ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។
៙ ចូរនាំគ្នាចូលតាមទ្វារព្រះអង្គ ដោយអរព្រះគុណ ហើយចូលទៅក្នុងទីលានព្រះអង្គ ដោយសរសើរ! ចូរអរព្រះគុណព្រះអង្គ ចូរសរសើរព្រះនាមព្រះអង្គ!
ឱ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច!
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ទោះជាពាក្យសម្ដី ឬការប្រព្រឹត្តក៏ដោយ ចូរធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតា តាមរយៈព្រះអង្គផង។
សូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតាជានិច្ច ក្នុងគ្រប់ការទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត ទូលបង្គំនឹងនិទានពីអស់ទាំងការអស្ចារ្យ របស់ព្រះអង្គ
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គនៅអស់កល្បជានិច្ច
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។
នេះជាការប្រពៃណាស់ ដែលអរព្រះគុណដល់ព្រះយេហូវ៉ា ហើយច្រៀងសរសើរតម្កើងព្រះនាមព្រះអង្គ ឱព្រះដ៏ខ្ពស់បំផុតអើយ! ៙ ប៉ុន្ដែ ព្រះអង្គបានតម្កើងស្នែង របស់ទូលបង្គំឡើង ដូចស្នែងគោព្រៃ ព្រះអង្គបានចាក់ប្រេងថ្មីមកលើទូលបង្គំ។ ភ្នែកទូលបង្គំបានឃើញខ្មាំងសត្រូវ របស់ទូលបង្គំធ្លាក់ចុះ ហើយត្រចៀកទូលបង្គំក៏បានឮពីមហន្តរាយ របស់អស់អ្នកដែលប្រព្រឹត្តអាក្រក់ មកលើទូលបង្គំដែរ។ ៙ មនុស្សសុចរិតនឹងលូតលាស់ឡើង ដូចដើមលម៉ើ ក៏ចម្រើនឡើង ដូចដើមតាត្រៅ នៅលើភ្នំល្បាណូន។ គេដូចជាដើមឈើដែលដុះ នៅក្នុងដំណាក់នៃព្រះយេហូវ៉ា គេលូតលាស់នៅក្នុងទីលានរបស់ព្រះនៃយើង។ គេនឹងនៅតែអាចបង្កើតផលក្នុងវ័យចាស់ គេនៅតែមានជ័រជាបរិបូរ ហើយនៅតែខៀវខ្ចីជានិច្ច ដើម្បីសម្ដែងឲ្យឃើញថា ព្រះយេហូវ៉ាទៀងត្រង់ ព្រះអង្គជាថ្មដារបស់ខ្ញុំ ហើយគ្មានអំពើទុច្ចរិតណា នៅក្នុងព្រះអង្គឡើយ។ ដើម្បីប្រកាសអំពីព្រះហឫទ័យសប្បុរស របស់ព្រះអង្គនៅពេលព្រឹក និងអំពីព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គនៅពេលយប់
ចូរយើងនាំគ្នាចូលមកចំពោះព្រះវត្តមានព្រះអង្គ ដោយអរព្រះគុណ ចូរយើងបន្លឺសំឡេងថ្វាយព្រះអង្គ ដោយបទសរសើរ! ដ្បិតព្រះយេហូវ៉ា ជាព្រះដ៏ធំអស្ចារ្យ ហើយជាព្រះមហាក្សត្រដ៏ធំលើអស់ទាំងព្រះ។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គ
ដូច្នេះ ឱព្រះនៃយើងរាល់គ្នាអើយ យើងខ្ញុំអរព្រះគុណដល់ព្រះអង្គ ហើយក៏លើកសរសើរព្រះនាមព្រះអង្គដ៏មានសិរីល្អ។
ហើយនៅគ្រានោះ អ្នករាល់គ្នានឹងពោលថា៖ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមព្រះអង្គ ចូរសរសើរពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គចុះ នៅកណ្ដាលប្រជាជនទាំងឡាយ ចូរប្រកាសប្រាប់ថា ព្រះនាមព្រះអង្គខ្ពស់វិសេស។ ចូរច្រៀងថ្វាយព្រះយេហូវ៉ា ពីព្រោះព្រះអង្គបានធ្វើការដ៏ប្រសើរ ត្រូវឲ្យមនុស្សដឹងដំណឹងនេះនៅពេញលើផែនដីផង។
ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវរកព្រះនាមព្រះអង្គ ចូរថ្លែងប្រាប់ពីស្នាព្រះហស្ដរបស់ព្រះអង្គ នៅកណ្ដាលជាតិសាសន៍ទាំងប៉ុន្មានចុះ!
៙ ទូលបង្គំនឹងច្រៀងសរសើរព្រះនាមរបស់ព្រះ ដោយបទចម្រៀង ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយការអរព្រះគុណ។
ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។
ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។
ដើម្បីឲ្យព្រលឹង ទូលបង្គំ បានច្រៀងសរសើរតម្កើងព្រះអង្គ ឥតនៅស្ងៀមឡើយ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គជារៀងរហូត។
ខ្ញុំអរព្រះគុណដល់ព្រះរបស់ខ្ញុំ សម្រាប់អ្នករាល់គ្នាជានិច្ច ដោយព្រោះព្រះគុណរបស់ព្រះ ដែលបានផ្តល់មកអ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ
បងប្អូនអើយ យើងត្រូវតែអរព្រះគុណដល់ព្រះជានិច្ចអំពីអ្នករាល់គ្នា ដ្បិតជាការត្រឹមត្រូវ ព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងតែចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះគ្នាទៅវិញទៅមក ក៏ចម្រើនឡើងដែរ។
ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។
ហាលេលូយ៉ា ! ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរស របស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ដ្បិតអ្វីៗទាំងអស់ដែលព្រះបានបង្កើតមក សុទ្ធតែល្អទាំងអស់ ហើយមិនត្រូវចោលមួយណាឡើយ ឲ្យគ្រាន់តែទទួលដោយអរព្រះគុណប៉ុណ្ណោះ ព្រោះអាហារទាំងនោះបានញែកជាបរិសុទ្ធ ដោយសារព្រះបន្ទូលរបស់ព្រះ និងសេចក្ដីអធិស្ឋាន។
អ្នកណាដែលថ្វាយពាក្យអរព្រះគុណ ទុកជាយញ្ញបូជា អ្នកនោះលើកតម្កើងយើង ហើយយើងនឹងបង្ហាញការសង្គ្រោះរបស់ព្រះ ដល់អ្នកណាដែលរៀបផ្លូវរបស់ខ្លួនឲ្យត្រង់»។
៙ សូមអរព្រះគុណដល់ព្រះនៃស្ថានសួគ៌ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
នោះខ្ញុំមិនដែលលែងអរព្រះគុណសម្រាប់អ្នករាល់គ្នាឡើយ ពេលខ្ញុំនឹកចាំពីអ្នករាល់គ្នានៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ។
នៅពាក់កណ្ដាលអធ្រាត្រ ទូលបង្គំក្រោកឡើង ហើយសរសើរតម្កើងព្រះអង្គ ដោយព្រោះវិន័យដ៏សុចរិតរបស់ព្រះអង្គ។
ទូលបង្គំនឹងថ្វាយយញ្ញបូជា នៃការអរព្រះគុណដល់ព្រះអង្គ ហើយអំពាវនាវរកព្រះនាមព្រះយេហូវ៉ា។
សូមអរព្រះគុណដល់ព្រះដ៏ធំលើអស់ទាំងព្រះ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ និងអុក ជាស្តេចស្រុកបាសាន ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយប្រគល់ស្រុករបស់គេ ទុកជាមត៌ក ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច គឺជាមត៌កដល់អ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ ៙ គឺព្រះអង្គហើយដែលបាននឹកចាំពីយើង កាលយើងនៅក្នុងសណ្ឋានទាបថោកនៅឡើយ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយបានសង្គ្រោះយើងឲ្យរួចពីខ្មាំងសត្រូវ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គជាព្រះដែលប្រទានអាហារ ដល់អស់ទាំងសាច់ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ ៙ សូមអរព្រះគុណដល់ព្រះនៃស្ថានសួគ៌ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ សូមអរព្រះគុណដល់ព្រះអម្ចាស់ ដ៏ធំលើអស់ទាំងព្រះអម្ចាស់ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
ជាបឋម ខ្ញុំសូមអរព្រះគុណដល់ព្រះរបស់ខ្ញុំ តាមរយៈព្រះយេស៊ូវគ្រីស្ទ សម្រាប់អ្នកទាំងអស់គ្នា ព្រោះមានគេប្រកាសពីជំនឿរបស់អ្នករាល់គ្នា នៅពាសពេញពិភពលោក។
ទាំងអរព្រះគុណដល់ព្រះវរបិតា ដែលព្រះអង្គបានប្រោសប្រទានឲ្យអ្នករាល់គ្នាមានចំណែកទទួលមត៌កក្នុងពួកបរិសុទ្ធ នៅក្នុងពន្លឺ។
មានម្នាក់ក្នុងចំណោមពួកគេ ពេលឃើញថាខ្លួនបានជាហើយ ក៏វិលមកវិញ ទាំងសរសើរតម្កើងព្រះដោយសំឡេងខ្លាំងៗ ហើយគាត់ក្រាបចុះមុខដល់ដី នៅទៀបព្រះបាទព្រះយេស៊ូវ ទាំងអរព្រះគុណព្រះអង្គ។ អ្នកនោះជាសាសន៍សាម៉ារី។
៙ ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នឹងអរព្រះគុណដល់ព្រះអង្គ ហើយអស់ទាំងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ នឹងថ្វាយព្រះពរព្រះអង្គ!
ឱព្រះនៃបុព្វបុរសរបស់ទូលបង្គំអើយ ទូលបង្គំសូមអរព្រះគុណ ហើយសរសើរតម្កើង ដ្បិតព្រះអង្គបានប្រោសឲ្យទូលបង្គំមានប្រាជ្ញា និងឥទ្ធិឫទ្ធិ ហើយឥឡូវនេះបានសម្ដែងឲ្យទូលបង្គំដឹងសេចក្ដី ដែលយើងខ្ញុំបានទូលសូមពីព្រះអង្គ ដ្បិតព្រះអង្គបានសម្ដែងឲ្យយើងខ្ញុំ ស្គាល់រឿងរ៉ាវរបស់ស្តេច»។
មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា! ចូរគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ ឲ្យចូលមកក្នុងព្រះវត្តមានព្រះអង្គ ដោយច្រៀងចម្រៀងចុះ! ៙ ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាជាព្រះ គឺព្រះអង្គហើយដែលបានបង្កើតយើងមក ហើយយើងជារបស់ព្រះអង្គ យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាហ្វូងចៀមនៅក្នុងវាលស្មៅរបស់ព្រះអង្គ។ ៙ ចូរនាំគ្នាចូលតាមទ្វារព្រះអង្គ ដោយអរព្រះគុណ ហើយចូលទៅក្នុងទីលានព្រះអង្គ ដោយសរសើរ! ចូរអរព្រះគុណព្រះអង្គ ចូរសរសើរព្រះនាមព្រះអង្គ! ៙ ដ្បិតព្រះយេហូវ៉ាល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមព្រះអង្គចុះ ចូរសម្ដែងពីអស់ទាំងការនៃព្រះអង្គ នៅកណ្ដាលគ្រប់ទាំងសាសន៍
យើងតែងតែអរព្រះគុណព្រះជានិច្ចសម្រាប់អ្នករាល់គ្នា ហើយតំណាលពីអ្នករាល់គ្នា នៅក្នុងសេចក្ដីអធិស្ឋានរបស់យើងជានិច្ច
ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ យ៉ាងអស់ពីចិត្តរបស់ទូលបង្គំ ទូលបង្គំច្រៀងសរសើរព្រះអង្គ នៅចំពោះព្រះទាំងឡាយ ទូលបង្គំក្រាបថ្វាយបង្គំ តម្រង់ទៅឯព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ ហើយអរព្រះគុណដល់ព្រះនាមព្រះអង្គ ដោយព្រោះព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ដ្បិតព្រះអង្គបានលើកតម្កើង ព្រះបន្ទូលរបស់ព្រះអង្គ ខ្ពស់លើសជាងព្រះនាមរបស់ព្រះអង្គទៅទៀត។
ទូលបង្គំនឹងច្រៀងពីព្រះហឫទ័យសប្បុរស របស់ព្រះយេហូវ៉ា ជារៀងរហូត មាត់ទូលបង្គំនឹងប្រកាស ពីព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ឲ្យមនុស្សគ្រប់ជំនាន់បានស្គាល់តរៀងទៅ។ ព្រះអង្គបានជាន់កម្ទេចពួករ៉ាហាប ដូចជាមនុស្សដែលគេវាយសម្លាប់ ព្រះអង្គបានកម្ចាត់កម្ចាយខ្មាំងសត្រូវ ដោយព្រះពាហុដ៏មានឫទ្ធិ។ ផ្ទៃមេឃជារបស់ព្រះអង្គ ផែនដីជារបស់ព្រះអង្គ ពិភពលោក និងអ្វីៗសព្វសារពើ នៅក្នុងពិភពលោក គឺព្រះអង្គបានបង្កើតមកទាំងអស់។ ព្រះអង្គបានបង្កើតទិសខាងជើង និងទិសខាងត្បូង ឯភ្នំតាបោរ និងភ្នំហ៊ើរម៉ូន សរសើរតម្កើងព្រះនាមព្រះអង្គដោយអំណរ។ ព្រះអង្គមានព្រះពាហុខ្លាំងពូកែ ព្រះហស្តព្រះអង្គមានឫទ្ធិខ្លាំង ព្រះហស្តស្តាំរបស់ព្រះអង្គខ្ពង់ខ្ពស់ណាស់។ សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ជាគ្រឹះទ្រទ្រង់បល្ល័ង្ករបស់ព្រះអង្គ ព្រះហឫទ័យសប្បុរស និព្រះហឫទ័យស្មោះត្រង់ ដើរនាំមុខព្រះអង្គ។ មានពរហើយ ប្រជាជនណាដែលស្គាល់សម្រែក ដ៏សប្បាយរីករាយ ឱព្រះយេហូវ៉ាអើយ ជាអ្នកដែលដើរនៅក្នុងពន្លឺនៃព្រះភក្ត្រព្រះអង្គ គេមានចិត្តរីករាយ ដោយសារព្រះនាមព្រះអង្គ ដរាបរាល់ថ្ងៃ ហើយគេបានខ្ពស់មុខ ដោយសេចក្ដីសុចរិតរបស់ព្រះអង្គ។ ដ្បិតព្រះអង្គជាសិរីល្អនៃកម្លាំងរបស់គេ យើងខ្ញុំបានថ្កុំថ្កើងដោយសារព្រះគុណ របស់ព្រះអង្គ។ ដ្បិតខែលរបស់យើងខ្ញុំជារបស់ព្រះយេហូវ៉ា ព្រះរាជារបស់យើងខ្ញុំជារបស់ព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល។ ៙ គ្រានោះ ព្រះអង្គមានព្រះបន្ទូលមកកាន់ អ្នកបរិសុទ្ធរបស់ព្រះអង្គ ក្នុងនិមិត្តមួយថា៖ «យើងបានផ្ដល់ជំនួយ ដល់អ្នកមួយដែលខ្លាំងពូកែ យើងបានលើកតម្កើងម្នាក់ ដែលយើងបានជ្រើសរើស ពីក្នុងចំណោមប្រជាជន។ ដ្បិតទូលបង្គំបានពោលថា «ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នៅជាប់អស់កល្បជានិច្ច ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គរឹងមាំ ដូចផ្ទៃមេឃ»។
មានទាំងហេម៉ាន និងយេឌូថិននៅជាមួយដែរ ព្រមទាំងពួកអ្នកឯទៀត ដែលបានតម្រូវដោយឈ្មោះ ដើម្បីអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសព្រះអង្គនៅអស់កល្បជានិច្ច។
ព្រោះអ្វីៗទាំងអស់សម្រាប់អ្នករាល់គ្នា ដើម្បីឲ្យព្រះគុណបានចម្រើនដល់មនុស្សកាន់តែច្រើនឡើងៗ ហើយមានការអរព្រះគុណកាន់តែច្រើនឡើងដែរ សម្រាប់ជាសិរីល្អរបស់ព្រះ។
ប៉ុន្តែ អរព្រះគុណដល់ព្រះ ដែលអ្នករាល់គ្នាពីដើមជាបាវបម្រើរបស់បាប ទាំងបានស្តាប់បង្គាប់យ៉ាងអស់ពីចិត្ត តាមគំរូនៃសេចក្ដីបង្រៀនដែលគេបានប្រគល់មកអ្នករាល់គ្នា
៙ គឺដល់ព្រះអង្គដែលធ្វើការអស្ចារ្យធំៗ តែមួយព្រះអង្គឯង ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច គឺដល់ព្រះអង្គដែលបានបង្កើតផ្ទៃមេឃ ដោយប្រាជ្ញាញាណ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច គឺដល់ព្រះអង្គដែលបានក្រាលផែនដីនៅលើទឹក ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច គឺដល់ព្រះអង្គដែលបានបង្កើតតួពន្លឺៗធំ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច គឺព្រះអាទិត្យ ឲ្យគ្រប់គ្រងនៅពេលថ្ងៃ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះចន្ទ និងហ្វូងផ្កាយ ឲ្យគ្រប់គ្រងនៅពេលយប់ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
នាងហាណាអធិស្ឋានថា៖ «ចិត្តខ្ញុំម្ចាស់រីករាយនឹងព្រះយេហូវ៉ា កម្លាំងខ្ញុំម្ចាស់បានថ្កើងឡើងក្នុងព្រះរបស់ខ្ញុំ មាត់ខ្ញុំម្ចាស់បានបង្គ្របលើគូវិវាទរបស់ខ្ញុំ ព្រោះខ្ញុំម្ចាស់មានអំណរនឹងសេចក្ដីសង្គ្រោះ របស់ព្រះអង្គ។
ឱពួកបរិសុទ្ធរបស់ព្រះអង្គអើយ ចូរច្រៀងសរសើរព្រះយេហូវ៉ា ចូរអរព្រះគុណដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។
ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ា ព្រោះព្រះអង្គសុចរិត ហើយខ្ញុំនឹងច្រៀងសរសើរព្រះនាម ព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត។
ប៉ុន្ដែ អរព្រះគុណដល់ព្រះ ដែលទ្រង់នាំយើងឲ្យមានជ័យជម្នះជានិច្ចក្នុងព្រះគ្រីស្ទ ហើយតាមរយៈយើង ការស្គាល់ព្រះអង្គ សាយក្លិនក្រអូបនៅគ្រប់ទីកន្លែង។
ឱព្រះហឫទ័យសប្បុរស របស់ព្រះអង្គបរិបូរក្រៃលែង ព្រះអង្គបានបម្រុងទុកសម្រាប់អស់អ្នកដែល កោតខ្លាចព្រះអង្គ សម្រាប់អស់អ្នកដែលពឹងជ្រកក្នុងព្រះអង្គ នៅចំពោះមុខពួកកូនមនុស្ស។
៙ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ការអស្ចារ្យដែលព្រះអង្គបានធ្វើ មានច្រើនណាស់ ហើយព្រះអង្គក៏មានគំនិតគិតដល់យើងខ្ញុំដែរ គ្មានអ្នកណាអាចប្រៀបផ្ទឹម ស្មើនឹងព្រះអង្គបានឡើយ។ ប្រសិនបើទូលបង្គំនឹងប្រកាស រៀបរាប់ពីការអស្ចារ្យទាំងនោះ នោះមានច្រើនឥតគណនា មិនអាចរៀបរាប់អស់ឡើយ។
ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គយ៉ាងអស់ពីចិត្ត ហើយនឹងលើកតម្កើងព្រះនាមព្រះអង្គ ជារៀងរហូត។
អ្នកណាដែលប្រកាន់ថ្ងៃណា នោះគេប្រកាន់ដូច្នោះដោយគោរពព្រះអម្ចាស់ ហើយអ្នកដែលបរិភោគ នោះគេបរិភោគដោយគោរពព្រះអម្ចាស់ ដ្បិតគេអរព្រះគុណដល់ព្រះ ហើយអ្នកណាដែលមិនបរិភោគ នោះគេមិនបរិភោគដោយគោរពព្រះអម្ចាស់ ក៏អរព្រះគុណដល់ព្រះដូចគ្នា។
៙ គឺដល់ព្រះអង្គដែលបានប្រហារ អស់ទាំងកូនច្បងរបស់ពួកអេស៊ីព្ទ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គបាននាំសាសន៍អ៊ីស្រាអែល ចេញពីក្នុងចំណោមពួកគេ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ដោយព្រះហស្តខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច គឺដល់ព្រះអង្គដែលបានញែក សមុទ្រក្រហមចេញជាពីរ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គឲ្យសាសន៍អ៊ីស្រាអែល ដើរកាត់កណ្ដាលសមុទ្រនោះ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច តែព្រះអង្គបានបោះទម្លាក់ផារ៉ោន ព្រមទាំងពលទ័ពរបស់ស្ដេច ទៅក្នុងសមុទ្រក្រហម ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
ត្រូវឲ្យគេអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ និងដោយព្រោះការដ៏អស្ចារ្យ របស់ព្រះអង្គដល់មនុស្សជាតិ។ ដ្បិតព្រះអង្គប្រោសព្រលឹង ដែលស្រេកឲ្យបានស្កប់ ហើយព្រះអង្គចម្អែតព្រលឹងដែលឃ្លាន ដោយសេចក្ដីល្អ។
៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
តែអរព្រះគុណដល់ព្រះ ដែលទ្រង់ប្រទានឲ្យយើងមានជ័យជម្នះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
៙ តើខ្ញុំនឹងតបស្នងអ្វីដល់ព្រះយេហូវ៉ា ចំពោះអស់ទាំងព្រះគុណ ដែលទ្រង់បានផ្តល់មកខ្ញុំ?
ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលទ្រង់បានចម្រើនកម្លាំងខ្ញុំ គឺព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង ព្រោះព្រះអង្គបានរាប់ខ្ញុំជាមនុស្សស្មោះត្រង់ ទាំងតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ
ព្រះបាទដាវីឌទូលដល់ព្រះយេហូវ៉ា នៅចំពោះក្រុមជំនុំទាំងអស់គ្នាថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល បុព្វបុរសយើងរាល់គ្នាអើយ សូមឲ្យព្រះអង្គបានព្រះពរនៅអស់កល្បជានិច្ច។ ឱព្រះយេហូវ៉ាអើយ ភាពធំឧត្ដម និងព្រះចេស្តា សិរីល្អ ជ័យជម្នះ និងតេជានុភាព នោះសុទ្ធតែជារបស់ព្រះអង្គ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ និងនៅផែនដី ជារបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ព្រះអង្គដែរ ហើយព្រះអង្គបានតម្កើងឡើង ជាប្រធានលើទាំងអស់។ ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះក៏មកពីព្រះអង្គ គឺព្រះអង្គដែលគ្រប់គ្រងលើទាំងអស់ នៅព្រះហស្តរបស់ព្រះអង្គមានទាំងព្រះចេស្តា និងឥទ្ធិឫទ្ធិ ហើយព្រះអង្គមានអំណាចនឹងលើកជាធំ ប្រោសឲ្យមានកម្លាំងដល់មនុស្សទាំងអស់។ ដូច្នេះ ឱព្រះនៃយើងរាល់គ្នាអើយ យើងខ្ញុំអរព្រះគុណដល់ព្រះអង្គ ហើយក៏លើកសរសើរព្រះនាមព្រះអង្គដ៏មានសិរីល្អ។
ហេតុនេះ ដោយយើងទទួលបាននគរមួយដែលមិនចេះកក្រើក នោះត្រូវឲ្យយើងដឹងគុណ ហើយគោរពបម្រើព្រះ តាមរបៀបដែលព្រះអង្គសព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្តិ ហើយកោតខ្លាចព្រះអង្គទៅ
ទូលបង្គំនឹងអរសប្បាយ ហើយរីករាយក្នុងព្រះអង្គ ឱព្រះដ៏ខ្ពស់បំផុតអើយ ទូលបង្គំនឹងច្រៀងតម្កើងព្រះនាមព្រះអង្គ។
ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ នៅកណ្ដាលប្រជាជាតិនានា។
នៅខណៈនោះ កាលពួកផ្លុំត្រែ និងពួកចម្រៀង គេប្រគំភ្លេងព្រមគ្នាឮសំឡេងតែមួយ ដើម្បីលើកសរសើរ ហើយអរព្រះគុណដល់ព្រះយេហូវ៉ា គឺកាលគេឡើងសំឡេងដោយផ្លុំត្រែ វាយឈិង និងលេងប្រដាប់ភ្លេងទាំងប៉ុន្មាន ព្រមទាំងលើកសរសើរដល់ព្រះយេហូវ៉ា ដោយពាក្យថា៖ «ទ្រង់ប្រកបដោយករុណាគុណ សេចក្ដីសប្បុរសរបស់ព្រះអង្គ នៅអស់កល្បជានិច្ច»។ ពេលនោះ ស្រាប់តែព្រះដំណាក់របស់ព្រះយេហូវ៉ា មានពេញដោយពពក។
ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ា! ចូរពោលនៅក្នុងចំណោមជាតិសាសន៍នានាថា «ព្រះយេហូវ៉ាសោយរាជ្យ! អើ ពិភពលោកបានតាំងឡើងយ៉ាងមាំមួន ឥតរង្គើសោះឡើយ ព្រះអង្គនឹងជំនុំជម្រះប្រជាជនទាំងឡាយ ដោយយុត្តិធម៌»។ ចូរឲ្យផ្ទៃមេឃរីករាយឡើង ហើយឲ្យផែនដីបានត្រេកអរ ចូរឲ្យសមុទ្រលាន់ឮកងរំពង ព្រមទាំងអ្វីៗសព្វសារពើនៅទីនោះដែរ ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះ សប្បាយរីករាយឡើង! នោះដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃព្រឹក្សា នឹងច្រៀងដោយអំណរ នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក ដ្បិតព្រះអង្គយាងមកជំនុំជម្រះផែនដី។ ព្រះអង្គនឹងជំនុំជម្រះពិភពលោក ដោយសេចក្ដីសុចរិត ហើយជំនុំជម្រះប្រជាជនទាំងឡាយ ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ។ ចូរច្រៀងថ្វាយព្រះយេហូវ៉ា ចូរសរសើរតម្កើងព្រះនាមព្រះអង្គ ចូរប្រកាសពីការសង្គ្រោះរបស់ព្រះអង្គរាល់ថ្ងៃ។ ចូរប្រកាសពីសិរីល្អរបស់ព្រះអង្គ ក្នុងចំណោមជាតិសាសន៍នានា និងពីការអស្ចារ្យរបស់ព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ!
ឱព្រះអើយ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ យើងខ្ញុំអរព្រះគុណ ដោយព្រោះព្រះនាមព្រះអង្គស្ថិតនៅជិត យើងខ្ញុំរៀបរាប់ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
នេះគឺជាថ្ងៃដែលព្រះយេហូវ៉ាបានបង្កើត ចូរយើងមានអំណរ ហើយសប្បាយរីករាយក្នុងថ្ងៃនេះ ។
ចូរទូលថា ឱព្រះនៃសេចក្ដីសង្គ្រោះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលបំប្រួមយើងខ្ញុំ ហើយប្រោសយើងខ្ញុំ ឲ្យរួចពីពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានពោលពាក្យអរព្រះគុណ ដល់ព្រះនាមបរិសុទ្ធរបស់ព្រះអង្គ ហើយមានសេចក្ដីរីករាយ ក្នុងសេចក្ដីសរសើរតម្កើងដល់ព្រះអង្គ
គេច្រៀងឆ្លើយឆ្លងគ្នា ដោយពាក្យសរសើរតម្កើង និងអរព្រះគុណដល់ព្រះយេហូវ៉ាថា៖ «ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ចំពោះអ៊ីស្រាអែល»។ ប្រជាជនទាំងអស់ក៏ស្រែកឡើង ដោយសម្រែកយ៉ាងខ្លាំង នៅពេលគេសរសើរតម្កើងព្រះយេហូវ៉ា ព្រោះគេបានចាក់គ្រឹះព្រះដំណាក់របស់ព្រះយេហូវ៉ា។
មិនមែនយើងខ្ញុំទេ ឱព្រះយេហូវ៉ាអើយ មិនមែនយើងខ្ញុំទេ តែព្រះនាមព្រះអង្គវិញ ដែលទទួលការលើកតម្កើង ដោយយល់ដល់ព្រះហឫទ័យសប្បុរស និងសេចក្ដីស្មោះត្រង់របស់ព្រះអង្គ។
កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ លោកក៏ចូលទៅក្នុងផ្ទះរបស់លោក ដែលមានបង្អួចនៅបន្ទប់ខាងលើ បើកចំហឆ្ពោះទៅក្រុងយេរូសាឡិម។ លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក មួយថ្ងៃបីដង ដូចលោកបានធ្វើពីមុន។
ដូច្នេះ អ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់យ៉ាងណា ចូររស់នៅក្នុងព្រះអង្គយ៉ាងនោះតទៅទៀតចុះ ទាំងចាក់ឫស ហើយស្អាងឡើងក្នុងព្រះអង្គ ព្រមទាំងតាំងឡើងឲ្យបានរឹងមាំក្នុងជំនឿ ដូចបានបង្រៀនដល់អ្នករាល់គ្នា ដោយអរព្រះគុណកាន់តែច្រើនឡើង។
ខ្ញុំនឹងថ្វាយព្រះពរព្រះយេហូវ៉ា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរព្រះអង្គនៅក្នុងមាត់ខ្ញុំជានិច្ច។
គ្មានព្រះណាបរិសុទ្ធដូចព្រះយេហូវ៉ាឡើយ ដ្បិតក្រៅពីព្រះអង្គគ្មានព្រះណាទៀតសោះ ក៏គ្មានថ្មដាដែលរឹងមាំ ដូចជាព្រះរបស់យើងខ្ញុំដែរ។
៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យផ្ទៃមេឃសរសើរពីការអស្ចារ្យរបស់ព្រះអង្គ សូមឲ្យព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ស្ថិតនៅក្នុងអង្គប្រជុំនៃពួកអ្នកបរិសុទ្ធ!
ចូរច្រៀងថ្វាយព្រះអង្គ ចូរច្រៀងសរសើរតម្កើងព្រះអង្គ ចូររៀបរាប់ពីការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះអង្គ!
ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។
កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។
គឺដល់ព្រះអង្គដែលបាននាំប្រជារាស្ត្រ របស់ព្រះអង្គដើរកាត់ទីរហោស្ថាន ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច គឺដល់ព្រះអង្គដែលបានប្រហារស្ដេចធំៗ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គបានសម្លាប់ពួកស្តេចដ៏ខ្លាំងពូកែ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច គឺស៊ីហុន ជាស្តេចនៃសាសន៍អាម៉ូរី ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច សូមអរព្រះគុណដល់ព្រះដ៏ធំលើអស់ទាំងព្រះ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ និងអុក ជាស្តេចស្រុកបាសាន ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
៙ ឱព្រះយេហូវ៉ាអើយ អស់ទាំងស្តេចនៅផែនដី នឹងអរព្រះគុណដល់ព្រះអង្គ ដ្បិតគេបានឮព្រះបន្ទូល ដែលចេញពីព្រះឧស្ឋរបស់ព្រះអង្គ ហើយគេនឹងច្រៀងពីផ្លូវរបស់ព្រះយេហូវ៉ា ដ្បិតសិរីល្អរបស់ព្រះយេហូវ៉ា នោះធំក្រៃលែង។
រីឯយើងវិញ បងប្អូនស្ងួនភ្ងារបស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណដល់ព្រះជានិច្ច អំពីអ្នករាល់គ្នា ព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នា ជាផលដំបូងដើម្បីឲ្យបានសង្គ្រោះ ដោយសារព្រះវិញ្ញាណញែកជាបរិសុទ្ធ និងដោយសារជំនឿតាមសេចក្ដីពិត។
៙ ព្រះអង្គជាព្រះនៃទូលបង្គំ ហើយទូលបង្គំនឹងអរព្រះគុណដល់ព្រះអង្គ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើតម្កើងព្រះអង្គ។ ៙ ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច!
ដល់ម៉្លេះបានជាអស់អ្នក ដែលរស់នៅឯចុងបំផុតផែនដី ស្ញែងខ្លាចដោយឃើញ ទីសម្គាល់របស់ព្រះអង្គ។ ព្រះអង្គធ្វើឲ្យអស់អ្នក ដែលរស់នៅទិសខាងកើត និងទិសខាងលិចស្រែកហ៊ោរដោយអំណរ។
បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ក្រុមជំនុំទាំងអស់គ្នាថា៖ «ចូរអ្នករាល់គ្នាទូលដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ»។ ក្រុមជំនុំទាំងអស់ក៏សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេបានព្រះពរ រួចគេឱនក្បាលថ្វាយបង្គំដល់ព្រះយេហូវ៉ា និងស្តេចផង។
ដើម្បីនឹងបានបន្លឺសំឡេងអរព្រះគុណព្រះអង្គ និងរៀបរាប់ពីការអស្ចារ្យ ទាំងប៉ុន្មានរបស់ព្រះអង្គ។
មាត់ទូលបង្គំពេញដោយពាក្យ សរសើរតម្កើងព្រះអង្គ ហើយដោយពាក្យលើកតម្កើង ព្រះអង្គដរាបរាល់ថ្ងៃ។
ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប ខ្ញុំនឹងច្រៀងសរសើរដល់ព្រះរបស់ខ្ញុំ កាលខ្ញុំនៅមានជីវិត។ សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំ បានគាប់ព្រះហឫទ័យដល់ព្រះអង្គ ដ្បិតខ្ញុំរីករាយក្នុងព្រះយេហូវ៉ា។
ក៏នឹងឮពាក្យអរព្រះគុណ និងសំឡេងអរសប្បាយ ចេញពីនោះមក យើងនឹងធ្វើឲ្យគេចម្រើនឡើង គេមិនមានគ្នាតិចឡើយ យើងក៏នឹងធ្វើឲ្យគេថ្កុំថ្កើងឡើង គេមិនមែនជានគរតូចទាបទៀតទេ។
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដរាបអស់មួយជីវិតទូលបង្គំ ទូលបង្គំនឹងប្រទូលដៃឡើង ក្នុងព្រះនាមព្រះអង្គ។ ព្រលឹងទូលបង្គំនឹងបានស្កប់ស្កល់ ដូចបានបរិភោគខួរឆ្អឹង និងខ្លាញ់ ហើយមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយបបូរមាត់រីករាយ
ទូលបង្គំនឹងថ្វាយព្រះពរព្រះអង្គជារៀងរាល់ថ្ងៃ ហើយសរសើរតម្កើងព្រះនាមព្រះអង្គ អស់កល្បជានិច្ច។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
ហើយប្រគល់ស្រុករបស់គេ ទុកជាមត៌ក ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច គឺជាមត៌កដល់អ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ ៙ គឺព្រះអង្គហើយដែលបាននឹកចាំពីយើង កាលយើងនៅក្នុងសណ្ឋានទាបថោកនៅឡើយ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយបានសង្គ្រោះយើងឲ្យរួចពីខ្មាំងសត្រូវ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គជាព្រះដែលប្រទានអាហារ ដល់អស់ទាំងសាច់ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ ៙ សូមអរព្រះគុណដល់ព្រះនៃស្ថានសួគ៌ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ដូច្នេះ គេក៏យកថ្មចេញ រួចព្រះយេស៊ូវងើបព្រះនេត្រទៅលើ ទូលថា៖ «ឱព្រះវរបិតាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្ដាប់ទូលបង្គំ។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលនៅក្នុងខ្ញុំ ចូរសរសើរតម្កើងព្រះនាម ដ៏បរិសុទ្ធរបស់ព្រះអង្គ!
ហើយនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង ហើយបង្កើតជាទំនុកសរសើរថ្វាយព្រះអម្ចាស់ឲ្យអស់ពីចិត្ត ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតាជានិច្ច ក្នុងគ្រប់ការទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ចូរសរសើរតម្កើងព្រះនាមព្រះយេហូវ៉ា ឱពួកអ្នកបម្រើរបស់ព្រះយេហូវ៉ាអើយ ចូរនាំគ្នាសរសើរតម្កើង ព្រះអង្គបានប្រហារជាតិសាសន៍ជាច្រើន ហើយសម្លាប់ពួកស្តេចដ៏ខ្លាំងពូកែ គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរី និងអុក ជាស្តេចស្រុកបាសាន ហើយអស់ទាំងនគរនៅស្រុកកាណាន ព្រះអង្គបានប្រគល់ស្រុករបស់គេទុកជាមត៌ក គឺជាមត៌កដល់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។ ៙ ឱព្រះយេហូវ៉ាអើយ ព្រះនាមរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ឱព្រះយេហូវ៉ាអើយ ព្រះកិត្តិនាមរបស់ព្រះអង្គ ក៏ស្ថិតស្ថេរជាអង្វែងតរៀងទៅ។ ដ្បិតព្រះយេហូវ៉ានឹងវិនិច្ឆ័យ ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ហើយមានព្រះហឫទ័យអាណិតអាសូរ ដល់ពួកអ្នកបម្រើរបស់ព្រះអង្គ។ ៙ ព្រះរបស់សាសន៍ដទៃសុទ្ធតែជារូប ធ្វើពីប្រាក់ និងមាស ដែលជាស្នាដៃរបស់មនុស្ស។ រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ ក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ដែរ។ អស់អ្នកដែលធ្វើរូបទាំងនោះ នឹងត្រឡប់ដូចជារូបនោះឯង ហើយអស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ ក៏នឹងត្រឡប់ដូចជារូបទាំងនោះដែរ។ ៙ ឱពូជពង្សអ៊ីស្រាអែលអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! ឱពូជពង្សអើរ៉ុនអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! អ្នករាល់គ្នាដែលឈរនៅក្នុងដំណាក់ របស់ព្រះយេហូវ៉ា គឺនៅក្នុងទីព្រះលាននៃព្រះដំណាក់ របស់ព្រះនៃយើងអើយ ឱពូជពង្សលេវីអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ពីក្រុងស៊ីយ៉ូន គឺព្រះអង្គដែលគង់នៅក្រុងយេរូសាឡិម! ហាលេលូយ៉ា ! ចូរសរសើរតម្កើងព្រះយេហូវ៉ា ដ្បិតព្រះយេហូវ៉ាល្អ ចូរច្រៀងថ្វាយព្រះនាមព្រះអង្គ ដ្បិតនេះជាទីដ៏សប្បាយរីករាយ!
៙ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គដោយពិណ ព្រោះព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ឱព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលអើយ ទូលបង្គំនឹងច្រៀងសរសើរ ដល់ព្រះអង្គដោយចាប់ស៊ុង។
ដោយអ្នករាល់គ្នាក៏ចូលរួមជួយយើងដោយការអធិស្ឋានដែរ។ ហេតុនោះ មនុស្សជាច្រើននឹងអរព្រះគុណជំនួសយើង ដោយព្រោះអំណោយទានដែលព្រះបានប្រទានដល់យើង តាមរយៈសេចក្ដីអធិស្ឋានរបស់មនុស្សជាច្រើន។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។
ចូរច្រៀងថ្វាយព្រះអង្គ ចូរច្រៀងសរសើរដល់ព្រះអង្គចុះ ចូរនឹកថ្លែងពីអស់ទាំងការអស្ចារ្យរបស់ព្រះអង្គ
យើងខ្ញុំបានអួតពីព្រះជាដរាបរាល់ថ្ងៃ ហើយយើងនឹងអរព្រះគុណ ដល់ព្រះនាមព្រះអង្គ រហូតតទៅ។ –បង្អង់
សូមលើកតម្កើងព្រះអម្ចាស់ ដែលព្រះអង្គទទួលយកបន្ទុករបស់យើងរាល់ថ្ងៃ គឺជាព្រះជាទីសង្គ្រោះរបស់យើង។ -បង្អង់
ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកតម្កើងព្រះអង្គឡើង ទូលបង្គំនឹងសរសើរដល់ព្រះនាមព្រះអង្គ ពីព្រោះព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ គឺជាការដែលបានគិតសម្រេចនឹងធ្វើតាំងពីបុរាណមក ដោយសេចក្ដីស្មោះត្រង់ពិតប្រាកដ។
៙ សូមលើកតម្កើងព្រះយេហូវ៉ា! ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេង ដែលខ្ញុំទូលអង្វរ។ ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។
ពេលស្ដេចបានពិគ្រោះនឹងបណ្ដាជនហើយ ទ្រង់ក៏តម្រូវឲ្យមានពួកអ្នកដែលត្រូវច្រៀងថ្វាយព្រះយេហូវ៉ា ហើយពោលសរសើរ ដោយស្លៀកពាក់ជាប្រដាប់បរិសុទ្ធ ក្នុងកាលដែលគេនាំមុខពួកទ័ពចេញទៅ ដោយពោលថា៖ «ចូរអរព្រះគុណដល់ព្រះយេហូវ៉ាចុះ ដ្បិតសេចក្ដីសប្បុរសព្រះអង្គនៅជាប់អស់កល្បជានិច្ច»។
ដល់ព្រះតែមួយព្រះអង្គគត់ដែលប្រកបដោយប្រាជ្ញា តាមរយៈព្រះយេស៊ូវគ្រីស្ទ សូមលើកតម្កើងសិរីល្អដល់ព្រះអង្គ អស់កល្បតរៀងទៅ។ អាម៉ែន។:៚
ផែនដីទាំងមូលអើយ ចូរបន្លឺឡើងដោយអំណរថ្វាយព្រះចុះ ដ្បិត ឱព្រះអើយ ព្រះអង្គបានល្បងលយើងខ្ញុំ ក៏បានលត់ដំយើងខ្ញុំ ដូចគេបន្សុទ្ធប្រាក់។ ព្រះអង្គបាននាំយើងខ្ញុំឲ្យជាប់មង ព្រះអង្គបានដាក់បន្ទុកយ៉ាងធ្ងន់ នៅលើខ្នងយើងខ្ញុំ ព្រះអង្គបានបើកឲ្យមនុស្សជិះលើក្បាលយើងខ្ញុំ យើងខ្ញុំបានឆ្លងកាត់ភ្លើង និងឆ្លងកាត់ទឹក ប៉ុន្តែ ព្រះអង្គបាននាំយើងខ្ញុំ ចេញមកកន្លែងដែលមានបរិបូរ។ ទូលបង្គំនឹងយកតង្វាយដុត ចូលមកក្នុងដំណាក់ព្រះអង្គ ទូលបង្គំនឹងលាបំណន់ចំពោះព្រះអង្គ ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់ ហើយដែលមាត់ទូលបង្គំបានសន្យា នៅពេលទូលបង្គំមានអាសន្ន។ ទូលបង្គំនឹងថ្វាយសត្វធាត់ៗ ជាតង្វាយដុតដល់ព្រះអង្គ ដោយក្លិនយញ្ញបូជារបស់ចៀមឈ្មោល ទូលបង្គំនឹងថ្វាយគោឈ្មោល និងពពែឈ្មោល។ –បង្អង់ ៙ អស់អ្នកដែលកោតខ្លាចព្រះអើយ ចូរចូលមកស្តាប់ចុះ ខ្ញុំនឹងរៀបរាប់ប្រាប់ពីកិច្ចការ ដែលព្រះអង្គបានធ្វើដល់ខ្ញុំ។ មាត់ខ្ញុំបានអំពាវនាវរកព្រះអង្គ ហើយអណ្ដាតខ្ញុំបានសរសើរតម្កើងព្រះអង្គ។ ប្រសិនបើខ្ញុំលាក់អំពើទុច្ចរិតនៅក្នុងចិត្ត នោះព្រះអម្ចាស់មិនស្តាប់ខ្ញុំឡើយ។ ប៉ុន្តែ ព្រះពិតជាបានស្តាប់ខ្ញុំមែន ព្រះអង្គយកព្រះហឫទ័យទុកដាក់ ស្តាប់សំឡេងអធិស្ឋានរបស់ខ្ញុំ។ ចូរច្រៀងអំពីសិរីរុងល្អនៃព្រះនាមព្រះអង្គ ហើយថ្វាយការសរសើរដ៏រុងរឿងដល់ព្រះអង្គ!
៙ ឱប្រជាជនទាំងឡាយអើយ ចូរលើកតម្កើងព្រះនៃយើង សូមបន្លឺសំឡេងសរសើរតម្កើងព្រះអង្គឡើង ព្រះអង្គហើយដែលរក្សាព្រលឹងយើង ក្នុងចំណោមមនុស្សរស់ ក៏មិនឲ្យជើងយើងរអិលភ្លាត់ឡើយ។
ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។
៙ នៅក្នុងជំរំរបស់មនុស្សសុចរិត មានចម្រៀងយ៉ាងសប្បាយរីករាយ អំពីការសង្គ្រោះ គឺព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ
ឱព្រះយេហូវ៉ាអើយ ភាពធំឧត្ដម និងព្រះចេស្តា សិរីល្អ ជ័យជម្នះ និងតេជានុភាព នោះសុទ្ធតែជារបស់ព្រះអង្គ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ និងនៅផែនដី ជារបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ព្រះអង្គដែរ ហើយព្រះអង្គបានតម្កើងឡើង ជាប្រធានលើទាំងអស់។
ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានឲ្យទូលបង្គំ រីករាយនឹងកិច្ចការរបស់ព្រះអង្គ ទូលបង្គំច្រៀងដោយអំណរ ចំពោះកិច្ចការដែលព្រះហស្តព្រះអង្គបានធ្វើ។ ៙ ឱព្រះយេហូវ៉ាអើយ ស្នាព្រះហស្តរបស់ព្រះអង្គធំអស្ចារ្យណាស់ ព្រះតម្រិះរបស់ព្រះអង្គក៏ជ្រៅពន់ពេក!
អ្នករាល់គ្នានឹងបានចម្រើនកាន់តែច្រើនឡើងគ្រប់ជំពូក សម្រាប់ឲ្យអ្នករាល់គ្នាមានចិត្តសទ្ធាគ្រប់យ៉ាង ដែលនឹងបង្កើតឲ្យមានការអរព្រះគុណដល់ព្រះ ដោយសារយើងរាល់គ្នា
ដ្បិតផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ចំពោះអស់អ្នក ដែលកោតខ្លាចព្រះអង្គ ក៏ខ្ពស់យ៉ាងនោះដែរ។ ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏ដកអំពើរំលងរបស់យើង ឲ្យចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
«ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ស័ក្តិសមនឹងទទួលសិរីល្អ ព្រះកិត្តិនាម និងព្រះចេស្តា ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក ហើយរបស់ទាំងនោះសុទ្ធតែបានកើតមក និងស្ថិតស្ថេរនៅ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។
ព្រះបាទហេសេគាតែងតាំងពួកសង្ឃ និងពួកលេវីតាមផ្នែករបស់ពួកគេ គឺគ្រប់គ្នាមានការងាររៀងៗខ្លួនដែលត្រូវធ្វើ ទាំងពួកសង្ឃ និងពួកលេវី ដើម្បីថ្វាយតង្វាយដុត តង្វាយមេត្រី ហើយធ្វើការងារផ្សេងៗ ព្រមទាំងពោលពាក្យអរព្រះគុណ និងពាក្យសរសើរ នៅត្រង់ទ្វារត្រសាលរបស់ព្រះយេហូវ៉ា។
ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ចូរសរសើរតម្កើងព្រះយេហូវ៉ាពីលើអាកាស ចូរសរសើរតម្កើងព្រះអង្គនៅតាមទីខ្ពស់! សត្វព្រៃ និងសត្វស្រុកទាំងប៉ុន្មាន សត្វលូនវារ ព្រមទាំងសត្វហើរដែរ។ ៙ ស្តេចនៅផែនដី និងប្រជារាស្ត្រទាំងឡាយ អ្នកធំ និងអ្នកគ្រប់គ្រងនៅផែនដី យុវជន និងយុវនារី មនុស្សចាស់ ព្រមទាំងកូនក្មេងដែរ! ៙ ចូរឲ្យទាំងអស់សរសើរតម្កើង ព្រះនាមព្រះយេហូវ៉ា ដ្បិតមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ ត្រូវលើកតម្កើង តេជានុភាពរបស់ព្រះអង្គ ខ្ពស់ជាងផែនដី និងផ្ទៃមេឃ។ ព្រះអង្គបានលើកស្នែងឲ្យប្រជារាស្ត្រព្រះអង្គ ព្រះអង្គជាទីសរសើរដល់ អស់ទាំងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ដល់ប្រជាអ៊ីស្រាអែល ដែលនៅជិតដិតនឹងព្រះអង្គ។ ហាលេលូយ៉ា ! អស់ទាំងពួកទេវតារបស់ព្រះអង្គអើយ ចូរសរសើរតម្កើងព្រះអង្គ អស់ទាំងពួកពលបរិវាររបស់ព្រះអង្គអើយ ចូរសរសើរតម្កើងព្រះអង្គ! ៙ ព្រះអាទិត្យ និងព្រះចន្ទអើយ ចូរសរសើរតម្កើងព្រះអង្គ អស់ទាំងផ្កាយដ៏ភ្លឺអើយ ចូរសរសើរតម្កើងព្រះអង្គ! ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងព្រះអង្គ ហើយឯងដែរ អស់ទាំងទឹក ដែលនៅពីលើមេឃអើយ! ៙ ចូរឲ្យអ្វីៗសព្វសារពើសរសើរតម្កើង ព្រះនាមព្រះយេហូវ៉ា! ដ្បិតព្រះអង្គបានចេញបង្គាប់ នោះអ្វីៗទាំងអស់ក៏បានកើតមក។
ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ហើយសូមថ្វាយព្រះពរព្រះនាមព្រះអង្គ អស់កល្បជានិច្ច។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
នៅវេលានោះ ព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យព្រះយេស៊ូវរីករាយ ហើយមានព្រះបន្ទូលថា៖ «ឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ ទូលបង្គំសរសើរព្រះអង្គ ព្រោះព្រះអង្គបានលាក់សេចក្តីទាំងនេះនឹងពួកអ្នកប្រាជ្ញ និងពួកឈ្លាសវៃ តែបានសម្តែងឲ្យពួកកូនក្មេងយល់វិញ ពិតមែនហើយព្រះវរបិតាអើយ ដ្បិតព្រះអង្គសព្វព្រះហឫទ័យយ៉ាងដូច្នោះ។
៙ ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់ខ្ញុំ ព្រះយេហូវ៉ា បានឆ្លើយតបមកខ្ញុំ ហើយបានដោះខ្ញុំឲ្យមានសេរីភាព។ ព្រះយេហូវ៉ាកាន់ខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
គឺដល់ព្រះអង្គដែលបានបង្កើតតួពន្លឺៗធំ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច គឺព្រះអាទិត្យ ឲ្យគ្រប់គ្រងនៅពេលថ្ងៃ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះចន្ទ និងហ្វូងផ្កាយ ឲ្យគ្រប់គ្រងនៅពេលយប់ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ចូរច្រៀងបទមួយថ្មីថ្វាយព្រះយេហូវ៉ា ចូរសរសើរតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំរបស់ពួកអ្នកបរិសុទ្ធ!
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង សូមលើកតម្កើងសិរីល្អដល់ព្រះអង្គ ក្នុងក្រុមជំនុំ និងក្នុងព្រះគ្រីស្ទយេស៊ូវ ដល់គ្រប់ជំនាន់ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងវិញ្ញាណនៅស្ថានសួគ៌
តើអ្នកណាអាចរៀបរាប់អំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា ឬប្រកាសអំពីការទាំងប៉ុន្មាន ដើម្បីសរសើរតម្កើងព្រះអង្គបាន? គេបានប្តូរយករូបដូចគោដែលស៊ីស្មៅ ជំនួសព្រះដែលប្រកបដោយសិរីល្អវិញ ។ គេបានភ្លេចព្រះដែលសង្គ្រោះគេ ជាព្រះដែលបានធ្វើការយ៉ាងធំសម្បើម នៅស្រុកអេស៊ីព្ទ គឺជាការយ៉ាងអស្ចារ្យនៅស្រុកហាំ និងការគួរស្ញែងខ្លាចនៅសមុទ្រក្រហម។ ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថានឹងបំផ្លាញគេ ប៉ុន្តែ លោកម៉ូសេជាអ្នក ដែលព្រះអង្គបានជ្រើសរើស លោកបានឈរក្នុងទីបែកបាក់ នៅចំពោះព្រះអង្គ ដើម្បីបង្វែរសេចក្ដីក្រោធរបស់ព្រះអង្គចេញ ក្រែងព្រះអង្គបំផ្លាញគេ។ ៙ បន្ទាប់មក គេបានមើលងាយ ស្រុកដ៏សប្បាយនោះ គេមិនបានជឿព្រះបន្ទូលរបស់ព្រះអង្គទេ។ គេនាំគ្នារទូរទាំនៅក្នុងជំរំរៀងៗខ្លួន ហើយមិនស្តាប់តាមព្រះសូរសៀង របស់ព្រះយេហូវ៉ាឡើយ។ ដូច្នេះ ព្រះអង្គក៏លើកព្រះហស្តឡើង ស្បថនឹងគេថា ព្រះអង្គនឹងធ្វើឲ្យគេដួលស្លាប់ នៅក្នុងទីរហោស្ថាន ហើយឲ្យពូជពង្សរបស់គេដួលស្លាប់ នៅកណ្ដាលជាតិសាសន៍នានា ព្រមទាំងកម្ចាត់កម្ចាយគេ ឲ្យទៅនៅពាសពេញស្រុករបស់សាសន៍ដទៃ។ ៙ បន្ទាប់មក គេទៅភ្ជាប់ខ្លួន នឹងព្រះបាល-ពេអរ ហើយបានបរិភោគសំណែន ដែលបានថ្វាយទៅព្រះដែលគ្មានជីវិត គេបានធ្វើឲ្យព្រះយេហូវ៉ាខ្ញាល់ ដោយសារអំពើរបស់គេ ហើយគ្រោះកាចក៏កើតឡើង ក្នុងចំណោមពួកគេ។ មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ ជាអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត គ្រប់ពេលវេលា។
តែឯយើងវិញ យើងថ្វាយព្រះពរព្រះយេហូវ៉ា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ! ហាលេលូយ៉ា!
ចូរច្រៀងថ្វាយព្រះយេហូវ៉ា ពីព្រោះព្រះអង្គបានធ្វើការដ៏ប្រសើរ ត្រូវឲ្យមនុស្សដឹងដំណឹងនេះនៅពេញលើផែនដីផង។
មិនតែប៉ុណ្ណោះសោត យើងក៏អួតនៅពេលយើងរងទុក្ខលំបាកដែរ ដោយដឹងថា ទុក្ខលំបាកបង្កើតឲ្យមានការស៊ូទ្រាំ ការស៊ូទ្រាំ បង្កើតឲ្យមានការស៊ាំថ្នឹក ការស៊ាំថ្នឹក បង្កើតឲ្យមានសេចក្តីសង្ឃឹម សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។
សូមលើកតម្កើងព្រះយេហូវ៉ា ដ្បិតព្រះអង្គបានសម្ដែងព្រះហឫទ័យសប្បុរស ដ៏អស្ចារ្យរបស់ព្រះអង្គ ដល់ទូលបង្គំ នៅក្នុងទីក្រុង ដែលសត្រូវឡោមព័ទ្ធ។
ដ្បិតសម្តេចសង្ឃរបស់យើង មិនមែនព្រះអង្គមិនចេះអាណិតអាសូរ ដល់ភាពទន់ខ្សោយរបស់យើងនោះទេ គឺព្រះអង្គត្រូវរងការល្បងលគ្រប់បែបយ៉ាង ដូចយើងដែរ តែមិនបានប្រព្រឹត្តអំពើបាបឡើយ។ ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
ព្រះអង្គបានផ្លាស់ការយំសោករបស់ទូលបង្គំ ឲ្យទៅជាការលោតកញ្ឆេង ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ ហើយបំពាក់ឲ្យទូលបង្គំដោយចិត្តត្រេកអរវិញ ដើម្បីឲ្យព្រលឹង ទូលបង្គំ បានច្រៀងសរសើរតម្កើងព្រះអង្គ ឥតនៅស្ងៀមឡើយ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គជារៀងរហូត។
ដើម្បីឲ្យត្រូវដូចសេចក្តីដែលចែងទុកមកថា៖ «អ្នកណាដែលអួត ត្រូវអួតពីព្រះអម្ចាស់» ។
សូមសរសើរតម្កើងដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែលព្រះអង្គបានបង្កើតយើងឡើងជាថ្មី តាមព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គ ដើម្បីឲ្យយើងរាល់គ្នាមានសង្ឃឹមដ៏រស់ តាមរយៈការមានព្រះជន្មរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ហើយឲ្យបានមត៌ក ដែលមិនចេះពុករលួយ ឥតសៅហ្មង ក៏មិនចេះស្រពោន ជាមត៌កដែលបម្រុងទុកឲ្យអ្នករាល់គ្នានៅស្ថានសួគ៌។
៙ ព្រះយេហូវ៉ាប្រកប ដោយព្រះហឫទ័យប្រណីសន្ដោស និងអាណិតអាសូរ ព្រះអង្គយឺតនឹងខ្ញាល់ ហើយពោរពេញដោយ ព្រះហឫទ័យសប្បុរស។ ព្រះយេហូវ៉ាល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ គ្របលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក។
នៅគ្រានោះ អ្នកនឹងពោលថា៖ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ព្រះអង្គ ដ្បិតទោះបើព្រះអង្គបានខ្ញាល់នឹងទូលបង្គំក៏ដោយ តែឥឡូវនេះ សេចក្ដីក្រោធនោះបានបែរចេញទៅហើយ ព្រះអង្គបានកម្សាន្តចិត្តទូលបង្គំវិញ។
សូមអរព្រះគុណដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។ ដូច្នេះ ដោយគំនិតរបស់ខ្ញុំ ខ្ញុំគោរពបម្រើក្រឹត្យវិន័យរបស់ព្រះ តែសាច់ឈាមរបស់ខ្ញុំ ខ្ញុំបែរជាគោរពបម្រើច្បាប់របស់បាបទៅវិញ។
សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប ដរាបដល់អស់កល្បជានិច្ច។ បន្ទាប់មក ប្រជាជនទាំងអស់ក៏ថា អាម៉ែន ហើយសរសើរតម្កើងដល់ព្រះយេហូវ៉ា។
ត្រូវឲ្យគេអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ និងដោយព្រោះការដ៏អស្ចារ្យរបស់ព្រះអង្គ ដល់មនុស្សជាតិ។
ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ តើមានអ្នកណាខ្លាំងពូកែដូចព្រះអង្គ? ឱព្រះយេហូវ៉ា អើយ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ នៅព័ទ្ធជុំវិញព្រះអង្គ។
ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។ កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។
ដូច្នេះ គេចាប់ផ្ដើមច្រៀង ហើយសរសើរឡើង នោះព្រះយេហូវ៉ាបង្កប់ទ័ពទាស់នឹងពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលមកចង់ច្បាំងនឹងពួកយូដា ឲ្យគេត្រូវចាញ់។
ទូលបង្គំសរសើរតម្កើងព្រះអង្គ មួយថ្ងៃប្រាំពីរដង ព្រោះតែវិន័យដ៏សុចរិតរបស់ព្រះអង្គ។