Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 6:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 នៅ​ទី​ណា​ដែល​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ ទី​ក្រុង​ទាំង​នោះ​នឹង​ត្រូវ​វិនាស ហើយ​ទី​ខ្ពស់ៗ​នឹង​ត្រូវ​ខូច​បង់ ដើម្បី​ឲ្យ​អាស‌នា​របស់​អ្នក​រាល់​គ្នា​ត្រូវ​អន្តរាយ ហើយ​ខូច​បង់ រូប​ព្រះ​របស់​អ្នក​រាល់​គ្នា​ត្រូវ​បាក់​បែក ហើយ​វិនាស​អន្តរាយ អាសនា​ដុត​គ្រឿង​ក្រអូប​របស់​អ្នក​រាល់​គ្នា​ត្រូវ​កាប់​រំលំ ឯ​ស្នាដៃ​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​រលាយ​បាត់​អស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ ក្រុង​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស ទី‌សក្ការៈ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ហិន‌ហោច អាសនៈ​របស់​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​វិនាស​អន្តរាយ​ដែរ រូប​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាក់​បែក ហើយ​រលាយ​សូន្យ កន្លែង​ដែល​អ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប​មុខ​ជា​ត្រូវ​រលំ រីឯ​ព្រះ​ដែល​ជា​ស្នា‌ដៃ​របស់​អ្នក​រាល់​គ្នា ក៏​ត្រូវ​រលាយ​បាត់​អស់​ទៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នៅ​អស់​ទាំង​ទី​ណា​ដែល​ឯង​រាល់​គ្នា​អាស្រ័យ​នៅ នោះ​ទី​ក្រុង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​ខូច​បង់ ហើយ​អស់​ទាំង​ទី​ខ្ពស់​នឹង​ត្រូវ​ចោល​ស្ងាត់ ដើម្បី​ឲ្យ​អាសនា​ទាំង​ប៉ុន្មាន​របស់​ឯង​ត្រូវ​បំផ្លាញ ហើយ​នៅ​ស្ងាត់‌ច្រៀប នឹង​ឲ្យ​រូប​ព្រះ​របស់​ឯង​ទាំង​ប៉ុន្មាន​ត្រូវ​បាក់​បែក ហើយ​លែង​មាន​ទៀត ព្រម​ទាំង​ឲ្យ​រូប​ព្រះ‌អាទិត្យ​របស់​ឯង​ត្រូវ​កាប់​រំលំ​ផង ប្រយោជន៍​ឲ្យ​ស្នាដៃ​ទាំង​ប៉ុន្មាន​របស់​ឯង​បាន​សាប‌សូន្យ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ ក្រុង​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស ទី‌សក្ការៈ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​ហិន‌ហោច អាសនៈ​របស់​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​វិនាស​អន្តរាយ​ដែរ រូប​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាក់​បែក ហើយ​រលាយ​សូន្យ កន្លែង​ដែល​អ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប​មុខ​ជា​ត្រូវ​រលំ រីឯ​ព្រះ​ដែល​ជា​ស្នា‌ដៃ​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​រលាយ​បាត់​អស់​ទៅ​ដែរ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 6:6
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គេ​បាន​ធ្វើ​ទី​ខ្ពស់ ស្ដូប និង​បង្គោល​សក្ការៈ សម្រាប់​ខ្លួន​គេ នៅ​លើ​គ្រប់​ទាំង​កំពូល​ភ្នំ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចីៗ


អស់​អ្នក​ដែល​ធ្វើ អស់​អ្នក​ដែល​ទុក​ចិត្ត នឹង​រូប​ទាំង​នោះ នឹង​បាន​ដូច​ជា​រូប​ទាំង​នោះ​ដែរ។


មនុស្ស​ខ្លាំង​ពូកែ​នឹង​ដូច​ជា​អាចម៍​បន្ទោះ ការ​គេ​ធ្វើ​នឹង​ដូច​ជា​ផ្កា​ភ្លើង ហើយ​ទាំង​ពីរ​យ៉ាង​នឹង​ឆេះ​ជា‌មួយ​គ្នា ឥត​ដែល​មាន​អ្នក​ណា​ពន្លត់​សោះ​ឡើយ។


អស់​ទាំង​រូប​ព្រះ​នឹង​សាប‌សូន្យ​បាត់​អស់​រលីង។


នៅ​គ្រា​នោះ មនុស្ស​នឹង​បោះ​ចោល​រូប​ព្រះ របស់​ខ្លួន​ដែល​ធ្វើ​ពី​មាស ហើយ​ពី​ប្រាក់ ជា​របស់​ដែល​គេ​បាន​ធ្វើ​សម្រាប់​នឹង​ថ្វាយ​បង្គំ ទៅ​ឲ្យ​កណ្តុរ និង​ប្រចៀវ។


ដូច្នេះ អំពើ​ទុច្ចរិត​របស់​ពួក​យ៉ាកុប នឹង​ត្រូវ​បាន​លើក​លែង​ដោយ​ការ​នេះ​ឯង ហើយ​នេះ​ជា​ផល​ដែល​កើត​ពី ការ​ដកយក​អំពើ​បាប​របស់​គេ​ចេញ គឺ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​នៃ​អាស‌នា បាន​ដូច​ជា​ថ្ម​កំបោរ​ដែល​គេ​កិន​កម្ទេច ដើម្បី​កុំ​ឲ្យ​នៅ​មាន​បង្គោល​សក្ការៈ និង​រូប​ព្រះអាទិត្យ​ទៀត​ឡើយ។


ខ្ញុំ​ទូល​សួរ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ តើ​ដល់​យូរ​ប៉ុន្មាន​ទៅ» រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «គឺ​ដរាប​ដល់​កាល​ណា​ទី​ក្រុង​ទាំង​ប៉ុន្មាន ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​សោះ ហើយ​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ឥត​មាន​មនុស្ស​ដរាប​ដល់​ស្រុក​នេះ បាន​ទៅ​ជា​ទី​ស្ងាត់​ឈឹង​ទាំង​អស់​ទៅ។


អស់​ទាំង​ទី​ក្រុង​បរិសុទ្ធ​របស់​ព្រះ‌អង្គ បាន​ត្រឡប់​ជា​ទី​ចោល​ស្ងាត់​ហើយ ក្រុង​ស៊ីយ៉ូន​បាន​ត្រូវ​ចោល​ស្ងាត់ ឯ​ក្រុង​យេរូ‌សាឡិម​ក៏​ត្រូវ​ខូច‌បង់​ទៅ។


មាន​ឮ​សូរគ្រឹក​គ្រេង ដែល​ចេញ​ពី​ស្រុក​ខាង​ជើង​មក ដើម្បី​ធ្វើ​ឲ្យ​ទី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ត្រូវ​បំផ្លាញ ក្លាយ​ជា​ទី​អាស្រ័យ​របស់​ចចក​វិញ។


ឱ​ភ្នំ និង​វាល​របស់​យើង​អើយ យើង​នឹង​ឲ្យ​គេ​ចាប់​យក​ធន‌ធាន និង​ទ្រព្យ‌សម្បត្តិ​របស់​អ្នក ព្រម​ទាំង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​អ្នក ដោយ​ព្រោះ​អំពើ​បាប​ដែល​ប្រព្រឹត្ត​នៅ​ពេញ​ក្នុង​ព្រំ‌ដែន​របស់​អ្នក។


កូន​សិង្ហ​ទាំង​ប៉ុន្មាន​បាន​គ្រហឹម ហើយ​សន្ធាប់​ដាក់​គេ បាន​បំផ្លាញ​ស្រុក ឯ​ទី​ក្រុង​របស់​គេ​ទាំង​ប៉ុន្មាន​ត្រូវ​ឆេះ​អស់​ហើយ ឥត​មាន​អ្នក​ណា​នៅ​ទៀត។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! យើង​នឹង​បង្គាប់ ហើយ​ធ្វើ​ឲ្យ​គេ​វិល​មក​ឯ​ទី​ក្រុង​នេះ​វិញ គេ​នឹង​ច្បាំង​ចាប់​យក​ទី​ក្រុង​នេះ​បាន រួច​ដុត​ចោល យើង​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា​ត្រូវ​ខូច‌បង់ ឥត​មាន​អ្នក​ណា​នៅ។


វា​សុទ្ធ​តែ​ឥត​ប្រយោជន៍ ជា​របស់​ក្លែ​ង​បញ្ឆោត នៅ​គ្រា​ដែល​ធ្វើ​ទោស​វា នោះ​វា​នឹង​សូន្យ​បាត់​ទៅ។


ខ្ញុំ​នឹង​ឡើង​សំឡេង​យំ ហើយ​ស្រែក​ទ្រហោ​នឹង​ភ្នំ​ទាំង​ប៉ុន្មាន ទួញ​ចំពោះ​វាល​ឃ្វាល​សត្វ​នៅ​ទី​រហោ‌ស្ថាន ព្រោះ​បាន​ឆេះ​អស់​ហើយ បាន​ជា​គ្មាន​អ្នក​ណា​ដើរ​តាម​នោះ​ទៀត ក៏​គ្មាន​អ្នក​ណា​ឮ​សំឡេង​របស់​ហ្វូង​សត្វ​ដែរ ឯ​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​បួន​បាន​បាត់​អស់​ទៅ​ហើយ។


យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ត្រឡប់​ជា​កង​គំនរ គឺ​ជា​ទី​លំនៅ​នៃ​ពួក​ចចក ហើយ​ធ្វើ​ឲ្យ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ។


ដ្បិត​មាន​ឮ​សំឡេង​ទ្រហោ​យំ ពី​ក្រុង​ស៊ីយ៉ូន​មក​ថា៖ ឱ​ម៉្លេះ​សម​យើង​វេទនា​យ៉ាង​ណា​ហ្ន៎ យើង​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ ដោយ​ព្រោះ​យើង​ត្រូវ​ចោល​ស្រុក ហើយ​ដោយ​ព្រោះ​គេ​បាន​រំលំ​ទី​លំនៅ របស់​យើងចោល។


ចូរ​ប្រាប់​ដល់​ពួក​ជន​ក្នុង​ស្រុក​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​ក្រុង​យេរូ‌សាឡិម និង​ពួក​អ្នក​នៅ​ស្រុក​អ៊ីស្រា‌អែល​ថា គេ​នឹង​ស៊ី​អាហារ​របស់​គេ ដោយ​ភ័យ​ខ្លាច ហើយ​ផឹក​ទឹក​របស់​គេ​ដោយ​តក់‌ស្លុត ដ្បិត​ស្រុក​គេ​នឹង​ត្រូវ​ខូច‌បង់ ព្រម​ទាំង​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ស្រុក​នោះ​ដែរ ដោយ​ព្រោះ​សេចក្ដី​ច្រឡោត​របស់​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ។


យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គេ នោះ​គេ​នឹង​បំផ្លាញ​ផ្ទះ​បន​របស់​អ្នក ហើយ​រំលំ​អស់​ទាំង​ទី​សំខាន់​របស់​អ្នក​ដែរ គេ​នឹង​បក​សម្លៀក‌បំពាក់​អ្នក​ចេញ ហើយ​យក​គ្រឿង​លម្អ​របស់​អ្នក ព្រម​ទាំង​ចោល​អ្នក​ឲ្យ​នៅ​អាក្រាត ហើយ​ខ្លួន​ទទេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​បំផ្លាញ​អស់​ទាំង​រូប​ព្រះ ហើយ​ធ្វើ​ឲ្យ​រូប​ទាំង​អស់​ផុត​បាត់​ពី​ក្រុង​ណូព នឹង​លែង​មាន​ចៅ‌ហ្វាយ​ណា​នៅ​ស្រុក​អេស៊ីព្ទ​ទៀត យើង​នឹង​ឲ្យ​សេចក្ដី​ភ័យ​ខ្លាច​គ្រប​លើ​ស្រុក​អេស៊ីព្ទ។


យើង​នឹង​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​ខូច‌អស់ ហើយ​អ្នក​នឹង​ត្រូវ​ចោល​ស្ងាត់ នោះ​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត


យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ហិន​វិនាស ត្រូវ​គេ​មើល‌ងាយ នៅ​កណ្ដាល​អស់​ទាំង​សាសន៍​ដែល​នៅ​ជុំ‌វិញ​អ្នក និង​អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ។


អស់​ទាំង​អាស‌នា​របស់​អ្នក​នឹង​ត្រូវ​ខូច ហើយ​រូប​ព្រះ‌អាទិត្យ​របស់​អ្នក​នឹង​ត្រូវ​បាក់​បែក យើង​នឹង​បោះ​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ចុះ នៅ​មុខ​រូប​ព្រះ​របស់​អ្នក។


ពួក​អ្នក​ដែល​ត្រូវ​សម្លាប់ គេ​នឹង​ដួល​នៅ​កណ្ដាល​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


គេ​មាន​ចិត្ត​មិន​ទៀង​ត្រង់ ឥឡូវ​នេះ គេ​ត្រូវ​តែទទួល​ទោស ព្រះ​យេហូវ៉ា​នឹងផ្តួល​រំលំ​អាសនា​របស់​គេ ហើយ​បំផ្លាញ​បង្គោល​គោរព​របស់​គេ។


ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ក្រុង​អាវេន គឺ​អំពើ​បាប​របស់​អ៊ីស្រា‌អែល នឹង​ត្រូវ​បំផ្លាញ​ចោល។ បន្លា និង​អញ្ចាញ​នឹង​ដុះ​ឡើង​នៅ​លើ​អាសនា​របស់​គេ ហើយ​គេ​នឹង​ពោល​ទៅ​កាន់​ភ្នំ​ធំ​ៗ​ថា សូម​គ្រប​បាំង​ពួក​យើង​ផង ហើយ​ពោល​ទៅ​កាន់​ភ្នំ​តូច​ៗ​ថា សូម​ធ្លាក់​មក​លើ​យើង​មក!


យើង​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​អ្នក និង​គាស់​រំលំ​រូប​ព្រះ‌អាទិត្យ​របស់​អ្នក ព្រម​ទាំង​បោះ​ខ្មោច​អ្នក​រាល់​គ្នា​ទៅ​លើ​រូប​ព្រះ​របស់​អ្នក​ទាំង​នោះ​ដែរ ហើយ​ចិត្ត​យើង​នឹង​ខ្ពើម​អ្នក​រាល់​គ្នា។


យើង​នឹង​រំលាង​អស់​ទាំង​ទីក្រុង​អ្នក ហើយ​នឹង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​អ្នក​ទាំង​ប៉ុន្មាន​ទៅ​ជា​សូន្យ‌ស្ងាត់ យើង​នឹង​មិន​ព្រម​ហិត​ក្លិន​នៃ​គ្រឿង​ក្រអូប​អ្នក​ទៀត​ឡើយ។


អស់​ទាំង​រូប​ឆ្លាក់​របស់​គេ នឹង​ត្រូវ​វាយ​បំបែក​ខ្ទេច‌ខ្ទី ឯ​អស់​ទាំង​រង្វាន់​ឈ្នួល​របស់​វា​នឹង​ត្រូវ​ដុត​ក្នុង​ភ្លើង យើង​នឹង​បំផ្លាញ​របស់​គេ​ទាំង​អស់ ព្រោះ​គេ​បាន​សន្សំ​រូប​ទាំង​នោះ ដោយ‌សារ​រង្វាន់​ឈ្នួល​របស់​ស្រី​ពេស្យា ហើយ​វា​នឹង​ត្រឡប់​ជា​រង្វាន់​ឈ្នួល របស់​ស្រី​ពេស្យា​វិញ​ទៀត។


ដូច្នេះ ក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​គេ​ភ្ជួរ​រាស់​ដូច​ជា​ស្រែ​ចម្ការ ដោយ​ព្រោះ​ឯង​រាល់​គ្នា ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​ត្រឡប់​ជា​គំនរ ឯ​ភ្នំ​ជា​ទី​តាំង​ព្រះ‌វិហារ គឺ​ដូច​ជា​ទី​ខ្ពស់​នៅ​ព្រៃ​វិញ។


យើង​នឹង​បំផ្លាញ​រូប​ឆ្លាក់ និង​បង្គោល​គោរព​ចេញ​ពី​កណ្ដាល​ពួក​ឯង នោះ​ឯង​នឹង​លែង​ថ្វាយ‌បង្គំ​ស្នាដៃ​របស់​ខ្លួន​ទៀត


ឯ​រូប​ឆ្លាក់ តើ​មាន​ប្រយោជន៍​អ្វី បាន​ជា​ជាង​ឆ្លាក់​ធ្វើ​វា និង​រូប​សិត គឺ​ជា​គ្រូ​បង្រៀន​សេចក្ដី​កំភូត​នោះ បាន​ជា​ជាងដែល​សិត​ធ្វើ​រាង​រូប​នោះ ក៏​យក​ជា​ទី​ទុក​ចិត្ត​របស់​ខ្លួន ដើម្បី​នឹង​បង្កើត​រូប​ព្រះ​គ​ឡើង​ដូច្នេះ


ទោះ​ទាំង​ប្រាក់ និង​មាស​របស់​គេ ក៏​មិន​អាច​នឹង​ជួយ​គេ​ឲ្យ​រួច​ក្នុង​ថ្ងៃ នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​បាន​ដែរ ផែន​ដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ​អស់ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​អាស្រ័យ​នៅ​ផែន​ដី​ផុត​ទៅ អើ ព្រះ‌អង្គ​នឹង​ធ្វើ​ផុត​ទៅ​ជា​មួយ​រំពេច។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​កាត់​ឈ្មោះ​អស់​ទាំង​រូប​ព្រះ​ឲ្យ​សូន្យ​ចេញ​ពី​ស្រុក ឥត​មាន​អ្នក​ណា​នឹក​ចាំ​តទៅ​ទៀត​ឡើយ យើង​នឹង​ធ្វើ​ឲ្យ​ពួក​ហោរា និង​វិញ្ញាណ​អសោច​ចេញ​ផុត​ពី​ស្រុក​ដែរ។


លុះ​ស្អែកឡើង ពេល​គេ​ក្រោក​ពី​ព្រលឹម ក៏​ឃើញ​ព្រះ​ដាកុន​បាន​ដួល​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​ហិប​នៃ​ព្រះ‌យេហូវ៉ា​ទៀត ហើយ​ក្បាល និង​ដៃ​ទាំង​ពីរ​របស់​ព្រះ​ដាកុន ក៏​បាក់​ដាច់​នៅ​លើក្រប​ទ្វារ សល់​តែ​ដង​ខ្លួន​ព្រះ​ដាកុន​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម