Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 75:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ​អើយ យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ យើង​ខ្ញុំ​អរ​ព្រះ‌គុណ ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌អង្គ​ស្ថិត​នៅ​ជិត យើង​ខ្ញុំ​រៀប​រាប់​ពី​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 យើងខ្ញុំ​សូម​អរព្រះគុណ​ព្រះអង្គ ឱ​ព្រះ​អើយ យើងខ្ញុំ​សូម​អរព្រះគុណ​ព្រះអង្គ​! ព្រះនាម​របស់ព្រះអង្គ​នៅជិតបង្កើយ គេ​ប្រកាស​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌ជាម្ចាស់​អើយ យើង​ខ្ញុំ​សរសើរ​តម្កើង​ព្រះអង្គ! យើង​ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ ដែល​គង់​នៅ​ជិត​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​រៀប​រាប់​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​ស្ញប់‌ស្ញែង​របស់​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌អង្គ​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដោយ​ព្រោះ​ព្រះ‌នាម​ទ្រង់ ស្ថិត​នៅ​ជិត មនុស្ស​ទាំង‌ឡាយ​ប្រកាស​ប្រាប់​ពី​ការ​អស្ចារ្យ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ឱ​អុលឡោះ​អើយ យើង​ខ្ញុំ​សរសើរ​តម្កើង​ទ្រង់! យើង​ខ្ញុំ​សរសើរ​តម្កើង​នាម​ទ្រង់ ដែល​នៅ​ជិត​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​រៀប​រាប់​អំពី​ស្នា‌ដៃ ដ៏​ស្ញប់‌ស្ញែង​របស់​ទ្រង់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 75:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល‌បង្គំ​ក្រាប​ថ្វាយ‌បង្គំ តម្រង់​ទៅ​ឯ​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​លើក​តម្កើង ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ខ្ពស់​លើស​ជាង​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ទៅ​ទៀត។


ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អស់​អ្នក ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ គឺ​ដល់​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដោយ​ពិត​ត្រង់។


ឱ​ព្រះ​អើយ យើង​ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក បុព្វ‌បុរស​យើង​ខ្ញុំ បាន​ប្រាប់​យើង​ខ្ញុំ អំពី​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ នៅ​ជំនាន់​របស់​លោក គឺ​នៅ​សម័យ​ចាស់​បុរាណ​ថា


ព្រះ គឺ​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល ហើយ​ព្រះ‌អង្គ​កោះ​ហៅ​ផែនដី ចាប់​តាំង​ពី​ទិស​ថ្ងៃ​រះ រហូត​ដល់​ទិស​ថ្ងៃ​លិច។


សូម​អាណិត​មេត្តា​ទូល‌បង្គំ ឱ​ព្រះ‌អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង ដ្បិត​ព្រលឹង​ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្រោម​ម្លប់ នៃ​ស្លាប​របស់​ព្រះ‌អង្គ រហូត​ទាល់​តែ​ព្យុះ​នៃ​សេចក្ដី​អន្តរាយ​ទាំង​នេះ បាន​ទៅបាត់។


អ្នក​រាល់​គ្នា​ជា​ព្រះ​អើយ តើ​អ្នក​រាល់​គ្នា​ពិត​ជា​សម្រេច សេចក្ដី​ដែល​ត្រឹម​ត្រូវ​ឬទេ? តើ​អ្នក​រាល់​គ្នា​កាត់​ក្ដី​ឲ្យ​ពួក​កូន​មនុស្ស ដោយ​ទៀត​ត្រង់ឬទេ?


មនុស្សម្នា​ស្គាល់​ព្រះ​នៅ​ស្រុក​យូដា ព្រះ‌នាម​ព្រះ‌អង្គ​ធំអស្ចារ្យ​នៅស្រុក​អ៊ីស្រា‌អែល។


ចូរ​ប្រយ័ត្ន​នឹង​ស្តាប់​បង្គាប់​តាម​លោក កុំ​ប្រឆាំង​នឹង​លោក​ឡើយ ដ្បិត​លោក​នឹង​មិន​អត់​ទោស​អំពើ​រំលង​របស់​អ្នក​រាល់​គ្នា​ទេ ព្រោះ​លោក​មាន​នាម​របស់​យើង។


ឱ​ព្រះ‌យេហូវ៉ា​អើយ គ្មាន​ណា​ឲ្យ​ដូច​ព្រះ‌អង្គ​ឡើយ ព្រះ‌អង្គ​ធំ​ប្រសើរ ហើយ​ព្រះ‌នាម​ព្រះ‌អង្គ​ក៏​មាន​ឥទ្ធា‌នុភាព​យ៉ាង​ខ្លាំង​ដែរ។


ដ្បិត​តើ​មាន​សាសន៍​ដ៏​ធំ​ណា​មួយ​ដែល​មាន​ព្រះ​គង់​នៅ​ជិត​គេ ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​គង់​ជិត​យើង គ្រប់​ពេល​ដែល​យើង​អំពាវ‌នាវ​រក​ព្រះ‌អង្គ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម