Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 116:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ៙ តើ​ខ្ញុំ​នឹង​តប​ស្នង​អ្វី​ដល់​ព្រះ‌យេហូវ៉ា ចំពោះ​អស់​ទាំង​ព្រះ‌គុណ ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 តើ​ខ្ញុំ​អាច​តបស្នង​ដល់​ព្រះយេហូវ៉ា សម្រាប់​អស់ទាំង​សេចក្ដីសប្បុរស​របស់ព្រះអង្គ​ចំពោះ​ខ្ញុំ​យ៉ាងដូចម្ដេច​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 តើ​ខ្ញុំ​អាច​យក​អ្វី​មក​តប​ស្នង នឹង​ព្រះ‌គុណ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​សម្តែង​មក​លើ​រូប​ខ្ញុំ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី​តប​ស្នង​ព្រះ‌យេហូវ៉ា ចំពោះ​ព្រះ‌គុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង

អាល់គីតាប

12 តើ​ខ្ញុំ​អាច​យក​អ្វី​មក​តប​ស្នង នឹង​មេត្តា‌ករុណា​ទាំង​ប៉ុន្មាន ដែល​អុលឡោះ‌តាអាឡា​បាន​សំដែង​មក​លើ​រូប​ខ្ញុំ?

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 116:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះ‌បាទ​ហេ‌សេ‌គា​មិន​បាន​សង​ព្រះ‌គុណ​តាម​ដែល​ព្រះ​បាន​ប្រោស​ដល់​ទ្រង់​នោះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យអំនួត បាន​ជា​មាន​សេចក្ដី​ក្រោធ​មក​គ្រប​លើ​ទ្រង់ និង​ពួក​យូដា ហើយ​ពួក​ក្រុង​យេរូ‌សាឡិម​វិញ។


ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ហើយ​កុំ​ឲ្យ​ភ្លេចអស់​ទាំង​ព្រះ‌គុណ​របស់​ព្រះ‌អង្គ


តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​អ្វី ដើម្បី​ចូល​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ក្រាប​ថ្វាយ‌បង្គំ​នៅ​មុខ​ព្រះ​ដ៏​ខ្ពស់? តើ​ត្រូវ​ឲ្យ​ខ្ញុំ​យក​តង្វាយ​ដុត ជា​កូន​គោ​អាយុ​មួយ​ខួប ដើម្បី​ចូល​ទៅ​ចំពោះ​ព្រះ‌អង្គ​ឬ?


ដូច្នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា ដោយ​សេចក្តី​មេត្តា‌ករុណា​របស់​ព្រះ ឲ្យ​ថ្វាយ​រូប‌កាយ​ទុក​ជា​យញ្ញ‌បូជា​រស់ បរិសុទ្ធ ហើយ​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ។ នេះ​ហើយ​ជា​ការ​ថ្វាយ​បង្គំ​របស់​អ្នក​រាល់​គ្នា​តាម​របៀប​ត្រឹម​ត្រូវ។


ដ្បិត​ព្រះ​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ ចូរ​លើក​តម្កើង​ព្រះ នៅ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា​ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម