Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 13:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ក្នុង​កាល​ដែល​អ្នក​ទាំង​នោះ​កំពុង​ថ្វាយ​បង្គំ​ព្រះ‌អម្ចាស់ ទាំង​តម​អាហារ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ញែក​បា‌ណា‌បាស និង​សុល​ចេញ​ដោយ​ឡែក សម្រាប់​ការ‌ងារ​ដែលយើង​ហៅ​គេ​ឲ្យ​ធ្វើ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ខណៈដែល​ពួកគេ​កំពុង​បម្រើ​ព្រះអម្ចាស់ ទាំង​តមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធ​មានបន្ទូលថា​៖ “ចូរ​ញែក​បារណាបាស និង​សូល​ឲ្យ​យើង សម្រាប់​ការងារ​ដែល​យើង​បាន​ហៅ​ពួកគេ​ឲ្យធ្វើ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ពេល​អ្នក​ទាំង​នោះ​កំពុង​បម្រើ​ព្រះអម្ចាស់​ ទាំង​តម​អាហារ​ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ថា៖​ «ចូរ​ញែក​បារណាបាស​ និង​សុល​ឲ្យ​ខ្ញុំ​សម្រាប់​កិច្ចការ​ដែល​ខ្ញុំ​ហៅ​ពួកគេ​ឲ្យ​ធ្វើ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​កំពុង​តែ​ធ្វើ​ពិធី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ និង​តម​អាហារ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ញែក​បារណា‌បាស និង​សូល​ចេញ​ដោយ​ឡែក ដ្បិត​យើង​បាន​ហៅ​អ្នក​ទាំង​ពីរ​មក ឲ្យ​បំពេញ​កិច្ចការ​ដែល​យើង​នឹង​ដាក់​ឲ្យ​ធ្វើ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កំពុង​ដែល​អ្នក​ទាំង​នោះ​ធ្វើ​ការ‌ងារ ថ្វាយ​ព្រះ‌អម្ចាស់​ទាំង​តម នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ប្រាប់​ថា ចូរ​ញែក​បា‌ណា‌បាស នឹង​សុល​ចេញ​ឲ្យ​ខ្ញុំ សំរាប់​ការ‌ងារ​ដែល​ខ្ញុំ​ហៅ​គេ​ឲ្យ​ធ្វើ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​កំពុង​តែ​ធ្វើ​ពិធី​ថ្វាយ‌បង្គំ​អុលឡោះ‌ជាអម្ចាស់ និង​តម​អាហារ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មាន​បន្ទូល​ថា៖ «ចូរ​ញែក​បារណា‌បាស និង​សូល​ចេញ​ដោយ​ឡែក ដ្បិត​យើង​បាន​ហៅ​អ្នក​ទាំង​ពីរ​មក ឲ្យ​បំពេញ​កិច្ច‌ការ​ដែល​យើង​នឹង​ដាក់​ឲ្យ​ធ្វើ»។

សូមមើលជំពូក ចម្លង




កិច្ចការ 13:2
41 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​តម្រូវ​ពួក​លេវី​ខ្លះ ឲ្យ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ហិប​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​រំឭក អរ​ព្រះ‌គុណ ហើយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល


ពេល​នោះ ខ្ញុំ​បាន​បែរ​មុខ​ទៅ​រក​ព្រះ‌អម្ចាស់​យេ​ហូវ៉ា ស្វែង​រក​ព្រះ‌អង្គ​ដោយ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​តម​អាហារ ស្លៀក​សំពត់​ធ្មៃ ហើយ​ព្រលាំង​ផេះ។


[តែ​អារក្ស​ប្រភេទ​នេះ អាច​ដេញ​វា​ចេញ​បាន ដោយ​ការ​អធិស្ឋាន និង​តម​អាហារ]»។


«ពេល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម ដូច​មនុស្ស​មាន​ពុត​ឡើយ ដ្បិត​គេ​ធ្វើ​ទឹក​មុខ​ស្រងូត ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​ឃើញ​ថា​ខ្លួន​តម​អាហារ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។


ដូច្នេះ ចូរ​ទូល​សូម​ដល់​ព្រះ‌អម្ចាស់​នៃ​ចម្រូត ឲ្យ​ព្រះ‌អង្គ​ចាត់​ពួក​អ្នក​ច្រូត​មក​ក្នុង​ចម្រូត​របស់​ព្រះ‌អង្គ»។


ក្រោយ​មក ព្រះ‌អម្ចាស់​តម្រូវ​ចិត‌សិប​នាក់​ទៀត ហើយ​ចាត់​គេ​ឲ្យ​ទៅ​មុន​ព្រះ‌អង្គ មួយ​គូៗ​ទៅ​គ្រប់​ក្រុង គ្រប់​កន្លែង​ដែល​ព្រះ‌អង្គ​បម្រុង​យាង​ទៅ។


គាត់​នៅ​មេម៉ាយ​រហូត​ដល់​អាយុ​ប៉ែត‌សិប​បួន​ឆ្នាំ។ គាត់​នៅ​តែ​ក្នុង​ព្រះ‌វិហារ មិន​ដែល​ចេញ​ទៅ​ណា​ឡើយ គាត់​ថ្វាយ‌បង្គំ​ព្រះ ដោយ​តម និង​អធិស្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ។


កាល​លោក​ពេត្រុស​កំពុង​រិះ​គិត​អំពី​និមិត្ត​នោះ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «មាន​បុរស​បី​នាក់​កំពុង​ស្វែង​រក​អ្នក។


លោក​កូនេ‌លាស​ឆ្លើយ​ថា៖ «បួន​ថ្ងៃ​មុន ពេល​ថ្មើនេះ កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ នៅ​វេលា​ម៉ោង​បី​រសៀល ឃើញ​មាន​បុរសម្នាក់​ឈរ​នៅ​មុខ​ខ្ញុំ ទាំង​មាន​សម្លៀក​បំពាក់ភ្លឺ​ចិញ្ចាច


ពេល​នោះ ក្រោយ​ពី​បាន​តម និង​អធិស្ឋាន​រួច​ហើយ គេ​ក៏​ដាក់​ដៃ​លើ​លោក​ទាំង​ពីរ ហើយ​ចាត់​ពួក​លោក​ឲ្យ​ចេញ​ទៅ។


ដូច្នេះ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​ចាត់​ឲ្យ​ចេញ​ទៅ លោក​ទាំង​ពីរ​ចុះ​ទៅ​ក្រុង​សេ‌លើ‌ស៊ា ហើយ​ចុះ​សំពៅ​ចេញ​ពី​ទីនោះទៅ​កោះ​គីប្រុស។


ហើយ​ចុះ​សំពៅ​ពី​ទី​នោះ ត្រឡប់​ទៅ​ក្រុង​អាន់‌ទី‌យ៉ូក​វិញ ជា​កន្លែង​ដែល​គេ​បាន​ទុក​ដាក់​លោក​ទាំង​ពីរ ក្នុង​ព្រះ‌គុណ​របស់​ព្រះ សម្រាប់​ការ​ងារ​ដែល​ទើប​នឹង​ធ្វើ​សម្រេច​នេះ។


ចូរ​អ្នក​រាល់​គ្នា​រក្សា​ខ្លួន ហើយ​រក្សា​ហ្វូង​ចៀម ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​មើល​ខុស​ត្រូវ ដើម្បី​ថែរក្សា​ក្រុម​ជំនុំ​របស់​ព្រះ ដែល​ព្រះ‌អង្គ​បាន​ទិញ​ដោយ​ព្រះ‌លោហិត​នៃ​ព្រះ​រាជបុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់។


ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "ចូរ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅឯ​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ"»។


មាន​លេវី​ម្នាក់ ឈ្មោះ​យ៉ូសេប ស្រុក​កំណើត​នៅ​កោះ​គីប្រុស ដែល​ពួក​សាវក​ហៅ​ថា បាណា‌បាស (ដែល​ប្រែថា កូននៃ​ការ​លើក​ទឹក​ចិត្ត)


ឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​ខំ​ព្យាយាម​ក្នុងការ​អធិស្ឋាន និង​ការបម្រើ​ព្រះ‌បន្ទូល​វិញ»។


ពេល​នោះ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភីលីព​ថា៖ «ចូល​ទៅ​កៀក​នឹង​រទេះ​សេះ​នោះ​ទៅ»។


ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «ចូរ​ទៅ​ចុះ ព្រោះ​គាត់​ជា​ឧបករណ៍​ដែល​ខ្ញុំជ្រើស​រើស ដើម្បីនាំ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រាប់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច ព្រម​ទាំង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ផង។


ប៉ុល ជា​អ្នក​បម្រើ របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​សាវក ទាំង​ញែក​ចេញ​សម្រាប់​ដំណឹង​ល្អ​របស់​ព្រះ


មួយ​ទៀត ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ប្រកាស​បាន បើ​គ្មាន​អ្នក​ណា​ចាត់​គេ​ឲ្យ​ទៅ? ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ជើង​របស់​អស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ [ពី​សេចក្តី​សុខ​សាន្ត ហើយ​នាំ​ដំណឹង​ដែល​បណ្ដាល​ឲ្យ​ចិត្ត​រីក‌រាយ ] នោះ​ល្អ​ណាស់​ហ្ន៎!» ។


ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដល់​ពួក​សាសន៍​ដទៃ ក្នុង​ការ‌ងារ​ជា​សង្ឃ​នៃ​ដំណឹង​ល្អ​របស់​ព្រះ ដើម្បី​នាំ​ពួក​សាសន៍​ដទៃ​ជា​តង្វាយ​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។


ប៉ុន្ដែ គឺ​ព្រះ‌វិញ្ញាណ​តែ​មួយ​ដដែល​នោះ​ឯង ដែល​ធ្វើ​សកម្មភាព​គ្រប់​ទាំង‌អស់ ទាំង​ចែក​ឲ្យ​ម្នាក់ៗ​រៀងៗខ្លួន តាម​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ។


មិន​ត្រូវ​បង្អត់​គ្នា​ឡើយ លើក​លែង​តែ​មាន​ការ​យល់​ព្រម​គ្នា​ទុក​ពេល​មួយ​ឲ្យ​ទំនេរ​សម្រាប់​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជាមួយ​គ្នា​វិញ ក្រែង​អារក្ស​សា​តាំង​ល្បួង​អ្នក​រាល់​គ្នា ដោយ​ព្រោះ​មិន​ចេះ​អត់​ទ្រាំ។


ខ្ញុំ​ត្រូវ​ធ្វើ​ការ​ទាំង​នឿយ​លំបាក ត្រូវ​អត់​ងងុយ​ជា​ញឹក​ញាប់ ត្រូវ​ស្រេក​ឃ្លាន ត្រូវ​អត់​អាហារ​ជា​ញឹក​ញាប់ ត្រូវ​រងា ហើយ​ត្រូវ​អាក្រាត​ទៀត​ផង។


ការ​វាយ​ដំ ដាក់​គុក កើត​វឹក‌វរ ធ្វើ​ការ​ធ្ងន់ អត់​ងងុយ អត់​អាហារ


ប៉ុន្តែ ព្រះ​បាន​រើស​ខ្ញុំ​តាំង​ពី​ផ្ទៃ​ម្តាយ​មក ហើយ​ទ្រង់​បាន​ត្រាស់​ហៅ​ខ្ញុំ​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ


ខ្ញុំ​បាន​ធ្វើ​ជា​អ្នក​បម្រើ​ដំណឹង​ល្អ​នោះ តាម​ព្រះ‌គុណ​របស់​ព្រះ ជា​អំណោយ‌ទាន​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ខ្ញុំ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ​ដែល​ធ្វើ​ការ។


នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​បាន​ញែក​កុល‌សម្ព័ន្ធ​លេវី​ចេញ ទុក​សម្រាប់​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌អង្គ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​ក្នុង‌នាមព្រះ‌អង្គ រហូត​មក​ដល់​សព្វ​ថ្ងៃ។


សូម​ប្រាប់​លោក​អើ‌ឃីព​ថា «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​បំពេញ​ការ‌ងារ​ដែល​អ្នក​បាន​ទទួល​ក្នុង​ព្រះ‌អម្ចាស់​ឲ្យ​បាន​សម្រេច​ចុះ»។


ដ្បិត​ព្រះ‌អង្គ​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស និង​ជា​សាវក​សម្រាប់​ការ​នេះ​ឯង គឺ​ជា​គ្រូ​បង្រៀន​ពួក​សាសន៍​ដទៃ ដោយ​ជំនឿ និង​សេចក្ដី​ពិត (ខ្ញុំ​និយាយ​ពិត មិន​កុហក​ទេ)។


សម្រាប់​ដំណឹង​ល្អ​នេះ ព្រះ​បាន​តែង​តាំង​ខ្ញុំឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស ជា​សាវក និង​ជា​គ្រូ


ហើយ​អ្វី​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន ត្រូវ​ប្រគល់​ឲ្យ​មនុស្ស​ស្មោះ​ត្រង់ ដែល​មាន​សមត្ថ​ភាព​អាច​បង្រៀន​អ្នក​ផ្សេង​ទៀត​បាន​ដែរ។


មាន​តែ​លោក​លូកា​ប៉ុណ្ណោះ​ដែល​នៅ​ជា​មួយ​ខ្ញុំ។ ចូរ​នាំ​លោក​ម៉ាកុស​មក​ជា​មួយ​ផង ដ្បិត​គាត់​ជា​អ្នក​មាន​ប្រយោជន៍​ក្នុង​ការ‌ងារ​របស់​ខ្ញុំ។


តែឯ​អ្នក​វិញ ត្រូវ​មាន​គំនិត​នឹង​ធឹង​ក្នុង​គ្រប់​ការ​ទាំង​អស់ ត្រូវ​ទ្រាំទ្រនឹង​ទុក្ខ​លំបាក ត្រូវ​ធ្វើ​ការ​ជាអ្នក​ប្រកាស​ដំណឹង​ល្អ ព្រម​ទាំង​បំពេញ​ការ‌ងារ​របស់​ខ្លួន​គ្រប់​ជំពូក​ផង។


គ្មាន​អ្នក​ណា​តាំង​ខ្លួន​ឯង​ឲ្យ​បំពេញ​មុខ​ងារ​ដ៏​ប្រសើរ​នេះ​បាន​ឡើយ គឺ​មាន​តែ​ពេល​ដែល​ព្រះ​ត្រាស់​ហៅ ដូច​លោក​អើរ៉ុន​ប៉ុណ្ណោះ។


បន្ទាប់​មក លោកអែល‌កា‌ណា​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ តែ​ទុក​កូន​តូច​ឲ្យ​នៅ​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា‌មួយ​សង្ឃ​អេលី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម