Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 9:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ‌ទ្រង់​ប្រទាន​ពរ​ដល់​លោក​ណូអេ និង​កូន​ប្រុស​របស់​លោក ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក‌គេ​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ហើយ​ឲ្យ​បាន​ពាស‌ពេញ​លើ​ផែន‌ដី​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ព្រះ​បាន​ប្រទានពរ​ណូអេ និង​ពួក​កូនប្រុស​របស់គាត់ ដោយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ “ចូរ​បង្កើតកូន ចូរ​កើនចំនួនឡើង ចូរឲ្យ​មានពាសពេញ​លើ​ផែនដី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​លោក​ណូអេ ព្រម​ទាំង​កូន​ប្រុស​ទាំង​បី​នាក់​របស់​លោក ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន​ពាស‌ពេញ​ផែនដី​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ព្រះ‌ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ណូអេ នឹង​កូន​គាត់ ព្រម​ទាំង​មាន​បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​បាន​នៅ​ពេញ‌ពាស​លើ​ផែនដី​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អុលឡោះ​ប្រទាន​ពរ​ដល់​ណុះហ៍ ព្រម​ទាំង​កូន​ប្រុស​ទាំង​បី​នាក់​របស់​គាត់ ដោយ​មាន​បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​ឲ្យ​បាន​កើន​ចំនួន​ឡើង​យ៉ាង​ច្រើន ពាស​ពេញ​ផែនដី​ទៅ!

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 9:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាន​ប្រទាន​ពរ​ដល់​សត្វ​ទាំង‌ឡាយ​នោះ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ច​ម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស‌ពេញ​នៅ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​សត្វ​ស្លាប​បាន​ច្រើន​ឡើង​នៅ​លើ​ផែន‌ដី​ដែរ»។


ព្រះ​បាន​ប្រទាន​ពរ​គេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស‌ពេញ​លើ​ផែន‌ដី​ចុះ ត្រូវ​បង្ក្រាប​ផែន‌ដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​ជីវិត​ផង​ទាំង‌ឡាយ​ដែល​កម្រើក​នៅ​លើ​ផែន‌ដី​ផង»។


នោះ​សុទ្ធ​តែ​ជា​ពូជ​អំបូរ​របស់​កូន​ចៅ​លោក​ណូអេ តាម​ខ្សែ​ស្រឡាយ តាម​ជាតិ​សាសន៍​របស់​គេ ហើយ​អ្នក​ទាំង​នោះ​បាន​បែក​ខ្ញែក ចេញ​ទៅ​ជា​សាសន៍​ផ្សេងៗ​លើ​ផែន‌ដី ក្រោយ​ទឹក​ជំនន់។


ដូច្នេះ ព្រះ‌ទ្រង់​ក៏​ប្រទាន​ពរ​ថ្ងៃ​ទី​ប្រាំពីរ ហើយ​ញែក​ថ្ងៃ​នោះ​ជា​បរិសុទ្ធ ព្រោះ​នៅ​ថ្ងៃ​នោះ ព្រះ​បាន​ឈប់​សម្រាក​ពី​គ្រប់​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​បង្កើត។


គេ​ឲ្យ​ពរ​នាង​រេបិកា​ដោយ​ពាក្យ​ថា៖ «ប្អូន​ស្រី​អើយ សូម​ឲ្យ​នាង​បាន​ទៅ​ជា​ម្ដាយ របស់​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន ហើយ​ឲ្យ​ពូជ‌ពង្ស​នាង​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង នៃ​អស់​អ្នក​ដែល​ស្អប់​ពួក‌គេ»។


ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ចូរ​អ្នក​បង្កើត​កូន​ឲ្យ​បាន​ចម្រើន​ជា​ច្រើន​ឡើង។ ជាតិ​សាសន៍​មួយ និង​ជាតិ​សាសន៍​ជា​ច្រើន​ទៀត​នឹង​កើត​ចេញ​ពី​អ្នក ហើយ​ស្តេច​ជា​ច្រើន​ក៏​នឹង​កើត​ចេញ​ពី​អ្នក​ដែរ។


ចូរ​នាំ​អស់​ទាំង​សត្វ​គ្រប់​ប្រភេទ​ដែល​នៅ​ជា‌មួយ​អ្នក​ចេញ​មក​ផង គឺ​ទាំង​សត្វ​ស្លាប សត្វ​ជើង​បួន និង​គ្រប់​ទាំង​សត្វ​លូន​វារ ដែល​វារ​នៅ​លើ​ផែន​ដី ដើម្បី​ឲ្យ​បាន​បង្កើត​កូន​ចម្រើន​ជា​ច្រើន​ឡើង មាន​ពាស​ពេញ​នៅ​លើ​ផែន‌ដី»។


អ្នក​ទាំង​បី​នេះ​ជា​កូន​របស់​លោក​ណូអេ គឺ​កូន​ចៅ​អ្នក​ទាំង​នេះ​ហើយ ដែល​បាន​ចេញ​ទៅ​នៅ​ពាស‌ពេញ​លើ​ផែន‌ដី។


គ្រប់​ទាំង​សត្វ​នៅ​ផែន‌ដី សត្វ​ហើរ​លើ​អាកាស សត្វ​លូន​វារ​នៅ​ដី និង​ត្រី​ក្នុង​សមុទ្រ​ទាំង​ប៉ុន្មាន នឹង​កោត​ខ្លាច ហើយ​ស្ញប់‌ស្ញែង​ដល់​អ្នក​រាល់​គ្នា។ យើង​ប្រគល់​សត្វ​ទាំង​នោះ​មក​ក្នុង​ដៃ​របស់​អ្នក​ហើយ។


ចំពោះ​អ្នក​រាល់​គ្នា ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស​ពេញ​លើ​ផែន‌ដី ហើយ​ឲ្យ​ច្រើន​កុះ​ករ​លើ​ផែន​ដី​ចុះ»។


ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា មាន​ពរ​ហើយ អ្នក​ណា​ដែល​កោត​ខ្លាច ព្រះ‌យេហូវ៉ា ហើយ​សប្បាយ​រីក​រាយ​ជា​ខ្លាំង នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។


ចូរ​មើល​ទៅ​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​អ្នក និងលោក​ស្រី​សារ៉ា​ដែល​បង្កើត​អ្នក​មក ដ្បិត​កាល​អ័ប្រា‌ហាំ​នៅ​តែ​ម្នាក់​ឯង នោះ​យើង​បាន​ហៅ​មក ក៏​បាន​ឲ្យ​ពរ ហើយ​បាន​ចម្រើន​ឲ្យ​មាន​គ្នា​ជា​ច្រើន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម