Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:56 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

56 គាត់​ឆ្លើយ​ថា៖ «កុំ​ឃាត់​ខ្ញុំ​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ដំណើរ​របស់​ខ្ញុំ​បាន​សម្រេច​ហើយ ដូច្នេះ ខ្ញុំ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

56 ប៉ុន្តែ​បាវបម្រើនោះ​តប​នឹង​ពួកគេ​ថា​៖ “កុំ​ពន្យារពេល​ខ្ញុំ​ឡើយ ដ្បិត​ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ដំណើរ​របស់ខ្ញុំ​បាន​ជោគជ័យ​ហើយ​។ សូម​បញ្ជូន​ខ្ញុំ​ទៅ​ចុះ ដើម្បីឲ្យ​ខ្ញុំ​បាន​ទៅ​ឯ​ចៅហ្វាយ​របស់ខ្ញុំ​វិញ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

56 គាត់​តប​ទៅ​វិញ​ថា៖ «ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ដំណើរ​របស់​ខ្ញុំ​បាន​សម្រេច​តាម​បំណង​ហើយ ដូច្នេះ សូម​កុំ​ឃាត់​ខ្ញុំ​អី សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​វិល​ត្រឡប់​ទៅ​រក​ម្ចាស់​ខ្ញុំ​វិញ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

56 គាត់​ឆ្លើយ​ថា កុំ​ឃាត់​ខ្ញុំ​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ដំណើរ​ខ្ញុំ​កើត​ការ​ហើយ ដូច្នេះ​ខ្ញុំ​សូម​លា​ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​ខ្ញុំ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

56 គាត់​តប​ទៅ​វិញ​ថា៖ «អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ដំណើរ​របស់​ខ្ញុំ​បាន​សម្រេច​តាម​បំណង​ហើយ ដូច្នេះ​សូម​កុំ​ឃាត់​ខ្ញុំ​អី សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​វិល​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ចុះ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:56
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា "ព្រះ‌យេហូវ៉ា​ដែល​ខ្ញុំ​ដើរ​នៅ​ចំពោះ​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​ឲ្យ​ទៅ​ជា‌មួយ​អ្នក ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​របស់​អ្នក​បាន​សម្រេច ហើយ​អ្នក​នឹង​យក​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ខ្ញុំ ពី​ញាតិ‌សន្តាន និង​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​ខ្ញុំ។


បន្ទាប់​មក ទើប​គាត់ និង​ពួក​អ្នក​ដែល​រួម​ដំណើរ​មក​ជា‌មួយ​នាំ​គ្នា​ពិសា​បាយ​ទឹក ហើយ​សម្រាក​នៅ​ទី​នោះ​មួយ​យប់។ លុះ​ព្រឹក​ឡើង ពេល​ក្រោក​ពី​ដំណេក គាត់​ពោល​ឡើង​ថា៖ «ខ្ញុំ​សូម​លា​ត្រឡប់​ទៅ​រក​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ហើយ»។


គេ​ឆ្លើយ​ថា៖ «យើង​នឹង​ហៅ​នាង​មក ហើយ​សួរ​នាង​ទៅ»។


កាល​នាង​រ៉ាជែល​សម្រាល​បាន​យ៉ូសែប​ហើយ លោក​យ៉ាកុប​ជម្រាប​លោក​ឡាបាន់​ថា៖ «សូម​លោក​ឪពុក​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ស្រុក​ខ្ញុំ​វិញផង។


ទឹក​បាន​ត្រជាក់​ដល់​ព្រលឹង​មនុស្ស ល្វឹង‌ល្វើយ​ជា​យ៉ាង​ណា ដំណឹង​ល្អ​ដែល​មក​ពី​ស្រុក​ឆ្ងាយ ក៏​យ៉ាង​នោះ​ដែរ។


យើង គឺ​យើង​នេះ​ហើយបាន​ពោល អើ យើង​បាន​ហៅ​គេ យើង​បាន​នាំ​គេ​មក ហើយ​គេ​នឹង​សម្រេច​កិច្ច‌ការ​តាម​វិធី​របស់​គេ។


មិន​ត្រូវ​ឲ្យ​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​អ្នក​ឡើយ ត្រូវសញ្ជឹង​គិត​ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​ឲ្យ​អ្នក​បាន​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។ ដ្បិត​យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​ផ្លូវ​របស់​អ្នក​ចម្រុង​ចម្រើន ហើយ​អ្នក​នឹង​មាន​ជោគ‌ជ័យ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម