ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្រៀនយើងនៅក្នុង១ធីម៉ូថេ ៥:២២ ថាកុំដាក់ដៃលើអ្នកណាម្នាក់ដោយប្រញាប់ប្រញាល់ ហើយក៏កុំចូលរួមក្នុងអំពើបាបរបស់អ្នកដទៃដែរ។ ចូររក្សាខ្លួនឲ្យបរិសុទ្ធ។ ការដាក់ដៃមិនមែនធ្វើតាមអារម្មណ៍ឬតាមតែចិត្តចង់ទេ តែត្រូវធ្វើតាមការដឹកនាំដ៏ច្បាស់លាស់របស់ព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ យើងត្រូវធ្វើវាដោយមានទំនួលខុសត្រូវខ្ពស់ ដើម្បីឲ្យជីវិតរបស់អ្នកដែលយើងដាក់ដៃលើ ទទួលបានព្រះពរ។
ការដាក់ដៃគឺជាការបង្ហាញពីការប្រទានពរ អំណាចខាងវិញ្ញាណ ឬការប្រោសឲ្យជា។ ក្នុងជំនឿគ្រីស្ទាន វាជាសកម្មភាពនិមិត្តរូបដែលតំណាងឲ្យការប្រទានព្រះវិញ្ញាណបរិសុទ្ធ និងការភ្ជាប់ទំនាក់ទំនងខាងវិញ្ញាណជាមួយព្រះ។ យើងឃើញការដាក់ដៃនៅក្នុងព្រះគម្ពីរជាច្រើនកន្លែង។ ឧទាហរណ៍ នៅក្នុងគម្ពីរសញ្ញាចាស់ លោកម៉ូសេបានដាក់ដៃលើលោកយ៉ូស្វេ មុនពេលលោកយ៉ូស្វេដឹកនាំកូនចៅអ៊ីស្រាអែលចូលទៅកាន់ទឹកដីសន្យា។ នៅក្នុងគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវក៏បានដាក់ដៃដើម្បីប្រោសអ្នកជំងឺ និងបណ្តេញអារក្សដែរ។
ត្រូវចាំថា ព្រះជាម្ចាស់ទ្រង់ជាប្រភពនៃឫទ្ធានុភាពពិតប្រាកដ។ ការដាក់ដៃគ្រាន់តែជាមធ្យោបាយមួយដែលយើងអាចបង្ហាញពីវត្តមានរបស់ព្រះនៅក្នុងជីវិតអ្នកដទៃប៉ុណ្ណោះ។ ដូច្នេះ អ្នកដែលដាក់ដៃលើអ្នកដទៃត្រូវតែរៀបចំខ្លួនឲ្យបានត្រឹមត្រូវជាមុនសិន ដូចជាយញ្ញបូជាដ៏គាប់ព្រះហឫទ័យ ដើម្បីឲ្យទ្រង់ប្រើយើងជាឧបករណ៍ដ៏ថ្លៃថ្នូរបស់ទ្រង់។
កុំធ្វេសប្រហែសនឹងអំណោយទានដែលនៅក្នុងអ្នក ជាអំណោយទានដែលអ្នកបានទទួលដោយសារទំនាយ កាលក្រុមប្រឹក្សាចាស់ទុំបានដាក់ដៃលើ។
កុំប្រញាប់ដាក់ដៃលើអ្នកណា ហើយកុំចូលរួមក្នុងអំពើបាបរបស់ដទៃឡើយ ចូររក្សាខ្លួនឲ្យបានបរិសុទ្ធ។
កាលលោកប៉ុលបានដាក់ដៃលើគេ ព្រះវិញ្ញាណបរិសុទ្ធក៏យាងមកសណ្ឋិតលើគេ ហើយគេចាប់ផ្ដើមនិយាយភាសាដទៃ និងថ្លែងទំនាយ។
លុះពេលថ្ងៃលិច អស់អ្នកដែលមានបងប្អូនឈឺជំងឺផ្សេងៗ បាននាំអ្នកទាំងនោះមករកព្រះអង្គ។ ព្រះអង្គដាក់ព្រះហស្តលើអ្នកទាំងនោះ ហើយប្រោសគេឲ្យបានជាសះស្បើយគ្រប់ៗគ្នា។
កាលខ្ញុំឃើញព្រះអង្គ ខ្ញុំក៏ដួលនៅទៀបព្រះបាទារបស់ព្រះអង្គដូចមនុស្សស្លាប់ តែព្រះអង្គដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយមានព្រះបន្ទូលថា៖ «កុំខ្លាចអ្វីឡើយ យើងជាដើម ហើយជាចុង
អំពីសេចក្តីបង្រៀនខាងការជ្រមុជទឹក ការដាក់ដៃលើ ការរស់ពីស្លាប់ឡើងវិញ និងការជំនុំជម្រះទោសអស់កល្បជានិច្ចនោះទៀតឡើយ។
គេត្រូវដាក់ដៃលើក្បាលសត្វនោះ ហើយព្រះអង្គនឹងទទួលតង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ។
ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរនាំយ៉ូស្វេ កូនរបស់នុន ជាមនុស្សដែលមានព្រះវិញ្ញាណសណ្ឋិតលើមក ហើយដាក់ដៃលើគាត់ ចូរឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ និងក្រុមជំនុំទាំងអស់ រួចត្រូវប្រគល់មុខងារដល់គាត់ នៅចំពោះមុខពួកគេ។ ពួកនាងបានឈរនៅចំពោះមុខលោកម៉ូសេ សង្ឃអេលាសារ ពួកអ្នកដឹកនាំ និងក្រុមជំនុំទាំងអស់ នៅទ្វារចូលត្រសាលជំនុំ ហើយពួកនាងពោលថា៖ អ្នកត្រូវប្រគល់អំណាចរបស់អ្នកដល់គាត់ ដើម្បីឲ្យក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នាបានប្រតិបត្តិតាម។ ប៉ុន្ដែ ត្រូវឲ្យគាត់ឈរនៅមុខសង្ឃអេលាសារ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសគាត់ ដោយសារការសម្រេចរបស់យូរីម។ គឺតាមបង្គាប់របស់អេលាសារ គេត្រូវចេញទៅ ហើយតាមបង្គាប់គាត់ គេត្រូវចូលមកវិញ គឺទាំងយ៉ូស្វេ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយ គឺក្រុមជំនុំទាំងមូល»។ លោកម៉ូសេបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់លោក។ គាត់បាននាំយ៉ូស្វេមកឈរនៅចំពោះមុខសង្ឃអេលាសារ និងក្រុមជំនុំទាំងមូល គាត់ដាក់ដៃលើយ៉ូស្វេ ហើយប្រគល់មុខងារដល់គាត់ ដូចព្រះយេហូវ៉ាបានបង្គាប់តាមរយៈលោកម៉ូសេ។
ពេលអ្នកនាំពួកលេវីមកដាក់នៅចំពោះព្រះយេហូវ៉ា ប្រជាជនអ៊ីស្រាអែលត្រូវដាក់ដៃលើគេ
បន្ទាប់មក មានគេនាំក្មេងតូចៗមកជិតព្រះអង្គ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្តលើ ហើយអធិស្ឋានឲ្យ តែពួកសិស្សបានបន្ទោសអ្នកទាំងនោះ តែព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងតូចៗចូលមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់មនុស្សដូចក្មេងទាំងនេះឯង»។ ព្រះអង្គក៏ដាក់ព្រះហស្តលើក្មេងទាំងនោះ រួចយាងចេញពីទីនោះទៅ។
ឯលោកយ៉ូស្វេ ជាកូនរបស់លោកនុន មានចិត្តពេញដោយប្រាជ្ញាញាណ ព្រោះលោកម៉ូសេបានដាក់ដៃលើលោក ហើយប្រជាជនអ៊ីស្រាអែលក៏ស្តាប់តាមលោក ដោយធ្វើតាមដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរនាំយ៉ូស្វេ កូនរបស់នុន ជាមនុស្សដែលមានព្រះវិញ្ញាណសណ្ឋិតលើមក ហើយដាក់ដៃលើគាត់
ហេតុនេះហើយបានជាខ្ញុំរំឭកអ្នក ឲ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ
គាប់ជួនជាឪពុករបស់ពូញ្លសដេកគ្រុន ហើយមួលផង នោះលោកប៉ុលក៏ចូលទៅផ្ទះគាត់ ហើយអធិស្ឋានដាក់ដៃលើ ដើម្បីឲ្យគាត់បានជា។
ប៉ុន្ដែ លោកអ៊ីស្រាអែលបានខ្វែងដៃ គឺលោកលូកដៃស្ដាំ ទៅដាក់លើក្បាលអេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងលើក្បាលម៉ាណាសេ ដ្បិតម៉ាណាសេជាកូនច្បង។
ពេលនោះ ក្រោយពីបានតម និងអធិស្ឋានរួចហើយ គេក៏ដាក់ដៃលើលោកទាំងពីរ ហើយចាត់ពួកលោកឲ្យចេញទៅ។
នៅទីនោះ ព្រះអង្គពុំអាចធ្វើការអស្ចារ្យបានទេ ព្រះអង្គគ្រាន់តែដាក់ព្រះហស្ត ប្រោសអ្នកជំងឺខ្លះឲ្យបានជាប៉ុណ្ណោះ។
គេនឹងចាប់កាន់ពស់បាន ឬបើគេផឹកអ្វីពុល នោះនឹងមិនមានគ្រោះថ្នាក់អ្វីដល់គេឡើយ គេនឹងដាក់ដៃលើអ្នកជំងឺ ហើយអ្នកជំងឺនឹងបានជាសះស្បើយ»។
ពេលព្រះអង្គដាក់ព្រះហស្តលើនាង នោះនាងក៏ឈរត្រង់មួយរំពេច ហើយចាប់ផ្ដើមសរសើរតម្កើងព្រះ។
ដូច្នេះ អាណានាសក៏ទៅ ហើយចូលក្នុងផ្ទះនោះ ដាក់ដៃលើគាត់ រួចមានប្រសាសន៍ថា៖ «បងសុលអើយ! ព្រះអម្ចាស់យេស៊ូវ ដែលលេចមកឲ្យបងឃើញនៅតាមផ្លូវ ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យបងបានភ្លឺភ្នែក ហើយឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ»។
កាលព្រះអង្គកំពុងតែមានព្រះបន្ទូលសេចក្តីទាំងនេះទៅគេ ស្រាប់តែមានមេដឹកនាំសាលាប្រជុំម្នាក់ ចូលមកក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «កូនស្រីរបស់ខ្ញុំបាទទើបនឹងស្លាប់អម្បាញ់មិញ សូមព្រះអង្គមេត្តាអញ្ជើញទៅដាក់ដៃលើនាង នោះនាងមុខជារស់ឡើងវិញមិនខាន»។
ដូច្នេះ លោកប៉ុល និងលោកបាណាបាសក៏ស្នាក់នៅទីនោះជាយូរថ្ងៃ ហើយមានប្រសាសន៍យ៉ាងក្លៀវក្លាអំពីព្រះអម្ចាស់ ដែលទ្រង់ធ្វើបន្ទាល់អំពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដោយប្រោសប្រទានឲ្យមានទីសម្គាល់ និងការអស្ចារ្យផ្សេងៗកើតឡើងដោយសារដៃលោកទាំងពីរ។
ត្រូវនាំគោឈ្មោលមកខាងមុខត្រសាលជំនុំ ហើយអើរ៉ុន និងកូនប្រុសរបស់គាត់ត្រូវដាក់ដៃលើក្បាលគោនោះ
ត្រូវយកគោនោះទៅឯមាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា រួចដាក់ដៃលើក្បាល ហើយសម្លាប់នៅចំពោះព្រះយេហូវ៉ា។
ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីខ្ញុំបាទជិតស្លាប់ហើយ សូមលោកមេត្តាទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជា ហើយរស់វិញផង»។
ព្រះអង្គក៏លូកព្រះហស្តទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រម ចូរឲ្យបានជាស្អាតចុះ!» រំពេចនោះ គាត់ក៏បានជាស្អាតពីរោគឃ្លង់ភ្លាម។
ព្រះអង្គក៏ដឹកដៃបុរសខ្វាក់នោះ នាំចេញទៅក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្តលើ រួចសួរគាត់ថា៖ «តើអ្នកមើលឃើញអ្វីឬទេ?» បុរសនោះងើបភ្នែកឡើង ទូលថា៖ «ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើ»។ ព្រះយេស៊ូវដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត គាត់ខំសម្លឹងមើល ភ្នែកគាត់ក៏ភ្លឺឡើង ហើយមើលឃើញអ្វីៗទាំងអស់យ៉ាងច្បាស់។
មនុស្សទាំងអស់ប្រជ្រៀតគ្នាចង់ពាល់ព្រះអង្គ ដ្បិតមានព្រះចេស្តាចេញពីព្រះអង្គ មកប្រោសគេឲ្យជាទាំងអស់គ្នា។
គេនាំបុរសថ្លង់ម្នាក់ ដែលនិយាយទាំងពិបាកមកជួបព្រះអង្គ ហើយគេទូលអង្វរសូមឲ្យព្រះអង្គដាក់ព្រះហស្តលើគាត់។ ព្រះអង្គនាំគាត់ចេញទៅដោយឡែក ដាច់ពីបណ្តាជន ទ្រង់ដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ រួចស្តោះទឹកព្រះឱស្ឋ ហើយពាល់អណ្តាតគាត់។ បន្ទាប់មក ព្រះអង្គងើបព្រះភក្ត្រទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលទៅគាត់ថា៖ «អិបផាថា» មានន័យថា «ចូរបើកឡើង»។ រំពេចនោះស្រាប់តែត្រចៀកគាត់បើកឡើង អណ្តាតគាត់ក៏គ្រលាស់បាន ហើយគាត់និយាយបានយ៉ាងច្បាស់។
កាលស៊ីម៉ូនបានឃើញថា ព្រះបានប្រទានព្រះវិញ្ញាណតាមរយៈពួកសាវកដាក់ដៃលើ គាត់ក៏យកប្រាក់មកជូនអ្នកទាំងពីរ ដោយពោលថា៖ «សូមឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា អ្នកនោះបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរ»។
ប៉ុន្ដែ លោកអ៊ីស្រាអែលបានខ្វែងដៃ គឺលោកលូកដៃស្ដាំ ទៅដាក់លើក្បាលអេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងលើក្បាលម៉ាណាសេ ដ្បិតម៉ាណាសេជាកូនច្បង។ លោកឲ្យពរលោកយ៉ូសែបថា៖ «សូមព្រះដែលលោកអ័ប្រាហាំ និងលោកអ៊ីសាកបានដើរតាម ជាព្រះដែលបានថែរក្សាពុកពេញមួយជីវិត រហូតមកដល់ថ្ងៃនេះ
ពេលនោះ ព្រះយេស៊ូវហៅសិស្សរបស់ព្រះអង្គទាំងដប់ពីរមក ហើយប្រទានឲ្យគេមានអំណាចដេញវិញ្ញាណអាក្រក់ និងប្រោសអស់ទាំងជំងឺរោគាគ្រប់ប្រភេទឲ្យបានជា។
ពេលនោះ ព្រះយេស៊ូវបានហៅអ្នកទាំងដប់ពីរមក ហើយក៏ប្រទានឲ្យគេមានព្រះចេស្តា និងអំណាចលើអស់ទាំងអារក្ស ហើយអាចមើលជំងឺឲ្យជា
លោកពេត្រុសឆ្លើយទៅគេថា៖ «ចូរប្រែចិត្ត ហើយទទួលពិធីជ្រមុជទឹកទាំងអស់គ្នា ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទៅ ដើម្បីឲ្យអ្នករាល់គ្នាបានទទួលការអត់ទោសបាប ហើយអ្នកនឹងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។
ក្នុងកាលដែលព្រះអង្គលូកព្រះហស្តប្រោសឲ្យបានជា និងទីសម្គាល់ ការអស្ចារ្យដែលបានកើតឡើង ដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ»។
មានទីសម្គាល់ និងការអស្ចារ្យជាច្រើនកើតឡើងក្នុងចំណោមប្រជាជន តាមរយៈពួកសាវក ហើយគេទាំងអស់មូលចិត្តគ្នាតែមួយ នៅក្នុងថែវព្រះបាទសាឡូម៉ូន
លោកស្ទេផាន ដែលពេញដោយជំនឿ និងព្រះចេស្តា បានធ្វើការអស្ចារ្យ និងទីសម្គាល់ធំៗ នៅក្នុងចំណោមប្រជាជន។
ព្រះហស្តរបស់ព្រះអម្ចាស់នៅជាមួយពួកគេ ហើយមានមនុស្សជាច្រើនបានជឿ ព្រមទាំងងាកបែរមករកព្រះអម្ចាស់។
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ប្រជាជនឯទៀតនៅលើកោះនោះដែលមានជំងឺ ក៏បាននាំគ្នាមកដែរ ហើយបានជាទាំងអស់គ្នា។
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃអ្នកទៅ!»។ គាត់ក៏លាតដៃ ហើយដៃគាត់ក៏បានជា ដូចដៃម្ខាងទៀត។
ពេលព្រះអង្គយាងឡើងពីទូក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ហើយទ្រង់ក៏ប្រោសអ្នកជំងឺក្នុងចំណោមពួកគេឲ្យបានជា។
ដោយមានព្រះហឫទ័យក្តួលអាណិត ព្រះយេស៊ូវក៏ពាល់ភ្នែកគេ។ រំពេចនោះគេមើលឃើញភ្លាម ហើយក៏ដើរតាមព្រះអង្គទៅ។
ព្រះអង្គមានព្រះហឫទ័យក្តួលអាណិត ក៏លូកព្រះហស្តទៅពាល់គាត់ ដោយមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រម ចូរឲ្យជាស្អាតចុះ!»
ព្រះយេស៊ូវក៏លូកព្រះហស្តទៅពាល់គាត់ ដោយមានព្រះបន្ទូលថា៖ «ខ្ញុំចង់ ចូរឲ្យបានជាស្អាតចុះ»។ រំពេចនោះ ឃ្លង់ចេញពីគាត់ភ្លាម។
ពេលព្រះអង្គមានព្រះបន្ទូលរួចហើយ ទ្រង់ក៏ស្តោះទៅលើដី ហើយយកទឹកព្រះឱស្ឋធ្វើជាភក់ ទៅលាបភ្នែកមនុស្សខ្វាក់នោះ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ» (ស៊ីឡោម មានន័យថា ចាត់ឲ្យទៅ)។ ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញទាំងភ្នែកមើលឃើញ។
លោកក៏ចាប់ដៃស្តាំគាត់ ហើយលើកឡើង។ រំពេចនោះ ប្រអប់ជើង និងភ្នែកគោរបស់គាត់ក៏មានកម្លាំងឡើងភ្លាម។
ដល់ម៉្លេះបានជាគេយកមនុស្សដែលមានជំងឺផ្សេងៗ មកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ដើម្បីកាលណាលោកពេត្រុសដើរកាត់ យ៉ាងហោចណាស់ក៏ស្រមោលរបស់លោក បាំងទៅលើអ្នកខ្លះក្នុងចំណោមពួកគេដែរ។ មនុស្សជាច្រើននៅជុំវិញក្រុងយេរូសាឡិម បាននាំគ្នាយកអ្នកជំងឺ និងអ្នកដែលមានវិញ្ញាណអាក្រក់ចូលមកជាមួយ ហើយគេបានជាទាំងអស់គ្នា។
ហើយចាក់ប្រេងតែងតាំងពួកគេ ដូចជាបានចាក់ប្រេងលើឪពុករបស់ពួកគេដែរ ដើម្បីឲ្យគេបានបំពេញមុខងារជាសង្ឃបម្រើយើង។ ពិធីចាក់ប្រេងនេះនឹងបញ្ជាក់ថា ពួកគេនឹងបានជាសង្ឃជាប់នៅរៀងរហូត គ្រប់ជំនាន់តទៅ»។
ដូច្នេះ លោកក៏ចេញពីទីនោះ ទៅរកអេលីសេ ជាកូនសាផាត ឃើញកំពុងតែភ្ជួរ មានគោដប់ពីរនឹមភ្ជួរនៅខាងមុខគាត់ គឺគាត់ដែលភ្ជួរដោយនឹមក្រោយបង្អស់ នៅខណៈនោះ លោកអេលីយ៉ាក៏ដើរតម្រង់ទៅរកគាត់ ហើយបោះក្រមាទៅលើគាត់។
ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច ហើយចម្អែតព្រលឹងអ្នកនៅក្នុងទីហួតហែង ព្រះអង្គនឹងធ្វើឲ្យឆ្អឹងអ្នកបានមាំមួន អ្នកនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ។
ពីរបៀបដែលព្រះបានចាក់ប្រេងតាំងព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយព្រះចេស្តា ហើយព្រះអង្គបានយាងចុះឡើងធ្វើការល្អ ព្រមទាំងប្រោសអស់អ្នកដែលត្រូវអារក្សសង្កត់សង្កិនឲ្យបានជា ដ្បិតព្រះគង់ជាមួយព្រះអង្គ។
ដូច្នេះ ព្រះកិត្តិនាមរបស់ព្រះអង្គក៏ឮសុសសាយពេញស្រុកស៊ីរីទាំងមូល ហើយគេនាំមនុស្សដែលមានជំងឺរោគាផ្សេងៗ មានមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។
មានមហាជនច្រើនកុះករចូលមករកព្រះអង្គនាំទាំងមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការ មនុស្សគ និងអ្នកជំងឺផ្សេងទៀតជាច្រើនមកជាមួយ។ គេដាក់អ្នកជំងឺទាំងនោះនៅទៀបព្រះបាទព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។ ដូច្នេះ មហាជនមានសេចក្តីអស្ចារ្យ ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជាដូចធម្មតា មនុស្សខ្វិនដើររួច មនុស្សខ្វាក់មើលឃើញ ហើយគេក៏សរសើរតម្កើងដល់ព្រះនៃសាសន៍អ៊ីស្រាអែល។
ពួកមនុស្សខ្វាក់ និងមនុស្សខ្វិនបាននាំគ្នាចូលមករកព្រះអង្គក្នុងព្រះវិហារ ហើយទ្រង់ក៏ប្រោសពួកគេឲ្យបានជា។
នៅវេលានោះ ព្រះអង្គកំពុងប្រោសមនុស្សមានជំងឺ មនុស្សវេទនា និងមនុស្សដែលមានវិញ្ញាណអាក្រក់ចូលជាច្រើនឲ្យបានជា ហើយមនុស្សខ្វាក់ជាច្រើនឲ្យភ្លឺដែរ។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីការដែលអ្នកបានឃើញ និងបានឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡីងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ ។
ពួកគេក៏បានចាកចេញ ទៅសព្វភូមិទាំងអស់ ព្រមទាំងផ្សាយដំណឹងល្អ ហើយមើលអ្នកជំងឺឲ្យជានៅគ្រប់កន្លែងដែរ។
ទាំងមើលពួកអ្នកឈឺក្នុងភូមិនោះឲ្យជាផង ហើយប្រាប់គេថា "ព្រះរាជ្យរបស់ព្រះបានមកជិតអ្នករាល់គ្នាហើយ"
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយក៏នឹងធ្វើការធំជាងនេះទៅទៀត ព្រោះខ្ញុំទៅឯព្រះវរបិតា។
ទូលបង្គំចាត់គេឲ្យទៅក្នុងពិភពលោក ដូចព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងពិភពលោកដែរ។
ប៉ុន្តែ អ្នករាល់គ្នានឹងទទួលព្រះចេស្តា នៅពេលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម នៅស្រុកយូដាទាំងមូល និងស្រុកសាម៉ារី ហើយរហូតដល់ចុងបំផុតនៃផែនដី»។
គេទាំងអស់គ្នាបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយចាប់ផ្តើមនិយាយភាសាដទៃផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ។
ហើយនៅក្នុងនិមិត្ត គាត់បានឃើញបុរសម្នាក់ឈ្មោះអាណានាស ចូលមកដាក់ដៃលើគាត់ ឲ្យបានភ្លឺភ្នែកឡើងវិញ»។
ដែលសូម្បីតែគេយកកន្សែង ឬក្រមាដែលនៅជាប់នឹងខ្លួនលោក ទៅដាក់លើអ្នកជំងឺ នោះជំងឺក៏បាត់ទៅ ហើយវិញ្ញាណអាក្រក់ក៏ចេញពីគេដែរ។
ដោយអំណាចនៃទីសម្គាល់ និងការអស្ចារ្យក្ដី ដោយសារព្រះចេស្តានៃព្រះវិញ្ញាណរបស់ព្រះ ដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទនៅគ្រប់ទីកន្លែង ចាប់ពីក្រុងយេរូសាឡិម រហូតទៅដល់ស្រុកអ៊ីលីរីកុន។
ឲ្យម្នាក់ទៀតមានជំនឿ ដោយសារព្រះវិញ្ញាណដដែល ឲ្យម្នាក់ទៀតមានអំណោយទាននៃការប្រោសឲ្យជា ដោយសារព្រះវិញ្ញាណតែមួយ
ពិតមែន មានទីសម្គាល់បានកើតឡើងក្នុងចំណោមអ្នករាល់គ្នា ដែលបញ្ជាក់ការងារជាសាវករបស់ខ្ញុំ គឺដោយការអត់ធ្មត់ ដោយទីសម្គាល់ ការអស្ចារ្យ និងការឫទ្ធិបារមីគ្រប់យ៉ាង។
ឯព្រះដែលប្រទានព្រះវិញ្ញាណមកអ្នករាល់គ្នា និងធ្វើការអស្ចារ្យក្នុងចំណោមអ្នករាល់គ្នា តើដោយសារអ្នករាល់គ្នាប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយសារឮ ហើយមានជំនឿ?
សូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ជាព្រះវរបិតាដ៏មានសិរីល្អ ប្រទានព្រះវិញ្ញាណ ដែលប្រោសឲ្យអ្នករាល់គ្នាមានប្រាជ្ញា និងការបើកសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គ ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា ហើយថា ព្រះចេស្តាដ៏ខ្លាំងលើសលន់របស់ព្រះអង្គ ដល់យើងដែលជឿជាយ៉ាងណាដែរ ស្របតាមកម្លាំងនៃព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង
ព្រោះដំណឹងល្អដែលយើងបាននាំមកប្រាប់អ្នករាល់គ្នា មិនមែនត្រឹមតែដោយពាក្យសម្ដីប៉ុណ្ណោះទេ តែដោយព្រះចេស្តា និងដោយព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងចិត្តជឿជាក់ទាំងស្រុងថែមទៀតផង។ អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងជាមនុស្សប្រភេទណាក្នុងចំណោមអ្នករាល់គ្នា សម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
ព្រះបានធ្វើបន្ទាល់ជាមួយពួកគេ ដោយសម្តែងការអស្ចារ្យ និងឫទ្ធិបារមីជាច្រើនយ៉ាង ទាំងចែកព្រះវិញ្ញាណបរិសុទ្ធមក តាមព្រះហឫទ័យរបស់ព្រះអង្គ។
ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។
គេដេញអារក្សជាច្រើន ហើយលាបប្រេងឲ្យអ្នកដែលមានជំងឺជាច្រើន ដើម្បីប្រោសគេឲ្យបានជា។
«ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។
បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ ចុះចំណង់បើព្រះវរបិតាដែលគង់ស្ថានសួគ៌ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត»?។
ខ្ញុំនឹងធ្វើកិច្ចការគ្រប់យ៉ាង ដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងក្នុងព្រះរាជបុត្រា។ បើអ្នករាល់គ្នាសូមអ្វី ក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។
ប៉ុន្ដែ លោកពេត្រុសមានប្រសាសន៍ថា៖ «ឯប្រាក់ និងមាស ខ្ញុំគ្មានទេ តែអ្វីដែលខ្ញុំមាន ខ្ញុំសូមជូនដល់អ្នក។ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាអ្នកស្រុកណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!»។
មនុស្សជាច្រើននៅជុំវិញក្រុងយេរូសាឡិម បាននាំគ្នាយកអ្នកជំងឺ និងអ្នកដែលមានវិញ្ញាណអាក្រក់ចូលមកជាមួយ ហើយគេបានជាទាំងអស់គ្នា។
ប៉ុន្ដែ លោកពេត្រុសសុំឲ្យគេចេញទៅក្រៅទាំងអស់ រួចលោកលុតជង្គង់អធិស្ឋាន ហើយងាកបែរទៅរកសព មានប្រសាសន៍ថា៖ «តេប៊ីថាអើយ! ក្រោកឡើង!» ពេលនោះ នាងក៏បើកភ្នែក ហើយកាលនាងបានឃើញលោកពេត្រុស នាងក្រោកអង្គុយ។ លោកហុចដៃទៅឲ្យនាងតោងឡើង រួចលោកហៅពួកបរិសុទ្ធ និងពួកស្ត្រីមេម៉ាយមក រួចប្រគល់នាងទៅគេទាំងមានជីវិតរស់។
ពាក្យសម្ដី និងការប្រកាសរបស់ខ្ញុំ មិនមែនដោយពាក្យប្រកបដោយប្រាជ្ញាដែលពូកែបញ្ចុះបញ្ចូលនោះទេ គឺដោយការសម្ដែងចេញរបស់ព្រះវិញ្ញាណ និងព្រះចេស្តា ដើម្បីកុំឲ្យជំនឿរបស់អ្នករាល់គ្នាពឹងផ្អែកលើប្រាជ្ញារបស់មនុស្ស តែពឹងផ្អែកលើព្រះចេស្តារបស់ព្រះវិញ។
គឺព្រះហើយដែលតាំងយើងឲ្យខ្ជាប់ខ្ជួនជាមួយអ្នករាល់គ្នាក្នុងព្រះគ្រីស្ទ ហើយដែលបានចាក់ប្រេងតាំង លើយើង ព្រះអង្គបានដៅចំណាំយើង ហើយប្រទានព្រះវិញ្ញាណមកក្នុងចិត្តយើង ទុកជារបស់បញ្ចាំចិត្ត។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។
សម្រាប់ការនេះ ខ្ញុំខំធ្វើការនឿយហត់ ទាំងតយុទ្ធតាមឫទ្ធិបារមីរបស់ព្រះអង្គ ដែលធ្វើការក្នុងខ្ញុំប្រកបដោយចេស្ដា។
រីឯយើងវិញ បងប្អូនស្ងួនភ្ងារបស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណដល់ព្រះជានិច្ច អំពីអ្នករាល់គ្នា ព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នា ជាផលដំបូងដើម្បីឲ្យបានសង្គ្រោះ ដោយសារព្រះវិញ្ញាណញែកជាបរិសុទ្ធ និងដោយសារជំនឿតាមសេចក្ដីពិត។
ចូរតយុទ្ធឲ្យបានល្អខាងជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យជាប់ ជាជីវិតដែលព្រះបានត្រាស់ហៅអ្នកមកទទួល ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅមុខស្មរបន្ទាល់ជាច្រើន។
តែឯអ្នកវិញ ត្រូវមានគំនិតនឹងធឹងក្នុងគ្រប់ការទាំងអស់ ត្រូវទ្រាំទ្រនឹងទុក្ខលំបាក ត្រូវធ្វើការជាអ្នកប្រកាសដំណឹងល្អ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង។
ខ្ញុំបានទុកឲ្យអ្នកនៅកោះក្រេត ដើម្បីរៀបចំកិច្ចការដែលនៅសល់ ឲ្យមានរបៀបរៀបរយ និងតាំងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុង
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាឈឺឬទេ? ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមក ហើយឲ្យលោកទាំងនោះអធិស្ឋានឲ្យ ព្រមទាំងលាបប្រេងក្នុងព្រះនាមព្រះអម្ចាស់ផង។ ពាក្យអធិស្ឋានដែលចេញពីជំនឿ នឹងសង្គ្រោះអ្នកដែលឈឺនោះ ហើយព្រះអម្ចាស់នឹងប្រោសឲ្យគាត់ក្រោកឡើងវិញ។ ប្រសិនបើគាត់បានប្រព្រឹត្តអំពើបាប នោះគាត់នឹងទទួលបានការអត់ទោស។
ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ដូចជាអ្នកមើលខុសត្រូវល្អ អំពីព្រះគុណច្រើនយ៉ាងរបស់ព្រះ។ អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ហើយអ្វីក៏ដោយដែលយើងទូលសូមពីព្រះអង្គ នោះយើងនឹងទទួលពីព្រះអង្គមិនខាន ព្រោះយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ហើយប្រព្រឹត្តអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។
ប្អូនស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យប្អូនបានចម្រើនឡើងគ្រប់ជំពូក ហើយឲ្យប្អូនមានសុខភាពល្អ ដូចព្រលឹងរបស់ប្អូនបានចម្រើនឡើងដែរ។