Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 7:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 កាល​ប្ដី​នៅ​រស់​នៅ​ឡើយ ប្រពន្ធ​ត្រូវ​នៅ​ជាប់​ក្នុង​ចំណង​របស់​ប្តី តែ​បើ​ប្តី​ស្លាប់ នោះ​នាង​មាន​សេរីភាព​នឹង​រៀប‌ការ​ជាមួយ​អ្នក​ណា​ក៏​បាន តាម​ចិត្ត​របស់​នាង ឲ្យ​តែ​រៀប‌ការ​ក្នុង​ព្រះ‌អម្ចាស់ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 ប្រពន្ធ​ជាប់ចំណង​នឹង​ប្ដី ដរាបណា​ប្ដី​របស់​នាង​នៅរស់ ប៉ុន្តែ​ប្រសិនបើ​ប្ដី​ស្លាប់​ហើយ នាង​មាន​សេរីភាព​នឹង​រៀបការ​ជាមួយ​អ្នកណាក៏ដោយដែល​នាង​ចង់​រៀបការ ឲ្យតែ​រៀបការ​ក្នុង​ព្រះអម្ចាស់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

39 ដរាបណា​ប្ដី​នៅ​រស់​ ប្រពន្ធ​ជាប់​ចំណង​នឹង​ប្ដី​ ប៉ុន្ដែ​បើ​ប្ដី​ស្លាប់​ ​នាង​មាន​សេរីភាព​រៀបការ​នឹង​អ្នក​ដែល​នាង​ចង់​រៀបការ​ គឺ​នៅ​ក្នុង​ព្រះអម្ចាស់​តែ​ប៉ុណ្ណោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ភរិយា​ត្រូវ​នៅ​ជាប់​នឹង​ប្ដី​ជានិច្ច ដរាប​ណា​ប្ដី​នៅ​រស់ តែ​បើ​ប្ដី​ស្លាប់ នាង​មាន​សេរី‌ភាព​នឹង​រៀបការ​ជា​មួយ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​នាង ឲ្យ​តែ​រៀបការ​ជា​មួយ​អ្នក​ជឿ​ព្រះ‌អម្ចាស់​ដូច​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 កាល​ប្ដី​នៅ​រស់​នៅ​ឡើយ នោះ​ប្រពន្ធ​ត្រូវ​តែ​ជាប់​នៅ​ក្នុង​ចំណង​របស់​ប្ដី​ជា​ដរាប តែ​បើ​កាល​ណា​ប្ដី​ស្លាប់​ទៅ នោះ​នាង​មាន​ច្បាប់​នឹង​យក​ប្ដី​បាន​តាម​ចិត្ត ឲ្យ​តែ​យក​ក្នុង​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

39 ភរិយា​ត្រូវ​នៅ​ជាប់​នឹង​ប្ដី​ជា‌និច្ច ដរាប​ណា​ប្ដី​នៅ​រស់ តែ​បើ​ប្ដី​ស្លាប់ នាង​មាន​សេរី‌ភាព​នឹង​រៀប‌ការ​ជា​មួយ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ដ​នាង​ឲ្យ​តែ​រៀប‌ការ​ជា​មួយ​អ្នក​ជឿ​អ៊ីសា‌ជាអម្ចាស់​ដូច​គ្នា។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 7:39
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​កូន​ប្រុសៗ​របស់​ព្រះ ឃើញ​ថា កូន​ស្រីៗ​របស់​មនុស្ស​ស្រស់​ល្អ គេ​ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​រប​ស់​គេ។


ពួក​យូដា​បាន​ក្បត់​ហើយ ក៏​មាន​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល និង​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ ដ្បិត​យូដា​បានប្រមាថទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ស្រឡាញ់ គឺ​គេ​បាន​រៀប​ការ​ជា‌មួយ​កូន​ស្រី​របស់​ព្រះ​ដទៃ។


ប៉ុន្តែ ចំពោះ​អ្នក​រៀប‌ការ​ហើយ ខ្ញុំ​សូម​ទូន្មាន​តាម​បង្គាប់​ព្រះ‌អម្ចាស់ មិន​មែន​ខ្ញុំ​ទេ គឺ​ថា ប្រពន្ធ​មិន​ត្រូវ​បែក​ពី​ប្តី​ឡើយ


ប៉ុន្តែ បើ​ដៃ​គូ​ដែល​មិន​ជឿ​ចុះ​ចេញ ឲ្យ​គេ​ទៅ​ចុះ រឿង​បែប​នេះ បង‌ប្អូន​ប្រុស ឬ​ស្រី​នោះ​មិន​ជាប់​ចំណង​ទៀត​ទេ ដ្បិត​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​រស់​ក្នុង​សេចក្តី​សុខ‌សាន្ត។


ដូច្នេះ អ្នក​ដែល​រៀប‌ការ​ជាមួយ​គូ‌ដណ្ដឹង​របស់​ខ្លួន ប្រសើរ​ហើយ រីឯ​អ្នក​ដែល​ទ្រាំ​មិន​រៀប‌ការ នោះ​រឹត​តែ​ប្រសើរ​ថែម​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម