Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 10:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 បើ​អ្នក​ណា​មិន​ទទួល​អ្នក​រាល់​គ្នា ឬ​មិន​ស្តាប់​ពាក្យ​អ្នក​រាល់​គ្នា​ទេ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​នៅ​ពេល​ចាក​ចេញ​ពី​ផ្ទះ ឬ​ពី​ក្រុង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 រីឯ​អ្នកណាក៏ដោយដែល​មិន​ទទួល​អ្នករាល់គ្នា ហើយក៏មិន​ស្ដាប់​ពាក្យសម្ដី​របស់អ្នករាល់គ្នា នៅពេល​ចាកចេញ​ពី​ផ្ទះ ឬ​ទីក្រុង​នោះ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 បើ​គ្មាន​អ្នកណា​ទទួល​ ឬ​ស្ដាប់​ពាក្យ​អ្នក​រាល់គ្នា​ទេ​ ពេល​ចេញ​ពី​ផ្ទះ​ ឬ​ក្រុង​នោះ​ ចូរ​រលាស់​ធូលីដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់គ្នា​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 បើ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា ហើយ​បើ​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​អ្នក​រាល់​គ្នា​ទេ ចូរ​ចេញ​ពី​ផ្ទះ​នោះ ឬ​ពី​ក្រុង​នោះ ទាំង​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​ផង ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 បើ​អ្នក​ណា​មិន​ទទួល ឬ​មិន​ស្តាប់​តាម​ពាក្យ​អ្នក នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ចុះ​ពី​ផ្ទះ​នោះ ឬ​ចេញ​ពី​ក្រុង​នោះ រួច​រលាស់​ធូលី​ពី​ជើង​អ្នក​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 បើ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា ហើយ​បើ​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​អ្នក​រាល់​គ្នា​ទេ ចូរ​ចេញ​ពី​ផ្ទះ​នោះ ឬ​ពី​ក្រុង​នោះ ទាំង​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​ផង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 10:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ក៏​រលាស់​ថ្នក់​អាវ​របស់​ខ្ញុំ ហើយ​ពោល​ថា៖ «អ្នក​ណា​មិន​ធ្វើ​តាម​ពាក្យ​សន្យា​នេះ សូម​ឲ្យ​ព្រះ​រលាស់​អ្នក​នោះ​ចេញ​ពី​ផ្ទះ និង​ពី​កិច្ច​ការ​របស់​ខ្លួន​យ៉ាង​នេះ​ដែរ។ យ៉ាង​នោះ សូម​ឲ្យ​គេ​ខ្ទាត​ចេញ ហើយ​នៅ​ខ្លួន​ទទេ​ទៅ»។ អង្គ​ប្រជុំ​ទាំង​មូល​ក៏​ឆ្លើយ​ឡើង​ថា "អាម៉ែន" ហើយ​សរ‌សើរ​តម្កើង​ព្រះ‌យេហូវ៉ា។ ប្រជា‌ជន​ក៏​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​សន្យា។


បើ​អ្នក​ផ្ទះ​នោះ​ស័ក្តិ‌សម ចូរ​ឲ្យ​សេចក្តី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​កើត​មាន​ដល់​ផ្ទះ​នោះ តែ​បើ​មិន​ស័ក្តិ‌សម ត្រូវ​ឲ្យ​សេចក្តី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ។


អ្នក​ណា​ទទួល​ក្មេង​តូច​ណា​ម្នាក់ ដូច​ក្មេង​នេះ ក្នុង​នាម​ខ្ញុំ អ្នក​នោះ​ទទួល​ខ្ញុំ​ហើយ។


បើ​កន្លែង​ណា​ដែល​គេ​មិន​ទទួល ហើយ​មិន​ព្រម​ស្តាប់​អ្នក​រាល់​គ្នា នោះ​ពេល​អ្នក​រាល់​គ្នា​ដើរ​ចេញ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​គេ។ [ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ​ជម្រះ ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា ងាយ​ទ្រាំ​ជា​ជាង​ក្រុង​នោះ]»។


«អ្នក​ណា​ទទួល​កូន​ក្មេង​ណា​ម្នាក់ ដូច​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ អ្នក​នោះ​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ នោះ​មិន​មែន​ទទួល​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ទទួល​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។


ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ណា​ដែល​ទទួល​ក្មេង​តូច​នេះ ក្នុង​នាម​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ឈ្មោះ​ថា​ទទួល​ព្រះ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ ព្រោះ​អ្នក​ណា​ដែល​តូច​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ ជា​អ្នក​ធំ​ជាង​គេ»។


បើ​អ្នក​ណា​ដែល​មិន​ព្រម​រាក់​ទាក់​ទទួល​អ្នក​រាល់​គ្នា​ទេ ចូរ​ចេញ​ពី​ភូមិ​នោះ​ទៅ ហើយ​រលាស់​ធូលី​ដី​ពី​ជើង​អ្នក​ចេញ ទុក​ជា​បន្ទាល់​ទាស់​នឹង​គេ​វិញ»។


ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ទទួល​អ្នក​ដែលខ្ញុំ​ចាត់​ឲ្យ​ទៅ អ្នក​នោះ​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ អ្នក​នោះ​ទទួល​ព្រះ‌អង្គដែលបាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះដែរ»។


ដូច្នេះ លោក​ទាំង​ពីរ​ក៏​រលាស់​ធូលី​ដីចេញ​ពី​ជើង​ទាស់​នឹង​គេ ហើយ​បន្ត​ដំណើរ​ទៅ​ក្រុង​អ៊ីកូ‌នាម។


តែ​ដោយ​ព្រោះ​សាសន៍​យូដា​ចេះ​តែ​ទាស់​ទទឹង ហើយ​ជេរ​ប្រមាថ​លោក​ផងនោះ លោក​ក៏​រលាស់​អាវ​ខ្លួន ហើយមាន​ប្រសាសន៍​ថា៖ «ចូរ​ឲ្យ​ឈាម​អ្នក​រាល់​គ្នា ធ្លាក់​លើ​ក្បាល​អ្នក​រាល់​គ្នា​ចុះ ខ្ញុំ​គ្មាន​ទោស​ទេ ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។


ដូច្នេះ អ្នក​ណា​ដែល​បដិសេធ​សេចក្តី​នេះ អ្នក​នោះ​មិន​មែន​បដិសេធ​មនុស្ស​ទេ គឺ​បដិសេធ​ព្រះ ដែល​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ‌អង្គ មក​អ្នក​រាល់​គ្នា​នោះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម