គេបានថ្វាយយញ្ញបូជាដល់ពួកអារក្ស ដែលមិនមែនជាព្រះ គឺដល់ព្រះដែលគេមិនបានស្គាល់ ជាព្រះថ្មីដែលទើបនឹងកើតឡើង ដែលបុព្វបុរសរបស់អ្នកមិនដែលកោតខ្លាច។
គេបានយកកូនប្រុសកូនស្រីរបស់គេ ទៅធ្វើយញ្ញបូជាឲ្យអារក្ស គេកម្ចាយឈាមមនុស្សដែលគ្មានទោស គឺជាឈាមកូនប្រុសកូនស្រីរបស់ខ្លួន ដែលគេយកទៅធ្វើយញ្ញបូជា ឲ្យរូបព្រះនៅស្រុកកាណាន ហើយស្រុកនោះក៏ត្រឡប់ជាស្មោកគ្រោក ដោយសារឈាម។
ពួកគេរហ័សនឹងងាកបែរចេញពីផ្លូវដែលយើងបានបង្គាប់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោ ហើយនាំគ្នាក្រាបថ្វាយបង្គំរូបនោះ រួចបានថ្វាយយញ្ញបូជា ដោយប្រកាសថា "ឱអ៊ីស្រាអែលអើយ នេះហើយជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក"»។
គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាននៃព្រះបាល ដែលនៅក្នុងច្រកភ្នំរបស់កូនចៅហ៊ីនណម សម្រាប់ធ្វើឲ្យកូនប្រុសកូនស្រីគេដើរកាត់ភ្លើងថ្វាយដល់ព្រះម៉ូឡុក ជាការដែលយើងមិនបានបង្គាប់គេឡើយ ក៏មិនដែលចូលក្នុងគំនិតយើង ឲ្យគេបានធ្វើការគួរស្អប់ខ្ពើមនេះ ដើម្បីនាំឲ្យពួកយូដាបានធ្វើបាបដែរ។
មួយទៀត ទ្រង់បានដុតកំញាននៅច្រកភ្នំរបស់កូនហ៊ីនណម ព្រមទាំងដុតបុត្រទ្រង់ក្នុងភ្លើង តាមទម្លាប់គួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែល។
ដូច្នេះ ខ្ញុំក៏ចូលទៅមើល ហើយឃើញមានគំនូរគ្រប់ទាំងសត្វលូនវារ សត្វគួរខ្ពើមឆ្អើម និងអស់ទាំងរូបព្រះរបស់ពូជពង្សសាសន៍អ៊ីស្រាអែល ដែលគេគូរលើជញ្ជាំងនៅជុំវិញ
ទ្រង់ក៏ធ្វើបង្អាប់ដល់តំបន់តូផែត ដែលនៅក្នុងច្រកភ្នំរបស់ពួកកូនចៅហ៊ីនណម ដើម្បីមិនឲ្យមានអ្នកណាធ្វើឲ្យកូនប្រុស ឬកូនស្រីឆ្លងកាត់ភ្លើងថ្វាយព្រះម៉ូឡុកទៀតឡើយ។
៙ បន្ទាប់មក គេទៅភ្ជាប់ខ្លួន នឹងព្រះបាល-ពេអរ ហើយបានបរិភោគសំណែន ដែលបានថ្វាយទៅព្រះដែលគ្មានជីវិត
ដ្បិតការរឹងទទឹង នោះក៏ជាបាបដូចជាមន្តវិជ្ជាដែរ ហើយការរឹងចចេស ក៏ដូចជាអំពើអាក្រក់ណាមួយ និងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ដ្បិតព្រះករុណាបានបដិសេធ លែងស្តាប់តាមព្រះបន្ទូល របស់ព្រះយេហូវ៉ាហើយ ព្រះអង្គក៏បោះបង់ព្រះករុណាចោល មិនឲ្យធ្វើជាស្តេចតទៅទៀតដែរ»។
ជនជាតិដែលបណ្ដាលឲ្យយើងខឹងនៅចំពោះមុខជានិច្ច ដោយគេថ្វាយយញ្ញបូជានៅក្នុងសួនច្បារ ហើយដុតកំញាននៅលើអាសនាធ្វើពីឥដ្ឋ
ប៉ុន្ដែ យើង កាន់តែហៅគេយ៉ាងណា គេក៏កាន់តែឃ្លាតឆ្ងាយពីយើង យ៉ាងនេះដែរ។ គេនៅតែថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល ហើយដុតកំញានថ្វាយដល់រូបឆ្លាក់។
គឺយើងគួរសរសេរទៅប្រាប់គេ ឲ្យចៀសវាងត្រឹមតែម្ហូបអាហារដែលសែនបានដល់រូបព្រះ ដែលនាំឲ្យស្មោកគ្រោក អំពើសហាយស្មន់ សត្វដែលសម្លាប់ដោយច្របាច់ក និងឈាមប៉ុណ្ណោះបានហើយ
ហេតុនេះ បងប្អូនស្ងួនភ្ងារបស់ខ្ញុំអើយ ចូររត់ពីការថ្វាយបង្គំរូបព្រះចេញ
ហេតុអ្វីដៃអ្នករាល់គ្នាតែងប្រព្រឹត្តការដែលនាំឲ្យយើងខឹង? ដូចជាការដុតកំញានថ្វាយដល់ព្រះដទៃ នៅក្នុងស្រុកអេស៊ីព្ទ ជាកន្លែងដែលអ្នករាល់គ្នាបានទៅស្នាក់នៅនោះ ជាការដែលកាត់អ្នករាល់គ្នាចេញ ហើយឲ្យអ្នករាល់គ្នាត្រឡប់ជាទីផ្ដាសា និងជាទីត្មះតិះដៀល នៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី។
មនុស្សប្រុស ឬស្រីណាដែលធ្វើជាគ្រូខាប ឬជាគ្រូមន្តគាថា នោះត្រូវសម្លាប់ចោលកុំខាន ត្រូវគប់គេនឹងថ្មទៅ ឈាមគេត្រូវធ្លាក់លើគេវិញ»។
មួយទៀត ព្រះបាទយ៉ូសៀសបានបំបាត់ពួកគ្រូខាប គ្រូគាថា ព្រមទាំងថេរ៉ាភីម និងរូបព្រះទាំងប៉ុន្មាន និងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើម ដែលឃើញមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡិមទាំងអស់ ដើម្បីឲ្យបានសម្រេចតាមពាក្យនៃក្រឹត្យវិន័យដែលកត់ទុកក្នុងគម្ពីរ ដែលហ៊ីលគីយ៉ាជាសម្ដេចសង្ឃ បានប្រទះឃើញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ាដ៏ជាមហាក្សត្រនៃសាសន៍អ៊ីស្រាអែល ហើយជាអ្នកដែលប្រោសលោះ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងជាដើម ហើយជាចុង ក្រៅពីយើងគ្មានព្រះណាទៀតឡើយ។
ទាំងអស់នេះមានប្រយោជន៍ដល់មនុស្សសម្រាប់ធ្វើឧសដុត គេក៏យកខ្លះមកដុតអាំង ក៏យកខ្លះបង្កាត់ភ្លើងដុតនំបុ័ង ហើយក៏ធ្វើព្រះមួយឡើង រួចក្រាបថ្វាយបង្គំ គឺគាត់ឆ្លាក់ធ្វើជារូប ហើយក្រាបចុះគោរពដល់រូបនោះ។ ដូច្នេះ គាត់យកខ្លះធ្វើឧសដុត ខ្លះទៀតដុតធ្វើម្ហូប គឺគាត់អាំងសាច់ ហើយស៊ីឆ្អែត។ គាត់កម្ដៅខ្លួនដែរ ដោយពោលថា "អៃយ៉ា កក់ក្តៅស្រួលណាស់ ពេលខ្ញុំអាំងភ្លើង"។ ឯឈើដែលសល់ គាត់យកទៅធ្វើជារូបឆ្លាក់សម្រាប់ក្រាបចុះថ្វាយបង្គំ ហើយអធិស្ឋានដល់រូបនោះ ដោយពាក្យថា "សូមជួយសង្គ្រោះខ្ញុំផង ពីព្រោះលោកជាព្រះនៃខ្ញុំ"។
«អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះ បញ្ឈររូបឆ្លាក់ ឬបង្គោលថ្ម សម្រាប់គោរពឡើយ ក៏មិនត្រូវមានថ្មឆ្លាក់ជារូបអ្វីនៅក្នុងស្រុកអ្នក ដើម្បីឱនក្រាបគោរពចំពោះរូបនោះដែរ ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាហើយ។
រីឯសំណល់មនុស្សដែលមិនបានស្លាប់ដោយសារគ្រោះកាចនោះ មិនព្រមប្រែចិត្តចេញពីកិច្ចការដែលដៃគេធ្វើឡើយ ក៏មិនព្រមលះបង់ការថ្វាយអារក្ស និងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ថ្ម ឬពីឈើ ដែលមើលមិនឃើញ ស្តាប់មិនឮ ហើយដើរមិនរួចនោះដែរ។
អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង ហើយផឹកពីពែងរបស់អារក្សផងបានទេ។ អ្នករាល់គ្នាក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយអារក្សផងបានដែរ។
ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "ចូរក្រោកឡើង ចុះពីនេះជាប្រញាប់ទៅ ដ្បិតប្រជាជនរបស់អ្នក ដែលអ្នកបាននាំចេញពីស្រុកអេស៊ីព្ទមក បានប្រព្រឹត្តយ៉ាងខូចអាក្រក់។ គេរហ័សនឹងបែរចេញពីផ្លូវដែលយើងបានបង្គាប់គេ គេបានសិតធ្វើរូបព្រះសម្រាប់គេហើយ"។
ពួកខាល់ដេ ដែលតយុទ្ធនឹងទីក្រុងនេះ គេនឹងចូលមកដុតចោល ព្រមទាំងផ្ទះទាំងប៉ុន្មានផង ជាទីដែលមនុស្សបានដុតកំញានថ្វាយដល់ព្រះបាល ហើយច្រួចតង្វាយច្រូចដល់ព្រះដទៃនៅលើដំបូល ជាការដែលបណ្ដាលឲ្យយើងខឹង
តែពាក្យនេះមិនសំដៅលើមនុស្សសហាយស្មន់ទួទៅក្នុងលោកនេះ មនុស្សលោភលន់ មនុស្សបោកប្រាស់ ឬមនុស្សថ្វាយបង្គំរូបព្រះនោះទេ ដ្បិតបើដូច្នោះមែន មានតែចេញឲ្យផុតពីលោកនេះទៅ។ ប៉ុន្តែ ពេលនេះ ខ្ញុំសរសេរប្រាប់អ្នករាល់គ្នា កុំឲ្យភប់ប្រសព្វជាមួយអ្នកណាដែលហៅខ្លួនថាជាបងប្អូន តែជាមនុស្សសហាយស្មន់ លោភលន់ ថ្វាយបង្គំរូបព្រះ ជេរប្រមាថ ប្រមឹក ឬបោកបា្រស់ឡើយ ក៏មិនត្រូវទាំងបរិភោគជាមួយជនប្រភេទនោះផង។
អ្នកក៏យកគ្រឿងលម្អរបស់អ្នក ដែលធ្វើពីមាស និងប្រាក់របស់យើង ជាគ្រឿងដែលយើងបានឲ្យដល់អ្នកនោះ ទៅធ្វើជារូបមនុស្សប្រុស ហើយអ្នកបានភប់ប្រសព្វនឹងរូបនោះដែរ។ អ្នកបានយកសម្លៀកបំពាក់ប៉ាក់របស់អ្នក ទៅតែងឲ្យវា ព្រមទាំងលាបប្រេង និងកំញានរបស់យើងនៅមុខវា។ អាហារដែលយើងបានឲ្យដល់អ្នក គឺជាម្សៅយ៉ាងម៉ដ្ត ប្រេង និងទឹកឃ្មុំនោះ ដែលយើងឲ្យសម្រាប់ចិញ្ចឹមអ្នក អ្នកបានថ្វាយដល់រូបទាំងនោះ សម្រាប់ជាក្លិនឈ្ងុយ គឺយ៉ាងនោះដែលអ្នកបានប្រព្រឹត្ត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ពេលនោះ អ្នករាល់គ្នានឹងរាប់ប្រាក់ដែលស្រោបរូបឆ្លាក់របស់អ្នក និងមាសដែលស្រោបរូបសិត ទុកជារបស់ស្មោកគ្រោកវិញ អ្នកនឹងបោះរូបទាំងនោះចោលចេញ ដូចជាកំណាត់គគ្រក់ដោយពាក្យថា «ចូរចេញឲ្យផុតទៅ»។
គេបានធ្វើឲ្យយើងប្រចណ្ឌ ដោយសាររបស់ដែលមិនមែនជាព្រះ ក៏បានបណ្ដាលឲ្យយើងខឹង ដោយសាររូបព្រះរបស់គេ។ ដូច្នេះ យើងនឹងធ្វើឲ្យគេប្រចណ្ឌដែរ ដោយសារពួកអ្នកដែលមិនមែនជាប្រជាជនណាមួយ យើងបណ្ដាលឲ្យគេខឹង ដោយសារសាសន៍មួយដែលឥតប្រាជ្ញា។
ឥឡូវនេះ គេនៅតែប្រព្រឹត្តអំពើបាប គេសិតធ្វើរូបសម្រាប់ខ្លួនគេ គឺគេយកប្រាក់របស់គេមកសិតធ្វើរូប តាមទេពកោសល្យរបស់ខ្លួន ដែលរូបទាំងនោះ សុទ្ធតែជាស្នាដៃរបស់ពួកជាង ហើយគេប្រកាសពីរូបទាំងនោះថា "ចូរឲ្យអស់អ្នកដែលថ្វាយយញ្ញបូជា មកថើបរូបកូនគោនេះទៅ!"។
អ្នករាល់គ្នាត្រូវរំលំអាសនារបស់គេ បំបាក់បំបែករូបព្រះ និងបំផ្លាញបង្គោលសក្ការៈ របស់គេចេញ។
ដូច្នេះ គេបានធ្វើឲ្យខ្លួនមានសៅហ្មង ដោយសារអំពើដែលប្រព្រឹត្ត ហើយបានក្បត់ព្រះដោយសារអំពើរបស់គេ។
ហេតុនោះបានជាយើងថ្លែងប្រាប់សេចក្ដីនោះ ដល់អ្នកតាំងពីបុរាណ ហើយបានបង្ហាញឲ្យអ្នកដឹងមុនដែលការនោះកើតមក ក្រែងអ្នកនិយាយថា គឺជារូបព្រះរបស់អ្នកដែលធ្វើការនោះវិញ ហើយរូបឆ្លាក់ និងរូបសិតរបស់អ្នក ដែលបង្គាប់ការនោះឡើង។
អស់អ្នកដែលធ្វើ អស់អ្នកដែលទុកចិត្ត នឹងរូបទាំងនោះ នឹងបានដូចជារូបទាំងនោះដែរ។
ព្រោះគេបានបោះបង់ចោលយើង ហើយបានក្រាបថ្វាយបង្គំដល់ព្រះអាសថារ៉ូត ជាព្រះនៃសាសន៍ស៊ីដូន និងកេម៉ូស ជាព្រះនៃសាសន៍ម៉ូអាប់ និងមីលកូម ជាព្រះនៃពួកកូនចៅអាំម៉ូន។ គេមិនបានដើរតាមផ្លូវរបស់យើង ដើម្បីប្រព្រឹត្តសេចក្ដីដែលទៀងត្រង់នៅភ្នែកយើង ហើយកាន់តាមបញ្ញត្តិ និងសេចក្ដីយុត្តិធម៌របស់យើង ដូចជាដាវីឌ ជាបិតាទេ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ពួកកូនចៅយូដាបានប្រព្រឹត្តអំពើដ៏អាក្រក់នៅភ្នែកយើង គេបានដាក់របស់គួរស្អប់ខ្ពើមរបស់គេ នៅក្នុងវិហារដែលហៅតាមឈ្មោះយើង ដើម្បីធ្វើឲ្យអាប់ឱន។ គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាននៅត្រង់តូផែត ដែលនៅក្នុងច្រកភ្នំនៃពួកកូនចៅហ៊ីនណម ដើម្បីដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើង ជាការដែលយើងមិនបានបង្គាប់ឡើយ ក៏មិនដែលចូលក្នុងគំនិតយើងដែរ។
ឯប្រជារាស្ត្ររបស់យើង បានបំភ្លេចយើង គេបានដុតកំញានថ្វាយដល់ព្រះក្លែងក្លាយ ហើយគេត្រូវចំពប់ក្នុងផ្លូវរបស់ខ្លួន គឺជាផ្លូវពីចាស់បុរាណ ហើយដើរវាងតាមផ្លូវ ដែលមិនបានលើក គឺមិនដើរតាមផ្លូវធំសោះ
ត្រូវប្រយ័ត្ននឹងប្រតិបត្តិតាមអស់ទាំងសេចក្ដីដែលយើងបានប្រាប់អ្នករាល់គ្នា ហើយមិនត្រូវចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏មិនត្រូវឲ្យឈ្មោះរបស់ព្រះទាំងនោះឮចេញពីមាត់អ្នករាល់គ្នាផង។
យើងជាយេហូវ៉ា នេះហើយជាឈ្មោះរបស់យើង យើងមិនព្រមប្រគល់សិរីល្អរបស់យើងដល់អ្នកណាទៀត ឬឲ្យសេចក្ដីសរសើររបស់យើង ដល់រូបឆ្លាក់ឡើយ។
យើងនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់អ្នក និងគាស់រំលំរូបព្រះអាទិត្យរបស់អ្នក ព្រមទាំងបោះខ្មោចអ្នករាល់គ្នាទៅលើរូបព្រះរបស់អ្នកទាំងនោះដែរ ហើយចិត្តយើងនឹងខ្ពើមអ្នករាល់គ្នា។
ដូច្នេះ ត្រូវប្រាប់គេថា៖ ព្រះទាំងប៉ុន្មានដែលមិនបានបង្កើតផ្ទៃមេឃ និងផែនដី នោះនឹងត្រូវវិនាសបាត់ពីផែនដី ហើយពីក្រោមផ្ទៃមេឃទៅ ។
ដូច្នេះ តើអ្នករាល់គ្នានឹងធៀបផ្ទឹមព្រះ ដូចជាអ្នកណា ឬប្រៀបព្រះអង្គទៅនឹងអ្វី?
៙ ព្រះរបស់សាសន៍ដទៃសុទ្ធតែជារូប ធ្វើពីប្រាក់ និងមាស ដែលជាស្នាដៃរបស់មនុស្ស។ រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ ក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ដែរ។ អស់អ្នកដែលធ្វើរូបទាំងនោះ នឹងត្រឡប់ដូចជារូបនោះឯង ហើយអស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ ក៏នឹងត្រឡប់ដូចជារូបទាំងនោះដែរ។
នៅវេលានោះ លោកសាំយូអែលប្រាប់ដល់ពួកវង្សអ៊ីស្រាអែលទាំងអស់ថា៖ «បើអ្នករាល់គ្នាវិលត្រឡប់មកឯព្រះយេហូវ៉ាវិញដោយអស់ពីចិត្ត នោះត្រូវយកអស់ទាំងព្រះដទៃ និងរូបព្រះទាំងប៉ុន្មានពីពួកអ្នករាល់គ្នាចេញ ហើយបាញ់ចិត្តតម្រង់ចំពោះព្រះយេហូវ៉ា ព្រមទាំងគោរពប្រតិបត្តិដល់ព្រះអង្គតែមួយ ព្រះអង្គនឹងជួយដោះអ្នករាល់គ្នា ឲ្យរួចចេញពីកណ្ដាប់ដៃនៃពួកភីលីស្ទីន»។
ត្រូវឲ្យប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរវិលមកវិញ ចូរបែរចេញពីរូបព្រះរបស់អ្នករាល់គ្នាទៅ ហើយងាកមុខពីអស់ទាំងការគួរស្អប់ខ្ពើមរបស់អ្នករាល់គ្នាចុះ ដ្បិត ឯអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬក្នុងពួកអ្នកដទៃ ជាអ្នកស្នាក់នៅក្នុងស្រុកអ៊ីស្រាអែល ដែលញែកខ្លួនចេញពីយើង ហើយតាំងរូបព្រះរបស់ខ្លួននៅក្នុងចិត្ត ព្រមទាំងដាក់ហេតុចំពប់នៃសេចក្ដីទុច្ចរិតរបស់ខ្លួនចំពោះមុខដូចេ្នះ រួចនឹងមករកហោរា ដើម្បីសួរយើងពីដំណើរខ្លួន នោះយើងនេះ គឺព្រះយេហូវ៉ា យើងនឹងឆ្លើយដល់អ្នកនោះ ដោយខ្លួនយើង។
ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់ទាំងមនុស្សភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទីពីរ»។
មនុស្សគ្រប់គ្នាទៅជាល្ងីល្ងើ ហើយឥតមានចំណេះ ជាងទងគ្រប់គ្នាត្រូវខ្មាស ដោយសាររូបដែលគេឆ្លាក់ ដ្បិតរូបសិតរបស់គេជាការកុហក ឥតមានដង្ហើមឡើយ។
«កូនមនុស្សអើយ ពួកអ្នកទាំងនេះបានតាំងរូបព្រះរបស់គេ នៅក្នុងចិត្តគេ ក៏បានដាក់ហេតុចំពប់របស់អំពើទុច្ចរិតខ្លួន នៅចំពោះមុខហើយ ដូច្នេះ តើគួរឲ្យគេមកសួរយើងឬ?
ដូច្នេះ ប្រសិនបើយើងជាពូជរបស់ព្រះមែន យើងមិនគួរគិតថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះឡើយ។
ឯអ្នករាល់គ្នា ពួកកូនចៅនៃស្រីដែលជាគ្រូនក្ខត្តឫក្ស គឺជាពូជរបស់អ្នកក្បត់ប្រពន្ធ និងស្រីពេស្យាអើយ ចូរមកជិតនេះចុះ។
ក៏មិនធ្វើឲ្យខ្លួនស្មោកគ្រោកដោយគោរពដល់រូបព្រះ ឬដោយរបស់គួរស្អប់ខ្ពើម ឬដោយអំពើរំលងរបស់ខ្លួនទៀតដែរ យើងនឹងជួយសង្គ្រោះគេ ឲ្យរួចពីគ្រប់ទាំងទីអាស្រ័យនៅរបស់គេ ជាកន្លែងដែលគេបានធ្វើបាបនោះ ហើយយើងនឹងជម្រះគេឲ្យស្អាតវិញ យ៉ាងនោះ គេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះដល់គេ។
មួយទៀត នៅក្នុងគ្រាស្តេចយ៉ូសៀស ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «តើបានឃើញការដែលអ៊ីស្រាអែល ជាពួករាថយនោះបានប្រព្រឹត្តឬទេ គឺគេបានឡើងទៅលើគ្រប់ទាំងភ្នំខ្ពស់ៗ និងនៅក្រោមដើមឈើខៀវខ្ចីទាំងប៉ុន្មាន ហើយបានប្រព្រឹត្តអំពើផិតក្បត់នៅទីនោះ។
ដ្បិតប្រជារាស្ត្ររបស់យើងបានប្រព្រឹត្ត អំពើអាក្រក់ពីរយ៉ាង គឺបានទាំងបោះបង់ចោលយើង ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង។
មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។
គេសុទ្ធតែឥតប្រយោជន៍ទទេ ហើយការរបស់គេក៏អសារឥតការដែរ រូបសិតរបស់គេសុទ្ធតែជាខ្យល់ ហើយសូន្យទទេ»។
ដូច្នេះ គេនឹងមិនថ្វាយយញ្ញបូជារបស់គេចំពោះរូបសត្វដែលគេផិតទៅតាមនោះទៀតឡើយ នេះហើយជាច្បាប់នៅអស់កល្បជានិច្ច សម្រាប់គ្រប់ទាំងតំណគេតរៀងទៅ។
គឺកូនក្មេងរើសឧស ឪពុកបង្កាត់ភ្លើង ហើយពួកស្រីៗច្របាច់ម្សៅធ្វើនំថ្វាយដល់ព្រះចន្ទ ព្រមទាំងច្រួចតង្វាយថ្វាយដល់ព្រះឯទៀត នេះជាការដែលបណ្ដាលឲ្យយើងខឹងក្តៅ។
ដ្បិត ឱពួកយូដាអើយ ចំនួនព្រះរបស់អ្នកមានច្រើនដូចទីក្រុងទាំងប៉ុន្មានរបស់អ្នកដែរ ហើយដែលមានផ្លូវនៅក្រុងយេរូសាឡិមប៉ុណ្ណា នោះអ្នកក៏បានស្អាងអាសនាថ្វាយដល់របស់គួរខ្មាសនោះ ចំនួនប៉ុណ្ណោះដែរ គឺជាអាសនាសម្រាប់ដុតកំញានថ្វាយដល់ព្រះបាលផង។
យើងក៏បានធ្វើឲ្យគេស្មោកគ្រោក ដោយសារតង្វាយរបស់គេ ពីព្រោះគេបានយកកូនកើតដំបូងរបស់ខ្លួន ទៅធ្វើឲ្យឆ្លងកាត់ភ្លើង ដើម្បីឲ្យយើងបានធ្វើឲ្យគេនៅស្ងាត់ ប្រយោជន៍ឲ្យគេបានដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
មិនត្រូវមានព្រះណាផ្សេងនៅចំពោះ យើងឡើយ។ មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។ មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង
មិនត្រូវថ្វាយបង្គំព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាតាមបែបដូច្នេះឡើយ ដ្បិតគេប្រព្រឹត្តដល់ព្រះរបស់គេ តាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាស្អប់ខ្ពើម គេបានទាំងដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើង ថ្វាយដល់ព្រះគេ។
គេបានបណ្ដាលឲ្យព្រះអង្គប្រចណ្ឌដោយសារព្រះដទៃ ក៏បានចាក់រុកឲ្យព្រះអង្គខ្ញាល់ ដោយសារការគួរស្អប់ខ្ពើម។ គេបានថ្វាយយញ្ញបូជាដល់ពួកអារក្ស ដែលមិនមែនជាព្រះ គឺដល់ព្រះដែលគេមិនបានស្គាល់ ជាព្រះថ្មីដែលទើបនឹងកើតឡើង ដែលបុព្វបុរសរបស់អ្នកមិនដែលកោតខ្លាច។
គេបានធ្វើឲ្យព្រះអង្គខ្ញាល់ ដោយទីខ្ពស់របស់គេ គេបណ្ដាលឲ្យព្រះអង្គប្រចណ្ឌ ដោយរូបព្រះរបស់គេ។
អ្នករាល់គ្នាមានចិត្តឆេះឆួលនឹងរូបព្រះ នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី ហើយក៏សម្លាប់កូនក្មេងនៅតាមក្រហែងថ្មច្រកភ្នំនានា។
គេធ្វើឲ្យកូនប្រុសកូនស្រីគេឆ្លងកាត់ភ្លើង ហើយប្រើរបៀនផ្សេងៗ និងការមន្តអាគម ព្រមទាំងលក់ខ្លួនគេទៅឲ្យបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលនាំឲ្យទ្រង់មានសេចក្ដីក្រោធ។
ដ្បិតគេបានបោះបង់យើង ហើយបានបង្អាប់ទីនេះ ព្រមទាំងដុតកំញាននៅទីនេះថ្វាយដល់ព្រះដទៃ ជាព្រះដែល ទោះទាំងខ្លួនគេ បុព្វបុរសគេ ឬពួកស្តេចសាសន៍យូដា ក៏មិនបានស្គាល់ផង ហើយបានធ្វើឲ្យទីនេះពេញដោយឈាមមនុស្ស ដែលឥតមានទោសដែរ។ គេបានស្អាងអស់ទាំងទីខ្ពស់របស់ព្រះបាលសម្រាប់ដុតកូនប្រុសៗរបស់គេ ទុកជាតង្វាយដុតថ្វាយព្រះបាល ជាការដែលយើងមិនបានបង្គាប់ដល់គេ ឬនិយាយឡើយ ក៏មិនបានចូលក្នុងគំនិតយើងដែរ។
ដ្បិតកាលណាអ្នករាល់គ្នាថ្វាយតង្វាយរបស់ខ្លួន កាលណាធ្វើឲ្យកូនខ្លួនឆ្លងកាត់ភ្លើង គឺអ្នកធ្វើឲ្យខ្លួនស្មោកគ្រោក ដោយសាររូបព្រះទាំងប៉ុន្មានរបស់អ្នក ដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ តើយើងនឹងឲ្យអ្នករាល់គ្នាសួរដល់យើងឬ? ព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងមិនឲ្យអ្នករាល់គ្នាសួរដល់យើងទេ។
យើងនឹងបំផ្លាញរូបឆ្លាក់ និងបង្គោលគោរពចេញពីកណ្ដាលពួកឯង នោះឯងនឹងលែងថ្វាយបង្គំស្នាដៃរបស់ខ្លួនទៀត
កុំយកតង្វាយឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់យើង ឯបុណ្យចូលខែ និងថ្ងៃឈប់សម្រាក ព្រមទាំងការប្រជុំជំនុំ យើងទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ។
ហើយស្រុកបានអាប់ឱនទៅ ដោយឮរន្ទឺពីការកំផិតរបស់គេ គេបានកំផិតនឹងដុំថ្ម ហើយដុំឈើផង។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នកបានប្រព្រឹត្តអំពើអាសអាភាសរបស់អ្នកជាហូរហែ ហើយបានបើកកេរខ្មាសអ្នក ដោយរួមបវេណីនឹងពួកសហាយ ដោយព្រោះគ្រប់ទាំងរូបដំណាងព្រះដ៏គួរស្អប់ខ្ពើមរបស់អ្នក និងឈាមរបស់កូនចៅអ្នកដែលអ្នកបានថ្វាយដល់វា
អ្នកមិនត្រូវក្រាបថ្វាយបង្គំ ឬគោរពប្រតិបត្តិព្រះរបស់គេឡើយ ក៏កុំប្រព្រឹត្តតាមអំពើរបស់គេនោះដែរ គឺត្រូវបំផ្លាញឲ្យអស់ ព្រមទាំងបំបែករូបព្រះរបស់គេឲ្យខ្ទេចខ្ទីផង។
មិនមែនជាអ្វីទេ! ខ្ញុំចង់និយាយថា អ្វីដែលសាសន៍ដទៃថ្វាយ គេថ្វាយដល់អារក្ស មិនមែនថ្វាយដល់ព្រះទេ។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាក្លាយជាគូកនរបស់អារក្សឡើយ។
បើកាលណាអ្នករាល់គ្នាសួរថា៖ ហេតុអ្វីបានជាព្រះយេហូវ៉ាជាព្រះនៃយើងព្រះអង្គប្រព្រឹត្តការយ៉ាងនេះដល់យើង? នោះព្រះអង្គនឹងឆ្លើយដល់គេថា៖ អ្នករាល់គ្នាបានបោះបង់យើង ទៅគោរពព្រះដទៃនៅក្នុងស្រុកអ្នកជាយ៉ាងណា អ្នករាល់គ្នានឹងត្រូវគោរពដល់សាសន៍ដទៃ នៅក្នុងស្រុកមួយដែលមិនមែនជារបស់ខ្លួនយ៉ាងនោះដែរ។
«ដោយព្រោះម៉ាណាសេជាស្តេចយូដាបានធ្វើការដែលគួរស្អប់ខ្ពើមទាំងអស់នេះ ហើយបានប្រព្រឹត្តអំពើអាក្រក់ លើសជាងគ្រប់ទាំងអំពើរបស់សាសន៍អាម៉ូរីដែលនៅមុនគេ ព្រមទាំងបណ្ដាលឲ្យពួកយូដាធ្វើបាប តាមរូបព្រះខ្លួនផង
តើអ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតគ្នា ស្បថបំពាន ដុតកំញានថ្វាយព្រះបាល ហើយគោរពតាមព្រះដទៃ ដែលអ្នកមិនបានស្គាល់ពីដើម
គេបោះបង់បញ្ញត្តិរបស់ព្រះអង្គ និងសេចក្ដីសញ្ញាដែលព្រះអង្គបានតាំងនឹងបុព្វបុរសគេ ព្រមទាំងសេចក្ដីបន្ទាល់ ដែលព្រះអង្គបានមានព្រះបន្ទូលនឹងគេផង គេដើរតាមតែការឥតប្រយោជន៍ ហើយខ្លួនគេក៏ត្រឡប់ជាអសារឥតការដែរ គេប្រព្រឹត្តតាមពួកសាសន៍ដទៃនៅជុំវិញ ដែលព្រះយេហូវ៉ាហាមថា កុំឲ្យត្រាប់តាមអ្នកទាំងនោះឡើយ។ គេបោះបង់ចោលអស់ទាំងក្រឹត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ក៏សិតធ្វើរូប គឺជារូបកូនគោពីរ ហើយធ្វើបង្គោលសក្ការៈ ព្រមទាំងថ្វាយបង្គំដល់អស់ទាំងពលបរិវារនៅលើមេឃ ហើយគោរពប្រតិបត្តិដល់ព្រះបាលផង។
គេបានបែរទៅជាគោរពប្រតិបត្តិ ហើយទៅថ្វាយបង្គំព្រះដទៃ ជាព្រះដែលគេមិនបានស្គាល់ ហើយជាព្រះដែលព្រះអង្គមិនអនុញ្ញាតឲ្យពួកគេថ្វាយបង្គំ។
ដូច្នេះ ចំពោះការបរិភោគចំណីអាហារ ដែលគេបានសែនដល់រូបព្រះ នោះយើងដឹងថា «ក្នុងលោកនេះ រូបព្រះមិនមែនជាអ្វីទេ» ហើយថា «ក្រៅពីព្រះមួយព្រះអង្គ គ្មានព្រះឯណាទៀតសោះ»។
ព្រះរបស់គេសុទ្ធតែជារូបសំណាក ធ្វើពីប្រាក់ និងមាស ជាស្នាដៃដែលមនុស្សធ្វើ។ រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ មានច្រមុះ តែធុំក្លិនមិនបាន មានដៃ តែចាប់កាន់មិនបាន មានជើង តែមិនចេះដើរ រូបទាំងនោះមិនចេះបញ្ចេញសំឡេង តាមបំពង់កឡើយ។ អស់អ្នកដែលធ្វើ អស់អ្នកដែលទុកចិត្ត នឹងរូបទាំងនោះ នឹងបានដូចជារូបទាំងនោះដែរ។
ពួកអ្នកដែលរួចពីសាសន៍ដទៃអើយ ចូរប្រមូលគ្នាមក ហើយចូលឲ្យជិត ពួកអ្នកដែលលើកយកដុំឈើធ្វើជារូបព្រះឆ្លាក់របស់គេ ហើយអធិស្ឋានដល់ព្រះដែលជួយសង្គ្រោះខ្លួនមិនបាន នោះជាអ្នកអាប់ឥតប្រាជ្ញាទេ។
ព្រះបាលឱនចុះហើយ ព្រះនេបូរក៏កោងចុះដែរ គេផ្ទុករូបព្រះនោះលើសត្វពាហនៈ និងលើគោ របស់ទាំងនោះដែលអ្នកដឹកទៅមក ជាបន្ទុកសង្កត់យ៉ាងធ្ងន់លើសត្វនឿយហត់។ តាំងតែពីដើមដំបូង យើងរមែងសម្ដែងប្រាប់ ពីការដែលត្រូវមក ខាងចុងបំផុត ហើយតាំងពីបុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិតសម្រេចរបស់យើងនឹងស្ថិតស្ថេរនៅ យើងនឹងធ្វើតាមបំណងចិត្តយើងគ្រប់ប្រការ។ យើងបានហៅឥន្ទ្រីមួយមកពីទិសខាងកើត ជាមនុស្សដែលនឹងសម្រេចតាមគំនិតរបស់យើង ឲ្យមកពីស្រុកឆ្ងាយ យើងបានចេញវាចាហើយ យើងនឹងធ្វើឲ្យការនោះកើតឡើង យើងបានគិតស្រេចហើយ យើងនឹងធ្វើការនោះ។ ឱពួកអ្នកមានចិត្តរឹង ដែលឃ្លាតឆ្ងាយ ពីសេចក្ដីសុចរិតអើយ ចូរស្តាប់យើងចុះ យើងនាំសេចក្ដីសុចរិតរបស់យើងមកជិត សេចក្ដីនោះនឹងមិននៅឆ្ងាយឡើយ ឯសេចក្ដីសង្គ្រោះរបស់យើងក៏មិនបង្អង់ដែរ យើងនឹងតាំងសេចក្ដីសង្គ្រោះរបស់យើងនៅក្រុងស៊ីយ៉ូន សម្រាប់ពួកអ៊ីស្រាអែល ដែលជាសិរីល្អរបស់យើង។ វាឱនចុះ ក៏កោងចុះហើយ វាមិនអាចដោះបន្ទុករបស់វាបានផង គឺទាំងខ្លួនវាក៏ត្រូវចាប់នាំទៅជាឈ្លើយដែរ។
រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស មើល៍! ខ្ញុំ ប៉ុល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាទេ។ ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
ព្រោះគេបានប្ដូរសេចក្តីពិតអំពីព្រះ យកសេចក្តីភូតភរ ហើយថ្វាយបង្គំ និងគោរពបម្រើរបស់ដែលកើតមក ជាជាងព្រះដែលបង្កើតរបស់ទាំងនោះ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច! អាម៉ែន។
ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកសហាយស្មន់ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីភូតភរ។
ស្រុកបានពេញដោយរូបព្រះ គេថ្វាយបង្គំចំពោះស្នាដៃរបស់ខ្លួន គឺជារបស់ដែលម្រាមដៃគេបានធ្វើ។
ទូលបង្គំស្អប់ អស់អ្នកដែលយកចិត្តទុកដាក់ នឹងរូបព្រះដែលឥតបានការ តែទូលបង្គំទុកចិត្តដល់ព្រះយេហូវ៉ា។
កាលទូលបង្គំមានកង្វល់ជាច្រើននៅក្នុងចិត្ត នោះការកម្សាន្តចិត្តរបស់ព្រះអង្គ ធ្វើឲ្យព្រលឹងទូលបង្គំបានរីករាយ។
ពីព្រោះអស់ទាំងទំនៀមទម្លាប់របស់សាសន៍ដទៃ សុទ្ធតែអសារឥតការទទេ គេកាប់ដើមឈើនៅក្នុងព្រៃ គឺជាស្នាដៃរបស់មនុស្សកាន់ពូថៅ គេតាក់តែងដោយប្រាក់ និងមាស គេយកញញួរបោះជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណា។ រូបព្រះរបស់គេ ប្រៀបដូចជាទីងមោង នៅក្នុងចម្ការត្រសក់ រូបទាំងនោះមិនចេះនិយាយ ហើយត្រូវការឲ្យគេសែងទៅមក ព្រោះដើរមិនរួច កុំកោតខ្លាចចំពោះវាឡើយ ដ្បិតវាធ្វើអាក្រក់មិនបានទេ ក៏មិនអាចនឹងធ្វើល្អបានផង។
ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។
កាលបើអ្នកណាពោលដល់អ្នកថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឲ្យបណ្ដាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី ហើយយើងនឹងយកស្មរបន្ទាល់ស្មោះត្រង់ គឺអ៊ូរី ជាសង្ឃ និងសាការី ជាកូនបេរេគា ដើម្បីកត់សេចក្ដីទុក»។ ចូរទៅបើកគម្ពីរបញ្ញត្តិ និងសេចក្ដីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
មនុស្សផិតក្បត់អើយ! តើអ្នករាល់គ្នាមិនដឹងទេឬថា ការធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ នោះធ្វើខ្លួនឲ្យទៅជាសត្រូវនឹងព្រះ? ដូច្នេះ អ្នកណាដែលចូលចិត្តធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះហើយ។
ដ្បិតមានមនុស្សជាច្រើន ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាជាញយៗ ហើយឥឡូវនេះ ក៏ប្រាប់ទាំងស្រក់ទឹកភ្នែកទៀតថា គេរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងព្រះគ្រីស្ទទេ។ ទីបំផុត គេនឹងត្រូវហិនវិនាស គេយកពោះគេទុកជាព្រះ ហើយយកសេចក្ដីគួរខ្មាសរបស់គេទុកជាសិរីល្អ គេគិតតែពីអ្វីៗនៅផែនដីនេះប៉ុណ្ណោះ។
«គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។