Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ប្រភេទរង

មន្តអាគម និង​ការ​បោកប្រាស់​ខាង​វិញ្ញាណសាសនាយូរូបាហោរាសាស្ត្រ និង ការទស្សន៍ទាយរួចផុតពីអំពើអន្ធពិសាចព្រះបដិសេធរូបបដិមាអំណាចព្រះទេវៈ ទល់នឹង អំណាចមន្តអាគមគ្រោះថ្នាក់នៃវិជ្ជាខ្មៅវិញ្ញាណ និង​គ្រូ​ទាយ​ក្លែងក្លាយការហៅវិញ្ញាណបំផ្លាញរូបព្រះនិងទីសក្ការៈព្យាការីក្លែងក្លាយ និងល្បិចកលរបស់ពួកគេទប់ទល់នឹងអំណាចមន្តអាគមខ្មៅបដិសេធ​អំពើ​អន្តរាយ​ខាង​វិញ្ញាណរំដោះខ្លួនចេញពីភាពល្ងង់ខ្លៅនៃការគោរពបូជារូបព្រះមន្តអាគម និង វេទមន្តមិនពិតទុកចិត្តលើព្រះអង្គ មិនមែនរូបព្រះហាមឃាត់​ការ​ប្រព្រឹត្ត​អំពើ​អន្ធពាលការបោកប្រាស់ពីគ្រូទាយ និងហោរាសាស្ត្រការជំនុំជម្រះរបស់ព្រះអង្គទៅលើរូបព្រះព្រះបន្ទូល​ទល់​នឹង​មន្តអាគមជំនឿមិនពិត និងអបិយជំនឿការថ្វាយបង្គំរូបព្រះជំនឿប្រពៃណីខ្មែរបដិសេធរូបបដិមាករនិងព្រះក្លែងក្លាយវិជ្ជាខ្មៅរួចផុតពីចំណងវិញ្ញាណការបោកប្រាស់ពីអ្នកប្រាជ្ញវិញ្ញាណលាតត្រដាង​ព្រះ​ក្លែងក្លាយវិញ្ញាណក្លែងក្លាយ ឬ ការគោរពបូជាវិញ្ញាណមិនពិតគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងល័ក្ខណ៍បោះបង់​ចោល​អំពើ​អបិយជំនឿការទស្សន៍ទាយបោកប្រាស់ស្វែងយល់ពីទំនៀមទម្លាប់សាសនាសន្តេរីយ៉ា

97 ខគម្ពីរអំពីការលាតត្រដាងព្រះក្លែងក្លាយ

97 ខគម្ពីរអំពីការលាតត្រដាងព្រះក្លែងក្លាយ
ចោទិយ‌កថា 27:15

"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​ឆ្លាក់ ឬ​សិត​ធ្វើ​រូប ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ជា​របស់​ដែល​ដៃ​ជាង​បាន​ធ្វើ រួច​យក​ទៅ​ដាក់​នៅ​ទី​សម្ងាត់"។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា ដោយ​ពាក្យ​ថា "អាម៉ែន!"។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:3-5

មិន​ត្រូវ​មាន​ព្រះ​ណា​ផ្សេង​នៅ​ចំពោះ យើង​ឡើយ។ មិន​ត្រូវ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​អ្នក ក៏​មិន​ត្រូវ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន‌សួគ៌​ខាង​លើ ឬ​នៅ​ផែន‌ដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ឡើយ។ មិន​ត្រូវ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​យើង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ប្រចណ្ឌ យើង​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើកូន​ចៅ​រហូត​បីបួន​តំណ ចំពោះ​អស់​អ្នក​ដែល​ស្អប់​យើង

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 4:35

ការ​ទាំង​នោះ​បាន​សម្ដែង​មក​ឲ្យ​អ្នក​ឃើញ ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ពិត​ជា​ព្រះ​មែន ក្រៅ​ពី​ព្រះ‌អង្គ​គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 41:21-24

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​សម្ដែង​ដើម​ហេតុ​នៃ​រឿង​អ្នក​មក» មហា‌ក្សត្រ​នៃ​ពួក​យ៉ាកុប ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​រៀបរាប់​តាម​លំអាន​របស់​អ្នក​ទាំង​ប៉ុន្មាន​ចុះ។ ត្រូវ​ឲ្យ​គេ​បញ្ចេញ​សេចក្ដី​ទាំង​នោះ​មក ហើយ​ប្រាប់​យើង​រាល់​គ្នា​ពី​ការ​ដែល​កើត​ឡើង ឲ្យ​បាន​ដឹង ចូរ​ស​ប្រាប់​ពី​កាល​ដែល​កើត​មាន កាល​ពី​ដើម ជា​យ៉ាង​ណា ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ពិចារ‌ណា ឲ្យ​ដឹង​ចុង​បំផុត​នៃ​ការ​ទាំង​នោះ ឬ​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ការ​នៅ​ខាង​មុខ​ចុះ។ ចូរ​សម្ដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ខាង​មុខ​នោះ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​ជា​ព្រះ​មែន ចូរ​ធ្វើ​ការ​អ្វី​មួយ ទោះ​ល្អ ឬ​អាក្រក់​ក្តី ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ស្ងើច ហើយ​ឃើញ​ជា‌មួយ​គ្នា។ អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្វី​ទេ ហើយ​ការ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ទទេ​សោះ អ្នក​ណា​ដែល​រើស​យក​អ្នក​រាល់​គ្នា នោះ​គួរ​ខ្ពើម​ឆ្អើម​ហើយ។

ជំពូក    |  កំណែ ចម្លង
យេរេមា 10:3-5

ពី​ព្រោះ​អស់​ទាំង​ទំនៀម​ទម្លាប់​របស់​សាសន៍​ដទៃ សុទ្ធ​តែ​អសារ​ឥត​ការ​ទទេ គេ​កាប់​ដើម​ឈើ​នៅ​ក្នុង​ព្រៃ គឺ​ជា​ស្នាដៃ​របស់​មនុស្ស​កាន់​ពូថៅ គេ​តាក់‌តែង​ដោយ​ប្រាក់ និង​មាស គេ​យក​ញញួរ​បោះ​ជាប់​ដោយ​ដែក​គោល ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា។ រូប​ព្រះ​របស់​គេ ប្រៀប​ដូច​ជា​ទីង​មោង នៅ​ក្នុង​ចម្ការ​ត្រសក់ រូប​ទាំង​នោះ​មិន​ចេះ​និយាយ ហើយ​ត្រូវ​ការ​ឲ្យ​គេ​សែង​ទៅ​មក ព្រោះ​ដើរ​មិន​រួច កុំ​កោត​ខ្លាច​ចំពោះ​វា​ឡើយ ដ្បិត​វា​ធ្វើ​អាក្រក់​មិន​បាន​ទេ ក៏​មិន​អាច​នឹង​ធ្វើ​ល្អ​បាន​ផង។

ជំពូក    |  កំណែ ចម្លង
ហូសេ 4:17

អេប្រាអិម​បាន​ភ្ជាប់​ខ្លួន​នឹង​រូប​ព្រះ​ហើយ តាម​តែ​គេ​ចុះ

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 16:17

អ្នក​ក៏​យក​គ្រឿង​លម្អ​របស់​អ្នក ដែល​ធ្វើ​ពី​មាស និង​ប្រាក់​របស់​យើង ជា​គ្រឿង​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​នោះ ទៅ​ធ្វើ​ជា​រូប​មនុស្ស​ប្រុស ហើយ​អ្នក​បាន​ភប់​ប្រសព្វ​នឹង​រូប​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 106:37-38

គេ​បាន​យក​កូន​ប្រុស​កូន​ស្រីរបស់​គេ ទៅធ្វើ​យញ្ញបូជា​ឲ្យ​អារក្ស គេ​កម្ចាយ​ឈាម​មនុស្ស​ដែល​គ្មាន​ទោស គឺ​ជា​ឈាម​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ដែល​គេ​យក​ទៅ​ធ្វើ​យញ្ញ​បូជា ឲ្យ​រូប​ព្រះ​នៅ​ស្រុក​កាណាន ហើយ​ស្រុក​នោះ​ក៏​ត្រឡប់​ជា​ស្មោក‌គ្រោក ដោយ‌សារ​ឈាម។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 8:10

ដូច្នេះ ខ្ញុំ​ក៏​ចូល​ទៅ​មើល ហើយ​ឃើញ​មាន​គំនូរ​គ្រប់​ទាំង​សត្វ​លូន​វារ សត្វ​គួរ​ខ្ពើម​ឆ្អើម និង​អស់​ទាំង​រូប​ព្រះ​របស់​ពូជ‌ពង្ស​សាសន៍​អ៊ីស្រា‌អែល ដែល​គេ​គូរ​លើ​ជញ្ជាំង​នៅ​ជុំ‌វិញ

ជំពូក    |  កំណែ ចម្លង
យេរេមា 44:15-19

ពេល​នោះ មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ដឹង​ថា ប្រពន្ធ​ខ្លួន​ធ្លាប់​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ និង​ពួក​ស្រីៗ​ទាំង​អស់​ដែល​ឈរ​នៅ​ទី​នោះ ជា​ជំនុំ​យ៉ាង​ធំ គឺ​បណ្ដា​មនុស្ស​ដែល​អាស្រ័យ​នៅ​ត្រង់​ប៉ាត្រូស​ក្នុង​ស្រុក​អេស៊ីព្ទ គេ​ឆ្លើយ​ទៅ​ហោរា​យេរេមា​ថា៖ «ពាក្យ​ដែល​លោក​បាន​ប្រាប់​មក​យើង​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នោះ យើង​មិន​ស្តាប់​តាម​ទេ។ គឺ​យើង​នឹង​ប្រព្រឹត្ត​តាម​តែ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ចេញ​ពី​មាត់​យើង​វិញ ដើម្បី​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​តង្វាយ​ដែរ ដូច​ជា​យើង​បាន​ធ្លាប់​ធ្វើ​មក​ហើយ ទោះ​ទាំង​ខ្លួន​យើង បុព្វ‌បុរស​យើង និង​ពួក​ស្តេច ពួក​មន្ត្រី​របស់​យើង​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្រុក​យូដា ហើយ​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម​ផង ដ្បិត​នៅ​គ្រា​នោះ យើង​មាន​អាហារ​ជា​បរិបូរ ក៏​នៅ​ដោយ​សប្បាយ ឥត​ឃើញ​សេចក្ដី​អាក្រក់​ណា​សោះ។ តែ​តាំង​ពី​យើង​‌លែង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​តង្វាយ​ទៅ នោះ​យើង​ចេះ​តែ​ខ្វះ​ខាត​គ្រប់​ទាំង​អស់ ហើយ​វិនាស​ដោយ​ដាវ និង​អំណត់»។ មាន​ស្ត្រី​ខ្លះ​បាន​និយាយ​ថា ៖ «ពេល​យើង​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌ចន្ទ ហើយ​ច្រួច​តង្វាយ​ថ្វាយ​ទ្រង់ តើ​យើង​បាន​ធ្វើ​នំ​សម្រាប់​គោរព​ដល់​ទ្រង់ ហើយ​ច្រួច​តង្វាយ​ថ្វាយ​ដល់​ទ្រង់មិនឲ្យ​ប្ដី​យើង​ដឹង​ឬ?»

ជំពូក    |  កំណែ ចម្លង
អេសាយ 57:7

អ្នក​បាន​ដាក់​គ្រែ​ដេក​របស់​អ្នក​នៅ​លើ​កំពូល​ភ្នំ​ធំ​ខ្ពស់ គឺ​នៅ​ទី​នោះ​ដែល​អ្នក​បាន​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដែរ។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 23:13

ស្ដេច​បាន​បំផ្លាញ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​មុខ​ក្រុង​យេរូ‌សាឡិម គឺ​នៅ​ខាង​ស្តាំ​ភ្នំ​អសោចិ៍ ដែល​ព្រះបាទសាឡូម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល បាន​ធ្វើ​ថ្វាយ​ដល់​ព្រះ‌អាស‌ថារ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ស៊ីដូន និង​ថ្វាយ​ដល់​ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ម៉ូអាប់ ហើយ​ថ្វាយ​តង្វាយ​ដល់​ព្រះ‌មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​អាំម៉ូន នោះ​ស្ដេច​ក៏​ធ្វើ​បង្អាប់​ទាំង​អស់​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 46:1

ព្រះ‌បាល​ឱន​ចុះ​ហើយ ព្រះ‌នេបូរ​ក៏​កោង​ចុះ​ដែរ គេ​ផ្ទុក​រូប​ព្រះ​នោះ​លើ​សត្វ​ពាហនៈ និង​លើ​គោ របស់​ទាំង​នោះ​ដែល​អ្នក​ដឹក​ទៅ​មក ជា​បន្ទុក​សង្កត់​យ៉ាង​ធ្ងន់​លើ​សត្វ​នឿយ​ហត់។

ជំពូក    |  កំណែ ចម្លង
អេសាយ 31:7

ពី​ព្រោះ​នៅ​គ្រា​នោះ គ្រប់​មនុស្ស​ទាំង​អស់​នឹង​បោះ​ចោល​រូប​ព្រះ​ធ្វើ​ពី​ប្រាក់ ហើយ​ពី​មាស ដែល​ដៃ​អ្នក​រាល់​គ្នា​បាន​ធ្វើ​សម្រាប់​ខ្លួន ដែល​រាប់​ថា​ជា​អំពើ​បាប។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 21:15

គឺ​ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ភ្នែក​យើង ព្រម​ទាំង​បណ្ដាល​ឲ្យ​យើង​មាន​សេចក្ដី​ក្រោធ ចាប់​តាំង​ពី​ថ្ងៃ​ដែល​បុព្វ‌បុរស​គេ​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ»។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 23:13

ត្រូវ​ប្រយ័ត្ន​នឹង​ប្រតិបត្តិ​តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា ហើយ​មិន​ត្រូវ​ចេញ​ឈ្មោះ​របស់​ព្រះ​ដទៃ​ណា​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ឮ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ផង។

ជំពូក    |  កំណែ ចម្លង
អេសាយ 57:5

អ្នក​រាល់​គ្នាមាន​ចិត្តឆេះឆួល​នឹង​រូប​ព្រះ នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី ហើយ​ក៏​សម្លាប់​កូន​ក្មេង​នៅ​តាម​ក្រហែង​ថ្ម​ច្រក​ភ្នំ​នានា។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 23:24

មួយ​ទៀត ព្រះបាទ​យ៉ូសៀស​បាន​បំបាត់​ពួក​គ្រូ​ខាប គ្រូ​គាថា ព្រម​ទាំងថេរ៉ាភីម និងរូប​ព្រះ​ទាំង​ប៉ុន្មាន និង​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម ដែល​ឃើញ​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​នៃ​ក្រឹត្យ‌វិន័យ​ដែល​កត់​ទុក​ក្នុង​គម្ពីរ ដែល​ហ៊ីល‌គីយ៉ា​ជា​សម្ដេច​សង្ឃ បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
យេរេមា 11:12

ទី​ក្រុងនៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ទៅ​អំពាវ‌នាវ​ដល់​ព្រះ ដែល​គេ​បាន​ដុត​កំញាន​ថ្វាយ​នោះ តែ​ព្រះ​ទាំង​នោះ​នឹង​មិន​ជួយ​ដោះ​គេ​ឲ្យ​រួច ក្នុង​គ្រា​វេទនា​របស់​គេ​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 48:5

ហេតុ​នោះ​បាន​ជា​យើង​ថ្លែង​ប្រាប់​សេចក្ដី​នោះ ដល់​អ្នក​តាំង​ពី​បុរាណ ហើយ​បាន​បង្ហាញ​ឲ្យ​អ្នក​ដឹង​មុន​ដែល​ការ​នោះ​កើត​មក ក្រែង​អ្នក​និយាយ​ថា គឺ​ជា​រូប​ព្រះ​របស់​អ្នក​ដែល​ធ្វើ​ការ​នោះ​វិញ ហើយ​រូប​ឆ្លាក់ និង​រូប​សិត​របស់​អ្នក ដែល​បង្គាប់​ការ​នោះ​ឡើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 78:58

គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់ ដោយ​ទី​ខ្ពស់​របស់​គេ គេ​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ប្រចណ្ឌ ដោយ​រូប​ព្រះ​របស់​គេ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 34:14

(ដ្បិត​អ្នក​រាល់​គ្នា​មិន​ត្រូវ​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ណា​ទៀត​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ​នាម​ជា​ព្រះ​ប្រចណ្ឌ ព្រះ‌អង្គ​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ប្រចណ្ឌ)។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 14:9

គឺ​អ្នក​បាន​ប្រព្រឹត្ត​អាក្រក់​នៅ​ចំពោះ​យើង លើស​ជាង​អស់​អ្នក​ដែល​នៅ​មុន​អ្នក​ទៅ​ទៀត ព្រម​ទាំង​ធ្វើ​ព្រះ​ដទៃ និង​សិត​រូប​ផង ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង ហើយ​អ្នក​បាន​បោះ‌បង់​យើង​ទៅ​ខាង​ក្រោយ​ខ្នង។

ជំពូក    |  កំណែ ចម្លង
យេរេមា 10:15

វា​សុទ្ធ​តែ​អសារ​ឥត​ការ ជា​ការ​បព្ឆោាតទេ នៅ​គ្រា​ដែល​ផ្ចាញ់‌ផ្ចាល វា​នឹង​វិនាស​បាត់​ទៅ។

ជំពូក    |  កំណែ ចម្លង
អេសាយ 46:9

ចូរ​នឹក​ចាំ​ពី​ការ​ដែល​កន្លង​ទៅ តាំង​ពី​បុរាណ ដ្បិត​យើង​នេះ​ហើយ​ជា​ព្រះ ឥត​មាន​ព្រះ​ណា​ទៀត​ឡើយ យើង​ជា​ព្រះ ហើយ​គ្មាន​អ្នក​ណា​ដូច​ជា​យើង​សោះ

ជំពូក    |  កំណែ ចម្លង
២ របា‌ក្សត្រ 15:16

ឯ​នាង​ម្អាកា ជា​មាតា​ព្រះបាទ​អេសា ទ្រង់​ក៏​ដក​ពី​ដំណែង​ជា​មាតា​ហ្លួង​ចេញ ដោយ​ព្រោះ​ព្រះ‌នាង​បាន​ធ្វើ​រូប​គួរ​ស្អប់​ខ្ពើម​ទុក​ជា​ព្រះ ព្រះបាទ​អេសា​ក៏​កាប់​រំលំ​រូប​នោះ កិន​កម្ទេច​ជា​ផង់ យក​ទៅ​ដុត​ចោល នៅ​ត្រង់​ជ្រោះ​កេដ្រុន

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 15:12

ទ្រង់​កម្ចាត់​ពួក​រួម​សង្វាស់​ភេទ​ដូច​គ្នា​ពី​នគរ​ចេញ ក៏​បំបាត់​អស់​ទាំង​រូប​ព្រះ ដែល​វង្សា‌នុវង្ស​ទ្រង់​បាន​ធ្វើ ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 36:18

ហេតុ​នោះ​បាន​ជា​យើង​ចាក់​សេចក្ដី​ក្រោធ​របស់​យើង​ទៅ​លើ​គេ គឺ​ដោយ​ព្រោះ​ឈាម​ដែល​គេ​បាន​កម្ចាយ​នៅ​ក្នុង​ស្រុក ហើយ​ដោយ​ព្រោះ​គេ​បាន​បង្អាប់​ស្រុក ដោយ​រូប​ព្រះ​របស់​គេ។

ជំពូក    |  កំណែ ចម្លង
អេសាយ 2:18

អស់​ទាំង​រូប​ព្រះ​នឹង​សាប‌សូន្យ​បាត់​អស់​រលីង។

ជំពូក    |  កំណែ ចម្លង
យេរេមា 51:47

ហេតុ​នោះ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​សម្រេច​ទោស​ដល់​អស់​ទាំង​រូប​ឆ្លាក់ របស់​ស្រុក​បាប៊ីឡូន ហើយ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ជ្រប់​មុខ ឯ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​ត្រូវ​គេ​សម្លាប់​នោះ នឹង​ដួល​នៅ​កណ្ដាល​វា។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 10:14

ហេតុ​នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ខ្ញុំ​អើយ ចូរ​រត់​ពី​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ​ចេញ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 115:8

អស់​អ្នក​ដែល​ធ្វើ អស់​អ្នក​ដែល​ទុក​ចិត្ត នឹង​រូប​ទាំង​នោះ នឹង​បាន​ដូច​ជា​រូប​ទាំង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ហូសេ 4:12

ប្រជា‌រាស្ត្រ​របស់​យើង​ទៅសុំ​យោបល់​ពី​ដុំ​ឈើ ហើយឲ្យ​ដំបង​របស់​គេ​និយាយ​ប្រាប់​គេ ដ្បិត​និស្ស័យ​នៃ​អំពើ​ពេស្យា​ចារ​បាន​នាំ​ឲ្យ​គេ​វង្វេង គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ ដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួន។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 5:21

កូន​តូចៗ​អើយ ចូរ​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​រូប​ព្រះ។ អាម៉ែន។:៚

ជំពូក    |  កំណែ ចម្លង
យេរេមា 3:23

ការ​ដែល​ទុក​ចិត្ត​សង្ឃឹម​ដល់​ភ្នំ​តូច និងដល់​ពួក​អ៊ឹក‌ធឹក​នៅ​លើ​ភ្នំ​ធំ នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រយោជន៍​ទទេ។ មាន​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទេ ដែល​អាច​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 16:36

ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​អាស‌អាភាស​របស់​អ្នក​ជា​ហូរ‌ហែ ហើយ​បាន​បើក​កេរ‌ខ្មាស​អ្នក ដោយ​រួម‌បវេណី​នឹង​ពួក​សហាយ ដោយ​ព្រោះ​គ្រប់​ទាំង​រូប​ដំណាង​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​របស់​អ្នក និង​ឈាម​របស់​កូន​ចៅ​អ្នក​ដែល​អ្នក​បាន​ថ្វាយ​ដល់​វា

ជំពូក    |  កំណែ ចម្លង
អេសាយ 42:17

ឯ​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ឆ្លាក់ ហើយ​ដែល​និយាយ​ទៅ​រូប​សិត​ថា "លោក​ជា​ព្រះ​របស់​យើង​ខ្ញុំ" នោះ​នឹង​ត្រូវ​បែរ​ខ្នង​ចេញ​វិញ ហើយ​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ​ផង។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:23

អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ប្រាក់​មក​ធ្វើ​ជា​រូប​ព្រះ​ណា​ទៀត​អម​ជា‌មួយ​យើង ក៏​មិន​ត្រូវ​យក​មាស​ធ្វើ​ជា​ព្រះ​សម្រាប់​ខ្លួនឡើយ។

ជំពូក    |  កំណែ ចម្លង
២ របា‌ក្សត្រ 33:15

ទ្រង់​យក​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ និង​រូប​ព្រះ​នោះ​ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អាស‌នា​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ស្អាង នៅ​លើ​ភ្នំ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ​បោះ​ចោល​នៅ​ខាង​ក្រៅ​ទី​ក្រុង។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:21

គេ​បានធ្វើ​ឲ្យ​យើង​ប្រចណ្ឌ ដោយ‌សារ​របស់​ដែល​មិន​មែន​ជា​ព្រះ ក៏​បាន​បណ្ដាល​ឲ្យ​យើង​ខឹង ដោយ‌សារ​រូប​ព្រះ​របស់​គេ។ ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​គេ​ប្រចណ្ឌ​ដែរ ដោយ‌សារ​ពួក​អ្នក​ដែល​មិន​មែន​ជា​ប្រជា‌ជន​ណា​មួយ យើង​បណ្ដាល​ឲ្យ​គេ​ខឹង ដោយ‌សារ​សាសន៍​មួយ​ដែល​ឥត​ប្រាជ្ញា។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 23:24

អ្នក​មិន​ត្រូវ​ក្រាប​ថ្វាយ​បង្គំ ឬ​គោរព​ប្រតិ‌បត្តិ​ព្រះ​របស់​គេ​ឡើយ ក៏​កុំ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​នោះ​ដែរ គឺ​ត្រូវ​បំផ្លាញឲ្យ​អស់ ព្រម​ទាំង​បំបែក​រូប​ព្រះ​របស់​គេ​ឲ្យ​ខ្ទេច‌ខ្ទី​ផង។

ជំពូក    |  កំណែ ចម្លង
យេរេមា 10:10

ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ពិត ព្រះ‌អង្គ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ជា​មហា‌ក្សត្រ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច ផែនដី​ក៏​ញ័រ​ចំពោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​អស់​ទាំង​សាសន៍​មិន​អាច​នឹង​ធន់​នៅ ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គ​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 106:19-21

៙ គេ​បាន​ធ្វើ​រូប​កូន​គោ​នៅ​ភ្នំ​ហោរែប ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូប ដែល​ធ្វើ​ពី​លោហធាតុ។ តើ​អ្នក​ណា​អាច​រៀប​រាប់​អំពី​ស្នាព្រះហស្ដ ដ៏​អស្ចារ្យរបស់ព្រះ‌យេហូវ៉ា ឬ​ប្រកាស​អំពីការ​ទាំង​ប៉ុន្មាន ដើម្បីសរសើរ​តម្កើង​ព្រះ‌អង្គ​បាន? គេ​បាន​ប្តូរ​យក​រូប​ដូច​គោ​ដែល​ស៊ី​ស្មៅ ជំនួស​ព្រះ​ដែល​ប្រកប​ដោយ​សិរី‌ល្អ​វិញ ។ គេ​បាន​ភ្លេច​ព្រះ​ដែល​សង្គ្រោះ​គេ ជា​ព្រះ​ដែល​បាន​ធ្វើ​ការ​យ៉ាង​ធំ​សម្បើម នៅ​ស្រុក​អេស៊ីព្ទ

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 32:8

ពួក‌គេ​រហ័ស​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​យើង​បាន​បង្គាប់ពួក‌គេ គឺ​ពួក‌គេ​បាន​សិត​ធ្វើ​រូប​កូន​គោ ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ​បង្គំ​រូប​នោះ រួច​បាន​ថ្វាយ​យញ្ញ‌បូជា ដោយ​ប្រកាស​ថា "ឱ​អ៊ី‌ស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក"»។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:3

មិន​ត្រូវ​មាន​ព្រះ​ណា​ផ្សេង​នៅ​ចំពោះ យើង​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 42:8

យើង​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​យើង យើង​មិន​ព្រម​ប្រគល់​សិរី‌ល្អ​របស់​យើង​ដល់​អ្នក​ណា​ទៀត ឬ​ឲ្យ​សេចក្ដី​សរសើរ​របស់​យើង ដល់​រូប​ឆ្លាក់​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 44:17

ឯ​ឈើ​ដែល​សល់ គាត់​យក​ទៅ​ធ្វើ​ជា​រូប​ឆ្លាក់​សម្រាប់​ក្រាប​ចុះ​ថ្វាយ​បង្គំ ហើយ​អធិ‌ស្ឋាន​ដល់​រូប​នោះ ដោយ​ពាក្យ​ថា "សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ផង ពី​ព្រោះ​លោក​ជា​ព្រះ​នៃ​ខ្ញុំ"។

ជំពូក    |  កំណែ ចម្លង
អេសាយ 45:20

ពួក​អ្នក​ដែល​រួច​ពី​សាសន៍​ដទៃ​អើយ ចូរ​ប្រមូល​គ្នាមក ហើយ​ចូល​ឲ្យ​ជិត ពួក​អ្នក​ដែល​លើក​យក​ដុំ​ឈើ​ធ្វើ​ជា​រូប​ព្រះ​ឆ្លា​ក់​របស់​គេ ហើយ​អធិ‌ស្ឋាន​ដល់​ព្រះ​ដែល​ជួយ​សង្គ្រោះ​ខ្លួន​មិន​បាន នោះ​ជា​អ្នក​អាប់​ឥត​ប្រាជ្ញា​ទេ។

ជំពូក    |  កំណែ ចម្លង
អេសាយ 46:6-7

ឯ​ពួក​អ្នក​ដែល​ចាយ​មាស​ពី​ថង់​ដោយ​ឥត​ស្តាយ ហើយ​ថ្លឹង​ប្រាក់​ដោយ​ជញ្ជីង គេ​ជួល​ជាង​មាស ជាង​នោះ​ក៏​ធ្វើ​ជា​ព្រះ​ឲ្យ​គេ រួចគេ​ក្រាប​ចុះ ថ្វាយ​បង្គំ​ចំពោះ​រូប​នោះ។ គេ​លី​យក​រូប​នោះ​ទៅ​តម្កល់​ទុក​នៅ​ទី​កន្លែង ហើយ​រូប​នោះ​ក៏​ឈរ​នៅ ឥត​ឃ្លាត​ចេញ​ទៅ​ឯ​ណា​ឡើយ ទោះ​បើ​អ្នក​ណា​អំពាវ‌នាវ​ដល់​រូប​នោះ ក៏​មិន​ចេះ​តប ឬ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​វេទនា​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
យេរេមា 2:11

តើ​ដែល​មាន​សាសន៍​ណា​ផ្លាស់​ព្រះ​របស់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ផង​ឬ​ទេ? តែ​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ដូរ​ព្រះ ដ៏​ជា​សិរី‌ល្អ​របស់​ខ្លួន ឲ្យ​បាន​តែ​របស់ ដែល​ឥត​មាន​ប្រយោជន៍​វិញ។

ជំពូក    |  កំណែ ចម្លង
យេរេមា 10:5

រូប​ព្រះ​របស់​គេ ប្រៀប​ដូច​ជា​ទីង​មោង នៅ​ក្នុង​ចម្ការ​ត្រសក់ រូប​ទាំង​នោះ​មិន​ចេះ​និយាយ ហើយ​ត្រូវ​ការ​ឲ្យ​គេ​សែង​ទៅ​មក ព្រោះ​ដើរ​មិន​រួច កុំ​កោត​ខ្លាច​ចំពោះ​វា​ឡើយ ដ្បិត​វា​ធ្វើ​អាក្រក់​មិន​បាន​ទេ ក៏​មិន​អាច​នឹង​ធ្វើ​ល្អ​បាន​ផង។

ជំពូក    |  កំណែ ចម្លង
យេរេមា 16:20

តើ​មាន​ទំនង​ឲ្យ​មនុស្ស​ធ្វើ​ព្រះ​សម្រាប់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ពិត​ដែរ​ឬ?

ជំពូក    |  កំណែ ចម្លង
យេរេមា 51:17-18

គ្រប់​គ្នា​បាន​ត្រឡប់​ជា​មនុស្ស​ល្ងីល្ងើ ហើយ​ក៏​ឥត​មាន​តម្រិះ ជាង​ទង​គ្រប់​គ្នា​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្ដី​ភូត‌ភរ គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​វា​ឡើយ។ វា​សុទ្ធ​តែ​ឥត​ប្រយោជន៍ ជា​របស់​ក្លែ​ង​បញ្ឆោត នៅ​គ្រា​ដែល​ធ្វើ​ទោស​វា នោះ​វា​នឹង​សូន្យ​បាត់​ទៅ។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:18-20

ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹង​ធៀប​ផ្ទឹម​ព្រះ ដូច​ជា​អ្នក​ណា ឬ​ប្រៀប​ព្រះ‌អង្គ​ទៅ​នឹង​អ្វី? ឯ​រូប​ព្រះ គឺ​មាន​ជាង​ម្នាក់​បាន​សិត​ធ្វើ​ទេ ហើយ​ជាង​ទង គេ​ស្រោប​ដោយ​មាស ក៏​ធ្វើ​ខ្សែ​ប្រាក់​ឲ្យ​ផង។ ចូរ​លួង‌លោម​ចិត្ត​ដល់​ក្រុង​យេរូ‌សាឡិម ហើយ​ស្រែក​ប្រាប់​ក្រុង​នោះ​ថា គ្រា​ធ្វើ​សឹក​សង្គ្រាម​របស់​គេ​បានចប់​សព្វ​គ្រប់​ហើយ អំពើ​ទុច្ចរិត​របស់​គេ​ក៏​ទទួល​បានការ​អត់​ទោស ហើយ​គេ​បាន​ទទួល​មួយ​ជា​ពីរ​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ស្នង​នឹង​អំពើ​បាប​របស់​គេ​ដែរ»។ ចំណែក​អ្នក​ណា​ដែល​ខ្វះ‌ខាត​គ្មាន​ល្មម​នឹង​ធ្វើ​ដូច្នោះ​បាន គេ​ក៏​រើស​យក​ឈើ​ដែល​មិន​ចេះ​ពុក​វិញ គេ​រក​ជាង​មាន​ស្នាដៃ​មក​ឆ្លាក់​ធ្វើ​រូប​មួយ​តម្កល់​ឡើង​ជាប់ មិន​ឲ្យ​ត្រូវ​រើ​ចេញ​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 37:19

ក៏​បាន​បោះ​ចោល​ព្រះ​របស់​គេ​ទៅ​ក្នុង​ភ្លើង​ដែរ ដ្បិត​មិន​មែន​ជា​ព្រះ​ទេ គឺ​ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ​មក​ពី​ឈើ និង​ពី​ថ្ម​វិញ ហេតុ​នោះ​បាន​ជា​គេ​បំផ្លាញ​ទៅ​បាន។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:4-5

មិន​ត្រូវ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​អ្នក ក៏​មិន​ត្រូវ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន‌សួគ៌​ខាង​លើ ឬ​នៅ​ផែន‌ដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ឡើយ។ មិន​ត្រូវ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​យើង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ប្រចណ្ឌ យើង​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើកូន​ចៅ​រហូត​បីបួន​តំណ ចំពោះ​អស់​អ្នក​ដែល​ស្អប់​យើង

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 19:4

កុំ​ឲ្យ​អ្នក​រាល់​គ្នា​បែរ​ទៅ​តាម​រូប​ព្រះ​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ព្រះ​សិត​សម្រាប់​អ្នក​រាល់​គ្នា​ផង យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 4:28

នៅទី​នោះ អ្នក​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ផ្សេងៗ ដែល​ធ្វើ​ពី​ឈើ ឬ​ពី​ថ្ម ធ្វើ​ដោយ​ដៃ​មនុស្ស ជា​រូប​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្តាប់ មិន​ចេះ​បរិ‌ភោគ ឬ​ដឹង​ក្លិន​អ្វី​ទាំង​អស់ ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 6:14

មិន​ត្រូវ​ទៅ​តាម​ព្រះ​ឯ​ណា​ទៀត ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ឡាយ​ដែល​នៅ​ជុំ‌វិញ​អ្នក​ឡើយ

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:17

គេ​បាន​ថ្វាយ​យញ្ញ‌បូជាដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​បុព្វបុរស​របស់អ្នក​មិនដែល​កោត​ខ្លាច។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:39

មើល៍ ឥឡូវនេះ គឺ​យើង​នេះ​ហើយ​ដែល​ជា​ព្រះ គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពីយើង​ឡើយ។ យើង​សម្លាប់ ហើយ​យើង​ប្រោស​ឲ្យ​រស់ យើង​ធ្វើ​ឲ្យ​របួស ហើយ​យើង​ប្រោ​សឲ្យ​ជា គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 96:5

ដ្បិត​អស់​ទាំង​ព្រះ​របស់​ប្រជាជន​នានា សុទ្ធ​តែ​ជា​របស់​ឥត​ប្រយោជន៍ តែ​ព្រះ‌យេហូវ៉ា​វិញ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 115:4-8

ព្រះ​របស់​គេ​សុទ្ធ​តែ​ជា​រូបសំណាក ធ្វើ​ពី​ប្រាក់ និង​មាស ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ។ រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ មាន​ច្រមុះ តែ​ធុំ​ក្លិន​មិន​បាន មាន​ដៃ តែ​ចាប់​កាន់​មិន​បាន មាន​ជើង តែ​មិន​ចេះ​ដើរ រូប​ទាំង​នោះ​មិន​ចេះ​បញ្ចេញ​សំឡេង តាម​បំពង់​កឡើយ។ អស់​អ្នក​ដែល​ធ្វើ អស់​អ្នក​ដែល​ទុក​ចិត្ត នឹង​រូប​ទាំង​នោះ នឹង​បាន​ដូច​ជា​រូប​ទាំង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 135:15-18

៙ ព្រះ​របស់​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូប ធ្វើ​ពី​ប្រាក់ និង​មាស ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស។ រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ ក៏​គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​មាត់​ដែរ។ អស់​អ្នក​ដែល​ធ្វើ​រូប​ទាំង​នោះ នឹង​ត្រឡប់​ដូច​ជា​រូប​នោះ​ឯង ហើយ​អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូបទាំង​នោះ ក៏​នឹង​ត្រឡប់​ដូច​ជា​រូប​ទាំង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 14:6

ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​រូប​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ ហើយ​ងាក​មុខ​ពី​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក​រាល់​គ្នា​ចុះ

ជំពូក    |  កំណែ ចម្លង
ហូសេ 13:2

ឥឡូវ​នេះ គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប គេ​សិត​ធ្វើ​រូប​សម្រាប់​ខ្លួន​គេ គឺ​គេ​យក​ប្រាក់​របស់​គេ​មក​សិត​ធ្វើ​រូប តាម​ទេព​កោសល្យ​របស់​ខ្លួន ដែល​រូប​ទាំង​នោះ សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ពួក​ជាង ហើយ​គេ​ប្រកាស​ពី​រូប​ទាំង​នោះ​ថា "ចូរ​ឲ្យ​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា មក​ថើប​រូប​កូន​គោ​នេះ​ទៅ!"។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 6:6

នៅ​ទី​ណា​ដែល​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ ទី​ក្រុង​ទាំង​នោះ​នឹង​ត្រូវ​វិនាស ហើយ​ទី​ខ្ពស់ៗ​នឹង​ត្រូវ​ខូច​បង់ ដើម្បី​ឲ្យ​អាស‌នា​របស់​អ្នក​រាល់​គ្នា​ត្រូវ​អន្តរាយ ហើយ​ខូច​បង់ រូប​ព្រះ​របស់​អ្នក​រាល់​គ្នា​ត្រូវ​បាក់​បែក ហើយ​វិនាស​អន្តរាយ អាសនា​ដុត​គ្រឿង​ក្រអូប​របស់​អ្នក​រាល់​គ្នា​ត្រូវ​កាប់​រំលំ ឯ​ស្នាដៃ​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​រលាយ​បាត់​អស់​ដែរ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 20:7

យើង​ក៏​ប្រាប់​គេ​ថា ចូរ​ឲ្យ​គ្រប់​គ្នា​បោះ​ចោល​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម ដែល​គាប់​ភ្នែក​អ្នក កុំ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទ​ឡើយ យើង គឺ​យេហូវ៉ា​នេះ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 20:39

ចំណែក​អ្នក​រាល់​គ្នា ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​ចុះ ពី​នេះ​ទៅ​មុខ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​យើង​ទេ ដូច្នេះ ចូរ​ទៅ​គោរព​ដល់​រូប​ព្រះ​របស់​អ្នក​រៀង​ខ្លួន​ចុះ តែ​មិន​ត្រូវ​បង្អាក់​ឈ្មោះ​បរិសុទ្ធ​របស់​យើង ដោយ​តង្វាយ និង​រូប​ព្រះ​របស់​អ្នក​ទៀត​ឡើយ»។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 8:4

ដូច្នេះ ចំពោះ​ការ​បរិ‌ភោគ​ចំណី​អាហារ ដែល​គេ​បាន​សែន​ដល់​រូប​ព្រះ នោះ​យើង​ដឹង​ថា «ក្នុង​លោក​នេះ រូប​ព្រះ​មិន​មែន​ជា​អ្វី​ទេ» ហើយ​ថា «ក្រៅ​ពី​ព្រះ​មួយ​ព្រះ‌អង្គ គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ»។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 10:19-20

តើ​ខ្ញុំ​និយាយ​នេះ​មាន​ន័យ​ដូច​ម្ដេច? តើ​ចំណី​អាហារ​ដែល​គេ​បាន​សែន​ដល់​រូប​ព្រះ​ជា​អ្វី ឬ​រូប​ព្រះ​ជា​អ្វី? គ្រប់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​រួម​ជាមួយ​លោក​ម៉ូសេ នៅ​ក្នុង​ពពក និង​នៅ​ក្នុង​សមុ​ទ្រ មិន​មែន​ជា​អ្វី​ទេ! ខ្ញុំ​ចង់​និយាយ​ថា អ្វី​ដែល​សាសន៍​ដទៃ​ថ្វាយ គេ​ថ្វាយ​ដល់​អារក្ស មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ជា​គូកន​របស់​អារក្ស​ឡើយ។

ជំពូក    |  កំណែ ចម្លង
កាឡាទី 4:8

ពី​ដើម កាល​អ្នក​រាល់​គ្នា​មិន​ទាន់​ស្គាល់​ព្រះ អ្នក​រាល់​គ្នា​នៅ​ជាប់​ជាបាវ​បម្រើ​ដល់​អស់​ទាំង​របស់​ដែល​មិន​មែន​ជា​ព្រះ​ពិត​ប្រាកដ។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 9:20

រីឯ​សំណល់​មនុស្ស​ដែល​មិន​បាន​ស្លាប់​ដោយ‌សារ​គ្រោះ​កាច​នោះ មិន​ព្រម​ប្រែ​ចិត្ត​ចេញ​ពី​កិច្ច‌ការ​ដែល​ដៃ​គេ​ធ្វើ​ឡើយ ក៏​មិន​ព្រម​លះ​បង់​ការ​ថ្វាយ​អារក្ស និង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ថ្ម ឬ​ពី​ឈើ ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ហើយ​ដើរ​មិន​រួច​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 21:8

ប៉ុន្តែ សម្រាប់​ពួក​កំសាក ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​សម្លាប់​គេ ពួក​សហាយ‌ស្មន់ ពួក​មន្ត​អាគម ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​គ្រប់​ទាំង​មនុស្ស​ភូត​កុហក គេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់‌ធ័រ គឺ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ»។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 22:15

ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត​អាគម ពួក​សហាយ‌ស្មន់ ពួក​កាប់​សម្លាប់ ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​ភូតភរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 57:13

កាល​ណា​អ្នក​អំពាវ‌នាវ នោះ​ឲ្យ​ពួក​ដែល​អ្នក​បាន​ប្រមូល​ជួយ​អ្នក​ឲ្យ​រួច​ចុះ តែ​ខ្យល់​នឹង​ផាត់​គេ​ទៅ​ទាំង​អស់ សេចក្ដី​ទទេៗ​នឹង​ចាប់​យក​គេ​ទៅ​អស់​រលីង ប៉ុន្តែ អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​នឹង​យើង​វិញ គេ​នឹង​បាន​ស្រុក​ទុក​ជា​កេរ‌អាករ ហើយ​នឹង​បាន​ភ្នំ​បរិសុទ្ធ​របស់​យើង​ទុក​ជា​មត៌ក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 106:36

គេ​គោរព​ប្រតិ‌បត្តិ​រូប​ព្រះ របស់​សាសន៍​ទាំង​នោះ ជា​ការ​ដែល​ត្រឡប់​ជា​អន្ទាក់​ដល់​គេ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 97:7

អស់​អ្នក​ដែល​ថ្វាយ​ប​ង្គំ​រូប​ឆ្លាក់​នឹង​ត្រូវ​អាម៉ាស់ គឺ​ជា​អ្នក​ដែល​អួតអាង​ពី​រូប​ព្រះ ដែល​ឥត​ប្រយោជន៍​របស់​គេ។ នែ៎ ព្រះ​ទាំង‌ឡាយ​អើយ ចូរ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ!

ជំពូក    |  កំណែ ចម្លង
មីកា 5:13

យើង​នឹង​បំផ្លាញ​រូប​ឆ្លាក់ និង​បង្គោល​គោរព​ចេញ​ពី​កណ្ដាល​ពួក​ឯង នោះ​ឯង​នឹង​លែង​ថ្វាយ‌បង្គំ​ស្នាដៃ​របស់​ខ្លួន​ទៀត

ជំពូក    |  កំណែ ចម្លង
ណាហ៊ុម 1:14

ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឯង​ថា៖ «ឯង​នឹង​មិន​មាន​ពូជ​បន្ត​ឈ្មោះ​ទៀត​ឡើយ យើង​នឹង​កាត់​អស់​ទាំង​រូប​ឆ្លាក់ និង​រូប​សិត ចេញ​ពី​វិហារ​របស់​ព្រះ​ទាំង​ប៉ុន្មាន​ចេញ យើង​នឹង​រៀបចំ​ផ្នូរ​ឯង ដ្បិត​ឯង​គម្រក់​ណាស់»។

ជំពូក    |  កំណែ ចម្លង
ហាបាគុក 2:18-19

ឯ​រូប​ឆ្លាក់ តើ​មាន​ប្រយោជន៍​អ្វី បាន​ជា​ជាង​ឆ្លាក់​ធ្វើ​វា និង​រូប​សិត គឺ​ជា​គ្រូ​បង្រៀន​សេចក្ដី​កំភូត​នោះ បាន​ជា​ជាងដែល​សិត​ធ្វើ​រាង​រូប​នោះ ក៏​យក​ជា​ទី​ទុក​ចិត្ត​របស់​ខ្លួន ដើម្បី​នឹង​បង្កើត​រូប​ព្រះ​គ​ឡើង​ដូច្នេះ វេទនា​ដល់​អ្នក​ណា​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា "សូម​តើន​ឡើង" ហើយ​ដល់​ដុំ​ថ្ម​គ​ថា "សូម​ក្រោក​ឡើង" តើ​រូប​នោះអាច​បង្រៀន​បាន​ឬ? មើល៍! គេ​ស្រោប​វា​ដោយ​មាស និង​ប្រាក់ តែ​គ្មាន​ខ្យល់​ដង្ហើម​នៅ​ខាង​ក្នុង​ទេ

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 5:4

លុះ​ស្អែកឡើង ពេល​គេ​ក្រោក​ពី​ព្រលឹម ក៏​ឃើញ​ព្រះ​ដាកុន​បាន​ដួល​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​ហិប​នៃ​ព្រះ‌យេហូវ៉ា​ទៀត ហើយ​ក្បាល និង​ដៃ​ទាំង​ពីរ​របស់​ព្រះ​ដាកុន ក៏​បាក់​ដាច់​នៅ​លើក្រប​ទ្វារ សល់​តែ​ដង​ខ្លួន​ព្រះ​ដាកុន​ប៉ុណ្ណោះ។

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 12:21

កុំ​ឲ្យ​បែរ​ចេញ​ឡើយ ដ្បិត​យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​វង្វេង​ទៅ​តាម​ការ​ឥត​អំពើ ដែល​គ្មាន​ប្រ‌យោជន៍ ជា​ការ​ដែល​មិន​ចេះ​ជួយ​ឲ្យ​រួច​ផង សុទ្ធ​តែ​ជា​ការ​ឥត​អំពើ​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 18:21

រួច​លោក​អេលីយ៉ា​ក៏​ចូល​ទៅ​ជិត​ពួក​ជន សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ស្ទាក់‌ស្ទើរ​នា​កណ្ដាល​ផ្លូវ​ទាំង​ពីរ​នេះ ដល់​កាល​ណា​ទៀត បើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ តែ​បើ​ព្រះ‌បាល​ជា​ព្រះ​វិញ នោះ​ចូរ​ប្រតិ‌បត្តិ​តាម​ចុះ»។ តែ​ពួក​ប្រជាជន​មិន​បាន​ឆ្លើយ សូម្បី​មួយ​ម៉ាត់​ឡើយ។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 17:15

គេ​បោះ‌បង់​បញ្ញត្តិ​របស់​ព្រះ‌អង្គ និង​សេចក្ដី​សញ្ញា​ដែល​ព្រះ‌អង្គ​បាន​តាំង​នឹង​បុព្វ‌បុរស​គេ ព្រម​ទាំង​សេចក្ដី​បន្ទាល់ ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​គេ​ផង គេ​ដើរ​តាម​តែ​ការឥត​ប្រយោជន៍ ហើយ​ខ្លួន​គេ​ក៏​ត្រឡប់​ជា​អសារ​ឥត​ការ​ដែរ គេ​ប្រព្រឹត្ត​តាម​ពួក​សាសន៍​ដទៃ​នៅ​ជុំ‌វិញ ដែល​ព្រះ‌យេហូវ៉ា​ហាម​ថា កុំ​ឲ្យ​ត្រាប់​តាម​អ្នក​ទាំង​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 19:18

ក៏​បាន​បោះ​ចោល​ព្រះ​របស់​គេ ទៅ​ក្នុង​ភ្លើង​ដែរ ដ្បិត​មិន​មែន​ជា​ព្រះ​ទេ គឺ​ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ ពី​ឈើ ពី​ថ្ម។ ហេតុ​នោះ​បាន​ជា​គេ​បំផ្លាញ​បាន

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 40:4

មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ព្រះ‌យេហូវ៉ា ជា​ទីទុក​ចិត្ត ជា​អ្នក​ដែល​មិន​បែរ​ទៅ​រក​មនុស្ស​អំនួត ឬ​ទៅ​រក​អស់​អ្នក​ដែលវង្វេង ទៅ​តាម​សេចក្ដី​ភូត‌ភរ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 8:4-6

ដូច្នេះ ចំពោះ​ការ​បរិ‌ភោគ​ចំណី​អាហារ ដែល​គេ​បាន​សែន​ដល់​រូប​ព្រះ នោះ​យើង​ដឹង​ថា «ក្នុង​លោក​នេះ រូប​ព្រះ​មិន​មែន​ជា​អ្វី​ទេ» ហើយ​ថា «ក្រៅ​ពី​ព្រះ​មួយ​ព្រះ‌អង្គ គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ»។ ដ្បិត​ទោះ​បើ​មាន​អ្វី​ដែល​ហៅ​ថា​ព្រះ​នៅ​លើ​មេឃ ឬ​នៅ​ផែនដី​ក៏​ដោយ (ហើយ​ទោះ​ជា​មាន​ព្រះ​ជា​ច្រើន និង​ម្ចាស់​ជា​ច្រើន​មែន) តែ​សម្រាប់​យើង យើង​មាន​ព្រះ​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ គឺ​ព្រះ‌វរបិតា ដែល​របស់​សព្វ​សារ‌ពើ​កើត​មក​ពី​ព្រះ‌អង្គ ហើយ​យើង​មាន​ជីវិត​សម្រាប់​ព្រះ‌អង្គ យើង​មាន​ព្រះ‌អម្ចាស់​តែ‌មួយ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​របស់​សព្វ​សារពើ​កើត​មក​ដោយ​សារ​ព្រះ‌អង្គ ហើយ​យើង​មាន‌ជីវិត​ក៏​ដោយ​សារ​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
កាឡាទី 4:8-9

ពី​ដើម កាល​អ្នក​រាល់​គ្នា​មិន​ទាន់​ស្គាល់​ព្រះ អ្នក​រាល់​គ្នា​នៅ​ជាប់​ជាបាវ​បម្រើ​ដល់​អស់​ទាំង​របស់​ដែល​មិន​មែន​ជា​ព្រះ​ពិត​ប្រាកដ។ តែ​ឥឡូវ​នេះ ដែល​អ្នក​បាន​ស្គាល់​ព្រះ​ហើយ ឬ​ថា ព្រះ​បាន​ស្គាល់​អ្នក​រាល់​គ្នា​វិញ​ប្រសើរ​ជាង នោះ​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​រកគោល​ការណ៍​ផ្សេងៗ​ខាង​បឋម​សិក្សា ដែល​ខ្សោយ ហើយ​ឥត​បាន​ការ​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​ចង់​នៅ​ជាប់​ជា​បាវ​បម្រើ​ដល់​ការ​ទាំង​នោះ​ទៀត​ឬ?

ជំពូក    |  កំណែ ចម្លង
រ៉ូម 1:22-23

គេ​អួត​អាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​គេ​បែរ​ជា​ល្ងី‌ល្ងើ គេ​បាន​ប្តូរ​សិរី‌ល្អ​របស់​ព្រះ​ដែល​មិន​ចេះ​ខូច យក​រូប​សំណាក មើល​ទៅ​ដូច​ជា​មនុស្ស​ដែល​តែង​តែ​ស្លាប់ ឬ​ដូច​ជា​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ​ជំនួស​វិញ។

ជំពូក    |  កំណែ ចម្លង
អេសាយ 46:1-2

ព្រះ‌បាល​ឱន​ចុះ​ហើយ ព្រះ‌នេបូរ​ក៏​កោង​ចុះ​ដែរ គេ​ផ្ទុក​រូប​ព្រះ​នោះ​លើ​សត្វ​ពាហនៈ និង​លើ​គោ របស់​ទាំង​នោះ​ដែល​អ្នក​ដឹក​ទៅ​មក ជា​បន្ទុក​សង្កត់​យ៉ាង​ធ្ងន់​លើ​សត្វ​នឿយ​ហត់។ តាំង​តែ​ពី​ដើម​ដំបូង យើង​រមែង​សម្ដែង​ប្រាប់ ពី​ការ​ដែល​ត្រូវ​មក ខាង​ចុង​បំផុត ហើយ​តាំង​ពី​បុរាណ​ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ ដោយ​ពាក្យ​ថា គំនិត​សម្រេច​របស់​យើង​នឹង​ស្ថិត‌ស្ថេរ​នៅ យើង​នឹង​ធ្វើ​តាម​បំណង​ចិត្ត​យើង​គ្រប់​ប្រការ។ យើង​បាន​ហៅ​ឥន្ទ្រី​មួយ​មក​ពី​ទិស​ខាង​កើត ជា​មនុស្ស​ដែល​នឹង​សម្រេច​តាម​គំនិត​របស់​យើង ឲ្យ​មក​ពី​ស្រុក​ឆ្ងាយ យើង​បាន​ចេញ​វាចា​ហើយ យើង​នឹង​ធ្វើ​ឲ្យ​ការ​នោះ​កើត​ឡើង យើង​បាន​គិត​ស្រេច​ហើយ យើង​នឹង​ធ្វើ​ការ​នោះ។ ឱ​ពួក​អ្នក​មាន​ចិត្ត​រឹង ដែល​ឃ្លាត​ឆ្ងាយ ពី​សេចក្ដី​សុចរិត​អើយ ចូរ​ស្តាប់​យើង​ចុះ យើង​នាំ​សេចក្ដី​សុចរិត​របស់​យើង​មក​ជិត សេចក្ដី​នោះ​នឹង​មិន​នៅ​ឆ្ងាយ​ឡើយ ឯ​សេចក្ដី​សង្គ្រោះ​របស់​យើង​ក៏​មិន​បង្អង់​ដែរ យើង​នឹង​តាំង​សេចក្ដី​សង្គ្រោះ​របស់​យើង​នៅ​ក្រុង​ស៊ីយ៉ូន សម្រាប់​ពួក​អ៊ីស្រា‌អែល ដែល​ជា​សិរី‌ល្អ​របស់​យើង។ វា​ឱន​ចុះ ក៏​កោង​ចុះ​ហើយ វា​មិន​អាច​ដោះ​បន្ទុក​របស់​វា​បានផង គឺ​ទាំង​ខ្លួន​វា​ក៏​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ​ដែរ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 17:29

ដូច្នេះ ប្រសិន‌បើ​យើងជា​ពូជ​របស់​ព្រះ​មែន យើង​មិន​គួរ​គិត​ថា ព្រះ‌ទ្រង់​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ឬ​ជា​របស់​ឆ្លាក់ តាម​ការ​រចនា តាម​គំនិត​របស់​មនុស្ស​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
កូឡុស 2:8

ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នក​ណា​ម្នាក់​ចាប់​អ្នក​រាល់​គ្នា​ជា​រំពា ដោយ​ប្រើ​ទស្សន‌វិជ្ជា និង​ពាក្យ​បោក​បញ្ឆោត​ឥត​ខ្លឹមសារ តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស តាម​វិញ្ញាណ​បថម​សិក្សា​របស់​លោកីយ៍ គឺ​មិន​តាម​ព្រះ‌គ្រីស្ទ​ទេ។

ជំពូក    |  កំណែ ចម្លង
សាការី 13:2

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​កាត់​ឈ្មោះ​អស់​ទាំង​រូប​ព្រះ​ឲ្យ​សូន្យ​ចេញ​ពី​ស្រុក ឥត​មាន​អ្នក​ណា​នឹក​ចាំ​តទៅ​ទៀត​ឡើយ យើង​នឹង​ធ្វើ​ឲ្យ​ពួក​ហោរា និង​វិញ្ញាណ​អសោច​ចេញ​ផុត​ពី​ស្រុក​ដែរ។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 4:4

មនុស្ស​ផិត​ក្បត់​អើយ! តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ការ​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ នោះ​ធ្វើ​ខ្លួនឲ្យ​ទៅ​ជា​សត្រូវ​នឹង​ព្រះ? ដូច្នេះ អ្នក​ណា​ដែល​ចូល​ចិត្ត​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​លោកីយ៍ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ហើយ។

ជំពូក    |  កំណែ ចម្លង

ប្រភេទរង

មន្តអាគម និង​ការ​បោកប្រាស់​ខាង​វិញ្ញាណសាសនាយូរូបាហោរាសាស្ត្រ និង ការទស្សន៍ទាយរួចផុតពីអំពើអន្ធពិសាចព្រះបដិសេធរូបបដិមាអំណាចព្រះទេវៈ ទល់នឹង អំណាចមន្តអាគមគ្រោះថ្នាក់នៃវិជ្ជាខ្មៅវិញ្ញាណ និង​គ្រូ​ទាយ​ក្លែងក្លាយការហៅវិញ្ញាណបំផ្លាញរូបព្រះនិងទីសក្ការៈព្យាការីក្លែងក្លាយ និងល្បិចកលរបស់ពួកគេទប់ទល់នឹងអំណាចមន្តអាគមខ្មៅបដិសេធ​អំពើ​អន្តរាយ​ខាង​វិញ្ញាណរំដោះខ្លួនចេញពីភាពល្ងង់ខ្លៅនៃការគោរពបូជារូបព្រះមន្តអាគម និង វេទមន្តមិនពិតទុកចិត្តលើព្រះអង្គ មិនមែនរូបព្រះហាមឃាត់​ការ​ប្រព្រឹត្ត​អំពើ​អន្ធពាលការបោកប្រាស់ពីគ្រូទាយ និងហោរាសាស្ត្រការជំនុំជម្រះរបស់ព្រះអង្គទៅលើរូបព្រះព្រះបន្ទូល​ទល់​នឹង​មន្តអាគមជំនឿមិនពិត និងអបិយជំនឿការថ្វាយបង្គំរូបព្រះជំនឿប្រពៃណីខ្មែរបដិសេធរូបបដិមាករនិងព្រះក្លែងក្លាយវិជ្ជាខ្មៅរួចផុតពីចំណងវិញ្ញាណការបោកប្រាស់ពីអ្នកប្រាជ្ញវិញ្ញាណលាតត្រដាង​ព្រះ​ក្លែងក្លាយវិញ្ញាណក្លែងក្លាយ ឬ ការគោរពបូជាវិញ្ញាណមិនពិតគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងល័ក្ខណ៍បោះបង់​ចោល​អំពើ​អបិយជំនឿការទស្សន៍ទាយបោកប្រាស់ស្វែងយល់ពីទំនៀមទម្លាប់សាសនាសន្តេរីយ៉ា
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម