បងប្អូនអើយ សូមគិតអំពីរឿងនេះ៖ ព្រះបានបង្កើតបុរសនិងស្ត្រីមានតួនាទីផ្សេងៗគ្នា។ ទាំងក្នុងគម្ពីរចាស់និងគម្ពីរសញ្ញាថ្មី យើងឃើញការណែនាំអំពីរបៀបរស់នៅតាមបំណងព្រះជាម្ចាស់ ទាំងក្នុងរឿងផ្លូវភេទផងដែរ។ ដូចដែលមានចែងក្នុងព្រះគម្ពីរថា «នេះជាឆ្អឹងចេញពីឆ្អឹងរបស់ខ្ញុំ ហើយជាសាច់ចេញពីសាច់របស់ខ្ញុំ នាងនឹងត្រូវហៅថាស្ត្រី ពីព្រោះនាងត្រូវបានយកចេញពីបុរស» (លោកុប្បត្តិ ២:២៣)។ នេះបង្ហាញពីផែនការរបស់ព្រះសម្រាប់មនុស្សលោក។
ប៉ុន្តែ ដោយសារតែអំពើបាបក្នុងសួនច្បារអេដែន ឥរិយាបថផ្លូវភេទរបស់មនុស្សបានក្លាយជារឿងខុសឆ្គង នាំឲ្យសង្គមធ្លាក់ចុះយ៉ាងអាណោចអាធ័ម។ ឥឡូវនេះ ជាភារកិច្ចរបស់យើង ជាព្រះវិហារ ជារូបកាយរបស់ព្រះគ្រីស្ទ ត្រូវការពារគោលការណ៍និងផែនការរបស់ព្រះ ដោយរក្សាសីលធម៌ និងបទបញ្ញត្តិរបស់ព្រះដូចដែលទ្រង់បានតាំងឡើងតាំងពីដើម។
សូមឲ្យយើងអធិស្ឋានសុំព្រះជួយបំបាត់ភាពច្របូកច្របល់ទាំងអស់ចេញពីជីវិតមនុស្ស ហើយសូមឲ្យពួកគេទទួលបានសេរីភាពពេញលេញ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ។ ហាលេលូយ៉ា!
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្ត្រីណាម្នាក់ ដោយចិត្តស្រើបស្រាល នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។
ព្រះបានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ព្រះអង្គបានបង្កើតគេ ជាប្រុសជាស្រី។
រីឯអំពើសហាយស្មន់ សេចក្ដីស្មោកគ្រោកគ្រប់យ៉ាង និងសេចក្តីលោភលន់ នោះមិនត្រូវឲ្យឮឈ្មោះក្នុងចំណោមអ្នករាល់គ្នាផង ព្រោះមិនគួរគប្បីក្នុងពួកបរិសុទ្ធឡើយ។
ព្រះបានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ព្រះអង្គបានបង្កើតគេ ជាប្រុសជាស្រី។ ព្រះបានប្រទានពរគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកម្រើកនៅលើផែនដីផង»។
សូមឲ្យរន្ធទឹកឯងបានពរ ចូរឲ្យឯងបានរីករាយចំពោះប្រពន្ធ ដែលបានគ្នាពីកាលក្រមុំកំលោះចុះ ប្រៀបដូចជាក្តាន់ញីដែលគួរស្រឡាញ់ និងប្រើសញីសមសួន ត្រូវឲ្យដោះរបស់នាងបានបំពេញចិត្តឯងជាដរាប ហើយអ្នកត្រូវឈ្លក់ចិត្តនឹងសេចក្ដីស្រឡាញ់ របស់នាងជានិច្ចផង។
សូមឲ្យមនុស្សទាំងអស់លើកតម្លៃអាពាហ៍ពិពាហ៍ ហើយសូមឲ្យការរួមដំណេកបានជាឥតសៅហ្មង ដ្បិតព្រះនឹងជំនុំជម្រះមនុស្សសហាយស្មន់ និងមនុស្សផិតក្បត់។
ព្រះបានប្រទានពរគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកម្រើកនៅលើផែនដីផង»។
ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ទៅជាសាច់តែមួយ ។
កុំឲ្យអ្នកណាក្នុងពួកអ្នករាល់គ្នាចូលទៅជិត បើកកេរខ្មាសរបស់សាច់ញាតិដែលជិតដិតឡើយ យើងនេះជាព្រះយេហូវ៉ា
អ័ដាមបានស្គាល់អេវ៉ាជាប្រពន្ធ ហើយនាងមានទម្ងន់បង្កើតបានកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតកូន ប្រុសម្នាក់ ដោយសារព្រះយេហូវ៉ាប្រោសប្រទាន»។
ក៏កុំរួមសង្វាសនឹងសត្វណា ជាការដែលនាំឲ្យស្មោកគ្រោកឡើយ ហើយស្រីក៏មិនត្រូវឈរនៅមុខសត្វ ដើម្បីរួមសង្វាសជាមួយនោះដែរ ដ្បិតជាអំពើដ៏ថោកទាបបំផុត។
«ដោយហេតុនេះបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធរបស់ខ្លួន ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ »។ សេចក្តីអាថ៌កំបាំងនេះជ្រៅណាស់ តែខ្ញុំនិយាយដូច្នោះ សំដៅលើព្រះគ្រីស្ទ និងក្រុមជំនុំវិញ។ ប៉ុន្តែ អ្នករាល់គ្នាម្នាក់ៗត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយប្រពន្ធក៏ត្រូវគោរពប្តីរបស់ខ្លួនដែរ។
ប៉ុន្ដែ ដោយព្រោះមានអំពើសហាយស្មន់កើតឡើង បុរសម្នាក់ៗត្រូវមានប្រពន្ធជារបស់ខ្លួន ហើយស្រី្តម្នាក់ៗ ក៏ត្រូវមានប្តីជារបស់ខ្លួនដែរ។ បើម្នាក់ៗមានសណ្ឋានយ៉ាងណា ក្នុងកាលដែលព្រះត្រាស់ហៅ នោះត្រូវរស់នៅតាមសណ្ឋាននោះចុះ។ ពេលព្រះត្រាស់ហៅ តើអ្នកជាបាវបម្រើគេឬ? កុំខ្វល់ពីរឿងនោះឡើយ តែបើអ្នកអាចដោះខ្លួនបាន ចូរដោះខ្លួនចេញទៅ ដ្បិតក្នុងព្រះអម្ចាស់ អ្នកណាដែលធ្វើជាបាវបម្រើគេ ក្នុងកាលដែលព្រះអម្ចាស់ត្រាស់ហៅ អ្នកនោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលព្រះអង្គត្រាស់ហៅ នោះដូចគ្នា គឺអ្នកនោះជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ។ ព្រះអង្គបានចេញថ្លៃលោះអ្នករាល់គ្នាហើយ សូមកុំឲ្យត្រឡប់ជាបាវបម្រើរបស់មនុស្សទៀតឡើយ។ បងប្អូនអើយ អ្នករាល់គ្នាមានសណ្ឋានយ៉ាងណា ក្នុងកាលដែលព្រះត្រាស់ហៅ នោះត្រូវរស់នៅតាមសណ្ឋាននោះនៅចំពោះព្រះចុះ។ រីឯស្រ្ដីដែលនៅក្រមុំ ខ្ញុំពុំបានទទួលបង្គាប់ពីព្រះអម្ចាស់ទេ តែខ្ញុំជូនយោបល់ក្នុងនាមជាមនុស្សដែលគួរឲ្យទុកចិត្ត ដោយសារសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់។ ខ្ញុំយល់ឃើញថា ដោយព្រោះស្ថានភាពតឹងតែងសព្វថ្ងៃនេះ នោះបើអ្នកនៅបែបនេះ ជាការប្រសើរ។ តើអ្នកមានប្រពន្ធហើយឬ? កុំរកផ្លូវលែងលះឲ្យសោះ។ តើអ្នកមិនទាន់មានប្រពន្ធឬ? កុំចង់រកប្រពន្ធអី។ ប៉ុន្តែ បើអ្នករៀបការ មិនមែនមានន័យថាមានបាបឡើយ ហើយបើស្ត្រីក្រមុំណារៀបការ នាងក៏គ្មានបាបដែរ តែអស់អ្នកដែលរៀបការ នឹងជួបទុក្ខលំបាកក្នុងជីវិតនេះ ព្រោះខ្ញុំចង់ឲ្យអ្នករាល់គ្នាចៀសផុតពីការនោះ។ បងប្អូនអើយ ខ្ញុំសូមជម្រាបថា ពេលវេលាកាន់តែកៀកណាស់ហើយ ពីពេលនេះទៅមុខ អស់អ្នកដែលមានប្រពន្ធ ត្រូវកាន់ចិត្តដូចជាគ្មានប្រពន្ធ ប្តីត្រូវបំពេញករណីយកិច្ចជាប្ដីចំពោះប្រពន្ធរបស់ខ្លួន ហើយប្រពន្ធក៏ត្រូវធ្វើដូច្នោះចំពោះប្តីរបស់ខ្លួនដែរ។ អស់អ្នកដែលយំសោក ដូចជាមិនយំសោក អស់អ្នកដែលអរសប្បាយ ដូចជាមិនអរសប្បាយ អស់អ្នកដែលទិញ ដូចជាគ្មានអ្វីសោះ ហើយអស់អ្នកដែលប្រើប្រាស់ពិភពលោកនេះ ក៏ដូចជាមិនបានប្រើដែរ ដ្បិតពិភពលោកនេះកំពុងតែប្រែប្រួល។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាខ្វល់ខ្វាយអ្វីឡើយ។ អ្នកដែលគ្មានប្រពន្ធ អ្នកនោះខ្វល់ខ្វាយនឹងកិច្ចការរបស់ព្រះអម្ចាស់ ធ្វើយ៉ាងណាឲ្យបានគាប់ព្រះហឫទ័យព្រះអម្ចាស់ តែអ្នកដែលមានប្រពន្ធវិញ គេខ្វល់ខ្វាយនឹងកិច្ចការក្នុងលោកនេះ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តប្រពន្ធ ហើយចិត្តរបស់អ្នកនោះបែងចែក។ ឯស្ត្រីគ្មានប្តី និងស្ត្រីក្រមុំ នោះខ្វល់ខ្វាយនឹងកិច្ចការរបស់ព្រះអម្ចាស់ ធ្វើយ៉ាងណាឲ្យបានបរិសុទ្ធទាំងរូបកាយ ទាំងវិញ្ញាណ តែស្ត្រីដែលមានប្តី នាងខ្វល់ខ្វាយនឹងកិច្ចការក្នុងលោកនេះ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តប្តី។ ខ្ញុំនិយាយដូច្នេះដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា មិនមែនដាក់អន្ទាក់អ្នករាល់គ្នាទេ គឺចង់ឲ្យអ្នករាល់គ្នារស់នៅបានល្អ ហើយបម្រើព្រះអម្ចាស់ដោយគ្មានចិត្តប្រទាញប្រទង់។ ប្រសិនបើអ្នកណាយល់ថា ខ្លួនមិនគួរគប្បីចំពោះគូដណ្ដឹង ហើយបើចិត្តគេពុះកញ្ជ្រោលខ្លាំង នោះធ្វើតាមចិត្តទៅចុះ ត្រូវឲ្យអ្នកនោះរៀបការទៅ គ្មានបាបអ្វីទេ។ ប៉ុន្តែ អ្នកណាដែលតាំងចិត្តបានយ៉ាងមាំមួន ដោយគ្មានអ្នកណាបង្ខំ គឺអាចទប់ចិត្តបាន ហើយបានតាំងចិត្តថានឹងទុកនាងជាគូដណ្ដឹងរបស់ខ្លួន នោះគាត់ធ្វើបានល្អហើយ។ ដូច្នេះ អ្នកដែលរៀបការជាមួយគូដណ្ដឹងរបស់ខ្លួន ប្រសើរហើយ រីឯអ្នកដែលទ្រាំមិនរៀបការ នោះរឹតតែប្រសើរថែមទៀត។ កាលប្ដីនៅរស់នៅឡើយ ប្រពន្ធត្រូវនៅជាប់ក្នុងចំណងរបស់ប្តី តែបើប្តីស្លាប់ នោះនាងមានសេរីភាពនឹងរៀបការជាមួយអ្នកណាក៏បាន តាមចិត្តរបស់នាង ឲ្យតែរៀបការក្នុងព្រះអម្ចាស់ ។ ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ គឺជារបស់ប្តី ឯប្តីក៏ដូច្នោះដែរ មិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ គឺជារបស់ប្រពន្ធ។
អ័ដាមបានស្គាល់ប្រពន្ធរបស់គាត់ម្តងទៀត ហើយនាងបង្កើតបានកូនប្រុសមួយ ដាក់ឈ្មោះថា សេត ដ្បិតនាងពោលថា៖ «ព្រះទ្រង់បានប្រទានពូជ មួយទៀតមកខ្ញុំជំនួសអេបិល ដែលកាអ៊ីនបានសម្លាប់ទៅនោះ»។
ព្រះទ្រង់ប្រទានពរដល់លោកណូអេ និងកូនប្រុសរបស់លោក ព្រមទាំងមានព្រះបន្ទូលទៅពួកគេថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ហើយឲ្យបានពាសពេញលើផែនដីទៅ
ប៉ុន្ដែ មុនពេលគេចូលដំណេក នោះមនុស្សទាំងឡាយ ទាំងក្មេងទាំងចាស់នៅក្រុងសូដុម នាំគ្នាមកឡោមព័ទ្ធផ្ទះ គឺមនុស្សទាំងអស់ពីក្នុងទីក្រុង គេស្រែកហៅឡុតថា៖ «តើមនុស្សដែលចូលមកផ្ទះអ្នកឯងល្ងាចមិញនៅឯណា? ចូរនាំគេចេញមកឲ្យយើង ដើម្បីឲ្យយើងបានស្គាល់គេ»។
កុំឲ្យអ្នកណាក្នុងពួកអ្នករាល់គ្នាចូលទៅជិត បើកកេរខ្មាសរបស់សាច់ញាតិដែលជិតដិតឡើយ យើងនេះជាព្រះយេហូវ៉ា ឯកេរខ្មាសរបស់ឪពុកអ្នក គឺជាកេរខ្មាសម្តាយអ្នក នោះកុំបើកឲ្យសោះ ដ្បិតគាត់ជាម្តាយអ្នក មិនត្រូវបើកកេរខ្មាសគាត់ឡើយ។
អ្នកណាដែលសហាយស្មន់នឹងប្រពន្ធគេ គឺប្រពន្ធរបស់អ្នកជិតខាងខ្លួន នោះត្រូវសម្លាប់ទាំងប្រុសទាំងស្រីជាមិនខាន
បើមានប្រុសណារួមដំណេកនឹងប្រុស ដូចជារួមនឹងស្រី នោះអ្នកទាំងពីរបានប្រព្រឹត្តអំពើគួរខ្ពើមហើយ ត្រូវសម្លាប់ចេញជាមិនខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ។
ស្ត្រីមិនត្រូវស្លៀកសម្លៀកបំពាក់របស់បុរសឡើយ ហើយបុរសក៏មិនត្រូវស្លៀកសម្លៀកបំពាក់របស់ស្ត្រីដែរ ដ្បិតអ្នកណាដែលប្រព្រឹត្តដូច្នោះ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។
«ប្រសិនបើបុរសណាយកប្រពន្ធ ហើយចូលទៅឯនាង រួចបែរជាស្អប់នាង ហើយចាប់តាំងនិយាយបរិហារកេរ្ដិ៍នាង នាំឲ្យនាងមានឈ្មោះអាក្រក់ ដោយពាក្យថា "ខ្ញុំបានយកស្ត្រីនេះ ហើយកាលខ្ញុំបានចូលទៅឯនាង ខ្ញុំឃើញថា នាងមិនមែនជាស្រ្ដីព្រហ្មចារីទេ" ពេលនោះ ឪពុកម្តាយរបស់នាង ត្រូវនាំយកភស្ដុតាងពីភាពព្រហ្មចារីរបស់នាង ទៅបង្ហាញពួកចាស់ទុំរបស់ទីក្រុង នៅត្រង់ទ្វារក្រុង។ ឪពុករបស់នាងត្រូវជម្រាបពួកចាស់ទុំថា "ខ្ញុំបានឲ្យកូនស្រីរបស់ខ្ញុំរៀបការជាមួយបុរសនេះ តែគេបែរជាស្អប់នាង ហើយមើល៍ គេបាននិយាយបរិហារកេរ្តិ៍ពីនាងថា "ខ្ញុំឃើញថាកូនស្រីរបស់លោកមិនមែនជាស្រ្ដីព្រហ្មចារីទេ"។ ប៉ុន្ដែ មើលចុះ នេះជាភស្ដុតាងពីភាពព្រហ្មចារីរបស់កូនស្រីខ្ញុំ"។ ពេលនោះ ឪពុកម្ដាយត្រូវលាសំពត់នោះនៅមុខចាស់ទុំរបស់ទីក្រុង។ ពេលនោះ ពួកចាស់ទុំរបស់ក្រុងនោះ ត្រូវចាប់បុរសនោះយកទៅវាយផ្ចាល ហើយត្រូវពិន័យអ្នកនោះជាប្រាក់ មួយរយសេកែល ហើយប្រគល់ប្រាក់នោះទៅឪពុករបស់នាង ដោយព្រោះបានបង្ខូចកេរ្ដិ៍ឈ្មោះស្រ្ដីព្រហ្មចារីម្នាក់នៃសាសន៍អ៊ីស្រាអែល ហើយនាងនឹងនៅតែជាប្រពន្ធរបស់អ្នកនោះតទៅ គ្មានច្បាប់នឹងលែងនាងឡើយ រហូតអស់មួយជីវិត។ ប្រសិនបើបងប្អូននោះនៅឆ្ងាយពីអ្នក ឬអ្នកមិនស្គាល់ម្ចាស់ ត្រូវនាំសត្វនោះទៅផ្ទះរបស់អ្នក ហើយទុកវានៅជាមួយអ្នក រហូតដល់ម្ចាស់រកឃើញ រួចត្រូវប្រគល់វាឲ្យគេវិញ។ ប៉ុន្ដែ ប្រសិនបើការនោះពិតមែន ហើយរកភស្ដុតាងពីភាពព្រហ្មចារីរបស់នាងមិនបាន នោះគេត្រូវនាំនាងចេញទៅមាត់ទ្វារផ្ទះឪពុករបស់នាង ហើយត្រូវឲ្យមនុស្សនៅក្រុងនោះចោលសម្លាប់នឹងថ្ម ដ្បិតនាងបានប្រព្រឹត្តអំពើដ៏ថោកទាបក្នុងស្រុកអ៊ីស្រាអែល ដោយបានបង្ខូចខ្លួននៅក្នុងផ្ទះរបស់ឪពុក។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
ប្រសិនបើឃើញបុរសណាកំពុងតែរួមដំណេកជាមួយប្រពន្ធរបស់អ្នកដទៃ នោះអ្នកទាំងពីរត្រូវតែស្លាប់ គឺទាំងបុរសដែលរួមដំណេកជាមួយស្រ្ដីនោះ ទាំងស្រ្ដីដែលផិតក្បត់។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីសាសន៍អ៊ីស្រាអែល។
មិនត្រូវឲ្យមានស្រីពេស្យា ណាមួយ ក្នុងចំណោមកូនស្រីសាសន៍អ៊ីស្រាអែលឡើយ ក៏មិនត្រូវមានប្រុសពេស្យាណាមួយ នៅក្នុងចំណោមកូនប្រុសសាសន៍អ៊ីស្រាអែលដែរ។ មិនត្រូវយកថ្លៃឈ្នួលពីការធ្វើស្រីពេស្យា ឬប្រាក់ឈ្នួលពីការធ្វើប្រុសពេស្យា មកក្នុងដំណាក់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដើម្បីលាបំណន់អ្វីមួយឡើយ ដ្បិតទាំងពីរមុខនេះ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។
កាលគេកំពុងតែធ្វើឲ្យចិត្តរបស់គេសប្បាយរីករាយ នោះមើល៍ មានមនុស្សពាលក្នុងក្រុងនោះមកព័ទ្ធផ្ទះ ហើយគោះទ្វារ ហៅលោកតាជាម្ចាស់ផ្ទះនោះថា៖ «ចូរនាំមនុស្សដែលបានចូលក្នុងផ្ទះតាឯងចេញមក ដើម្បីឲ្យយើងបានស្គាល់វា»។ បុរសដែលជាម្ចាស់ផ្ទះក៏ចេញទៅជួបគេ ហើយអង្វរថា៖ «ទេ! បងប្អូនអើយ សូមកុំប្រព្រឹត្តអាក្រក់ដូច្នេះឡើយ ដ្បិតអ្នកនេះបានចូលមកជ្រកនៅផ្ទះខ្ញុំ សូមកុំឲ្យប្រព្រឹត្តអំពើថោកទាបបែបនេះឲ្យសោះ។ មើល៍ នេះនែកូនក្រមុំរបស់ខ្ញុំ និងប្រពន្ធចុងរបស់អ្នកនេះ ខ្ញុំនឹងនាំពួកនាងចេញមកឥឡូវ។ សូមយកពួកនាងទៅប្រព្រឹត្តតាមតែចិត្ត តែសូមកុំប្រព្រឹត្តអំពើថោកទាបនឹងមនុស្សនេះឡើយ»។
មានថ្ងៃមួយ នៅពេលល្ងាចជិតងងឹតទៅហើយ ព្រះបាទដាវីឌក្រោកពីព្រះទែនយាងទៅមក នៅលើដំបូលដំណាក់ ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងងូតទឹក នាងនោះមានរូបឆោមស្រស់ល្អណាស់។ ពេលនោះ ប្រសិនបើស្ដេចក្រោធ ហើយបន្ទោសថា "ហេតុអ្វីបានជាចូលទៅច្បាំង ជិតទីក្រុងម៉្លេះ? តើឯងមិនដឹងជាគេនឹងបាញ់ពីលើកំផែងមកទេឬ? តើអ្នកណាបានសម្លាប់អ័ប៊ីម៉ាឡិច ជាកូនយេរូបេសេថ? តើមិនមែនជាស្រីដែលទម្លាក់ត្បាល់កិនពីលើកំផែងមកលើវា ឲ្យស្លាប់នៅត្រង់ថេបេសទេឬ? ហេតុអ្វីបានជាចូលទៅជិតកំផែងយ៉ាងដូច្នេះ?" នោះឯងត្រូវទូលឆ្លើយយ៉ាងនេះថា "អ៊ូរី សាសន៍ហេត ជាអ្នកបម្រើរបស់ព្រះករុណា ក៏បានស្លាប់ដែរ"»។ អ្នកនាំដំណឹងទៅទូលដល់ព្រះបាទដាវីឌ តាមសេចក្ដីដែលយ៉ូអាប់បានបង្គាប់គ្រប់ប្រការ។ គាត់ទូលថា៖ «ពួកពលមានកម្លាំងជាងពួកទូលបង្គំ គេចេញមកដល់ទូលបង្គំទាំងឡាយនៅឯវាល ហើយពួកទូលបង្គំក៏ដេញគេទៅវិញ រហូតដល់ទ្វារក្រុង។ ពេលនោះ ពួកពលធ្នូបាញ់ពីលើកំផែងមកពួកអ្នកបម្រើរបស់ទ្រង់ ហើយមានពួកអ្នកបម្រើខ្លះរបស់ព្រះករុណាបានស្លាប់ ឯអ៊ូរី សាសន៍ហេត ជាអ្នកបម្រើរបស់ទ្រង់ ក៏ស្លាប់ដែរ»។ ព្រះបាទដាវីឌមានរាជឱង្ការទៅអ្នកដែលនាំដំណឹងមកថា៖ «អ្នកត្រូវទៅប្រាប់យ៉ូអាប់វិញ ដូច្នេះថា "កុំតូចចិត្តពីការនោះឡើយ ព្រោះដាវតែងប្រហារទាំងសងខាង ចូរខំប្រឹងច្បាំងនឹងក្រុងនោះ ឲ្យកាន់តែខ្លាំងឡើង ហើយចាប់យកឲ្យបាន" ចូរឯងនិយាយលើកទឹកចិត្តលោកផង»។ កាលប្រពន្ធអ៊ូរីបានឮថាប្តីស្លាប់ហើយ នាងក៏យំសោកនឹងប្តី លុះវេលាកាន់ទុក្ខបានគ្រប់កំណត់ហើយ ព្រះបាទដាវីឌចាត់គេឲ្យទៅទទួលនាងមកនៅក្នុងដំណាក់ នាងក៏ធ្វើជាភរិយារបស់ស្ដេច ហើយបង្កើតបានបុត្រាមួយអង្គថ្វាយទ្រង់ តែអំពើដែលដាវីឌបានប្រព្រឹត្តនោះ ទាស់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ាណាស់។ ព្រះបាទដាវីឌក៏ចាត់ឲ្យគេទៅស៊ើបសួរពីនាង ហើយម្នាក់នោះទូលថា៖ «នាងឈ្មោះបាតសេបា ជាកូនអេលាម ប្រពន្ធអ៊ូរី សាសន៍ហេត»។ ពេលនោះ ព្រះបាទដាវីឌចាត់គេឲ្យទៅនាំនាងមក រួចនាងក៏ចូលមកឯទ្រង់ ហើយស្ដេចផ្ទំជាមួយនាង (ដ្បិតនាងទើបបានស្អាតពីរដូវ)។ រួចនាងត្រឡប់ទៅផ្ទះវិញ។
នាងប្រកែកថា៖ «ទេ បងអើយ កុំធ្វើបាបខ្ញុំអី ព្រោះធ្វើដូច្នេះ ខុសនឹងបវេណីក្នុងពួកអ៊ីស្រាអែលខ្លាំងណាស់ សូមកុំប្រព្រឹត្តអាក្រក់យ៉ាងនេះ។ តើឲ្យខ្ញុំម្ចាស់យកសេចក្ដីខ្មាសទៅទុកឯណា? ហើយចំណែកបងវិញ នោះគេនឹងចាត់ទុកបងថាជាមនុស្សល្ងើក្នុងសាសន៍អ៊ីស្រាអែល។ ដូច្នេះ សូមទូលដល់ស្តេចចុះ ដ្បិតទ្រង់មិនប្រកែក ដែលឲ្យខ្ញុំម្ចាស់ដល់បងទេ»។ ប៉ុន្តែ អាំណូនមិនព្រមស្តាប់នាងឡើយ គឺបានចាប់បង្ខំដេកជាមួយនាង ដោយទ្រង់មានកម្លាំងខ្លាំងជាង។
ចូរផឹកទឹកពីពាងរបស់ខ្លួនឯង ព្រមទាំងទឹកដែលហូរចេញ ពីអណ្តូងរបស់ខ្លួនចុះ។ តើគួរឲ្យរន្ធទឹកឯងហូរសាចចេញទៅក្រៅ ហើយគន្លងទឹកឯងហូរទៅក្នុងផ្លូវឬ? ត្រូវទុកសម្រាប់ខ្លួនឯងតែមួយប៉ុណ្ណោះ មិនមែនសម្រាប់មនុស្សដទៃ ជាមួយឯងផងនោះទេ។ សូមឲ្យរន្ធទឹកឯងបានពរ ចូរឲ្យឯងបានរីករាយចំពោះប្រពន្ធ ដែលបានគ្នាពីកាលក្រមុំកំលោះចុះ ប្រៀបដូចជាក្តាន់ញីដែលគួរស្រឡាញ់ និងប្រើសញីសមសួន ត្រូវឲ្យដោះរបស់នាងបានបំពេញចិត្តឯងជាដរាប ហើយអ្នកត្រូវឈ្លក់ចិត្តនឹងសេចក្ដីស្រឡាញ់ របស់នាងជានិច្ចផង។
ដើម្បីរក្សាឯងឲ្យរួចពីស្ត្រីអាក្រក់ គឺឲ្យរួចពីអណ្ដាតដ៏រអិលរបស់ស្រីផិតក្បត់។ កុំឲ្យឯងមានតណ្ហាខ្មួលខ្មាញ់ ចំពោះរូបឆោមឆាយរបស់គេឡើយ ក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរ ដ្បិតថ្លៃឈ្នួលរបស់ស្រីពេស្យា នោះត្រឹមតែនំបុ័ងមួយចំណិតប៉ុណ្ណោះ តែប្រពន្ធរបស់អ្នកដទៃវិញ តែងដេញចាប់យកជីវិតដ៏វិសេស។ តើមនុស្សនឹងយកភ្លើងមកដាក់នៅទ្រូង ឥតឆេះដល់ខោអាវខ្លួនបានឬ? តើនឹងដើរលើរងើកភ្លើង ឥតរលាកដល់ជើងបានដែរឬ? ដូច្នេះ អ្នកណាដែលចូលទៅឯប្រពន្ធ របស់អ្នកជិតខាង នោះក៏ដូចគ្នាដែរ អ្នកណាដែលប៉ះពាល់នឹងនាង នោះមិនរួចពីមានទោសឡើយ។
ប៉ុន្តែ ឯអ្នកណាដែលលួចប្រពន្ធគេ នោះជាអ្នកឥតមានគំនិតឡើយ អ្នកណាដែលប្រព្រឹត្តអំពើយ៉ាងនោះ ឈ្មោះថាចង់បំផ្លាញជីវិតខ្លួនហើយ។
គឺដោយពាក្យផ្អែមល្ហែមជាច្រើន នាងបានបបួលឲ្យវាព្រមតាម ហើយដោយពាក្យបញ្ចើចនៃបបូរមាត់នាង ក៏បង្ខំឲ្យវាទៅផង វាក៏ទៅតាមនាងភ្លាម ប្រៀបដូចជាគោដែលទៅឯទីសម្លាប់ ឬដូចជាប្រើសដែលដើរទៅរកអន្ទាក់ រហូតទាល់តែមានព្រួញមកទម្លុះថ្លើមខ្លួន ឬដូចសត្វស្លាបហើរតម្រង់ទៅជាប់លប់ ឥតដឹងថាគេចាប់យកជីវិតខ្លួនទេ។
«ទឹកដែលលួចពីគេ នោះរមែងផ្អែម ឯអាហារដែលបរិភោគដោយលួចលាក់ នោះក៏រមែងឆ្ងាញ់»។ ប៉ុន្តែ គេមិនដឹងថា ពួកមនុស្សស្លាប់មាននៅទីនោះ ឬថាភ្ញៀវរបស់ស្ត្រីនោះស្ថិតនៅក្នុង ទីជម្រៅនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ។
មាត់របស់ស្រីអាវ៉ាសែ ជារណ្តៅយ៉ាងជ្រៅ អ្នកណាដែលជាទីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ា នឹងធ្លាក់ទៅក្នុងរណ្តៅនោះ។
ចូររស់នៅដោយអំណរ ជាមួយប្រពន្ធជាទីស្រឡាញ់របស់ឯងដរាប ពេលដែលឯងរស់នៅក្នុងជីវិតដ៏ឥតប្រយោជន៍ដែលព្រះអង្គបានប្រទានមកឯងនៅក្រោមថ្ងៃចុះ គឺគ្រប់មួយជីវិតឥតប្រយោជន៍របស់ឯង ដ្បិតនោះហើយជាចំណែករបស់ឯង នៅក្នុងជីវិតនេះ ហើយក្នុងការនឿយហត់ដែលឯងខំធ្វើនៅក្រោមថ្ងៃផង។
សូមឲ្យប្តីថើបខ្ញុំដោយស្និតស្នាល ដ្បិតសេចក្ដីស្រឡាញ់របស់បងវិសេសជាងស្រា ទំពាំងបាយជូរទៅទៀត
ឱប្អូន ជាប្រពន្ធអើយ សេចក្ដីស្រឡាញ់របស់នាងល្អវិសេសណាស់។ សេចក្ដីស្រឡាញ់របស់ឯង ឆ្ងាញ់ជាងស្រាទំពាំងបាយជូរ ហើយក្លិនប្រេងអប់របស់ឯង ក៏ក្រអូបជាងគ្រឿងក្រអូបទាំងឡាយ ឱប្រពន្ធអើយ បបូរមាត់ឯងស្រក់មកជាទឹកឃ្មុំ មានទឹកឃ្មុំ និងទឹកដោះគោនៅក្រោមអណ្ដាតឯង ហើយក្លិនសម្លៀកបំពាក់របស់ឯង ដូចជាក្លិនក្រអូបនៃព្រៃល្បាណូន
វេទនាដល់ពួកអ្នក ដែលរាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ ជាពួកអ្នកដែលយកសេចក្ដីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត ក៏យកសេចក្ដីជូរចត់ជាផ្អែម ហើយយកផ្អែមជាជូរចត់វិញ
ដ្បិតព្រះដែលបង្កើតអ្នកមក ព្រះអង្គជាប្តីរបស់អ្នកហើយ ព្រះនាមព្រះអង្គ គឺយេហូវ៉ានៃពួកពលបរិវារ ហើយព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេនឹងហៅព្រះអង្គថា ជាព្រះនៃលោកីយទាំងមូល។
តាំងពីយូរមកហើយ អ្នកបានបំបាក់នឹមរបស់ខ្លួន ហើយបានផ្តាច់ចំណងអ្នកចេញ ដោយពាក្យថា យើងមិនបម្រើទៀតទេ ដ្បិតនៅលើគ្រប់ទាំងភ្នំតូចៗ ហើយនៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី នោះអ្នកបានផិតក្បត់នឹងយើង។
អ្នកបានសហាយស្មន់នឹងសាសន៍អេស៊ីព្ទ ជាពួកជិតខាងអ្នកដែលធំធាត់ ព្រមទាំងចម្រើនការកំផិតរបស់អ្នកជាច្រើនឡើង ជាការដែលបណ្ដាលឲ្យយើងខឹង។
ដ្បិតនាងបានប្រព្រឹត្តសេចក្ដីកំផិតហើយ ក៏មានឈាមប្រឡាក់នៅដៃនាងដែរ នាងបានផិតទៅតាមរូបព្រះរបស់ខ្លួន ហើយបានធ្វើឲ្យកូន ដែលនាងបង្កើតដល់យើង ឆ្លងកាត់ភ្លើង ថ្វាយដល់រូបព្រះទាំងនោះ ឲ្យវាត្រូវឆេះទៅ។
ចូរចោទប្រកាន់ម្តាយរបស់ឯង ចូរចោទប្រកាន់ទៅ ដ្បិតនាងមិនមែនជាប្រពន្ធយើងទេ យើងក៏មិនមែនជាប្តីរបស់នាងដែរ ចូរឲ្យនាងលះចោលអំពើពេស្យាចារពីមុខនាងចេញ ហើយអំពើផិតក្បត់ពីកណ្ដាលទ្រូងនាងចេញទៅ
គេនឹងបរិភោគ តែមិនចេះឆ្អែត ក៏នឹងប្រព្រឹត្តអំពើពេស្យាចារ តែឥតបានចម្រើនគ្នាឡើងទេ ព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ា ទៅប្រព្រឹត្តអំពើពេស្យាចារ។ ស្រាចាស់ និងស្រាថ្មី ធ្វើឲ្យប្រជារាស្ត្ររបស់យើងលែងចេះពិចារណា។ ប្រជារាស្ត្ររបស់យើងទៅសុំយោបល់ពីដុំឈើ ហើយឲ្យដំបងរបស់គេនិយាយប្រាប់គេ ដ្បិតនិស្ស័យនៃអំពើពេស្យាចារបាននាំឲ្យគេវង្វេង គេបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន។
អ្នករាល់គ្នាសួរថា "ហេតុអ្វីបានជាព្រះអង្គមិនទទួល?" ព្រោះព្រះយេហូវ៉ាជាសាក្សីរវាងអ្នកនឹងប្រពន្ធដែលអ្នកបានគ្នាពីកាលក្រមុំកំលោះនោះ ទោះបើនាងជាគូរបស់អ្នក ហើយជាប្រពន្ធពេញច្បាប់ក៏ដោយ តែអ្នកបានក្បត់នឹងនាងដែរ។ តើព្រះអង្គមិនបានធ្វើឲ្យអ្នកទាំងពីរក្លាយជាតែមួយទេឬ? តើព្រះអង្គធ្វើឲ្យរួមតែមួយដូច្នេះដើម្បីអ្វី? គឺព្រោះព្រះអង្គចង់ស្វែងរកពូជបរិសុទ្ធ ដូច្នេះ ចូរប្រយ័ត្នចំពោះវិញ្ញាណរបស់អ្នកចុះ កុំមានចិត្តក្បត់ចំពោះប្រពន្ធដែលបានគ្នា ពីកាលនៅក្រមុំកំលោះនោះឡើយ។
«អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "កុំប្រព្រឹត្តអំពើផិតក្បត់" ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្ត្រីណាម្នាក់ ដោយចិត្តស្រើបស្រាល នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។
ដ្បិតបំណងអាក្រក់ ការសម្លាប់មនុស្ស អំពើផិតក្បត់ សហាយស្មន់ ការលួចប្លន់ ការធ្វើបន្ទាល់ក្លែងក្លាយ ពាក្យមួលបង្កាច់ សុទ្ធតែចេញមកពីក្នុងចិត្តទាំងអស់។
ព្រះអង្គមានព្រះបន្ទូលតបថា៖ «តើអ្នករាល់គ្នាមិនបានអានទេឬថា ព្រះអង្គដែលបានបង្កើតគេពីដំបូងមក "ទ្រង់បានបង្កើតគេជាប្រុសជាស្រី ?" រួចក៏មានព្រះបន្ទូលថា "ដោយហេតុនេះ បុរសនឹងចាកចេញពីឪពុកម្តាយរបស់ខ្លួន ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ" ។ យ៉ាងនោះ គេមិនមែនពីរនាក់ទៀតទេ គឺជាសាច់តែមួយវិញ។ ដូច្នេះ អ្វីដែលព្រះបានផ្សំផ្គុំហើយ មិនត្រូវឲ្យអ្នកណាមកពង្រាត់គេឡើយ»។
ដ្បិតខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស ចេញមកជាគំនិតអាក្រក់ សហាយស្មន់ លួចប្លន់ សម្លាប់មនុស្ស ផិតក្បត់ លោភលន់ ចិត្តអាក្រក់ បោកប្រាស់ អាសអាភាស ច្រណែនឈ្នានីស ជេរប្រមាថ អំនួត និងឆ្កួតលេលា។ សេចក្តីអាក្រក់ទាំងនេះហើយដែលចេញពីខាងក្នុងមក ហើយធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។
ប៉ុន្តែ តាំងពីដើមកំណើតពិភពលោកមក "ព្រះបានបង្កើតគេជាប្រុសជាស្រី" "ដោយហេតុនេះបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ [ទៅរួមរស់ជាមួយប្រពន្ធរបស់ខ្លួន] ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ "។ ដូច្នេះ គេមិនមែនពីរនាក់ទៀតទេ គឺជាសាច់តែមួយវិញ។ ដូច្នេះ មនុស្សដែលព្រះបានផ្សំផ្គុំហើយ មិនត្រូវឲ្យអ្នកណាមកពង្រាត់ឡើយ»។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ធម្មតា មនុស្សនៅលោកីយ៍នេះ គេតែងយកប្តីប្រពន្ធ ប៉ុន្តែ អស់អ្នកដែលបានរាប់ជាស័ក្តិសមនឹងបានទៅឯបរលោក ហើយឲ្យបានរស់ពីស្លាប់ឡើងវិញ នៅស្ថាននោះគេមិនយកប្តីប្រពន្ធទៀតទេ។
ហេតុនេះហើយបានជាព្រះបណ្ដោយគេទៅក្នុងសេចក្តីស្មោកគ្រោក តាមចិត្តគេប្រាថ្នាចង់បាន ដែលបន្ថោករូបកាយរបស់ខ្លួនក្នុងចំណោមពួកគេ ព្រោះគេបានប្ដូរសេចក្តីពិតអំពីព្រះ យកសេចក្តីភូតភរ ហើយថ្វាយបង្គំ និងគោរពបម្រើរបស់ដែលកើតមក ជាជាងព្រះដែលបង្កើតរបស់ទាំងនោះ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច! អាម៉ែន។ ហេតុនេះហើយបានជាព្រះបណ្ដោយគេឲ្យងប់នឹងតណ្ហាថោកទាប គឺស្រីៗរបស់គេ បានប្ដូរការរួមបវេណីតាមរបៀបធម្មតា ឲ្យខុសពីធម្មតា ឯប្រុសៗក៏ដូច្នោះដែរ គេលះចោលការរួមបវេណីជាមួយស្រីៗតាមរបៀបធម្មតា ហើយពុះកញ្ជ្រោលនឹងតណ្ហាដល់គ្នាទៅវិញទៅមក គឺប្រុសប្រព្រឹត្តដោយឥតអៀនខ្មាសជាមួយប្រុសដូចគ្នា ហើយក៏ទទួលទោសចំពោះខ្លួនគេ ដែលសមនឹងកំហុសរបស់ខ្លួន។
ដូច្នេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីឲ្យអ្នករាល់គ្នាស្តាប់តាមសេចក្តីប៉ងប្រាថ្នារបស់បាបនោះឡើយ។ មិនត្រូវប្រគល់អវយវៈរបស់អ្នករាល់គ្នា ទៅក្នុងអំពើបាប ទុកដូចជាឧបករណ៍បម្រើឲ្យសេចក្ដីទុច្ចរិតនោះឡើយ តែត្រូវប្រគល់ខ្លួនទៅព្រះ ដូចពួកអ្នកដែលបានរស់ពីស្លាប់ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាឧបករណ៍បម្រើឲ្យសុចរិតវិញ។
ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។ ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
មានលេចឮសុសសាយថា ក្នុងចំណោមអ្នករាល់គ្នា មានអំពើសហាយស្មន់កើតឡើង ដែលសូម្បីតែក្នុងចំណោមសាសន៍ដទៃ មិនដែលមានឮរឿងបែបនេះផង ដ្បិតមានបុរសម្នាក់បានយកប្រពន្ធរបស់ឪពុកខ្លួន
អ្នកខ្លះទៀតពោលថា៖ «អាហារសម្រាប់ចម្អែតក្រពះ ហើយក្រពះសម្រាប់ទទួលអាហារ» តែព្រះនឹងបំផ្លាញទាំងពីរនេះចោល។ រូបកាយមិនមែនសម្រាប់ប្រព្រឹត្តអំពើសហាយស្មន់ទេ គឺសម្រាប់ព្រះអម្ចាស់វិញ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។
ចូររត់ចេញពីអំពើសហាយស្មន់ទៅ! រាល់អំពើបាបដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកដែលប្រព្រឹត្តសហាយស្មន់ អ្នកនោះធ្វើបាបទាស់នឹងរូបកាយរបស់ខ្លួនហើយ។ តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ តើអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះពិភពលោកទេឬ? ប្រសិនបើអ្នករាល់គ្នាជំនុំជម្រះពិភពលោកដូច្នេះ ម្ដេចក៏អ្នករាល់គ្នាគ្មានសមត្ថភាពនឹងជំនុំជម្រះរឿងរ៉ាវដ៏តូចបំផុតនេះ? ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះ នៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ។
ឯសេចក្តីដែលអ្នករាល់គ្នាបានសរសេរថា «ប្រសិនបើបុរសមិនប៉ះពាល់ស្ត្រី នោះជាការប្រសើរ»។ ប៉ុន្តែ ចំពោះអ្នករៀបការហើយ ខ្ញុំសូមទូន្មានតាមបង្គាប់ព្រះអម្ចាស់ មិនមែនខ្ញុំទេ គឺថា ប្រពន្ធមិនត្រូវបែកពីប្តីឡើយ (តែបើនាងជ្រុលជាបែកពីប្តីហើយ នោះចូរនៅជាឥតប្តីទៅ ពុំនោះទេសូមទៅជានានឹងប្តីខ្លួនវិញ) ឯប្តី ក៏មិនត្រូវលែងប្រពន្ធរបស់ខ្លួនដែរ។ ចំពោះអ្នកឯទៀត (នេះមិនមែនមកពីព្រះអម្ចាស់ទេ គឺជាពាក្យខ្ញុំ) ខ្ញុំសូមជម្រាបថា បើបងប្អូនណាមានប្រពន្ធជាអ្នកមិនជឿ ហើយនាងព្រមរស់នៅជាមួយ នោះមិនត្រូវលែងនាងឡើយ ហើយបើស្ត្រីណាមានប្តីជាអ្នកមិនជឿវិញ តែគាត់ព្រមរស់នៅជាមួយ នោះក៏មិនត្រូវលែងគាត់ដែរ។ ដ្បិតប្តីដែលមិនជឿនោះបានរាប់ជាបរិសុទ្ធតាមរយៈប្រពន្ធ ហើយប្រពន្ធដែលមិនជឿ ក៏បានរាប់ជាបរិសុទ្ធតាមរយៈប្តីដែរ ពុំនោះទេ កូនរបស់អ្នករាល់គ្នាមិនស្អាតឡើយ ប៉ុន្តែ ឥឡូវនេះ ពួកគេស្អាតហើយ។ ប៉ុន្តែ បើដៃគូដែលមិនជឿចុះចេញ ឲ្យគេទៅចុះ រឿងបែបនេះ បងប្អូនប្រុស ឬស្រីនោះមិនជាប់ចំណងទៀតទេ ដ្បិតព្រះបានត្រាស់ហៅអ្នករាល់គ្នាមករស់ក្នុងសេចក្តីសុខសាន្ត។ បងប្អូនជាប្រពន្ធរាល់គ្នាអើយ តើនាងដឹងដូចម្ដេចបានថា នាងអាចនឹងសង្គ្រោះប្ដីរបស់នាង? បងប្អូនជាប្តីរាល់គ្នាអើយ តើអ្នកដឹងដូចម្ដេចបានថា អ្នកអាចនឹងសង្គ្រោះប្រពន្ធរបស់អ្នក? តែទោះជាយ៉ាងណាក៏ដោយ ម្នាក់ៗត្រូវរស់នៅតាមចំណែកដែលព្រះអម្ចាស់បានចែកឲ្យ តាមការដែលព្រះបានត្រាស់ហៅអ្នករាល់គ្នាចុះ។ ខ្ញុំបង្គាប់ដូច្នេះនៅគ្រប់ក្រុមជំនុំទាំងអស់។ បើព្រះអង្គត្រាស់ហៅអ្នកណាពេលកាត់ស្បែករួចហើយ អ្នកនោះមិនត្រូវលុបបំបាត់ស្នាមកាត់ស្បែកនោះឡើយ ហើយបើព្រះអង្គត្រាស់ហៅអ្នកណាដែលមិនបានកាត់ស្បែក អ្នកនោះក៏មិនត្រូវកាត់ស្បែកដែរ។ ព្រោះការកាត់ស្បែកមិនសំខាន់អ្វីទេ ហើយការមិនកាត់ស្បែក នោះក៏មិនសំខាន់អ្វីដែរ តែដែលសំខាន់គឺប្រតិបត្តិតាមបទបញ្ជារបស់ព្រះវិញ។ ប៉ុន្ដែ ដោយព្រោះមានអំពើសហាយស្មន់កើតឡើង បុរសម្នាក់ៗត្រូវមានប្រពន្ធជារបស់ខ្លួន ហើយស្រី្តម្នាក់ៗ ក៏ត្រូវមានប្តីជារបស់ខ្លួនដែរ។
ប្តីត្រូវបំពេញករណីយកិច្ចជាប្ដីចំពោះប្រពន្ធរបស់ខ្លួន ហើយប្រពន្ធក៏ត្រូវធ្វើដូច្នោះចំពោះប្តីរបស់ខ្លួនដែរ។ អស់អ្នកដែលយំសោក ដូចជាមិនយំសោក អស់អ្នកដែលអរសប្បាយ ដូចជាមិនអរសប្បាយ អស់អ្នកដែលទិញ ដូចជាគ្មានអ្វីសោះ ហើយអស់អ្នកដែលប្រើប្រាស់ពិភពលោកនេះ ក៏ដូចជាមិនបានប្រើដែរ ដ្បិតពិភពលោកនេះកំពុងតែប្រែប្រួល។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាខ្វល់ខ្វាយអ្វីឡើយ។ អ្នកដែលគ្មានប្រពន្ធ អ្នកនោះខ្វល់ខ្វាយនឹងកិច្ចការរបស់ព្រះអម្ចាស់ ធ្វើយ៉ាងណាឲ្យបានគាប់ព្រះហឫទ័យព្រះអម្ចាស់ តែអ្នកដែលមានប្រពន្ធវិញ គេខ្វល់ខ្វាយនឹងកិច្ចការក្នុងលោកនេះ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តប្រពន្ធ ហើយចិត្តរបស់អ្នកនោះបែងចែក។ ឯស្ត្រីគ្មានប្តី និងស្ត្រីក្រមុំ នោះខ្វល់ខ្វាយនឹងកិច្ចការរបស់ព្រះអម្ចាស់ ធ្វើយ៉ាងណាឲ្យបានបរិសុទ្ធទាំងរូបកាយ ទាំងវិញ្ញាណ តែស្ត្រីដែលមានប្តី នាងខ្វល់ខ្វាយនឹងកិច្ចការក្នុងលោកនេះ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តប្តី។ ខ្ញុំនិយាយដូច្នេះដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា មិនមែនដាក់អន្ទាក់អ្នករាល់គ្នាទេ គឺចង់ឲ្យអ្នករាល់គ្នារស់នៅបានល្អ ហើយបម្រើព្រះអម្ចាស់ដោយគ្មានចិត្តប្រទាញប្រទង់។ ប្រសិនបើអ្នកណាយល់ថា ខ្លួនមិនគួរគប្បីចំពោះគូដណ្ដឹង ហើយបើចិត្តគេពុះកញ្ជ្រោលខ្លាំង នោះធ្វើតាមចិត្តទៅចុះ ត្រូវឲ្យអ្នកនោះរៀបការទៅ គ្មានបាបអ្វីទេ។ ប៉ុន្តែ អ្នកណាដែលតាំងចិត្តបានយ៉ាងមាំមួន ដោយគ្មានអ្នកណាបង្ខំ គឺអាចទប់ចិត្តបាន ហើយបានតាំងចិត្តថានឹងទុកនាងជាគូដណ្ដឹងរបស់ខ្លួន នោះគាត់ធ្វើបានល្អហើយ។ ដូច្នេះ អ្នកដែលរៀបការជាមួយគូដណ្ដឹងរបស់ខ្លួន ប្រសើរហើយ រីឯអ្នកដែលទ្រាំមិនរៀបការ នោះរឹតតែប្រសើរថែមទៀត។ កាលប្ដីនៅរស់នៅឡើយ ប្រពន្ធត្រូវនៅជាប់ក្នុងចំណងរបស់ប្តី តែបើប្តីស្លាប់ នោះនាងមានសេរីភាពនឹងរៀបការជាមួយអ្នកណាក៏បាន តាមចិត្តរបស់នាង ឲ្យតែរៀបការក្នុងព្រះអម្ចាស់ ។ ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ គឺជារបស់ប្តី ឯប្តីក៏ដូច្នោះដែរ មិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ គឺជារបស់ប្រពន្ធ។ ប៉ុន្តែ តាមគំនិតខ្ញុំ ខ្ញុំយល់ឃើញថា បើនាងរស់នៅមិនរៀបការបាន នោះនាងនឹងបានសប្បាយជាង ហើយខ្ញុំយល់ថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះដែរ។ មិនត្រូវបង្អត់គ្នាឡើយ លើកលែងតែមានការយល់ព្រមគ្នាទុកពេលមួយឲ្យទំនេរសម្រាប់អធិស្ឋាន រួចត្រូវវិលមកនៅជាមួយគ្នាវិញ ក្រែងអារក្សសាតាំងល្បួងអ្នករាល់គ្នា ដោយព្រោះមិនចេះអត់ទ្រាំ។
ប៉ុន្តែ បើគេអត់ទ្រាំមិនបាន ចូររៀបការចុះ ដ្បិតដែលរៀបការ នោះប្រសើរជាងទុកឲ្យមានតណ្ហាពុះកញ្ជ្រោល។
កាលប្ដីនៅរស់នៅឡើយ ប្រពន្ធត្រូវនៅជាប់ក្នុងចំណងរបស់ប្តី តែបើប្តីស្លាប់ នោះនាងមានសេរីភាពនឹងរៀបការជាមួយអ្នកណាក៏បាន តាមចិត្តរបស់នាង ឲ្យតែរៀបការក្នុងព្រះអម្ចាស់ ។
យើងមិនត្រូវបណ្ដោយខ្លួនឲ្យមានអំពើសហាយស្មន់ ដូចបុព្វបុរសខ្លះបានប្រព្រឹត្ត ហើយមានពីរម៉ឺនបីពាន់នាក់ ត្រូវវិនាសតែក្នុងរយៈពេលមួយថ្ងៃ។
មិនត្រូវទឹមនឹមស្រៀកជាមួយអ្នកមិនជឿឡើយ ដ្បិតតើសេចក្តីសុចរិត និងសេចក្ដីទទឹងច្បាប់ មានអ្វីប្រកបនឹងគ្នា? ឬពន្លឺ និងសេចក្ដីងងឹត លាយឡំគ្នាដូចម្តេចបាន? តើព្រះគ្រីស្ទ និងអារក្សបេលាលត្រូវគ្នាដូចម្ដេចបាន? ឬមួយអ្នកជឿមានចំណែកអ្វីជាមួយអ្នកមិនជឿ?
រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស មើល៍! ខ្ញុំ ប៉ុល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាទេ។ ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
គេលែងខ្លាចបាប ហើយបានបណ្ដោយខ្លួនទៅតាមសេចក្តីអាសអាភាស ដើម្បីប្រព្រឹត្តអំពើស្មោកគ្រោកគ្រប់យ៉ាងមិនចេះស្កប់។
ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ ដើម្បីញែកក្រុមជំនុំជាបរិសុទ្ធ ដោយបានលាងសម្អាតនឹងទឹក គឺដោយព្រះបន្ទូល ដើម្បីថ្វាយក្រុមជំនុំនេះដល់ព្រះអង្គ ទុកជាក្រុមជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីមួយដូចនោះឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ។
ជាទីបញ្ចប់ បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ ប្រសិនបើមានសគុណ និងសេចក្ដីសរសើរណា ចូរពិចារណាពីសេចក្ដីនោះចុះ។
ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។
ព្រះសព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នាញែកជាបរិសុទ្ធ ដើម្បីឲ្យបានចៀសពីអំពើសហាយស្មន់ អ្នករាល់គ្នាម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយ របស់ខ្លួន ដោយបរិសុទ្ធ និងថ្លៃថ្នូរ មិនមែនដោយរំជួលតាមតណ្ហា ដូចជាសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ
ដ្បិតព្រះមិនមែនត្រាស់ហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកឡើយ គឺមកក្នុងភាពបរិសុទ្ធវិញ។
ចូរគេចចេញឲ្យផុតពីតណ្ហាយុវវ័យ ហើយដេញតាមសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលអំពាវនាវរកព្រះអម្ចាស់ ចេញពីចិត្តបរិសុទ្ធវិញ។
ដើម្បីបង្ហាត់ស្ត្រីដែលនៅក្មេង ឲ្យចេះស្រឡាញ់ប្តី និងកូនរបស់ខ្លួន ឲ្យមានចិត្តធ្ងន់ បរិសុទ្ធ ជាអ្នករវល់តែនឹងកិច្ចការផ្ទះ មានចិត្តល្អ ហើយចុះចូលចំពោះប្តីរបស់ខ្លួន ដើម្បីកុំឲ្យមានអ្នកណាប្រមាថព្រះបន្ទូលបានឡើយ។
ប៉ុន្ដែ ដែលគ្រប់គ្នាជួបសេចក្ដីល្បួង នោះគឺដោយសារតែបំណងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមប៉ុណ្ណោះ រួចកាលណាបំណងប្រាថ្នាជាប់មានជាផ្ទៃ នោះសម្រាលចេញមកជាអំពើបាប ហើយកាលណាអំពើបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់។
ពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាអ្នកប្រទេសក្រៅ និងដូចជាអ្នកដែលគ្រាន់តែស្នាក់នៅបណ្តោះអាសន្នថា ចូរចៀសពីសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម ដែលប្រឆាំងនឹងព្រលឹងនោះចេញ។
រីឯប្ដីក៏ដូច្នោះដែរ ត្រូវរស់នៅជាមួយប្រពន្ធរបស់ខ្លួន ដោយយល់ថា ស្ត្រីជាភាជនៈដែលខ្សោយជាង ហើយត្រូវគោរពនាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមត៌ករួមគ្នា ដើម្បីកុំឲ្យមានអ្វីរាំងរាសេចក្តីអធិស្ឋានរបស់អ្នកឡើយ។
ដ្បិតដែលពីដើម អ្នករាល់គ្នាបានរស់នៅដូចជាពួកសាសន៍ដទៃ ទាំងរស់នៅក្នុងសេចក្តីអាសអាភាស ចិត្តពុះកញ្រ្ជោល ប្រមឹក ចិត្តស្រើបស្រាល ស៊ីផឹកជ្រុល និងការថ្វាយបង្គំរូបព្រះដែលល្មើសនឹងវិន័យ។
មនុស្សជាច្រើននឹងដើរតាមផ្លូវឧបាយមុខរបស់គេ ហើយមនុស្សម្នាប្រមាថផ្លូវនៃសេចក្តីពិត ព្រោះតែអ្នកទាំងនោះ។
ជាពិសេសអស់អ្នកដែលប្រព្រឹត្តអំពើស្មោកគ្រោក តាមសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ហើយមើលងាយសិទ្ធិអំណាច។ ពួកគេព្រហើន មានក្បាលរឹង មិនខ្លាចនឹងជេរប្រមាថពួកអ្នកដែលប្រកបដោយសេរីល្អឡើយ
គេមានភ្នែកពេញដោយសេចក្តីផិតក្បត់ ដោយធ្វើបាបមិនចេះស្កប់ គេទាក់ទាញព្រលឹងដែលទន់ខ្សោយ។ គេមានចិត្តពូកែខាងលោភលន់ ជាពួកកូនដែលត្រូវបណ្ដាសា។
ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតរបស់ជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកីយ៍នេះវិញ។
ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជុំវិញ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តអំពើសហាយស្មន់ ដូចជាពួកទេវតាទាំងនោះដែរ គេដេញតាមសេចក្ដីប៉ងប្រាថ្នាដែលផ្ទុយពីធម្មជាតិ អ្នកទាំងនោះទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។
ប៉ុន្តែ យើងប្រកាន់សេចក្ដីខ្លះនឹងអ្នក ព្រោះនៅទីនោះ មានអ្នកខ្លះ ដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម ជាអ្នកដែលបង្រៀនឲ្យបាឡាកដាក់អន្ទាក់ នៅមុខប្រជាជនអ៊ីស្រាអែល ដើម្បីនាំឲ្យគេបរិភោគតង្វាយ ដែលថ្វាយទៅរូបព្រះ ហើយឲ្យប្រព្រឹត្តសហាយស្មន់ផង ។
តែយើងប្រកាន់សេចក្ដីខ្លះនឹងអ្នក ដ្បិតអ្នកបណ្តោយឲ្យយេសិបិល ជាស្ត្រីដែលហៅខ្លួនឯងថាជាហោរា ទៅបង្រៀន ហើយបញ្ឆោតពួកអ្នកបម្រើរបស់យើង ឲ្យវង្វេងទៅប្រព្រឹត្តសហាយស្មន់ ហើយបរិភោគតង្វាយដែលថ្វាយទៅរូបព្រះ។ យើងបានទុកឱកាសឲ្យនាងប្រែចិត្ត តែនាងមិនព្រមប្រែចិត្តពីអំពើសហាយស្មន់របស់នាងឡើយ។ មើល៍! យើងនឹងបោះនាងទៅលើគ្រែ ហើយបោះអស់អ្នកដែលប្រព្រឹត្តអំពើផិតក្បត់ជាមួយនាង ទៅក្នុងសេចក្ដីវេទនាជាខ្លាំង លើកលែងតែគេប្រែចិត្តពីអំពើដែលគេប្រព្រឹត្តជាមួយនាងនោះចេញ
ពួកគេក៏មិនបានប្រែចិត្តពីការកាប់សម្លាប់ អំពើមន្តអាគម អំពើសហាយស្មន់ និងអំពើលួចប្លន់ ដែលគេប្រព្រឹត្តនោះសោះ។
អ្នកទាំងនេះមិនបានធ្វើឲ្យខ្លួនសៅហ្មងនឹងស្ត្រីឡើយ ដ្បិតគេជាព្រហ្មចារី។ អ្នកទាំងនេះហើយ ដែលដើរតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ព្រះអង្គបានលោះគេចេញពីពួកមនុស្សលោក ទុកជាផលដំបូងថ្វាយដល់ព្រះ និងកូនចៀម
បន្ទាប់មក ទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «ចូលមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញពីការជំនុំជម្រះស្ត្រីពេស្យាដ៏ល្បីអសោច ដែលអង្គុយនៅលើមហាសាគរ ក៏មានស្តេចប្រាំពីរអង្គ ប្រាំអង្គបានដួលហើយ មានមួយអង្គនៅសព្វថ្ងៃ ហើយមួយអង្គទៀតមិនទាន់មកដល់ទេ ពេលស្តេចនោះមកដល់ ទ្រង់នៅបានតែមួយភ្លែតប៉ុណ្ណោះ។ រីឯសត្វដែលពីដើមមាន តែឥឡូវនេះគ្មាន គឺជាស្តេចទីប្រាំបី តែក៏នៅក្នុងចំណោមស្តេចទាំងប្រាំពីរនោះដែរ ហើយត្រូវវិនាសបាត់ទៅ។ ស្នែងដប់ដែលអ្នកឃើញ គឺជាស្តេចដប់អង្គ ដែលមិនទាន់ទទួលរាជ្យនៅឡើយ តែស្ដេចទាំងនោះត្រូវទទួលអំណាចជាស្តេចរយៈពេលមួយម៉ោង រួមជាមួយសត្វនោះ។ ស្តេចទាំងនេះមានគំនិតតែមួយ ដើម្បីប្រគល់ឫទ្ធានុភាព និងអំណាចរបស់ខ្លួនដល់សត្វនោះ។ ស្ដេចទាំងនោះ នឹងច្បាំងជាមួយកូនចៀម តែកូនចៀមនឹងឈ្នះគេ ដ្បិតព្រះអង្គជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ឯអស់អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលព្រះអង្គបានត្រាស់ហៅ បានជ្រើសរើស និងជាអ្នកស្មោះត្រង់»។ ទេវតានោះពោលមកកាន់ខ្ញុំថា៖ «មហាសមុទ្រដែលអ្នកបានឃើញ ជាកន្លែងដែលស្ត្រីពេស្យាអង្គុយលើនោះ គឺជាប្រជាជន មហាជន ជាតិសាសន៍ និងភាសានានា។ ឯស្នែងទាំងដប់ដែលអ្នកបានឃើញ ព្រមទាំងសត្វនោះ នឹងស្អប់ស្ត្រីពេស្យានោះ គេនឹងធ្វើឲ្យនាងហិនហោច ហើយនៅអាក្រាត គេនឹងស៊ីសាច់នាង និងដុតនាងនៅក្នុងភ្លើង។ ដ្បិតព្រះបានបណ្ដាលចិត្តគេ ឲ្យធ្វើតាមគំនិតរបស់ព្រះអង្គ ដោយមូលគំនិតតែមួយ ហើយប្រគល់រាជ្យរបស់គេឲ្យសត្វនោះ រហូតទាល់តែព្រះបន្ទូលរបស់ព្រះបានសម្រេច។ ស្ត្រីដែលអ្នកបានឃើញនោះ គឺជាទីក្រុងដ៏ធំ ដែលមានអំណាចលើស្តេចនានានៅផែនដី»។ ពួកស្តេចនៅផែនដីបានសហាយស្មន់ជាមួយស្ត្រីនោះ ហើយអស់អ្នកនៅផែនដីបានស្រវឹង ដោយស្រានៃអំពើសហាយស្មន់របស់នាង»។
នៅលើថ្ងាសរបស់នាងមានចាឈ្មោះអាថ៌កំបាំងមួយ គឺ «ក្រុងបាប៊ីឡូនដ៏ធំ ជាម្តាយនៃពួកស្ត្រីពេស្យា និងអំពើគួរឲ្យស្អប់ខ្ពើមនៅផែនដី»។
ដ្បិតអស់ទាំងជាតិសាសន៍បានផឹកស្រានៃកាមគុណដ៏ស្មោកគ្រោករបស់វា ពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយពួកឈ្មួញនៅផែនដីរកស៊ីមានបាន ក៏ដោយសារតែអំណាចនៃភាពឆើតឆាយរបស់វាដែរ»។
ពួកស្តេចនៅលើផែនដី ដែលសហាយស្មន់ ហើយរស់ដោយឆើតឆាយជាមួយក្រុងនេះ នឹងយំ ហើយសោកសង្រេង ពេលគេឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងតែឆេះ។
ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់ទាំងមនុស្សភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទីពីរ»។
ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកសហាយស្មន់ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីភូតភរ។
ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានតម្លៃ ជាជាងពួកត្បូងទទឹមទៅទៀត។ ប្តីនាងនឹងទុកចិត្តចំពោះនាង ហើយមិនត្រូវខ្វះខាតអ្វីឡើយ នាងធ្វើឲ្យប្តីបានសេចក្ដីល្អ មិនមែនអាក្រក់ឡើយរហូត ដល់អស់មួយជីវិតនាង។
៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
ដ្បិតស្រីពេស្យាប្រៀបដូចជារណ្តៅយ៉ាងជ្រៅ ហើយស្រីដទៃប្រៀបដូចជាអណ្ដូងដ៏ចង្អៀត។ នាងលបចាំដូចជាចោរ ហើយក៏ចម្រើនអ្នកក្បត់ នៅក្នុងពួកមនុស្សលោក។
សូមព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយសូមឲ្យវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាទាំងមូល បានបម្រុងទុកជាឥតសៅហ្មង រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងយាងមក។
ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។
តែទោះជាយ៉ាងណាក៏ដោយ ម្នាក់ៗត្រូវរស់នៅតាមចំណែកដែលព្រះអម្ចាស់បានចែកឲ្យ តាមការដែលព្រះបានត្រាស់ហៅអ្នករាល់គ្នាចុះ។ ខ្ញុំបង្គាប់ដូច្នេះនៅគ្រប់ក្រុមជំនុំទាំងអស់។
ដ្បិតអស់អ្នកដែលរស់នៅតាមសាច់ឈាម គិតតែពីការរបស់សាច់ឈាម តែអស់អ្នកដែលរស់នៅតាមព្រះវិញ្ញាណ នោះគិតតែពីការរបស់ព្រះវិញ្ញាណ។ គំនិតដែលគិតអំពីសាច់ឈាម ជាសេចក្តីស្លាប់ តែគំនិតដែលគិតអំពីព្រះវិញ្ញាណ នោះជាជីវិត និងសេចក្តីសុខសាន្ត។
អ្នកណាដែលសាបព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានជាសេចក្ដីពុករលួយពីសាច់ឈាមនោះ តែអ្នកណាដែលសាបព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។
ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។