១ ថែស្សាឡូនីច 4:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 អ្នករាល់គ្នាម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយ របស់ខ្លួន ដោយបរិសុទ្ធ និងថ្លៃថ្នូរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 ដើម្បីឲ្យអ្នករាល់គ្នាម្នាក់ៗចេះរក្សារូបកាយរបស់ខ្លួន ក្នុងភាពវិសុទ្ធ និងភាពថ្លៃថ្នូរ សូមមើលជំពូកKhmer Christian Bible4 ហើយម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយរបស់ខ្លួនដោយបរិសុទ្ធ និងសេចក្ដីថ្លៃថ្នូរ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ម្នាក់ៗត្រូវចេះរួមរស់ជាមួយភរិយា របស់ខ្លួន ដោយវិសុទ្ធ និងថ្លៃថ្នូរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ត្រូវឲ្យអ្នករាល់គ្នានិមួយៗចេះរក្សាអត្តភាពខ្លួន ដោយសេចក្ដីបរិសុទ្ធ នឹងសេចក្ដីប្រសើរ សូមមើលជំពូកអាល់គីតាប4 ម្នាក់ៗត្រូវចេះរួមរស់ជាមួយភរិយារបស់ខ្លួន ដោយបរិសុទ្ធ និងថ្លៃថ្នូរ សូមមើលជំពូក |
ខ្ញុំនិយាយតាមរបៀបមនុស្សលោកដូច្នេះ ព្រោះតែភាពទន់ខ្សោយខាងសាច់ឈាមរបស់អ្នករាល់គ្នា ដ្បិតដូចដែលពីដើម អ្នករាល់គ្នាបានប្រគល់អវយវៈរបស់ខ្លួន ឲ្យធ្វើជាបាវបម្រើឲ្យសេចក្តីស្មោកគ្រោក និងសេចក្តីទទឹងច្បាប់ កាន់តែច្រើនឡើងយ៉ាងណា ឥឡូវនេះ ចូរប្រគល់អវយវៈរបស់អ្នករាល់គ្នា ធ្វើជាបាវបម្រើឲ្យសេចក្តីសុចរិតវិញ ដើម្បីឲ្យបានបរិសុទ្ធយ៉ាងនោះដែរ។