Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

146 ខគម្ពីរព្រះគម្ពីរអំពីជំនឿ និងកម្លាំង

146 ខគម្ពីរព្រះគម្ពីរអំពីជំនឿ និងកម្លាំង
ហេព្រើរ 11:1

រីឯ​ជំនឿ គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​អ្វីៗ​ដូច​សង្ឃឹម ជា​ការ​ជឿ​ជាក់​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 17:20

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មក​ពី​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច​ពេក។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​ម៉្យាង​ដ៏​ល្អិត នោះ​អ្នក​រាល់​គ្នា​នឹង​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា "ចូរ​រើ​ចេញ​ពី​ទី​នេះ ទៅ​ទី​នោះ​ទៅ!" នោះ​វា​នឹង​រើ​ចេញ ហើយ​គ្មាន​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 10:17

ដូច្នេះ ជំនឿ​កើត​ឡើង​ដោយ​សេចក្ដី​ដែល​បាន​ឮ ហើយ​សេចក្ដី​ដែល​បាន​ឮ​នោះ គឺ​ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ទ ។

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 11:24

ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​អធិស្ឋាន​សូម ចូរ​ជឿ​ថា អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​អ្នក​នឹង​បាន​មែន។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 5:7

ដ្បិត​យើង​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 2:8

ដ្បិត​ដោយ​សារ​ព្រះ‌គុណ អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​តាម​រយៈ​ជំនឿ ហើយ​សេចក្តី​នេះ​មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​ទេ គឺ​ជា​អំណោយ‌ទាន​របស់​ព្រះ​វិញ

ជំពូក    |  កំណែ ចម្លង
ភីលីព 4:13

ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ចម្រើន​កម្លាំង​ដល់​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 1:6

ប៉ុន្ដែ ត្រូវ​ឲ្យ​អ្នក​នោះ​ទូល​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​ត្រូវ​ខ្យល់​ផាត់ ទាំង​រំពើក​ចុះ​ឡើង

ជំពូក    |  កំណែ ចម្លង
រ៉ូម 1:17

ដ្បិត​នៅ​ក្នុង​ដំណឹង​ល្អ​នេះ សេចក្តី​សុចរិត​របស់​ព្រះ​បាន​សម្ដែង​មក តាម​រយៈ​ជំនឿ សម្រាប់​ជំនឿ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ» ។

ជំពូក    |  កំណែ ចម្លង
កាឡាទី 2:20

ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌គ្រីស្ទ ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​ព្រះ‌គ្រីស្ទ​វិញទេ​តើ​ដែល​រស់​នៅ​ក្នុង​ខ្ញុំ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ គឺខ្ញុំ​រស់​ដោយ​ជំនឿ​ដល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ហើយ​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​សម្រាប់​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 21:22

អ្វី​ក៏​ដោយ​ឲ្យ​តែ​អ្នក​រាល់​គ្នា​អធិស្ឋាន​សុំ​ទាំង​មាន​ជំនឿ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល»។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 11:6

ប៉ុន្ដែ បើ​ឥត​មាន​ជំនឿ​ទេ នោះ​មិន​អាច​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ជិត​ព្រះ ត្រូវ​តែ​ជឿ​ថា ពិត​ជា​មាន​ព្រះ​មែន ហើយ​ថា ព្រះ‌អង្គ​ប្រទាន​រង្វាន់ដល់​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 1:8-9

ទោះ​បើ​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ព្រះ‌អង្គ តែ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អង្គ ហើយ​សូម្បី​តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ព្រះ‌អង្គ ក៏​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ‌អង្គ ហើយ​ត្រេក​អរ​ដោយ​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន ដ្បិត​អ្នក​រាល់​គ្នា​កំពុង​ទទួល​ផល​ពី​ជំនឿ​របស់​អ្នក​រាល់​គ្នា គឺ​ការ​សង្គ្រោះ​ដល់​ព្រលឹង។

ជំពូក    |  កំណែ ចម្លង
រ៉ូម 4:20-21

លោក​មិន​បាន​សង្ស័យ​ចំពោះ​សេចក្តី​សន្យា​របស់​ព្រះ ដោយ​ចិត្ត​មិន​ជឿ​ឡើយ គឺ​លោក​កាន់​តែ​មាន​ជំនឿ​ខ្លាំង​ឡើង ហើយ​ថ្វាយ​សិរីល្អ​ដល់​ព្រះ ដោយ​ជឿ​ជាក់​អស់​ពី​ចិត្ត​ថា បើ​ព្រះ​បាន​សន្យា​ធ្វើ​អ្វី នោះ​ព្រះ‌អង្គ​អាច​នឹង​សម្រេច​បាន​មិន​ខាន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:5

ចូរ​ទុក​ដាក់​ផ្លូវ​របស់​អ្នក​ដល់​ព្រះ‌យេហូវ៉ា ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​បាន​សម្រេច។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 5:4

ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះ សុទ្ធ​តែ​ឈ្នះ​លោកីយ៍​នេះ ឯ​ជ័យ​ជម្នះ​ដែលបាន​ឈ្នះ​លោកីយ៍ នោះគឺ​ជំនឿ​របស់​យើង។

ជំពូក    |  កំណែ ចម្លង
លូកា 17:5

ដូច្នេះ ពួក​សាវក​ទូល​ព្រះ‌អម្ចាស់​ថា៖ «សូម​ទ្រង់​ចម្រើន​ជំនឿ​ដល់​យើង​ខ្ញុំ​ផង!»

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 91:2

ខ្ញុំ​នឹង​ពោល​អំពី​ព្រះ‌យេហូវ៉ា​ថា «ព្រះ‌អង្គ​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​របស់​ទូល‌បង្គំ ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 46:10

«ចូរ​ស្ងប់​ស្ងៀម ហើយ​ដឹង​ថា យើង​ជា​ព្រះ យើង​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្ដាល​ជាតិ​សាសន៍​នានា យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី!»

ជំពូក    |  កំណែ ចម្លង
រ៉ូម 5:1-2

ដូច្នេះ ដោយ​ព្រះ​រាប់​យើង​ជា​សុចរិត ដោយ​សារ​ជំនឿ នោះ​យើង​មាន​សន្ដិភាព​ជា‌មួយ​ព្រះ តាម‌រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ដ្បិត​ប្រសិន‌បើ​យើង​នៅ​ជា​ខ្មាំង​សត្រូវ​នៅ​ឡើយ យើង​បាន​ជានា​ជាមួយ​ព្រះ តាម​រយៈ​ការ​សុគត​របស់​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ទៅ​ហើយ ចុះ​ចំណង់​បើ​ឥឡូវ​នេះ ដែល​យើង​បាន​ជានា​ហើយ នោះ​យើង​ប្រាកដ​ជា​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ លើស​ជាង​ទៅ​ទៀត​មិន​ខាន។ មិន​តែ​ប៉ុណ្ណោះ​សោត យើង​ថែម​ទាំង​អួត​នៅ​ក្នុង​ព្រះ​ផង តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង ដែល​ឥឡូវ​នេះ យើង​បាន​ទទួល​ការ​ផ្សះផ្សា​តាម​រយៈ​ព្រះ‌អង្គ​ហើយ។ ដូច្នេះ ដូច​ដែល​បាប បាន​ចូល​មក​ក្នុង​ពិភព‌លោក តាម​រយៈ​មនុស្ស​ម្នាក់ ហើយ​សេចក្តី​ស្លាប់​ចូល​មក​តាម​រយៈ​បាប​ជា​យ៉ាង​ណា នោះ​សេចក្តី​ស្លាប់​ក៏​រាល​ដាល​ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប។ មុន​ពេល​មាន​ក្រឹត្យ‌វិន័យ បាប​មាន​នៅ​ក្នុង​ពិភព‌លោក​រួច​ទៅ​ហើយ តែ​ពេល​មិន​ទាន់​មាន​ក្រឹត្យ‌វិន័យ បាប​មិន​ទាន់​រាប់​ជា​មាន​ទោស​ទេ។ ប៉ុន្តែ ចាប់​តាំង​ពី​លោក​អ័ដាម រហូត​មក​ដល់​លោក​ម៉ូសេ សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ​លើ​មនុស្ស​ទាំង​អស់ សូម្បី​តែ​ពួក​អ្នក​ដែល​មិន​បាន​ធ្វើ​បាប ដូច​ជា​អំពើ​រំលង​របស់​លោក​អ័ដាម​ក៏​ដោយ ដែល​លោក​ជា​គំរូ​ពី​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក។ ប៉ុន្តែ អំណោយ‌ទាន​មិន​ដូច​ជា​អំពើ​រំលង​ទេ ដ្បិត​បើ​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​ម្នាក់​ទៅ​ហើយ នោះ​ចំណង់​បើ​ព្រះ‌គុណ​របស់​ព្រះ និង​អំណោយ‌ទាន​នៃ​ព្រះ‌គុណ​នេះ ដែល​មក​ដោយ​សារ​មនុស្ស​ម្នាក់ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ប្រាកដ​ជា​នឹង​បាន​ចម្រើន​ដល់​មនុស្ស​ជា​ច្រើន លើល​ជាង​ទៅ​ទៀត​មិន​ខាន។ ឯ​អំណោយ‌ទាន​នោះ ក៏​មិន​ដូច​ជា​លទ្ធផល​នៃ​អំពើ​បាប​របស់​មនុស្ស​ម្នាក់​នោះ​ដែរ ដ្បិត​ការ​ជំនុំ‌ជម្រះ ដែល​កើត​មក​ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​ម្នាក់ នាំ​ឲ្យ​ជាប់​ទោស តែ​អំណោយ‌ទាន ដែល​កើត​មក​ដោយ​ព្រោះ​អំពើ​រំលង​ជា​ច្រើន នោះ​នាំ​ឲ្យ​បាន​សុចរិត​វិញ។ បើ​ព្រោះ​តែ​អំពើ​រំលង​របស់​មនុស្ស​ម្នាក់​នោះ សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ តាម​រយៈ​មនុស្ស​ម្នាក់​នោះ​ទៅ​ហើយ នោះ​ពួក​អ្នក​ដែល​ទទួល​ព្រះ‌គុណ​ដ៏​បរិបូរ និង​អំណោយ‌ទាន​នៃ​សេចក្តី​សុចរិត ប្រាកដ​ជា​នឹង​បាន​សោយ​រាជ្យ​ក្នុង​ជីវិត តាម​រយៈ​មនុស្ស​ម្នាក់​នោះ​ដែរ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ លើស​ជាង​ទៅ​ទៀត​មិន​ខាន។ ដូច្នេះ ដូច​ដែល​អំពើ​រំលង​របស់​មនុស្ស​ម្នាក់ នាំ​ឲ្យ​មនុស្ស​ទាំង​អស់​ត្រូវ​ទោស​យ៉ាង​ណា នោះ​អំពើ​សុចរិត​របស់​មនុស្ស​ម្នាក់ ក៏​នាំ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សុចរិត និង​បាន​ជីវិត​យ៉ាង​នោះ​ដែរ។ ដ្បិត ដូច​ដែល​មនុស្ស​ជា​ច្រើន​បាន​ត្រឡប់​ជា​មាន​បាប ដោយ​សារ​ការ​មិន​ស្តាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយ​សារ​ការ​ស្តាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាង​នោះ​ដែរ។ តាម‌រយៈ​ព្រះ‌អង្គ និង​ដោយ​សារ​ជំនឿ យើង​មាន​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះ‌គុណ​នេះ ដែល​យើង​កំពុង​ឈរ ហើយ​យើង​អួត​ដោយ​សង្ឃឹម​ថា​នឹង​មាន​សិរី​ល្អ​របស់​ព្រះ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 9:22

ព្រះ‌យេស៊ូវ​បែរ​ទៅ​ក្រោយ ហើយ​ឃើញ​នាង ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​ស្រី​អើយ! ចូរ​សង្ឃឹម​ឡើង ជំនឿ​របស់​នាង បាន​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ​ហើយ»។ ស្ត្រី​នោះ​ក៏​បាន​ជា​សះ​ស្បើយ​ភ្លាម​មួយ​រំពេច។

ជំពូក    |  កំណែ ចម្លង
លូកា 8:48

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង បាន​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ​ហើយ ចូរ​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 10:23

ត្រូវ​ឲ្យ​យើង​កាន់​ខ្ជាប់ តាម​សេចក្តី​សង្ឃឹម​ដែល​យើង​បាន​ប្រកាស​នោះ កុំ​ឲ្យ​រង្គើ ដ្បិត​ព្រះ‌អង្គ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ​ត្រង់។

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:13

សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម បំពេញ​អ្នក​រាល់​គ្នា​ដោយ​អំណរ និង​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ដោយ​សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
កាឡាទី 3:11

ឥឡូវ​នេះ ច្បាស់​ហើយ​ថា គ្មាន​អ្នក​ណា​ម្នាក់​បាន​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះ ដោយ‌សារ​ក្រឹត្យ‌វិន័យ​ឡើយ ដ្បិត «មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ» ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 12:2

ទាំង​សម្លឹង​មើល​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​ចាប់​ផ្តើម និង​ជា​អ្នក​ធ្វើឲ្យ​ជំនឿ​របស់​យើង​បាន​គ្រប់​លក្ខណ៍ ទ្រង់​បាន​ស៊ូ​ទ្រាំ​នៅ​លើ​ឈើ​ឆ្កាង ដោយ​មិន​គិត​ពី​សេចក្ដី​អាម៉ាស់​ឡើយ ដោយ​ព្រោះតែ​អំណរ​ដែល​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 6:12

ចូរ​ត​យុទ្ធ​ឲ្យ​បាន​ល្អខាង​ជំនឿ ចូរចាប់​ជីវិត​អស់​កល្ប​ជានិច្ចឲ្យ​ជាប់ ជា​ជីវិត​ដែល​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​មក​ទទួល ហើយ​អ្នក​ក៏​បាន​ប្រកាស​យ៉ាង​ល្អ​នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 118:8-9

ស៊ូ​ពឹង​ជ្រក​ក្នុង​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្ត​ដល់​មនុស្ស។ ស៊ូ​ពឹង​ជ្រក​ក្នុង​ព្រះ‌យេហូវ៉ា ជា​ជាង​ទុក​ចិត្តដល់​ពួក​អ្នក​ធំ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 9:28-29

ពេល​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មនុស្ស​ខ្វាក់​ទាំង​ពីរ​នាក់​ក៏​ចូល​មក​ជិត​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​ជឿ​ថា ខ្ញុំ​អាច​នឹង​ធ្វើ​ការ​នេះ​បាន​ឬ​ទេ?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​ជឿ​ហើយ ព្រះ‌អម្ចាស់​អើយ»។ ពេល​នោះ ព្រះ‌អង្គ​ក៏​ពាល់​ភ្នែក​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 5:15

ពាក្យ​អធិស្ឋាន​ដែល​ចេញ​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ដែល​ឈឺ​នោះ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រោស​ឲ្យ​គាត់ក្រោក​ឡើង​វិញ។ ប្រសិន‌បើ​គាត់​បាន​ប្រ​ព្រឹត្ត​អំពើ​បាប នោះ​គាត់​នឹង​ទទួល​បាន​ការ​អត់​ទោស។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:30

ទូល‌បង្គំ​បាន​រើស​យក​ផ្លូវ​ស្មោះ‌ត្រង់ ទូល‌បង្គំ​បាន​តាំង​វិន័យ​របស់​ព្រះ‌អង្គ នៅ​មុខ​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 6:16

បន្ថែម​ទៅ​នឹង​សេចក្ដី​ទាំង​នេះ ចូរ​យក​ជំនឿ​ទុក​ជា​ខែល ដែល​អ្នក​រាល់​គ្នា​អាច​នឹង​រំលត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​អា​កំណាច ដោយ​សារ​ខែល​នោះ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 16:13

ចូរ​ចាំ​យា​ម ចូរ​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​ជំនឿ ចូរ​ប្រព្រឹត្ត​ដោយ​ក្លាហាន ចូរ​មាន​កម្លាំង​ឡើង។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 1:24

មិន​មែន​មាន​ន័យ​ថា យើង​ធ្វើ​ជា​ម្ចាស់​លើ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ឡើយ គឺ​យើង​ជា​អ្នក​រួមការ​ងារ​ជាមួយ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ ព្រោះ​អ្នក​រាល់​គ្នា​បាន​ឈរ​មាំ​ក្នុង​ជំនឿ​ហើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:31

តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជា‌និច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។

ជំពូក    |  កំណែ ចម្លង
រ៉ូម 4:5

ចំពោះ​អ្នក​ដែល​មិន​ធ្វើ​ការ តែ​ជឿ​ដល់​ព្រះ ដែល​រាប់​មនុស្ស​ទមិឡ​ល្មើស​ជា​សុចរិត នោះ​ព្រះ‌អង្គ​រាប់​អ្នក​នោះ​ជា​សុចរិត ដោយ​សារ​ជំនឿ​របស់​គេ។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 1:12

ហេតុ​នេះ​ហើយបាន​ជា​ខ្ញុំ​រង​ទុក្ខ​ដូច្នេះ ប៉ុន្ដែ ខ្ញុំ​មិន​ខ្មាស​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ព្រះ‌អង្គ​អាច​នឹង​ថែ​រក្សា​អ្វីៗ​ដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​ព្រះ‌អង្គ រហូត​ដល់​ថ្ងៃ​នោះ​ឯង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 27:3

ទោះ​បើ​មាន​ពល​ទ័ព​មក​ឡោម​ព័ទ្ធ​ខ្ញុំ ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​ឡើយ ទោះ​បើ​មាន​ចម្បាំង​កើត​ឡើង​ទាស់​នឹង​ខ្ញុំ ក៏​ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ដែរ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 14:13-14

ខ្ញុំ​នឹង​ធ្វើ​កិច្ច‌ការ​គ្រប់​យ៉ាង ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ក្នុង​នាម​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ‌វរបិតា​បាន​តម្កើង​ឡើង​ក្នុង​ព្រះ‌រាជ‌បុត្រា។ បើ​អ្នក​រាល់​គ្នា​សូម​អ្វី ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ច‌ការ​នោះ»។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 11:32-34

តើ​ខ្ញុំ​ត្រូវ​និយាយ​អ្វី​ទៀត? ដ្បិត​គ្មាន​ពេល​នឹង​ថ្លែង​ប្រាប់​ពី​រឿង​លោក​គេឌាន លោក​បារ៉ាក លោក​សាំសុន លោក​យែបថា ព្រះ​បាទ​ដាវីឌ លោក​សាំយូ‌អែល និង​ពួក​ហោរា​ទេ ដោយ​សារ​ជំនឿ អ្នក​ទាំង​នោះ​បាន​ច្បាំង​ឈ្នះ​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​សេចក្ដី​សន្យា បាន​បិទ​មាត់​សិង្ហ បាន​ពន្លត់​ភ្លើងដែល​ឆេះ​ពេញ​អំណាច បានគេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​នៅ​ពេល​កំពុង​តែទន់​ខ្សោយ ត្រឡប់​ជា​ពូកែ​ក្នុង​ចម្បាំង កម្ចាត់​ពល​ទ័ពសាសន៍​ដទៃ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 15:28

ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​នាង​ថា៖ «នាង​អើយ នាង​មាន​ជំនឿ​ខ្លាំង​មែន! ចូរ​ឲ្យ​បាន​សម្រេច​តាម​ចិត្ត​នាង​ប្រាថ្នា​ចុះ»។ រំពេច​នោះ កូន​ស្រី​របស់​នាង​ក៏​បាន​ជា​ភ្លាម។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 10:38

រីឯ​មនុស្ស​សុចរិត​របស់​យើង គេ​នឹង​រស់​នៅ​ដោយ​សារ​ជំនឿ តែ​បើ​អ្នក​ណា​ដក​ថយ​ទៅ​វិញ ចិត្ត​យើង​គ្មាន​អំណរ​នឹង​អ្នក​នោះ​ឡើយ» ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 56:3-4

ពេល​ទូល‌បង្គំ​ភ័យ​ខ្លាច ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។ ៙ នៅ​ក្នុង​ព្រះ ខ្ញុំ​សរសើរ​តម្កើង ព្រះ‌បន្ទូល​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ ខ្ញុំ​ទុក​ចិត្ត ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។ តើ​សាច់​ឈាម​អាចធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 3:21

ពួក​ស្ងួន‌ភ្ងា​អើយ ប្រសិន‌បើ​ចិត្ត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​មាន​សេចក្ដី​ក្លា‌ហាននៅ​ចំពោះ​ព្រះ

ជំពូក    |  កំណែ ចម្លង
លូកា 1:37

ដ្បិត​គ្មាន​ការ​អ្វី​ដែល​ព្រះ​ធ្វើ​ពុំ​បាន​នោះ​ឡើយ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 118:17

៙ ខ្ញុំ​នឹង​មិន​ស្លាប់​ទេ គឺ​ខ្ញុំនឹង​រស់​នៅ ហើយរៀប​រាប់​អំពី​ស្នាព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 18:19-20

មួយ​ទៀត ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន‌បើ​មាន​ពីរ​នាក់​នៅ​លើ​ផែនដី ព្រម​ព្រៀង​គ្នា​ទូល​សូម​អ្វី​ក៏​ដោយ នោះ​ព្រះ‌វរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ នឹង​សម្រេច​ឲ្យ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ ព្រះ‌អង្គ​ហៅ​ក្មេង​តូច​ម្នាក់​មក​ឲ្យ​ឈរ​នៅ​កណ្តាល​ពួក​គេ ដ្បិត​ទី​ណា​មាន​ពីរ ឬ​បី​នាក់​ជួប​ជុំ​គ្នា​ក្នុង​នាម​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​ទី​នោះ​ក្នុង​ចំណោម​ពួក​គេ​ដែរ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 4:13

ដោយ​យើង​មាន​វិញ្ញាណ​នៃ​ជំនឿ​ដូច​គ្នា ស្រប​តាម​សេចក្តី​ដែល​ចែង​ទុក​មក​ថា «ខ្ញុំ​បាន​ជឿ បាន​ជា​ខ្ញុំ​និយាយ» នោះ​យើង​ក៏​ជឿ​ដែរ បាន​ជា​យើង​និយាយ

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:31

ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច​ពី​សេចក្តី​ទាំង​នេះ? ប្រសិន‌បើ​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?

ជំពូក    |  កំណែ ចម្លង
អេសាយ 43:2

កាល​ណា​អ្នក​ដើរ​កាត់​ទឹក​ធំ នោះ​យើង​នឹង​នៅ​ជា‌មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​អ្នក​ឡើយ កាល​ណា​អ្នក​លុយ​កាត់​ភ្លើង នោះ​អ្នក​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្ដាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​អ្នក​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:105

៙ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ជា​ចង្កៀង​ដល់​ជើង​ទូល‌បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 91:14-15

៙ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា «ដោយ​ព្រោះ​គេ​បាន​យកយើង​ជា​ទី​ស្រឡាញ់ យើង​នឹង​រំដោះ​គេ យើង​នឹង​ការ​ពារ​គេ ព្រោះ​គេ​ទទួល​ស្គាល់​ឈ្មោះ​យើង។ កាល​គេ​អំពាវ‌នាវ​រក​យើង យើង​នឹង​ឆ្លើយ​តបដល់​គេ យើង​នឹង​នៅ​ជា​មួយ​គេ​ក្នុង​គ្រា​ទុក្ខ​លំបាក យើង​នឹង​សង្គ្រោះ​គេ ហើយ​លើក​មុខ​គេ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:3

ដ្បិត​ដោយ​ព្រះ‌គុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ខ្ញុំ​និយាយ​ទៅ​កាន់​មនុស្ស​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ថា មិន​ត្រូវ​គិត​ពី​ខ្លួន​ឯង​ឲ្យ​ខ្ពស់ លើស​ជាង​គំនិត​ដែល​គួរ​គិត​នោះ​ឡើយ តែ​ចូរ​គិត​ឲ្យ​មាន​គំនិត​នឹង​ធឹង តាម​ខ្នាត​នៃ​ជំនឿ​ដែល​ព្រះ​បាន​ចែក​ឲ្យ​រៀង​ខ្លួន​វិញ។

ជំពូក    |  កំណែ ចម្លង
កូឡុស 1:23

ប្រសិន‌បើ​អ្នក​រាល់​គ្នា​ពិត​ជា​បាន​ចាក់​គ្រឹះ ហើយ​មាំ‌មួន​នៅ​ក្នុង​ជំនឿ ឥត​ងាក​បែរ​ចេញ​ពី​សេចក្តី​សង្ឃឹម​របស់​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ឮ ជា​ដំណឹង​ដែល​បាន​ប្រកាស​ដល់​មនុស្ស​លោក​ទាំង​អស់​នៅ​ក្រោម​មេឃ។ ឯ​ខ្ញុំ ប៉ុល បាន​ក្លាយ​ជា​អ្នក​បម្រើ​ដំណឹង​ល្អ​នេះ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 4:2

ដ្បិត​ដំណឹង​ល្អ​បាន​មក​ដល់​យើង ដូច​ជា​គេ​ដែរ ប៉ុន្តែ ព្រះ‌បន្ទូល​ដែល​គេ​បាន​ឮ គ្មាន​ប្រយោជន៍​ដល់​គេ​សោះ ព្រោះ​មិន​បាន​ភ្ជាប់​នឹង​ជំនឿ រួម​ជាមួយ​អស់​អ្នក​ដែល​បាន​ស្ដាប់។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 13:58

ព្រះ‌អង្គ​មិន​បាន​ធ្វើ​ការ​អស្ចារ្យ​ច្រើន​ទេ​នៅ​ទី​នោះ ព្រោះ​គេ​មិន​ជឿ។

ជំពូក    |  កំណែ ចម្លង
លូកា 8:25

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​ជំនឿ​របស់​អ្នក​រាល់​គ្នា​នៅ​ឯ​ណា?» ពួកគេ​ភ័យ​ខ្លាច ហើយ​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​តើ​លោក​នេះ​ជា​នរណា បាន​ជា​លោក​បញ្ជា សូម្បី​តែ​ខ្យល់ និង​ទឹក ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ?»។

ជំពូក    |  កំណែ ចម្លង
រ៉ូម 10:9

ព្រោះ បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌អម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 2:5

ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស តែ​ពឹង​ផ្អែក​លើ​ព្រះ‌ចេស្តា​របស់​ព្រះ​វិញ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 5:1

យើង​ដឹង​ថា បើ​ជម្រក​ដែល​ជា​ទី​លំនៅ​របស់​យើង​នៅ​ផែនដី​នេះ ត្រូវ​ខូច​បង់​ទៅ នោះ​យើង​មាន​វិមាន​មួយ​ដែល​មក​ពី​ព្រះ ជា​លំនៅ​សិ្ថត‌ស្ថេរ​អស់​កល្ប​ជា‌និច្ច​នៅ​ស្ថាន​សួគ៌ មិន​មែន​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ឡើយ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:30

ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ប្រសិន‌បើ​ព្រះ​តុប‌តែង​ស្មៅ​នៅ​តាម​ទី​វាល ដែល​ដុះ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​ជើង​ក្រាន​ដូច្នេះ​ទៅ​ហើយ តើ​ទ្រង់​មិន​តុប‌តែង​អ្នក​រាល់​គ្នា លើស​ជាង​នេះ​អម្បាល‌ម៉ាន​ទៅ​ទៀត?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 130:5

ទូល‌បង្គំ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ព្រលឹង​ទូល‌បង្គំ​រង់‌ចាំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 31:14

តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ទូល‌បង្គំ​ពោល​ថា «ព្រះ‌អង្គ​ជា​ព្រះ​របស់​ទូល‌បង្គំ»។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 3:14

ប្រសិន‌បើ​យើង​កាន់​ខ្ជាប់​តាម​ចិត្ត​ជឿ​ជាក់​ដែល​យើង​មានតាំង​ពី​ដំបូង រហូត​ដល់​ចុង​បំផុត​មែន នោះ​យើង​ពិត​ជា​មាន​ចំណែក​ជា​មួយ​ព្រះ‌គ្រីស្ទ​ហើយ

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 1:19

ព្រម​ទាំង​រក្សា​ជំនឿ និង​មន‌សិការ​ជ្រះ​ថ្លា ដែល​មនុស្ស​ខ្លះ​បាន​បោះ‌បង់​ចោល ហើយ​ជំនឿ​របស់​គេ​បាន​លិចលង់​ទៅ​ហើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:50

នេះ​ហើយ​ជា​សេចក្ដី​កម្សាន្ត​ចិត្ត​ដល់​ទូល‌បង្គំ ក្នុង​វេលា​ដែល​ទូល‌បង្គំ​កើត​ទុក្ខ​ព្រួយ គឺ​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ប្រទាន ឲ្យ​ទូល‌បង្គំ​មាន​ជីវិត។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 12:21

ហើយ​ក្នុង​នាម​ព្រះ‌អង្គ សាសន៍​ដទៃ​នឹង​មាន​សង្ឃឹម »។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 69:13

៙ ប៉ុន្តែ ឯ​ទូល‌បង្គំ​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ គឺតម្រង់ទៅឯ​ព្រះ‌អង្គ។ នៅ​ពេល​គាប់​ព្រះ‌ហឫ‌ទ័យ ឱ​ព្រះ​អើយ ដោយព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​បរិបូរ​របស់​ព្រះ‌អង្គ សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង ដោយ​ការ​សង្គ្រោះ​ដ៏​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 11:13

អ្នក​ទាំង​អស់នេះ​បាន​ស្លាប់​ទៅ ទាំង​មាន​ជំនឿ ឥត​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ទេ តែ​អ្នក​ទាំង​នោះ​បាន​ឃើញ និង​បាន​អប​អរ​ចំពោះ​អ្វីៗ​ទាំង​នោះ​ពី​ចម្ងាយ ទាំង​បាន​ទទួល​ស្គាល់​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ និង​ជា​អ្នក​ស្នាក់​នៅ លើ​ផែន​ដីនេះ​ប៉ុណ្ណោះ។

ជំពូក    |  កំណែ ចម្លង
កាឡាទី 5:6

ព្រោះ​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក នោះ​មិន​សំខាន់​អ្វី​ទេ គឺ​មាន​តែ​ជំនឿដែល​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ ទើប​សំខាន់។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 13:13

ឥឡូវ​នេះ នៅ​មាន​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្តី​ស្រឡាញ់ ទាំង​បី​មុខ​នេះ តែ​សេចក្តី​ដែល​វិសេស​ជាង​គេ គឺ​សេចក្តី​ស្រឡាញ់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 62:5-6

៙ ឱ​ព្រលឹង​ខ្ញុំ​អើយ ដ្បិត​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់ ចូររង់​ចាំ​ដោយ​ស្ងាត់​ស្ញៀម​ចុះ ដ្បិត​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ មក​តែ​ពី​ព្រះ‌អង្គ​ប៉ុណ្ណោះ។ ព្រះ‌អង្គ​តែមួយ​គត់ ដែល​ជា​ថ្ម​ដា និងព្រះ‌សង្គ្រោះ​ខ្ញុំ ជា​បន្ទាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:28

យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់ ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្តី​ល្អ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 3:3

៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ខែល​បាំង​ទូល‌បង្គំ​ជុំ‌វិញ ជា​សិរី‌ល្អ​របស់​ទូល‌បង្គំ ហើយ​ជា​អ្នកធ្វើ​ឲ្យ​ទូល‌បង្គំ​ងើប​ក្បាល​ឡើង។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 4:19

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​នេសាទ​មនុស្ស​វិញ»។

ជំពូក    |  កំណែ ចម្លង
រ៉ូម 6:14

ដ្បិត​បាប​នឹង​គ្មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 121:1-2

ខ្ញុំ​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តើ​ជំនួយ​របស់​ខ្ញុំ​មក​ពី​ណា? ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 5:7

ចូរ​ផ្ទេរ​គ្រប់​ទាំង​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ព្រះ‌អង្គ ដ្បិត​ទ្រង់​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
ភីលីព 1:6

ខ្ញុំ​ជឿ​ជាក់​ថា ព្រះ‌អង្គ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​ការ​ល្អ​នោះ​កាន់​តែ​ពេញ​ខ្នាត​ឡើង រហូត​ដល់​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 10:13

គ្មាន​សេចក្តី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះ‌ទ្រង់​ស្មោះ‌ត្រង់ ទ្រង់​មិន​បណ្ដោយ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ល្បួង ហួស​កម្លាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទ្រាំទ្រ​បាន។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 15:6

លោក​អាប់‌រ៉ាម​ក៏​ជឿ​តាម​ព្រះ‌យេហូវ៉ា ហើយ​ដោយ​សារ​ជំនឿ​របស់​លោក ព្រះ‌អង្គ​បាន​រាប់​លោក​ជា​សុចរិត ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 10:13

ដ្បិត «អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក‌នោះ​នឹង​បាន​សង្គ្រោះ »។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 17:14-20

ពេល​គេ​បាន​មក​ដល់​បណ្ដា‌ជន​វិញ មាន​បុរស​ម្នាក់​ចូល​មក​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ‌អង្គ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​កូន​ប្រុស​របស់​ទូល‌បង្គំ​ផង ដ្បិត​វា​ឆ្កួត​ជ្រូក ហើយ​វេទនា​ខ្លាំង​ណាស់។ វា​ដួល​ទៅ​ក្នុង​ភ្លើង និង​ទៅ​ក្នុង​ទឹក​ជា​ញឹក‌ញាប់។ ទូល‌បង្គំ​បាន​នាំ​វា​មក​ជួប​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ដែរ តែ​គេ​ពុំ​អាច​មើល​ឲ្យ​ជា​បាន​ទេ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ឱ​ជំនាន់​មនុស្ស​ដែល​មិន​ជឿ ហើយ​មាន​ចិត្ត​វៀច​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។ ព្រះ‌យេស៊ូវ​បាន​បន្ទោស​អារក្ស ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ទៅ រួច​ក្មេង​នោះ​បាន​ជា​ភ្លាម​មួយ​រំពេច។ ពេល​នោះ ពួក​សិស្ស​មក​ជិត​ព្រះ‌យេស៊ូវ​ដោយ​ឡែក ហើយ​ទូល​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ ពុំ​អាច​ដេញ​អារក្ស​នោះ​បាន?» ពេល​នោះ ព្រះ‌អង្គ​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ចាំង​ភ្លឺ​ដូច​ថ្ងៃ ហើយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ត្រឡប់​ជា​ស​ដូច​ពន្លឺ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មក​ពី​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច​ពេក។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​ម៉្យាង​ដ៏​ល្អិត នោះ​អ្នក​រាល់​គ្នា​នឹង​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា "ចូរ​រើ​ចេញ​ពី​ទី​នេះ ទៅ​ទី​នោះ​ទៅ!" នោះ​វា​នឹង​រើ​ចេញ ហើយ​គ្មាន​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 2:13

ប្រសិន‌បើ​យើង​មិន​ស្មោះ​ត្រង់ ព្រះ‌អង្គ​នៅ​តែ​ស្មោះ​ត្រង់​ដដែល ដ្បិត​ព្រះ‌អង្គ​ពុំ​អាច​បដិសេធ​ព្រះ‌អង្គ​ទ្រង់​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 11:1-2

រីឯ​ជំនឿ គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​អ្វីៗ​ដូច​សង្ឃឹម ជា​ការ​ជឿ​ជាក់​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ។ ដ្បិត​លោក​ទន្ទឹង​រង់​ចាំ​ក្រុង​មួយ ដែល​មាន​គ្រឹះ​រឹង​មាំ ដែល​ព្រះជា​អ្នក​គូរ​ប្លង់ និង​ជា​ជាង​សង់។ ដោយ​សារ​ជំនឿ លោក​ស្រី​សារ៉ាបាន​ទទួល​អំណាច​នឹង​មាន​គភ៌បាន ទោះ​ជា​គាត់​ហួស​អាយុ​នឹង​មាន​កូន​ក៏​ដោយ ព្រោះ​គាត់​បាន​រាប់​ព្រះ​អង្គ​ដែល​បាន​សន្យា​នោះ​ថា ទ្រង់​ស្មោះ​ត្រង់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ជា​ច្រើន ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ ដែល​រាប់​មិន​អស់ បាន​កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ដែល​លោក​ទុក​ដូច​ជា​ស្លាប់​ទៅ​ហើយ។ អ្នក​ទាំង​អស់នេះ​បាន​ស្លាប់​ទៅ ទាំង​មាន​ជំនឿ ឥត​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ទេ តែ​អ្នក​ទាំង​នោះ​បាន​ឃើញ និង​បាន​អប​អរ​ចំពោះ​អ្វីៗ​ទាំង​នោះ​ពី​ចម្ងាយ ទាំង​បាន​ទទួល​ស្គាល់​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ និង​ជា​អ្នក​ស្នាក់​នៅ លើ​ផែន​ដីនេះ​ប៉ុណ្ណោះ។ ដ្បិត​មនុស្ស​ដែល​និយាយ​ដូច្នេះ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​កំពុង​តែ​ស្វែង​រក​ស្រុក​កំណើត​មួយ។ ប្រ​សិន​បើ​គេ​រឭក​ស្រុក​ដែល​គេ​ទើប​នឹង​ចេញ​មក គេ​មុខ​ជា​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន។ ប៉ុន្ដែ តាម​ពិត គេ​ប្រាថ្នា​ចង់​បាន​ស្រុក​មួយ​ដ៏​ប្រសើរ​ជាង គឺជា​ស្រុក​មួយ​នៅ​ស្ថាន‌សួគ៌។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ទ្រង់​មិន​ខ្មាសនឹងឲ្យ​គេ​ហៅ​ព្រះ‌អង្គ​ថា​ជា​ព្រះ​របស់​គេនោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​រៀប​ចំ​ទី​ក្រុង​មួយ​សម្រាប់​គេរួច​ហើយ។ ដោយ​សារ​ជំនឿ នៅ​ពេល​ព្រះ‌ល្បង​ល លោក​អ័ប្រា‌ហាំ​បាន​ថ្វាយ​អ៊ីសាក គឺ​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​នោះ លោក​បាន​ថ្វាយ​កូន​តែ​មួយ​របស់​លោក ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​កូន​នោះ​ថា «ពូជ​ពង្ស​របស់​អ្នក​នឹង​មាន​ឈ្មោះ​តាម​រយៈ​អ៊ីសាក» ។ លោក​បាន​រាប់​ថា ព្រះ‌ទ្រង់​អាច​នឹង​ប្រោស​កូន​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន ហើយ​លោក​ក៏​បាន​ទទួល​កូន​មក​វិញ​មែន ធៀប​ដូច​ជា​រស់​ពី​ស្លាប់​ឡើង​វិញ។ ដ្បិត​មនុស្ស​ពី​ចាស់​បុរាណ​មាន​ជំនឿ​ហ្នឹង​ហើយ បាន​ជា​គេ​ទទួល​បាន​ការ​សរសើរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:89

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​បាន​តាំង​ជាប់ នៅ​ស្ថាន‌សួគ៌រហូត​អស់‌កល្ប​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 56:9

ពេល​នោះ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​នឹង​ដក​ថយ នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ ហើយ​ទូល‌បង្គំ​ដឹងច្បាស់​ថា ព្រះ‌អង្គ​គង់​ខាង​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 2:8-9

ដ្បិត​ដោយ​សារ​ព្រះ‌គុណ អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​តាម​រយៈ​ជំនឿ ហើយ​សេចក្តី​នេះ​មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​ទេ គឺ​ជា​អំណោយ‌ទាន​របស់​ព្រះ​វិញ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​អួត​ខ្លួន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 23:4

៙ ទោះ​បើ​ទូល‌បង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​ម្លប់​សេចក្ដី​ស្លាប់ ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​ខ្លាច​សេចក្ដី​អាក្រក់​ឡើយ ដ្បិត​ព្រះ‌អង្គ​គង់​ជា​មួយ​ទូល‌បង្គំ ព្រនង់ និង​ដំបង​របស់​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 4:3

តើ​គម្ពីរ​ចែង​ដូច​ម្តេច? គម្ពីរ​ចែង​ថា «លោក​អ័ប្រា‌ហាំ​បាន​ជឿ​ព្រះ ហើយ​ជំនឿ​នោះ​បាន​រាប់​ជា​សុចរិត​ដល់​លោក» ។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 2:19

អ្នក​ជឿ​ថា​មាន​ព្រះ​តែ​មួយ នោះ​ត្រូវ​ហើយ សូម្បី​តែ​ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ព្រម​ទាំង​ព្រឺ​ខ្លាច​ទៀត​ផង។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:8

មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 5:3-4

មិន​តែ​ប៉ុណ្ណោះ​សោត យើង​ក៏​អួត​នៅ​ពេល​យើង​រង​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​ការ​ស៊ូ​ទ្រាំ ការ​ស៊ូ​ទ្រាំ បង្កើត​ឲ្យ​មាន​ការ​ស៊ាំថ្នឹក ការ​ស៊ាំថ្នឹក បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម

ជំពូក    |  កំណែ ចម្លង
ភីលីព 3:14

ទាំង​រត់​តម្រង់​ទៅ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការ​ត្រាស់​ហៅ​របស់​ព្រះ​ពី​ស្ថាន​ដ៏​ខ្ពស់ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 125:1

អស់​អ្នក​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ប្រៀប​ដូច​ជា​ភ្នំ​ស៊ីយ៉ូន ដែល​មិន​អាច​រង្គើ​បាន​ឡើយ គឺ​នៅ​ជាប់​ជា​រៀង​រហូត។

ជំពូក    |  កំណែ ចម្លង
អេសាយ 26:3

ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 11:11

ដោយ​សារ​ជំនឿ លោក​ស្រី​សារ៉ាបាន​ទទួល​អំណាច​នឹង​មាន​គភ៌បាន ទោះ​ជា​គាត់​ហួស​អាយុ​នឹង​មាន​កូន​ក៏​ដោយ ព្រោះ​គាត់​បាន​រាប់​ព្រះ​អង្គ​ដែល​បាន​សន្យា​នោះ​ថា ទ្រង់​ស្មោះ​ត្រង់។

ជំពូក    |  កំណែ ចម្លង
កាឡាទី 2:16

តែ​យើង​ដឹង​ថា ព្រះ​មិន​បាន​រាប់មនុស្ស​ជា​សុចរិត ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ គឺ​ដោយ​សារ​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​វិញ ហេតុ​នេះ​ហើយ​បាន​យើង​ជឿ​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដើម្បី​ឲ្យ​ព្រះ​បាន​រាប់​យើង​ជា​សុចរិត​ដោយ‌សារ​ជំនឿ​ក្នុង​ព្រះ‌គ្រីស្ទ មិន​មែន​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យទេ ព្រោះ​គ្មាន​អ្នក​ណា​បាន​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 31:24

ឱ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​មាន​កម្លាំង ហើយ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា ក្លាហាន​ឡើង!

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 10:32-34

ប៉ុន្ដែ ចូរ​នឹក​ចាំ​ពីគ្រា​ដំបូង ជា​គ្រា​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​បាន​ភ្លឺ អ្នក​រាល់​គ្នា​បាន​ទ្រាំ​ទ្រ​នឹង​ទុក្ខ​លំបាក​ជា​ខ្លាំង ពេល​ខ្លះ អ្នក​រាល់​គ្នា​ត្រូវ​គេ​ប្រមាថ​មើល​ងាយ និង​ធ្វើ​ទុក្ខ​បៀត​បៀន​នៅ​ទី​ប្រជុំ​ជន ហើយ​ពេល​ខ្លះ​ទៀត អ្នក​រាល់​គ្នា​រួម​ចំណែក​ជាមួយ​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​យ៉ាង​នោះ​ទៀត​ផង។ ដ្បិត​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត​អាសូរ​ដល់​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង ក៏​ទ្រាំ​ឲ្យ​គេរឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដោយ​អំណរ ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ទ្រព្យ‌សម្បត្តិ​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិត​ស្ថេរ​រហូត។

ជំពូក    |  កំណែ ចម្លង
រ៉ូម 14:23

តែ​បើ​អ្នក​ណា​បរិ‌ភោគ​ទាំង​សង្ស័យ នោះ​មាន​ទោស​ហើយ ព្រោះ​គេ​មិន​បាន​បរិ‌ភោគ​ដោយ​ជំនឿ ដ្បិត​ការ​ណា​ដែល​មិន​ចេញ​ពី​ជំនឿ នោះ​ជា​អំពើ​បាប។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 112:7

អ្នក​នោះ​នឹង​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ គេ​មាន​ចិត្ត​រឹង​ប៉ឹង ដោយ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 84:11

ដ្បិត​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ព្រះ‌អង្គ​ជា​ព្រះ‌អាទិត្យ និង​ជា​ខែល ព្រះ‌យេហូវ៉ា​នឹង​ផ្តល់​ព្រះ‌គុណ ព្រម​ទាំង​កិត្តិយស ព្រះ‌អង្គ​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី ដល់​អស់​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 16:3

ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង នៅ​នឹង​ព្រះ‌យេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត​របស់​ឯង នឹង​បាន​សម្រេច។

ជំពូក    |  កំណែ ចម្លង
កូឡុស 2:5

ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​នៅ​ជា​មួយ​ខាង​រូប​សាច់ ក៏​ខ្ញុំ​នៅ​ជា​មួយ​ខាង​វិញ្ញាណ​ដែរ ហើយ​ខ្ញុំ​មាន​អំណរ​ដោយ​ឃើញ​សណ្តាប់​ធ្នាប់​របស់​អ្នក​រាល់​គ្នា និង​សេចក្តី​ខ្ជាប់‌ខ្ជួន​នៃ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ។

ជំពូក    |  កំណែ ចម្លង
អេសាយ 41:10

កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​យើង​ជា​ព្រះ​នៃ​អ្នក យើង​នឹង​ចម្រើន​កម្លាំង​ដល់​អ្នក យើង​នឹង​ជួយ​អ្នក យើង​នឹង​ទ្រ​អ្នក ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​យើង។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 1:5

អ្នក​រាល់​គ្នា​មាន​ព្រះ‌ចេស្តា​របស់​ព្រះ​កំពុង​ថែ​រក្សា តាម​រយៈ​ជំនឿ ដើម្បី​ទទួល​ការ​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សម្តែង​មក​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:8

ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ ប្រសិន‌បើ​មាន​សគុណ និង​សេចក្ដី​សរសើរ​ណា ចូរ​ពិចារណា​ពី​សេចក្ដី​នោះ​ចុះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 25:1-2

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​ផ្ចង់​ចិត្តគំនិត ទៅ​រក​ព្រះ‌អង្គ ។ អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា សុទ្ធ​តែប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស និងសេចក្ដី​ស្មោះ‌ត្រង់ ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ សូម​អត់​ទោស​អំពើ​បាប ដ៏​ធ្ងន់​របស់​ទូល‌បង្គំ​ផង។ តើ​មាន​អ្នក​ណា​ដែល​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា​ឬ​ទេ? ព្រះ‌អង្គ​នឹង​បង្រៀន​អ្នក​នោះ ឲ្យ​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ជ្រើស​រើស។ ព្រលឹង​អ្នក​នោះ​នឹង​នៅ​ជាប់ ក្នុង​សេចក្ដី​សុខ‌សាន្ត ហើយ​ពូជ‌ពង្ស​អ្នក​នោះ នឹង​បានគ្រង​ស្រុក​នេះ​ជា​មត៌ក។ មេត្រី​ភាព​របស់​ព្រះ‌យេហូវ៉ា គឺ​សម្រាប់​អស់​អ្នក​ណា​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​សម្ដែង​ឲ្យ​គេ​ស្គាល់ សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ។ ភ្នែក​ទូល‌បង្គំ​សម្លឹង​ឆ្លោះ​ទៅ​រក ព្រះ‌យេហូវ៉ា​ជា‌និច្ច ដ្បិត​ព្រះ‌អង្គ​នឹង​ដោះ​ជើង​ទូល‌បង្គំ ឲ្យ​រួច​ពី​អន្ទាក់។ សូម​បែរ​មកទូល‌បង្គំ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​នៅ​ឯកោ ហើយ​វេទនា​ជា​ខ្លាំង។ ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​ទូល‌បង្គំ​បាន​កើន​ឡើង​ជា​ខ្លាំង សូម​ដក​ទូល‌បង្គំ​ចេញ​ពីសេចក្ដី​ទុក្ខ​លំបាក របស់​ទូល‌បង្គំ​ទៅ។ សូម​ទត​មើល​ទុក្ខ​វេទនា និង​ការ​នឿយ​ព្រួយ​របស់​ទូល‌បង្គំ ហើយ​សូម​អត់​ទោសអំពើ​បាប​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំផង។ សូមទត​មើល​សត្រូវ​របស់​ទូល‌បង្គំ មាន​គ្នា​ច្រើន​ប៉ុណ្ណា ហើយគេ​ស្អប់​ទូល‌បង្គំ ដោយ​ចិត្ត​សាហាវ​យ៉ាង​ណា។ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​អរ​សប្បាយ ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ!

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:25-26

«ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ខ្វល់​ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិ‌ភោគ​អ្វី ឬ​ផឹក​អ្វី​នោះ​ឡើយ ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ដែរ។ តើ​ជីវិត​មិន​វិសេស​ជាង​ម្ហូប​អាហារ ហើយ​រូប‌កាយ​មិន​វិសេស​ជាង​សម្លៀក‌បំពាក់​ទេ​ឬ? ចូរ​មើល​ទៅ​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាប​ព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ទុក​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះ‌វរបិតា​របស់​អ្នក​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ចិញ្ចឹម​វា ចុះ​អ្នក​រាល់​គ្នា តើ​មិន​មាន​តម្លៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ?

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 13:5

កុំ​បណ្ដោយ​ឲ្យ​ជីវិត​អ្នក​រាល់​គ្នា​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ ហើយ​សូម​ឲ្យ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ចុះ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​មិន​ចាក​ចេញ​ពី​អ្នក ក៏​មិន​បោះ​បង់​ចោល​អ្នក​ឡើយ» ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 4:20

លោក​មិន​បាន​សង្ស័យ​ចំពោះ​សេចក្តី​សន្យា​របស់​ព្រះ ដោយ​ចិត្ត​មិន​ជឿ​ឡើយ គឺ​លោក​កាន់​តែ​មាន​ជំនឿ​ខ្លាំង​ឡើង ហើយ​ថ្វាយ​សិរីល្អ​ដល់​ព្រះ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 142:5

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ទូល‌បង្គំ​ពោល​ថា៖ «ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក​របស់​ទូល‌បង្គំ ជា​ចំណែក​របស់​ទូល‌បង្គំ នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​រស់»។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 5:14

នេះ​ជា​ទំនុក​ចិត្ត​ដែល​យើង​មាន​ចំពោះ​ព្រះ‌អង្គ គឺ​ថា បើ​យើង​ទូល​សូម​អ្វីស្រប​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ស្តាប់​យើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:3-4

៙ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ហើយ​ប្រព្រឹត្ត​អំពើ​ល្អ នោះអ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​រស់​នៅ​យ៉ាង​សុខ​ក្សេម​ក្សាន្ត។ ៙ មាត់​របស់​មនុស្ស​សុចរិត ពោល​ចេញ​ជា​ប្រាជ្ញា ហើយ​អណ្ដាត​របស់​គេ ស្រដី​ចេញ​ជា​ពាក្យ​យុត្តិ‌ធម៌។ ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ ដក់​ជាប់​ក្នុង​ចិត្តគេ ហើយ​ជំហាន​របស់​គេ​មិនរអិល​ឡើយ។ មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​រក​មធ្យោ‌បាយ​សម្លាប់​គេ។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​មិនបោះ​បង់​គេទៅ​ក្នុង កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់​ឡើយ ក៏​មិន​ឲ្យ​គេ​មាន​ទោស នៅ​ពេល​ត្រូវ​ជំនុំ‌ជម្រះ​ដែរ។ ៙ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​ផ្លូវ​របស់​ព្រះ‌អង្គ​ចុះ នោះ​ព្រះ‌អង្គ​នឹង​លើក​តម្កើង​អ្នក ឲ្យ​គ្រប់​គ្រង​ទឹក‌ដី​ជា​មត៌ក អ្នកនឹង​ឃើញ​មនុស្ស​អាក្រក់​ត្រូវ​កាត់​ចេញ។ យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច ហើយលេច​ត្រ​ដែត​ឡើង ដូច​ដើម​តាត្រាវ​នៅ​ភ្នំ​ល្បាណូន។ ប៉ុន្ដែ គេ​ទៅ​បាត់ ហើយ​មើល៍ គេ​មិននៅ​ទៀត​ឡើយ ទោះ​បើ​យើង​បាន​ស្វែង​រក​គេ តែ​រកគេ​មិន​ឃើញ​សោះ។ ៙ ចូរ​ចំណាំ​មើល​មនុស្ស​ឥត​សៅ​ហ្មង ហើយ​ពិចារណា​មើល​មនុស្ស​ទៀង​ត្រង់​ចុះ ដ្បិតចុង​បំផុត​នៃ​មនុស្ស​នោះ នឹងបាន​សុខ​សាន្ត។ រីឯ​មនុស្ស​រំលង​ច្បាប់ នឹង​ត្រូវ​វិនាស​ទៅ​ជា​មួយ​គ្នា ចុង​បំផុត​របស់​មនុស្ស​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ។ ការ​សង្គ្រោះ​របស់​មនុស្ស​សុចរិត មក​ពី​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ជា​ទីជ្រក​កោន​របស់​គេ ក្នុង​គ្រា​មាន​ទុក្ខ​លំបាក។ ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​អំណរ​របស់​អ្នក​ចុះ នោះ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ ដែល​ចិត្ត​អ្នក​ប្រាថ្នាចង់​បាន។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:19

ព្រះ​នៃ​ខ្ញុំ ព្រះ‌អង្គ​នឹង​បំពេញ​គ្រប់​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:24

ប្រសិន​បើ​ឯង អង្គុយ​ចុះ ឯងនឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ កាល​ណា​ឯង​ចូល​ដេក នោះ​ឯង​នឹង​ដេក​លក់​យ៉ាង​ស្កប់​ស្កល់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:114

ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក និង​ជា​ខែល​របស់​ទូល‌បង្គំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 78:22

ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ព្រះ ហើយ​មិន​បាន​ទុក​ចិត្ត​នឹង​ព្រះចេស្ដា​របស់​ព្រះ‌អង្គ ដែល​អាច​សង្គ្រោះ​គេ​បាន​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 43:18-19

អ្នក​រាល់​គ្នា​កុំ​នឹក​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ឬ​រិះ‌គិត​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ពី​ដើម​នោះ មើល៍! យើង​នឹង​ធ្វើ​ការ​មួយ​ថ្មី ការ​នោះកំពុង​លេច​មក តើ​អ្នក​រាល់​គ្នា​មិនឃើញ​ទេ​ឬ? យើង​នឹង​ធ្វើ​ផ្លូវ​មួយ​នៅ​ទី​រហោ‌ស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់។

ជំពូក    |  កំណែ ចម្លង
ភីលីព 2:25-30

ខ្ញុំ​យល់​ថា ត្រូវ​ចាត់​អេប៉ា‌ប្រូឌីត​មក​រក​អ្នក​រាល់​គ្នា​ដែរ ព្រោះ​គាត់​ជា​បង‌ប្អូន ជា​គូ​កន​ធ្វើ​ការ និង​ធ្វើ​ទាហាន​ជា​មួយ​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​បាន​ចាត់​គាត់​ឲ្យ​ទៅ​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ។ គាត់​រឭក​ដល់​អ្នក​រាល់​គ្នា​ជា​ខ្លាំង ហើយ​មាន​ចិត្ត​ព្រួយ​ណាស់ ព្រោះ​អ្នក​រាល់​គ្នា​បាន​ឮ​ថា​គាត់​ឈឺ។ គាត់​បាន​ឈឺ​មែន ស្ទើរ​តែ​នឹង​ស្លាប់​ផង តែ​ព្រះ​អាណិត​មេត្តា​ដល់​គាត់ មិន​មែន​ដល់​គាត់​តែ​ម្នាក់​ទេ តែ​ដល់​ខ្ញុំ​ដែរ ដើម្បី​មិន​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ខ្ជាន់ៗ​ឡើយ។ ដូច្នេះ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ជា​ប្រញាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ ដោយ​ឃើញ​គាត់​ម្តង​ទៀត ហើយ​ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ​ដែរ។ ចូរ​ទទួល​គាត់​ក្នុង​ព្រះ‌អម្ចាស់ ដោយ​អំណរ​គ្រប់​ជំពូក ហើយ​រាប់​អាន​មនុស្ស​យ៉ាង​នេះ​ចុះ កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ប្រកួត​ប្រជែង ឬ​ដោយ​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​ថា​គេ​ប្រសើរ​ជាង​ខ្លួន​វិញ។ ដ្បិត​គាត់​ស្ទើរ​តែ​នឹង​ស្លាប់​នោះ គឺ​ដោយ​សារ​តែ​ការងារ​របស់​ព្រះ‌គ្រីស្ទ គាត់​បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​អ្នក​រាល់​គ្នា​ដែល​មិន​អាច​មក​ជួយ​បាន។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 18:10

ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 3:5

ខ្ញុំ​ដេក​សម្រាក ហើយ​លង់​លក់ រួច​ខ្ញុំ​ភ្ញាក់​ឡើង​វិញ ដ្បិត​ព្រះ‌យេហូវ៉ាជួយ​គាំទ្រ​ខ្ញុំ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 138:3

នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​បាន​អំពាវ‌នាវ ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ទូល‌បង្គំ ព្រះ‌អង្គ​បាន​ចម្រើន​កម្លាំង​ចិត្ត​ទូល‌បង្គំ ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 12:1

ដូច្នេះ ដែល​មាន​ស្មរ​បន្ទាល់​ជា​ច្រើន​ដល់​ម៉្លេះ​នៅ​ព័ទ្ធ​ជុំ​វិញ​យើង ត្រូវ​ឲ្យ​យើង​លះ​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប​ដែល​ព័ទ្ធ​ជុំ​វិញ​យើង​យ៉ាង​ងាយ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:37

ទេ ក្នុង​គ្រប់​សេចក្តី​ទាំង​នេះ យើង​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ​ជម្នះ​ទៅ​ទៀត តាម​រយៈ​ព្រះ‌អង្គ​ដែល​បាន​ស្រឡាញ់​យើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:23

៙ ព្រះ‌យេហូវ៉ា​តាំង​ជំហាន​របស់​មនុស្ស ឲ្យ​បាន​មាំ​មួន ពេល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​ផ្លូវ​របស់​គេ ។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 1:3-4

ដោយ​ដឹង​ថា ការ​ល្បង​ល​មើល​ជំនឿ​របស់​អ្នក​រាល់​គ្នា នោះ​នាំ​ឲ្យ​មាន​ចិត្ត​អំណត់។ ចូរ​ទុក​ឲ្យ​ចិត្ត​អំណត់​នោះ បាន​ធ្វើ​ការ​សម្រេច​ពេញ​លេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:147

ទូល‌បង្គំ​ក្រោក​ពី​ដំណេក​មុន​ព្រលឹម​ស្រាង ហើយ​ស្រែក​រក​ជំនួយ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 4:4

ពួក​កូន​តូចៗ​អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ព្រោះ​ព្រះ‌អង្គ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​ធំ​ជាង​អា​មួយ​នោះ ដែល​នៅ​ក្នុង​លោកីយ៍​នេះ​ទៅ​ទៀត។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 8:10

កាល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ទ្រង់​មាន​សេចក្តី​អស្ចារ្យ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​ណា​មាន​ជំនឿ​ដូច្នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:5-6

សូម​ព្រះ​នៃ​ការ​ស៊ូ​ទ្រាំ និង​ការ​លើក​ទឹក​ចិត្ត ទ្រង់​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ដោយ​ចុះ​សម្រុង​គ្នា​ទៅ​វិញ​ទៅ​មក ស្រប​តាម​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​ជា​សំឡេង​តែ​មួយ ថ្វាយ​សិរី​ល្អ​ដល់​ព្រះ និង​ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:39

ទី​មាន​កម្ពស់​ក្ដី ទី​ជម្រៅ​ក្ដី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ​បង្កើត​មក​ក្តី ក៏​មិន​អាច​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​របស់​យើង​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 94:19

កាល​ទូល‌បង្គំ​មាន​កង្វល់​ជា​ច្រើន​នៅ​ក្នុង​ចិត្ត នោះ​ការ​កម្សាន្ត​ចិត្ត​របស់​ព្រះ‌អង្គ ធ្វើឲ្យ​ព្រលឹង​ទូល‌បង្គំ​បាន​រីក‌រាយ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 5:10

ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​មួយ​រយៈ​ពេល​ខ្លី ព្រះ​ដ៏​មាន​ព្រះ‌គុណ​សព្វ​គ្រប់ ដែល​ទ្រង់​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា មក​ក្នុង​សិរី​ល្អ​របស់​ព្រះ‌អង្គដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប​ជា‌និច្ច​ក្នុង​ព្រះ‌គ្រីស្ទ ព្រះ‌អង្គ​នឹង​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​បាន​គ្រប់​លក្ខណ៍ ឲ្យ​បាន​រឹង​ប៉ឹង ឲ្យ​មាន​កម្លាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:7

នោះ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​ការ​គិត នឹង​ជួយ​ការពារ​ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
កាឡាទី 3:22

ប៉ុន្តែ គម្ពីរ​បាន​បង្ខាំង​គ្រប់​ទាំង​អស់​ក្រោម​អំពើ​បាប ដើម្បី​ឲ្យ​សេចក្ដី​សន្យា​ដោយ​សារ​ជំនឿ​ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ជឿ។

ជំពូក    |  កំណែ ចម្លង
អេសាយ 54:17

ឯ​គ្រឿង​សស្ត្រា‌វុធ​ណា​ដែល​គេ​ធ្វើនោះ គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​អ្នក​បាន​ឡើយ ហើយ​អស់​ទាំង​អណ្ដាត​ណា​ដែល​កម្រើក ទាស់​នឹង​អ្នក​ក្នុង​រឿង​ក្តី នោះ​អ្នក​នឹង​កាត់​ទោស​ឲ្យ​វិញ នេះ​ហើយ​ជា​សេចក្ដី​ដែល​ពួក​អ្នក​បម្រើ របស់​ព្រះ‌យេហូវ៉ា​នឹង​ទទួល​ជា​មត៌ក ហើយ​សេចក្ដី​សុចរិត​របស់​គេ​ក៏​មក​ពីយើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 138:7

៙ នៅ​ពេល​ទូល‌បង្គំ​ដើរ​នៅ​កណ្ដាល​ទុក្ខ​វេទនា ព្រះ‌អង្គ​រក្សា​ការ​ពារ​ជីវិត​ទូល‌បង្គំ ព្រះ‌អង្គ​លើក​ព្រះ‌ហស្ត​ឡើង ទាស់​នឹង​សេចក្ដី​ក្រេវ‌ក្រោធ របស់​ខ្មាំង​សត្រូវ​ទូល‌បង្គំ ហើយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គរំដោះ​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 56:4

៙ នៅ​ក្នុង​ព្រះ ខ្ញុំ​សរសើរ​តម្កើង ព្រះ‌បន្ទូល​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ ខ្ញុំ​ទុក​ចិត្ត ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។ តើ​សាច់​ឈាម​អាចធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:12

ចូរ​អរ​សប្បាយ​ដោយ​មាន​សង្ឃឹម ចូរ​អត់​ធ្មត់​ក្នុង​សេចក្តី​ទុក្ខ​លំបាក ចូរ​ខ្ជាប់‌ខ្ជួន​ក្នុង​ការ​អធិស្ឋាន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 91:15

កាល​គេ​អំពាវ‌នាវ​រក​យើង យើង​នឹង​ឆ្លើយ​តបដល់​គេ យើង​នឹង​នៅ​ជា​មួយ​គេ​ក្នុង​គ្រា​ទុក្ខ​លំបាក យើង​នឹង​សង្គ្រោះ​គេ ហើយ​លើក​មុខ​គេ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 1:9

ព្រះ‌ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេចក្ដី​ប្រកប​ជាមួយ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:20

ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បន្ទូល​ទៅ​ប្រោស​គេ​ឲ្យ​ជា ក៏​រំដោះ​ឲ្យ​គេ​រួច​ពី​សេចក្ដី​វិនាស។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 14:31

រំពេច​នោះ ព្រះ‌យេស៊ូវ​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​គាត់​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ​ដូច្នេះ?»

ជំពូក    |  កំណែ ចម្លង
អេសាយ 41:13

ដ្បិត​យើង​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក យើង​នឹង​កាន់​ដៃ​ស្តាំ​អ្នក ដោយ​ពោល​នឹង​អ្នក​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ យើង​នឹង​ជួយ​អ្នក

ជំពូក    |  កំណែ ចម្លង
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម