Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 9:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ចូរ​រស់​នៅ​ដោយ​អំណរ ជា‌មួយ​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ឯង​ដរាប ពេល​ដែល​ឯង​រស់​នៅ​ក្នុង​ជីវិត​ដ៏​ឥត​ប្រយោជន៍​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឯង​នៅ​ក្រោម​ថ្ងៃ​ចុះ គឺ​គ្រប់​មួយ​ជីវិត​ឥត​ប្រយោជន៍​របស់​ឯង ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ឯង នៅ​ក្នុង​ជីវិត​នេះ ហើយ​ក្នុង​ការ​នឿយ​ហត់​ដែល​ឯង​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ចូរ​សប្បាយរីករាយ​នឹង​ជីវិតរស់នៅ​ជាមួយ​ប្រពន្ធ​ដែល​អ្នក​ស្រឡាញ់ ក្នុង​អស់ទាំងថ្ងៃនៃជីវិត​ដ៏ឥតន័យ​របស់អ្នក​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ្នក​នៅក្រោម​ថ្ងៃ គឺ​អស់ទាំង​ថ្ងៃ​ដ៏ឥតន័យ​របស់អ្នក​។ ជាការពិត នេះ​ជា​ចំណែក​របស់អ្នក​នៅក្នុង​ជីវិត និង​នៅក្នុង​ការនឿយហត់​របស់អ្នក ដែល​អ្នក​ប្រឹងប្រែងធ្វើ​នៅក្រោម​ថ្ងៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ចូរ​រួម​រស់​យ៉ាង​សប្បាយ​នឹង​ភរិយា​ដែល​អ្នក​ស្រឡាញ់ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត គឺ​ជីវិត​ឥត​បាន​ការ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នៅ​លើ​ផែនដី។ នេះ​ហើយ​ចំណែក​ដែល​អ្នក​ទទួល​នៅ​ក្នុង​ជីវិត ក្នុង​ការ‌ងារ​ដែល​អ្នក​ធ្វើ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ចូរ​រស់​នៅ​ដោយ​អំណរ ជា​មួយ​នឹង​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ឯង​ដរាប​ពេល​ដែល​ឯង​រស់​នៅ ក្នុង​ជីវិត​ដ៏​ឥត​ប្រយោជន៍​នេះ ដែល​ទ្រង់​បាន​ប្រទាន​មក​ឯង​នៅ​ក្រោម​ថ្ងៃ​ចុះ គឺ​គ្រប់​មួយ​អាយុ​ឥត​ប្រយោជន៍​របស់​ឯង ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ឯង នៅ​ក្នុង​ជីវិត​នេះ ហើយ​ក្នុង​ការ​នឿយ‌ហត់​ដែល​ឯង​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ចូរ​រួម​រស់​យ៉ាង​សប្បាយ​នឹង​ភរិយា​ដែល​អ្នក​ស្រឡាញ់ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត គឺ​ជីវិត​ឥត​បាន​ការ ដែល​អុលឡោះ​ប្រទាន​ឲ្យ​នៅ​លើ​ផែនដី។ នេះ​ហើយ​ចំណែក​ដែល​អ្នក​ទទួល​នៅ​ក្នុង​ជីវិត ក្នុង​ការ‌ងារ​ដែល​អ្នក​ធ្វើ​នៅ​ក្រោម​កំដៅ​ថ្ងៃ។

សូមមើលជំពូក ចម្លង




សាស្តា 9:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​បាន​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ ព្រះ​បាទ​អ័ប៊ី‌ម៉្មា‌ឡិច ជា​ស្តេច​សាសន៍​ភីលី‌ស្ទីន បាន​ក្រឡេក​មើល​តាម​បង្អួច ឃើញ​លោក​អ៊ីសាក​កំពុង​ប្រឡែង​ជាមួយ​នាង​រេបិកា ជា​ប្រពន្ធ​របស់​លោក។


មនុស្ស​ប្រៀប​បាន​នឹង​ខ្យល់​មួយ​ដង្ហើម​ប៉ុណ្ណោះ ថ្ងៃ​អាយុ​របស់​គេ​ប្រៀប​បាន​នឹង​ស្រមោល ដែល​តែង​តែ​រសាត់​បាត់​ទៅ។


មើល៍ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ មាន​ប្រវែង​តែ​ប៉ុន្មាន​ចំអាម​ដៃ​ប៉ុណ្ណោះ ហើយ​ជីវិត​ទូល‌បង្គំ ដូច​ជា​ឥត​មាន​សោះ នៅ​ចំពោះ​ព្រះ‌អង្គ។ មែន​ហើយ មនុស្សលោក​ទាំងអស់ ប្រៀប​បាននឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ។ –បង្អង់


អ្នក​ណា​ដែល​រក​បាន​ប្រពន្ធ ឈ្មោះ​ថា​បាន​របស់​ល្អ ហើយ​បាន​ប្រកប​ដោយ​ព្រះ‌គុណ របស់​ព្រះ‌យេហូវ៉ា​ដែរ។


ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ ជា​មត៌ក​មក​ពី​ឪពុក តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត នោះ​ហើយ​ជា​អំណោយ‌ទាន​មក​ពី​ព្រះ‌យេហូវ៉ា។


ហើយ​របស់​អ្វី​ដែល​ភ្នែក​ចង់​បាន ខ្ញុំ​មិន​បាន​បង្អត់​ឡើយ ខ្ញុំ​មិន​បាន​ហាម​ឃាត់​ចិត្ត មិន​ឲ្យ​មាន​អំណរ​ណា​មួយ​ទេ ដ្បិត​ចិត្ត​យើង​បាន​រីក‌រាយ​ចំពោះ​ការងារ​ទាំង​ប៉ុន្មាន​ដែល​យើង​ធ្វើ ហើយ​នោះ​ជា​ផល​ដែល​កើត​ពី​កិច្ច‌ការ​របស់​យើង។


គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ី ហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីក‌រាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​ផង ខ្ញុំ​ក៏​បាន​ឃើញ​ដែរ​ថា ការ​នេះ​មក​ពី​ព្រះ‌ហស្ត​នៃ​ព្រះ​ទេ


ដូច្នេះ ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី និង​ផឹក ព្រម​ទាំង​រីក‌រាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ‌ទាន​របស់​ព្រះ។


ដូច្នេះ យើង​យល់​ឃើញ​ថា គ្មាន​អ្វី​ប្រសើរ​ដល់​មនុស្ស ជា​ជាង​មាន​ចិត្ត​រីក‌រាយ​ក្នុង​ការ​ដែល​គេ​ធ្វើ​នោះ​ទេ ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​គេ តើ​មាន​អ្នក​ណា​អាច​នាំ​មនុស្ស​មក​មើល​ការ​ដែល​នឹង​កើត​មក​ក្រោយ​ពី​គេ​ស្លាប់​ទៅ​បាន?


នេះ​ហើយ​ជា​ការ​ដែល​យើង​បាន​គិត​ឃើញ​ថា​ល្អ ហើយ​គួរ​សម គឺ​ឲ្យ​មនុស្ស​បាន​ស៊ី ហើយ​ផឹក ព្រម​ទាំង​មាន​ចិត្ត​រីក‌រាយ​ក្នុង​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ធ្វើ ដោយ​នឿយ​ហត់​នៅ​ក្រោម​ថ្ងៃ ដរាប​ដល់​អស់​មួយ​ជីវិត ដែល​ព្រះ​បាន​ប្រទាន​មក​ខ្លួន ដ្បិត​នោះ​ហើយ​ជា​ចំណែក​របស់​ខ្លួន។


ដ្បិត​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្វីៗ​ដែល​ល្អ​សម្រាប់​មនុស្ស​ក្នុង​ជីវិត​នេះ គឺ​ក្នុង​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ដ៏​ឥត​ប្រយោជន៍ ដែល​រស់​នៅ​ដូច​ជា​ស្រមោល​នេះ តើ​អ្នក​ណា​អាច​នឹង​ប្រាប់​ដល់​មនុស្ស​បាន អំពី​អ្វីៗ​ដែល​នឹង​កើត​មក​ក្រោយ​ខ្លួន​នៅ​ក្រោម​ថ្ងៃ​នេះ?


ក្នុង​អាយុ​ឥត​ប្រយោជន៍​របស់​ខ្ញុំ ខ្ញុំ​បាន​ឃើញ​សេចក្ដី​ទាំង​នេះ គឺ​ថា​មាន​មនុស្ស​សុចរិត​ដែល​វិនាស​ទៅ​ក្នុង​សេចក្ដី​សុចរិត​របស់​ខ្លួន ហើយ​ក៏​មាន​មនុស្ស​អាក្រក់​ដែល​មាន​ជីវិត​ចម្រើន​នៅ​យូរ ក្នុង​អំពើ​អាក្រក់​របស់​ខ្លួន​ដែរ


តើព្រះ‌អង្គ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ក្លាយ​ជា​តែ​មួយ​ទេ​ឬ? តើ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​រួម​តែ​មួយ​ដូច្នេះដើម្បី​អ្វី? គឺ​ព្រោះ​ព្រះ‌អង្គ​ចង់​ស្វែង​រក​ពូជ​បរិសុទ្ធ ដូច្នេះ ចូរ​ប្រយ័ត្ន​ចំពោះ​វិញ្ញាណ​របស់​អ្នក​ចុះ កុំ​មាន​ចិត្ត​ក្បត់​ចំពោះ​ប្រ​ពន្ធ​ដែល​បាន​គ្នា ពី​កាល​នៅ​ក្រមុំ​កំលោះ​នោះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម