាសន៍អ៊ីស្រាអែល។
ដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែ គឺឲ្យរួចពីស្រីផិតក្បត់ ដែលប្រលោមដោយពាក្យផ្អែមល្ហែម ជាអ្នកដែលលះចោលគូសម្លាញ់ ដែលបានគ្នាពីក្រមុំកំលោះ ក៏ភ្លេចសេចក្ដីសញ្ញានៃព្រះរបស់ខ្លួន
ដ្បិតបបូរមាត់របស់ស្រីអាវ៉ាសែ រមែងស្រក់ជាទឹកឃ្មុំ ហើយមាត់របស់នាងរអិលជាងប្រេង ប៉ុន្តែ ដល់ចុងបំផុតបានល្វីងដូចជាស្លែង ហើយមុតដូចជាដាវមានមុខពីរវិញ។ ជើងវាដើរចុះទៅឯសេចក្ដីស្លាប់ ជំហានវាឈានទៅជាប់នៅ ស្ថានឃុំព្រលឹងមនុស្សស្លាប់។
ដ្បិតកូនអើយ តើមានទំនងឲ្យឯង ទៅឈ្លក់ចិត្តចំពោះស្ត្រីដទៃ ហើយឱបទ្រូងនៃស្ត្រីក្រៅឬ? ព្រោះអស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ព្រះអង្គក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ។ អស់ទាំងអំពើទុច្ចរិតរបស់មនុស្សអាក្រក់ នឹងចាប់យកអ្នកនោះឯង ហើយអ្នកនោះនឹងត្រូវចងជាប់ ដោយចំណងនៃអំពើបាបរបស់ខ្លួន។ អ្នកនោះនឹងត្រូវស្លាប់ទៅ ដោយឥតមានអ្នកណានឹងប្រៀនប្រដៅ ក៏នឹងវង្វេងចេញ ដោយវក់នឹងការចម្កួតរបស់ខ្លួន។
ដើម្បីរក្សាឯងឲ្យរួចពីស្ត្រីអាក្រក់ គឺឲ្យរួចពីអណ្ដាតដ៏រអិលរបស់ស្រីផិតក្បត់។ កុំឲ្យឯងមានតណ្ហាខ្មួលខ្មាញ់ ចំពោះរូបឆោមឆាយរបស់គេឡើយ ក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរ ដ្បិតថ្លៃឈ្នួលរបស់ស្រីពេស្យា នោះត្រឹមតែនំបុ័ងមួយចំណិតប៉ុណ្ណោះ តែប្រពន្ធរបស់អ្នកដទៃវិញ តែងដេញចាប់យកជីវិតដ៏វិសេស។ តើមនុស្សនឹងយកភ្លើងមកដាក់នៅទ្រូង ឥតឆេះដល់ខោអាវខ្លួនបានឬ? តើនឹងដើរលើរងើកភ្លើង ឥតរលាកដល់ជើងបានដែរឬ? ដូច្នេះ អ្នកណាដែលចូលទៅឯប្រពន្ធ របស់អ្នកជិតខាង នោះក៏ដូចគ្នាដែរ អ្នកណាដែលប៉ះពាល់នឹងនាង នោះមិនរួចពីមានទោសឡើយ។
ប៉ុន្តែ ឯអ្នកណាដែលលួចប្រពន្ធគេ នោះជាអ្នកឥតមានគំនិតឡើយ អ្នកណាដែលប្រព្រឹត្តអំពើយ៉ាងនោះ ឈ្មោះថាចង់បំផ្លាញជីវិតខ្លួនហើយ។
ដើម្បីរក្សាឯងឲ្យរួចពីស្រីអាវ៉ាសែ គឺពីស្ត្រីផិតក្បត់ដែលប្រលោម ដោយពាក្យផ្អែមល្ហែម។ ដ្បិតឪពុកបានមើលតាមបង្អួច ហើយតាមប្រឡោះវាំងននទៅ ឪពុកឃើញក្នុងចំណោមមនុស្សឆោតល្ងង់ ឪពុកពិចារណាក្នុងចំណោមពួកកំលោះ មានម្នាក់ដែលឥតប្រាជ្ញា
គឺដោយពាក្យផ្អែមល្ហែមជាច្រើន នាងបានបបួលឲ្យវាព្រមតាម ហើយដោយពាក្យបញ្ចើចនៃបបូរមាត់នាង ក៏បង្ខំឲ្យវាទៅផង វាក៏ទៅតាមនាងភ្លាម ប្រៀបដូចជាគោដែលទៅឯទីសម្លាប់ ឬដូចជាប្រើសដែលដើរទៅរកអន្ទាក់ រហូតទាល់តែមានព្រួញមកទម្លុះថ្លើមខ្លួន ឬដូចសត្វស្លាបហើរតម្រង់ទៅជាប់លប់ ឥតដឹងថាគេចាប់យកជីវិតខ្លួនទេ។
«ទឹកដែលលួចពីគេ នោះរមែងផ្អែម ឯអាហារដែលបរិភោគដោយលួចលាក់ នោះក៏រមែងឆ្ងាញ់»។ ប៉ុន្តែ គេមិនដឹងថា ពួកមនុស្សស្លាប់មាននៅទីនោះ ឬថាភ្ញៀវរបស់ស្ត្រីនោះស្ថិតនៅក្នុង ទីជម្រៅនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ។
ដ្បិតស្រីពេស្យាប្រៀបដូចជារណ្តៅយ៉ាងជ្រៅ ហើយស្រីដទៃប្រៀបដូចជាអណ្ដូងដ៏ចង្អៀត។ នាងលបចាំដូចជាចោរ ហើយក៏ចម្រើនអ្នកក្បត់ នៅក្នុងពួកមនុស្សលោក។
ខ្ញុំក៏បានឃើញថា ស្ត្រីដែលមានចិត្ត ជាអន្ទាក់ ជាលប់ ហើយដែលដៃជាចំណងផង នាងនោះជាទីជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត អ្នកណាដែលគាប់ដល់ព្រះហឫទ័យនៃព្រះនឹងបានគេចរួចពីស្ត្រីនោះ តែមនុស្សមានបាបនឹងត្រូវវាចាប់បានវិញ។
«អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "កុំប្រព្រឹត្តអំពើផិតក្បត់" ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្ត្រីណាម្នាក់ ដោយចិត្តស្រើបស្រាល នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។
គាត់ទូលសួរថា៖ «តើបទបញ្ជាណាខ្លះ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ក្លែងក្លាយ
ដ្បិតខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស ចេញមកជាគំនិតអាក្រក់ សហាយស្មន់ លួចប្លន់ សម្លាប់មនុស្ស ផិតក្បត់ លោភលន់ ចិត្តអាក្រក់ បោកប្រាស់ អាសអាភាស ច្រណែនឈ្នានីស ជេរប្រមាថ អំនួត និងឆ្កួតលេលា។ សេចក្តីអាក្រក់ទាំងនេះហើយដែលចេញពីខាងក្នុងមក ហើយធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នកណាលែងប្រពន្ធ ហើយរៀបការនឹងស្ត្រីម្នាក់ទៀត អ្នកនោះផិតក្បត់នឹងប្រពន្ធ ហើយបើនាងលែងប្តី រួចរៀបការនឹងបុរសម្នាក់ទៀត ស្ត្រីនោះក៏ផិតក្បត់ដែរ»។
អស់អ្នកណាដែលលែងប្រពន្ធ ទៅយកមួយទៀត នោះឈ្មោះថាប្រព្រឹត្តអំពើផិតក្បត់ ហើយអស់អ្នកណាដែលយកស្ត្រីប្តីលែង នោះក៏ឈ្មោះថាប្រព្រឹត្តអំពើផិតក្បត់ដែរ»។
ពួកអាចារ្យ និងពួកផារិស៊ី នាំស្ត្រីម្នាក់ ដែលបានទាន់នៅពេលរួមសហាយស្មន់មក ហើយដាក់នាងឲ្យឈរនៅកណ្តាលជំនុំ ពេលព្រះអង្គកំពុងមានព្រះបន្ទូលពីសេចក្តីទាំងនេះ មានមនុស្សជាច្រើនបានជឿដល់ព្រះអង្គ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសាសន៍យូដា ដែលជឿដល់ព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យបានរួច»។ គេទូលឆ្លើយថា៖ «យើងរាល់គ្នាជាពូជលោកអ័ប្រាហាំ មិនដែលធ្វើជាបាវបម្រើរបស់អ្នកណាឡើយ ម្តេចក៏អ្នកថា "អ្នករាល់គ្នានឹងបានរួច" ដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រព្រឹត្តអំពើបាប គេជាបាវបម្រើរបស់អំពើបាបហើយ។ បាវបម្រើ គេមិននៅជាប់ក្នុងផ្ទះរហូតទេ តែកូនវិញ នៅជាប់រហូត។ ដូច្នេះ បើព្រះរាជបុត្រារំដោះអ្នករាល់គ្នាឲ្យបានរួច នោះអ្នករាល់គ្នានឹងបានរួចមែន។ ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាពូជលោកអ័ប្រាហាំ តែអ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យខ្ញុំ មិនស្ថិតនៅក្នុងចិត្តរបស់អ្នករាល់គ្នាឡើយ។ ខ្ញុំនិយាយតែសេចក្តីណាដែលខ្ញុំបានឃើញជាមួយព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាធ្វើតែអ្វីដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។ គេទូលព្រះអង្គថា៖ «ឪពុករបស់យើង គឺលោកអ័ប្រាហាំ»។ ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «បើអ្នករាល់គ្នាពិតជាកូនចៅរបស់លោកអ័ប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើតាមលោកមិនខាន ពួកគេទូលព្រះអង្គថា៖ «លោកគ្រូ ស្ត្រីនេះគេចាប់បាន ក្នុងពេលកំពុងសហាយស្មន់។ តែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ជាមនុស្សដែលប្រាប់អ្នករាល់គ្នាពីសេចក្តីពិត ដែលខ្ញុំបានឮពីព្រះ។ លោកអ័ប្រាហាំមិនបានធ្វើដូច្នេះទេ។ អ្នករាល់គ្នាពិតជាធ្វើតាមឪពុករបស់ខ្លួនមែន»។ ដូច្នេះ គេទូលថា៖ «យើងរាល់គ្នាមិនមែនជាកូនសហាយទេ យើងមានព្រះវរបិតាតែមួយ គឺជាព្រះ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «បើព្រះជាព្រះវរបិតារបស់អ្នករាល់គ្នាមែន នោះអ្នកនឹងស្រឡាញ់ខ្ញុំ ដ្បិតខ្ញុំចេញពីព្រះមកទីនេះ។ ខ្ញុំមិនបានមកដោយអាងខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ខ្ញុំឲ្យមក។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យដែលខ្ញុំនិយាយដូច្នេះ? គឺដោយព្រោះអ្នករាល់គ្នាស្តាប់ពាក្យរបស់ខ្ញុំមិនបាន។ អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសម្លាប់គេតាំងពីដើមមក វាមិនឈរលើសេចក្តីពិតទេ ព្រោះគ្មានសេចក្តីពិតនៅក្នុងវាឡើយ កាលណាវាពោលពាក្យភូតភរ នោះដុះចេញពីចិត្តវាមក ដ្បិតវាជាអ្នកកុហក ហើយជាឪពុកនៃសេចក្តីកុហក។ ប៉ុន្តែ ព្រោះតែខ្ញុំនិយាយសេចក្តីពិត អ្នករាល់គ្នាមិនជឿខ្ញុំ។ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាម្នាក់ អាចចោទប្រកាន់ខ្ញុំ ពីអំពើបាបបានឬទេ? តែបើខ្ញុំនិយាយសេចក្តីពិតវិញ ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? អ្នកណាដែលកើតមកពីព្រះ តែងស្តាប់តាមព្រះបន្ទូលរបស់ព្រះ តែអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ»។ ពួកសាសន៍យូដាទូលព្រះអង្គថា៖ «តើយើងនិយាយត្រូវទេ ថាអ្នកជាសាសន៍សាម៉ារី ហើយមានអារក្សចូល?» ព្រះយេស៊ូវឆ្លើយថា៖ «ខ្ញុំគ្មានអារក្សចូលទេ ខ្ញុំគោរពព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាត្មះតិះដៀលខ្ញុំវិញ។ ក្នុងក្រឹត្យវិន័យ លោកម៉ូសេបានបង្គាប់ឲ្យយើងគប់ដុំថ្មសម្លាប់ស្ត្រីបែបនេះ ដូច្នេះ តើលោកគិតដូចម្ដេច?»
គឺយើងគួរសរសេរទៅប្រាប់គេ ឲ្យចៀសវាងត្រឹមតែម្ហូបអាហារដែលសែនបានដល់រូបព្រះ ដែលនាំឲ្យស្មោកគ្រោក អំពើសហាយស្មន់ សត្វដែលសម្លាប់ដោយច្របាច់ក និងឈាមប៉ុណ្ណោះបានហើយ
គឺឲ្យចៀសវាងតែម្ហូបអាហារដែលបានសែនដល់រូបព្រះ ឈាម សត្វដែលសម្លាប់ដោយច្របាច់ក និងអំពើសហាយស្មន់។ ប្រសិនបើអ្នករាល់គ្នាចៀសវាងរបស់ទាំងនេះបាន នោះប្រពៃហើយ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខ»។
តែឯសាសន៍ដទៃដែលបានជឿ យើងបានផ្ញើសំបុត្រទៅហើយ ដោយសម្រេចថា គេត្រូវចៀសវាងកុំបរិភោគអាហារដែលសែនដល់រូបព្រះ កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងអំពើសហាយស្មន់» ។
ហេតុនេះហើយបានជាព្រះបណ្ដោយគេឲ្យងប់នឹងតណ្ហាថោកទាប គឺស្រីៗរបស់គេ បានប្ដូរការរួមបវេណីតាមរបៀបធម្មតា ឲ្យខុសពីធម្មតា ឯប្រុសៗក៏ដូច្នោះដែរ គេលះចោលការរួមបវេណីជាមួយស្រីៗតាមរបៀបធម្មតា ហើយពុះកញ្ជ្រោលនឹងតណ្ហាដល់គ្នាទៅវិញទៅមក គឺប្រុសប្រព្រឹត្តដោយឥតអៀនខ្មាសជាមួយប្រុសដូចគ្នា ហើយក៏ទទួលទោសចំពោះខ្លួនគេ ដែលសមនឹងកំហុសរបស់ខ្លួន។
ឧបមាថា ស្ត្រីម្នាក់ដែលបានរៀបការតាមច្បាប់ ដរាបណាប្ដីនៅមានជីវិត នាងត្រូវនៅជាប់ជាមួយប្ដី តែបើប្តីស្លាប់ទៅ នាងរួចពីច្បាប់របស់ប្តីហើយ។ ប្រសិនបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺបាបដែលនៅក្នុងខ្លួនខ្ញុំវិញទេតើ។ ដូច្នេះ ខ្ញុំរកឃើញច្បាប់មួយគឺ ពេលខ្ញុំចង់ធ្វើអ្វីដែលល្អ ការអាក្រក់ចេះតែនៅជាមួយខ្ញុំជានិច្ច។ ដ្បិតនៅក្នុងជម្រៅចិត្តខ្ញុំ ខ្ញុំត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះ ប៉ុន្តែ ខ្ញុំឃើញមានច្បាប់មួយទៀតនៅក្នុងអវយវៈរបស់ខ្ញុំ ដែលច្បាំងនឹងច្បាប់នៃគំនិតរបស់ខ្ញុំ ទាំងធ្វើឲ្យខ្ញុំជាប់នៅក្រោមច្បាប់របស់បាប ដែលនៅក្នុងអវយវៈរបស់ខ្ញុំ។ ខ្ញុំនេះជាមនុស្សវេទនាណាស់! តើអ្នកណានឹងជួយខ្ញុំឲ្យរួចពីរូបកាយដែលតែងតែស្លាប់នេះបាន? សូមអរព្រះគុណដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។ ដូច្នេះ ដោយគំនិតរបស់ខ្ញុំ ខ្ញុំគោរពបម្រើក្រឹត្យវិន័យរបស់ព្រះ តែសាច់ឈាមរបស់ខ្ញុំ ខ្ញុំបែរជាគោរពបម្រើច្បាប់របស់បាបទៅវិញ។ ដូច្នេះ បើនាងរស់នៅជាមួយបុរសម្នាក់ទៀត ពេលប្តីនៅរស់ នោះនាងមានឈ្មោះថា ជាស្រី្ដផិតក្បត់។ ប៉ុន្តែ បើប្តីរបស់នាងស្លាប់ នាងរួចពីច្បាប់នោះហើយ ទោះបើនាងរៀបការនឹងបុរសម្នាក់ទៀត ក៏នាងមិនមានឈ្មោះថាផិតក្បត់ដែរ។
ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។ ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
ចូររត់ចេញពីអំពើសហាយស្មន់ទៅ! រាល់អំពើបាបដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកដែលប្រព្រឹត្តសហាយស្មន់ អ្នកនោះធ្វើបាបទាស់នឹងរូបកាយរបស់ខ្លួនហើយ។ តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ តើអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះពិភពលោកទេឬ? ប្រសិនបើអ្នករាល់គ្នាជំនុំជម្រះពិភពលោកដូច្នេះ ម្ដេចក៏អ្នករាល់គ្នាគ្មានសមត្ថភាពនឹងជំនុំជម្រះរឿងរ៉ាវដ៏តូចបំផុតនេះ? ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះ នៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ។
ប៉ុន្ដែ ដោយព្រោះមានអំពើសហាយស្មន់កើតឡើង បុរសម្នាក់ៗត្រូវមានប្រពន្ធជារបស់ខ្លួន ហើយស្រី្តម្នាក់ៗ ក៏ត្រូវមានប្តីជារបស់ខ្លួនដែរ។
ប៉ុន្តែ បើគេអត់ទ្រាំមិនបាន ចូររៀបការចុះ ដ្បិតដែលរៀបការ នោះប្រសើរជាងទុកឲ្យមានតណ្ហាពុះកញ្ជ្រោល។
កាលប្ដីនៅរស់នៅឡើយ ប្រពន្ធត្រូវនៅជាប់ក្នុងចំណងរបស់ប្តី តែបើប្តីស្លាប់ នោះនាងមានសេរីភាពនឹងរៀបការជាមួយអ្នកណាក៏បាន តាមចិត្តរបស់នាង ឲ្យតែរៀបការក្នុងព្រះអម្ចាស់ ។
មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្តីសុចរិត និងសេចក្ដីទទឹងច្បាប់ មានអ្វីប្រកបនឹងគ្នា? ឬពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្តេចបាន? តើព្រះគ្រីស្ទ និងអារក្សបេលាលត្រូវគ្នាដូចម្ដេចបាន? ឬមួយអ្នកជឿមានចំណែកអ្វីជាមួយអ្នកមិនជឿ?
ដូច្នេះ អ្នកអភិបាលត្រូវតែជាមនុស្សរកកន្លែងបន្ទោសមិនបាន មានប្រពន្ធតែមួយ មានចិត្តធ្ងន់ធ្ងរ ចេះគ្រប់គ្រងចិត្ត មានកិរិយាមារយាទល្អ ចេះរាក់ទាក់ ប្រសប់ក្នុងការបង្រៀន
ស្ត្រីចាស់ៗ ទុកដូចជាម្តាយ ស្ត្រីដែលក្មេងជាងអ្នក ទុកដូចជាប្អូន ដោយចិត្តបរិសុទ្ធទាំងស្រុង។
ដូច្នេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយដែលនៅក្មេងរៀបការទៅ ដើម្បីបង្កើតកូន ហើយគ្រប់គ្រងផ្ទះសំបែងរបស់ខ្លួន កុំឲ្យអ្នកប្រឆាំងមានឱកាសនឹងនិយាយបង្ខូច។ ដ្បិតមានពួកនាងខ្លះបានងាកបែរទៅតាមអារក្សសាតាំងរួចទៅហើយ។
ប៉ុន្ដែ ត្រូវដឹងដូច្នេះថា នៅថ្ងៃចុងក្រោយបង្អស់នឹងមានគ្រាលំបាក ឥឡូវនេះ អ្នកបានស្គាល់សេចក្ដីបង្រៀនរបស់ខ្ញុំ កិរិយារបស់ខ្ញុំ បំណងចិត្ត ជំនឿ ការអត់ធ្មត់ សេចក្ដីស្រឡាញ់ និងសេចក្ដីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ ក៏ឃើញការដែលគេបៀតបៀនខ្ញុំ និងទុក្ខលំបាកដែលបានកើតមានដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ត្រា គឺការបៀតបៀនដែលខ្ញុំស៊ូទ្រាំ តែព្រះអម្ចាស់បានរំដោះខ្ញុំឲ្យរួចផុតពីគ្រប់ទាំងអស់។ អស់អ្នកដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវគេរបៀតបៀនដូច្នេះឯង រីឯមនុស្សអាក្រក់ និងពួកបោកប្រាស់ គេចេះតែប្រព្រឹត្តអាក្រក់កាន់តែខ្លាំងឡើងៗ ទាំងនាំមនុស្សឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។ តែឯអ្នកវិញ ចូរនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន ហើយបានជឿយ៉ាងមាំនោះចុះ ដោយដឹងថា អ្នកបានរៀនសេចក្ដីនោះពីអ្នកណា ហើយថា តាំងពីក្មេងមក អ្នកបានស្គាល់បទគម្ពីរបរិសុទ្ធ ដែលអាចធ្វើឲ្យអ្នកមានប្រាជ្ញាដើម្បីទទួលការសង្គ្រោះ តាមរយៈជំនឿដល់ព្រះគ្រីស្ទយេស៊ូវ។ គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក។ ដ្បិតមនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតអាង មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មិនមានចិត្តបរិសុទ្ធ ជាមនុស្សគ្មានចិត្ត គ្មានអធ្យាស្រ័យ និយាយមួលបង្កាច់ មិនចេះទប់ចិត្ត មានចិត្តសាហាវ ស្អប់អំពើល្អ ជាមនុស្សមានចិត្តក្បត់ ឆាប់ច្រឡោត មានចិត្តធំ ចូលចិត្តសប្បាយជាជាងស្រឡាញ់ព្រះ គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែ បដិសេធមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលបានមកពីការគោរពប្រតិបត្តិនោះឡើយ។ ចូរចៀសចេញពីមនុស្សប្រភេទនោះទៅ។
ទាំងបង្ហាត់បង្រៀនយើងឲ្យលះចោលសេចក្ដីទមិឡល្មើស និងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះដោយមានចិត្តធ្ងន់ សុចរិត និងដោយគោរពប្រតិបត្តិដល់ព្រះ
ប៉ុន្ដែ ដែលគ្រប់គ្នាជួបសេចក្ដីល្បួង នោះគឺដោយសារតែបំណងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមប៉ុណ្ណោះ រួចកាលណាបំណងប្រាថ្នាជាប់មានជាផ្ទៃ នោះសម្រាលចេញមកជាអំពើបាប ហើយកាលណាអំពើបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់។
ពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាអ្នកប្រទេសក្រៅ និងដូចជាអ្នកដែលគ្រាន់តែស្នាក់នៅបណ្តោះអាសន្នថា ចូរចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលប្រឆាំងនឹងព្រលឹងនោះចេញ។
ដ្បិតដែលពីដើម អ្នករាល់គ្នាបានរស់នៅដូចជាពួកសាសន៍ដទៃ ទាំងរស់នៅក្នុងសេចក្តីអាសអាភាស ចិត្តពុះកញ្រ្ជោល ប្រមឹក ចិត្តស្រើបស្រាល ស៊ីផឹកជ្រុល និងការថ្វាយបង្គំរូបព្រះដែលល្មើសនឹងវិន័យ។
មនុស្សជាច្រើននឹងដើរតាមផ្លូវឧបាយមុខរបស់គេ ហើយមនុស្សម្នាប្រមាថផ្លូវនៃសេចក្តីពិត ព្រោះតែអ្នកទាំងនោះ។
ជាពិសេសអស់អ្នកដែលប្រព្រឹត្តអំពើស្មោកគ្រោក តាមសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ហើយមើលងាយសិទ្ធិអំណាច។ ពួកគេព្រហើន មានក្បាលរឹង មិនខ្លាចនឹងជេរប្រមាថពួកអ្នកដែលប្រកបដោយសេរីល្អឡើយ
គេនិយាយអួតពីសេចក្ដីឥតប្រយោជន៍ គេប្រើតណ្ហាស្រើបស្រាលខាងសាច់ឈាម ដើម្បីទាក់ទាញអស់អ្នក ដែលទើបតែនឹងរួចចេញពីពួកអ្នកដែលរស់នៅក្នុងសេចក្ដីវង្វេង។ គេសន្យាឲ្យអ្នកទាំងនោះមានសេរីភាព តែខ្លួនគេជាទាសករនៃសេចក្ដីពុករលួយ ដ្បិតមនុស្សជាទាសករចំពោះអ្វីដែលមានអំណាចលើខ្លួន។
ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតរបស់ជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកីយ៍នេះវិញ។
ដ្បិតមានអ្នកខ្លះបានលួចចូលមក ជាពួកអ្នកដែលមានទោសកត់ទុកតាំងពីដើម ជាមនុស្សទមិឡល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើង ឲ្យទៅជារឿងអាសអាភាស ហើយគេមិនព្រមទទួលព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាចៅហ្វាយតែមួយរបស់យើងទេ។
ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជុំវិញ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តអំពើសហាយស្មន់ ដូចជាពួកទេវតាទាំងនោះដែរ គេដេញតាមសេចក្ដីប៉ងប្រាថ្នាដែលផ្ទុយពីធម្មជាតិ អ្នកទាំងនោះទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។
ប៉ុន្តែ យើងប្រកាន់សេចក្ដីខ្លះនឹងអ្នក ព្រោះនៅទីនោះ មានអ្នកខ្លះ ដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខប្រជាជនអ៊ីស្រាអែល ដើម្បីនាំឲ្យគេបរិភោគតង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសហាយស្មន់ផង ។
តែយើងប្រកាន់សេចក្ដីខ្លះនឹងអ្នក ដ្បិតអ្នកបណ្តោយឲ្យយេសិបិល ជាស្ត្រីដែលហៅខ្លួនឯងថាជាហោរា ទៅបង្រៀន ហើយបញ្ឆោតពួកអ្នកបម្រើរបស់យើង ឲ្យវង្វេងទៅប្រព្រឹត្តសហាយស្មន់ ហើយបរិភោគតង្វាយដែលថ្វាយទៅរូបព្រះ។ យើងបានទុកឱកាសឲ្យនាងប្រែចិត្ត តែនាងមិនព្រមប្រែចិត្តពីអំពើសហាយស្មន់របស់នាងឡើយ។ មើល៍! យើងនឹងបោះនាងទៅលើគ្រែ ហើយបោះអស់អ្នកដែលប្រព្រឹត្តអំពើផិតក្បត់ជាមួយនាង ទៅក្នុងសេចក្ដីវេទនាជាខ្លាំង លើកលែងតែគេប្រែចិត្តពីអំពើដែលគេប្រព្រឹត្តជាមួយនាងនោះចេញ
ពួកគេក៏មិនបានប្រែចិត្តពីការកាប់សម្លាប់ អំពើមន្តអាគម អំពើសហាយស្មន់ និងអំពើលួចប្លន់ ដែលគេប្រព្រឹត្តនោះសោះ។
អ្នកទាំងនេះមិនបានធ្វើឲ្យខ្លួនសៅហ្មងនឹងស្ត្រីឡើយ ដ្បិតគេជាព្រហ្មចារី។ អ្នកទាំងនេះហើយ ដែលដើរតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ព្រះអង្គបានលោះគេចេញពីពួកមនុស្សលោក ទុកជាផលដំបូងថ្វាយដល់ព្រះ និងកូនចៀម
បន្ទាប់មក ទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «ចូលមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញពីការជំនុំជម្រះស្ត្រីពេស្យាដ៏ល្បីអសោច ដែលអង្គុយនៅលើមហាសាគរ ក៏មានស្តេចប្រាំពីរអង្គ ប្រាំអង្គបានដួលហើយ មានមួយអង្គនៅសព្វថ្ងៃ ហើយមួយអង្គទៀតមិនទាន់មកដល់ទេ ពេលស្តេចនោះមកដល់ ទ្រង់នៅបានតែមួយភ្លែតប៉ុណ្ណោះ។ រីឯសត្វដែលពីដើមមាន តែឥឡូវនេះគ្មាន គឺជាស្តេចទីប្រាំបី តែក៏នៅក្នុងចំណោមស្តេចទាំងប្រាំពីរនោះដែរ ហើយត្រូវវិនាសបាត់ទៅ។ ស្នែងដប់ដែលអ្នកឃើញ គឺជាស្តេចដប់អង្គ ដែលមិនទាន់ទទួលរាជ្យនៅឡើយ តែស្ដេចទាំងនោះត្រូវទទួលអំណាចជាស្តេចរយៈពេលមួយម៉ោង រួមជាមួយសត្វនោះ។ ស្តេចទាំងនេះមានគំនិតតែមួយ ដើម្បីប្រគល់ឫទ្ធានុភាព និងអំណាចរបស់ខ្លួនដល់សត្វនោះ។ ស្ដេចទាំងនោះ នឹងច្បាំងជាមួយកូនចៀម តែកូនចៀមនឹងឈ្នះគេ ដ្បិតព្រះអង្គជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ឯអស់អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលព្រះអង្គបានត្រាស់ហៅ បានជ្រើសរើស និងជាអ្នកស្មោះត្រង់»។ ទេវតានោះពោលមកកាន់ខ្ញុំថា៖ «មហាសមុទ្រដែលអ្នកបានឃើញ ជាកន្លែងដែលស្ត្រីពេស្យាអង្គុយលើនោះ គឺជាប្រជាជន មហាជន ជាតិសាសន៍ និងភាសានានា។ ឯស្នែងទាំងដប់ដែលអ្នកបានឃើញ ព្រមទាំងសត្វនោះ នឹងស្អប់ស្ត្រីពេស្យានោះ គេនឹងធ្វើឲ្យនាងហិនហោច ហើយនៅអាក្រាត គេនឹងស៊ីសាច់នាង និងដុតនាងនៅក្នុងភ្លើង។ ដ្បិតព្រះបានបណ្ដាលចិត្តគេ ឲ្យធ្វើតាមគំនិតរបស់ព្រះអង្គ ដោយមូលគំនិតតែមួយ ហើយប្រគល់រាជ្យរបស់គេឲ្យសត្វនោះ រហូតទាល់តែព្រះបន្ទូលរបស់ព្រះបានសម្រេច។ ស្ត្រីដែលអ្នកបានឃើញនោះ គឺជាទីក្រុងដ៏ធំ ដែលមានអំណាចលើស្តេចនានានៅផែនដី»។ ពួកស្តេចនៅផែនដីបានសហាយស្មន់ជាមួយស្ត្រីនោះ ហើយអស់អ្នកនៅផែនដីបានស្រវឹង ដោយស្រានៃអំពើសហាយស្មន់របស់នាង»។
នៅលើថ្ងាសរបស់នាងមានចាឈ្មោះអាថ៌កំបាំងមួយ គឺ «ក្រុងបាប៊ីឡូនដ៏ធំ ជាម្តាយនៃពួកស្ត្រីពេស្យា និងអំពើគួរឲ្យស្អប់ខ្ពើមនៅផែនដី»។
ដ្បិតអស់ទាំងជាតិសាសន៍បានផឹកស្រានៃកាមគុណដ៏ស្មោកគ្រោករបស់វា ពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយពួកឈ្មួញនៅផែនដីរកស៊ីមានបាន ក៏ដោយសារតែអំណាចនៃភាពឆើតឆាយរបស់វាដែរ»។
ពួកស្តេចនៅលើផែនដី ដែលសហាយស្មន់ ហើយរស់ដោយឆើតឆាយជាមួយក្រុងនេះ នឹងយំ ហើយសោកសង្រេង ពេលគេឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងតែឆេះ។
ចូរផឹកទឹកពីពាងរបស់ខ្លួនឯង ព្រមទាំងទឹកដែលហូរចេញ ពីអណ្តូងរបស់ខ្លួនចុះ។ តើគួរឲ្យរន្ធទឹកឯងហូរសាចចេញទៅក្រៅ ហើយគន្លងទឹកឯងហូរទៅក្នុងផ្លូវឬ? ត្រូវទុកសម្រាប់ខ្លួនឯងតែមួយប៉ុណ្ណោះ មិនមែនសម្រាប់មនុស្សដទៃ ជាមួយឯងផងនោះទេ។ សូមឲ្យរន្ធទឹកឯងបានពរ ចូរឲ្យឯងបានរីករាយចំពោះប្រពន្ធ ដែលបានគ្នាពីកាលក្រមុំកំលោះចុះ ប្រៀបដូចជាក្តាន់ញីដែលគួរស្រឡាញ់ និងប្រើសញីសមសួន ត្រូវឲ្យដោះរបស់នាងបានបំពេញចិត្តឯងជាដរាប ហើយអ្នកត្រូវឈ្លក់ចិត្តនឹងសេចក្ដីស្រឡាញ់ របស់នាងជានិច្ចផង។
ស្ត្រីមានរូបស្រស់ល្អ ដែលឥតមានគំនិតមារយាទ ប្រៀបដូចជាក្រវិលមាស ដែលពាក់នៅច្រមុះជ្រូក។
ហើយស្រុកបានអាប់ឱនទៅ ដោយឮរន្ទឺពីការកំផិតរបស់គេ គេបានកំផិតនឹងដុំថ្ម ហើយដុំឈើផង។
យើងបានឃើញអំពើគួរខ្ពើមឆ្អើមរបស់អ្នកហើយ គឺជាការកំផិត និងសូរឆ្លើយឆ្លងរកគ្នារបស់អ្នក ព្រមទាំងសេចក្ដីឥតខ្មាសនៃការកំផិតរបស់អ្នក នៅលើអស់ទាំងទីទួលនៅវាលផង វេទនាដល់អ្នក ក្រុងយេរូសាឡិមអើយ អ្នកមិនព្រមឲ្យបានស្អាតទេ តើនឹងនៅតែដូច្នេះដល់កាលណាទៀត។
ឯអ្នករាល់គ្នា ពួកកូនចៅនៃស្រីដែលជាគ្រូនក្ខត្តឫក្ស គឺជាពូជរបស់អ្នកក្បត់ប្រពន្ធ និងស្រីពេស្យាអើយ ចូរមកជិតនេះចុះ។
គេនឹងបរិភោគ តែមិនចេះឆ្អែត ក៏នឹងប្រព្រឹត្តអំពើពេស្យាចារ តែឥតបានចម្រើនគ្នាឡើងទេ ព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ា ទៅប្រព្រឹត្តអំពើពេស្យាចារ។ ស្រាចាស់ និងស្រាថ្មី ធ្វើឲ្យប្រជារាស្ត្ររបស់យើងលែងចេះពិចារណា។
គេថ្វាយយញ្ញបូជានៅលើកំពូលភ្នំទាំងប៉ុន្មាន ក៏ដុតកំញាននៅលើទួលខ្ពស់ៗ នៅក្រោមដើមម៉ៃសាក់ ដើមរលួស និងដើមពោធិ៍ ព្រោះដើមទាំងនោះមានម្លប់ល្អ។ ហេតុនេះហើយបានជាកូនស្រីរបស់អ្នករាល់គ្នា ប្រព្រឹត្តអំពើពេស្យាចារ ហើយកូនប្រសាស្រីរបស់អ្នករាល់គ្នា ក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ។ យើងនឹងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នា នៅពេលគេប្រព្រឹត្តអំពើពេស្យាចារ ក៏មិនដាក់ទោសកូនប្រសាស្រីរបស់អ្នករាល់គ្នា នៅពេលគេប្រព្រឹត្តអំពើផិតក្បត់ដែរ ដ្បិតខ្លួនគេជាបុរស ក៏បានដកខ្លួនទៅជាមួយស្រីពេស្យាដែរ គេថ្វាយយញ្ញបូជាជាមួយពួកស្រីពេស្យាក្នុងទីសក្ការៈ ប្រជាជនដែលឥតគំនិតយោបល់បែបនេះ នឹងត្រូវវិនាសទៅ។
អ្នកបានសហាយស្មន់នឹងសាសន៍អេស៊ីព្ទ ជាពួកជិតខាងអ្នកដែលធំធាត់ ព្រមទាំងចម្រើនការកំផិតរបស់អ្នកជាច្រើនឡើង ជាការដែលបណ្ដាលឲ្យយើងខឹង។
ប៉ុន្តែ វាចេះតែចម្រើនការពេស្យារបស់វាឡើងទៀត ដោយរឭកពីកាលនៅក្មេងនៅឡើយ ជាគ្រាដែលបានធ្វើពេស្យានៅក្នុងស្រុកអេស៊ីព្ទនោះ «កូនមនុស្សអើយ ពីដើមមានស្រីពីរនាក់ពោះមួយនឹងគ្នា។ វាជាប់ចិត្តស្រឡាញ់សហាយវា ដែលមានសាច់ដូចជាសាច់នៃសត្វលា ហើយទឹកកាមក៏ដូចជាទឹកកាមរបស់សេះ គឺយ៉ាងនេះ ដែលអ្នកចង់ប្រព្រឹត្តតាមតណ្ហាវ័យក្មេងរបស់អ្នក កាលពួកអេស៊ីព្ទបានប៉ះពាល់ដើមទ្រូង ហើយច្របាច់ដោះវ័យក្រមុំរបស់អ្នក។
គឺយ៉ាងនោះដែលយើងនឹងបំបាត់អំពើអាស្រូវបារាយណ៍ពីអ្នកចេញ ព្រមទាំងការពេស្យារបស់អ្នក ដែលជាប់មកពីស្រុកអេស៊ីព្ទ អ្នកនឹងមិនសំលៀងភ្នែកមើលទៅគេទៀតឡើយ ក៏មិនរឭកដល់ស្រុកអេស៊ីព្ទទៀតដែរ។
កុំលោភចង់បានផ្ទះរបស់អ្នកជិតខាងខ្លួន កុំលោភចង់បានប្រពន្ធគេ ឬបាវបម្រើប្រុសស្រីរបស់គេ គោ លា ឬអ្វីផ្សេងទៀតដែលជារបស់អ្នកជិតខាងខ្លួនឡើយ»។
គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។
ដូច្នេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីឲ្យអ្នករាល់គ្នាស្តាប់តាមសេចក្តីប៉ងប្រាថ្នារបស់បាបនោះឡើយ។ មិនត្រូវប្រគល់អវយវៈរបស់អ្នករាល់គ្នា ទៅក្នុងអំពើបាប ទុកដូចជាឧបករណ៍បម្រើឲ្យសេចក្ដីទុច្ចរិតនោះឡើយ តែត្រូវប្រគល់ខ្លួនទៅព្រះ ដូចពួកអ្នកដែលបានរស់ពីស្លាប់ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាឧបករណ៍បម្រើឲ្យសុចរិតវិញ។
ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាដោះមនុស្សចាស់ ដែលតែងតែខូច តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលទៅ ហើយឲ្យគំនិតក្នុងចិត្តរបស់អ្នករាល់គ្នាបានកែប្រែជាថ្មីឡើង ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។
អ្នករាល់គ្នាម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយ របស់ខ្លួន ដោយបរិសុទ្ធ និងថ្លៃថ្នូរ
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។ ចូរតស៊ូនឹងវា ដោយមានជំនឿមាំមួន ទាំងដឹងថា បងប្អូនរួមជំនឿរបស់អ្នករាល់គ្នា នៅក្នុងពិភពទាំងមូល ក៏កំពុងរងទុក្ខលំបាកដូចអ្នករាល់គ្នាដែរ។
ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។
៙ តើមនុស្សកំលោះធ្វើដូចម្ដេច ដើម្បីរក្សាផ្លូវដែលខ្លួនប្រព្រឹត្តឲ្យបានបរិសុទ្ធ? គឺដោយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។
ដ្បិតអស់អ្នកដែលរស់នៅតាមសាច់ឈាម គិតតែពីការរបស់សាច់ឈាម តែអស់អ្នកដែលរស់នៅតាមព្រះវិញ្ញាណ នោះគិតតែពីការរបស់ព្រះវិញ្ញាណ។ គំនិតដែលគិតអំពីសាច់ឈាម ជាសេចក្តីស្លាប់ តែគំនិតដែលគិតអំពីព្រះវិញ្ញាណ នោះជាជីវិត និងសេចក្តីសុខសាន្ត។
ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។
អ្នកណាដែលសាបព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានជាសេចក្ដីពុករលួយពីសាច់ឈាមនោះ តែអ្នកណាដែលសាបព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។