Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 18:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 កុំ​ចូល​ទៅ​ជិត​ស្ត្រី​ណា ដើម្បី​នឹង​បើក​កេរ‌ខ្មាស​នាង​កំពុង​ដែល​មាន​រដូវ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 មិន​ត្រូវ​រួមរ័ក​ជា​មួយ​ស្ត្រី​ដែល​មាន​រដូវ​ឡើយ ដ្បិត​នាង​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 កុំ​ឲ្យ​ចូល​ទៅ​ជិត​ស្ត្រី​ណា ដើម្បី​នឹង​បើក​កេរ‌ខ្មាស​នាង​កំពុង​ដែល​មាន​រដូវ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 មិន​ត្រូវ​រួម‌រ័ក​ជា​មួយ​ស្ត្រី​ដែល​មាន​រដូវ​ឡើយ ដ្បិត​នាង​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 18:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះបាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​មក រួច​នាង​ក៏​ចូល​មក​ឯ​ទ្រង់ ហើយ​ស្ដេច​ផ្ទំ​ជា‌មួយ​នាង (ដ្បិត​នាង​ទើប​បាន​ស្អាត​ពី​រដូវ)។ រួច​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ។


ឥត​ដែល​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​មើល​ទៅ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រា‌អែល ក៏​មិន​បាន​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ឬ​ចូល​ទៅ​ជិត​ស្រី​ដែល​មាន​រដូវ


នៅ​ក្នុង​អ្នក គេ​បាន​បើក​កេរ‌ខ្មាស​របស់​ឪពុក នៅ​ក្នុង​អ្នក គេ​បាន​បង្ខំ​ស្រី​ដែល​ត្រូវ​ញែក​ចេញ​ដោយ​មាន​រដូវ។


ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា បើ​ស្ត្រី​ណា​មាន​ទម្ងន់ ហើយ​សម្រាល​បាន​កូន​ប្រុស នាង​នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​គ្រប់​ប្រាំពីរ​ថ្ងៃ ត្រូវ​រាប់​ជា​មិន​ស្អាត ដូច​ជា​ក្នុង​កាល​ដែល​មាន​រដូវ​ដែរ។


បើ​ស្ត្រី​ណា​ធ្លាក់​ឈាម​ដោយ​មាន​រដូវ នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​អស់​ប្រាំពីរ​ថ្ងៃ អ្នក​ណា​ដែល​ប៉ះ​នាង នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។


បើ​មាន​បុរស​ណា​ទៅ​រួម​ដំណេក​នឹង​នាង ហើយ​សេចក្ដី​ស្មោក‌គ្រោក​របស់​នាង​ក៏​សៅ‌ហ្មង​ដល់​ខ្លួន អ្នក​នោះ​ត្រូវ​ស្មោក‌គ្រោក​អស់​ប្រាំពីរ​ថ្ងៃ ហើយ​គ្រប់​ទាំង​ដំណេក​ដែល​បុរស​នោះ​ដេក​នៅ ក៏​ស្មោក‌គ្រោក​ដែរ។


កាល​ប្រពន្ធ​របស់​អ្នក​នៅ​រស់​នៅ​ឡើយ មិន​ត្រូវ​យក​បង ឬ​ប្អូន​ស្រី​របស់​នាង​មក​បើក​កេរ‌ខ្មាស ដើម្បី​ប្រណាំង​ប្រជែង​នឹង​ប្រពន្ធ​របស់​អ្នក​ឡើយ។


បើ​មនុស្ស​ណា​រួម​ដំណេក​ជា​មួយ​ស្ត្រី​ដែល​មាន​រដូវ ហើយ​បើក​កេរ‌ខ្មាស​នាង​នោះ នោះ​ឈ្មោះ​ថា​បាន​សម្រាត​ក្បាល​ឈាម​នាង ហើយ​នាង​ក៏​បាន​បើក​ក្បាល​ឈាម​ខ្លួន​ដែរ អ្នក​ទាំង​ពីរ​នោះ​ត្រូវ​កាត់​ចេញ​ពី​សាសន៍​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម