Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 11:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដោយ​សារ​ជំនឿ លោក​ស្រី​សារ៉ាបាន​ទទួល​អំណាច​នឹង​មាន​គភ៌បាន ទោះ​ជា​គាត់​ហួស​អាយុ​នឹង​មាន​កូន​ក៏​ដោយ ព្រោះ​គាត់​បាន​រាប់​ព្រះ​អង្គ​ដែល​បាន​សន្យា​នោះ​ថា ទ្រង់​ស្មោះ​ត្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ដូចគ្នាដែរ ដោយសារតែ​ជំនឿ សារ៉ា​ដែលជា​ស្ត្រី​អារ​បាន​ទទួល​សមត្ថភាព​បង្កើត​កូន ទោះបីជា​គាត់​ហួស​វ័យ​ហើយ​ក៏ដោយ ដ្បិត​គាត់​យល់ឃើញថា​ព្រះអង្គ​ដែល​បាន​សន្យា ទ្រង់​ស្មោះត្រង់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ដោយសារ​ជំនឿ​ សារ៉ា​ដែល​ជា​ស្ដ្រីអា​ក៏​បាន​ទទួល​អំណាច​ឲ្យ​មាន​គភ៌​ដែរ​ ទោះបី​គាត់​ហួស​វ័យ​ក៏​ដោយ​ ព្រោះ​គាត់​បាន​រាប់​ព្រះអង្គ​ដែល​បាន​សន្យា​នោះ​ថា​ស្មោះ​ត្រង់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ដោយ‌សារ​ជំនឿ លោក​ស្រី​សារ៉ា​អាច​ទទួល​សមត្ថ‌ភាព​នឹង​មាន​កូន​បន្ដ​ពូជ‌ពង្ស​បាន ថ្វី​ដ្បិត​តែ​គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ​ក៏​ដោយ ព្រោះ​គាត់​យល់​ថា បើ​ព្រះ‌ជាម្ចាស់​សន្យា​យ៉ាង​ណា ព្រះអង្គ​មុខ​ជា​ធ្វើ​តាម​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​នាង​សារ៉ា​ក៏​ទទួល​អំណាច ឲ្យ​មាន​គភ៌​បង្កើត​កូន​បាន ហើយ​នាង​បង្កើត​កូន​មក ក្នុង​កាល​ដែល​ហួស​អាយុ​ហើយ ពី​ព្រោះ​នាង​បាន​រាប់​ព្រះ​ដែល​សន្យា​នោះ ទុក​ជា​ស្មោះ‌ត្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ដោយ‌សារ​ជំនឿ សាទី​សារ៉ា​អាច​ទទួល​សមត្ថ‌ភាព​នឹង​មាន​កូន​បន្ដ​ពូជ‌ពង្ស​បាន ថ្វី ដ្បិត​តែ​គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ​ក៏​ដោយ ព្រោះ​គាត់​យល់​ថា​បើ​អុលឡោះ​សន្យា​យ៉ាង​ណា ទ្រង់​មុខ​ជា​ធ្វើ​តាម​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង




ហេព្រើរ 11:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ត្រី​នោះ​ក៏​មាន​ទម្ងន់ ហើយ​នាង​សម្រាល​បាន​កូន​ប្រុស​មួយ​នៅ​ឆ្នាំ​បន្ទាប់ ដូច​ពាក្យ​ដែល​អេលី‌សេ​បាន​ប្រាប់។


មើល៍! អេលី‌សាបិត ជា​ញាតិ​របស់​នាង​ក៏​មាន​ផ្ទៃ​ពោះ​ជា​កូន​ប្រុស ក្នុង​កាល​ដែល​នាង​មាន​វ័យ​ចាស់​ហើយ​ដែរ នាង​មាន​ផ្ទៃ​ពោះ​ប្រាំ​មួយ​ខែ​ហើយ គឺ​អ្នក​ដែល​គេ​បាន​ហៅ​ថា​ជា​ស្ត្រី​អារ។


នេះ​មាន​ន័យ​ថា មិនមែន​កូន​ដែល​កើត​ពី​សាច់​ឈាម​ទេ ដែល​ជា​កូន​របស់​ព្រះ គឺ​កូន​ដែល​កើត​ពី​សេចក្តី​សន្យា​វិញ ទើប​រាប់​ជា​ពូជ​ពង្ស។


ប៉ុន្ដែ កូន​ដែល​កើត​ពីស្ត្រីជា​បាវ​បម្រើ ជា​កូន​កើត​មក​តាម​សាច់​ឈាម ឯ​កូន​ដែល​កើត​ពីស្ត្រី​អ្នក​ជាវិញ កើតមក​តាម​សេចក្ដី​សន្យា។


ត្រូវ​ឲ្យ​យើង​កាន់​ខ្ជាប់ តាម​សេចក្តី​សង្ឃឹម​ដែល​យើង​បាន​ប្រកាស​នោះ កុំ​ឲ្យ​រង្គើ ដ្បិត​ព្រះ‌អង្គ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ​ត្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម