ពេលខ្លះការលាគ្នាពិតជាពិបាកមែន មិនថាលាមនុស្សជាទីស្រលាញ់ឬកន្លែងដែលយើងចូលចិត្តក៏ដោយ។ អារម្មណ៍នឹករលឹកពិតជាធ្វើឲ្យចិត្តយើងក្តុកក្តួល។ យើងទាំងអស់គ្នាស្គាល់ពីការលាគ្នា ការបោះបង់ចោល និងការផ្លាស់ប្តូរ តែត្រូវចាំថាការសោកសៅ ការយំសោកមិនមែនជារឿងអាក្រក់ ឬជាអំពើបាបទេ។
ពេលមានអារម្មណ៍សោកសៅ ចូរបង្ហាញអារម្មណ៍ទាំងនោះចេញមក ចូរយំសោកនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដើម្បីទទួលបានការលួងលោម កម្លាំងចិត្ត និងធ្វើតាមព្រះហឫទ័យរបស់ទ្រង់។
កុំទុកឲ្យទុក្ខសោក និងការឈឺចាប់គ្របដណ្ដប់លើជីវិតយើងយូរពេកអី។ ចូរអោយព្រះជាម្ចាស់ជូតទឹកភ្នែក និងនាំមកនូវសេចក្តីអំណរដល់ដួងចិត្តយើង ព្រោះទ្រង់នឹងធ្វើឲ្យយើងញញឹមបានម្តងទៀត។
"សូមព្រះយេហូវ៉ាប្រទានពរ និងថែរក្សាអ្នក សូមព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក សូមព្រះយេហូវ៉ាងើបព្រះនេត្រមកលើអ្នក ហើយប្រទានឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត"។
ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំខ្លាច ឬភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយដែលយាងទៅជាមួយអ្នក។ ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ»។
ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នា ក្លាហានឡើង!
មើល៍ យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅកន្លែងណាដែលអ្នកទៅ ហើយនឹងនាំអ្នកមកក្នុងស្រុកនេះវិញ ដ្បិតយើងនឹងមិនចាកចោលអ្នកឡើយ រហូតទាល់តែយើងបានធ្វើសម្រេចតាមពាក្យដែលយើងបានសន្យានឹងអ្នក»។
ហើយហៅបង្គោលនោះថា "មីសប៉ា" ដ្បិតលោកពោលថា៖ «សូមឲ្យព្រះយេហូវ៉ាទតមើលកូន និងពុក ក្នុងពេលដែលយើងនៅឃ្លាតឆ្ងាយពីគ្នា។ ហើយប្រាប់ពួកនាងថា៖ «បងឃើញឫកពាឪពុករបស់អូនហាក់ដូចជាមិនរាប់រកបង ដូចពីមុនទៀតឡើយ។ ប៉ុន្ដែ ព្រះនៃឪពុករបស់បងបានគង់នៅជាមួយបង។ ប្រសិនបើកូនធ្វើបាបកូនស្រីរបស់ពុក ឬយកប្រពន្ធផ្សេងទៀតក្រៅពីកូនស្រីរបស់ពុក ទោះជាគ្មានមនុស្សណានៅជាមួយយើងក្ដី ក៏មានព្រះធ្វើជាសាក្សីរវាងកូននឹងពុកដែរ»។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ជាទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូររស់នៅដោយសុខសាន្តជាមួយគ្នា នោះព្រះនៃសេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្តីស្រឡាញ់របស់ព្រះ ព្រមទាំងសេចក្តីប្រកបរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន។:៚
សូមព្រះអម្ចាស់នៃសេចក្ដីសុខសាន្ត ប្រទានសេចក្ដីសុខសាន្តគ្រប់ប្រការ ដល់អ្នករាល់គ្នាគ្រប់ពេលវេលា។ សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទាំងអស់គ្នា។
ពេលនោះ ផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុនមកទាំងយប់ ហើយមានរាជឱង្ការថា៖ «ចូរក្រោកឡើង នាំគ្នាចេញពីកណ្ដាលប្រជារាស្ត្ររបស់យើងទៅ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់គ្នាផង ចូរទៅថ្វាយបង្គំព្រះយេហូវ៉ា ដូចអ្នករាល់គ្នាបានសុំនោះទៅ!
ឥឡូវនេះ មើល៍ ខ្ញុំដឹងថា ក្នុងចំណោមអ្នករាល់គ្នាដែលខ្ញុំបានដើរទៅមក ទាំងប្រកាសអំពីព្រះរាជ្យរបស់ព្រះ គ្មានអ្នកណាម្នាក់នឹងឃើញមុខខ្ញុំទៀតឡើយ។
គាត់ឆ្លើយថា៖ «កុំឃាត់ខ្ញុំឡើយ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យដំណើររបស់ខ្ញុំបានសម្រេចហើយ ដូច្នេះ ខ្ញុំសូមអនុញ្ញាតឲ្យខ្ញុំបានត្រឡប់ទៅរកចៅហ្វាយខ្ញុំវិញចុះ»។
ខ្ញុំនឹងពោលអំពីព្រះយេហូវ៉ាថា «ព្រះអង្គជាទីពឹងពំនាក់ ជាបន្ទាយរបស់ទូលបង្គំ ជាព្រះនៃទូលបង្គំ ទូលបង្គំទុកចិត្តដល់ព្រះអង្គ»។ ដ្បិតព្រះអង្គនឹងរំដោះអ្នកឲ្យរួចពីអន្ទាក់ របស់នាយព្រាន និងពីជំងឺរាតត្បាតដែលនាំឲ្យអន្តរាយ។ ព្រះអង្គនឹងក្រុងអ្នកដោយស្លាបរបស់ព្រះអង្គ ហើយអ្នកនឹងជ្រកនៅក្រោម ចំអេងស្លាបរបស់ព្រះអង្គ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គជាខែល និងជាអាវក្រោះ។
លោកម៉ូសេទូលព្រះអង្គថា៖ «ប្រសិនបើព្រះវត្តមានរបស់ព្រះអង្គមិនយាងទៅជាមួយទេ សូមកុំនាំយើងខ្ញុំឡើងចេញពីទីនេះឡើយ។
ព្រះដ៏គង់នៅអស់កល្បជានិច្ច ជាលំនៅរបស់អ្នក ហើយព្រះពាហុដ៏ជាប់នៅអស់កល្បជានិច្ចក៏ទ្រអ្នក។ ព្រះអង្គបានច្រានខ្មាំងសត្រូវចេញពីមុខអ្នក ហើយមានព្រះបន្ទូលថា "វិនាសទៅ!"។
អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋានសុំទាំងមានជំនឿ អ្នករាល់គ្នានឹងបានទទួល»។
បន្ទាប់មក ព្រះយេហូវ៉ាបង្គាប់លោកយ៉ូស្វេ ជាកូនរបស់លោកនុនថា៖ «ចូរមានកម្លាំង ហើយចិត្តក្លាហានចុះ ដ្បិតអ្នកត្រូវនាំពួកកូនចៅអ៊ីស្រាអែល ចូលទៅក្នុងស្រុកដែលយើងបានស្បថថានឹងឲ្យដល់គេ។ យើងនឹងនៅជាមួយអ្នក»។
កាលបានទៅផុតហើយ នោះដាវីឌក្រោកឡើងពីទីខាងត្បូងនោះ មកក្រាបផ្កាប់មុខនឹងដីអស់បីដង រួចក៏ឱបគ្នាថើបដោយយំទាំងពីរនាក់ ឯដាវីឌយំខ្លាំងជាង ពេលនោះ យ៉ូណាថានមានប្រសាសន៍ទៅកាន់ដាវីឌថា៖ «សូមទៅដោយសុខសាន្តចុះ ដ្បិតយើងទាំងពីរនាក់បានស្បថជាមួយគ្នា ក្នុងព្រះនាមព្រះយេហូវ៉ាហើយថា ព្រះយេហូវ៉ានឹងគង់កណ្ដាលខ្ញុំ និងអ្នក ហើយកណ្ដាលពូជពង្សរបស់ខ្ញុំ និងពូជពង្សរបស់អ្នករហូតតទៅ»។ ដាវីឌក៏ក្រោកឡើងចេញទៅ ឯយ៉ូណាថានត្រឡប់ចូលទៅក្នុងទីក្រុងវិញ។
ដូច្នេះ ឡុតក៏ជ្រើសរើសយកវាលទន្លេយ័រដាន់ទាំងមូលសម្រាប់ខ្លួនគាត់ រួចឡុតចេញដំណើរទៅទិសខាងកើត។ ពួកលោកទាំងពីរបានបែកពីគ្នាតាមរបៀបនេះឯង។
ដូច្នេះ លោកក៏ចេញពីទីនោះ ទៅរកអេលីសេ ជាកូនសាផាត ឃើញកំពុងតែភ្ជួរ មានគោដប់ពីរនឹមភ្ជួរនៅខាងមុខគាត់ គឺគាត់ដែលភ្ជួរដោយនឹមក្រោយបង្អស់ នៅខណៈនោះ លោកអេលីយ៉ាក៏ដើរតម្រង់ទៅរកគាត់ ហើយបោះក្រមាទៅលើគាត់។ ដូច្នេះ ព្រះនាងយេសិបិលចាត់គេឲ្យនាំពាក្យទៅប្រាប់លោកអេលីយ៉ាថា៖ «ដល់ស្អែកនេះ ពេលថ្មើនេះ បើយើងមិនបានធ្វើឲ្យជីវិតឯងបានដូចជាជីវិតនៃអ្នកទាំងនោះទេ នោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងដូច្នោះវិញ ហើយលើសទៅទៀតផង»។ គាត់ក៏ទុកគោចោល រត់ទៅតាមលោកអេលីយ៉ា ដោយពោលថា៖ «សូមអនុញ្ញាតឲ្យខ្ញុំទៅថើបលាឪពុកម្តាយខ្ញុំសិន នោះខ្ញុំនឹងមកតាមលោក»។ លោកអេលីយ៉ាមានប្រសាសទៅគាត់ថា៖ «ចូរទៅវិញទៅ តើខ្ញុំបានធ្វើអ្វីដល់អ្នក?» ដូច្នេះ គាត់ក៏ត្រឡប់ទៅវិញ យកគោមួយនឹមទៅសម្លាប់ ហើយយកនឹមធ្វើឱសដុតស្ងោរគោ ចែកគ្នាបរិភោគ ហើយគាត់ក្រោកឡើងទៅតាមលោកអេលីយ៉ា ដើម្បីបម្រើលោក។
ប្រសិនបើឪពុកម្តាយ បានបោះបង់ចោលទូលបង្គំ ព្រះយេហូវ៉ានឹងទទួលទូលបង្គំទុក។
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គគង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុប ជាទីពឹងជ្រករបស់យើង។ –បង្អង់
ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។
៙ មិនមែនជាខ្មាំងសត្រូវទេដែលបំបាក់មុខខ្ញុំ បើជាខ្មាំងសត្រូវមែន នោះខ្ញុំអាចទ្រាំទ្របាន ក៏មិនមែនជាអ្នកស្អប់ខ្ញុំ ដែលលើកខ្លួនទាស់នឹងខ្ញុំដែរ បើជាអ្នកស្អប់ខ្ញុំមែន នោះខ្ញុំអាចពួនពីគេបាន។ ប៉ុន្ដែ គឺអ្នកឯងវិញទេតើ ជាមនុស្សស្មើនឹងខ្ញុំ ជាគូកន និងជាសម្លាញ់ស្និទ្ធស្នាលរបស់ខ្ញុំ។ យើងធ្លាប់ប្រឹក្សាគ្នាយ៉ាងផ្អែមល្ហែម ក្នុងដំណាក់ព្រះ យើងធ្លាប់ដើរជាមួយគ្នា ក្នុងចំណោមបណ្ដាជន។
សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
ទូលបង្គំបានវង្វេងទៅ ដូចចៀមដែលបាត់បង់ សូមយាងមករកអ្នកបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជា របស់ព្រះអង្គឡើយ។
មិត្តសម្លាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសម្រាប់គ្រាលំបាកដែរ។
មានពេលសម្រាប់គ្រប់ទាំងអស់ គឺមានពេលសម្រាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ យើងបានឃើញការនឿយហត់ដែលព្រះបានប្រគល់ឲ្យមនុស្សជាតិប្រឹងធ្វើ។ ព្រះអង្គបានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល ព្រះអង្គក៏ធ្វើឲ្យចិត្តគេសង្ឃឹមអស់កល្បទៅមុខ យ៉ាងនោះមនុស្សនឹងរកយល់មិនបាន ពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះឡើយ។ យើងដឹងហើយថា គ្មានអ្វីសម្រាប់គេដែលវិសេសជាងមានចិត្តរីករាយ ហើយរកបានសេចក្ដីល្អដល់ខ្លួន អស់វេលាដែលមានជីវិតរស់នៅនោះទេ ដូច្នេះ ការដែលគ្រប់មនុស្សបានស៊ី និងផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទានរបស់ព្រះ។ យើងក៏ដឹងដែរថា ការអ្វីដែលព្រះបានធ្វើនឹងស្ថិតស្ថេរនៅជាដរាប មិនត្រូវបន្ថែមអ្វីចូល ឬដកអ្វីចេញបានឡើយ មួយទៀត ព្រះបានធ្វើការនោះ ដើម្បីឲ្យមនុស្សទាំងឡាយបានកោតខ្លាចព្រះអង្គ។ អ្វីៗដែលមាន គឺមានជាយូរអង្វែងមកហើយ ឯអ្វីៗដែលមានខាងមុខទៀត ក៏បានមានជាយូរមកហើយដែរ ព្រះស្វែងរកអ្វីៗដែលកន្លងបាត់ទៅ ឲ្យបានមកវិញ។ ម្យ៉ាងទៀត យើងបានឃើញនៅក្រោមថ្ងៃថា នៅកន្លែងវិនិច្ឆ័យមានអំពើទុច្ចរិត ហើយនៅកន្លែងសុចរិតមានអំពើអយុត្តិធម៌ដែរ។ យើងក៏នឹកក្នុងចិត្តថា ព្រះនឹងជំនុំជម្រះទាំងពួកអ្នកសុចរិត និងទុច្ចរិតផង ដ្បិតមានពេលសម្រាប់គ្រប់ទាំងបំណងដែលប៉ងធ្វើ និងកិច្ចការទាំងប៉ុន្មាន។ យើងបាននឹកក្នុងចិត្តពីមនុស្សជាតិថា នេះគឺដោយព្រោះព្រះចង់ល្បងលគេ ហើយឲ្យគេយល់ឃើញថា ខ្លួនគេជាសត្វតិរច្ឆានទេ។ ព្រោះការដែលកើតដល់មនុស្សជាតិ ក៏កើតដល់សត្វតិរច្ឆានដែរ មានការដដែលកើតដល់ទាំងពីរពួក ពួកមួយស្លាប់យ៉ាងណា ពួកមួយទៀតក៏ស្លាប់យ៉ាងនោះ អើ គេមានដង្ហើមជីវិតដូចគ្នាទាំងអស់ ហើយមនុស្សមិនវិសេសជាងសត្វទេ ដ្បិតគ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ។ មានពេលសម្រាប់កើតមក ពេលសម្រាប់ស្លាប់ទៅ មានពេលសម្រាប់ដាំ និងពេលដករបស់ដែលបានដាំនោះ
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «កុំឲ្យថាអ្នកជាមនុស្សក្មេងឡើយ ដ្បិតបើយើងចាត់អ្នកឲ្យទៅឯអ្នកណា នោះអ្នកត្រូវតែទៅ ហើយសេចក្ដីអ្វី ដែលយើងបង្គាប់អ្នក នោះអ្នកត្រូវតែប្រាប់ដែរ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «កុំឲ្យខ្លាចចំពោះគេឡើយ ដ្បិតយើងនៅជាមួយ ដើម្បីនឹងជួយឲ្យអ្នករួច»។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។ អ្នករាល់គ្នានឹងអំពាវនាវដល់យើង ហើយនឹងទៅអធិស្ឋានដល់យើង រួចយើងនឹងយល់ព្រមតាម។ អ្នករាល់គ្នានឹងស្វែងរកយើង ហើយនឹងឃើញ គឺកាលណាអ្នកស្វែងរកយើងឲ្យអស់អំពីចិត្ត
«កូនមនុស្សអើយ យើងបានតាំងអ្នកឲ្យជាអ្នកយាម ដល់ពូជពង្សអ៊ីស្រាអែល ដូច្នេះ អ្នកត្រូវស្តាប់ពាក្យពីមាត់យើង រួចទៅប្រាមប្រាប់គេឲ្យយើងផង។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា ឱពួកវង្សអ៊ីស្រាអែលអើយ យើងនឹងជំនុំជម្រះអ្នករាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរអ្នករាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់អ្នក នោះសេចក្ដីទុច្ចរិតនឹងមិនបំផ្លាញអ្នកទេ។
«អ្នករាល់គ្នាជាអំបិលនៃផែនដី តែបើអំបិលបាត់ជាតិប្រៃហើយ តើធ្វើដូចម្តេចដើម្បីឲ្យប្រៃឡើងវិញបាន? វាគ្មានប្រយោជន៍អ្វីទៀតទេ មានតែបោះចោលទៅខាងក្រៅ ហើយត្រូវគេដើរជាន់ប៉ុណ្ណោះ។ អ្នករាល់គ្នាជាពន្លឺបំភ្លឺមនុស្សលោក ទីក្រុងណាដែលសង់នៅលើភ្នំ មិនអាចលាក់កំបាំងបានឡើយ។ គ្មានអ្នកណាអុជចង្កៀងយកទៅដាក់ក្រោមថាំងនោះទេ គឺគេដាក់វាលើជើងចង្កៀងវិញ ទើបចង្កៀងនោះភ្លឺដល់មនុស្សគ្រប់គ្នាដែលនៅក្នុងផ្ទះ។ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
បើអ្នកណាមិនទទួលអ្នករាល់គ្នា ឬមិនស្តាប់ពាក្យអ្នករាល់គ្នាទេ ចូររលាស់ធូលីចេញពីជើងរបស់អ្នករាល់គ្នានៅពេលចាកចេញពីផ្ទះ ឬពីក្រុងនោះ។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
ដូច្នេះ ចូរទៅបង្កើតឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានទេវតាមួយរូបរបស់ព្រះអម្ចាស់ ចុះពីស្ថានសួគ៌ មកប្រមៀលថ្មចេញពីផ្នូរ ហើយអង្គុយលើថ្មនោះ។ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានអ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្តាយ កូន ឬស្រែចម្ការ ដោយព្រោះខ្ញុំ និងដោយព្រោះដំណឹងល្អ ព្រះអង្គមានព្រះបន្ទូលឆ្លើយទៅគេថា៖ «តើលោកម៉ូសេបានបង្គាប់អ្នករាល់គ្នាដូចម្តេច?» ហើយមិនបានទទួលមួយជាមួយរយ ក្នុងសម័យនេះនោះឡើយ គឺជាផ្ទះសំបែង បងប្អូនប្រុសស្រី ម្តាយ កូន និងស្រែចម្ការ ព្រមទាំងការបៀតបៀនដែរ ហើយនៅឯបរលោក នឹងបានជីវិតរស់អស់កល្បជានិច្ចថែមទៀតផង។
ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរមើលក្រោយ អ្នកនោះមិនសមនឹងព្រះរាជ្យរបស់ព្រះឡើយ»។
ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «តើអ្នកណាជានាយតម្រួតការដែលស្មោះត្រង់ មានមារយាទល្អ ដែលចៅហ្វាយនឹងតាំងឲ្យត្រួតលើពួកផ្ទះលោក ដើម្បីបើកអាហារឲ្យគេបរិភោគតាមត្រូវពេល?
តើអ្នករាល់គ្នាស្មានថា ខ្ញុំមកដើម្បីឲ្យមានសេចក្តីសុខសាន្តនៅផែនដីឬ? ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ គឺមកដើម្បីឲ្យបែកបាក់វិញទេតើ។ ដ្បិតពីនេះទៅមុខ នឹងមានប្រាំនាក់ក្នុងផ្ទះមួយបាក់បែកគ្នា គឺបីនាក់ទាស់នឹងពីរនាក់ ហើយពីរនាក់ទាស់នឹងបីនាក់។ ឯឪពុក នឹងបាក់បែកទាស់នឹងកូនប្រុស ហើយកូនប្រុសទាស់នឹងឪពុក ម្តាយទាស់នឹងកូនស្រី ហើយកូនស្រីទាស់នឹងម្តាយ ម្តាយក្មេកទាស់នឹងកូនប្រសាស្រី ហើយកូនប្រសាស្រីទាស់នឹងម្តាយក្មេកដែរ»។
កូនរាល់គ្នាអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេ អ្នករាល់គ្នានឹងរកខ្ញុំ តែដូចជាខ្ញុំបានប្រាប់ដល់ពួកសាសន៍យូដារួចហើយ ខ្ញុំក៏ប្រាប់ដល់អ្នករាល់គ្នានៅឥឡូវនេះដែរថា កន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ។
«កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ។ តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬ? អស់ទាំងពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នា ខ្ញុំមិនមែនប្រាប់ដោយអាងខ្លួនខ្ញុំទេ ប៉ុន្តែ ព្រះវរបិតាដែលគង់ក្នុងខ្ញុំ ព្រះអង្គធ្វើកិច្ចការរបស់ព្រះអង្គ។ ចូរជឿខ្ញុំចុះថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំ ឬយ៉ាងហោចណាស់ ចូរជឿខ្ញុំ ដោយព្រោះឃើញកិច្ចការដែលខ្ញុំធ្វើនោះទៅ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយក៏នឹងធ្វើការធំជាងនេះទៅទៀត ព្រោះខ្ញុំទៅឯព្រះវរបិតា។ ខ្ញុំនឹងធ្វើកិច្ចការគ្រប់យ៉ាង ដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងក្នុងព្រះរាជបុត្រា។ បើអ្នករាល់គ្នាសូមអ្វី ក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។ «បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបទបញ្ជារបស់ខ្ញុំចុះ ខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយព្រះអង្គនឹងប្រទានព្រះជាជំនួយមួយអង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយជារៀងរហូត គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលលោកីយ៍ទទួលមិនបាន ព្រោះមិនឃើញ ក៏មិនស្គាល់ព្រះអង្គផង តែអ្នករាល់គ្នាស្គាល់ ដ្បិតព្រះអង្គគង់ជាមួយ ហើយសណ្ឋិតនៅក្នុងអ្នករាល់គ្នា។ ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។ បន្តិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំ តែអ្នករាល់គ្នានឹងឃើញខ្ញុំ ដោយព្រោះខ្ញុំរស់ អ្នករាល់គ្នាក៏នឹងរស់ដែរ។ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នាឡើយ។ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតារបស់ខ្ញុំ អ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នា។ អ្នកណាដែលមានបទបញ្ជារបស់ខ្ញុំ ហើយធ្វើតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ព្រះវរបិតាខ្ញុំស្រឡាញ់អ្នកណាដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះ ក៏នឹងសម្តែងខ្លួនឲ្យអ្នកនោះស្គាល់ទៀតផង»។ យូដាស (មិនមែនអ៊ីស្ការីយ៉ុត) ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គសម្តែងឲ្យយើងខ្ញុំស្គាល់ព្រះអង្គ តែមិនឲ្យមនុស្សលោកស្គាល់ផងដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ ព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ក៏នឹងតាំងទីលំនៅជាមួយអ្នកនោះដែរ។ អ្នកណាដែលមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនកាន់តាមពាក្យខ្ញុំឡើយ ហើយពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលបានចាត់ខ្ញុំឲ្យមកនោះវិញ។ ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ក្នុងកាលដែលខ្ញុំនៅជាមួយគ្នានៅឡើយ។ ប៉ុន្តែ ព្រះដ៏ជាជំនួយ គឺព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មកក្នុងនាមខ្ញុំ ទ្រង់នឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយរំឭកអស់ទាំងអ្វីៗដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាផង។ ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។ អ្នករាល់គ្នាបានឮពាក្យដែលខ្ញុំប្រាប់ថា "ខ្ញុំនឹងចេញទៅ ហើយខ្ញុំនឹងមករកអ្នករាល់គ្នាវិញ"។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នកត្រូវមានអំណរឡើង ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាធំលើសជាងខ្ញុំ។ ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នា មុនហេតុការណ៍នោះកើតឡើង ដើម្បីកាលណាហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងជឿ។ បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ ហើយទទួលអ្នករាល់គ្នាទៅឯខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ។
មើល៍! ពេលវេលានោះមកដល់ហើយ គឺពិតជាមកដល់មែន ដែលអ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយទៅរៀងៗខ្លួន ហើយទុកខ្ញុំចោលឲ្យនៅតែឯង តែខ្ញុំមិននៅតែឯងទេ គឺមានព្រះវរបិតាគង់នៅជាមួយខ្ញុំ។ ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
គេគ្រប់គ្នាយំជាខ្លាំង ហើយនាំគ្នាឱបថើបលោក ទាំងមានចិត្តព្រួយនឹងពាក្យដែលលោកមានប្រសាសន៍ថា គេនឹងលែងឃើញមុខលោកទៀតហើយ។ បន្ទាប់មក គេក៏ជូនដំណើរលោកទៅដល់សំពៅ។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។
បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឲ្យចំណាំមើលអស់អ្នកដែលបង្កឲ្យមានការបាក់បែក ហើយរវាតចិត្ត ទាស់នឹងសេចក្តីបង្រៀនដែលអ្នករាល់គ្នាបានទទួល នោះត្រូវបែរចេញពីអ្នកទាំងនោះទៅ។ ដ្បិតមនុស្សបែបនោះ មិនបម្រើព្រះគ្រីស្ទ ជាព្រះអម្ចាស់របស់យើងទេ គឺគេបម្រើតែក្រពះរបស់ខ្លួនគេប៉ុណ្ណោះ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចបញ្ចើ។ ដ្បិតកាលមនុស្សទាំងអស់ដឹងពីការស្ដាប់បង្គាប់របស់អ្នករាល់គ្នា ហើយខ្ញុំក៏ត្រេកអរនឹងអ្នករាល់គ្នា នោះខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងការអ្វីដែលល្អ ហើយល្ងង់ខាងការអ្វីដែលអាក្រក់។
ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ី សូមជម្រាបសួរមកអ្នករាល់គ្នា។ លោកអ័រគីឡា និងនាងព្រីស៊ីល ព្រមទាំងក្រុមជំនុំដែលប្រជុំនៅផ្ទះគាត់ ក៏សូមជម្រាបសួរមកអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត ក្នុងព្រះអម្ចាស់ដែរ។ គឺរាល់ថ្ងៃទីមួយក្នុងសប្ដាហ៍ ចូរអ្នករាល់គ្នាសន្សំទុកដោយឡែករៀងខ្លួន តាមអ្វីៗដែលព្រះបានចម្រើនឲ្យ កុំចាំពេលខ្ញុំមកដល់ ទើបរៃអង្គាសនោះឡើយ។ ពួកបងប្អូនទាំងអស់គ្នា ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ សូមអ្នករាល់គ្នាជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបបរិសុទ្ធផង។
យើងដឹងថា បើជម្រកដែលជាទីលំនៅរបស់យើងនៅផែនដីនេះ ត្រូវខូចបង់ទៅ នោះយើងមានវិមានមួយដែលមកពីព្រះ ជាលំនៅសិ្ថតស្ថេរអស់កល្បជានិច្ចនៅស្ថានសួគ៌ មិនមែនធ្វើឡើងដោយដៃមនុស្សឡើយ។ ដ្បិតយើងទាំងអស់គ្នាត្រូវឈរនៅមុខទីជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះនៅឡើយ ទោះល្អ ឬអាក្រក់ក្តី។ ដូច្នេះ ដោយស្គាល់ការកោតខ្លាចព្រះអម្ចាស់ នោះយើងខំប្រឹងបញ្ចុះបញ្ចូលមនុស្សឲ្យជឿ តែខ្លួនយើងបានបង្ហាញឲ្យឃើញច្បាស់នៅចំពោះព្រះ ហើយខ្ញុំសង្ឃឹមថា យើងក៏បានបង្ហាញឲ្យឃើញច្បាស់ដល់មនសិការរបស់អ្នករាល់គ្នាដែរ។ យើងមិនសរសើរខ្លួនឯងនៅចំពោះអ្នករាល់គ្នាទៀតទេ គឺយើងទុកឱកាសឲ្យអ្នករាល់គ្នាអួតពីយើងវិញ ដើម្បីឲ្យអ្នករាល់គ្នាអាចតបឆ្លើយនឹងអស់អ្នកដែលអួតពីសម្បកក្រៅ មិនមែនពីក្នុងចិត្ត។ ដ្បិតប្រសិនបើយើងវង្វេងស្មារតី នោះយើងវង្វេងសម្រាប់ព្រះ ហើយប្រសិនបើយើងមានគំនិតត្រឹមត្រូវ នោះគឺសម្រាប់អ្នករាល់គ្នា។ ដ្បិតសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើង ព្រោះយើងជឿច្បាស់ថា បើមនុស្សម្នាក់បានស្លាប់ជំនួសមនុស្សទាំងអស់ នោះឈ្មោះថា មនុស្សទាំងអស់បានស្លាប់ហើយ។ ព្រះអង្គបានសុគតជំនួសមនុស្សទាំងអស់ ដើម្បីឲ្យអស់អ្នកដែលរស់នៅ លែងរស់សម្រាប់តែខ្លួនឯងទៀត គឺរស់សម្រាប់ព្រះអង្គដែលបានសុគត ហើយមានព្រះជន្មរស់ឡើងវិញសម្រាប់គេ។ ដូច្នេះ ពីពេលនេះតទៅ យើងឈប់ស្គាល់អ្នកណាម្នាក់តាមបែបសាច់ឈាមទៀតហើយ ទោះជាយើងធ្លាប់ស្គាល់ព្រះគ្រីស្ទតាមបែបសាច់ឈាមក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាមបែបនោះទៀតទេ។ ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ! គ្រប់ទាំងអស់មកពីព្រះ ដែលទ្រង់បានផ្សះផ្សាយើងឲ្យជានានឹងព្រះអង្គវិញ តាមរយៈព្រះគ្រីស្ទ ហើយបានប្រទានការងារផ្សះផ្សានោះមកយើង គឺនៅក្នុងព្រះគ្រីស្ទ ព្រះកំពុងផ្សះផ្សាមនុស្សលោកឲ្យជានានឹងព្រះអង្គ ដោយមិនប្រកាន់ទោសគេទៀត ហើយព្រះអង្គបានប្រគល់ព្រះបន្ទូលនៃការផ្សះផ្សានោះមកយើង។ ដ្បិតនៅក្នុងជម្រកនេះ យើងតែងតែថ្ងូរ ដោយសង្វាតចង់បានលំនៅរបស់យើងដែលមកពីស្ថានសួគ៌ មកស្លៀកពាក់ ដូច្នេះ យើងជាទូតរបស់ព្រះគ្រីស្ទ ហាក់ដូចជាព្រះកំពុងអង្វរតាមរយៈយើង គឺយើងអង្វរអ្នករាល់គ្នាជំនួសព្រះគ្រីស្ទថា ចូរជានានឹងព្រះវិញទៅ។ ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។ ដ្បិតពេលយើងបានស្លៀកពាក់ នោះឃើញថា យើងនឹងមិនអាក្រាតឡើយ។ ពេលយើងនៅក្នុងជម្រកនេះនៅឡើយ យើងថ្ងូរដោយមានបន្ទុកយ៉ាងធ្ងន់ ព្រោះយើងមិនចង់ដោះសម្លៀកបំពាក់នេះចេញទេ គឺចង់តែស្លៀកពាក់តទៅទៀត ដើម្បីឲ្យជីវិតលេបបំបាត់នូវអ្វីដែលតែងតែស្លាប់នេះវិញ។
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ។
ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
ខ្ញុំអរព្រះគុណដល់ព្រះរាល់ពេលដែលខ្ញុំនឹកគិតពីអ្នករាល់គ្នា ទាំងមានការតយុទ្ធតែមួយ ដូចដែលបានឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំនៅតែមានទៀត។ គ្រប់ពេលដែលខ្ញុំអធិស្ឋាន ខ្ញុំទូលអង្វរឲ្យអ្នករាល់គ្នាដោយអំណរជានិច្ច ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង រហូតដល់ឥឡូវនេះ។
ដូច្នេះ ប្រសិនបើមានការលើកទឹកចិត្តណាមួយក្នុងព្រះគ្រីស្ទ ការកម្សាន្តចិត្តណាមួយពីសេចក្ដីស្រឡាញ់ សេចក្ដីប្រកបណាមួយខាងព្រះវិញ្ញាណ ការថ្នាក់ថ្នម និងសេចក្ដីអាណិតអាសូរណាមួយ ដើម្បីពេលណាឮព្រះនាមព្រះយេស៊ូវ នោះគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ សម្រាប់ជាសិរីល្អដល់ព្រះជាព្រះវរបិតា។ ហេតុនេះ ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយការសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្តាប់បង្គាប់ខ្ញុំរហូតមកដែរ សូម្បីតែកាលខ្ញុំនៅជាមួយ ឥឡូវនេះ ដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។ ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។ ទាំងហុចព្រះបន្ទូលនៃជីវិតដល់គេ ដើម្បីដល់ថ្ងៃនៃព្រះគ្រីស្ទ នោះឲ្យខ្ញុំមានអំនួតអួតថា ខ្ញុំមិនបានរត់ ឬខំប្រឹងធ្វើការដោយឥតប្រយោជន៍ឡើយ។ ប៉ុន្តែ ខ្ញុំក៏អរ ហើយមានអំណរជាមួយអ្នកទាំងអស់គ្នាដែរ ប្រសិនបើខ្ញុំត្រូវច្រួចលើយញ្ញបូជា និងថ្វាយជាតង្វាយនៃជំនឿរបស់អ្នករាល់គ្នា។ ចូរអ្នករាល់គ្នាមានអំណរយ៉ាងនោះ ហើយអរសប្បាយជាមួយខ្ញុំផង។ ខ្ញុំសង្ឃឹមលើព្រះអម្ចាស់យេស៊ូវថា បន្តិចទៀតខ្ញុំនឹងចាត់ធីម៉ូថេមកអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានក្សាន្តចិត្ត ដោយបានដឹងរឿងពីអ្នករាល់គ្នា។ នោះចូរបំពេញអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ ទាំងរួមចិត្តគ្នា ហើយមានគំនិតតែមួយចុះ។
យើងប្រកាសអំពីព្រះអង្គ ទាំងទូន្មានមនុស្សគ្រប់គ្នា ហើយបង្រៀនមនុស្សគ្រប់គ្នា ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យយើងបានថ្វាយមនុស្សទាំងអស់ ជាមនុស្សគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ។ សម្រាប់ការនេះ ខ្ញុំខំធ្វើការនឿយហត់ ទាំងតយុទ្ធតាមឫទ្ធិបារមីរបស់ព្រះអង្គ ដែលធ្វើការក្នុងខ្ញុំប្រកបដោយចេស្ដា។
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។
បងប្អូនអើយ យើងសូមអង្វរអ្នករាល់គ្នាឲ្យគោរពអស់អ្នកដែលខំធ្វើការនឿយហត់ ក្នុងចំណោមអ្នករាល់គ្នា និងអ្នកនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយទូន្មានអ្នករាល់គ្នា ចូររាប់អានអ្នកទាំងនោះឲ្យខ្ពស់ ដោយសេចក្ដីស្រឡាញ់ ដោយព្រោះកិច្ចការរបស់គេ។ ចូរឲ្យបានសុខសាន្តជាមួយគ្នា។
ទោះបើយើងមានសិទ្ធិអាចបង្គាប់ ក្នុងនាមជាសាវករបស់ព្រះគ្រីស្ទក៏ដោយ តែយើងបានរស់នៅក្នុងចំណោមអ្នករាល់គ្នា ដោយចិត្តស្លូតបូត ដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ។ ដោយសារយើងស្រឡាញ់អ្នករាល់គ្នាខ្លាំងយ៉ាងនេះ បានជាយើងមិនត្រឹមតែចែកចាយដំណឹងល្អពីព្រះដល់អ្នករាល់គ្នាប៉ុណ្ណោះទេ គឺថែមទាំងជីវិតរបស់យើងទៀតផង ព្រោះអ្នករាល់គ្នាជាទីស្រឡាញ់របស់យើងណាស់។
ឥឡូវនេះ បងប្អូនអើយ យើងសូមបង្គាប់អ្នករាល់គ្នា ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរថយចេញឲ្យឆ្ងាយពីបងប្អូនណាដែលរស់នៅដោយខ្ជិលច្រអូស ហើយមិនស្តាប់តាមសេចក្ដីដែលគេបានទទួលពីយើង។
ចូរតយុទ្ធឲ្យបានល្អខាងជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យជាប់ ជាជីវិតដែលព្រះបានត្រាស់ហៅអ្នកមកទទួល ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅមុខស្មរបន្ទាល់ជាច្រើន។
ដ្បិតព្រះអង្គបានតែងតាំងខ្ញុំឲ្យធ្វើជាអ្នកប្រកាស និងជាសាវកសម្រាប់ការនេះឯង គឺជាគ្រូបង្រៀនពួកសាសន៍ដទៃ ដោយជំនឿ និងសេចក្ដីពិត (ខ្ញុំនិយាយពិត មិនកុហកទេ)។
ចូរកាន់តាមពាក្យដ៏ត្រឹមត្រូវដែលអ្នកបានឮពីខ្ញុំ ដោយជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ ចូររក្សាអ្វីៗដែលព្រះបានផ្ញើទុកនឹងអ្នកឲ្យបានល្អ ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលសណ្ឋិតនៅក្នុងយើង។
ហេតុនេះហើយបានជាខ្ញុំរំឭកអ្នក ឲ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
ខ្ញុំបានទុកឲ្យអ្នកនៅកោះក្រេត ដើម្បីរៀបចំកិច្ចការដែលនៅសល់ ឲ្យមានរបៀបរៀបរយ និងតាំងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុង
ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំនៅតែរក្សាជំនឿជាប់ដដែល។ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្ដីសុចរិតបម្រុងទុកសម្រាប់ខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ ហើយមិនមែនតែខ្ញុំម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកដែលពេញចិត្តនឹងការយាងមករបស់ព្រះអង្គនោះដែរ។
ចូររំឭកពួកគេឲ្យចុះចូលនឹងពួកមេដឹកនាំ ចុះចូលនឹងអាជ្ញាធរ ឲ្យគេស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ អ្នកណាដែលបង្កឲ្យមានការបែកបាក់ នោះក្រោយពីព្រមានម្តងពីរដងរួចហើយ ត្រូវកាត់អ្នកនោះចេញទៅ ដោយដឹងថា មនុស្សយ៉ាងនោះខូចអស់ហើយ ក៏ចេះតែប្រព្រឹត្តអំពើបាប ព្រមទាំងកាត់ទោសខ្លួនឯងផង។ នៅពេលខ្ញុំចាត់លោកអើតេម៉ាស ឬលោកទីឃីកុសឲ្យមករកអ្នក នោះត្រូវខំប្រឹងទៅរកខ្ញុំនៅក្រុងនីកូប៉ូលកុំខាន ដ្បិតខ្ញុំបានសម្រេចនឹងនៅទីនោះក្នុងរដូវរងា។ ចូរខំជួយលោកសេណាស ជាមេធាវី និងលោកអ័ប៉ុឡូសឲ្យបន្តដំណើរទៅមុខផង កុំឲ្យពួកលោកខ្វះខាតអ្វីឡើយ។ ត្រូវឲ្យបងប្អូនរបស់យើងរៀនធ្វើការល្អឲ្យអស់ពីចិត្ត ដើម្បីបំពេញសេចក្ដីត្រូវការដ៏ចាំបាច់ ប្រយោជន៍កុំឲ្យគេទៅជាមនុស្សដែលឥតបង្កើតផល។ អស់អ្នកដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកអ្នក។ សូមជម្រាបសួរមកអស់អ្នកដែលស្រឡាញ់យើងខ្ញុំក្នុងជំនឿផង។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚ មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងបង្ហាញចិត្តសុភាពគ្រប់យ៉ាងចំពោះមនុស្សទាំងអស់។
ដ្បិតព្រះទ្រង់មិនមែនអយុត្តិធម៌ ហើយភ្លេចកិច្ចការ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមព្រះអង្គ ដោយបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើទៀតនោះទេ។
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។
ចូរឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនជានិច្ច។ យើងមានអាសនាមួយ ដែលពួកអ្នកបម្រើក្នុងរោងឧបោសថ គ្មានសិទ្ធិនឹងបរិភោគពីអាសនានោះបានឡើយ។ ដ្បិតសាកសពនៃសត្វទាំងនោះ ដែលសម្តេចសង្ឃយកឈាមរបស់វាចូលទៅក្នុងទីបរិសុទ្ធ ទុកជាយញ្ញបូជាលោះបាប នោះត្រូវគេដុតនៅខាងក្រៅជំរំ។ ដូច្នេះ ព្រះយេស៊ូវក៏បានរងទុក្ខនៅខាងក្រៅទ្វារក្រុងដែរ ដើម្បីនឹងញែកប្រជាជនឲ្យបានបរិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ហេតុនេះ ត្រូវឲ្យយើងចេញទៅរកព្រះអង្គនៅខាងក្រៅជំរំ ហើយស៊ូទ្រាំនឹងពាក្យតិះដៀលជាមួយព្រះអង្គចុះ។ ដ្បិតក្នុងលោកនេះ យើងគ្មានទីក្រុងដែលស្ថិតស្ថេរគង់វង្សរហូតទេ តែយើងកំពុងស្វែងរកទីក្រុងនៅពេលខាងមុខវិញ។ ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។ កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។ ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលចំពោះអ្នកទាំងនោះទៅ ដ្បិតអ្នកទាំងនោះមើលថែព្រលឹងអ្នករាល់គ្នា ទុកដូចជាអ្នកដែលត្រូវទូលរៀបរាប់ថ្វាយព្រះ។ ចូរឲ្យអ្នកទាំងនោះថែទាំអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ។ សូមអធិស្ឋានឲ្យយើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការស្អាតបរិសុទ្ធ ទាំងប្រាថ្នាចង់ប្រព្រឹត្តល្អក្នុងគ្រប់ការទាំងអស់។ ជាពិសេស ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យធ្វើការនេះ ដើម្បីឲ្យខ្ញុំបានវិលត្រឡប់មករកអ្នករាល់គ្នាវិញ ក្នុងពេលឆាប់ៗ។ កុំភ្លេចទទួលអ្នកដទៃដោយរាក់ទាក់ ដ្បិតដោយការទទួលរាក់ទាក់ដូច្នេះ អ្នកខ្លះបានទទួលទេវតា មិនទាំងដឹងខ្លួន។ សូមឲ្យព្រះនៃសេចក្តីសុខសាន្ត ដែលបានប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើង ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ជាគង្វាលដ៏ធំនៃហ្វូងចៀម ដោយសារព្រះលោហិតនៃសេចក្ដីសញ្ញា ប្រោសប្រទានឲ្យអ្នករាល់គ្នាមានគ្រប់ទាំងការល្អ ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដោយធ្វើការនៅក្នុងយើង ជាកិច្ចការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យទទួលពាក្យទូន្មានរបស់ខ្ញុំនេះចុះ ដ្បិតខ្ញុំបានសរសេរមកអ្នករាល់គ្នាដោយសង្ខេបប៉ុណ្ណោះ។ សូមជ្រាបថា គេបានដោះលែងធីម៉ូថេ ជាបងប្អូនរបស់យើងហើយ។ ប្រសិនបើគាត់មកដល់ឆាប់ៗ ខ្ញុំនឹងមកសួរអ្នករាល់គ្នាជាមួយគាត់ដែរ។ សូមជម្រាបសួរអ្នកដឹកនាំទាំងអស់របស់អ្នករាល់គ្នា ព្រមទាំងពួកបរិសុទ្ធទាំងអស់ផង។ អស់អ្នកដែលមកពីស្រុកអ៊ីតាលី ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណទាំងអស់គ្នា។ អាម៉ែន។:៚ ចូរនឹកចាំពីអស់អ្នកដែលជាប់ឃុំឃាំង ទុកដូចជាជាប់ឃុំឃាំងជាមួយគ្នា និងអស់អ្នកដែលត្រូវគេធ្វើបាប ដ្បិតអ្នករាល់គ្នាក៏មានរូបកាយចេះឈឺចាប់ដូចគេដែរ។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
បងប្អូនអើយ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានអ្នកណាម្នាក់វង្វេងចេញពីសេចក្តីពិត ហើយមានម្នាក់នាំអ្នកនោះឲ្យត្រឡប់មកវិញ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកន្លាតកាត់អស់ដែរ។ ត្រូវឲ្យអ្នកនោះដឹងថា អ្នកណាដែលនាំមនុស្សបាប ឲ្យងាកចេញពីផ្លូវដែលគេវង្វេងនោះមកវិញ នោះឈ្មោះថា បានសង្គ្រោះព្រលឹងអ្នកនោះឲ្យរួចពីស្លាប់ ហើយក៏គ្របបាំងអំពើបាបជាអនេកអនន្ត ។:៚
ដ្បិតមនុស្សគ្រប់រូបប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ។ ស្មៅតែងតែក្រៀមស្វិត ហើយផ្កាក៏រុះរោយដែរ តែព្រះបន្ទូលរបស់ព្រះអម្ចាស់ស្ថិតស្ថេរអស់កល្បជានិច្ចវិញ ព្រះបន្ទូលនោះគឺជាដំណឹងល្អដែលបានប្រកាសប្រាប់អ្នករាល់គ្នា។
៙ យើងនឹងបង្ហាត់បង្រៀនអ្នកឲ្យស្គាល់ផ្លូវ ដែលអ្នកត្រូវដើរ យើងនឹងទូន្មានអ្នក ទាំងភ្នែកយើងមើលអ្នកជាប់។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។ សូមព្រះអង្គបានប្រកបដោយព្រះចេស្តា អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ផ្ទុយទៅវិញ សូមអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ សូមថ្វាយសិរីល្អដល់ព្រះអង្គ នៅពេលឥឡូវនេះ និងដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។:៚
ការដែលទូលបង្គំមានទុក្ខព្រួយ នោះជាការល្អដល់ទូលបង្គំ គឺដើម្បីឲ្យទូលបង្គំអាចរៀនច្បាប់របស់ព្រះអង្គ។
ដូច្នេះ សេចក្ដីដែលយើងបានឃើញ ហើយឮនោះ យើងក៏ប្រកាសប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីប្រកបជាមួយយើងដែរ រីឯសេចក្ដីប្រកបរបស់យើង នោះគឺប្រកបជាមួយព្រះវរបិតា និងជាមួយព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ។
មើល៍! ព្រះវរបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងមានឈ្មោះថាជាកូនរបស់ព្រះ ហើយយើងពិតជាកូនរបស់ព្រះអង្គមែន។ នេះហើយជាហេតុដែលលោកីយ៍មិនស្គាល់យើង ព្រោះលោកីយ៍មិនបានស្គាល់ព្រះអង្គទេ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា វិន័យរបស់ព្រះអង្គសុទ្ធតែសុចរិត ហើយថា ព្រះអង្គបានធ្វើឲ្យទូលបង្គំមានទុក្ខ ដោយសេចក្ដីស្មោះត្រង់របស់ព្រះអង្គទេ។
មើល៍! យើងឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងយើង ហើយបើកទ្វារឲ្យ នោះយើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះក៏បរិភោគជាមួយយើងដែរ។
ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះព្រះអង្គនឹងជួយទ្រទ្រង់អ្នក ព្រះអង្គនឹងមិនទុកឲ្យមនុស្សសុចរិត ត្រូវរង្គើឡើយ។
នេះហើយជាសេចក្ដីកម្សាន្តចិត្តដល់ទូលបង្គំ ក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយ គឺព្រះបន្ទូលព្រះអង្គប្រទាន ឲ្យទូលបង្គំមានជីវិត។
មនុស្សរមែងមានអំណរ ដោយពាក្យឆ្លើយរបស់ខ្លួន ហើយពាក្យមួយម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎។
កុំឲ្យបោះបង់ចោលមិត្តភក្តិរបស់ខ្លួន និងមិត្តភក្តិរបស់ឪពុកឡើយ ក៏កុំចូលក្នុងផ្ទះរបស់បងប្អូនរបស់អ្នកក្នុងគ្រា ដែលអ្នកមានទុក្ខព្រួយ។ អ្នកជិតខាងដែលនៅក្បែរ នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយ។
«ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។
ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ។
តើមានអ្នកណាក្នុងពួកអ្នករាល់គ្នា អាចនឹងបន្ថែមកម្ពស់ខ្លួនឡើងមួយហត្ថ ដោយសារសេចក្តីខ្វល់ខ្វាយបានឬទេ?
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
ក្នុងកាលដែលអ្នកទាំងនោះកំពុងថ្វាយបង្គំព្រះអម្ចាស់ ទាំងតមអាហារ ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបាណាបាស និងសុលចេញដោយឡែក សម្រាប់ការងារដែលយើងហៅគេឲ្យធ្វើ»។
ដ្បិតសេចក្តីដែលបានចែងទុកពីមុនមក នោះបានចែងទុកសម្រាប់អប់រំយើង ដើម្បីឲ្យយើងមានសង្ឃឹម ដោយការស៊ូទ្រាំ និងដោយការលើកទឹកចិត្តពីបទគម្ពីរ។
ខ្ញុំបានចាក់គ្រឹះ ដូចជាមេជាងផ្ទះដ៏ជំនាញ តាមព្រះគុណដែលព្រះបានប្រទានមកខ្ញុំ ហើយមានម្នាក់ទៀតសង់ពីលើ។ ប៉ុន្តែ ម្នាក់ៗត្រូវប្រយ័ត្នពីរបៀបដែលខ្លួនសង់ពីលើគ្រឹះនោះ។
សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់ ក៏មិនប្រព្រឹត្តបែបមិនគួរសម។ សេចក្ដីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស។ សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្តីពិតវិញ។ សេចក្ដីស្រឡាញ់គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកក្រៅទៀតទេ គឺជាជនរួមជាតិតែមួយជាមួយពួកបរិសុទ្ធ និងជាសមាជិកគ្រួសាររបស់ព្រះ ជាការដែលអ្នករាល់គ្នាបានរស់នៅតាមរបៀបលោកីយ៍នេះ តាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណដែលសព្វថ្ងៃនេះ កំពុងត្រួតត្រាអស់អ្នកដែលមិនស្ដាប់បង្គាប់។ ដែលបានសង់ឡើងលើគ្រឹះរបស់ពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទអង្គទ្រង់ផ្ទាល់ ជាថ្មជ្រុងយ៉ាងឯក។ នៅក្នុងព្រះអង្គ សំណង់ទាំងមូលបានផ្គុំភ្ជាប់គ្នា ទាំងចម្រើនឡើងជាព្រះវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏ត្រូវបានសង់ឡើងក្នុងព្រះអង្គដែរ សម្រាប់ជាដំណាក់របស់ព្រះ ក្នុងព្រះវិញ្ញាណ។
ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។
ខ្ញុំចង់លើកទឹកចិត្តអ្នកទាំងនោះ ឲ្យបានរួបរួមគ្នាក្នុងសេចក្តីស្រឡាញ់ ហើយឲ្យគេមានការយល់ដឹងយ៉ាងជឿជាក់សព្វគ្រប់ទាំងអស់ ជាសម្បត្តិយ៉ាងបរិបូរ ដើម្បីឲ្យបានស្គាល់អាថ៌កំបាំងរបស់ព្រះ ពោលគឺព្រះគ្រីស្ទផ្ទាល់ ប្រសិនបើអ្នករាល់គ្នាបានស្លាប់ជាមួយព្រះគ្រីស្ទ ខាងវិញ្ញាណបថមសិក្សារបស់លោកីយ៍នេះមែន ចុះហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូចជារស់នៅជាប់ក្នុងលោកីយ៍នៅឡើយដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាចុះចូលនឹងបញ្ញត្តិទាំងឡាយ ដូចជាថា «កុំកាន់ កុំភ្លក់ កុំប៉ះពាល់» ដូច្នេះ? បញ្ញត្តិទាំងនោះជាអ្វីៗដែលវិនាសបាត់ទៅដោយការប្រើប្រាស់ ជាបទបញ្ជា និងសេចក្តីបង្រៀនរបស់មនុស្ស។ សេចក្តីទាំងនេះមើលទៅទំនងដូចជាមានប្រាជ្ញា ដោយបង្ខំខ្លួនឲ្យមានការគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ត ការដាក់ខ្លួន និងការលត់ដំរូបកាយ តែគ្មានតម្លៃនឹងទប់ទល់សេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។ ដែលគ្រប់ទាំងកំណប់នៃប្រាជ្ញា និងចំណេះដឹងលាក់ទុកក្នុងព្រះអង្គ។
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹង អំពីអស់អ្នកដែលបានដេកលក់ទៅហើយនោះទេ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយចិត្ត ដូចអ្នកឯទៀតៗដែលគ្មានសង្ឃឹមនោះឡើយ។ ប្រសិនបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញមែន នោះត្រូវជឿថា តាមរយៈព្រះយេស៊ូវ ព្រះនឹងនាំអស់អ្នកដែលបានដេកលក់ទៅហើយ ឲ្យបាននៅជាមួយព្រះអង្គដែរ។
ធីម៉ូថេ កូនអើយ ខ្ញុំសូមប្រគល់ពាក្យបណ្ដាំនេះទុកនឹងអ្នក តាមទំនាយដែលបានថ្លែងអំពីអ្នកកាលពីមុន ដើម្បីឲ្យអ្នកបានតយុទ្ធយ៉ាងល្អ ដោយសារសេចក្ដីទាំងនេះ ព្រមទាំងរក្សាជំនឿ និងមនសិការជ្រះថ្លា ដែលមនុស្សខ្លះបានបោះបង់ចោល ហើយជំនឿរបស់គេបានលិចលង់ទៅហើយ។
ពាក្យនេះពិតប្រាកដមែន គឺថា ប្រសិនបើយើងបានស្លាប់ជាមួយព្រះអង្គ យើងក៏នឹងរស់ជាមួយព្រះអង្គដែរ។ ប្រសិនបើយើងស៊ូទ្រាំ យើងនឹងសោយរាជ្យជាមួយព្រះអង្គ ប្រសិនបើយើងបដិសេធមិនទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏នឹងបដិសេធមិនទទួលស្គាល់យើងវិញដែរ។ ប្រសិនបើយើងមិនស្មោះត្រង់ ព្រះអង្គនៅតែស្មោះត្រង់ដដែល ដ្បិតព្រះអង្គពុំអាចបដិសេធព្រះអង្គទ្រង់បានឡើយ។
ព្រះគុណរបស់ព្រះ ដែលនាំសេចក្ដីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ ទាំងបង្ហាត់បង្រៀនយើងឲ្យលះចោលសេចក្ដីទមិឡល្មើស និងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះដោយមានចិត្តធ្ងន់ សុចរិត និងដោយគោរពប្រតិបត្តិដល់ព្រះ ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយសម្អាតមនុស្សមួយពួក ទុកជាប្រជារាស្ត្រមួយរបស់ព្រះអង្គផ្ទាល់ ដែលមានចិត្តខ្នះខ្នែងធ្វើការល្អ។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
គ្រប់ទាំងអ្វីៗល្អដែលព្រះប្រទានមក និងគ្រប់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលព្រះអង្គមិនចេះប្រែប្រួល សូម្បីតែស្រមោលនៃការផ្លាស់ប្រែក៏គ្មានដែរ។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
តែត្រូវតាំងព្រះគ្រីស្ទជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ។ ត្រូវប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយតបនឹងអ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា
លោកីយ៍នេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងតែរសាត់បាត់ទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ច។
ដ្បិតសេចក្ដីក្រោធរបស់ព្រះអង្គ នៅតែមួយភ្លែតទេ តែព្រះគុណរបស់ព្រះអង្គវិញ នៅអស់មួយជីវិត។ ទឹកភ្នែកអាចនៅជាប់អស់មួយយប់បាន តែព្រឹកឡើងនឹងមានអំណរឡើងវិញ។
តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំទុកចិត្តដល់ព្រះអង្គ ទូលបង្គំពោលថា «ព្រះអង្គជាព្រះរបស់ទូលបង្គំ»។ អាយុជីវិតរបស់ទូលបង្គំ ស្ថិតនៅក្នុងព្រះហស្តព្រះអង្គ សូមរំដោះទូលបង្គំ ចេញពីកណ្ដាប់ដៃ ខ្មាំងសត្រូវរបស់ទូលបង្គំ និងពីអស់អ្នកដែលបៀតបៀនទូលបង្គំផង!
ខ្ញុំបានរង់ចាំព្រះយេហូវ៉ាដោយអំណត់ ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ហើយព្រះអង្គឮសម្រែករបស់ខ្ញុំ។ ទូលបង្គំមិនបានលាក់ការរំដោះរបស់ព្រះអង្គ ទុកក្នុងចិត្តឡើយ ទូលបង្គំបានថ្លែងប្រាប់ពីព្រះហឫទ័យស្មោះត្រង់ និងការសង្គ្រោះរបស់ព្រះអង្គវិញ ក៏មិនបានបំបិទព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ នៅក្នុងជំនុំធំដែរ។ ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គចំពោះទូលបង្គំឡើយ សូមព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ច។ ដ្បិតមានសេចក្ដីអាក្រក់ច្រើនឥតគណនា ព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយ ទូលបង្គំមើលមិនឃើញទេ អំពើទាំងនោះច្រើនជាងសរសៃសក់ លើក្បាលទូលបង្គំទៅទៀត ហើយចិត្តទូលបង្គំ ក៏លែងមានសង្ឃឹមទៀតដែរ។ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គសព្វព្រះហឫទ័យរំដោះទូលបង្គំផង ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងជួយទូលបង្គំផង! សូមឲ្យអស់អ្នកដែលចង់ឆក់យកជីវិតទូលបង្គំ ត្រូវខ្មាស ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យអ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ ត្រូវដកខ្លួនថយ ហើយអាម៉ាស់មុខ! សូមឲ្យអស់អ្នកដែលនិយាយមកទូលបង្គំថា «ន៏ ន៏!» ឲ្យគេត្រូវញាប់ញ័រ ព្រោះតែភាពអាម៉ាស់របស់គេទៅ! រីឯអស់អ្នកដែលស្វែងរកព្រះអង្គ សូមឲ្យគេបានអរសប្បាយ ហើយរីករាយក្នុងព្រះអង្គ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ព្រះអង្គ បានពោលជានិច្ចថា «ព្រះយេហូវ៉ាប្រសើរឧត្តម!» រីឯទូលបង្គំ ទូលបង្គំក្រីក្រ ហើយទុគ៌ត ប៉ុន្តែ ព្រះអម្ចាស់គិតគូរដល់ទូលបង្គំ។ ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ! ព្រះអង្គបានស្រង់ខ្ញុំចេញពីរណ្ដៅ នៃសេចក្ដីវិនាស ចេញពីភក់ជ្រាំ ក៏ដាក់ជើងខ្ញុំនៅលើថ្មដា ហើយធ្វើឲ្យជំហានខ្ញុំឈរយ៉ាងរឹងមាំ។ ព្រះអង្គបានដាក់បទចម្រៀងថ្មីនៅក្នុងមាត់ខ្ញុំ ជាបទចម្រៀងនៃការសរសើរដល់ព្រះនៃយើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាច គេនឹងទុកចិត្តដល់ព្រះយេហូវ៉ា។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
មានពរហើយ អ្នកណាដែលស្តាប់យើង ដោយចាំយាមនៅមាត់ទ្វារយើងរាល់ថ្ងៃ គឺដែលរង់ចាំនៅក្របទ្វារផ្ទះរបស់យើង ដ្បិតអ្នកណាដែលបានយើង នោះបានជីវិត ក៏នឹងប្រកបដោយព្រះគុណនៃព្រះយេហូវ៉ាដែរ
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។ ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាថ្មដាដ៏នៅអស់កល្បជានិច្ច
ដូច្នេះ កុំខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ដ្បិតថ្ងៃស្អែកនឹងមានរឿងខ្វល់ខ្វាយរបស់ថ្ងៃនោះ។ រឿងរបស់ថ្ងៃណា ល្មមសម្រាប់ថ្ងៃនោះហើយ»។
ក្រោយមក ព្រះអម្ចាស់តម្រូវចិតសិបនាក់ទៀត ហើយចាត់គេឲ្យទៅមុនព្រះអង្គ មួយគូៗទៅគ្រប់ក្រុង គ្រប់កន្លែងដែលព្រះអង្គបម្រុងយាងទៅ។ តែភូមិណាដែលអ្នករាល់គ្នាចូលទៅ ហើយគេមិនទទួលទេ នោះចូរចេញទៅផ្លូវ ហើយនិយាយថា៖ "ទោះទាំងធូលីដីក្នុងភូមិអ្នករាល់គ្នា ដែលជាប់នៅជើងយើង ក៏យើងរលាស់ចេញទាស់នឹងអ្នករាល់គ្នាដែរ ប៉ុន្តែ ត្រូវដឹងសេចក្តីនេះថា ព្រះរាជ្យរបស់ព្រះមកជិតហើយ"។ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនោះ ក្រុងសូដុមនឹងទ្រាំបានងាយ ជាជាងភូមិនោះ។ វេទនាដល់ឯង ក្រុងខូរ៉ាស៊ីនអើយ វេទនាដល់ឯង ក្រុងបេតសៃដាអើយ ព្រោះការអស្ចារ្យដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅកណ្តាលក្រុងទីរ៉ុស និងស៊ីដូនវិញ នោះគេនឹងប្រែចិត្ត ជាយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ អង្គុយក្នុងផេះផង។ ដូច្នេះ នៅថ្ងៃជំនុំជម្រះ ក្រុងទីរ៉ុស និងក្រុងស៊ីដូន នឹងទ្រាំបានងាយ ជាជាងឯងរាល់គ្នា។ អ្នកក្រុងកាពើណិមអើយ តើឯងនឹងតម្កើងឡើងដល់ស្ថានសួគ៌ឬ? ឯងនឹងត្រូវទម្លាក់ចុះដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ»។ អ្នកណាដែលស្តាប់អ្នករាល់គ្នា អ្នកនោះស្តាប់ខ្ញុំ តែអ្នកណាដែលមើលងាយអ្នករាល់គ្នា អ្នកនោះក៏មើលងាយខ្ញុំដែរ ហើយអ្នកណាដែលមើលងាយខ្ញុំ អ្នកនោះមើលងាយដល់ព្រះ ដែលចាត់ខ្ញុំឲ្យមក។ ពួកសិស្សចិតសិបនាក់នោះក៏មកវិញដោយអំណរ ហើយទូលថា៖ «ព្រះអម្ចាស់អើយ ដោយព្រះនាមព្រះអង្គ ទោះទាំងពួកអារក្សក៏ចុះចូលចំពោះយើងរាល់គ្នាដែរ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានឃើញអារក្សសាតាំងធ្លាក់ពីលើមេឃមកដូចជាផ្លេកបន្ទោរ មើល៍! ខ្ញុំឲ្យអ្នករាល់គ្នាមានអំណាចនឹងដើរជាន់ទាំងពស់ និងខ្យាដំរី ហើយលើគ្រប់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវផង គ្មានអ្វីនឹងធ្វើទុក្ខអ្នករាល់គ្នាឡើយ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចម្រូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចម្រូត ឲ្យព្រះអង្គចាត់អ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ។ ប៉ុន្តែ កុំអរសប្បាយ ដោយព្រោះអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែត្រូវរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ»។ នៅវេលានោះ ព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យព្រះយេស៊ូវរីករាយ ហើយមានព្រះបន្ទូលថា៖ «ឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ ទូលបង្គំសរសើរព្រះអង្គ ព្រោះព្រះអង្គបានលាក់សេចក្តីទាំងនេះនឹងពួកអ្នកប្រាជ្ញ និងពួកឈ្លាសវៃ តែបានសម្តែងឲ្យពួកកូនក្មេងយល់វិញ ពិតមែនហើយព្រះវរបិតាអើយ ដ្បិតព្រះអង្គសព្វព្រះហឫទ័យយ៉ាងដូច្នោះ។ គ្រប់សេចក្តីទាំងអស់សុទ្ធតែបានប្រទានមកខ្ញុំ ពីព្រះវរបិតារបស់ខ្ញុំ គ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាមួយប៉ុណ្ណោះ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា និងអ្នកណាដែលព្រះរាជបុត្រាសព្វព្រះហឫទ័យ បើកឲ្យស្គាល់ព្រះអង្គប៉ុណ្ណោះ»។ ព្រះអង្គក៏បែរទៅមានព្រះបន្ទូលទៅពួកសិស្សដោយឡែកថា៖ «មានពរហើយ ភ្នែកណាដែលឃើញអស់ទាំងការដែលអ្នករាល់គ្នាឃើញ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា មានហោរា និងស្តេចជាច្រើន ប្រាថ្នាចង់ឃើញការដែលអ្នករាល់គ្នាឃើញដែរ តែមិនបានឃើញទេ ក៏ចង់ឮសេចក្តីដែលអ្នករាល់គ្នាឮដែរ តែមិនបានឮសោះ»។ នៅគ្រានោះ មានអ្នកប្រាជ្ញច្បាប់ម្នាក់ឈរឡើង ទូលល្បងទ្រង់ថា៖ «លោកគ្រូ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «តើក្នុងក្រឹត្យវិន័យ មានចែងអ្វីខ្លះ? តើអ្នកមើលយល់ដូចម្តេច»? អ្នកនោះទូលថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីកម្លាំង ហើយអស់ពីគំនិតអ្នក ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ» ព្រះអង្គមានព្រះបន្ទូលតបថា៖ «អ្នកបានឆ្លើយត្រូវហើយ ចូរអ្នកធ្វើដូច្នោះចុះ នោះអ្នកនឹងរស់នៅពិត»។ ប៉ុន្ដែ អ្នកនោះចង់សម្តែងថាខ្លួនសុចរិត ក៏ទូលសួរទៀតថា៖ «តើអ្នកណាជាអ្នកជិតខាងខ្ញុំ?» ទៅចុះ មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាកូនចៀមនៅកណ្តាលហ្វូងចចក
មិនមែនអ្នករាល់គ្នាទេដែលបានរើសខ្ញុំ គឺខ្ញុំទេតើដែលបានរើសអ្នករាល់គ្នា ទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផល ហើយឲ្យផលនោះបាននៅជាប់ ដើម្បីឲ្យអ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះវរបិតា ក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យ។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
ចូរដាស់តឿនពួកអ្នកមាននៅលោកីយ៍នេះ កុំឲ្យគេមានឫកខ្ពស់ ឬសង្ឃឹមលើទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ តែត្រូវសង្ឃឹមលើព្រះដែលទ្រង់ប្រទានអ្វីៗទាំងអស់មកយើងយ៉ាងបរិបូរ ឲ្យយើងបានអរសប្បាយ។ ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ធ្វើជាអ្នកមានខាងការល្អ ជាមនុស្សមានចិត្តសទ្ធា ហើយប្រុងប្រៀបនឹងចែករំលែកផង។ ធ្វើដូច្នេះ គេនឹងប្រមូលទ្រព្យសម្បត្ដិ ដែលជាគ្រឹះដ៏ល្អ ទុកសម្រាប់ខ្លួននៅពេលអនាគត ដើម្បីឲ្យគេចាប់បានជីវិតដ៏ពិតប្រាកដ។
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។ ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។