Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ប្រភេទរង

ការគោរពប្រតិបត្តិព្រះជាម្ចាស់ការសោកស្តាយ និងការប្រែចិត្តជឿអារម្មណ៍ស្រងូតស្រងាត់ការថែទាំ​មនុស្ស​ចាស់ភាពច្របូកច្របល់ និងការសម្រេចចិត្តជំនះឧបសគ្គជីវិតការគោរពអ្នកដទៃការអត់ធ្មត់ចំពោះអ្នកដទៃកុមារកំព្រាសារៈសំខាន់នៃភាពស្មោះត្រង់វឌ្ឍនភាព និង​ការ​ជម្នះ​ឧបសគ្គជីវិតថ្មីក្នុងព្រះគ្រីស្ទគុណធម៌គ្រីស្ទានជីវិតអ្នកនៅលីវស្នេហា និង​ទំនាក់ទំនងស្ត្រីមេម៉ាយការបរាជ័យជោគជ័យការមានផ្ទៃពោះជ័យជំនះវិន័យការក្បត់ស្ត្រេសផ្ទះសម្រាប់អ្នកការគិតចិត្តអត្ថន័យនៃជីវិតការបាក់បែកចិត្តការផ្សះផ្សាររង្វាន់ទេពកោសល្យទុក្ខព្រួយវ័យចំណាស់ភាពអាម៉ាស់យុវជនខ្មែរ

100 ខគម្ពីរអំពីការថែទាំ​មនុស្សចាស់

100 ខគម្ពីរអំពីការថែទាំ​មនុស្សចាស់
លេវី‌វិន័យ 19:32

អ្នក​ត្រូវ​ក្រោក​ឡើង ឈរ​នៅ​មុខ​មនុស្ស​ចាស់​សក់​ស ត្រូវ​គោរព​ដល់​មនុស្ស​មាន​វ័យ​ចម្រើន ហើយ​ត្រូវ​កោត​ខ្លាច​ដល់​ព្រះ​របស់​អ្នក​ដែរ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 25:8

កាល​លោក​អ័ប្រា‌ហាំ​បាន​អាយុ​វែង​ល្អ ព្រម​ទាំង​ស្កប់‌ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ លោក​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​ក៏​បាន​ទៅជួប​ជុំ​នឹង​ដូន​តា​របស់​លោក​វិញ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 32:7

ខ្ញុំ​បាន​នឹក​ថា គប្បី​ឲ្យ​ចាស់ៗ​និយាយ ហើយ​គួរ​ឲ្យ​អ្នក​ដែល​មាន​អាយុ​ច្រើន បង្រៀន​ពី​ប្រាជ្ញា

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:25

ពី​មុន​ខ្ញុំ​នៅ​ក្មេង ហើយ​ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​ព្រះ​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ក៏​មិន​ដែល​ឃើញ​ពូជ‌ពង្ស​របស់​គេ សុំ​ទាន​អាហារ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 46:3-4

ឱ​ពួក​វង្ស​យ៉ាកុប​អើយ ចូរ​ស្តាប់​យើង​ចុះ គឺ​សំណល់​នៃ​វង្ស​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ថែរក្សា​អ្នក​រាល់​គ្នា​តាំង​ពី​កំណើត ហើយ​បាន​បីបាច់​តាំង​ពី​ផ្ទៃ​ម្តាយមក ទោះ​បី​ជា​អ្នក​ចាស់​ជរា យើង​នឹង​បី​អ្នក​ដរាប​ដល់​អ្នក​មាន​សក់​ស គឺ​យើង​បាន​បង្កើត ហើយ​យើង​នឹង​ថែរក្សា​អ្នក អើ យើង​នឹង​បី ហើយ​នឹង​ជួយ​អ្នក​ឲ្យ​រួច។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 23:22

ចូរ​ស្តាប់​តាម​ឪពុក​ដែល​បង្កើត​ឯង​មក ហើយ​កុំ​ឲ្យ​មើល​ងាយ​ម្តាយ ក្នុង​កាល​ដែល​គាត់​ចាស់​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 13:1

កូន​ដែល​មាន​ប្រាជ្ញា តែង​ស្តាប់​ពាក្យ​ទូន្មាន​របស់​ឪពុក តែ​មនុស្ស​ចំអក មិន​ព្រម​ស្តាប់​ពាក្យ​បន្ទោស​ទេ។

ជំពូក    |  កំណែ ចម្លង
នាង​រស់ 4:15

កូន​នេះ​នឹង​បាន​សម្រាប់​ជា​ទី​តាំង​ជីវិត​របស់​អ្នក​ឡើង​វិញ ហើយ​នឹង​ចិញ្ចឹម​អ្នក​ក្នុង​កាល​ដែល​ចាស់​ផង ដ្បិត​កូន​ប្រសា​ស្រី​ដែល​ស្រឡាញ់​អ្នក ហើយ​ក៏​វិសេស​ដល់​អ្នក ជា​ជាង​កូន​ប្រុស​ប្រាំពីរ​នាក់​ផង នាង​បាន​បង្កើត​វា​មក»។

ជំពូក    |  កំណែ ចម្លង
អេសាយ 46:4

ទោះ​បី​ជា​អ្នក​ចាស់​ជរា យើង​នឹង​បី​អ្នក​ដរាប​ដល់​អ្នក​មាន​សក់​ស គឺ​យើង​បាន​បង្កើត ហើយ​យើង​នឹង​ថែរក្សា​អ្នក អើ យើង​នឹង​បី ហើយ​នឹង​ជួយ​អ្នក​ឲ្យ​រួច។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 5:1-2

កុំ​ស្តី​បន្ទោស​មនុស្ស​ចាស់​ឡើយ តែ​ត្រូវ​ដាស់‌តឿន​គាត់​ទុក​ដូច​ជា​ឪពុក ហើយ​មនុស្ស​ដែល​ក្មេង​ជាង​អ្នក ត្រូវ​ទុក​ដូច​ជា​ប្អូន គាត់​ត្រូវ​មាន​គេ​ធ្វើ​បន្ទាល់​ពី​អំពើ​ល្អ ជា​ស្ត្រី​ដែល​បាន​ចិញ្ចឹម​អប់​រំកូន ទទួល​អ្នក​ដទៃ​ដោយ​រាក់​ទាក់ លាង​ជើង​ពួក​បរិសុទ្ធ ជួយ​ទុក្ខ​ធុរៈ​អ្នក​មាន​ទុក្ខ​លំបាក ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​បែប​យ៉ាង។ តែ​ចំពោះ​ស្ត្រី​មេម៉ាយ​ដែល​ក្មេង​ជាង​នេះ មិន​ត្រូវ​កត់​ចូល​ក្នុង​បញ្ជី​ឡើយ ដ្បិត​នៅ​ពេល​ពួកនាង​មាន​ចិត្ត​ស្រើប​ស្រាល ពួក​នាងនឹង​ឃ្លាត​ចេញ​ពី​ព្រះ‌គ្រីស្ទ ហើយ​ចង់រៀប​ការ​ទៀត ដូច្នេះ ពួក​នាង​ត្រឡប់​ជា​មាន​ទោស ព្រោះ​បាន​បំពាន​សេចក្ដី​សន្យា​ពីមុន។ មួយ​វិញ​ទៀត ពួក​នាង​ទម្លាប់​នៅ​ដៃ​ទំនេរ ទាំង​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​មិន​ត្រឹម​តែ​នៅ​ដៃ​ទំនេរ​ប៉ុណ្ណោះ គឺ​ថែម​ទាំង​និយាយ​ប៉ប៉ាច់‌ប៉ប៉ោច ហើយ​បេះ‌បួយ ក៏​និយាយ​សេចក្ដី​ដែល​មិន​គួរ​និយាយ។ ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​មេម៉ាយ​ដែល​នៅ​ក្មេង​រៀប​ការ​ទៅ ដើម្បី​បង្កើត​កូន ហើយ​គ្រប់​គ្រង​ផ្ទះ​សំបែង​របស់​ខ្លួន កុំ​ឲ្យ​អ្នក​ប្រឆាំង​មាន​ឱកាស​នឹង​និយាយ​បង្ខូច។ ដ្បិត​មាន​ពួក​នាង​ខ្លះ​បាន​ងាក​បែរ​ទៅ​តាម​អារក្ស​សាតាំង​រួច​ទៅ​ហើយ។ ប្រសិន‌បើ​ស្ដ្រី​ណា​ជា​អ្នក​ជឿ មាន​សាច់​ញាតិ​ដែល​ជា​ស្ត្រី​មេម៉ាយ ត្រូវ​ឲ្យ​នាង​ជួយ​ទំនុកបម្រុង​ស្ត្រី​មេម៉ាយ​ទាំង​នោះ មិន​ត្រូវឲ្យ​ក្រុម​ជំនុំ​មាន​បន្ទុក​ឡើយ ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ក្រុម​ជំនុំ​អាច​ជួយ​ដល់​អ្នក​ដែល​ជា​ស្ត្រី​មេម៉ាយ​ពិត​ប្រាកដ។ ចាស់​ទុំ​ណា​ដែល​នាំ​មុខ​បាន​ល្អ ត្រូវ​រាប់​ជា​ស័ក្ដិ​សម​នឹងទទួល​កិត្តិយស​ទ្វេ​ដង ជា​ពិសេស​អស់​អ្នក​ដែល​នឿយ​ហត់​នឹង​ប្រកាស​ព្រះ‌បន្ទូល និង​បង្រៀន។ ដ្បិត​គម្ពីរ​ចែង​ទុក​មក​ថា «មិន​ត្រូវ​ឃ្លុំ​មាត់​គោនៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ «ជើង​ឈ្នួល​សម​នឹង​ទទួល​ប្រាក់​ឈ្នួល» ។ កុំទទួល​ពាក្យ​ចោទ​ប្រកាន់ទាស់​នឹង​ចាស់​ទុំ​ណា​ម្នាក់​ឡើយ លើក​លែង​តែ​មាន​ស្មរ​បន្ទាល់​ពីរ ឬ​បី​នាក់។ ស្ត្រី​ចាស់ៗ ទុក​ដូចជា​ម្តាយ ស្ត្រី​ដែល​ក្មេង​ជាង​អ្នក ទុក​ដូច​ជា​ប្អូន ដោយ​ចិត្ត​បរិសុទ្ធ​ទាំង​ស្រុង។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:29-31

ព្រះ‌អង្គ​រមែង​ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កម្លាំង​សោះ នោះ​ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ។ មាន​ឮ​សំឡេង​មួយ​កំពុង​តែ​ស្រែក​នៅ​ទី​រហោ‌ស្ថាន​ថា៖ «ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ទទួល​ព្រះ‌យេហូវ៉ា ចូរ​ធ្វើ​ឲ្យ​មាន​ថ្នល់​រាប​ស្មើ​នៅ​ទី​ស្ងាត់ ថ្វាយ​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ។ ទោះ​ទាំង​ពួក​ជំទង់ គេ​នឹង​ល្វើយ ហើយ​នឿយ​ហត់ ពួក​កំលោះ​ក៏​នឹង​ដួល​ដែរ។ តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជា‌និច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 78:5-6

៙ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ទី​បន្ទាល់ នៅ​ក្នុង​ពួក​យ៉ាកុប ក៏​បាន​តម្រូវ​ឲ្យ​មាន​ក្រឹត្យ‌វិន័យ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ជា​ច្បាប់​ដែល​ព្រះ‌អង្គ​បាន​បង្គាប់ បុព្វ‌បុរស​របស់​យើង ឲ្យ​បង្រៀន​ដល់​កូន​ចៅ​ត​រៀង​ទៅ ព្រះ‌អង្គ​បាន​ធ្វើ​ផ្លូវ​សម្រាប់​សេចក្ដី​ក្រោធ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​បាន​ប្រណី​ព្រលឹង​គេ ឲ្យ​រួច​ពី​ស្លាប់​ឡើយ គឺ​បាន​ប្រគល់​ជីវិត​គេ​ទៅ​ឲ្យ​គ្រោះ​កាច។ ព្រះ‌អង្គ​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង នៅ​ស្រុក​អេស៊ីព្ទ គឺ​ជា​ដើម​កម្លាំង​របស់​ហាំ​នៅ​ក្នុង​ជំរំ​គេ។ ក៏​ប៉ុន្ដែ ព្រះ‌អង្គ​បាន​នាំប្រជា‌រាស្ត្រ​ព្រះ‌អង្គ ចេញ​ដូច​ជា​ចៀម ហើយបាន​ដឹក‌នាំ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដូច​ជា​ហ្វូង​សត្វ។ ព្រះ‌អង្គ​បាន​នាំ​គេ​ដោយ​សុខ​សាន្ត មិន​ឲ្យគេ​ភ័យ​ខ្លាច​ឡើយ តែ​សមុទ្រ​បាន​គ្រប​លើ​ខ្មាំង​សត្រូវ​របស់​គេ​វិញ។ ព្រះ‌អង្គ​បាន​នាំ​គេ​ទៅ​កាន់​ទឹក​ដី​បរិសុទ្ធ របស់​ព្រះ‌អង្គ គឺ​ទៅ​កាន់​ភ្នំ​ដែល​ព្រះ‌ហស្ត​ស្តាំ របស់​ព្រះ‌អង្គ​បាន​ឈ្នះ។ ព្រះ‌អង្គ​បាន​បណ្តេញ​សាសន៍​នានា ចេញ​ពី​មុខ​គេ ព្រះ‌អង្គ​បាន​ចែកទឹក​ដីទាំង​នោះ ឲ្យគេទុក​ជា​មត៌ក ក៏​ឲ្យ​កុល‌សម្ព័ន្ធនៃ​សាសន៍​អ៊ីស្រា‌អែល រស់​នៅ​ក្នុង​លំនៅ​របស់​សាសន៍​ទាំង​នោះ។ ៙ ប៉ុន្តែ គេ​បាន​ល្បង‌ល​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​បះ‌បោរ​ទាស់​នឹង​ព្រះ‌អង្គ មិន​បាន​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ឡើយ គឺ​បាន​ថយ​ចេញ ហើយ​ប្រព្រឹត្ត​ដោយ​ក្បត់ ដូច​បុព្វ‌បុរស​របស់​គេ គេ​ក្រឡាច់​រមួល​ដូច​ជា​ធ្នូ​មិន​ត្រង់។ គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់ ដោយ​ទី​ខ្ពស់​របស់​គេ គេ​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ប្រចណ្ឌ ដោយ​រូប​ព្រះ​របស់​គេ។ កាល​ព្រះ​ជ្រាប ព្រះ‌អង្គ​ក្រោធ​ជា​ខ្លាំង ហើយ​ព្រះ‌អង្គ​មិន​រវីរវល់ នឹង​សាសន៍​អ៊ីស្រា‌អែល​សោះ។ ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ គឺ​កូន​ចៅ​ដែល​នឹង​កើត​មក​ស្គាល់​សេចក្ដី​ទាំង​នោះ គេ​នឹងបន្ត​វេន ហើយ​ប្រាប់​ដល់​កូន​ចៅ របស់​គេ​តទៅ​ទៀត

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 12:26-27

បើ​កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា "តើ​ពិធី​បុណ្យ​នេះ​មាន​ន័យ​ដូច​ម្តេច?" អ្នក​រាល់​គ្នា​ត្រូវ​ឆ្លើយ​ថា "នេះ​គឺ​ជា​យញ្ញ‌បូជា​នៃ​ពិធី​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​បាន​យាង​រំលង​ផ្ទះ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស្រុក​អេស៊ីព្ទ កាល​ពី​ព្រះ‌អង្គ​បាន​វាយ​សាសន៍​អេស៊ីព្ទ តែ​បាន​ប្រោស​ឲ្យ​ពួក​ផ្ទះ​របស់​យើង​រាល់​គ្នា​រួច​ជីវិត"»។ នោះ​បណ្ដា​ជន​ក៏​ឱន​ក្បាល​ចុះ​ថ្វាយ​បង្គំ។

ជំពូក    |  កំណែ ចម្លង
សាស្តា 12:1

ចូរ​នឹក​ចាំ​ពី​ព្រះ​អាទិករ​របស់​អ្នក ក្នុង​កាល​ដែល​នៅ​ក្មេង​នៅ​ឡើយ មុន​ថ្ងៃ​អាក្រក់​មក​ដល់ ហើយ​អស់​ទាំង​ឆ្នាំ​មក​ជិត ដែល​ឯង​នឹង​ថា «ខ្ញុំ​អស់​សប្បាយ​ហើយ»

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 16:31

ឯ​សក់​ស្កូវ បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត នោះ​ជា​មកុដ​នៃ​កិត្តិ‌សព្ទ។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 12:6-7

ស្តេច​រេហូ‌បោម​ក៏​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​របស់​ព្រះបាទ​សាឡូម៉ូន ជា​បិតា​របស់​ទ្រង់ ពី​ពេល​ទ្រង់​គង់​ព្រះ‌ជន្ម​នៅ​ឡើយ​ថា៖ «តាម​គំនិត​របស់​លោក​រាល់​គ្នា តើ​ត្រូវ​យើង​ឆ្លើយ​នឹង​ពួក​ប្រជា‌រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច?» លោក​ទាំង​នោះ​ទូល​ឆ្លើយ​ថា៖ «នៅ​ថ្ងៃ​នេះ បើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ធ្វើ​តាម​ចិត្ត​ប្រជាជន​ទាំង‌ឡាយ ហើយ​យក​ចិត្ត​គេ ដោយ​ឆ្លើយ​នឹង​គេ​ជា​ពាក្យ​ផ្អែម​ពីរោះ នោះ​គេ​នឹង​នៅ​ជា​អ្នក​បម្រើ​របស់​ទ្រង់​ជា​ដរាប​ទៅ»។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:12

ចូរ​ឲ្យ​គោរព​ឪពុក​ម្តាយ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ដល់​អ្នក។

ជំពូក    |  កំណែ ចម្លង
យ៉ូប 32:9

មិន​មែន​មនុស្ស​ចាស់ៗ សុទ្ធ​តែ​មាន​ប្រាជ្ញា ឬ​មនុស្ស​អាយុ​ច្រើន​សុទ្ធ​តែ​យល់ សេចក្ដី​ដែល​ត្រឹម​ត្រូវ​នោះ​ឡើយ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 92:14-15

គេ​នឹង​នៅ​តែ​អាច​បង្កើត​ផល​ក្នុង​វ័យ​ចាស់ គេ​នៅ​តែ​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ខ្ចី​ជានិច្ច ដើម្បី​សម្ដែង​ឲ្យ​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​ថ្ម​ដា​របស់​ខ្ញុំ ហើយ​គ្មាន​អំពើ​ទុច្ចរិត​ណា នៅ​ក្នុង​ព្រះ‌អង្គ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 13:7

ចូរ​នឹក​ចាំ​ពីពួក​អ្នក​ដឹក​នាំរបស់​អ្នក​រាល់​គ្នា គឺ​អស់​អ្នក​ដែល​ប្រកាស​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា។ ចូរ​ពិចារណា​មើល​ពី​ផល​នៃ​ជីវិត​របស់​លោក​ទាំង​នោះ ហើយ​ត្រាប់​តាម​ជំនឿ​របស់​ពួក​លោក​ទៅ។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 5:8

បើ​អ្នក​ណា​មិន​ផ្គត់‌ផ្គង់​ញាតិ​សន្តាន​របស់​ខ្លួន ជា​ពិសេស​ក្រុម​គ្រួសារ​របស់​ខ្លួន អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ‌បង់​ចោល​ជំនឿ ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 23:24

ឪពុក​របស់​មនុស្ស​សុចរិត នឹង​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង ហើយ​អ្នក​ណា​ដែល​បង្កើត​កូន​មាន​ប្រាជ្ញា នោះ​នឹង​មាន​អំណរ​ដោយ‌សារ​កូន​នោះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 20:29

កម្លាំង​កាយជា​សេចក្ដី​អំនួត​របស់​មនុស្ស​កំលោះ ហើយ​សក់​ស្កូវ​ជា​គ្រឿង​លម្អ​ដល់​មនុស្ស​ចាស់។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 15:20

កូន​ដែល​មាន​ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​ឪពុក​សប្បាយ តែ​មនុស្ស​ល្ងី‌ល្ងើ គេ​មើល​ងាយ​ម្តាយ​ខ្លួន​វិញ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 12:12

មនុស្ស​ចាស់ៗ​តែង​មាន​ប្រាជ្ញា ហើយ​មនុស្ស​មាន​អាយុ​យឺនយូ ទើប​មាន​យោបល់។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 19:19

ចូរ​គោរព​ឪពុក‌ម្តាយ ហើយ​ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង »។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 27:16

"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​មើល‌ងាយ​ឪពុក​ម្តាយ​របស់​ខ្លួន"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 71:9

សូម​កុំ​លះ​បង់ចោល​ទូល‌បង្គំ ក្នុង​គ្រា​ដែល​ចាស់​ជរា ហើយ​កុំ​បោះ‌បង់ចោល​ទូល‌បង្គំ ក្នុង​គ្រា​ដែល​កម្លាំង​ទូល‌បង្គំ​អន់‌ថយនេះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 3:7

រីឯ​ប្ដី​ក៏​ដូច្នោះ​ដែរ ត្រូវ​រស់​នៅ​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន ដោយ​យល់​ថា ស្ត្រី​ជា​ភាជនៈ​ដែល​ខ្សោយ​ជាង ហើយត្រូវ​គោរព​នាង ទុក​ដូច​ជា​អ្នក​គ្រង​ព្រះ‌គុណ​នៃ​ជីវិត ទុក​ជា​មត៌ក​រួម​គ្នា ដើម្បី​កុំ​ឲ្យ​មាន​អ្វី​រាំងរា​សេចក្តី​អធិស្ឋាន​របស់​អ្នក​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 6:1-3

ក្មេង​រាល់​គ្នា​អើយ ចូរ​ស្តាប់​បង្គាប់​មាតា​បិតា​របស់​ខ្លួន​ក្នុង​ព្រះ‌អម្ចាស់ ដ្បិត​ធ្វើ​ដូច្នេះ​ទើប​ត្រឹម​ត្រូវ។ លើស​ពី​នេះ ចូរ​មាន​កម្លាំង​ឡើង​ក្នុង​ព្រះ‌អម្ចាស់ និង​ក្នុង​ឫទ្ធិ‌បារមី​នៃ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ ចូរ​ពាក់​គ្រប់​ទាំង​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​ទាស់​នឹង​ឧបាយ​កល​របស់​អារក្ស​បាន។ ដ្បិត​យើង​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​តយុទ្ធ​នឹង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច ពួក​ម្ចាស់​នៃ​សេចក្តី​ងងឹត​នៅ​លោកីយ៍​នេះ ហើយ​ត​យុទ្ធ​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​ដែរ។ ហេតុ​នេះ ត្រូវ​ប្រើ​គ្រប់​ទាំង​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន ហើយ​ក្រោយ​ពី​បាន​តយុទ្ធ​សព្វ​គ្រប់​ហើយ នោះ​ឲ្យ​នៅ​តែ​ឈរ​មាំ​ដដែល។ ដូច្នេះ ចូរ​ឈរ​ឲ្យ​មាំ ដោយ​ក្រវាត់​សេចក្តី​ពិត​នៅ​ចង្កេះ ហើយ​ពាក់​សេចក្តី​សុចរិត​ជា​អាវ​ក្រោះ។ ចូរ​ពាក់​សេចក្ដី​ប្រុង​ប្រៀប​របស់​ដំណឹង​ល្អ​នៃ​សេចក្តី​សុខ​សាន្ត ទុក​ជា​ស្បែក​ជើង។ បន្ថែម​ទៅ​នឹង​សេចក្ដី​ទាំង​នេះ ចូរ​យក​ជំនឿ​ទុក​ជា​ខែល ដែល​អ្នក​រាល់​គ្នា​អាច​នឹង​រំលត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​អា​កំណាច ដោយ​សារ​ខែល​នោះ។ ចូរ​ទទួល​ការ​សង្គ្រោះ​ទុក​ជា​មួក​សឹក និង​ដាវ​របស់​ព្រះ‌វិញ្ញាណ ដែល​ជា​ព្រះ‌បន្ទូល​របស់​ព្រះ។ ចូរ​អធិស្ឋាន​ដោយ​ព្រះ‌វិញ្ញាណ​គ្រប់​ពេល​វេលា ដោយ​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​គ្រប់​យ៉ាង ហើយ​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​គ្រប់​ទាំង​សេចក្តី​ខ្ជាប់​ខ្ជួន និង​សេចក្តី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់។ ចូរ​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង សូម​ឲ្យ​ព្រះ​បាន​ប្រទាន​ពាក្យ​សម្ដី​មក​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​បើក​មាត់​ដោយ​ក្លា‌ហាន ដើម្បី​ប្រាប់​គេ​ពី​អាថ៌‌កំបាំង​នៃ​ដំណឹង​ល្អ «ចូរ​គោរព​ឪពុក​ម្ដាយ​របស់​ខ្លួន (នេះ​ជា​ព្រះឱវាទ​ទីមួយ ដែល​ជាប់​មាន​ទាំង​សេចក្តី​សន្យា​ផង) ដែល​ខ្ញុំ​ជា​ទូត​ជាប់​ច្រវាក់​ដោយ​ព្រោះ​ដំណឹង​ល្អ​នេះ ហើយ​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ដោយ​ក្លា‌ហាន តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។ លោក​ទី​ឃី‌កុស ជា​បង‌ប្អូន​ស្ងួន‌ភ្ងា និង​ជា​អ្នក​ជំនួយ​ដ៏​ស្មោះ​ត្រង់​ក្នុង​ព្រះ‌អម្ចាស់ នឹង​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ពី​គ្រប់​ការ​ទាំង​អស់ អំពី​ដំណើរ​របស់​ខ្ញុំ និង​ពី​អ្វីៗ​ដែល​ខ្ញុំ​កំពុង​ធ្វើ។ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា សម្រាប់​គោល​បំណង​នេះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​អំពី​ដំណើរ​របស់​យើង ហើយ​ឲ្យ​គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​ផង។ សូម​ឲ្យ​ពួក​បង‌ប្អូន​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត និង​សេចក្តី​ស្រឡាញ់ ព្រម​ទាំង​ជំនឿ​ពី​ព្រះ ជា​ព្រះ‌វរបិតា និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ សូម​ឲ្យ​ព្រះ​គុណ​បាន​សណ្ឋិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដោយ​សេចក្ដី​ស្រឡាញ់​ដែល​ឥត​ប្រែ​ប្រួល។ អាម៉ែន។:៚ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្តី​សុខ ហើយ​មាន​អាយុ​វែង​នៅ​ផែន​លើ​ផែនដី ។»

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 5:5

អ្នក​រាល់​គ្នា​ដែល​នៅ​ក្មេង​ក៏​ដូច្នោះ​ដែរ ត្រូវ​ចុះ​ចូល​នឹង​ពួក​ចាស់​ទុំ។ គ្រប់​គ្នា​ត្រូវ​ប្រដាប់​កាយ​ដោយ​ចិត្ត​សុភាព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត «ព្រះ​ប្រឆាំង​នឹង​មនុស្ស​អួតខ្លួន តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​ដល់​មនុស្ស​ដែល​ដាក់​ខ្លួន​វិញ» ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 127:3-4

មើល៍ កូន​ចៅ​ជា​មត៌ក​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ផល​ដែល​កើត​ពី​ផ្ទៃ ជា​រង្វាន់​ដែល​ព្រះ‌អង្គ​ប្រទាន។ កូន​ប្រុស​ៗដែល​កើត​មក​កាល​ឪពុក​នៅ​ក្មេង នោះប្រៀប​ដូច​ជា​ព្រួញ នៅ​ក្នុង​ដៃ​របស់​មនុស្ស​ខ្លាំង​ពូកែ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 92:12-14

៙ មនុស្ស​សុចរិត​នឹង​លូត​លាស់​ឡើង ដូច​ដើម​លម៉ើ ក៏​ចម្រើន​ឡើង ដូច​ដើម​តា‌ត្រៅ នៅ​លើ​ភ្នំ​ល្បាណូន។ គេ​ដូច​ជា​ដើម​ឈើដែល​ដុះ នៅ​ក្នុង​ដំណាក់នៃ​ព្រះ‌យេហូវ៉ា គេ​លូត​លាស់​នៅ​ក្នុង​ទី‌លាន​របស់​ព្រះ​នៃ​យើង។ គេ​នឹង​នៅ​តែ​អាច​បង្កើត​ផល​ក្នុង​វ័យ​ចាស់ គេ​នៅ​តែ​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ខ្ចី​ជានិច្ច

ជំពូក    |  កំណែ ចម្លង
សាស្តា 7:10

កុំ​ឲ្យ​សួរ​ថា «ហេតុ​អ្វី​បាន​ជា​សម័យ​មុន ល្អ​ជាង​សម័យ​សព្វ​ថ្ងៃ​នេះ?» ដ្បិត​ដែល​សួរ​ដូច្នេះ មិន​មែន​ដោយ​ប្រាជ្ញា​ទេ។

ជំពូក    |  កំណែ ចម្លង
ទីតុស 2:2-3

ត្រូវ​ទូន្មាន​លោក​តា​ចាស់ៗ​ឲ្យ​ចេះ​គ្រប់​គ្រង​ចិត្ត មាន​ចិត្ត​នឹង​ធឹង ហើយ​ធ្ងន់ ឲ្យ​មាន​ជំនឿ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​ខ្ជាប់​ខ្ជួន​ផង។ ឯ​លោក​យាយ​ចាស់ៗ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​កិរិយា​មារយាទ​ឲ្យ​សម​ជា​ស្ត្រី​បរិសុទ្ធ មិន​ត្រូវ​និយាយ​ដើម​គេ ឬ​ញៀន​ស្រា​ឡើយ ត្រូវ​បង្រៀន​អ្វី​ដែល​ល្អ

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 12:8

ប៉ុន្តែ ទ្រង់​មិន​ព្រម​តាម​គំនិត​នៃ​ពួក​ចាស់ៗ​ទាំង​នោះ​ទេ គឺ​ទ្រង់​ទៅ​ប្រឹក្សា​នឹង​ពួក​មនុស្ស​ស្រករ​នឹង​ទ្រង់ ជា​ពួក​ជំនិត​ទ្រង់​វិញ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 6:20

កូន​អើយ ចូរ​រក្សា​ទុក​នូវ​សេចក្ដី​បណ្ដាំ របស់​ឪពុក​ឯង​ចុះ ក៏​កុំ​ឲ្យ​បោះ‌បង់​ចោល​ដំបូ‌ន្មាន របស់​ម្តាយ​ឯង​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 22:6

ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត នោះ​វា​នឹង​មិន​លះ‌បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:7

ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ចាស់​បុរាណ ចូរ​ពិចារណា​ពី​អស់​ទាំង​ឆ្នាំ​ដ៏​មាន​ជា​ច្រើន​តំណ​ត​មក ចូរ​សួរ​ឪពុក​របស់​អ្នក​ចុះ គាត់​នឹង​សម្ដែង​ឲ្យ​អ្នក​ដឹង ហើយ​សួរ​ពួក​ចាស់‌ទុំ​របស់​អ្នក​ផង គេ​នឹង​ប្រាប់​ដល់​អ្នក។

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 5:12-13

បង‌ប្អូន​អើយ យើង​សូម​អង្វរ​អ្នក​រាល់​គ្នា​ឲ្យ​គោរព​អស់​អ្នក​ដែល​ខំ​ធ្វើ​ការ​នឿយ​ហត់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា និង​អ្នក​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់ ហើយ​ទូន្មាន​អ្នក​រាល់​គ្នា ចូរ​រាប់​អាន​អ្នក​ទាំង​នោះ​ឲ្យ​ខ្ពស់ ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​ព្រោះ​កិច្ច​ការ​របស់​គេ។ ចូរឲ្យ​បាន​សុខ​សាន្ត​ជា​មួយ​គ្នា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 71:17

៙ ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បង្រៀន​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​នៅ​ក្មេងរហូត​មក ហើយ​ទូល‌បង្គំ​នៅ​តែ​ប្រកាស ពី​កិច្ច​ការដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ដដែល។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 19:20

ចូរ​ស្តាប់​ដំបូន្មាន ហើយ​ទទួល​ប្រៀន‌ប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 10:7

សេចក្ដី​នឹក​ចាំ​ពី​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ពរ តែ​ឈ្មោះ​របស់​មនុស្ស​អាក្រក់ រមែង​ពុក​រលួយ​ទៅ។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 5:17

ចាស់​ទុំ​ណា​ដែល​នាំ​មុខ​បាន​ល្អ ត្រូវ​រាប់​ជា​ស័ក្ដិ​សម​នឹងទទួល​កិត្តិយស​ទ្វេ​ដង ជា​ពិសេស​អស់​អ្នក​ដែល​នឿយ​ហត់​នឹង​ប្រកាស​ព្រះ‌បន្ទូល និង​បង្រៀន។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 10:1

នេះ​ជា​សុភា‌សិត​របស់​ព្រះបាទ​សា‌ឡូ‌ម៉ូន។ កូន​ដែល​មាន​ប្រាជ្ញា រមែង​ធ្វើ​ឲ្យ​ឪពុក​មាន​ចិត្ត​រីក‌រាយ តែ​កូន​ដែល​ល្ងី‌ល្ងើ នោះ​នាំ​ឲ្យ​ម្តាយ​ធ្ងន់​ទ្រូង​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 4:1-2

កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ដំបូន្មាន​របស់​ឪពុក ហើយ​ផ្ចង់​ចិត្ត នោះ​ឯង​នឹង​បាន​ស្គាល់​ការ​ចេះ​ដឹង ចូរ​ស្តាប់ កូន​អើយ ហើយ​ទទួល​ពាក្យ​របស់​យើង​ចុះ នោះ​ឯង​នឹង​បាន​អាយុ​យឺន​យូរ។ យើង​បាន​បង្រៀន​ឯង​ក្នុង​ផ្លូវ​នៃ​ប្រាជ្ញា យើង​បាន​នាំ​ឯង​ទៅ​ក្នុង​អស់​ទាំង​ផ្លូវ​ច្រក នៃ​សេចក្ដី​ទៀង​ត្រង់ កាល​ណា​ឯង​ដើរ​ទៅ នោះ​ជំហាន​ឯង​នឹង​មិន​ទើស​ទាល់ ហើយ​កាល​ណា​ឯង​រត់ នោះ​ឯង​នឹង​មិន​ចំពប់​ឡើយ។ ចូរ​តោង​ជាប់​តាម​ដំបូន្មាន កុំ​លែង​ឲ្យ​សោះ ត្រូវ​ឲ្យ​រក្សា​ទុក ដ្បិត​សេចក្ដី​នោះ ជា​ជីវិត​របស់​ឯង។ កុំ​ឲ្យ​ចូល​ក្នុង​ផ្លូវ​របស់​មនុស្ស​អា‌ក្រក់​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​មនុស្ស ដែល​ប្រព្រឹត្ត​អាក្រក់​ដែរ។ ចូរ​ចៀស​ចេញ កុំ​ឲ្យ​ដើរ​ជិត​ផ្លូវ​នោះ​ឲ្យ​សោះ ត្រូវ​ឲ្យ​ងាក​ចេញ ហើយ​បង្ហួស​ទៅ​ឲ្យ​ផុត។ ដ្បិត​ពួក​នោះ គេ​មិន​ដេក​ឡើយ ទាល់​តែ​បាន​ធ្វើ​អំពើ​អាក្រក់​ជា​មុន​សិន ហើយ​បើ​គេ​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ណា​ដួល នោះ​គេ​ក៏​ដេក​មិន​លក់​ដែរ។ ព្រោះ​គេ​បរិ‌ភោគ​អាហារ ជា​ផល​នៃ​ការ​អាក្រក់ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ផល​នៃ​ការ​ច្រឡោត។ តែ​ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កម្លាំង។ ឯ​ផ្លូវ​របស់​មនុស្ស​អា‌ក្រក់ នោះ​ធៀប​ដូច​ជា​សេចក្ដី​ងងឹត​វិញ គេ​មិន​ដឹង​ថា​ចំពប់​នឹង​អ្វី​ទេ។ ដ្បិតឪពុក​ឲ្យ​ឱវាទ​ដ៏​ល្អ​ដល់​កូន កុំ​បោះ‌បង់​ចោល​សេចក្ដី​បង្រៀន របស់ឪពុក​ឡើយ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 5:26

លុះ​អ្នក​មាន​អាយុ​គ្រប់​គ្រាន់​ហើយ ទើប​នឹង​មរណ‌ភាព​ទៅ ឧបមា​ដូច​ជា​កណ្ដាប់​ស្រូវ ដែល​គេ​យក​ចូល​មក​ត្រូវ​រដូវ​កាល។

ជំពូក    |  កំណែ ចម្លង
យ៉ូប 29:8-9

ពួក​កំលោះៗ​បាន​ឃើញ​ខ្ញុំ​ហើយ ក៏​ថយ​ចេញ និង​ពួក​ចាស់ៗ​បាន​ក្រោក​ឈរ​ឡើង ពួក​ដែល​ជា​កំពូល​ក៏​ឈប់​និយាយ ហើយ​យក​ដៃ​ខ្ទប់​មាត់

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:1-2

កូន​អើយ កុំ​ឲ្យ​ភ្លេច​ឱវាទ​យើង​ឡើយ គួរ​ឲ្យ​ចិត្ត​ឯង​កាន់​តាម​បណ្ដាំ របស់​យើង​ទាំង​ប៉ុន្មាន យ៉ាង​នោះ អស់​ទាំង​ជង្រុក​ឯង នឹង​បាន​ពេញ​បរិបូរ ឯ​អស់​ទាំង​ធុង​ឯង នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​ហូរ​ហៀរ​ផង។ កូន​អើយ កុំ​ឲ្យ​មើល​ងាយ​សេចក្ដី​ប្រៀន របស់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​កុំ​ឲ្យ​ណាយ​ចិត្ត​នឹង​សេចក្ដី​បន្ទោស របស់​ព្រះ‌អង្គ​ដែរ។ ដ្បិត​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ស្រឡាញ់ ព្រះ‌អង្គ​ក៏​ស្តី​ប្រដៅ​ផង គឺ​ដូច​ជា​ឪពុក​ធ្វើ​ចំពោះ​កូន ដែល​ជា​ទី​គាប់​ចិត្ត​ដល់​ខ្លួន​ដែរ ។ សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់ ដ្បិត​ការ​ដែល​បាន នោះ​វិសេស​ជាង​បាន​ប្រាក់​ទៅ​ទៀត ហើយ​កម្រៃ​អំពី​នោះ​មក ក៏​ប្រសើរ​ជាង​មាស​សុទ្ធ​ផង។ ប្រាជ្ញា​នោះ​មាន​តម្លៃ​ជា​ជាង​ត្បូង​ទទឹម ឥត​មាន​របស់​ណា​ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន ដែល​នឹង​យក​ទៅ​ផ្ទឹម​ឲ្យ​ស្មើ​បាន​ឡើយ មាន​អាយុ​វែង​នៅ​ដៃ​ស្តាំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ និង​កិត្តិ‌សព្ទ​នៅ​ដៃ​ឆ្វេង​នៃ​ប្រាជ្ញា​នោះ។ អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា សុទ្ធ​តែ​ជា​ផ្លូវ​សោមនស្ស ហើយ​អស់​ទាំង​ផ្លូវ​ច្រក​នោះ ក៏​ជា​សេចក្ដី​សុខ​ដែរ។ ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា ដែល​ចាប់​យក​បាន ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក៏​សប្បាយ​ហើយ។ ព្រះ‌យេហូវ៉ា​បាន​ប្រតិ‌ស្ឋាន​ផែនដី ដោយ‌សារ​ប្រាជ្ញា ក៏​បាន​តាំង​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់​ដែរ ដ្បិត​សេចក្ដី​ទាំង​នោះ​នឹង​បន្ថែម ឲ្យ​ឯង​បាន​ថ្ងៃ​វែង និង​អាយុ​យឺន​យូរ ព្រម​ទាំង​សេចក្ដី​សុខ​ផង

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 92:14

គេ​នឹង​នៅ​តែ​អាច​បង្កើត​ផល​ក្នុង​វ័យ​ចាស់ គេ​នៅ​តែ​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ខ្ចី​ជានិច្ច

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 71:20

៙ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យទូល‌បង្គំ ឃើញ​សេចក្ដី​វេទនា និង​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​ទូល‌បង្គំ មាន​ជីវិត​ជា​ថ្មី​ឡើង​វិញ ព្រះ‌អង្គ​នឹង​នាំ​ទូល‌បង្គំ​ឡើង​ចេញ ពី​ទី​ជម្រៅ​នៃ​ផែនដី​មក​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 90:10

អាយុ​ជីវិត​របស់​យើង​ខ្ញុំ បាន​ត្រឹមតែ​ចិត​សិប​ឆ្នាំ ឬ​បើ​មាន​កម្លាំង​ច្រើន នោះ​បាន​ប៉ែត​សិប​ឆ្នាំ តែ​ទោះ​ជា​យ៉ា​ង​នោះ​ក៏​ដោយ ក៏​ឆ្នាំ​ទាំង​នោះ មាន​តែ​ការ​នឿយ​លំបាក និង​ទុក្ខ​ព្រួយ​ទទេ អាយុ​យើង​ខ្ញុំ​កន្លង​ទៅ​យ៉ាង​លឿន ហើយ​យើង​ខ្ញុំ​ក៏​ហើរ​ទៅ​បាត់។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 4:16

ហេតុ​នេះ យើង​មិន​រសាយ​ចិត្ត​ឡើយ ទោះ​បើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​កំពុង​តែ​ពុក​រលួយ​ទៅ​ក៏​ដោយ តែ​មនុស្ស​ខាង​ក្នុង​កំពុង​តែ​កែ​ឡើង​ជា​ថ្មី ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 4:12

កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក ដោយ​ព្រោះ​អ្នក​នៅ​ក្មេង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សម្ដី កិរិយា​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ ជំនឿ និង​ចិត្ត​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 42:16-17

ក្រោយ​មក លោក​យ៉ូប​រស់​នៅ​បាន​មួយរយ​សែសិប​ឆ្នាំ​ទៀត លោក​ក៏​ឃើញ​កូន​ចៅ​ខ្លួន​ត​ទៅ​ដល់​បួន​តំណ។ លោក​យ៉ូប​ស្លាប់​ទៅ ដោយ​មាន​អាយុ​ជា​យឺន‌យូរ ហើយ​ស្កប់‌ស្កល់​នឹង​ជីវិត​របស់​លោក។:៚

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 71:18

ឱ​ព្រះ​អើយ សូម​កុំ​លះ​បង់​ចោល​ទូល‌បង្គំ​ឡើយ ទោះ​ជា​ទូល‌បង្គំ​ចាស់​សក់​ស្កូវ​ហើយក៏​ដោយ ដើម្បីឲ្យ​ទូល‌បង្គំ​បាន​ប្រកាស ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ដល់​មនុស្សជំនាន់​ក្រោយ គឺ​ពី​ព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ ដល់មនុស្ស​ទាំង​អស់​ដែល​ត្រូវ​កើត​មក។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 30:17

ឯ​ភ្នែក​ដែល​ចំអក​ឲ្យ​ឪពុក ហើយ​ប្រមាថ​មើល​ងាយ​មិន​ស្តាប់​បង្គាប់​ម្តាយ នោះ​ក្អែក​នៅ​ច្រក​ភ្នំ​នឹង​ចឹក​ភ្នែក​នោះ​ចេញ ហើយ​ត្មាត​នឹង​ជញ្ជែង​ស៊ី​ទៅ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 15:33

សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា រមែង​បង្រៀន​ឲ្យ​មាន​ប្រាជ្ញា ហើយ​សេចក្ដី​សុភាព‌រាប‌សា តែង​តែ​នាំ​មុខ​កិត្តិ‌សព្ទ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 17:6

កូន​ចៅ​ជា​មកុដ​ដល់​មនុស្ស​ចាស់ៗ ហើយ​ឪពុក​ជា​ទី​អំនួត​របស់​ពួក​កូន។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 15:4

ដ្បិត​ព្រះ​បាន​បង្គាប់​ថា៖ "ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក" ហើយ​ថា "អ្នក​ណា​និយាយ​អាក្រក់​ពី​ឪពុក‌ម្តាយ នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន" ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 15:15

រី​ឯ​អ្នក​វិញ អ្នក​នឹង​ទៅ​ជួប​ជុំ​បុព្វ‌បុរស​របស់​អ្នក​ដោយ​សុខ‌សាន្ត ហើយ​គេ​នឹង​បញ្ចុះ​សព​អ្នក ក្រោយ​ពី​អ្នក​មាន​អាយុ​វែង​ល្អ​ហើយ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 13:4-7

សេចក្តី​ស្រឡាញ់​តែង​អត់‌ធ្មត់ ហើយក៏​ស​ប្បុរស សេចក្តី​ស្រឡាញ់​មិន​ចេះ​ឈ្នា‌នីស មិន​ចេះ​អួត​ខ្លួន មិន​វាយ​ឫក​ខ្ពស់ ក៏​មិន​ប្រព្រឹត្ត​បែប​មិន​គួរ​សម។ សេចក្ដី​ស្រឡាញ់​មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស។ សេចក្ដី​ស្រឡាញ់​មិន​អរ​សប្បាយ​នឹង​អំពើ​ទុច្ចរិត គឺ​អរ​សប្បាយ​តែ​នឹង​សេចក្តី​ពិត​វិញ។ សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ទាំង‌អស់ ជឿ​ទាំង‌អស់ សង្ឃឹម​ទាំង‌អស់ ហើយ​ទ្រាំទ្រ​ទាំង‌អស់។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:13

ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ចម្រើន​កម្លាំង​ដល់​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 103:17

តែ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ស្ថិត​ស្ថេរ​នៅ​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់​កល្ប ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ក៏​នៅ​រហូត​ដល់​កូន​ចៅ​របស់​គេ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 31:23

កាល​ណា​ប្តី​នាង​ទៅ​អង្គុយ​ត្រង់​ទ្វារ​ក្រុង ក្នុង​ចំណោម​នៃ​ពួក​ចាស់​ទុំ​ក្នុង​ស្រុក នោះ​គេ​ក៏​ស្គាល់​រាប់​អាន​គាត់​ដែរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 1:8-9

នែ៎ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ របស់​ឪពុក​ចុះ កូន​កុំ​បោះ‌បង់​ចោល​ដំបូ‌ន្មាន របស់​ម្តាយ​ឯង​ឡើយ ដ្បិត​សេចក្ដី​នោះ​នឹង​បាន​ជា​គុណ ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លម្អ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង។

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 12:2

ពី​ឥឡូវ​នេះ​ទៅ ស្តេច​នឹង​ដឹក​នាំ​អ្នក​រាល់​គ្នា ឯ​ខ្ញុំ​ចាស់​ហើយ សក់​ខ្ញុំ​ក៏​ស្កូវ ប៉ុន្តែ មាន​កូន​របស់​ខ្ញុំ​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​បាន​នាំ​មុខ​អ្នក​រាល់​គ្នា​តាំង​តែ​ពី​ក្មេង​មក​រហូត​ដល់​ថ្ងៃ​នេះ។

ជំពូក    |  កំណែ ចម្លង
អេសាយ 3:5

បណ្ដា‌ជន​ទាំង‌ឡាយ​នឹង​ត្រូវ​សង្កត់‌សង្កិន គឺ​អ្នក​មួយ​នឹង​សង្កត់‌សង្កិន​មួយ​ទៀត ព្រម​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ផង ពួក​ក្មេងៗ​នឹង​ប្រព្រឹត្ត​ព្រហើន ចំពោះ​ចាស់​ព្រឹទ្ធា‌ចារ្យ ហើយ​មនុស្ស​ថ្នាក់​ទាប នៅ​ចំពោះ​មនុស្ស​ថ្នាក់​ខ្ពស់​ដែរ។

ជំពូក    |  កំណែ ចម្លង
លូកា 2:25

នៅ​ក្រុង​យេរូ‌សាឡិម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន ជា​មនុស្ស​សុចរិត ហើយ​គោរព​កោត​ខ្លាច​ព្រះ គាត់​កំពុង​រង់‌ចាំ​វេលា​សម្រាល​ទុក្ខ​របស់​សាសន៍​អ៊ីស្រា‌អែល។ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់។

ជំពូក    |  កំណែ ចម្លង
យ៉ូស្វេ 14:10-11

ឥឡូវ​នេះ មើល៍ ព្រះ‌យេហូវ៉ា​បាន​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ ដូច​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល គឺ​សែសិប​ប្រាំ​ឆ្នាំ​ហើយ តាំង​ពី​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សេចក្ដី​នោះមក​កាន់​លោក​ម៉ូសេ កាល​ពួក​អ៊ីស្រា‌អែល​កំពុង​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​នៅ​ឡើយ ហើយ​មើល៍ នៅ​ថ្ងៃ​នេះ ខ្ញុំ​មាន​អាយុ​ប៉ែត​សិប​ប្រាំ​ឆ្នាំ​ហើយ។ ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​កាល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​ដែរ គឺ​ឥឡូវ​នេះ ខ្ញុំ​នៅ​មាន​កម្លាំង ដូច​នៅ​ពេល​នោះដែរ ល្មម​នឹង​ច្បាំង ទាំង​ចេញ​ទៅ ហើយ​ចូល​មក​វិញ​ផង។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 12:13-14

ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​គេ​ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ គឺ​ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​គេ តាម​គំនិត​របស់​ពួក​មនុស្ស​ស្រករ​គ្នា​វិញ​ថា៖ «បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​អ្នក​រាល់​គ្នា​ធ្ងន់​ណាស់ តែ​យើង​នឹង​បន្ថែម ឲ្យ​នឹម​អ្នក​រាល់​គ្នា​ធ្ងន់​ជាង​ទៅ​ទៀត បិតា​បាន​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​ខ្យា‌ដំរី»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 78:4

យើង​នឹង​មិន​លាក់​សេចក្ដី​ទាំង​នោះ​ចំពោះ​កូន​ចៅ របស់​គាត់​ឡើយ យើង​នឹងប្រាប់​មនុស្សជំជាន់​ក្រោយ អំពី​អស់​ទាំង​ស្នាព្រហស្ត​ដ៏​អស្ចារ្យ របស់​ព្រះ‌យេហូវ៉ា អំពី​ឫទ្ធា‌នុភាព និង​ការ​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 2:17

"ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ យើង​នឹង​ចាក់​ព្រះ‌វិញ្ញាណ​យើង ទៅ​លើ​គ្រប់​មនុស្ស នោះ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​នឹង​ថ្លែង​ទំនាយ ពួក​យុវជន​របស់​អ្នក​រាល់​គ្នា​នឹង​ឃើញ​និមិត្ត ហើយ​ពួក​ចាស់ៗ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សប្តិ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 19:26-27

កាល​ព្រះ‌យេស៊ូវ​ឃើញ​មាតា​ព្រះ‌អង្គ និង​សិស្ស​ម្នាក់​ដែល​ព្រះ‌អង្គ​ស្រឡាញ់ កំពុង​ឈរ​នៅ​ទី​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​មាតា​ថា៖ «មាតា​អើយ ន៎ុះន៏ កូន​របស់​មាតា»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​នោះ​ថា៖ «នេះ​ហើយ ម្តាយ​របស់​អ្នក»។ តាំង​ពី​នោះ​មក សិស្ស​នោះ​ក៏​យក​គាត់​ទៅ​នៅ​ជា​មួយ។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 1:5

ដ្បិត​ខ្ញុំ​នឹក​ចាំ​ពី​ជំនឿ​ស្មោះ​ត្រង់​ដែល​នៅ​ក្នុង​អ្នក ជំនឿ​នោះ​មាន​នៅ​ក្នុង​លោក​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នក​ពី​ដំបូង រួច​ក៏​អ្នក​ស្រី​អ៊ើ‌នីស ជា​ម្តាយរបស់​អ្នក ហើយ​ខ្ញុំ​ជឿ​ជាក់​ថា អ្នក​ក៏​មាន​ជំនឿ​នេះ​ដែរ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 12:13

ឯ​ព្រះ​មាន​ទាំង​ប្រាជ្ញា និង​ឥទ្ធិ‌ឫទ្ធិ​ផង ព្រះ‌អង្គ​ក៏​មាន​ព្រះ‌តម្រិះ និង​យោបល់​ដែរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 12:15

មនុស្ស​ល្ងី‌ល្ងើ រមែង​ឃើញ​ផ្លូវ​របស់​ខ្លួន ជា​ត្រឹម‌ត្រូវ​ហើយ តែ​អ្នក​ដែល​មាន​ប្រាជ្ញា នោះ​តែង​ស្តាប់​សេចក្ដី​ទូន្មាន​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 22:28

កុំ​បន្ថយ​គោល​ចារឹក ដែល​បុព្វ‌បុរស​ឯង​បោះ​ទុក​ពី​បុរាណ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 12:9

មួយ​ទៀត យើង​មាន​ឪពុក​ខាង​សាច់​ឈាម ដែល​វាយប្រដៅ​យើង ហើយ​យើង​ក៏​កោត​ខ្លាច​គាត់​ដែរ ដូច្នេះ តើ​មិន​ត្រូវ​ឲ្យ​យើង​ចុះ​ចូល​ចំពោះ​ព្រះ‌វរបិតា​ខាង​វិញ្ញាណ​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​រស់​ទេ​ឬ?

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 4:9

ប៉ុន្តែ ចូរ​ប្រយ័ត្ន​ខ្លួន ហើយ​រក្សា​ចិត្ត​ឲ្យ​មែន‌ទែន ក្រែង​ភ្លេច​អស់​ទាំង​ការ​ដែល​ភ្នែក​របស់​អ្នក​បាន​ឃើញ ក្រែង​នៅ​ក្នុង​ជីវិត​អ្នក ការ​ទាំង​នោះ​បាន​ឃ្លាត​ចេញ​ពី​ចិត្ត​របស់​អ្នក​ទៅ។ ចូរ​ប្រាប់​ពី​ការ​ទាំង​នោះ​ដល់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​តរៀង​ទៅ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 71:5-6

ដ្បិត ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ទី​សង្ឃឹម​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ជា​ទី​ទុក​ចិត្ត​របស់​ទូល‌បង្គំ តាំង​ពី​ក្មេង​មក។ ទូល‌បង្គំ​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ​តាំង​តែ​ពី​កំណើត គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​យក​ទូល‌បង្គំ ចេញ​ពី​ផ្ទៃ​ម្តាយ ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:5-6

ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ទទួល​ស្គាល់​ព្រះ‌អង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ ព្រះ‌អង្គ​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 11:14

ទី​ណាគ្មាន​អ្នក​ប្រាជ្ញា​នាំ​មុខ ប្រជាជន រមែង​ដួល​ចុះ តែ​បើ​មាន​អ្នក​ប្រឹក្សា​ច្រើន នោះ​មាន​សេចក្ដី​សុខ​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:4

ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​អំណរ​របស់​អ្នក​ចុះ នោះ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ ដែល​ចិត្ត​អ្នក​ប្រាថ្នាចង់​បាន។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 21:2

លោក​ស្រី​សារ៉ា​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ឲ្យ​លោក​អ័ប្រា‌ហាំ ក្នុង​កាល​ដែល​លោក​មាន​វ័យ​ចាស់ ត្រូវ​តាម​ពេល​កំណត់​ដែល​ព្រះ‌អង្គ​បាន​ប្រាប់​លោក។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 48:9

លោក​យ៉ូសែប​ជម្រាប​ឪពុក​ថា៖ «នេះ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ស្រុក​នេះ»។ លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​វា​មក​ជិត​ពុក​មក៍ ពុក​នឹង​ឲ្យ​ពរ​វា»។

ជំពូក    |  កំណែ ចម្លង
លូកា 1:6

អ្នក​ទាំង​ពីរ​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​ព្រះ‌អម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 42:10

កាល​លោក​យ៉ូប​បាន​អធិ‌ស្ឋាន​ឲ្យ​ពួក​មិត្ត​សម្លាញ់​រួច​ហើយ នោះ​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​លោក​រួច​ពី​ចំណង ហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​លើស​ជាង​ដើម​មួយ​ជា​ពីរ​ផង។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 17:1

ពេល​លោក​អាប់‌រ៉ាម​មាន​អាយុ​កៅ​សិប​ប្រាំបួន​ឆ្នាំ ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អាប់​រ៉ាម​ឃើញ ហើយ​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ចូរ​អ្នក​ដើរ​នៅ​ចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ចុះ

ជំពូក    |  កំណែ ចម្លង
ភីលីព 2:3-4

កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ប្រកួត​ប្រជែង ឬ​ដោយ​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​ថា​គេ​ប្រសើរ​ជាង​ខ្លួន​វិញ។ ដ្បិត​គាត់​ស្ទើរ​តែ​នឹង​ស្លាប់​នោះ គឺ​ដោយ​សារ​តែ​ការងារ​របស់​ព្រះ‌គ្រីស្ទ គាត់​បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​អ្នក​រាល់​គ្នា​ដែល​មិន​អាច​មក​ជួយ​បាន។ កុំ​ឲ្យ​ម្នាក់ៗ​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​ផង។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 45:9

សូម​បងៗ​ប្រញាប់​ទៅ​ជួប​ឪពុក​របស់​ខ្ញុំ ហើយ​ជម្រាប​លោក​ថា "យ៉ូសែប​ជា​កូន​របស់​លោក​ឪពុក​ផ្តាំ​មក​ដូច្នេះ​ថា ព្រះ‌ទ្រង់​បាន​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ដូច្នេះ សូម​អញ្ជើញ​មក​ជួប​កូន កុំ​បង្អង់​ឡើយ

ជំពូក    |  កំណែ ចម្លង
លូកា 2:36-37

មាន​ហោរា​ស្រី​ម្នាក់​ឈ្មោះ អាណ ជា​កូន​របស់​ផាញូអែល ក្នុង​កុល‌សម្ព័ន្ធ​អេស៊ើរ។ គាត់​ចាស់​ណាស់​ហើយ គាត់​រស់​នៅ​ជា​មួយ​ប្តី​បាន​ប្រាំ​ពីរ​ឆ្នាំ​ក្រោយ​ពេល​រៀប​ការ គាត់​នៅ​មេម៉ាយ​រហូត​ដល់​អាយុ​ប៉ែត‌សិប​បួន​ឆ្នាំ។ គាត់​នៅ​តែ​ក្នុង​ព្រះ‌វិហារ មិន​ដែល​ចេញ​ទៅ​ណា​ឡើយ គាត់​ថ្វាយ‌បង្គំ​ព្រះ ដោយ​តម និង​អធិស្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:10

ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន ចូរ​ផ្តល់​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​គោរព។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 103:1-5

ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​អស់​ដែល​នៅ​ក្នុង​ខ្ញុំ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ! ព្រះ‌អង្គ​មិន​ប្រព្រឹត្ត​នឹង​យើង តាម​តែ​អំពើ​បាប​របស់​យើង​នោះ​ឡើយ ក៏​មិន​សង​តាម​តែ​អំពើ​ទុច្ចរិត​របស់​យើង​ដែរ។ ដ្បិត​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដីយ៉ាង​ណា ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ចំពោះ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ ក៏​ខ្ពស់​យ៉ា​ង​នោះ​ដែរ។ ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ដក​អំពើ​រំលង​របស់​យើង ឲ្យ​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ក៏​អាណិត​អាសូរ​ដល់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។ ដ្បិត​ព្រះ‌អង្គ​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ។ ៙ រី​ឯ​មនុស្ស​វិញ ថ្ងៃ​អាយុ​របស់​គេ​ប្រៀប​ដូច​ជា​ស្មៅ គេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទី​វាល ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ប៉ះ នោះ​ក៏​សូន្យ​បាត់​ទៅ ហើយ​កន្លែង​របស់​វា លែង​ស្គាល់​វា​ទៀត​ឡើយ។ តែ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ស្ថិត​ស្ថេរ​នៅ​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់​កល្ប ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ក៏​នៅ​រហូត​ដល់​កូន​ចៅ​របស់​គេ គឺ​ដល់​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ ហើយ​នឹក​ចាំពី​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដើម្បី​ប្រតិ‌បត្តិ​តាម។ ៙ ព្រះ‌យេហូវ៉ា​បាន​តាំង​បល្ល័ង្ក របស់​ព្រះ‌អង្គ​នៅ​ស្ថាន‌សួគ៌ ហើយ​រាជ្យ​ព្រះ‌អង្គ​ក៏​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។ ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ហើយ​កុំ​ឲ្យ​ភ្លេចអស់​ទាំង​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ពួក​ទេវតារបស់​ព្រះ‌អង្គ​អើយ អស់​លោក​ជា​អ្នក​ខ្លាំង​ពូកែ ដែល​ប្រតិ‌បត្តិ​តាម​ព្រះ​បន្ទូល​របស់​ព្រះ‌អង្គ ក៏​ស្តាប់​តាម​ព្រះ‌សូរ‌សៀង នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជានិច្ច! អស់​ទាំង​ពួក​ពល‌បរិវាររបស់​ព្រះ‌អង្គ ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះ‌អង្គ​គ្រប់​គ្រង​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! ដែល​ព្រះ‌អង្គ​អត់​ទោស គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​ឯង ក៏​ប្រោស​ជំងឺ​ទាំង​ប៉ុន្មាន​របស់​ឯង​ឲ្យ​បាន​ជា ព្រះ‌អង្គ​ជួយ​ជីវិត​ឯង​ឲ្យ​រួច​ពី​រណ្តៅ ហើយ​យក​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា បំពាក់​ជា​មកុដ​ដល់​ឯង ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ជីវិត​ឯង បាន​ស្កប់‌ស្កល់​ដោយ​របស់​ល្អ ដើម្បី​ឲ្យ​វ័យ​ក្មេងរបស់​ឯង​បាន​កែ​ឡើង​ជា​ថ្មី ដូច​សត្វ​ឥន្ទ្រី។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 71:8

មាត់​ទូល‌បង្គំ​ពេញ​ដោយ​ពាក្យ សរសើរ​តម្កើង​ព្រះ‌អង្គ ហើយ​ដោយ​ពាក្យ​លើក​តម្កើង ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 9:10

ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា ហើយ​ការ​ដែល​ស្គាល់​ដល់​ព្រះ​ដ៏​បរិសុទ្ធ នោះ​គឺ​ជា​យោបល់

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 14:26

មនុស្ស​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​មាន​ទី​ពឹង​មាំ‌មួន ហើយ​កូន​ចៅ​របស់​គេ​នឹង​បាន​ទី​ពំនាក់​ដែរ។

ជំពូក    |  កំណែ ចម្លង
សាស្តា 4:13

មនុស្ស​កំលោះ​ដែល​ទាល់​ក្រ តែ​មាន​ប្រាជ្ញា វិសេស​ជាង​ស្តេច​ដែល​ចាស់​ជរា ហើយ​ល្ងី‌ល្ងើ ជា​ស្តេច​ដែល​មិន​ព្រម​ទទួល​សេចក្ដី​ដាស់‌តឿន​ទៀត

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:2

យើង​ម្នាក់ៗ​ត្រូវ​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន ដើម្បី​ជា​ការ​ល្អ​សម្រាប់​ស្អាង​ចិត្ត​ឡើង

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 12:9

តែ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា៖ «គុណ​របស់​យើង​ល្មម​ដល់​អ្នក​ហើយ ដ្បិត​ចេស្ដា​របស់​យើង​បាន​ពេញ​ខ្នាត នៅ​ក្នុង​ភាព​ទន់​ខ្សោយ»។ ដូច្នេះ ខ្ញុំ​នឹង​អួត​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះ‌ចេស្តា​របស់​ព្រះ‌គ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង

ប្រភេទរង

ការគោរពប្រតិបត្តិព្រះជាម្ចាស់ការសោកស្តាយ និងការប្រែចិត្តជឿអារម្មណ៍ស្រងូតស្រងាត់ការថែទាំ​មនុស្ស​ចាស់ភាពច្របូកច្របល់ និងការសម្រេចចិត្តជំនះឧបសគ្គជីវិតការគោរពអ្នកដទៃការអត់ធ្មត់ចំពោះអ្នកដទៃកុមារកំព្រាសារៈសំខាន់នៃភាពស្មោះត្រង់វឌ្ឍនភាព និង​ការ​ជម្នះ​ឧបសគ្គជីវិតថ្មីក្នុងព្រះគ្រីស្ទគុណធម៌គ្រីស្ទានជីវិតអ្នកនៅលីវស្នេហា និង​ទំនាក់ទំនងស្ត្រីមេម៉ាយការបរាជ័យជោគជ័យការមានផ្ទៃពោះជ័យជំនះវិន័យការក្បត់ស្ត្រេសផ្ទះសម្រាប់អ្នកការគិតចិត្តអត្ថន័យនៃជីវិតការបាក់បែកចិត្តការផ្សះផ្សាររង្វាន់ទេពកោសល្យទុក្ខព្រួយវ័យចំណាស់ភាពអាម៉ាស់យុវជនខ្មែរ
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម