អូនសម្លាញ់អើយ រាល់ថ្ងៃនេះ ព្រះជាម្ចាស់គង់នៅជាមួយអូន ក្នុងគ្រប់ការងារទាំងអស់។ ទ្រង់ជាព្រះបិតាដ៏មហិមា ដែលមើលថែរក្សាអូន ទាំងក្នុងរឿងតូចធំ។ នៅក្នុងដំណាក់កាលដ៏ស្រស់បំព្រងនៃជីវិតនេះ អូនបានទទួលពរជ័យដ៏ធំធេង ជាអំណោយទានដ៏ពិសេស ដែលអូនត្រូវថែរក្សា និងស្រឡាញ់ឲ្យបានជ្រៅជ្រះ។
អូនត្រូវមើលថែទាំឲ្យគេធំធាត់ មានចិត្តអត់ធ្មត់ និងដឹកនាំគេដោយប្រាជ្ញា ក្នុងការអភិវឌ្ឍឥតឈប់ឈររបស់គេ។ ការមានផ្ទៃពោះនេះ ពិតជាពោរពេញដោយសុភមង្គល ព្រោះអូនមានគេនៅក្នុងខ្លួន ដែលត្រូវការអូនរាល់ថ្ងៃ។ ចូរអូនស្រឡាញ់ថ្នាក់ថ្នមគេ ច្រៀងចម្រៀងឲ្យគេស្តាប់ និងអធិស្ឋានសម្រាប់គេ។
សូមអូនរីករាយជាមួយដំណាក់កាលនីមួយៗនៃការមានផ្ទៃពោះ ហើយត្រូវមានសង្ឃឹមថា អ្វីៗនឹងប្រព្រឹត្តទៅដោយរលូន។ ចូរនិយាយជាមួយព្រះវិញ្ញាណបរិសុទ្ធ សូមទ្រង់ជួយក្នុងពេលដែលអូនមានការភ័យខ្លាច និងសូមឲ្យទ្រង់ប្រទានកម្លាំងដល់អូន ពេលសម្រាលកូន។
ពេលដែលអូនបានកូនមកកាន់ដៃ សូមអរព្រះគុណព្រះជាម្ចាស់ និងរីករាយជាមួយគ្រប់ពេលវេលាជាមួយកូន។ ការបាននាំជីវិតមួយមកកាន់លោកនេះ គឺជាអំណោយទានពីព្រះជាម្ចាស់៕
ពេលស្ត្រីហៀបនឹងសម្រាលកូន នាងតែងព្រួយចិត្ត ព្រោះដល់ពេលហើយ តែកាលណាសម្រាលរួចមក នាងក៏ភ្លេចពីការឈឺចាប់អស់រលីង ហើយបែរជាមានអំណរ ដោយសារមានកូនម្នាក់កើតមកក្នុងលោកនេះ។
៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។
មើល៍ កូនចៅជាមត៌កមកពីព្រះយេហូវ៉ា ហើយផលដែលកើតពីផ្ទៃ ជារង្វាន់ដែលព្រះអង្គប្រទាន។
៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
លោកអ៊ីសាកបានទូលអង្វរដល់ព្រះយេហូវ៉ា សូមឲ្យព្រះអង្គប្រោសប្រណីដល់ប្រពន្ធរបស់លោក ព្រោះនាងជាស្ត្រីអារ។ ព្រះយេហូវ៉ាទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋានរបស់លោក រួចហើយនាងរេបិកាប្រពន្ធរបស់លោកក៏មានផ្ទៃពោះ។
អ័ដាមបានស្គាល់អេវ៉ាជាប្រពន្ធ ហើយនាងមានទម្ងន់បង្កើតបានកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតកូន ប្រុសម្នាក់ ដោយសារព្រះយេហូវ៉ាប្រោសប្រទាន»។
«មុនដែលយើងបានជបបង្កើតអ្នកនៅក្នុងពោះម្តាយ នោះយើងស្គាល់អ្នកហើយ កាលមុនដែលអ្នកសម្រាលចេញពីផ្ទៃមក នោះយើងបានញែកអ្នកជាបរិសុទ្ធផង ក៏បានតាំងអ្នកឡើងជាហោរា ដល់អស់ទាំងសាសន៍»។
ពេលនោះ ព្រះទ្រង់នឹកចាំពីនាងរ៉ាជែល ហើយព្រះស្ដាប់តាមនាង ព្រមទាំងប្រោសឲ្យនាងអាចបង្កើតកូនបាន។ នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ រួចនាងពោលថា៖ «ព្រះទ្រង់បានដកពាក្យដំណៀលចេញពីខ្ញុំហើយ»។
ព្រះបានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ព្រះអង្គបានបង្កើតគេ ជាប្រុសជាស្រី។ ព្រះបានប្រទានពរគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកម្រើកនៅលើផែនដីផង»។
ក្រោយមក អេលីសាបិត ជាប្រពន្ធរបស់លោក ក៏មានផ្ទៃពោះ ហើយនាងលាក់ខ្លួនរយៈពេលប្រាំខែ ដោយពោលថា៖ «ព្រះអម្ចាស់បានប្រោសប្រណីដល់ខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលព្រះអង្គទតមកខ្ញុំ ហើយបានដោះសេចក្តីខ្មាសរបស់ខ្ញុំ ចេញពីកណ្តាលមនុស្ស»។
ព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះអ្នក គឺជាព្រះដែលជបសូនអ្នក តាំងពីនៅក្នុងផ្ទៃម្តាយ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងជាយេហូវ៉ា ជាព្រះដែលបង្កើតរបស់សព្វសារពើ យើងលាតសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានក្រាលផែនដីដោយខ្លួនយើង
មើល៍! អេលីសាបិត ជាញាតិរបស់នាងក៏មានផ្ទៃពោះជាកូនប្រុស ក្នុងកាលដែលនាងមានវ័យចាស់ហើយដែរ នាងមានផ្ទៃពោះប្រាំមួយខែហើយ គឺអ្នកដែលគេបានហៅថាជាស្ត្រីអារ។ ដ្បិតគ្មានការអ្វីដែលព្រះធ្វើពុំបាននោះឡើយ»។
កាលអេលីសាបិតបានឮពាក្យម៉ារាជម្រាបសួរ នោះកូននៅក្នុងផ្ទៃរបស់នាងក៏បង្រះឡើង ហើយអេលីសាបិតក៏បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ រួចបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ក្នុងចំណោមពួកស្រីៗ នាងជាស្ត្រីមានពរ និងកូនដែលនៅក្នុងផ្ទៃរបស់នាងដែរ។ ដូចម្តេចហ្ន៎ បានជាមាតាព្រះអម្ចាស់នៃខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ? ដ្បិតមើល៍ កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាងភ្លាម នោះកូននៅក្នុងផ្ទៃខ្ញុំក៏បង្រះឡើងដោយអំណរ។
ដោយសារជំនឿ លោកស្រីសារ៉ាបានទទួលអំណាចនឹងមានគភ៌បាន ទោះជាគាត់ហួសអាយុនឹងមានកូនក៏ដោយ ព្រោះគាត់បានរាប់ព្រះអង្គដែលបានសន្យានោះថា ទ្រង់ស្មោះត្រង់។
នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀត នាងពោលថា៖ «ពេលនេះ ខ្ញុំនឹងសរសើរតម្កើង ព្រះយេហូវ៉ា»។ ហេតុនេះហើយបានជានាងដាក់ឈ្មោះកូននោះថា "យូដា"។ បន្ទាប់មក នាងក៏លែងមានកូនទៀត។
ព្រះអង្គក៏មានព្រះបន្ទូលទៅស្ត្រីថា៖ «យើងនឹងធ្វើឲ្យនាង មានសេចក្ដីព្រួយលំបាកជាច្រើន នៅពេលមានផ្ទៃពោះ នាងនឹងសម្រាលកូនទាំងឈឺចុកចាប់ ចិត្តនាងនឹងប្រាថ្នាចង់បានប្តី ហើយប្តីនឹងត្រួតត្រាលើនាង»។
កាលគាត់កំពុងតែសម្រាលកូនយ៉ាងពិបាកនោះ ឆ្មបប្រាប់គាត់ថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតលោកស្រីបានកូនប្រុសមួយទៀត»។
លុះដល់នាងហាណាមានទម្ងន់គ្រប់ខែហើយ ក៏សម្រាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា សាំយូអែល ដោយនិយាយថា៖ «ខ្ញុំបានសូមកូននេះពីព្រះយេហូវ៉ា»។
មើល៍! អេលីសាបិត ជាញាតិរបស់នាងក៏មានផ្ទៃពោះជាកូនប្រុស ក្នុងកាលដែលនាងមានវ័យចាស់ហើយដែរ នាងមានផ្ទៃពោះប្រាំមួយខែហើយ គឺអ្នកដែលគេបានហៅថាជាស្ត្រីអារ។
ព្រះបានប្រទានពរគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកម្រើកនៅលើផែនដីផង»។
ព្រះអង្គប្រទានឲ្យស្ត្រីអារមានផ្ទះសំបែង ហើយឲ្យនាងមានកូនដោយរីករាយ ហាលេលូយ៉ា !
គឺខ្ញុំបានអធិស្ឋានសូមឲ្យមានកូននេះ ហើយព្រះយេហូវ៉ាក៏ប្រោសឲ្យបានសម្រេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន ដូច្នេះ ខ្ញុំសូមប្រគល់កូននេះដល់ព្រះយេហូវ៉ា ទុកជារបស់ព្រះអង្គរហូតអស់មួយជីវិត»។ រួចលោកអែលកាណាក៏ថ្វាយបង្គំព្រះយេហូវ៉ានៅទីនោះ។
ប្រពន្ធរបស់អ្នកនឹងបានដូចជា ដើមទំពាំងបាយជូរមានផ្លែ នៅក្នុងផ្ទះរបស់អ្នក កូនៗរបស់អ្នកនឹងបានដូចជា ដើមអូលីវនៅជុំវិញតុរបស់អ្នក។
នៅក្នុងស្រុករបស់អ្នកនឹងគ្មានស្ត្រីរលូតកូន ឬស្ត្រីអារឡើយ យើងនឹងឲ្យអ្នកមានអាយុយឺនយូរ។
ប៉ុន្តែ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតាមួយរូបរបស់ព្រះអម្ចាស់បានលេចមកប្រាប់លោកក្នុងយល់សប្តិថា៖ «យ៉ូសែប ជាពូជពង្សព្រះបាទដាវីឌអើយ កុំខ្លាចនឹងយកនាងម៉ារាមកធ្វើជាប្រពន្ធរបស់អ្នកឡើយ ដ្បិតបុត្រដែលមកចាប់កំណើតក្នុងផ្ទៃនាង គឺមកពីព្រះវិញ្ញាណបរិសុទ្ធទេ។ នាងនឹងប្រសូតបានបុត្រាមួយ ហើយលោកត្រូវថ្វាយព្រះនាមបុត្រនោះថា "យេស៊ូវ" ព្រោះបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គឲ្យរួចពីបាបរបស់គេ»។
ឱកោះទាំងឡាយអើយ ចូរស្តាប់យើងចុះ ឱប្រជាជាតិទាំងប៉ុន្មាននៅឆ្ងាយអើយ ចូរប្រុងស្តាប់ចុះ ព្រះយេហូវ៉ាបានហៅខ្ញុំ តាំងពីផ្ទៃម្តាយ ព្រះអង្គបានដំណាលពីឈ្មោះខ្ញុំ តាំងពីនៅក្នុងពោះម្តាយមក
កូនចៅអើយ ដោយព្រោះអ្នករាល់គ្នា ខ្ញុំឈឺចាប់ម្តងទៀត ដូចស្ត្រីហៀបនឹងសម្រាលកូន រហូតទាល់តែព្រះគ្រីស្ទមានរូបរាងឡើងក្នុងអ្នករាល់គ្នា។
«ពេលណានាងបង្កើតកូនឲ្យពួកស្ត្រីសាសន៍ហេព្រើរ ចូរពិនិត្យមើលកូនដែលកើតមកនោះ ប្រសិនបើជាកូនប្រុស ត្រូវសម្លាប់ចោល តែប្រសិនបើជាកូនស្រី ត្រូវទុកឲ្យនៅរស់»។
ព្រះនេត្ររបស់ព្រះអង្គ បានឃើញធាតុនៃទូលបង្គំ តាំងពីទូលបង្គំមិនទាន់មានរូបរាងនៅឡើយ។ គ្រប់ទាំងអស់សុទ្ធតែបានកត់ទុក ក្នុងបញ្ជីរបស់ព្រះអង្គ គឺអស់ទាំងថ្ងៃអាយុដែលបានតម្រូវ ឲ្យទូលបង្គំរស់នៅ មុននឹងមានថ្ងៃទាំងនោះមកដល់ទៅទៀត។
នាងប្រសូតបានបុត្រាច្បងមក ហើយរុំបុត្រនោះនឹងសំពត់ រួចដាក់ឲ្យផ្ទំក្នុងស្នូកសត្វ ព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងសម្រាប់ពួកគេទេ។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងតែពីកំណើត គឺព្រះអង្គហើយដែលបានយកទូលបង្គំ ចេញពីផ្ទៃម្តាយ ទូលបង្គំសរសើរតម្កើងព្រះអង្គជានិច្ច។
ទេវតារបស់ព្រះយេហូវ៉ា ចោមរោមជុំវិញអស់អ្នកដែល កោតខ្លាចព្រះអង្គ ហើយរំដោះគេឲ្យរួច។
តែព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងតូចៗចូលមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់មនុស្សដូចក្មេងទាំងនេះឯង»។
ព្រះអង្គនឹងឃ្វាលហ្វូងរបស់ព្រះអង្គ ដូចជាគង្វាល ព្រះអង្គនឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចី ទៅដោយថ្នម។
ព្រះយេហូវ៉ាល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ គ្របលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក។
ព្រះយេហូវ៉ាបានប្រោសប្រណីលោកស្រីសារ៉ា ដូចព្រះអង្គបានមានព្រះបន្ទូល គឺព្រះយេហូវ៉ាបានប្រព្រឹត្តចំពោះលោកស្រីសារ៉ា ដូចព្រះអង្គបានសន្យា។ ដូច្នេះ លោកស្រីក៏ជម្រាបលោកអ័ប្រាហាំថា៖ «ចូរបណ្តេញស្រីបម្រើនេះ និងកូនវាចេញទៅ ដ្បិតកូនរបស់ស្រីបម្រើនេះមិនត្រូវទទួលមត៌កជាមួយអ៊ីសាកកូនរបស់ខ្ញុំឡើយ»។ ពាក្យនោះធ្វើឲ្យលោកអ័ប្រាហាំពិបាកចិត្តណាស់ ព្រោះអ៊ីសម៉ាអែលក៏ជាកូនរបស់លោកដែរ។ ប៉ុន្តែ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា៖ «កុំពិបាកចិត្តព្រោះតែក្មេងនេះ និងស្រីបម្រើរបស់អ្នកឡើយ ចូរធ្វើតាមពាក្យទាំងប៉ុន្មានដែលសារ៉ាបានប្រាប់អ្នកចុះ ដ្បិតពូជអ្នកនឹងត្រូវរាប់តាមអ៊ីសាកទេ។ រីឯកូនរបស់ស្រីបម្រើនោះ យើងនឹងធ្វើឲ្យវាបានទៅជាជាតិសាសន៍មួយ ព្រោះវាជាពូជរបស់អ្នកដែរ»។ ដូច្នេះ លោកអ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម យកនំបុ័ង និងថង់ស្បែកមានទឹកពេញ ប្រគល់ឲ្យនាងហាការ ដោយដាក់លើស្មានាង ព្រមទាំងកូនរបស់នាងដែរ រួចប្រាប់ឲ្យនាងចេញទៅ។ នាងក៏ចាកចេញ ហើយវិលវល់ចុះឡើងក្នុងទីរហោស្ថានក្បែរក្រុងបៀរសេបា។ ពេលអស់ទឹកដែលនៅក្នុងថង់ស្បែកហើយ នាងទុកកូនចោលនៅក្រោមដើមឈើតូចមួយ ហើយទៅអង្គុយទល់មុខកូន ចម្ងាយមួយសន្ទុះបាញ់ធ្នូ ដោយគិតថា៖ «ខ្ញុំមិនចង់ឃើញកូនស្លាប់នៅនឹងមុខឡើយ»។ ដូច្នេះ កាលនាងអង្គុយទល់មុខកូន នាងក៏ឡើងសំឡេងស្រែកយំ។ ព្រះទ្រង់ឮសំឡេងក្មេងនោះ ហើយទេវតារបស់ព្រះក៏ហៅនាងហាការពីលើមេឃ សួរថា៖ «ហាការអើយ តើនាងមានរឿងអ្វី? កុំខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់ឮសំឡេងកូនរបស់នាង នៅកន្លែងដែលវាអង្គុយនោះហើយ។ ចូរក្រោកឡើង ទៅលើកកូនមក ដ្បិតយើងនឹងធ្វើឲ្យវាបានទៅជាជាតិសាសន៍មួយដ៏ធំ»។ ពេលនោះ ព្រះទ្រង់បំភ្លឺភ្នែកនាងឲ្យឃើញអណ្តូងទឹកមួយ នាងក៏ទៅដងទឹកដាក់ពេញថង់ស្បែក រួចយកមកឲ្យកូនផឹក។ លោកស្រីសារ៉ាមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយឲ្យលោកអ័ប្រាហាំ ក្នុងកាលដែលលោកមានវ័យចាស់ ត្រូវតាមពេលកំណត់ដែលព្រះអង្គបានប្រាប់លោក។
កាលទូលបង្គំបានកកើតឡើងក្នុងទីកំបាំង គឺបានចាក់ស្រែះយ៉ាងស្មុគស្មាញ ក្នុងទីជ្រៅនៃផែនដី នោះគ្រោងកាយរបស់ទូលបង្គំ មិនកំបាំងនឹងព្រះអង្គឡើយ។
កូនប្រុសៗដែលកើតមកកាលឪពុកនៅក្មេង នោះប្រៀបដូចជាព្រួញ នៅក្នុងដៃរបស់មនុស្សខ្លាំងពូកែ។ មានពរហើយអ្នកណា ដែលមានព្រួញពេញបំពង់! កាលណាអ្នកនោះនិយាយ នឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុង គេនឹងមិនត្រូវខ្មាសឡើយ។
តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា របស់ព្រះអង្គ ហើយនឹកចាំពីបទបញ្ជារបស់ព្រះអង្គ ដើម្បីប្រតិបត្តិតាម។
ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា តើយើងនឹងនាំទៅដល់កំណត់ដែលត្រូវសម្រាល ឥតធ្វើឲ្យកើតមកផងឬ? ព្រះរបស់អ្នកក៏មានព្រះបន្ទូលសួរថា យើងដែលធ្វើឲ្យកើតមក តើយើងនឹងបង្ខាំងផ្ទៃឬ?
៙ ព្រះហស្តរបស់ព្រះអង្គបានបង្កើត និងបានសូនទូលបង្គំ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានរៀនស្គាល់ បទបញ្ជារបស់ព្រះអង្គ។
លុះដល់ពេលដែលអេលីសាបិតត្រូវសម្រាលកូន នោះនាងសម្រាលបានកូនប្រុសមួយ។ អ្នកជិតខាង និងញាតិសន្តានរបស់គាត់បានឮថា ព្រះអម្ចាស់បានសម្តែងព្រះហឫទ័យមេត្តាករុណាជាខ្លាំងដល់គាត់ គេក៏មានចិត្តអរសប្បាយជាមួយគាត់។
កាលនាងរ៉ាជែលដឹងថា ខ្លួនមិនបានបង្កើតកូនឲ្យលោកយ៉ាកុបសោះ នាងមានចិត្តច្រណែននឹងបងស្រី ហើយនាងពោលទៅកាន់លោកយ៉ាកុបថា៖ «សូមឲ្យខ្ញុំមានកូនផង បើមិនដូច្នោះទេ ខ្ញុំនឹងស្លាប់មិនខាន»។ នាងស៊ីលផាជាស្រីបម្រើនាងលេអាក៏បង្កើតបានកូនប្រុសមួយឲ្យលោកយ៉ាកុប។ នាងលេអាពោលថា៖ «មានសំណាងហើយ!» នាងក៏ដាក់ឈ្មោះកូននោះថា "កាដ" ។ នាងស៊ីលផាជាស្រីបម្រើរបស់នាងលេអា បង្កើតបានកូនមួយទៀតឲ្យលោកយ៉ាកុប។ នាងលេអាពោលថា៖ «ខ្ញុំសប្បាយហើយ! ដ្បិតស្ត្រីទាំងឡាយនឹងហៅខ្ញុំថា ខ្ញុំសប្បាយមែន!»។ ដូច្នេះ នាងក៏ដាក់ឈ្មោះកូននោះថា "អេស៊ើរ" ។ ថ្ងៃមួយ រូបេនបានចេញទៅវាលនៅរដូវច្រូតស្រូវសាលី ឃើញផ្លែស្នេហ៍ រួចយកមកជូននាងលេអាជាម្តាយ។ ពេលនោះ នាងរ៉ាជែលពោលទៅកាន់នាងលេអាថា៖ «សូមចែកផ្លែស្នេហ៍កូនរបស់បងខ្លះមកខ្ញុំផង»។ ប៉ុន្តែ នាងលេអាឆ្លើយថា៖ «ដែលឯងដណ្តើមយកប្តីរបស់អញ តើនោះជារឿងតូចតាចឬ? តើឯងចង់យកផ្លែស្នេហ៍កូនរបស់អញទៀតឬ?»។ នាងរ៉ាជែលតបថា៖ «ដូច្នេះ ឲ្យគាត់ដេកជាមួយបងយប់នេះទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។ នៅពេលល្ងាច កាលលោកយ៉ាកុបវិលមកពីចម្ការវិញ នាងលេអាក៏ចេញទៅទទួលដោយពាក្យថា៖ «យប់នេះ បងត្រូវចូលមកឯខ្ញុំ ដ្បិតខ្ញុំបានជួលបងដោយផ្លែស្នេហ៍កូនរបស់ខ្ញុំហើយ»។ ដូច្នេះ លោកក៏ដេកជាមួយនាងនៅយប់នោះទៅ។ ព្រះទ្រង់ស្ដាប់តាមនាងលេអា ហើយនាងមានទម្ងន់ បង្កើតបានកូនប្រុសទីប្រាំឲ្យលោកយ៉ាកុប។ នាងលេអាពោលថា៖ «ព្រះទ្រង់បានប្រទានរង្វាន់ មកខ្ញុំ ព្រោះខ្ញុំបានឲ្យស្រីបម្រើរបស់ខ្ញុំទៅប្តី»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "អ៊ីសាខារ"។ នាងលេអាក៏មានទម្ងន់ទៀត បង្កើតបានកូនប្រុសទីប្រាំមួយឲ្យលោកយ៉ាកុប។ លោកយ៉ាកុបក៏នឹកក្តៅចិត្តនឹងនាងរ៉ាជែលជាខ្លាំង ហើយតបថា៖ «តើបងជាព្រះឬ ដែលបង្ខាំងមិនឲ្យអូនមានកូនដូច្នេះ?»
មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន ហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរ។
មើល៍ ទូលបង្គំកើតមកក្នុងអំពើទុច្ចរិត ហើយទូលបង្គំមានបាបតាំងពីនៅក្នុងផ្ទៃម្ដាយ។
មានគេនាំក្មេងតូចៗមករកព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គបានពាល់ពួកគេ តែពេលពួកសិស្សបានឃើញ ក៏បន្ទោសដល់គេ។ ប៉ុន្តែ ព្រះយេស៊ូវហៅពួកសិស្សមក ហើយមានព្រះបន្ទូលថា៖ «ទុកឲ្យកូនក្មេងមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យរបស់ព្រះមានសុទ្ធតែមនុស្សដូចក្មេងៗទាំងនេះ។
ដ្បិតព្រះអង្គបានធ្វើឲ្យគេ ទាបជាងព្រះ តែបន្តិចទេ ក៏បានបំពាក់សិរីល្អ និងកិត្តិយសដល់គេ ទុកជាមកុដ។
រីឯប្ដីក៏ដូច្នោះដែរ ត្រូវរស់នៅជាមួយប្រពន្ធរបស់ខ្លួន ដោយយល់ថា ស្ត្រីជាភាជនៈដែលខ្សោយជាង ហើយត្រូវគោរពនាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិត ទុកជាមត៌ករួមគ្នា ដើម្បីកុំឲ្យមានអ្វីរាំងរាសេចក្តីអធិស្ឋានរបស់អ្នកឡើយ។
កាលព្រះយេហូវ៉ាទតឃើញថា លោកយ៉ាកុបស្អប់នាងលេអា ព្រះអង្គក៏ប្រោសឲ្យផ្ទៃនាងបង្កើតកូនបាន តែនាងរ៉ាជែលនៅជាស្ត្រីអារ។
ព្រះយេហូវ៉ានឹងសម្រេចគោលបំណង របស់ព្រះអង្គដល់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ សូមកុំបោះបង់ចោលស្នាព្រះហស្ត របស់ព្រះអង្គឡើយ។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ភ្នែករបស់មនុស្សទាំងអស់ទន្ទឹងរង់ចាំព្រះអង្គ ដ្បិតព្រះអង្គប្រទានអាហារឲ្យគេ តាមពេលកំណត់។
ចូរឲ្យគោរពឪពុកម្តាយរបស់អ្នក ដើម្បីឲ្យអ្នកបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានដល់អ្នក។
ព្រះអង្គនឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិត នៅចំពោះព្រះអង្គមានអំណរពោរពេញ នៅព្រះហស្តស្តាំរបស់ព្រះអង្គ មានសេចក្ដីរីករាយ ជាដរាបតទៅ។
ចូរមើលទៅសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលទុកដាក់ក្នុងជង្រុកផង តែព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ចុះអ្នករាល់គ្នា តើមិនមានតម្លៃលើសជាងសត្វទាំងនោះទេឬ?
ឱស្ត្រីអារដែលមិនបានបង្កើតកូនអើយ ចូរច្រៀងឡើង ឱអ្នកដែលមិនបានឈឺចាប់នឹងសម្រាលអើយ ចូរធ្លាយចេញជាបទចម្រៀង ហើយបន្លឺឡើងចុះ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា កូនរបស់ស្ត្រីដែលនៅតែម្នាក់ឯង មានច្រើនជាងកូនរបស់ស្ត្រី ដែលមានប្តីទៅទៀត។
ព្រះអង្គលើកមនុស្សកម្សត់ទុគ៌តឡើង ឲ្យរួចពីសេចក្ដីវេទនា ហើយធ្វើឲ្យគ្រួសាររបស់គេ មានគ្នាច្រើនដូចហ្វូងសត្វ។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
ទេវតាពោលទៅនាងថា៖ «កុំខ្លាចអី ម៉ារាអើយ ដ្បិតព្រះគាប់ព្រះហឫទ័យនឹងនាងហើយ។ មើល៍! នាងនឹងមានគភ៌ ប្រសូតបានបុត្រាមួយ ហើយនាងត្រូវថ្វាយព្រះនាមថា "យេស៊ូវ"។
៙ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ការអស្ចារ្យដែលព្រះអង្គបានធ្វើ មានច្រើនណាស់ ហើយព្រះអង្គក៏មានគំនិតគិតដល់យើងខ្ញុំដែរ គ្មានអ្នកណាអាចប្រៀបផ្ទឹម ស្មើនឹងព្រះអង្គបានឡើយ។ ប្រសិនបើទូលបង្គំនឹងប្រកាស រៀបរាប់ពីការអស្ចារ្យទាំងនោះ នោះមានច្រើនឥតគណនា មិនអាចរៀបរាប់អស់ឡើយ។
អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យ របស់ព្រះអង្គ មានសេចក្ដីសុខដ៏លើសលុប គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។
ចូរស្តីប្រដៅកូនអ្នកចុះ ទោះគេនឹងឲ្យអ្នកបានសម្រាកចិត្ត គេនឹងឲ្យអ្នកមានចិត្តរីករាយផង។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ ហើយដូចជាប្រពន្ធថ្មោងថ្មី ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។
ព្រះយេហូវ៉ាប្រទានកម្លាំង ដល់ប្រជារាស្ត្រព្រះអង្គ ព្រះយេហូវ៉ាប្រោសប្រទានពរ ឲ្យប្រជារាស្ត្រព្រះអង្គមានសន្ដិភាព។
ខាងឯមនុស្សមានប្រាជ្ញា នោះផ្លូវនៃជីវិតចេះតែនាំឡើងទៅលើ ដើម្បីឲ្យបានឃ្លាតចេញពីស្ថានឃុំព្រលឹង មនុស្សស្លាប់ ដែលនៅខាងក្រោម។
គេនឹងមក ហើយប្រកាសអំពី សេចក្ដីសុចរិតរបស់ព្រះអង្គ ប្រាប់មនុស្សមួយពួក ដែលមិនទាន់កើតមកនៅឡើយថា គឺព្រះអង្គហើយដែលបានធ្វើការនោះ។
ចូរប្រយ័ត្ន កុំមើលងាយអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌ ទេវតារបស់ពួកគេឃើញព្រះភក្ត្រព្រះវរបិតារបស់ខ្ញុំ ដែលគង់នៅស្ថានសួគ៌ជានិច្ច។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
លោកស្រីសារ៉ាពោលថា៖ «ព្រះទ្រង់បានធ្វើឲ្យខ្ញុំអស់សំណើច ហើយអស់អ្នកណាដែលឮ ក៏នឹងសើចជាមួយខ្ញុំដែរ»។ លោកស្រីពោលទៀតថា៖ «តើអ្នកណាបាននឹកភ្នកនិយាយទៅលោកអ័ប្រាហាំថា "លោកស្រីសារ៉ានឹងបំបៅកូន?" តែខ្ញុំបានបង្កើតកូនប្រុសមួយឲ្យលោក ក្នុងកាលដែលលោកមានវ័យចាស់ហើយ»។
ដ្បិតព្រះអង្គបានរំដោះព្រលឹងទូលបង្គំ ឲ្យរួចពីស្លាប់ អើ ក៏បានជួយជើងទូលបង្គំមិនឲ្យដួលដែរ ដើម្បីឲ្យទូលបង្គំបានដើរនៅចំពោះព្រះ ក្នុងពន្លឺនៃជីវិត។
ព្រះអង្គប្រោសអ្នកដែលមានចិត្តខ្ទេចខ្ទាំ ឲ្យបានជា ព្រះអង្គរុំរបួសឲ្យគេ។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
យើងនឹងកម្សាន្តចិត្តអ្នក ដូចជាម្តាយដែលលួងលោមកូន នោះអ្នករាល់គ្នានឹងមានសេចក្ដីកម្សាន្តចិត្ត ចំពោះក្រុងយេរូសាឡិម។
ទូលបង្គំរង់ចាំព្រះយេហូវ៉ា ព្រលឹងទូលបង្គំរង់ចាំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។
ឱមនុស្សមានជំនឿតិចអើយ ប្រសិនបើព្រះតុបតែងស្មៅនៅតាមទីវាល ដែលដុះនៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេបោះចូលទៅក្នុងជើងក្រានដូច្នេះទៅហើយ តើទ្រង់មិនតុបតែងអ្នករាល់គ្នា លើសជាងនេះអម្បាលម៉ានទៅទៀត?
ព្រះអង្គលាព្រះហស្ត ព្រះអង្គប្រទានឲ្យជីវិតទាំងឡាយ ឲ្យឆ្អែតបានស្កប់ស្កល់។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ប្រសិនបើទូលបង្គំមិនបានរីករាយ នឹងក្រឹត្យវិន័យរបស់ព្រះអង្គ នោះទូលបង្គំមុខជាវិនាស ទៅក្នុងសេចក្ដីទុក្ខព្រួយ របស់ទូលបង្គំមិនខាន។
ដែលព្រះអង្គអត់ទោស គ្រប់ទាំងអំពើទុច្ចរិតរបស់ឯង ក៏ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យបានជា
ប៉ុន្តែ ព្រះពិតជាបានស្តាប់ខ្ញុំមែន ព្រះអង្គយកព្រះហឫទ័យទុកដាក់ ស្តាប់សំឡេងអធិស្ឋានរបស់ខ្ញុំ។
យើងនឹងឲ្យមនុស្សដទៃជំនួសអ្នក ហើយប្រជាជាតិផ្សេងៗស្នងនឹងជីវិតអ្នក ដោយព្រោះអ្នកមានតម្លៃវិសេសនៅភ្នែកយើង ក៏គួរលើកតម្កើង ហើយជាទីស្រឡាញ់ដល់យើងផង។
ពេលនោះ ម្នាក់ពោលឡើងថា៖ «ដល់វេលាកំណត់ យើងនឹងវិលមករកអ្នកវិញជាមិនខាន ហើយសារ៉ាប្រពន្ធរបស់អ្នកនឹងមានកូនប្រុសមួយ»។ លោកស្រីសារ៉ាឈរស្ដាប់ខាងក្រោយលោក នៅមាត់ទ្វារជំរំ។
អាយុជីវិតរបស់ទូលបង្គំ ស្ថិតនៅក្នុងព្រះហស្តព្រះអង្គ សូមរំដោះទូលបង្គំ ចេញពីកណ្ដាប់ដៃ ខ្មាំងសត្រូវរបស់ទូលបង្គំ និងពីអស់អ្នកដែលបៀតបៀនទូលបង្គំផង!
ដ្បិតព្រះយេហូវ៉ា បានជ្រើសរើសយ៉ាកុប សម្រាប់ព្រះអង្គ គឺអ៊ីស្រាអែល ទុកជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ាចុះ! ដ្បិតមានសេចក្ដីសប្បុរសនៅនឹងព្រះយេហូវ៉ា ហើយមានសេចក្ដីប្រោសលោះ ជាបរិបូរនៅនឹងព្រះអង្គ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ ព្រះអង្គជាទីទុកចិត្តរបស់ទូលបង្គំ តាំងពីក្មេងមក។
មើល៍! ព្រះវរបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងមានឈ្មោះថាជាកូនរបស់ព្រះ ហើយយើងពិតជាកូនរបស់ព្រះអង្គមែន។ នេះហើយជាហេតុដែលលោកីយ៍មិនស្គាល់យើង ព្រោះលោកីយ៍មិនបានស្គាល់ព្រះអង្គទេ។
ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។
ក្រោយមក ព្រះយេហូវ៉ាក៏ប្រោសប្រទានឲ្យនាងហាណាមានទម្ងន់ បង្កើតបានកូនប្រុសបី កូនស្រីពីរទៀត ហើយកុមារសាំយូអែលនោះ ក៏មានវ័យធំឡើងនៅចំពោះព្រះយេហូវ៉ា។
ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
នាងលេអាក៏មានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ នាងដាក់ឈ្មោះកូននោះថា "រូបេន" ដ្បិតនាងពោលថា៖ «ព្រះយេហូវ៉ាបានទតឃើញទុក្ខព្រួយរបស់ខ្ញុំ ឥឡូវនេះ ប្តីខ្ញុំប្រាកដជានឹងស្រឡាញ់ខ្ញុំមិនខាន»។
៙ ខ្ញុំនឹងមិនស្លាប់ទេ គឺខ្ញុំនឹងរស់នៅ ហើយរៀបរាប់អំពីស្នាព្រះហស្តនៃព្រះយេហូវ៉ា ។
ព្រះអង្គបំពេញតាមចិត្តប៉ងប្រាថ្នារបស់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គក៏ឮសម្រែករបស់គេ ហើយសង្គ្រោះគេ។
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
ព្រះយេហូវ៉ាការពារពួកអ្នកស្នាក់អាស្រ័យ ព្រះអង្គទ្រទ្រង់ក្មេងកំព្រា និងស្ត្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់វិញ ព្រះអង្គនាំទៅរកសេចក្ដីវិនាស។
ព្រលឹងទូលបង្គំរលាយទៅ ដោយព្រោះទុក្ខព្រួយ សូមចម្រើនកម្លាំងទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង!