ម៉ាថាយ 6:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 ឱមនុស្សមានជំនឿតិចអើយ ប្រសិនបើព្រះតុបតែងស្មៅនៅតាមទីវាល ដែលដុះនៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេបោះចូលទៅក្នុងជើងក្រានដូច្នេះទៅហើយ តើទ្រង់មិនតុបតែងអ្នករាល់គ្នា លើសជាងនេះអម្បាលម៉ានទៅទៀត? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល30 មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះទ្រង់តុបតែងស្មៅនៅតាមទីវាល ដែលមាននៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេបោះទៅក្នុងឡភ្លើងយ៉ាងដូច្នេះទៅហើយ តើព្រះអង្គមិនតុបតែងអ្នករាល់គ្នាឲ្យលើសជាងទេឬ? សូមមើលជំពូកKhmer Christian Bible30 បើព្រះជាម្ចាស់តុបតែងស្មៅនៅតាមវាលដែលដុះនៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវបោះទៅក្នុងឡភ្លើងយ៉ាងនោះទៅហើយ ឱមនុស្សមានជំនឿតិចអើយ! តើព្រះអង្គមិនធ្វើឲ្យអ្នករាល់គ្នាវិសេសជាងនោះទេឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្ដល់សម្រស់ឲ្យផ្កាដែលរីកនៅតាមវាលថ្ងៃនេះ តែថ្ងៃស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 រីឯតិណជាតិ ដែលដុះនៅវាលក្នុងថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេដុតនៅជើងក្រាន បើព្រះទ្រង់តុបតែងស្មៅយ៉ាងដូច្នោះ នោះឱមនុស្សមានជំនឿតិចអើយ តើទ្រង់មិនតុបតែងឲ្យអ្នករាល់គ្នា លើសជាងទៅទៀតទេឬអី សូមមើលជំពូកអាល់គីតាប30 មនុស្សមានជំនឿតិចអើយ! ប្រសិនបើអុលឡោះផ្ដល់សម្រស់ឲ្យផ្កាដែលរីកនៅតាមវាលថ្ងៃនេះ តែថ្ងៃស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើទ្រង់នឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត?។ សូមមើលជំពូក |